Neighbor's Health-សុខភាពមិត្តខ្ញុំ

Neighbor's Health-សុខភាពមិត្តខ្ញុំ Neighbor's Health​ is to introduce the practical management system of all size clinics or hospitals.

This is a place where relevant health's care information is shared to improve our health life style.

សេចក្តីប្រកាសព័ត៌មានស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស! ⚠️⚠️
25/01/2025

សេចក្តីប្រកាសព័ត៌មានស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស! ⚠️⚠️

តើស្រាបៀរមានស្ថិតនៅក្រុមអាហារទាំង៤ក្រុមឬទេ? ចូរស្វែងរក និង Mention មិត្តភក្តិរបស់អ្នកដែលតែងនិយាយថា ញុំស្រាបៀរ(Beer or an...
17/01/2024

តើស្រាបៀរមានស្ថិតនៅក្រុមអាហារទាំង៤ក្រុមឬទេ? ចូរស្វែងរក និង Mention មិត្តភក្តិរបស់អ្នកដែលតែងនិយាយថា ញុំស្រាបៀរ(Beer or any alcohol drinks) សុខភាពល្អ! 😆😆

24/12/2023

រឿងពិត!
មានក្មេងស្រីម្នាក់ ទើបរៀនបានត្រឹមថ្នាក់អនុវិទ្យាល័យ អាយុទើប១៦ឆ្នាំ ប៉ុន្តែនាងបានកើតជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ(CKD) ដែលតម្រូវឲ្យ ទទួលការព្យាបាល តាមរយៈការលាងឈាមទៅហើយ។ តាមការសាកសួរ និងការរៀបរាប់ពីមិត្តរួមថ្នាក់ ដែលរៀនជាមួយក្មេងស្រីនេះ បានឲ្យដឹងថា នាងមានទម្លាប់ញ៉ាំភេសជ្ជៈផ្អែមៗ ញ៉ាំអាហារចៀនបំពង( ជាពិសេសប្រហិតតែម្ដង) និងញ៉ាំមីញឹកញាប់ផងដែរ។ ជាទូទៅ ការមានទម្លាប់ញ៉ាំអាហារមានផ្ទុកជាតិស្ករខ្ពស់ អាហារប្រៃខ្លាំង( ដូចជាមីជាដើម) និងអាហារ ដែលមានផ្ទុកនូវសារធាតុរក្សាទុកឲ្យបានយូរជាដើម ពិតជាមិនល្អចំពោះសុខភាពកូនរបស់លោកអ្នកនោះទេ។ វាអាចបង្កឲ្យកូន ងាយប្រឈមក្នុងការកើតជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមទាំងខ្លួននៅក្មេង ។ ម៉្យាងវិញទៀត អាហារទាំងនេះអាចជម្រុញនាំឲ្យ មានបញ្ហាសុខភាពធ្ងន់ធ្ងរ ក្នុងរយៈពេលខ្លីបំផុត ប្រសិនបើពួកគេ កំពុងមានបញ្ហាសុខភាពដូចជា ជំងឺ lupus និងជំងឺទឹកនោមប្រៃ(Nephrotic syndrome) ជាដើម។ មានជំងឺរ៉ាំរ៉ៃ និងធ្ងន់ធ្ងរជាច្រើនប្រភេទ អាចកើតឡើងតាមរយៈរបបចំណីអាហារ មិនត្រឹមត្រូវ ។ សូមបងប្អូនចែករំលែក រឿងពិតនេះដល់មនុស្សជាទីស្រលាញ់ ដើម្បីទុកជាការដាស់តឿន និងផ្លាស់ប្ដូរទម្លាប់មិនល្អចេញ ដើម្បីទទួលបាននូវសុខភាពល្អទាំងអស់គ្នា។

✅កង្វះជាតិដែកសម្រាប់កុមារ គឺជាជំងឺលាក់មុខ ដែលធ្វើឲ្យកុមារមិនឡើងគីឡូ និងខួរក្បាលចុះអន់ខ្សោយ។ 📌តើអ្វីខ្លះ អាចជួយបំពេញជាតិដ...
17/07/2023

✅កង្វះជាតិដែកសម្រាប់កុមារ គឺជាជំងឺលាក់មុខ ដែលធ្វើឲ្យកុមារមិនឡើងគីឡូ និងខួរក្បាលចុះអន់ខ្សោយ។

📌តើអ្វីខ្លះ អាចជួយបំពេញជាតិដែក និងគ្រាប់ឈាមក្រហមកុមារប្រចាំថ្ងៃ?

👉ខាងក្រោម ជាក្រុមអាហារ ដែលកូនៗ អាចទទួលទានបាន
1. គាត់គួរទទួលទានអាហារសម្បូរជាតិដែក
2. ក្រុមអាហារផ្ទុកវីតាមីនC
3. ជាតិដែកគឺដើរតួរនាទី សំខាន់ណាស់ក្នុងការធ្វើឲ្យរាងកាយរឹងមាំ ទប់ទល់ហ្នឹងជំងឺផ្សេង បង្កាភាពស្លេកស្លាំង កាពារជំងឺខ្វះឈាម បង្កើនថាមពល ជួយឲ្យសាច់ដុំរឹងមាំ ជួយបង្កើនខួរឆ្អឹង
👉របបអាហារ
#ប្រភពសាច់ : ថ្លើម សាច់គោ សាច់មាន់ បង្គា ងាវ ស៊ុត ត្រី
#គ្រាប់ធុញ្ញជាតិ Grains and Seeds: សណ្ដែកចម្រុះ សណ្តែក៥ពណ៌ សណ្តែក១០ពណ៌ ដែលមាន lentils kidney bean soybeans... គ្រាប់Flaxseeds គ្រាប់ជី គ្រាប់ឈៀស៉ីត គ្រាប់ឈូករត្ន័ ល្ងរ
#ធុញ្ញជាតិ Cereal : បាលេ ស្រូវសាលី អង្ករសំរូប គីនវ៉ាQuinoa, មីឡេតmillet
#ធញ្ញជាតិ Nut: គ្រាប់អាល់មុន គ្រាប់វ៉ល់ណាត់Walnut គ្រាប់ចន្ទី....
#បន្លែពណ៍បៃតងចាស់: ត្រកួន ស្លឹកម្រុំ ស្លឹកផ្ទី ស្លឹកបាស់ ស្ពៃspinach ដើម leeks ដើមទំពាំងបារាំង ផ្កាខាត់ណាខៀវ Broccoli 🥦 ផ្សិត សណ្តែកបៃតងGreen bean ម្ទេសប្លោក ប៉េងបោះ
#ពពួកបន្លែមើម: ដំឡូងឈ្វា មើមយេន ឆៃថាវក្រហម
#ផ្លែឈើ: ផ្លែទទឹម ផ្លែឥឡឹក ពពួក berries ដូចជា blue berries, strawberries, ប៉ោម ចេក ល្ហុង ត្របែក ក្រូច
#តំណាប់ផ្លែឈើក្រៀម : តំណាប់ទំពាំងបាយជូRaisin, Cranberriesក្រេនបឺរី, Dateល្មើ, 🍒 Cherries ឈើរី , Figsផ្លែល្វាបរទេស, Prune ព្រូន,...
#អាហារដេលសំបូរជាតិដែក គួរប្រើរួមគ្នាជាមួយអាហារដែលមាន វីតាមីន C ដើម្បីបង្កើនការបឺតស្រូបជាតិដែកពីពោះវៀនអោយបានកាន់ល្អ។
👉ម្ទេសប្លោក ក្នុងបបរកូន គឺ ម្ទេសប្លោកផ្តល់វីតាមីន C ច្រើនជាងបន្លែដទៃ ដែលជួយដល់ប្រព័ន្ធការពាររាង្គកាយ ការពារមេរោគ ការពារភាពស្លេកស្លាំង និងជួយជំរុញបឺតស្រូបជាតិដែកផងដែរ។

ប្រឹក្សាប្រព័ន្ធគ្រប់គ្រងគ្លីនិក ហ្វាម៉ាស៊ី( PH) ឬមន្ទីរពិសោធន៍ផ្សេងៗ ។ Cellphone/Telegram: 097 350 2896
21/06/2023

ប្រឹក្សាប្រព័ន្ធគ្រប់គ្រងគ្លីនិក ហ្វាម៉ាស៊ី( PH) ឬមន្ទីរពិសោធន៍ផ្សេងៗ ។ Cellphone/Telegram: 097 350 2896

For your clinic or hospital management system concerns, please directly contact us for consultation and set up system fo...
11/06/2023

For your clinic or hospital management system concerns, please directly contact us for consultation and set up system for your clinic.

Charm EHR is online web based, meaningful use certified, HIPAA compliant, collaboration driven, ambulatory EHR, Practice Management & Medical Billing Solution that dramatically improves quality of care for patients.

កង្វះវីតាមីនD និងផលប៉ះពាល់ទៅលើខួរក្បាល និងប្រព័ន្ធប្រសាទ!វីតាមីនDមានតួនាទីសំខាន់ណាស់នៅក្នុងការលូតលាស់និងដំណើរការរបស់ប្រព...
23/05/2023

កង្វះវីតាមីនD និងផលប៉ះពាល់ទៅលើខួរក្បាល និងប្រព័ន្ធប្រសាទ!

វីតាមីនDមានតួនាទីសំខាន់ណាស់នៅក្នុងការលូតលាស់និងដំណើរការរបស់ប្រព័ន្ធប្រសាទ។ នេះបើតាមការបង្ហាញលើការសិក្សាស្រាវជ្រាវជាច្រើនកន្លងមក វីតាមីនDគឺជា secosteroid ដែលបានមកពីការបំលែងរបស់ 7-dehydrocholesterol នៅក្រោមស្រទាប់ស្បែកអេពីដែម ក្រោមឥទ្ធិពលរបស់កាំរស្មីអ៊ុលត្រាវីយ៉ូឡេ B(UVB)។ ការផ្លាស់ប្តូរបរិស្ថានសង្គមដែលកាត់បន្ថយការប៉ះត្រូវកាំរស្មីព្រះអាទិត្យ ជីវិតក្នុងទីក្រុង ការបំពុលបរិយាកាស របៀបស្លៀកពាក់ បាននាំឲ្យមានកង្វះវីតាមីន D ទោះបីជាយើងរស់នៅតំបន់ត្រូពិចដែលចែងចាំងទៅដោយរស្មីព្រះសុរិយាក៏ដោយ។ កាលណានិយាយពីវីតាមីន D មជ្ឈដ្ឋានទូទៅនឹងគិតភ្លាមដល់ជំងឺពុកឆ្អឹង(Osteoporosis) និងមិនបានដឹងថាវីតាមីន D នៅមានតួនាទីច្រើនទៀតសម្រាប់សារពាង្គកាយយើង។

ក) តើជំងឺប្រព័ន្ធប្រសាទកណ្តាលអ្វីខ្លះដែលអាបណ្តាលមកពីកង្វះវីតាមីនD?
1) ប្រព័ន្ធប្រសាទ កណ្ដាល(Central Nervous System)
- មានការថយចុះទំហំរបស់ខួរក្បាល
- ជំងឺក្រិនប្រព័ន្ធប្រសាទ(Multiple Sclerosis)
- ជំងឺរលាកសរសៃភ្នែក
- ជំងឺអេពីឡឹបស៊ី
- ការប៉ះពាល់ដល់សរសៃឈាមខួរក្បាលនិងការស្ទះសរសៃឈាម
- ជំងឺប៉ាកគិនសុន ( Parkinson)
- ជំងឺស្វិតប្រព័ន្ធសាច់ដុំបញ្ជា(Amyotrophic lateral sclerosis)
- អាចប៉ះពាល់ដល់ការចងចាំនិងជំងឺAlzheimer
2) ប្រព័ន្ធប្រសាទខាងក្រៅ(Peripheral Nervous System)
- ប៉ះពាល់ដល់សាច់ដុំ(ឈឺចុកចាប់ ខ្សោយ)
- ប៉ះពាល់ដល់សរសៃប្រព័ន្ធប្រសាទ

ខ) តើវីតាមីន D មាននៅក្នុងអ្វីខ្លះ?
- អាហារប្រភេទសាច់(ខ្លាញ់ ថ្លើមត្រី ស៊ុតក្រហម ថ្លើមសត្វ ប៊ឺ…)
- អាហារប្រភេទរុក្ខជាតិ(ផ្សិត គ្រាប់ធញ្ញជាតិ បន្លែបៃតងឆៅ ប្រេងបន្លែ…)
ការដែលមិនបានត្រូវពន្លឺថ្ងៃគ្រប់គ្រាន់ កង្វះការទទួលទានអាហារដែលមានវីតាមីន D គឺជាមូលហេតុសំខាន់ដែលនាំឲ្យខ្វះវីតាមីន D

គ)តើធ្វើយ៉ាងណាទើបដឹងថាយើងខ្វះវីតាមីន D ?
សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញបើអ្នកមានរោគសញ្ញាដែលសង្ស័យដូចបានរៀបរាប់ជូនខាងលើ។ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតនឹងស្នើសុំការពិនិត្យឈាមមើលកម្រិតវីតាមីន D នៅក្នុងឈាមរបស់យើង ព្រមជាមួយវិធីសាស្ត្រព្យាបាលដែលត្រឹមត្រូវនិងមានប្រសិទ្ធភាព។

#មន្ទីរពេទ្យកាល់ម៉ែត

👨‍⚕👩‍⚕ព្រោះតែពាក្យថា មិនអីទេលេបតែប៉ារ៉ាបាត់ឈឺ ធ្វើអោយបងប្រុសអាយុទើបតែ ៣៩ឆ្នាំ ត្រូវបានគាំងខូចសន្លាក់ ។ អ្នកលើសជាតិអាស៊ីត...
03/05/2023

👨‍⚕👩‍⚕ព្រោះតែពាក្យថា មិនអីទេលេបតែប៉ារ៉ាបាត់ឈឺ ធ្វើអោយបងប្រុសអាយុទើបតែ ៣៩ឆ្នាំ ត្រូវបានគាំងខូចសន្លាក់ ។
អ្នកលើសជាតិអាស៊ីត ក៍ប្រហែលនិងមានទឹកនោមផ្អែមដោយមិនដឹងខ្លួន ....
#ជំងឺលើសជាតិអាស៊ីតរាំរៃ: ដែលអាចស្តែងចេញជាអាការ:ឈឺសន្លាក់ កាន់តែច្បាស់គឺឈឺនៅសន្លាក់គល់ៗ និងភាគច្រើនឈឺនៅ មេជើង ហើយយើងអាចសំគាល់បានថាវាឈឺកាន់តែខ្លាំងពេលទទួលទានស្រាបៀរ សាច់ ច្រើន ។ អាស៊ីតដែលលើសមិនត្រឹមតែទៅបំផ្លាញអោយសន្លាក់គាំងឈឺនោះទេ វាថែមទាំងបញ្ចេញតាមតម្រងនោម ហើយអាចកកជាគ្រោះតម្រងនោម ជំងឺខ្សោយតម្រងនោម អាចឈានដល់លាងឈាមក៏មាន ។ លើសពីនោះ ការលើសជាតិអាស៊ីត អាចជាសញ្ញាមួយអោយអ្នកបារម្មណ៌ថាប្រហែលជាយើងមានវបិត្តមេតាបូលិក វិបិត្តនេះរួមមានលើសខ្លាញ់ លើសជាតិស្ករ លើសម្ពាធឈាម លើសទំងន់ជាដើម ។
+ អ្នកជំងឺ បងប្រុសម្នាក់អាយុ ៣៩ឆ្នាំ មានអការ:ឈឺសន្លាក់ មេជើងប្រហែល ៤ឆ្នាំមកហើយ គាត់ដឹងថាការឈឺនេះដោយសារលើសជាតិអាសុីត ហើយគាត់ទិញថ្នាំពិសារដោយខ្លួនឯង ហើយអការ:ក៏ធូរស្បើយទៅវិញ ឈឺបែបនេះចុះឡើងគាត់នៅតែបន្តប្រើថ្នាំដោយពុំបានជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតត្រឹមត្រូវ រហូតចាប់អារម្មណ៍ថា រូបរាងសន្លាក់ប្រែប្រួល ។ ចុងក្រោយគាត់សម្រេចចិត្តមកពិគ្រោះជំងឺ យើងបានស្វែងរកវិបិត្តមេតាបូលិកផ្សេងៗ ហើយលទ្ធឃើញថា : HBA1C 11.4% (មានជំងឺទឹកនោមផ្អែមខ្លាំង)
+ សរុបសេចក្តី : គាត់មានវិបត្តិមេត្តាបូលិក ជាជំងឺទឹកនោមផ្អែម លើសខ្លាញ់ លើសអាស៊ីត ។
#ការព្យាបាល : របបអាហារ + លំហាត់ប្រាណ + ថ្នាំពេទ្យ
👉 ន័យអប់រំ : លើសអាស៊ីត អ្នកគួរពិគ្រោះជាមួយវេជ្ជបណ្ឌិត ស្វែងរកជំងឺលាយលំផ្សេងៗ ដូចជាលើសខ្លាញ់ លើសឈាម លើសស្ករ និងទទួលការព្យាបាលបានទាន់ពេលវេលា។ សូមអរគុណ!

នៅពេលដែលអ្នកឈឺ គ្មាននរណាមកកំដរអ្នកទេ ក្រៅពីសាច់ញាតិរបស់អ្នក មិត្តភក្តិ ធ្លាប់ផឹកសុី គេមានគ្រួសារគេដែលត្រូវទទួលខុសត្រូវ រ...
02/05/2023

នៅពេលដែលអ្នកឈឺ គ្មាននរណាមកកំដរអ្នកទេ ក្រៅពីសាច់ញាតិរបស់អ្នក មិត្តភក្តិ ធ្លាប់ផឹកសុី គេមានគ្រួសារគេដែលត្រូវទទួលខុសត្រូវ រៀងខ្លួន។ ផឹកថ្ងៃនេះគិតដល់ថ្ងៃស្អែកផង បេីមិនគិតពីខ្លួនឯងចូរគិតដល់កូនតូចៗផង(លាងឈាម) #ខូចក្រលៀន

30/04/2023
❌អ្នកមានបញ្ហាក្រពះគួរតមអ្វីខ្លះ?
30/04/2023

❌អ្នកមានបញ្ហាក្រពះគួរតមអ្វីខ្លះ?

សូមបងប្អូនប្រុងប្រយ័ត្នចំពោះភេសជ្ជៈប៉ូវកំលាំង...❗⭕ ស្រ្តីអាយុ ៣៩ឆ្នាំ ចូលមកពេទ្យដោយមានអាការៈ អស់កម្លាំង ថប់ទ្រូង វិលមុខ។...
29/04/2023

សូមបងប្អូនប្រុងប្រយ័ត្នចំពោះភេសជ្ជៈប៉ូវកំលាំង...❗
⭕ ស្រ្តីអាយុ ៣៩ឆ្នាំ ចូលមកពេទ្យដោយមានអាការៈ អស់កម្លាំង ថប់ទ្រូង វិលមុខ។

អ្នកមីងចូលចិត្តពិសារភេសជ្ជៈប៉ូវកំលាំងជារៀងរាល់ថ្ងៃ។ ក្រោយជួសឈាម ស្ករអ្នកមីងឡើងដល់ 335mg/dl ឃើញថាអ្នកមីងមានជំងឺទឹកនោមផ្អែម(Diabetes mellitus)។

📞 ទំនាក់ទំនងចុះឈ្មោះរៀនភាសាអង់គ្លេស៖
Tel: 097 350 2896| 015 200 825 | 078 57 92 56
🔊 តេលេក្រាម/ Telegram Channel: https://t.me/TheHomeEdAcademy
🌎ផែនទីសាលា Google Maps: https://goo.gl/maps/mbNUZ7W5oAxiP2TX8
📶ហ្វេសប៊ុកសាលារៀន (Facebook) ៖ https://www.facebook.com/thehomeedacademy
📍គេហទំព័រៈ https://homeed-education.business.site
🏥 អប់រំសុខភាពៈ https://www.facebook.com/neighborshealth
-------------------------------------------------
🚞អាសយដ្ឋាន៖ ផ្លូវលេខ G02, ផ្ទះលេខ LV-099(ក្នុងបុរី 5 Stars Residence) ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល

Address

Phnom Penh
80305

Alerts

Be the first to know and let us send you an email when Neighbor's Health-សុខភាពមិត្តខ្ញុំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Neighbor's Health-សុខភាពមិត្តខ្ញុំ:

Share