
22/07/2022
ចំណេះដឹងនិងសុខភាព ៖ ហេតុអ្វីខ្ញុំ ឈឺពងស្វាស ខ្លាំងម្លេះ?
ផ្នែកសំខាន់ និងងាយឈឺចាប់បំផុតនៃរាងកាយបុរសគឺ ពងស្វាស។ ពងស្វាស អាចនឹងមានជម្ងឺ និងមានបញ្ហាស្រដៀងគ្នាទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ។
ការឈឺចាប់មួយរំពេចនៅលើប្រដាប់ភេទអាចធ្វើអោយមានការរំខាន និងបង្កជាការថប់បារម្ភ។ ការឈឺចាប់លើពងស្វាស (ម្ខាង ឬទាំងសងខាង) គឺជាបញ្ហាធម្មតាបំផុត ដែលប៉ះពាល់លើបុរស មិនគិតពីអាយុនោះទេ។ ការឈឺចាប់យឺតៗ ហើយមិនមានការប្រប្រួល និងការឈឺឡើងមួយរំពេចហើយធ្ងន់ធ្ងរ គឺជាប្រភេទខុសគ្នានៃការឈឺពងស្វាស។
ប្រសិនបើលក្ខខណ្ឌទាំងនេះមិនត្រូវបានព្យាបាលនោះទេវាអាចបណ្តាលអោយអ្នកមានជំងឺងាប់លិង្គ គ្មានកូន និងអាចធ្វើអោយបាត់បង់ពងស្វាសតែម្តង។ មនុស្សដែលមានការឈឺចាប់មួយរំពេច និងធ្ងន់ធ្ងរគួរតែទៅជួបនឹងគ្រូពេទ្យឯកទេសផ្លូវទឹកនោមភ្លាមៗ មិនត្រូវពន្យាពេលនោះទេ។ ការឈឺចាប់យឺតៗ ហើយមិនមានការប្រែប្រួល អាចបាត់ទៅវិញដោយខ្លួនឯងនៅក្នុងពេលប៉ុន្មានថ្ងៃ ប៉ុន្តែការព្យាបាលដោយខ្លួនឯងជួយពីសម្រួលការឈឺចាប់។
ការឈឺពងស្វាសធ្ងន់ធ្ងរ បង្កឡើងដោយសារតែការរមួលពងស្វាស ហើយធ្វើអោយបាត់បង់ការផ្គត់ផ្គង់ឈាមទៅកាន់ពងស្វាស។ ស្ថានភាពបន្ទាន់មួយនេះ តម្រូវអោយមានការវះកាត់ជាបន្ទាន់ដើម្បីស្រាយភាពរមួល និងដើម្បីបងា្ករការបាត់បង់ពងស្វាស។
ការឈឺយឺតៗហើយមិនមានភាពប្រែប្រួល អាចត្រូវបានបង្កឡើងដោយបញ្ហាជាច្រើនដូចជា ៖
ការរងរបួស
ការប៉ះទង្គិច
ជំងឺស្រឡទែន
ជំងឺមហារីក
ជំងឺពងកោប
ជំងឺក្លន
រលាកក្បាលពងស្វាស
គ្រួសក្នុងតម្រងនោម
និងការរលាកពងស្វាស់។
រោគសញ្ញាទូទៅ បំផុតនៃការឈឺពងស្វាសរួមមាន ៖
គ្រុនក្តៅ
ក្អួត
ក្រហមលើស្បែកពងស្វាស
ឈឺពោះ
មានឈាមនៅក្នុងទឹកនោម
នោមទាស់
ថយចុះបរិមាណទឹកនោម
ហូរទឹករំអិលមិនធម្មតាចេញពីបង្ហួរនោម
ការហើមពងស្វាស
ចង្អោរ
និងការឈឺចាប់នៅក្នុងពងស្វាស៕