19/05/2026
ទើបភ្លៀង 2-3មេទេ តែឃើញមានឈឺបណ្តើរៗហើយណា៎‼️
សូមរំលឹកប៉ាម៉ាក់អោយហើយ ទាំងអ្នកមានកូនធ្លាប់កើតហើយក្តី ក៏នៅតែឈឺដែរណា៎បើមិនទាន់ផុតអាយុកើត និងទាំងប៉ាម៉ាក់មិនទាន់កូនឈឺ មករៀនស្គាល់ពីវាបណ្តើរៗ ចៀសវាងភ័យ👌
#ជំងឺពងបែកបាតដៃ-បាតជើង និងមាត់ បង្កដោយមេរោគក្នុងអំបូរ Enterovirus family ដែល Coxsackievirus A16 ជួបច្រើនជាងគេ, Coxsackievirus A6 (រោគសញ្ញអាចធ្ងន់ជាង) និង Enterovirus 71 (អាចអោយរលាកខួរក្បាល រាកសួត ដែលអាចបង្កអោយគ្រោះថ្នាក់ដល់ជីវិតបាន)។
វាច្រើនកើតមានចំពោះកុមារតូចៗពិេសសអាយុក្រោម៥ឆ្នាំ ជំងឺនេះជាធម្មតាមិនធ្ងន់ធ្ងរទេ ប៉ុន្តែវាឆ្លងខ្លាំងណាស់ ហើយរាលដាលយ៉ាងឆាប់រហ័សពិសេសកុមាតដែលដល់វ័យចូលសាលារៀន។ កុមារនឹងចាប់ផ្តើមប្រសើរ និងជាទៅវិញដោយខ្លួនឯងក្នុងរយៈពេល 7ទៅ10 ថ្ងៃ។
#កុមារភាគច្រើនមានរោគសញ្ញា៖
- ចាប់ផ្តើមដំបូង ដោយគ្រុនក្តៅ ស្រដែងៗដូចគ្រុនផ្តាសាយ 3-6 ថ្ងៃបន្ទាប់ពីពួកគេឆ្លងមេរោគ
- 2-3ថ្ងៃបន្ទាប់ អាចលេខចេញរោគសញ្ញាផ្សេងទៀតរួមមានៈ គ្រុន លែងចង់បៅ ថយការញាំអាហារ ឈឺបំពង់ក មានអារម្មណ៍មិនល្អ យំរករឿង កិចកុកខ្លាំង និង សញ្ញាកន្ទួល ពងបែកនៅលើបាតដៃ បាតជើង ក្នុងមាត់
#ដំបៅមាត់
- 1-2 ថ្ងៃបន្ទាប់ពីគ្រុនក្តៅ កូនរបស់អ្នកអាចមានការឡើងនូវចំណុចក្រហមតូចៗ ជាញឹកញាប់នៅខាងក្រោយមាត់ រួចក្លាយជាពងបែកដែលបង្កឈឺចាប់ខ្លាំង ហើយអាចសំគាល់បានតាមរយះសញ្ញាមួយចំនួនដូចជា៖ កូនហៀរទឹកមាត់ច្រើនជាងធម្មតា មិនសូវចង់បៅ ចង់ញាំទោះជាឃ្លាន ចង់ផឹកទឹកត្រជាក់ៗ ជាដើម។
#កន្ទួលលើស្បែក
- កូនរបស់អ្នកអាចឡើងកន្ទួលលើស្បែកនៅលើបាតដៃ និងបាតជើង។ វាក៏អាចលេចឡើងនៅលើជង្គង់ កែងដៃ គូទ ឬតំបន់ប្រដាប់បន្តពូជ។
- កន្ទួលជាធម្មតាមើលទៅដូចជាសំប៉ែត ចំណុចក្រហម ជួនកាលមានពងបែក។ សារធាតុរាវនៅក្នុងពងបែក និងស្នាមប្រេះដែលកើតឡើងនៅពេលដែលពងបែកជាសះស្បើយអាចមានផ្ទុកមេរោគដែលបណ្តាលឱ្យកើតជំងឺដៃ ជើង និងមាត់។ ក៉ំជួសពងបែកអោយសោះ រក្សាស្នាមរបួសឱ្យស្អាត ហើយជៀសវាងការប៉ះវា។ (វាចំលងមេរោគខ្លាំង)
👩⚕️សូមយកកុមារទៅពិនិត្យជាមួយគ្រូពេទ្យ បើពួកគាត់មានរោគសញ្ញាដូចខាងក្រោម៖
* កុមារតូចៗ ជាពិសេសអាយុតិចជាង 6ខែ (ប្រព័ន្ធភាពសាំទន់ខ្សោយ ងាយល្ហិតល្ហៃដោយបៅមិនបាន ខ្វះជាតិទឹក...)
* កូនបៅមិនបាន ញាំមិនបាន
* គ្រុនក្តៅលើសពី 3 ថ្ងៃ
* ប្រកាច់......ជាដើម
❌❌❌ រឿងមិនគួរធ្វើ
- ក៉ំជួសពងបែកអោយសោះ រក្សាស្នាមរបួសឱ្យស្អាត ហើយជៀសវាងការប៉ះវា។ (វាចំលងមេរោគខ្លាំង)
- កុំយកអីទៅញីលើបាតដៃបាតជើង
- កុំមុជទឹកអោយកូនជាមួយស្លឹកឈើ៖ ទឹកស្លឹកស្វាយ ......ជាដើម (អាចបង្ករោគរឹតតែខ្លាំង)
- កុំព្យាយាមអោយថ្នាំកូនដោយខ្លួនឯង
ម៉ាក់ពេទ្យ
Dr. Ratha -ម៉ាក់ពេទ្យ
Peou Chanratha