សុខភាពយើង

សុខភាពយើង សុំជាកម្លាំងចិត្តដល់បងប្អូនគ្រប់ៗគ្នា

មើមរមៀតបង្កប់នូវអត្ថប្រយោជន៍ជាច្រើនដែលយើងមិនដឹង
12/06/2025

មើមរមៀតបង្កប់នូវអត្ថប្រយោជន៍ជាច្រើនដែលយើងមិនដឹង

29/04/2025

#ផ្លែនិងស្លឹកទៀបបារាំងមានសារធាតុប្រឆាំងនឹងជំងឺមហារីកដោះ
#សម្រាប់បងប្អូន ដែលមានជំងឺមហារីកដោះអាចសាកល្បងយកទៅដាំទឹកហូបបាន (នេះគ្រាន់តែជាការចែករំលែកមួយប៉ុណ្ណោះ នៅមានរុក្ខជាតិដែលជាឱសថជាច្រើនទៀតអាចប្រើបានដូចគ្នា)
#រាល់ជំងឺទាំងឡាយគួរប្រឹក្សាយោបល់ជាមួយពេទ្យជំនាញអោយអស់លទ្ធភាពជាមុនសិន

 #ដល់រដូវផ្លែស្វាយទុំហើយ តោះញុាំបាយនិងស្វាយទុំទាំងអស់គ្នា រយៈពេល១សប្តាហ៍ ដោយមិនញុាំអ្វីផ្សេងនឹងផឹកទឹកអោយបាន ២ ទៅ ៣លីត្រ ...
20/04/2025

#ដល់រដូវផ្លែស្វាយទុំហើយ តោះញុាំបាយនិងស្វាយទុំទាំងអស់គ្នា រយៈពេល១សប្តាហ៍ ដោយមិនញុាំអ្វីផ្សេងនឹងផឹកទឹកអោយបាន ២ ទៅ ៣លីត្រ ក្នុង១ថ្ងៃ ដើម្បីលាងជាតិពុលចេញពីក្នុងរាងកាយ ការដែលបានលាងជាតិពុល
ចេញពីក្នុងរាងកាយ គឺអាចជួយកាត់បន្ថយការកើតនៅជំងឺមហារីកបានមួយផ្នែកធំផងដែរ..៕

 #ដុំគីស  #ជំងឺមហារីក  #សម្រាប់បងប្អូន ដែលមានបញ្ហាកើតដុំគីស មិនថាគីសស្លូតឬកាច អាចសាកល្បងយករូបមន្តមួយនេះទៅធ្វើហូបបាន ១. ដ...
12/04/2025

#ដុំគីស #ជំងឺមហារីក #សម្រាប់បងប្អូន ដែលមានបញ្ហាកើតដុំគីស មិនថាគីសស្លូតឬកាច អាចសាកល្បងយករូបមន្តមួយនេះទៅធ្វើហូបបាន
១. ដើមបន្លាព្រះខ្លបចំនួន ២ខាំ (ដើមស្លឹកឬស)
២. ដើមអំពិលប្រក់ផ្លែចំនួន ២ខាំ (ដើមស្លឹកឬស)
៣. ទឹកចំនួន ៣លីត្រកន្លះ
#វិធីធ្វើ ដាក់បញ្ចូលគ្នាដាំអោយពុះ រួចបន្តរំងាស់អោយបាន ១០នាទីទៀតទើបដាក់ចុះ ហើយត្រងយកកាកចេញ ទុកទឹកថ្នាំហូប (ប្រើឆ្នាំងដី ឬ ឆ្នាំងអ៉ីណុក)
#ការប្រើប្រាស់ ហូបម្តងមួយកូនកែវកាហ្វេ (៦០មល) មុនអាហារ មួយថ្ងៃហូប៣ដង (ព្រឹក ថ្ងៃ ល្ងាច) ទឹកថ្នាំដែលនៅសល់កំដៅទុកហូបបន្តទៀត សូមបងប្អូនព្យាយាមធ្វើហូបអោយបាន១ខែឡើងនឹងបានឃើញលទ្ធផល (រូបមន្តមួយនេះធ្លាប់មានអ្នកធ្វើហូបនឹងបានជាពីជម្ងឺរួចមកហើយ ហើយនេះគ្រាន់តែជារូបមន្តមួយប៉ុណ្ណោះ នៅមានរុក្ខជាតិដែលជាឱសថជាច្រើនទៀតអាចប្រើបានដូចគ្នា)
#សម្រាប់បងប្អូន ដែលបានធ្វើហូបយូរហើយតែអាការៈជំងឺហាក់ដូចមិនបានធូរស្រាលសោះ បងប្អូនគួរតែបញ្ឈប់ការហូបរួចហើយស្វែងរកនូវវីធីសាស្ត្រផ្សេងដើម្បីព្យាបាលបន្តទៀត ព្រោះការប្រើប្រាស់រុក្ខជាតិឱសថមិនប្រាកដថាប្រើត្រូវទាំងអស់គ្នានោះទេ វាអាស្រ័យលើកត្តារាងកាយរបស់យើងម្នាក់ៗផងដែរ ។ល។
#រាល់ជំងឺទាំងឡាយគួរប្រឹក្សាយោបល់ជាមួយពេទ្យជំនាញអោយអស់លទ្ធភាពជាមុនសិន មុននឹងសំរេចចិត្ដធ្វើអ្វីមួយទៅលើជំងឺរបស់យើង

#នេះគ្រាន់តែជាការចែករំលែកបន្តមួយប៉ុណ្ណោះ 💞

12/04/2025

#សម្រាប់បងប្អូន ដែលមានបញ្ហាខ្សោយភ្នែក ស្រវាំងភ្នែក ដោយសារជំងឺទឹកនោមផ្អែមអាចសាកល្បងធ្វើដាំទឹកហូបបាន (នេះគ្រាន់តែជារូបមន្តមួយប៉ុណ្ណោះ នៅមានរុក្ខជាតិដែលជាឱសថជាច្រើនទៀតអាចប្រើបានដូចគ្នា)
#រាល់ជំងឺទាំងឡាយគួរប្រឹក្សាយោបល់ជាមួយពេទ្យជំនាញអោយអស់លទ្ធភាពជាមុនសិន

04/04/2025

#សម្រាប់បងប្អូន ដែលមានបញ្ហាក្រពះ ពោះវៀនអាចសាកល្បងដាំទឹកហូបបាន (នេះគ្រាន់តែជារូបមន្តមួយប៉ុណ្ណោះ នៅមានរុក្ខជាតិដែលជាឱសថជាច្រើនទៀតអាចប្រើបានដូចគ្នា)
#រាល់ជំងឺទាំងឡាយគួរប្រឹក្សាយោបល់ជាមួយពេទ្យជំនាញអោយអស់លទ្ធភាពជាមុនសិន

02/04/2025

#សម្រាប់បងប្អូន ដែលឧស្សាហ៍វិលមុខ ងងឹតមុខពេលភ្ញាក់ពីគេងអាចសាកល្បងយករុក្ខជាតិនេះទៅដាំទឹកហូបបាន (នេះគ្រាន់តែជារូបមន្តមួយប៉ុណ្ណោះ នៅមានរុក្ខជាតិដែលជាឱសថជាច្រើនទៀតអាចប្រើបានដូចគ្នា)
#រាល់ជំងឺទាំងឡាយគួរប្រឹក្សាយោបល់ជាមួយពេទ្យជំនាញអោយអស់លទ្ធភាពជាមុនសិន

29/03/2025

#ជំងឺលើសជាតិអាស៊ីត សម្រាប់បងប្អូនដែលមានជំងឺលើសជាតិអាស៊ីតធ្វើអោយហើមដៃ ហើមជើង ឬហើមតាមសន្លាក់ឆ្អឹងជាដើម ។ល។
#រាល់ជំងឺទាំងឡាយគួរប្រឹក្សាយោបល់ជាមួយពេទ្យជំនាញអោយអស់លទ្ធភាពជាមុនសិន

 #ឆ្លៀតពេលលម្ហែកាយរបស់អ្នកខ្លះៗ ដើម្បីកុំអោយមានភាពតានតឹងក្នុងការរស់នៅប្រចាំថ្ងៃ សុខភាពផ្លូវចិត្តល្អ ( បង្កើនកម្លាំងចិត្ត...
23/03/2025

#ឆ្លៀតពេលលម្ហែកាយរបស់អ្នកខ្លះៗ ដើម្បីកុំអោយមានភាពតានតឹងក្នុងការរស់នៅប្រចាំថ្ងៃ សុខភាពផ្លូវចិត្តល្អ ( បង្កើនកម្លាំងចិត្ត ) រាងកាយប្រាកដជាមាំមួន 💐💞💐

អបអរសាទរខួបលើកទី៥ របស់ខ្ញុំ នៅលើទំព័រហ្វេសប៊ុក  ខ្ញុំសូមអរគុណចំពោះការគាំទ្របន្តរបស់បងប្អូន  ខ្ញុំមិនអាចធ្វើវាដោយគ្មានបងប...
23/03/2025

អបអរសាទរខួបលើកទី៥ របស់ខ្ញុំ នៅលើទំព័រហ្វេសប៊ុក ខ្ញុំសូមអរគុណចំពោះការគាំទ្របន្តរបស់បងប្អូន ខ្ញុំមិនអាចធ្វើវាដោយគ្មានបងប្អូនបានទេ 🙏🤗🎉
Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

 #រុក្ខជាតិឱសថ #ត្រចៀកទន្សាយGomphrena celosioides Mart. AMARANTHACEAE #លក្ខណៈរុក្ខជាតិ ជាតិណជាតិរស់បានយូរឆ្នាំ ជូនវារ ជូ...
22/03/2025

#រុក្ខជាតិឱសថ
#ត្រចៀកទន្សាយ
Gomphrena celosioides Mart. AMARANTHACEAE
#លក្ខណៈរុក្ខជាតិ ជាតិណជាតិរស់បានយូរឆ្នាំ ជូនវារ ជូនដុះត្រង់ បែកមែកច្រើន មានឫសធំជាមើម ដើមមានរោម ។
#ស្លឹក គ្មានទង មានរោមពណ៌សនៅផ្ទៃខាងក្រោម ។
#ផ្កា កញ្ចុំផ្កានៅខាងចុងមែក រាងជាបំពង់ មានទទឹង១ ស.ម ប្រវែងពី២-៥ ស.ម ផ្កាពណ៌ស ។
#ផ្លែ មានផ្លែតូចៗជាច្រើន ក្នុង១ ផ្លែមានគ្រាប់១ ពណ៌កាហ្វេ ។
#កន្លែងដាំដុះ មានដុះស្ទើរគ្រប់ទីកន្លែង លើដីទំនេរ វាលស្មៅ ។ បន្តពូជដោយគ្រាប់និងចេញ ពន្លកតាមឫស ។
#ផ្នែកប្រើប្រាស់ រុក្ខជាតិទាំងមូល ។
#សមាសធាតុគីមី មិនទាន់មានការស្រាវជ្រាវនៅឡើយ ។
#ការព្យាបាល ស្ងោរផឹករុក្ខជាតិទាំងមូល ព្យាបាលរោគថ្លើម ។ ឫសព្យាបាល ក្អក ផ្តាសាយ ។ រុក្ខជាតិទាំងមូលកំឡោច ព្យាបាលរោគសើស្បែក ។
#កំរិតប្រើ ស្ងួត ១៥-៣០ ក្រាម ដាំផឹក ។

#រាល់ជំងឺទាំងឡាយគួរប្រឹក្សាយោបល់ជាមួយពេទ្យជំនាញអោយអស់លទ្ធភាពជាមុនសិន

 #រុក្ខជាតិឱសថ  #កាហ្វេ Coffea canephora. Pierre ex FrochnerSyn : Coffea robusta Linden RUBIACEAE #លក្ខណៈរុក្ខជាតិ ជាគុម...
21/03/2025

#រុក្ខជាតិឱសថ
#កាហ្វេ
Coffea canephora. Pierre ex Frochner
Syn : Coffea robusta Linden
RUBIACEAE
#លក្ខណៈរុក្ខជាតិ ជាគុម្ពព្រឹក្ស មានកំពស់ ២ ម៉ែត្រ
* ស្លឹក : ទោល រាងស៊ុតដុះទល់ទង រាងពងក្រពើប្រវែងពី១៥-២០ ស.ម ទទឹង ៨-១២ ស.ម ។ មានខ្នាយស្ទប ។
* ផ្កា : កញ្ចាំផ្កាជាចង្កោមមានទងខ្លី មាន៣-៥ ផ្កា មានពណ៌ស តាមថ្នាំងមានក្លិនក្រអូប ចេញពីប្រគាបស្លឹកទាំងសងខាង មានរាងដូចគូថខ្ចៅ ។
* ផ្លែ : ជាផ្លែសាច់មានរាងមូល ចេញជាចង្កោម ពេលទុំពណ៌ក្រហម ។
#កន្លែងដាំដុះ គេដាំនៅកន្លែងដីក្រហម បន្តពូជដោយគ្រាប់ ។ ពូជកាហ្វេនេះមកពីអាហ្វ្រិក ។
#ផ្នែកប្រើប្រាស់ គ្រាប់
#សមាសធាតុគីមី មានសារធាតុ Alkaloids cafeine, adenine, xanthine, hypoxanthine, guanosine និង trigonelline, មាន Protein, ស្ករ legumin, glucose, dextrine និងប្រេងក្រអូបឈ្មោះ Caffeol.
#ការព្យាបាល ល្វីង ជំនួយសរសៃប្រសាទ បេះដូង ជំនួយកំលាំង ល្ហិតល្ហៃ ជំរុញសរសៃប្រសាទផ្នែកកណ្តាល តំរងនោម សាច់ដុំ បញ្ចុះនោម ។ល ។
#កំរិតប្រើ ម្សៅប្រើពី ១០-១៥ ក្រាម ក្នុង១ថ្ងៃ ។
#ចំណាំ មានពូជម៉្យាងទៀតមកពីអារ៉ាប់ Caffea arabica.L..
#រាល់ជំងឺទាំងឡាយគួរប្រឹក្សាយោបល់ជាមួយពេទ្យជំនាញអោយអស់លទ្ធភាពជាមុនសិន

Address

Phnom Penh
12352

Alerts

Be the first to know and let us send you an email when សុខភាពយើង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram