Yin Kachana

Yin Kachana ដំណោះស្រាយបញ្ហារោគស្ត្រីរោគស្ត្រី

Cervical Cancer (ជំងឺមហារីកមាត់ស្បូន)និយមន័យ១- អ្វីជាជំងឺមហារីកមាត់ស្បូន?មហារីក​មាត់ស្បូន បង្ក​ឡើង​នៅ​ក្នុងកោសិកា​មាត់​ស...
26/04/2024

Cervical Cancer (ជំងឺមហារីកមាត់ស្បូន)
និយមន័យ
១- អ្វីជាជំងឺមហារីកមាត់ស្បូន?
មហារីក​មាត់ស្បូន បង្ក​ឡើង​នៅ​ក្នុងកោសិកា​មាត់​ស្បូន ស្ថិត​នៅ​ផ្នែក​ក្រោមស្បូន ដែលកោសិកា​មាត់​ស្បូនចាប់​ផ្តើម​រីក​លូតលាស់​មិន​អាច​គ្រប់គ្រងបាន។ កោសិកា​ថ្មី កកើត​ឡើង​ឆាប់​រហ័ស បង្កើត​ជា​ដុំសាច់​នៅ​ក្នុង​មាត់​ស្បូន។

ជំងឺ​មហារីក​មាត់ស្បូន ឧស្សាហ៍​ជួប​ប្រទះ​បំផុត​លើ​ស្រ្ដី​ពាសពេញ​ពិភពលោក។ យ៉ាងណា​ក៏ដោយការ ធ្វើ​តេស្តដោយកៀរកោសិកាមាត់ស្បូន Pap​​​ smear អាច​ជួយ​យើង​រក​ឃើញ​ពីហានិភ័យ​កើត​ជំងឺ​មហារីក​កាច​សាហាវ​នេះ​បាន​ទាន់​ពេល។

មហារីក​មាត់ស្បូន ជួន​កាល​អាច​ព្យាបាល​បាន ពេល​យើង​ដឹង​ខ្លួន​មុន រកឃើញទាន់ពេល។ លើស​ពី​នេះ មាន​វិធីសាស្រ្ត​ជា​ច្រើន អាច​គ្រប់គ្រង​ហានិភ័យ​បង្ក​ជា​មហារីក​មាត់ស្បូន ជាហេតុ​ធ្វើ​ឲ្យ​ចំនួន​ករណីមហារីក​មួយ​នេះ​ធ្លាក់​ចុះ។

២- មហារីកនេះកើតញឹកញាប់ដែរទេ?
មហារីក​ប្រភេទ​នេះ ងាយ​កើត​ឡើង​ខ្លាំង​ណាស់ ងាយ​កើត​បំផុត​លើ​ស្រ្ដី​គ្រប់វ័យ ប៉ុន្តែ​នៅ​អាច​គ្រប់គ្រង និង​កាត់​បន្ថយ​កត្តា​ហានិភ័យ​ផ្សេងៗ​បាន។

រោគសញ្ញា
៣- រោគ​សញ្ញាមាន​​អ្វី​ខ្លះ?
ដំណាក់កាល​ដំបូង ស្រីៗ​ទើប​កើត​មហារីក​មាត់ស្បូន ឬ​រៀប​នឹង​កើត គ្មាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទេ រហូត​ទាល់​តែ​មាន​ដុំសាច់ (Tumor) កើត​ឡើង។ ប៉ុន្តែ​ដល់​ពេល​នោះ ស្ថានភាព​ដុំ​មហារីក បាន​រីករាល​ដាល​ទៅ​លើ​សរីរាង្គ​នៅ​ជិត​ខាង និង​លុកលុយ​លើ​កោសិកា​ល្អៗ​ដទៃ​ទៀត បង្ក​ចេញ​ជា​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖

– ឈឺ​ចាប់​ពេល​រួមភេទ

– ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម ឬ​ឈឺ​ត្រគាក

– ធ្លាក់​ស​ខុស​ប្រក្រតី ​មាន​ឈាម​លាយ​ឡំ​ជាមួយ

– ធ្លាក់​ឈាម​តាម​ទ្វារមាស មាន​លក្ខណៈ​មិន​ប្រក្រតី ធ្លាក់​ឈាម​ចន្លោះ​ពេល​មាន​រដូវ មក​រដូវ​មាន​រយៈពេល​យូរ មាន​ឈាម​ក្រោយ​ពេល​រួមភេទ អំឡុង​ពេល​រួមភេទ ឬក្រោយ​ពេល​អស់​រដូវ មានឈាម​បន្ទាប់​ពី​បន្ទោបង់ និង​ក្រោយ​ពិនិត្យ​អាង​ត្រគាក។

ករណី​ផ្សេង​ទៀត មាន​ឆ្លងរោគ អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ទាំង​នេះ​ដែរ។ យ៉ាង​ណា​បើ​ជួប​បញ្ហា គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​រោគសញ្ញា។ បើ​មិន​អើ​ពើ នឹង​ធ្វើ​ឲ្យ​ស្ថានភាពកាន់​តែ​អាក្រក់​ឡើង ​បាត់បង់​ឱកាស​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។

កាន់​តែ​ល្អ កុំ​រង់ចាំ​ទាល់​តែ​រោគ​សញ្ញា​លេច​ឡើង ដើម្បី​ប្រាកដ​ថា​យើង​មាន​សុខភាព​ល្អ ត្រូវ​ធ្វើការ​ពិនិត្យ​កោសិកា​មាត់​ស្បូន អាង​ត្រគាកឲ្យ​បាន​ទៀង​ទាត់។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?
បើ​សិន​ជា​មាន​រោគសញ្ញា​ណា​មួយ​ដូច​ចំណុច​ខាង​លើ​​ ឬ​មាន​មន្ទិល​សង្ស័យ​ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា ហេតុនេះ​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។

ដេរមាត់ស្បូន

មូលហេតុបង្ក
៥- មូលហេតុ​បង្ក​មានអ្វីខ្លះ?
មហារីក​មាត់​ស្បូន បង្ក​ដោយ​មេរោគ HPV (Human Papilloma Virus)។ មេរោគ​នេះ​ជា ញឹកញាប់​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​តាម​ការ​រួមភេទ។

មេរោគ HPV មាន​ច្រើន​ជាង ១០០ ប្រភេទ ខណៈ​ស្រីៗ​ពេញវ័យ​អាច​ឆ្លងមេរោគ HPV ក្នុង​ពេលណា​មួយ​នៃ​ជីវិត ប៉ុន្តែ​មេរោគ HPV មួយ​ចំនួន​មិន​បង្ក​អោយទៅជា ជំងឺមហារីកមាត់ស្បូន​ទេ មួយចំនួន​ទៀត​អាច​បង្ក​ជា​ដុំឫស​លើ​ប្រដាប់​ភេទ ​និង​ខ្លះ​ទៀត បង្ក​ទៅ​មហារីក​មាត់ស្បូន។ យ៉ាង​ណា ប្រភេទ​មេរោគ HPV ២​ ប្រភេទ មាន HPV ១៦ និង HPV ១៨ គឺ​ជា​មូល​ហេតុច​ម្បង​បង្ក​ជា​មហារីកមាត់ស្បូន។ មេរោគ HPV ទាំងពីរ​ប្រភេទ​នេះ មិន​លេច​ចេញ​រោគសញ្ញា​អ្វី​ទេ ហេតុនេះ​ស្រីៗ​ភាគច្រើន ​មិន​បាន​ដឹង​ឆ្លង​មេរោគ​នេះ​ដូចគ្នា។

មេរោគ HPV អាច​ពិនិត្យ​ឃើញ​ដោយ​ងាយ តាម​រយៈ​យក​កោសិកា​មាត់ស្បូន​ទៅ​ពិនិត្យ (Pap​ smear and HPV Test) នាំ​ឲ្យ​តេស្ត​នេះ​សំខាន់​បំផុត​ដើម្បី​បង្ការ​មហារីក​មាត់​ស្បូន។ តេស្ត Pap smear អាច​ពិនិត្យ​ឃើញ​ភាព​ខុសគ្នា​រវាង​កោសិកា​ក្នុង​មាត់ស្បូន មុន​ពេល​វិវត្តទៅ​ជា​កោសិកា​មហារីក។ បើ​ទទួល​ការ​ព្យាបាល​ទាន់​ពេល កោសិកា​ទាំង​នោះ​នឹង​ត្រលប់​មក​ធម្មតា​វិញ ជួយ​យើង​រួច​ផុត​ពី​មហារីក​មាត់​ស្បូន។

កត្តាប្រឈម
៦- អ្វី​ខ្លះ​ជាកត្តា​ប្រឈម?
ដោយសារ​បច្ចុប្បន្ន​មនុស្ស​ភាគ​ច្រើន​មាន​ផ្ទុក​មេរោគ HPV ដែលបង្កើន​ហានិភ័យ​នាំ​ឲ្យ​កើត​មហារីក​មាត់ស្បូន ដោយ​កត្តា​ទាំង​នោះ​មាន​ដូច​ជា៖

– ឆ្លង​មេរោគ HPV៖ ដៃ​គូ​រួមភេទ​ច្រើន​បណ្ដាល​ឲ្យ​យើង​មាន​ហានិភ័យ​ខ្ពស់​ឆ្លង​មេរោគ HPV ប្រភេទ ១៦ និង ១៨។

– ជក់បារី៖ ថ្នាំជក់ មាន​ផ្ទុក​សារធាតុ​គីមី​ជា​ច្រើន​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ។ ស្រីៗ​ជក់បារី​ប្រឈម​កើត​មហារីក​មាត់ស្បូន​ទ្វេរ​ដង ច្រើន​ជាង​ស្រីៗ​មិន​ជក់បារី។

– ធ្លាក់​ចុះ​ប្រព័ន្ធ​ភាព​ស៊ាំ៖ ដោយ​សារ​ប្រើប្រាស់​ថ្នាំ ឬ​លក្ខខណ្ឌ​ណាមួយ ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​ភាពស៊ាំ ដូច​ជា​មេរោគ HIV បង្ក​ទៅ​ជា​ជំងឺ AIDS អាច​បង្កើន​ហានិភ័យ​ឆ្លង​មេរោគ HPV និង​ងាយ​កើត​មហារីក​មាត់​ស្បូន។

– ឆ្លង​មេរោគ​ប្រមេះ៖ ការ​សិក្សា​ខ្លះ​បង្ហាញ​ថា ​ហានិភ័យ​មហារីក​មាត់​ស្បូន កើន​ឡើង​កាន់តែ​ខ្ពស់​ គួរធ្វើ​តេស្ត​ឈាម​បញ្ជាក់​យើង​ធ្លាប់​ឆ្លង​មេរោគ​ប្រមេះ។

Thorn MANY, [10/9/2023 12:27 PM]
– ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​តិចតួច៖ ស្រី​មិន​ចូល​ចិត្ត​ញ៉ាំ​ផ្លែឈើ និង​បន្លែ ឬ​ញ៉ាំ​តិចតួច អាច​កើន​ហានិភ័យ​ជំងឺ​មហារីក​មាត់ស្បូន។

– ធាត់​លើស​ទម្ងន់៖ កត្តា​លើស​ទម្ងន់ មាន​ទំនោរ​ច្រើនកើត​មាន​ដុំសាច់ (Tumor) កាច​សាហាវ (Adenocarcinoma) នៅ​មាត់​ស្បូន។

– ប្រើ​​ថ្នាំ​ពន្យារ​កំណើត​យូរ​អង្វែង៖ មាន​ភស្តុតាង​បញ្ជាក់​ថា លេប​ថ្នាំ​ពន្យារ​កំណើត​រយៈពេល​យូរ ​បង្កើន​ហានិភ័យ​កើត​មហារីក​មាត់​ស្បូន។

– ប្រើ​កង​ដាក់​ក្នុង​ស្បូន៖ របាយការណ៍​សិក្សា​ថ្មីៗ រក​ឃើញ​ថា ស្រីៗ​ប្រើ​កង​ពន្យារ​កំណើត​ក្នុង​ស្បូន (IUD ឧបករណ៍​ដាក់​ក្នុង​ស្បូន​បង្ការ​មាន​ផ្ទៃ​ពោះ) ទោះ​ស្ថិត​ក្នុង​កម្រិតទាប ក៏​មាន​ហានិភ័យ​បង្ក​មហារីក​មាត់ស្បូន​ដូច​គ្នា។

– ផ្តល់​កំណើត​កូន​ភ្លោះ៖ ស្រីៗ​សម្រាល​កូន​ភ្លោះ ៣ ឬ​ច្រើន​ជាង​នេះ កាន់​តែ​បង្កើន​ហានិភ័យ​ខ្ពស់។

– មាន​កូនពេល​អាយុ​ក្រោម ១៧ ឆ្នាំ៖ ស្រីៗ​ផ្តល់​កំណើត​កូន ពេល​ស្ថិត​ក្នុង​វ័យ​ក្រោម ១៧ឆ្នាំ អត្រា​កើត​មហារីក​មាត់ស្បូន​ខ្ពស់​ដល់​ទៅ ២ ដង ពេល​ចូល​ដល់​វ័យ​ចំណាស់។

– ក្រ៖ ភាព​ក្រីក្រ បាន​រារាំង​ស្រី​ៗជា​ច្រើន​មិន​អាច​លទ្ធភាព​ទទួល​សេវា​ថែទាំ​សុខភាព​គ្រប់គ្រាន់ ពិសេស​ការ​ធ្វើតេស្ត Pap តែ​ម្តង។

– សមាជិក​ក្នុង​គ្រួសារ​ធ្លាប់​ប្រវត្តិ​កើតម​ហារីកមាត់​ស្បូន។

– មហារីក​មាត់ស្បូន​អាច​ជា​ជំងឺ​តំណពូជ ក្នុង​ករណីម៉ាក់​យើង ឬ​បងស្រី​មាន​ជំងឺ​នេះ ឱកាស​កើត​ជំងឺ​ចំពោះ​យើង មាន​ដល់​ទៅគុណ ២-៣ ដង​ឯណោះ។

– ឱសថ Diethylstilbestrol (DES)៖ DES ជា​ឱសថ​អ័រម៉ូន ផ្ដល់​ឲ្យ​ស្រីៗ​មួយ​ចំនួន ដើម្បី​បង្ការ​ករណី​រលូត​កូន (ថ្នាំ​រក្សា​គភ៌)។ ម៉ាក់ៗ​ធ្លាប់​ប្រើប្រាស់​ឱសថ​នេះ​អំឡុង​ពេល​ពពោះ ច្រើន​មាន​ហានិភ័យ​ខ្ពស់​ទាំង​ម៉ាក់ៗ និង​កូន បើ​សិន​ជា​ទារិកា។

វិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?
គ្រូពេទ្យ​ជំនាញ នឹង​យក​កោសិកា​មាត់​ស្បូន​ទៅ​ពិនិត្យ ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ រួម​ជាមួយ​ការ​ធ្វើ​តេស្ត​ដទៃ​ទៀត ដើម្បី​ពិនិត្យ​រក​កោសិកា​កំពុង​វិវត្តជា​មហារីក ហើយ​បើ​តេស្ត​ទាំងនេះ​បង្ហាញ​ថា​កោសិកា​មាន​ការ​ប្រែប្រួល​ខុស​ប្រក្រតី គ្រូពេទ្យ​នឹង​ច្រឹប​សាច់​យក​ទៅ​ពិសោធ​បន្ត​ទៀត។

គ្រូពេទ្យអាច​ណែនាំ​យើង​ឲ្យ​ជួប​គ្រូពេទ្យ​ឯកទេស​ផ្នែក​រោគ​ស្រ្ដី នៅ​ពេល​លទ្ធផល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី ឬ​ឃើញ​ដុំ​សាច់​រីកធំ​ក្នុង​មាត់​ស្បូន ក៏​ដូច​ជា​​មាន​ការ​ធ្លាក់​ឈាម​ខុស​ធម្មតា។

សម្គាល់​ករណី​ធ្លាក់​ឈាម​ចេញ​តាម​ទ្វារមាស គឺ​សំខាន់​ណាស់ ព្រោះ​មិនមែន​សុទ្ធ​តែ​កើត​មហារីក​មាត់​ស្បូន​ទើប​មាន​រោគ​សញ្ញា​នេះទេ។ មេរោគ​ប្រមេះ ជា​មូលហេតុ​ចម្បង​មួយ​ធ្វើឲ្យ​ស្រីៗ​មាន ធ្លាក់​ឈាម​ខុស​ប្រក្រតី។ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​សិន មុន​បញ្ជូន​ទៅ​ជួប​វេជ្ជបណ្ឌិត​ឯកទេស។

តេស្ត​មួយ​ចំនួន​អាច​បញ្ជាក់​ថា​យើង​កើត​មហារីក​មាត់​ស្បូន​រួម​មាន៖

– កុលប៉ូស្កុបពី៖ ជាការថតឆ្លុះដោយមីក្រូទស្សន៍​តូច​មួយ មាន​ពន្លឺ​នៅ​ខាង​ចុង (Colposcope) ត្រូវ​ប្រើប្រាស់​សម្រាប់​ពិនិត្យ​មើល​មាត់​ស្បូន។

– Cone Biopsy៖ ទម្រង់​ការនៃការចៀរសាច់មាត់ស្បូនមាន​លក្ខណៈ​តូច​មួយ ដើម្បីយក​សាច់​នៅ​មាត់ស្បូន​ជា​រាង​ជាសាជី​យក​ទៅពិសោធ។ បន្ទាប់​ពី​ធ្វើ​តេស្ត​ យើង​អាច​មាន​ធ្លាក់​ឈាម​រហូត​ដល់ ៤សប្ដាហ៍ និងអាច​ឈឺ​ចាប់​ពេល​មក​រដូវ​ផង​ដែរ។

នៅ​ពេល​គ្រូពេទ្យ ប្រាកដ​ថា​យើង​មាន​មហារីក​មាត់ស្បូន ជម្រើស​ល្អ​បំផុត ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ​មើលថា តើ​មហារីក​វិវត្តដល់​កម្រិត​ណា​ហើយ។ ហើយ​ការ​ធ្វើ​តេស្ត​ដំណាក់កាល​នេះ​មាន​ដូច​ជា៖

– ពិនិត្យ​មើល​ស្បូន ទ្វារមាស រន្ធគូទ និង​ប្លោកនោម ដែល​ជា​សរីរាង្គ​ប្រឈមខ្ពស់​ជាមួយ​ជំងឺ​មហារីក ហើយ​ទម្រង់​តេស្ត​ប្រព្រឹត្ត​ទៅ​ដោយ​ប្រើ​ថ្នាំ​ស្ពឹក។

– ធ្វើ​តេស្ត​ឈាម ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ជុំវិញ​សរីរាង្គ​ ដូចជា ឆ្អឹង ឈាម និង​តម្រង​នោម។

– តេស្ត​ឆ្លុះស្កេន ដូច​ជា CT Scan MRI Scan និង PET Scan ដើម្បី​ឆ្លុះ​មើល​រូបភាព​ដុំ​សាច់​មហារីក និង​វាយ​តម្លៃ កោសិកា​មហារីក​រាលដាល ឬអត់។

៨- ព្យាបាល​ដោយ​វិធី​ណា?
ព្យាបាល​មហារីក​មាត់ស្បូន​មាន​ភាព​ស្មុគស្មាញ​ច្រើន ដូច្នេះ​ទើប​នៅ​មន្ទីរ​ពេទ្យ​តែងប្រមូល​ផ្ដុំ​ក្រុម​គ្រូពេទ្យ​ឯកទេស​ដើម្បី​ព្យាបាល​រួមគ្នា​នៅ​ដំណាក់​កាល​ដំបូង និង​ដំណាក់​កាល​ចុង​ក្រោយ។ ពេល​សម​ស្រប​សម្រាប់​ព្យាបាល​មហារីក​មាត់​ស្បូន​ដំណាក់​កាល​ដំបូង ប៉ុន្តែ​ការ​ធ្វើរោគវិនិច្ឆ័យ​តែងតែ​មិន​ទាន់​ពេល​វេលា។

ជា​ទូទៅ ជម្រើស​ចម្បង​ទាំង ៣ ដើម្បី​ព្យាបាល​មហារីក​មាត់​ស្បូន​មាន វះកាត់ ព្យាបាល​ដោយ​វិទ្យុសកម្ម និង​ដោយសារ​ធាតុ​គីមី។

ព្យាបាល​ដោយ​វះកាត់
វិធី​ព្យាបាល​នេះ តម្រូវ​កាត់​ចេញ​ផ្នែក​ណា​មួយ​មហារីក​បាន​រាលដាល​ទៅ​ដល់ ទាមទារ​ការ​សហការ​ពី​យើង​ផ្ទាល់ ជាមួយ​ក្រុម​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ការ​ព្យបាល​មាន​ប្រសិទ្ធភាព៖

– Radical Trachelectomy៖ គឺ​កាត់​ចេញ មាត់​ស្បូន​ កស្បូន និង​ជាលិកា​ជុំវិញ ព្រម​ទាំង​ផ្នែក​ខាង​លើ​ទ្វារ​មាស ។

Thorn MANY, [10/9/2023 12:27 PM]
– Hysterectomy៖ កាត់​ចេញ មាត់​ស្បូន និង​ស្បូន អាស្រ័យ​លើ​ដំណាក់​កាល​មហារីក ហើយ​ក្រពេញ​អូវែ និង​បំពង់​ដៃស្បូន អាច​ត្រូវ​កាត់​ចេញ​ផង​ដែរ។ ករណី​នេះ នាំ​ឲ្យ​យើង​មិនអាច​មាន​កូន​បាន​ទៀត​ទេ។

– Pelvic exenteration ៖ ជា​ការ​វះកាត់​ទ្រង់ទ្រាយ​ធំ រួមមាន​កាត់​ចេញ មាត់​ស្បូន ទ្វារ​មាស ប្លោកនោម ក្រពេញ​អូវែ បំពង់​ដៃ​ស្បូន និង​ចុង​ពោះវៀន​ធំ។

ព្យាបាលដោយ​វិទ្យុសកម្ម
ដំណាក់​កាល​ដំបូង​នៃ​មហារីក​មាត់ស្បូន យើង​អាច​ទទួល​ការ​ព្យាបាល​ដោយ​វិទ្យុសកម្មតែ​ឯង ឬ​ផ្សំ​គ្នា​ជាមួយ​ការ​វះកាត់។ បន្ទាប់​ពី​នេះ ពេល​ជំងឺ​ឈាន​ដល់​ដំណាក់​កាល​ចុងក្រោយ វេជ្ជបណ្ឌិត​នឹង​ណែនាំ​ឲ្យ​ទទួល​ការ​ព្យាបាល​តាម​វិទ្យុសកម្ម ផ្សំ​ជាមួយ​ការ​ព្យាបាល​ដោយ​គីមី ដើម្បី​កាត់​បន្ថយ​ករណី​ហូរ​ឈាម និង​ការ​ឈឺចាប់។

ព្យាបាល​បែបនេះ រាងកាយ​យើង​នឹង​រង​ផល​ប៉ះពាល់​ពី​សារធាតុ​វិទ្យុសកម្ម ដែល​គ្រូពេទ្យ​ប្រើ​ម៉ាស៊ីន​បាញ់​បញ្ចូល​ក្នុង​រាងកាយ​សម្លាប់​កោសិកា​មហារីក។ វិធី​ព្យាបាល​ផ្នែក​ខាង​ក្នុង គឺ​ដាក់​បញ្ចូល អ៊ីមផ្លេន ក្នុង​ខ្លួន​យើង​ ដើម្បី​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម។ ករណី​ជា​ច្រើន វិធីសាស្រ្ដ​ទាំងពីរ​ត្រូវ​បាន​រួម​បញ្ចូល​គ្នា។ មធ្យោបាយ​ព្យាបាល​បែប​វិទ្យុសកម្ម មាន​រយៈពេល​វែង ប្រហែល ៥-៨ សប្ដាហ៍។

ព្យាបាល​ដោយ​គីមី
វិធី​ព្យាបាល​ដោយ​គីមី តែង​ធ្វើ​ឡើង​តែឯង ឬ​ផ្សំ​គ្នា​ជាមួយ​ការ​ព្យាបាល​បែប​វិទ្យុសកម្ម ហើយ​តែង​ប្រើ​សម្រាប់​ព្យាបាល​មហារីក​ដំណាក់កាល​ចុង​ក្រោយ ដើម្បី​កុំ​ឲ្យ​រីករាល​ដាល​បន្ត​ទៀត តាមរយៈ​ការប្រើ​សេរ៉ូម​ សារធាតុ​គីមី​សម្លាប់​កោសិកា​មហារីក។

គ្រប់​វិធីព្យាបាល​មហារីក​មាត់ស្បូន​សុទ្ធ​តែ​អាច​មាន​ផលប៉ះ​ពាល់។ គួរ​តែ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជា​មុន ព្រោះ​ករណី​ភាគ​ច្រើន​ធ្វើ​ឲ្យ​យើង​អាច អស់​រដូវ​មុន​ពេល​កំណត់ ទ្វារមាស​រួមតូច ឬ​ហើម​ក្រពេញ​ទឹក​រងៃ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– និយាយ​ជាមួយគ្រួសារ មិត្តភក្តិ ឬ​អ្នក​ផ្ដល់​ប្រឹក្សា អាច​រួម​ចំណែក​ដោះស្រាយ​បញ្ហា​យើង។

– ធ្វើ​តេស្តកៀរកោសិកាមាត់ស្បូន (Pap smear) ជា​វិធី​ប្រសើរ​បំផុត ព្រោះ​បើ​លទ្ធផល​ តេស្តកៀរកោសិកាមាត់ស្បូន (Pap smear) មិន​ធម្មតា យើង​អាច​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា។

– បើ​សិន​អាយុ​ក្រោម ២៦ឆ្នាំ អាច​ចាក់​វ៉ាក់ស៊ាំង HPV ជួយ​ការពារ​ប្រឆាំង​មេរោគ HPV ទាំង​ពីរ​ប្រភេទ ដែល​ជា​មូលហេតុ​ចម្បង​បង្ក​មហារីក​មាត់​ស្បូន។

– បង្ការ​កុំ​ឲ្យ​ឆ្លង​មេរោគ HPV ដោយ​ប្រើ​ស្រោម​អនាម័យ​រាល់​ពេល​រួមភេទ និង​កំណត់​ចំនួន​ដៃ​គូ​រួមភេទ។
ប្រភពពីៈ helloគ្រូពេទ្យ
សូមបងប្អូនចែករំលែកបន្តដោយគោរពស្រឡាញ់🙏

23/04/2024

ទាំងអស់នេះជាទុក្ខកង្វល់របស់បងប្អូនមែនដែលឬទេ?
តើបងប្អូនស្រ្តីនៅទ្រាំទុកដល់ពេលណា!
ប្រឹក្សាសុខភាពបន្ថែមតាម 093 299 219(តេលេក្រាម)
-085 354 009
-097 949 1775

*ដោយសារមូលហេតុអីទើបបណ្ដាលឲ្យកើតបញ្ហារលាកមាត់ស្បូន?បញ្ហារលាកមាត់ស្បូននេះ បង្កឡើងដោយមូលហេតុមួយចំនួនដូចជា៖– ជាការវិវត្តដោយធ...
23/04/2024

*ដោយសារមូលហេតុអីទើបបណ្ដាលឲ្យកើតបញ្ហារលាកមាត់ស្បូន?
បញ្ហារលាកមាត់ស្បូននេះ បង្កឡើងដោយមូលហេតុមួយចំនួនដូចជា៖
– ជាការវិវត្តដោយធម្មជាតិនៃមាត់ស្បូន
– សម្រាលកូន មាត់ស្បូនដាច់ខូចខាត
– រំលូតកូនដោយ កោស បឺតដោយសឺរ៉ាំងច្រើនដង
_ កើតមានក្នុងអំឡុងពេលពពោះ។
*ក្នុងករណីដែលស្ត្រីកើតបញ្ហារលាកមាត់ស្បូននេះ វានឹងបង្ហាញចេញរោគសញ្ញាមួយចំនួនរួមមាន៖
– ធ្លាក់ស មានជាតិរម្អិលថ្លាៗ តិច ឬច្រើន
_ ប្រសិនមានការរលាកទ្វារមាសដោយមេរោគ គួបផ្សំ និងធ្វើឲ្យជាតិរម្អិល ប្ដូរពណ៌ និងមានក្លិនស្អុយ។ល។
បញ្ហារលាកមាត់ស្បូននេះ ក៏ផ្ដល់ផលពិបាកទៅដល់អ្នកជំងឺដែរដូចជា ទី១. ធ្វើឲ្យមានវិបត្តិគ្មានកូន ដោយសារការរលាកមាត់ស្បូនរាំងស្ទះដល់ការធ្វើដំណើររបស់មេជីវិតឈ្មោលចូលទៅក្នុងស្បូន និង ទី២.ធ្វើឲ្យមានការរលាកទ្វារមាស ញឹកញាប់ ព្យាបាលហើយតែងតែលេចឡើងមកវិញ។
#តេលេក្រាម093299219

អានឆាតភ្ញៀវហើយរំភើងចង់ហោះ😘 អរគុណដែលតែងតែជឿជាក់ម៉ាយ #ប្រឹក្សាសុខភាពបន្ថែម(098354009)
01/04/2024

អានឆាតភ្ញៀវហើយរំភើងចង់ហោះ😘 អរគុណដែលតែងតែជឿជាក់ម៉ាយ
#ប្រឹក្សាសុខភាពបន្ថែម(098354009)

01/04/2024

#រមាស់ #ធ្លាក់ស #ក្លិន #រលាក #កើតរោគស្ត្រីរុំារ៉ៃ តើបងប្អូនណាស់ខ្លះធ្លាប់ជួយបញ្ហានេះ សឹងតែបានទំនុកចិត្តនិងអសង្ឃឹមលើខ្លួនឯង?
ប្រឹក្សាសុខភាពបន្ថែម098354009

01/04/2024

#បងស្រីធ្លាប់អស់សង្ឃឹមក្នុងការដោះស្រាយ សឹងតែបាក់ទឹកចិត្តតែម្តង
តែឥលូវនេះ បងស្រីពិតជាសប្បាយចិត្តក្រោយជ្រើសរើសយកម៉ាយ😘
ប្រឹក្សាសុខភាពបន្ថែម098354009(តេលេក្រាម)

តាមដានសិនទៅបងប្អូន ចាំមានទំនប់ចិត្តចាំទាក់ទងមកអ្នកគ្រូ ប្រឹក្សាសុខភាពជូន🙏❤️
01/04/2024

តាមដានសិនទៅបងប្អូន ចាំមានទំនប់ចិត្តចាំទាក់ទងមកអ្នកគ្រូ ប្រឹក្សាសុខភាពជូន🙏❤️

08/02/2024

ដោះ………..ស្រាយបានអត់........? បញ្ហា ធ្លាក់ស រមាស់ធុំក្លិន ក្តៅក្រហាយស្ងួត រលាកស្បូន កើតផ្សិតរុំារ៉ៃ កាមរោគ សិរមាន់ បញ្ហារដូវ រឹតបណ្តឹងសាច់ដុំទ្វារ-មាស!
ប្រឹក្សាយោបល់បន្ថែម
093 299 219/098 354 009(តេលេក្រាម)
085 354 009
097 949 1775

07/02/2024

ធ្លាប់តែតាមដានផលិតផលម៉ាយ ឥលូវបានប្រើខ្លួនឯងផ្ទាល់!
វីតដេអូរនេះផ្ញើរជួនបងប្អូនស្ត្រី ដែលរកដំណោះស្រាយរោគ-ស្ត្រីរុំារ៉ៃ
ប្រឹក្សាយោបល់បន្ថែម
093 299 219/098 354 009 (តេលេក្រាម)
085 354 009
097 949 1775

25/01/2024

វីតដេអូរខាងក្រោមសូមផ្ញើរជួយនដល់បងស្រ្តីគ្រាប់រូបដែលកើតមានបញ្ហារោគ-ស្ត្រីរុំារ៉ៃ បាត់ទំនុកចិត្តក្នុងការដោះស្រាយ!
ទំនាក់ទំនងប្រឹក្សាយោបល់បន្ថែម
098354 009(តេលេក្រាម)
085 354 009
097 949 1775

23/01/2024

សុខភាពជារឿងសំខាន់ណាស់ ដូខច្នេះកុំអូសបន្លាយពេលវេលាក្នុងការដោះស្រាយឲ្យសោះ ជាមួយបញ្ហារោគ-ស្ត្រី!
ប្រឹក្សាយោបល់បន្ថែម
093 299 219(តេលេក្រាម)
085 354 009
097 949 1755

20/01/2024

មនុស្សប្រុសគ្មានថ្ងៃយល់ពីអារម្មណ៏មនុស្សស្រី នៅពេលកើតរោគ-ស្ត្រីរុំារ៉ៃ!
ទំនាក់ទំនងប្រឹក្សាយោបល់បន្ថែម
098 354 009(តេលេក្រាម)
085 354 009
097 9491 775

Address

ផ្សារទំនើបស្ទឹងមានជ័យថ្មីជាន់ទី២ រាជធានីភ្នំពេញ ប្រទេ
Phnom Penh
1523

Alerts

Be the first to know and let us send you an email when Yin Kachana posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share