27/07/2021
ថ្នាំជំងឺហឺត (asthma drugs)
ករណីភាគច្រើន ការប្រើប្រាស់ថ្នាំត្រូវធ្វើជារៀងរាល់ថ្ងៃ ។ ប្រភេទនៃថ្នាំសំរាប់គ្រប់គ្រងរោគសញ្ញារយៈពេលយូរនៃជំងឺហឺតមានដូចជា៖
ថ្នាំ Corticosteroid សំរាប់ហិត៖ ថ្នាំទាំងនេះរួមមាន Fluticasone (Flovent Diskus, Flovent HFA), Budesonide (Pulmicort Flexhaler), Mometasone (Asmanex), Flunisolide (Aerobid), Beclomethasone (Qvar) និងថ្នាំផ្សេងៗទៀត ។
ថ្នាំទាំងនេះភាគច្រើនប្រើជាលក្ខណៈគ្រប់គ្រងរោគសញ្ញាជំងឺហឺតរយៈពេលយូរ ។ អ្នកប្រហែលជាត្រូវការប្រើថ្នាំទាំងនេះរយៈពេលច្រើនថ្ងៃ រហូតដល់ច្រើនសប្តាហ៍មុនពេលដែលឈានទៅដល់អត្ថប្រយោជន៍ជាអតិប្បរិមា ។ វាមិនដូចជាថ្នាំ Corticosteroid សំរាប់លេបនោះទេ ព្រោះថ្នាំទាំងអស់នេះមានផលប៉ះពាល់តិចតួចបំផុត ហើយជាទូទៅច្រើនតែមានសុវត្ថិភាពនៅពេលប្រើរយៈពេលយូរ ។
Leukotriene Modifiers៖ ថ្នាំលេបប្រភេទនេះមាន Montelukast (Singulair), Zafirlukast (Accolate) និង Zileuton (Zyflo, CR) ។
ថ្នាំនេះអាចជួយអ្នកការពាររោគសញ្ញារបស់ជំងឺហឺតរហូតដល់ ២៤ម៉ោង ។ ក្នុងករណីដែលកម្រថ្នាំទាំងនេះមានការពាក់ព័ន្ធនឹងប្រតិកម្មផ្លូវចិត្តដូចជាធ្វើអោយព្រួយបារម្ភ ឆាប់ខឹង លឺសំលេងឬឃើញរបស់អ្វីដែលអ្នកដទៃមិនអាចឃើញដូច បាក់ទឹកចិត្ត និងមានគំនិតចង់ធ្វើអត្តឃាត ។ ចូរស្វែងរកសេវាសង្គ្រោះបន្ទាន់ក្នុងករណីដែលមានប្រតិកម្មមិនធម្មតា ។
Long-acting Beta Agonists (LABAs)៖ ថ្នាំនេះគឺសំរាប់ហឹត Salmeterol (Serevent Diskus) និង Formoterol (Foradil Aerolizer) ។ LABAs មាននាទីបើកផ្លូវដង្ហើម និងកាត់បន្ថយការរលាក ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាំទាំងនេះមានការពាក់ព័ន្ធនឹងការហឺតធ្ងន់ធ្ងរ ។ LABAs គួរតែប្រើរួមគ្នាជាមួយ ថ្នាំ Corticosteroid សំរាប់ហិតបន្ថែមទៀត ។
ថ្នាំហិតរួមគ្នាមានដូចជា Fluticasone និង Salmeterol (Advair Diskus) និង Budesonide និង Formoterol (Symbicort) ។ ថ្នាំទាំងនេះផ្សំឡើងដោយ LABA ជាមួយនឹង Corticosteroid ។ វាក៏ដូចជា ថ្នាំ LABA ដទៃទៀតដែរ ដោយវាធ្វើអោយកើនឡើងនូវការប្រឈមមុខនឹងការហឺតកាន់តែខ្លាំងថែមទៀត ។
Theophylline៖ នេះគឺជាថ្នាំគ្រាប់ដែលជួយអោយផ្លូវដង្ហើមរបស់អ្នកបើកបានល្អ (Bronchodilator) ។ ថ្នាំ Theophylline (Theo-24, Elixophyllin) ជាអ្នកអោយសាច់ដុំនៅជុំវិញផ្លូវដង្ហើមធូរ ដែលបង្កជាលក្ខណៈងាយស្រួលសំរាប់ការដកដង្ហើម ។ វាមិនត្រូវបានប្រើប្រាស់ជាញឹកញាប់ដូចពីមុនទេ ។
ការប្រើថ្នាំសំរាប់គ្រប់គ្រងរោគសញ្ញារយៈពេលខ្លី
ថ្នាំសំរាប់គ្រប់គ្រងរោគសញ្ញរយៈពេលខ្លីត្រូវបានប្រើក្នុងករណីភ្លាមៗ និងបំបាត់រោគសញ្ញាក្នុងរយៈពេលខ្លីមួយ ពិសេសនៅពេលចាប់ផ្តើមហឺត ឬមុនពេលធ្វើលំហាត់ប្រាណ ។
ប្រភេទនៃថ្នាំសំរាប់គ្រប់ គ្រងរោគសញ្ញារយៈពេលខ្លីរួមមាន៖
Short-acting Beta Agonists៖ ថ្នាំហិតទាំងនេះគឺសំរាប់ធ្វើអោយទងសួតរីកលឿន ដែលអាច បំបាត់រោគសញ្ញាបានលឿនក្នុងពេលដែលហឺតម្តងៗ ។ ថ្នាំទាំងនេះមាន Albuterol (ProAir HFA, Ventolin HFA), Levalbuterol (Xopenex HFA) និង Pibuterol (Maxair Autohaler) ។ ថ្នាំ ទាំងនេះមានប្រសិនភាពតែប៉ុន្មាននាទី ឬម៉ោងទេ ។
ថ្នាំ IPratropium (Atrovent)៖ គ្រូពេទ្យប្រហែលជាចេញវេជ្ជបញ្ជាប្រើថ្នាំហិតប្រភេទនេះសំរាប់ បំបាត់រោគសញ្ញាភ្លាមៗ ។ វាក៏ដូចជាថ្នាំពង្រីកទងសួតដទៃទៀតដែរ គឺ Ipratropium ធ្វើអោយផ្លូវដង្ហើមធូរ ដែលបង្កអោយងាយស្រួលក្នុងការដកដង្ហើម ។ Ipratropium ក៏ត្រូវបានគេយកទៅប្រើលើជំងឺ Emphysema និង រលាកទងសួតរ៉ាំរ៉ៃ (Chronic Bronchitis) ប៉ុន្តែពេលខ្លះមិនអោយប្រើនៅពេលមានហឺតនោះទេ ។
ថ្នាំ Corticosteroid សំរាប់លេប និងចាក់តាមសរសៃ៖ ថ្នាំទាំងនេះជួយបំបាត់នូវការរលាកផ្លូវដង្ហើម ដែលបង្កឡើងដោយជំងឺហឺតធ្ងន់ធ្ងរ ឧទាហរណ៍ដូចជា Prednisone និង Methylprednisolone ។ វាអាចធ្វើអោយមានប៉ះពាល់ធ្ងន់ធ្ងរផងដែរ នៅពេលដែលប្រើរយៈពេលយូរ ដូច្នេះថ្នាំនេះប្រើតែរយៈពេលខ្លីទេដើម្បីព្យាបាលរោគសញ្ញាធ្ងន់ធ្ងររបស់ជំងឺហឺត ។
ការព្យាបាលជំងឺហឺតដែលបង្កឡើងដោយអាឡឺហ្សី
ប្រសិនបើជំងឺហឺតរបស់អ្នកបង្កឡើង ឬធ្វើកាន់តែធ្ងន់ធ្ងរទៅដោយសារ អាឡឺហ្សី ការព្យាលបញ្ហាអាឡឺហ្សីប្រហែលជាមានប្រយោជន៍សំរាប់អ្នក ។ ការព្យាបាលអាឡឺហ្សីមានដូចជា៖
Allergy Shots (Immunotherapy)៖ ការចាក់ Immunotherapy ជាទូទៅត្រូវចាក់អោយបានម្តងក្នុងមួយសប្តាហ៍ រយៈពេលពីរបីខែ បន្ទាប់មកត្រូវចាក់អោយបានម្តងក្នុងមួយខែក្នុងពេល៣ ទៅ ៥ឆ្នាំទៀត ។ ជារៀងរាល់ថ្ងៃថ្នាំទាំងនេះធ្វើអោយប្រព័ន្ធភាពស៊ាំរបស់អ្នកថយចុះបន្តិចម្តងៗ ក្នុងការប្រឆាំងនឹង អាឡែហ្សី ។
ថ្នាំ Omalizumab (Xolair)៖ ថ្នាំទាំងនេះត្រូវបានប្រើជាពិសេសលើមនុស្សដែលមានអាឡែហ្សី និងជំងឺហឺតធ្ងន់ធ្ងរ ។ វាធ្វើអោយប្រព័ន្ធភាពស៊ាំមានការផ្លាស់ប្តូរ ។ Omalizumab ត្រូវការចាក់បញ្ចូលក្នុងខ្លួនជារៀងរាល់ ២ ទៅ ៤សប្តាហ៍ ។
ថ្នាំអាឡែហ្សី៖ ថ្នាំទាំងនេះរួមមាន ថ្នាំប្រឆាំងនឹង Histamines ទាំងលេប និងជាស្ព្រាយបាញ់ច្រមុះ និងស្ព្រាយបាញ់បំបាត់ការតឹងច្រមុះ ប្រភេទ Corticosteroid, Cromolyn និង Ipratropium ។