Dr Jessica's Cabinet

Dr Jessica's Cabinet បន្ទប់ពិគ្រោះព្យាបាលជម្ងឺឯកទេសទូទៅ កុមារ រោគបុរស-ស្រ្តី កាមរោគនិងអេកូសាស្រ្ត
(1)

1️⃣ តើអ្វីទៅ ជាជំងឺស្វាយ? ✍️ ជំងឺ ស្វាយ (Syphilis) ជា ជំងឺ ងាយ ឆ្លង បំផុត បង្ក ឡើង ដោយ មេរោគ ឈ្មោះ Treponema pallidum ដែ...
31/03/2026

1️⃣ តើអ្វីទៅ ជាជំងឺស្វាយ?

✍️ ជំងឺ ស្វាយ (Syphilis) ជា ជំងឺ ងាយ ឆ្លង បំផុត បង្ក ឡើង ដោយ មេរោគ ឈ្មោះ Treponema pallidum ដែលជាមេរោគឆ្លងតាមរយៈការរួមភេទ តែក្នុងករណីកម្រខ្លះវាអាចឆ្លងតាម ការប៉ះផ្ទាល់លើឈាម ឫដំបៅអ្នកជំងឺស្វាយ ។

2️⃣ បើម្ដាយមានជំងឺស្វាយ តើកូនក្នុងផ្ទៃអាចឆ្លងជំងឺនេះ ដែរឺទេ?

✍️ អំឡុង ពេល កំពុង ពពោះ មេរោគ នេះ អាចឆ្លង ពី ម្ដាយ ទៅ កូន ក្នុងផ្ទៃ តាម រយៈ សុក ហើយអាចប៉ះពាល់ធ្ងន់ធ្ង ដល់ ទារក គ្រប់ ដំណាក់កាល ទាំង អស់ ។

✍️ពេលពិនិត្យផ្ទៃពោះ ស្ត្រីគ្រប់រូបគួរតែត្រូវបានតេស្តឈាម រកមេរោគនេះ អោយបានឆាប់ និង ទទួលការព្យាបាលប្រសិនជា តេស្តឈាមរកឃេីញវិជ្ជមាន។

✍️ ជំងឺនេះ អាចព្យាបាលជាសះស្បើយ និងការពារឆ្លងទៅកូនបាន បើយើងដឹងទាន់ពេលវេលា និង ព្យាបាលបានត្រឹមត្រូវ ។

3️⃣ តើទារកដែលឆ្លងមេរោគស្វាយពីម្ដាយ អាចមានផលប៉ះពាល់អ្វីខ្លះ?

✍️ ទារកដែលម្តាយមានមេរោគស្វាយមិនបានព្យាបាល អាចប្រឈមនឹង ៖

- ការរលូតដោយឯកឯង បេីគ៌ភនៅអាយុតិច (Avortement)

- ទារកមិនគ្រប់គីឡូ/ មិនឡេីងគីឡូ (IUGR)

- ទារកស្លាប់ក្នុងពោះ/ស្លាប់ពេលកើត (Stillbirth)

- កើតមិនគ្រប់ខែ (premature)

- ទារកកេីតមកជាមួយបញ្ហាសុខភាពពីកំនេីត (Congenital syphilis) ដូចជា ភ្នែកឡេីងបាយ, ថ្លង់, ប្រកាច់ញឹកញាប់ ឬ អាចស្លាប់ក្នុងពេលបន្ទាប់។

4️⃣ តើរោគសញ្ញា ជំងឺស្វាយ មានអ្វីខ្លះ ?

✍️ រោគសញ្ញា ជំងឺស្វាយ ប្រែប្រួលតាម ដំណាក់កាលនៃជំងឺនេះ ៖

🔴ដំណាក់កាលទី 1 : មានចំណុចដំបៅមួយ តែមិនឈឺចាប់ នៅលើស្បែក ហើយវាក៏អាចវិវត្តទៅជាដំបៅច្រើន។

🔴ដំណាក់កាលទី 2 : កន្ទួល លើ ស្បែក មានដំបៅក្នុងមាត់ ទ្វារមាស ឬរន្ធគូថ ហើមកូនកណ្តុល ស្រកទម្ងន់ ជ្រុះសក់
គ្រុន ឈឺ ក និង រោគ សញ្ញា ដូច ផ្ដាសាយ។

🔴ដំណាក់កាលទី 3 : ជាដំណាក់កាលធ្ងន់ធ្ង ហើយរោគ សញ្ញា ពាក់ព័ន្ធ សរសៃ ប្រសាទ បេះដូង និង សរសៃ ឈាម តែម្តង។

5️⃣ ដើម្បីធ្វើរោគ វិនិច្ឆ័យ ជំងឺ ស្វាយ តើត្រូវធ្វើដូចម្តេច?

✍️ សំរាប់ស្រ្តីមានផ្ទៃពោះ ពេលខ្លះ គ្មានសញ្ញាអ្វីទាំងអស់ តែយើងអាចដឹងតាមរយះ ការធ្វើតេសឈាម ។

✍️ ការធ្វើតេសឈាមរកមេរោគស្វាយនេះ យកល្អត្រូវធ្វើនៅត្រីមាសដំបូង ពេលមកពិនិត្យផ្ទៃពោះ ។

✍️ ព្រោះបើដឹងថាមាន មេរោគស្វាយ យើងអាចព្យាបាលបានទាន់ពេលវេលា មិនសូវបង្កបញ្ហាដល់កូនក្នុងផ្ទៃ។

6️⃣ តើស្រ្តីមានផ្ទៃពោះដែលតេស្តឈាមរកឃេីញវិជ្ជមានមេរោគស្វាយ ត្រូវធ្វើដូចម្ដេច?

✍️ជាទូទៅសំរាប់ស្រ្តីមានផ្ទៃពោះដែលតេស្តឈាមរកឃេីញវិជ្ជមានមេរោគស្វាយ (Syphilis-TPHA positive ៖

- ត្រូវព្យាបាលអោយបានឆាប់ បន្ទាប់ពីតេសឃើញភ្លាមដើម្បីកាត់បន្ថយការចំលងមេរោគ តាមឈាមពីម្តាយទៅទារកក្នុងផ្ទៃ ។

- ដោយចាក់ Penicillin G (IM) 3 doses

- តេស និង ព្យាបាលទាំង 2នាក់ ប្ដី ឬ ដៃគូ

- ការរួមរស់បន្តត្រូវការពារ ដោយប្រើស្រោមអនាម័យ (Condom use)

✍️បើម្ដាយមិនបានព្យាបាល ត្រូវអោយថ្នាំផ្សះដល់ទារក បន្ទាប់ពីសម្រាល (នៅផ្នែកទារក)។

✍️ ជាទូទៅ គេ Control (RPR titers) ក្រោយចាក់ Pénicilline 3-6 ខែក្រោយ

✍️ បើម្ដាយមានមេរោគស្វាយ គួរទៅសម្រាលនៅមន្ទីពេទ្យណាដែលមាន វេជ្ជបណ្ឌិត ទាំងឯកទេសសម្ភព និង ឯកទេសកុមារ(ផ្នែកទារក) ។

✍️ សូមអ្នកម៉ាក់ៗ ទាំងអស់ចាំថា ស្វាយជាមេរោគ ដែលមិនអាចមើលស្រាលបាន ហើយកំពុងតែមានការផ្ទុះឆ្លងច្រើន


✅🎯កុំភ្លេចតេសរកមេរោគនេះ អោយបានគ្រប់គ្នា តាំងពីត្រីមាសដំបូង ទោះជាធ្លាប់ព្យាបាលពីមុនហើយក៌ដោយ។

អត្ថបទ: ផ្នែកសម្ភពនៃមន្ទីរពេទ្យកុមារជាតិ

⏰យើងម្នាក់ៗសុទ្ធតែមានផ្លូវដើរក្នុងជីវិតខុសៗគ្នា ខ្សែជីវិតខុសគ្នា មិនចាំបាច់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃទេ ព្រោះគោលដៅ សមត្...
27/03/2026

⏰យើងម្នាក់ៗសុទ្ធតែមានផ្លូវដើរក្នុងជីវិតខុសៗគ្នា ខ្សែជីវិតខុសគ្នា មិនចាំបាច់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃទេ ព្រោះគោលដៅ សមត្ថភាព និងពេលវេលារបស់មនុស្សនីមួយៗមិនដូចគ្នា។

🎯អ្វីដែលសំខាន់គឺការជឿលើខ្លួនឯង ហើយដើរតាមផ្លូវដែលយើងជឿថាត្រឹមត្រូវសម្រាប់ជីវិតយើង។

⏰ជីវិតមិនមែនជាការប្រណាំងទេ ប៉ុន្តែជាការធ្វើដំណើរ។ មនុស្សខ្លះអាចទៅដល់គោលដៅលឿន ខណៈដែលមនុស្សខ្លះត្រូវការពេលវេលាច្រើនជាងនេះ។ ប៉ុន្តែមិនមានន័យថាអ្នកដែលទៅយឺតគឺបរាជ័យឡើយ តែវាជាផ្លូវដែលកំពុងបង្រៀនយើងឲ្យចេះរឹងមាំ និងចេះអត់ធ្មត់។

⏰សូមកុំភ័យខ្លាចក្នុងការដើរតាមផ្លូវផ្ទាល់ខ្លួន។ ទោះបីជាផ្លូវនោះលំបាក ឬមានឧបសគ្គ ក៏វាជាផ្លូវដែលនាំឲ្យយើងក្លាយជាមនុស្សល្អជាងមុន។ ជឿចិត្តលើជំហានតូចៗរបស់អ្នក ព្រោះរាល់ជំហានតូចៗសុទ្ធតែជាការខិតខំដ៏មានតម្លៃ។ ☘️🌱✨

អត្ថបទ: Mindbooks

👉ចេះមើលចរិតមនុស្ស ជួយយើងបានច្រើនទាំងការងារ និងជំនួញ។ ចរិតមនុស្ស គឺជារបៀបធ្វើការ របៀបសម្រេចចិត្ត របស់មនុស្ស។ 👉យល់ពីចរិតមន...
27/03/2026

👉ចេះមើលចរិតមនុស្ស ជួយយើងបានច្រើនទាំងការងារ និងជំនួញ។ ចរិតមនុស្ស គឺជារបៀបធ្វើការ របៀបសម្រេចចិត្ត របស់មនុស្ស។

👉យល់ពីចរិតមនុស្ស ធ្វើឲ្យយើងងាយក្នុងការធ្វើទំនាក់ទំនង ងាយចាត់ចែងការងារ ពិសេសងាយក្នុងការសម្រេចចិត្ត។
អ្នកលក់ដែលជោគជ័យ ព្រោះស្គាល់ចរិតអតិថិជន គាត់អាចរក្សាអតិថិជនល្អៗមានសក្កានុពល ដែលបង្កើតចំណូលឲ្យគាត់លើស៨០%។

👉ប្រធានក្រុមហ៊ុនពូកែ ព្រោះស្គាល់ចរិតបុគ្គលិកក្រោមបង្គាប់ ចាត់ចែងការងារត្រូវ និងយល់ពីរបៀបទំនាក់ទំនងជាមួយពួកគេ។

👉បុគ្គលិកលេចធ្លោ ព្រោះស្គាល់ចរិតមេ ធ្វើការត្រូវចិត្តមេ ឆាប់ឡើងតំណែង និងប្រាក់ខែ។

👉របៀបធ្វើការជាមួយមនុស្សសំខាន់ណាស់ រៀនមើលមនុស្ស គឺមើលគាត់ជាគាត់ មិនមែនកំណត់គាត់តាមការចង់បានរបស់យើងទេ។
ទទួលយក ទើបអាចរកវិធីដាក់ឲ្យចំទីតាំង។

អត្ថបទ: បង Kim Dara

25/03/2026
⏰ជម្ងឺ Psoriasis👉ជំងឺ Psoriasis គឺជាជំងឺសើស្បែករ៉ាំរ៉ៃដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំ។ វាបង្កឡើងដោយកោសិកាស្បែកលូតលាស់លឿនខុសធ...
24/03/2026

⏰ជម្ងឺ Psoriasis

👉ជំងឺ Psoriasis គឺជាជំងឺសើស្បែករ៉ាំរ៉ៃដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំ។ វាបង្កឡើងដោយកោសិកាស្បែកលូតលាស់លឿនខុសធម្មតា ហើយគរលើគ្នាបង្កើតបានជាស្រកាក្រាស់ៗ។

🔴 ជំងឺនេះមិនឆ្លងទេ។

១. រោគសញ្ញាសំខាន់ៗ

• បន្ទះក្រហមលើស្បែក: មានព្រំដែនច្បាស់លាស់ជាមួយស្បែកធម្មតា។

• ស្រកាពណ៌សប្រាក់: ដុះពីលើបន្ទះក្រហម មើលទៅដូចស្រកាត្រី។

• ស្បែកស្ងួត និងប្រេះ: អាចបណ្តាលឱ្យរមាស់ ឈឺចាប់ឬហូរឈាម។

• ទីតាំង: ច្រើនតែកើតនៅកែងដៃ ក្បាលជង្គង់ ស្បែកក្បាល និងចង្កេះ។

• ការប្រែប្រួលក្រចក: ក្រចកអាចមានរន្ធតូចៗ ក្រាស់ឬប្តូរពណ៌។

២. មូលហេតុនិងកត្តាជម្រុញ

• ប្រព័ន្ធភាពស៊ាំ: កោសិកាការពាររាងកាយវាយប្រហារកោសិកាស្បែកខ្លួនឯង។

• តំណពូជ: ប្រវត្តិគ្រួសារមានអ្នកធ្លាប់កើត។

• កត្តាជម្រុញ: ភាពតានតឹងក្នុងចិត្ត (Stress), អាកាសធាតុត្រជាក់ និងស្ងួត, ការជក់បារី ឬការសេពគ្រឿងស្រវឹង។

៣. ការព្យាបាលនិងការគ្រប់គ្រង

• ថ្នាំលាប: ប្រើថ្នាំដែលមានសារធាតុ Corticosteroid តាមវេជ្ជបញ្ជា។

• ការព្យាបាលដោយពន្លឺ (Phototherapy): ប្រើកាំរស្មី UV ដើម្បីពន្យឺតការលូតលាស់នៃកោសិកាស្បែក។

• របៀបរស់នៅ: ត្រូវលាបឡេផ្តល់សំណើមជានិច្ច, កាត់បន្ថយ Stress និងចៀសវាងការប៉ះទង្គិចដល់ស្បែក។

អត្ថបទ: Pha Ruth 🥰🫶🏽

⏰វិធី "រៀបចំសណ្ដាប់ធ្នាប់ខួរក្បាល"🔴សិល្បៈនៃការរៀបចំសណ្ដាប់ធ្នាប់ខួរក្បាលឱ្យស្រាលស្រឡះ បន្ថយការគិតច្រើន.... 🔴ជួនកាល យើងមា...
23/03/2026

⏰វិធី "រៀបចំសណ្ដាប់ធ្នាប់ខួរក្បាល"

🔴សិល្បៈនៃការរៀបចំសណ្ដាប់ធ្នាប់ខួរក្បាលឱ្យស្រាលស្រឡះ បន្ថយការគិតច្រើន....

🔴ជួនកាល យើងមានអារម្មណ៍ថា

🔸ហត់នឿយ

🔸ស្មុគស្មាញ

🔸តានតឹង និងគិតអ្វីលែងចេញ

🪁ទោះបីជារាងកាយមិនបានធ្វើការធ្ងន់ក៏ដោយភាពតានតឹង និងគំនិតដែលរាយប៉ាយទាំងនេះ ប្រៀបបាននឹងបន្ទប់មួយដែលពោរពេញទៅដោយរបស់របររញ៉េរញ៉ៃ ដែលធ្វើឱ្យយើងថប់ដង្ហើម រករបស់ដែលត្រូវការមិនឃើញ និងបាត់បង់ការផ្ដោតអារម្មណ៍។

🔴តើអ្នកធ្លាប់មានអារម្មណ៍ថា "គិតច្រើនពេក" តែលទ្ធផលបែរជាមិនទៅមុខដែរឬទេ?

👉នេះហើយគឺជាមូលហេតុដែលយើងចាំបាច់ត្រូវរៀនពីសិល្បៈនៃ "ការរៀបចំសណ្ដាប់ធ្នាប់ខួរក្បាល" ឬការជម្រះការគិត។

👉បោសសម្អាតសំរាមក្នុងចិត្ត ទម្លាក់ចោលនូវកង្វល់ដែលមិនចាំបាច់ និងទុកទំហំទំនេរសម្រាប់រឿងដែលសំខាន់ពិតប្រាកដ....

១. ចាប់ផ្ដើមធ្វើពីរឿងតូចតាចសិនការរង់ចាំទាល់តែត្រៀមខ្លួនរួចរាល់ ១០០%នឹងធ្វើឱ្យយើងគិតស្មុគស្មាញរហូតមិនបានចាប់ផ្ដើម។

២. រស់នៅជាមួយបច្ចុប្បន្នភាពឱ្យបានច្រើនអតីតកាលហួសទៅហើយ អនាគតក៏មិនទាន់មកដល់ធ្វើរឿងនៅចំពោះមុខទើបមិនខ្វល់ខ្វាយច្រើន។

៣. បោះបង់រឿងដែលយើងមិនអាចគ្រប់គ្រងបានការខ្វល់ខ្វាយពីសម្ដីអ្នកដទៃ ឬកត្តាខាងក្រៅគឺជាការខ្ជះខ្ជាយទំហំផ្ទុករបស់ខួរក្បាល។

៤. មើលត្រឡប់ទៅអ្វីដែលខ្លួនឯងបានធ្វើរួចរាល់កុំដាក់សំពាធតែលើអ្វីដែលមិនទាន់សម្រេចការអបអររឿងតូចៗជួយបំប៉នផ្លូវចិត្តឱ្យមានកម្លាំង។

៥. ដកដង្ហើមឱ្យជ្រៅ និងញ៉ាំទឹកឱ្យបានគ្រប់គ្រាន់រាងកាយដែលស្រស់ថ្លា និងមានជាតិទឹកជួយឱ្យខួរក្បាលដំណើរការ និងគិតបានរលូនជាងមុន។

៦. សរសេរនូវអ្វីដែលអ្នកគិតចេញមកខ្លះ
នៅពេលដែលវាស្ថិតនៅក្នុងក្បាលតែមួយមុខវាតែងតែមើលទៅច្រើន និងស្មុគស្មាញជាងការពិតជានិច្ច។

៧. ធ្វើម្ដងមួយមុខទើបស្រឡះល្អការព្យាយាមធ្វើរឿងច្រើនក្នុងពេលតែមួយ
ធ្វើឱ្យខួរក្បាលហត់នឿយដោយមិនដឹងខ្លួន។

៨. គេងឱ្យបានគ្រប់គ្រាន់មុនពេលដោះស្រាយបញ្ហាធំៗខួរក្បាលដែលបានសម្រាកគ្រប់គ្រាន់គិតបានច្បាស់លាស់ជាងខួរក្បាលដែលបង្ខំធ្វើការ។

៩. កាត់បន្ថយសំឡេងរំខានខ្លះការលោតសារដំណឹងញឹកញាប់ ធ្វើឱ្យការគិតរាយប៉ាយ។

១០. រៀបចំតុធ្វើការ ឬរៀបចំផ្ទះឱ្យមានសណ្ដាប់ធ្នាប់ នោះខួរក្បាលក៏ស្រឡះតាមហ្នឹងដែរទីតាំងដែលសាមញ្ញជួយឱ្យខួរក្បាលងាយស្រួលដកដង្ហើម។

១១. មិនបាច់ចាំគ្រប់យ៉ាងដោយខ្លួនឯងនោះទេប្រើការកត់ត្រា ប្រើការរំលឹកទុកឱ្យខួរក្បាលគិតរឿងសំខាន់ៗវិញល្អជាង។

១២. បែងចែករវាងរឿងបន្ទាន់ និងរឿងសំខាន់វាមិនដូចគ្នាជានិច្ចទេរៀបចំលំដាប់លំដោយហើយ វានឹងស្រាលខ្លួនជាងមុន។

១៣. ទុកចន្លោះពេលឱ្យខ្លួនឯងសម្រាកខ្លះ
ការគិតជាប់គ្នាយូរៗគុណភាពនៃការគិតវានឹងធ្លាក់ចុះដោយឯកឯង។

១៤. ទទួលយកព័ត៌មានឱ្យតិចជាងមុនបន្តិច
មើលព័ត៌មាន វីដេអូ ឬការបង្ហោះច្រើនពេក
ខួរក្បាលក៏ហត់នឿយដោយមិនដឹងខ្លួនដែរ។

១៥. និយាយជាមួយមនុស្សដែលធ្វើឱ្យចិត្តស្ងប់ការសន្ទនាខ្លះជួយរៀបចំការគិតបានយ៉ាងល្អ។

១៦. កុំព្យាយាមទាមទារភាពល្អឥតខ្ចោះគ្រប់រឿងពេកគិតច្រើនព្រោះចង់ឱ្យគ្រប់យ៉ាងល្អឥតខ្ចោះប៉ុន្តែភាពល្មមៗទើបធ្វើឱ្យមានអារម្មណ៍ស្រួលជាង។

១៧. រៀបចំលំដាប់ជីវិតតាមកម្លាំងដែលខ្លួនមានថ្ងៃខ្លះមានកម្លាំងខ្លាំងអាចប្រឹងបាន
ថ្ងៃខ្លះត្រឹមតែអាចឆ្លងកាត់វាបាន ក៏ចាត់ទុកថាអូខេដែរ។

១៨. បែងចែករវាងការពិត និងការព្រួយបារម្ភអ្វីដែលកើតឡើងពិតប្រាកដ
ជាមួយនឹងអ្វីដែលអ្នកគិតស្រមៃខ្លួនឯង គឺវាមិនដូចគ្នាទេ។

១៩. ដើរលេងបន្តិចបន្តួចជួយឱ្យខួរក្បាលស្រឡះមិនបាច់ទៅណាឆ្ងាយទេ
ត្រឹមតែផ្លាស់ប្ដូរបរិយាកាសក៏គ្រប់គ្រាន់បាត់ទៅហើយ។

២០. ត្រឡប់មកស្ដាប់សំឡេងបេះដូងខ្លួនឯងខ្លះពិភពលោកខាងក្រៅវាលាន់ឮខ្លាំងគ្រប់គ្រាន់ហើយសំឡេងខាងក្នុងចិត្តក៏សំខាន់ដែរ។

២១. កាត់បន្ថយការប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃកាន់តែមើលច្រើន
ខួរក្បាលកាន់តែច្របូកច្របល់ពីទិសដៅរបស់ខ្លួនឯង។

២២. ទទួលស្គាល់ថាខួរក្បាលក៏ចេះហត់នឿយដូចគ្នាមិនបាច់ពូកែរហូតនោះទេ
ការសម្រាកគឺជារឿងធម្មតា។

២៣. ភាពច្បាស់លាស់ចាប់ផ្ដើមចេញពីភាពសាមញ្ញនៅពេលដែលគិតតិចជាងមុនបន្តិចអ្វីៗជាច្រើនក៏នឹងមើលឃើញកាន់តែច្បាស់។

២៤. រៀននិយាយពាក្យថា "ទេ" ឱ្យបានច្រើនជាងមុនការទទួលយកគ្រប់យ៉ាងមកដាក់លើខ្លួនធ្វើឱ្យខួរក្បាលរែកពុនលើសទម្ងន់។

២៥. ឃ្លាតឆ្ងាយពីអេក្រង់មុនពេលចូលគេង
ពន្លឺទូរស័ព្ទរំខានដល់ការសម្រាក
ផ្ដាច់ខ្លួនខ្លះទើបខួរក្បាលបានស្ងប់ល្អ។

២៦. អត់ទោសឱ្យកំហុសខ្លួនឯងកាលពីម្សិលមិញរឿងដែលហួសទៅហើយ មិនអាចកែប្រែបានរក្សាទុកវានឹងនាំឱ្យធ្ងន់ក្បាលទទេៗ។

២៧. បង្កើតទម្លាប់ប្រចាំថ្ងៃដែលសាមញ្ញ
កាត់បន្ថយការគិតសម្រេចចិត្តពីរឿងតូចតាចជួយសន្សំថាមពលខួរក្បាលសម្រាប់រឿងសំខាន់។

២៨. អនុញ្ញាតឱ្យខ្លួនឯងមានអារម្មណ៍អវិជ្ជមានខ្លះកុំព្យាយាមសង្កត់សង្កិនភាពសោកសៅ ឬតានតឹងទទួលស្គាល់វា ទើបវាឆាប់រសាយបាត់ទៅវិញ។

២៩. ធ្វើឆ្គួតខ្លះ ធ្វើល្ងង់ខ្លះ លេងសើចខ្លះ យំខ្លះ ក៏ល្អដែរ មិនចាំបាច់ត្រឹមត្រូវពេកទេ ហើយមិនចាំបាច់ត្រូវដឹងគ្រប់រឿងដែរ

🌺ចូរចងចាំថា.... ពេលដែលខួរក្បាលស្រឡះ ជីវិតក៏ស្រស់ថ្លា និងមានសេចក្តីសុខទៅតាមហ្នឹងដែរ...

អត្ថបទ: សុវត្ថន៍-Sovathn

⏰ហេតុអ្វី... មនុស្សយុគសម័យនេះចូលចិត្ត "ចូលហាងកាហ្វេ" កាន់តែច្រើន?      ក្នុងយុគសម័យដែលជីវិតពោរពេញទៅដោយភាពមមាញឹក ការប្រកួ...
21/03/2026

⏰ហេតុអ្វី... មនុស្សយុគសម័យនេះចូលចិត្ត "ចូលហាងកាហ្វេ" កាន់តែច្រើន?

ក្នុងយុគសម័យដែលជីវិតពោរពេញទៅដោយភាពមមាញឹក ការប្រកួតប្រជែង និងសម្ពាធពីគ្រប់ទិសទី ការស្វែងរកសេចក្តីសុខផ្លូវចិត្តហាក់បីដូចជាកិច្ចការដ៏លំបាកមួយ ផ្ទះដែលធ្លាប់ជាកន្លែងសម្រាក ជួនកាលក៏ក្លាយជាកន្លែងធ្វើការ ឬពោរពេញទៅដោយកិច្ចការផ្ទះរាប់មិនអស់ រីឯកន្លែងធ្វើការក៏មានតែភាពតានតឹង ហេតុនេះហើយទើបមនុស្សជាច្រើនត្រូវការ "ទីកន្លែងទី៣" ដើម្បីផ្តាច់ខ្លួនពីពិភពលោកដ៏វឹកវរ។

ហាងកាហ្វេ (Cafe)… ទើបមិនមែនត្រឹមតែជាកន្លែងលក់កាហ្វេ ឬភេសជ្ជៈនោះទេ តែវាគឺជា “កន្លែងសម្រាកផ្លូវចិត្ត” ជាជម្រកសុវត្ថិភាពរបស់មនុស្សយុគសម័យនេះ អ្នកខ្លះទៅហាងកាហ្វេតែមិនផឹងកាហ្វេក៏មាន ទៅដើម្បីលំហែរកាយចិត្ត, មានម៉ាស៊ីនត្រជាក់ៗអង្គុយលេង, លេង WiFi ហ្រ្វី, រៀនសូត្រ, គិតរឿងរកស៊ី, និយាយដើមគេ, ឬជាអ្នកញៀនកាហ្វេពិតៗ....ជាដើម

១. ហាងកាហ្វេគឺជា “តំបន់សុវត្ថិភាពផ្លូវអារម្មណ៍”

ថ្ងៃខ្លះយើងមិនចង់ជួបអ្នកណាទេ តែយើងក៏មិនចង់នៅម្នាក់ឯងក្នុងបន្ទប់ដ៏ស្ងាត់ជ្រងំដែរ ហាងកាហ្វេគឺជាទីធ្លាកណ្តាល ដែលអ្នកអាច “នៅជាមួយខ្លួនឯង” ដោយមិនមានអារម្មណ៍ថាឯកោ។

២. បរិយាកាសជួយព្យាបាល ដោយមិនចាំបាច់និយាយអ្វីទាំងអស់

សំឡេងម៉ាស៊ីនឆុងកាហ្វេ តន្ត្រីតិចៗ ពន្លឺព្រះអាទិត្យដែលជះចូលតាមកញ្ចក់ ទាំងអស់នេះ... គឺជាការព្យាបាលដោយមិនប្រើពាក្យសម្តី ហើយវាទទួលបានផលលើសពីការគិត។

៣. ហាងកាហ្វេធ្វើឲ្យយើងមានអារម្មណ៍ថា “មានជីវិតជីវ៉ា”

ការបានចេញពីផ្ទះ រៀបចំខ្លួនបន្តិចបន្តួច កុម្ម៉ង់ម៉ឺនុយដែលចូលចិត្ត វាគឺជាសេចក្តីសុខតូចៗ ដែលជួយរំលឹកថា “ជីវិតនៅមានអ្វីឲ្យយើងមានអារម្មណ៍ល្អនៅឡើយ”។

៤. ជាកន្លែងធ្វើការផង និងជាកន្លែងគេចពីការងារផង ក្នុងពេលតែមួយ

មនុស្សជាច្រើនទៅហាងកាហ្វេដើម្បីធ្វើការ តែមនុស្សជាច្រើនទៀត... ទៅដើម្បី “សម្រាកពីការងារ” ទោះជាអង្គុយបើកកុំព្យូទ័រធ្វើការមែនទែន ឬគ្រាន់តែអង្គុយសម្លឹងមើលកែវកាហ្វេស្ងៀមៗ ហាងកាហ្វេអាចទទួលយកគ្រប់ស្ថានភាពនៃជីវិត។

៥. ហាងកាហ្វេគឺជា “ការបំផុសគំនិតចល័ត”

គំនិតល្អៗ មិនមែនតែងតែកើតឡើងនៅឯតុធ្វើការជានិច្ចនោះទេ ជួនកាលវាកើតឡើងនៅពេលដែលអ្នក អង្គុយសម្លឹងមើលមនុស្សដើរកាត់ ឬកំពុងក្រេបកាហ្វេកែវទី២ ដោយមិនប្រញាប់ប្រញាល់។

៦. បានជួប “មនុស្សម្នា” ដោយមិនចាំបាច់ស្គាល់គ្នា

ភាពទាក់ទាញរបស់ហាងកាហ្វេគឺ អ្នកនៅកណ្តាលចំណោមមនុស្សម្នា តែអ្នកមិនចាំបាច់និយាយជាមួយអ្នកណាក៏បាន វាគឺជាទំនាក់ទំនងបែប “សមល្មម” ដែលមនុស្សយុគសម័យនេះប្រាថ្នាចង់បាន។

៧. ព្រោះជួនកាល... យើងគ្រាន់តែចង់ “គេចចេញ”

គេចពីភាពវឹកវរ គេចពីសម្ពាធ គេចពីការរំពឹងទុក ហើយហាងកាហ្វេ... គឺជាកន្លែងដែលអ្នកអាចគេចទៅបាន ដោយគ្មានអ្នកណាសួរថា “គេចមកធ្វើអី?”។
៨. ក្លិនក្រអូបនៃកាហ្វេ គឺជាការព្យាបាលពីធម្មជាតិ

គ្រាន់តែរុញទ្វារចូលទៅ ក្លិនគ្រាប់កាហ្វេលីងឈ្ងុយៗ ក៏ធ្វើឲ្យអារម្មណ៍តានតឹងធូរស្រាលមួយកម្រិត វាគឺជាក្លិនដែលប្រាប់ខួរក្បាលថា "ដល់ម៉ោងត្រូវសម្រាកហើយ"។

៩. ជារង្វាន់តូចៗ សម្រាប់ខ្លួនឯង

បន្ទាប់ពីហត់នឿយនឹងការងារ កាហ្វេឆ្ងាញ់មួយកែវ ឬនំខេកមួយចំណិត គឺជាការផ្តល់រង្វាន់ដ៏សាមញ្ញបំផុត តែមានអត្ថន័យ វាជាការលួងលោម និងប្រាប់ខ្លួនឯងថា "អ្នកធ្វើបានល្អហើយថ្ងៃនេះ"។

១០. ការផ្លាស់ប្តូរបរិយាកាស ជួយបើកផ្លូវដល់ការគិត

ការសម្លឹងមើលជញ្ជាំងបន្ទប់ ឬតុធ្វើការដដែលៗ អាចធ្វើឲ្យគំនិតស្ទះ គិតមិនចេញ ការផ្លាស់ប្តូរទីតាំង មកអង្គុយនៅកន្លែងថ្មីៗ មានការតុបតែងស្អាតៗ ជួយឲ្យខួរក្បាលស្រស់ឡះ និងគិតអ្វីបានទូលំទូលាយជាងមុន។

១១. ទីធ្លាសម្រាប់សិល្បៈនៃការ "រស់នៅបែបយឺតៗ"

នៅខាងក្រៅ គ្រប់យ៉ាងប្រញាប់ប្រញាល់ ប៉ុន្តែនៅពេលអង្គុយមើល Barista ឆុងកាហ្វេមួយកែវដោយចំណាយពេលយឺតៗ វាបានរំលឹកយើងឲ្យចេះបន្ថយល្បឿនជីវិត ហើយរីករាយនឹងបច្ចុប្បន្នកាលឲ្យបានច្រើនជាងមុន។

១២. កន្លែងដ៏ល្អបំផុតសម្រាប់ការអាន និងសរសេរកំណត់ហេតុ
សៀវភៅដែលទិញទុកយូរហើយតែមិនបានអាន នឹងត្រូវបើកនៅទីនេះ កំណត់ហេតុដែលចង់សរសេររៀបចំគំនិតដែលវឹកវរ នឹងត្រូវសរសេរចេញមកដោយរលូន ពេលមានកាហ្វេមួយកែវជាមិត្តកំដរ។

១៣. សេចក្តីសុខពីការសម្លឹងមើលពិភពលោកវិលទៅមុខ

ជួនកាលយើងមិនបាច់ធ្វើអ្វីធំដុំទេ គ្រាន់តែអង្គុយស្ងៀមៗ សម្លឹងមើលសកម្មភាពនៅខាងក្រៅកញ្ចក់ មើលឡានម៉ូតូ ឬមនុស្សដើរកាត់ចុះឡើង វាក៏ជាសេចក្តីសុខ និងការកម្សាន្តផ្លូវចិត្តមួយបែប ដែលធ្វើឲ្យយើងមានអារម្មណ៍ថា ខ្លួនឯងគ្រាន់តែជាអ្នកទស្សនាដ៏ស្ងប់ស្ងាត់ម្នាក់។

១៤. សោភ័ណភាព និងការបង្កើតអនុស្សាវរីយ៍ផ្ទាល់ខ្លួន

ហាងកាហ្វេស្អាតៗ ផ្តល់នូវទិដ្ឋភាពដ៏ទាក់ទាញភ្នែក ការបានថតរូបទីកន្លែងស្អាតៗទុកជាអនុស្សាវរីយ៍ ឬបង្ហោះលើបណ្តាញសង្គម ក៏ជាសិល្បៈមួយដែលជួយបង្កើនថាមពលវិជ្ជមាន និងភាពស្រស់ស្រាយក្នុងចិត្តផងដែរ។

១៥. តន្ត្រីដែលរៀបចំមកយ៉ាងល្អជួយបំពេរអារម្មណ៍

Playlist ចម្រៀងនៅក្នុងហាងកាហ្វេ ភាគច្រើនសុទ្ធតែត្រូវបានរើសយ៉ាងសម្រិតសម្រាំង ការអង្គុយស្តាប់ចម្រៀងពិរោះៗប្លែកៗ ដែលយើងមិនសូវស្គាល់ ជួយបំពេរអារម្មណ៍ឲ្យរសាត់តាមចង្វាក់ភ្លេងបានយ៉ាងល្អ។

១៦. កន្លែងសម្រាប់ "រង់ចាំ" ដ៏មានក្តីសុខ
មិនថារង់ចាំមិត្តភក្តិ រង់ចាំពេលណាត់ជួប ឬរង់ចាំដល់ម៉ោងរថយន្តចេញដំណើរ ហាងកាហ្វេធ្វើឲ្យការរង់ចាំលែងជារឿងគួរឲ្យធុញទ្រាន់ តែជាពេលវេលាដ៏មានតម្លៃសម្រាប់សម្រាកទៅវិញ។

១៧. ជាស្ពានចម្លងរវាង "ការងារ" និង "ផ្ទះ"

ជួនកាលយើងមិនចង់យកអារម្មណ៍ស្ត្រេសពីកន្លែងធ្វើការទៅផ្ទះទេ ការឈប់សម្រាកនៅហាងកាហ្វេមួយសន្ទុះ គឺជាការបន្ទាបកម្តៅអារម្មណ៍ និងជាការសាកថ្មមុនពេលត្រឡប់ទៅជួបមនុស្សជាទីស្រឡាញ់។

១៨. ការរុករករសជាតិថ្មីៗ និងការភ្ញាក់ផ្អើលតូចៗ

ការសាកល្បងភេសជ្ជៈតាមរដូវកាល ឬនំដែលទើបតែចេញថ្មី គឺជាភាពរំភើបតូចៗដែលធ្វើឲ្យយើងមានអារម្មណ៍ទន្ទឹងរង់ចាំ និងជាការបន្ថែមរសជាតិថ្មីៗដល់ជីវិតដ៏សាមញ្ញ។

១៩. ជាចំណុចកណ្តាលដ៏ល្អឥតខ្ចោះសម្រាប់ការជួបជុំ

មិនជាផ្លូវការពេក ហើយក៏មិនឯកជនពេក ហាងកាហ្វេគឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ការជួបជុំមិត្តចាស់ ជជែកការងារ ឬសូម្បីតែការណាត់ជួបគ្នាលើកដំបូង។

២០. ថាមពលជំរុញទឹកចិត្តពីអ្នកជុំវិញខ្លួន

នៅពេលដែលយើងឃើញអ្នកដទៃកំពុងតែខិតខំវាយកុំព្យូទ័រ អានសៀវភៅ ឬធ្វើការយ៉ាងយកចិត្តទុកដាក់ វាជាកម្លាំងរុញច្រានដោយស្វ័យប្រវត្តិ ធ្វើឲ្យយើងចង់ផ្តោតអារម្មណ៍ធ្វើការងាររបស់យើងឲ្យបានល្អដូចគ្នា។

២១. ជាជម្រកដ៏កក់ក្តៅគេចពីអាកាសធាតុខាងក្រៅ

មិនថាថ្ងៃនោះមេឃក្តៅហែង ឬភ្លៀងធ្លាក់ខ្លាំងនោះទេ គ្រាន់តែដើរចូលហាងកាហ្វេភ្លាម ម៉ាស៊ីនត្រជាក់រងឹមៗ ឬក្លិនកាហ្វេក្តៅៗ ក៏ប្រែក្លាយថ្ងៃដ៏អាក្រក់ ឲ្យទៅជាថ្ងៃដ៏កក់ក្តៅវិញបានភ្លាម។

២២. អារម្មណ៍ដូចជាតួឯកក្នុងខ្សែភាពយន្ត

អង្គុយក្បែរមាត់បង្អួច កាន់កែវកាហ្វេ សម្លឹងមើលភ្លៀងធ្លាក់ ឬអានសៀវភៅពាក់កាសស្តាប់ចម្រៀង វាផ្តល់នូវអារម្មណ៍សិល្បៈ ដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងកំពុងដើរតួឯកក្នុងខ្សែភាពយន្តជីវិតរបស់ខ្លួនឯង។

២៣. ការកោតសរសើរចំពោះសិល្បៈ និងភាពលម្អិត

ការអង្គុយមើលសិល្បៈនៃការគូរ Latte Art ការតុបតែងហាង ឬសូម្បីតែរចនាបថនៃកែវកាហ្វេ គឺជាការសរសើរចំពោះសិល្បៈតូចៗ ដែលធ្វើឲ្យចិត្តយើងទន់ភ្លន់ និងចេះឲ្យតម្លៃរឿងតូចតាចនៅជុំវិញខ្លួន។

២៤. ទីកន្លែងសម្រាប់អនុញ្ញាតឲ្យខ្លួនឯង "ខ្ជិល" ខ្លះ

មិនបាច់ខ្វល់រឿងបោសផ្ទះ មិនបាច់លាងចាន មិនបាច់គិតរឿងការងារ ហាងកាហ្វេគឺជាកន្លែងដែលអ្នកមានសិទ្ធិ "អង្គុយស្ងៀមៗ មិនធ្វើអ្វីសោះ" ដោយមិនបាច់មានអារម្មណ៍ខុសឆ្គង។

🌺ចុងក្រោយ... មនុស្សមិនមែនញៀនតែកាហ្វេទេ
តែគេញៀន “អារម្មណ៍” ដែលទទួលបានពីការអង្គុយក្នុងហាងកាហ្វេច្រើនជាង...

🌺ជួនកាល... កែវដែលយើងកំពុងកាន់ អាចមិនមែនត្រឹមតែជាកាហ្វេ
តែវាគឺជា...
ពេលវេលាដែលយើងបានត្រឡប់មកធ្វើជាខ្លួនឯងម្តងទៀត🌱

✅តើលោកអ្នកចូលចិត្តញាំកាហ្វេអ្វី?

✅ចូលចិត្តហាងកាហ្វេណាជាងគេ?

✅ស្គាល់ម៉ាកយីហោកាហ្វេរបស់ខ្មែរមួយណាខ្លះ?

✅អាចចូលមកនិយាយលេងកម្សាន្តបាន!☕

អត្ថបទ: សុវត្ថន៍

Dear Young Person in Government,(A note I’d like to send to my 2010 self when I first joined government)Congratulations!...
21/03/2026

Dear Young Person in Government,
(A note I’d like to send to my 2010 self when I first joined government)

Congratulations! You made it. Here’s the chance you’ve been waiting for to change the world. But before you do that, here are some things I’d like to share with you that I hope can help you as you start your journey in public service:

1. Find mentors and learn from them. Find someone whose heart is in the right place and whose reason to work in government is to serve and not to be served. Look for leaders who have integrity, empathy, compassion, humility, and those who strive for excellence in what they do. Finding them may be a bit hard and in my experience, you won’t usually find them in fancy offices.

2. Be humble and listen. Yes, I know you can’t wait to change the world and you’re rearing to go—but please wait. There’s still much that you need to learn and knowing that you don’t know everything is the first step in creating the change you want. Knowing that you’re not better than anyone else is the second, and really listening to those you wish to serve, is the third.

3. Be kind. Treat everyone with respect and kindness—from the janitor to the President of the Republic. Being kind to someone because of their title is not kindness, it’s a transaction.

4. Be patient. You cannot change the world overnight and progress in government is slow and is made in small steps. Work on those little steps and hope you make a difference and that you get more allies who will do the same. Don’t get discouraged when it takes too long because it will all pay off in the end, trust me.

5. Learn from those who’ve been there the longest and those who do the day-to-day work of government. I’ve learned more from rank and file personnel than my bosses. They know how to get things done, they can introduce you to the right decisionmakers, and more importantly, they can teach you how to show up every single day and do the work regardless of the political noise.

6. It will be frustrating. There will be days when you would want to give up. It could either be because you’ve met opposition (reasonable or not) or that it seems impossible to get things done. You will encounter these things every single day but don’t lose heart. Remember why you joined government. It’s not about you or your difficulties. It’s about those you serve.

7. Your leaders will disappoint you. They will make decisions that you will not agree with and they will behave in ways you will not understand. And you will question why you followed them in the first place. When this happens, look to why they did it and see if you’re comfortable in following a person with those motivations. But please do not try to justify bad behavior and know when it’s time to not follow them anymore or to leave. Don’t be a fanatic. Always be loyal to the country, not to an elected or appointed official.

8. Compromise is not a bad word. Change is made by working with others and this means compromising and working with those you don’t necessarily agree with. But as long as it’s clear that you are working with them for the common good, be prepared to lose some and win some. But be clear with your non-negotiables. You may compromise on how to get things done but never compromise your values. The end does not justify the means and you have to draw the line and never cross it.

9. Have integrity. No amount of money is worth the name your parents gave you and the reputation your children will inherit. Yes, working in government means making many sacrifices but once you give in to corruption, that will forever be a stain on your name. Remember that.

10. There will be times when you’d like to punch someone in the face—but you shouldn’t. You will meet different characters in government and many will make your blood boil. You will meet the notoriously corrupt, the know-it-all arrogant official, the back biters, the do nothings, the don’t you know who my backer is types, and many more. They will infuriate you and they will push you to the limit. But if you give up, they win. So don't let them.

11. Find friends. Look for people who will understand what you go through. A great support system can do wonders. And having allies when things get really hard can help you pull through and do the work that needs to be done.

12. It’s not about building a network. Build relationships with the intention of gaining allies in doing the noble work of public service. Do not build relationships with people just because you think they can do you a favor in the future. If this is your sole motivation in joining government, then you’ve lost your way.

13. Do not waste your time debating—dialogue instead. When you debate or argue, you spend so much time in proving the other person is wrong but when you dialogue, you discuss to find understanding and common ground. It’s also important to listen to understand, not to reply. Do not add to the divisiveness—work for understanding and work for unity.

14. It’s not about titles. A title should only be used as a means to do more good for other people, not to dominate others or to order people around. At the end of the day, a title is just a piece of paper and it does not automatically make someone a better leader or more honorable than anyone else. Leadership is earned, respect is gained, and honor is seen in actions.

15. Your opinions matter. Being young doesn’t make what you say matter less. So speak up and don’t let anyone, especially the older ones dismiss your contributions in discussions. If you believe passionately about something, say it, out loud. Keeping quiet is not an option.

16. And lastly, know your WHY. Always be clear on why you joined public service. Always be clear that it’s not about you—it’s about the people and the nation you serve. It's not about what you accomplish—it’s about the impact you’ll have on people’s lives. And always be clear that you’re doing this because you love your country and you want to do your part in building a better future for all.

It has been the greatest honor of my life to be in public service and I considered it a privilege to be part of something bigger than myself and in being of service to others. There is much joy in it but there are also great challenges. I just hope that by sharing these with you, the challenges will be a bit lighter, the frustrations would not be as great, and the urge to give up will soon diminish.

So go ahead and change the world—we're rooting for you and we have so much hope in you.

Sincerely,

A once idealistic young person in government who is now an older hopeful realist

Credit to: jrsantiago

🔴ទំនេរពេកអត់ល្អទេ ព្រោះពេលទំនេរ មនុស្សយើងទំនោរចង់ធ្វើកិច្ចការដែលអត់ប្រយោជន៍ ហើយបំផ្លាញខ្លួនឯងទៀតផង ដូចជា អូស ហ្វេសប៊ុក ត...
21/03/2026

🔴ទំនេរពេកអត់ល្អទេ ព្រោះពេលទំនេរ មនុស្សយើងទំនោរចង់ធ្វើកិច្ចការដែលអត់ប្រយោជន៍ ហើយបំផ្លាញខ្លួនឯងទៀតផង ដូចជា អូស ហ្វេសប៊ុក តិចតុក យូធូប លេងហ្គេម ផឹកស៊ី និយាយដើមគេ ល្បែងស៊ីសង... រហូតដល់ប្រើប្រាស់គ្រឿងញៀន។

🔴មនុស្សដែលដឹងថាខ្លួនគួរតែធ្វើអ្វី ហើយមិនគួរធ្វើអ្វី និងមានវិន័យក្នុងការរស់នៅ គឺប្រភេទមនុស្សដែលមានចរិតជាអ្នកដឹកនាំ តែមនុស្សប្រភេទនេះមានតិចណាស់ ហេតុនេះមនុស្សប្រភេទភាគតិចនេះ ត្រូវជួយរៀបចំមនុស្សភាគច្រើន ដែលខ្វះវិន័យក្នុងការរស់នៅ ដើម្បីទទួលបានជីវិតមួយដែលប្រសើរឡើង។

🔴ការបង្កើតការងារ ធ្វើឲ្យមនុស្សគ្រប់គ្នាមានការងារ លែងទំនេរ មនុស្សនឹងមិនសូវមានពេល ទៅធ្វើរឿងអត់ប្រយោជន៍ ពិសេសសកម្មភាពដែលបង្កើតលទ្ធផលវិជ្ជមានដូចការងារនេះ នឹងជួយបង្កើនគុណតម្លៃដល់អ្នកធ្វើ។

🌱ធ្វើការច្រើនហត់ តែក្រោយធ្វើ កើតអារម្មណ៍រីករាយក្នុងចិត្ត ព្រោះទទួលអារម្មណ៍ថា យើងមានប្រយោជន៍ ហេតុនេះ ព្យាយាមធ្វើការឲ្យបានច្រើន។

អត្ថបទ: បង Dara Kim

🔴សេចក្តីជាប់ជំពាក់ «បាត់បង់ស្នេហា និងមនុស្សសំខាន់ជាទីស្រលាញ់បំផុត…»👉នៅពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់ ឬរងការប៉ះទង្គិចផ...
21/03/2026

🔴សេចក្តីជាប់ជំពាក់ «បាត់បង់ស្នេហា និងមនុស្សសំខាន់ជាទីស្រលាញ់បំផុត…»

👉នៅពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់ ឬរងការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ មនុស្សជុំវិញខ្លួនតែងតែលួងលោមយើងថា «កុំគិតច្រើនពេក យូរៗទៅ វានឹងបាត់ទៅវិញដោយឯកឯងហើយ»។

👉ជំនឿដែលពឹងផ្អែកលើពេលវេលាដើម្បីជាថ្នាំព្យាបាលនេះ គឺជាការយល់ច្រឡំដ៏គ្រោះថ្នាក់មួយ។

⏰ប្រសិនបើអ្នកបាក់ជើង ហើយអ្នកគ្រាន់តែគេងរង់ចាំឱ្យពេលវេលាកន្លងផុតទៅ ដោយមិនព្រមទៅជួបគ្រូពេទ្យដើម្បីតម្រង់ឆ្អឹង តើជើងនោះនឹងអាចជាសះស្បើយដោយខ្លួនឯងដែរឬទេ?

👉❌😍ប្រាកដណាស់ វានឹងជា ប៉ុន្តែវាជាក្នុងសភាពវៀចកោង ហើយវានឹងធ្វើឱ្យអ្នកឈឺចាប់រាល់ពេលអាកាសធាតុប្រែប្រួល។ របួសផ្លូវចិត្តក៏ដូចគ្នា។

👉 ពេលវេលាដែលដើរទៅមុខដោយគ្មានការឈ្វេងយល់ គឺគ្រាន់តែជាការយកកម្រាលព្រំ មកគ្របពីលើគំនរ
សម្រាមប៉ុណ្ណោះ។

🌺សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) មេដឹកនាំខាងវិញ្ញាណនៃពុទ្ធសាសនាទីបេ ជនជាតិទីបេ បានបង្ហាញផ្លូវយ៉ាងច្បាស់លាស់ថា៖

🌱«ការយល់ដឹង និងក្តីមេត្តា គឺជាឱសថព្យាបាលដ៏មានប្រសិទ្ធភាពបំផុត។»

👉ការសះស្បើយផ្លូវចិត្ត មិនមែនកើតឡើងដោយស្វ័យប្រវត្តិទៅតាមប្រតិទិនឡើយ តែវាកើតឡើងដោយសារបរិមាណនៃការយល់ដឹង ដែលយើងបានវិនិយោគ។

👉យើងត្រូវប្រើប្រាស់ការយល់ដឹង ដើម្បីសម្លឹងមើលទៅឫសគល់នៃការឈឺចាប់ សម្លឹងមើលទៅច្បាប់អនិច្ចំនៃធម្មជាតិ និងសម្លឹងមើលទៅភាពមិនល្អឥតខ្ចោះ នៃអ្នកដែលធ្វើឱ្យយើងឈឺចាប់ រួមទាំងខ្លួនយើងផ្ទាល់ផង។

👉នៅពេលដែលការយល់ដឹងកើតឡើង ក្តីមេត្តានឹងផុសឡើងជាស្វ័យប្រវត្តិ។

👉យើងឈប់បន្ទោសខ្លួនឯង យើងឈប់គុំកួនអ្នកដទៃ ព្រោះយើងយល់ថា គ្រប់គ្នាដែលធ្វើឱ្យយើងឈឺចាប់ ភាគច្រើនក៏ដោយសារតែពួកគេកំពុងរងទុក្ខ និងវង្វេងនៅក្នុងការឈឺចាប់របស់ពួកគេដូចគ្នា។

👉ដូច្នេះកុំអង្គុយរង់ចាំពេលវេលាឱ្យមកសង្គ្រោះអ្នក។ ចូរក្រោកឡើង ហើយប្រើប្រាស់ពន្លឺនៃបញ្ញា និងការសង្កេតចិត្ត ដើម្បីលាងសម្អាតមុខរបួស។

👉 មានតែការយល់ដឹងយ៉ាងស៊ីជម្រៅពីធម្មជាតិនៃសេចក្តីទុក្ខទេ ទើបអាចរំដោះអ្នកចេញពីសេចក្តីទុក្ខបានជារៀងរហូត។

អត្ថបទ: អ្នកនិពន្ធ រិន វិចិត្រ

❌ការប្រជុំយូរម៉ោងពេក ឬការប្រជុំដែលគ្មានបានលទ្ធផល 🔴មិនត្រឹមតែធ្វើឱ្យខាតពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់ផលប៉ះពាល់អវិជ្ជម...
19/03/2026

❌ការប្រជុំយូរម៉ោងពេក ឬការប្រជុំដែលគ្មានបានលទ្ធផល

🔴មិនត្រឹមតែធ្វើឱ្យខាតពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់ផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ទាំងបុគ្គល និងស្ថាប័នផងដែរ។

⏰ខាងក្រោមនេះគឺជាហានិភ័យសំខាន់ៗនៃការប្រជុំយូរម៉ោង៖

១. បាត់បង់ផលិតភាពការងារ

👉នៅពេលបុគ្គលិកចំណាយពេលច្រើនក្នុងបន្ទប់ប្រជុំ ពួកគេមានពេលតិចតួចសម្រាប់ធ្វើការងារស្នូលរបស់ខ្លួន។

👉នេះនាំឱ្យមានការបង្ខំចិត្តធ្វើការថែមម៉ោង ឬធ្វើឱ្យការងារយឺតយ៉ាវជាងកាលកំណត់។

២. ភាពនឿយហត់ផ្នែកស្មារតី

👉ខួរក្បាលរបស់មនុស្សមានកម្រិតក្នុងការផ្ដោតអារម្មណ៍។

👉ការអង្គុយស្ដាប់ និងជជែកវែកញែករាប់ម៉ោងអាចបណ្ដាលឱ្យ៖

* បាត់បង់ការចងចាំ៖

🕎ពិបាកចាប់យកចំណុចសំខាន់ៗ។

* ការសម្រេចចិត្តខុសឆ្គង៖

🕎នៅពេលខួរក្បាលហត់នឿយ យើងងាយនឹងយល់ព្រមលើអ្វីមួយដោយគ្រាន់តែចង់ឱ្យចប់ការប្រជុំ ជាជាងការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ។

៣. ប៉ះពាល់ដល់សុខភាពរាងកាយ

👉ការអង្គុយមួយកន្លែងយូរពេកអាចបង្កជាបញ្ហាសុខភាពដូចជា៖

* ឈឺខ្នង ឈឺក និងស្មា។

* បញ្ហាភ្នែក (ប្រសិនបើប្រជុំតាមអនឡាញ)។

* បង្កើនហានិភ័យនៃជំងឺដែលទាក់ទងនឹងការមិនសូវធ្វើចលនា។

៤. បន្ថយទឹកចិត្ត និងភាពច្នៃប្រឌិត

👉ការប្រជុំដែលអូសបន្លាយដោយគ្មានលទ្ធផលច្បាស់លាស់ ធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថា "ខ្ជះខ្ជាយពេលវេលា"។

👉វាកាត់បន្ថយភាពច្នៃប្រឌិត និងធ្វើឱ្យពួកគេមានអារម្មណ៍ធុញថប់នឹងការងារ។

៥. ការចំណាយខ្ពស់សម្រាប់ស្ថាប័ន

👉បើគិតជាតួលេខ ការប្រជុំនីមួយៗគឺមានតម្លៃថ្លៃ។

👉អ្នកអាចគណនាបានតាមរយៈ៖

> (ប្រាក់ខែជាមធ្យមរបស់សមាជិកម្នាក់ៗក្នុងមួយម៉ោង) x (ចំនួនអ្នកចូលរួម) x (ចំនួនម៉ោង)

> ប្រសិនបើប្រជុំនោះមិនបានផ្ដល់ជាលទ្ធផលផ្លែផ្កាទេ នោះវាគឺជាការបាត់បង់ថវិកាដោយផ្ទាល់របស់ក្រុមហ៊ុន។

🎯💡 ដំណោះស្រាយដើម្បីកាត់បន្ថយហានិភ័យ

⏰ដើម្បីឱ្យការប្រជុំមានប្រសិទ្ធភាព អ្នកគួរអនុវត្តដូចខាងក្រោម៖

* កំណត់របៀបវារៈ (Agenda) ឱ្យច្បាស់លាស់៖ កុំចាប់ផ្ដើមប្រជុំបើគ្មានគោលដៅ។

* កំណត់ពេលឱ្យខ្លី៖ សាកល្បងកំណត់ត្រឹម ៣០ ទៅ ៤៥ នាទី។

* អញ្ជើញតែអ្នកដែលចាំបាច់៖ កុំហៅមនុស្សមកអង្គុយស្ដាប់ដោយមិនមានចំណែកពាក់ព័ន្ធ។

* សម្រាកខ្លីៗ ៖ ប្រសិនបើចាំបាច់ត្រូវប្រជុំលើសពី ៩០ នាទី។

អត្ថបទ: ឯកសារច្បាប់និងរដ្ឋបាល

Nobody tells you that healing from a narcissist doesn't look like what you imagined it would.You thought leaving would b...
18/03/2026

Nobody tells you that healing from a narcissist doesn't look like what you imagined it would.

You thought leaving would be the hard part. And it was. God, it was. But somewhere in the back of your mind you believed that once you got out, the fog would lift. The weight would drop. You would breathe again and slowly, steadily, walk toward the version of yourself you remembered being before all of this started.

That's not quite how it goes.

What actually happens is messier and more confusing than anyone prepares you for. You leave and then you grieve him anyway, even though he hurt you, even though you know what he is, even though leaving was the right thing to do. You grieve the relationship you thought you had. The person you thought he was. The future you had already built in your head. And nobody warned you that grief doesn't care about logic.

Then come the days where your own memory turns against you. Where you start wondering if maybe you were the problem. If maybe you were too sensitive, too much, too needy. That's not weakness. That's what years of gaslighting does to a mind. It plants seeds of doubt so deep that even after he's gone, they keep growing.

And then there's the trauma bonding that nobody talks about at the dinner table. The invisible thread that keeps pulling you back toward someone who damaged you, not because you're stupid or broken, but because your nervous system got rewired to call chaos home.

There are triggers out of nowhere. A song. A smell. A tone of voice that sounds too familiar. And suddenly you're back there again even though your body is standing somewhere completely different.

There are days that feel like progress and then three days after that feel like you're starting over from scratch.

But here is what is also true.

There are mornings where you wake up and the dread isn't there. There are moments where you catch your own reflection and you recognize yourself again. There are conversations where you speak without measuring every word first. There are boundaries you hold without apologizing for them. There are days where you choose yourself so quietly and so naturally that you almost don't notice you're doing it.

That's healing. Not a straight line. Not a clean exit with the credits rolling. A winding, exhausting, sometimes beautiful, sometimes brutal path that you walk anyway. One day at a time. One choice at a time. One version of yourself reclaimed at a time.

You are not behind. You are not broken. You are not doing it wrong.

You are healing. And that is enough.

Address

Highland Condo
Phnom Penh
087900999

Telephone

+85587900999

Website

Alerts

Be the first to know and let us send you an email when Dr Jessica's Cabinet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Jessica's Cabinet:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category