ចង់ដឹង

ចង់ដឹង សុំធ្វើជាសារអារម្មណ៍ដែលកប់ក្នុងជម្រៅចិត្ដអ្នក

14/02/2026
12/02/2026

សង្គមដែលចូលចិត្ដវាយតម្លៃត្រឹមជ្រុងម្ខាង

នៅក្នុងបណ្ដាញសង្គមបច្ចុប្បន្ន មនុស្សមួយចំនួន ឬអាចនិយាយបានថាមួយភាគធំ ចូលចិត្ដវាយតម្លៃស្ថានការណ៍ ឬរឿងអ្វីមួយដោយមើលតែជ្រុងម្ខាង ឬស្ដាប់តែម្ខាង អ្នកខ្លះមិនទាន់ទាំងស្ដាប់សាច់រឿងគេអស់ផង ក៏ចែករំលែក និងលើកឡើងនៅគំនិតផ្ទាល់ខ្លួន ស្ថានភាពផ្លាល់ខ្លួនដែលមិនទាំងស្រដៀងនឹងស្ថានភាពដែលកើតឡើងនោះផង។

ការវាយតម្លៃ គួរតែធ្វើនៅពេលអ្នកយល់ពីស្ថានការណ៍នោះច្បាស់ មិនមែនការឆ្លើយតបរហ័សដែលគ្មានខ្លឹមសារនោះទេ។ ជាក់ស្ដែងដូចរឿងដែលពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររបស់បុគ្គលិកម្នាក់ ដែលមនុស្សក្នុងបណ្ដាញសង្គមលើកមកនិយាយ អ្នកខ្លះក៏គាំទ្រនៅភាពមិនសមហេតុផលរបស់ក្រុមហ៊ុន អ្នកខ្លះក៏លើកឡើងពីភាពខ្លាំងរបស់បុគ្គលនោះនឹងមិនត្រូវបានបណ្ដេញចេញនោះទេ។

តើសង្គមការងារនៅកម្ពុជាជាក់ស្ដែង វាបែបណា? តើបុគ្កលិកដែលមានសមត្ថភាពពិតជាមិនត្រូវបានបណ្ដេញចេញពិតមែនទេ?

ក្នុងនាមជាក្រុមហ៊ុន

ការវាយតម្លៃបុគ្គលិក ពិតជាវាយតម្លៃលើសមត្ថភាពបុគ្គលិក អត្ដចរិកការងាររបស់បុគ្គលិកពិតមែន ប៉ុន្ដែតើអ្នកណាអ្នកវាយតម្លៃ? តើប្រាកដដែលទេថាអ្នកវាយតម្លៃនោះពិតជាវាយតម្លៃបានត្រឹមត្រូវ? ចំណុចនេះ ខ្ញុំអាចនិយាយបានថា ប្រសិនបើអ្នកមានមេ ឬថ្នាក់លើដែលចូលចិត្ដបុគ្គលិកដែលមានសមត្ថភាពនោះអ្នកនឹងទទួលបានការវាយតម្លៃដែលត្រឹមត្រូវ។ ប៉ុន្ដែចុះបើថ្នាក់លើរបស់អ្នកជាមនុស្សដែលខ្លាចកូនចៅខ្លួនមានសមត្ថភាពជាងខ្លួន ខ្លាចការបង្ហាញសមត្ថភាពរបស់អ្នកនឹងអាចប៉ះពាល់មុខដំណែងរបស់គេវិញ តើអ្នកគិតថាការវាយតម្លៃរបស់គាត់ចំពោះការងារអ្នកនៅត្រឹមត្រូវទៀតដែរទេ?

មកនិយាយពីការបណ្ដេញបុគ្គលិកចេញវិញ តើក្រុមហ៊ុនបានផ្ដល់នៅហេតុផលសមរម្យដើម្បីអោយបុគ្គលិកដែលត្រូវបណ្ដេញចេញនោះអាចទទួលបានដែរឬទេ? ដូចជា បុគ្គលិកធ្វើខុសបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន មិនមែនគ្រាន់តែមិនពេញចិត្ដ មិនចូលចិត្ដ មិនត្រូវចិត្ដក៏បណ្ដេញចេញនោះទេ វាត្រូវតែមានកំហុសធ្ងន់ដែលក្រុមហ៊ុនវាយតម្លៃហើយទទួលយកមិនបាន។ មកពីបែបនេះ ទើបមានច្បាប់ការងារនឹងហា

ក្នុងនាមជាបុគ្គលិក

មិនមែនជាបុគ្គលិកត្រូវចាំអោយក្រុមហ៊ុនវាយតម្លៃយើងនោះទេ យើងផ្ទាល់ក៏ត្រូវវាយតម្លៃក្រុមហ៊ុនដូចគ្នា។ សួរថាវាយតម្លៃបែបណា?
រវាងក្រុមហ៊ុន និងបុគ្គលិក ប្រៀបបាននឹងការដោះដូរផលប្រយោជន៍ មិនមែនដូចតែគេនិយាយថាក្រុមហ៊ុនផ្ដល់ការងារអោយអ្នកអ្នកជំពាក់គុណគេទេ ឬមេអ្នកបង្រៀនការងារអ្នកហើយអ្នកជំពាក់គុណគេសងមិនអស់នោះទេ។ បើនិយាយរឿងគុណស្រ័យ ត្រូវនិយាយថា ពេលគេបង្រៀនការងារអ្ន​ក អ្នកបានយកអ្វីដែលគេបង្រៀននោះទៅធ្វើការអោយគេអោយល្អវិញឬទេ បើអ្នកបានធ្វើល្អហើយនោះ វាក៏ដូចនឹងការតបស្នងនឹងការបង្រៀននោះដែរ មិនមែនជំពាក់គុណទៅណាមិនរួចនោះទេ។ ចង់និយាយថា អ្នកជំពាក់គុណមេអ្នកសងមិនអស់ សួរគាត់ផងថាគាត់បានសងគុណបង្រៀនការងារគាត់អស់នៅ? ចូលសាច់រឿងវិញ ហេតុអ្វីបានរវាងក្រុមហ៊ុន និងបុគ្គលិក ប្រៀបបាននឹងការដោះដូរផលប្រយោជន៍ ទៅវិញ? និយាយអោយងាយ ក្រុមហ៊ុនផ្ដល់ការងារ និងប្រាក់ខែអោយបុគ្គលិក (បើអ្នកគ្មានសមត្ថភាព ក៏គេមិនអោយអ្នកធ្វើដែរ គង់ដេញចេញទេ) ហើយបុគ្គលិកផ្ដល់លទ្ធផលការងារដល់ក្រុមហ៊ុនវិញ។ បើវាមិនមែនជាការដោះដូរប្រយោជន៍ទេ វាជាអ្វីវិញ?

បុគ្គលិកអាចធ្វើការវាយតម្លៃក្រុមហ៊ុនវិញ លើអ្វីដែលខ្លួនទទួលបានថាតើសាកសមនឹងអ្វីដែលខ្លួនបានផ្ដល់អោយក្រុមហ៊ុនដែរឬទេ? តើការវាយតម្លៃរបស់ក្រុមហ៊ុនមកលើខ្លួនពិតជាត្រឹមត្រូវដែរទេ? បើអ្នកគិតថាមានអ្វីមួយដែលមិនត្រឹមត្រូវគួរស្វែងរកដំដោះស្រាយជាមួយក្រុមហ៊ុន ប៉ុន្ដែបើចុងក្រោយអ្នកមិនទទួលបានយុត្ដិធម៌ទេ គួរស្វែងរកការងារថ្មីដែលសាកសមនឹងអ្នក ហើយចាកចេញ ទុកអោយអ្នកសាកសមគេធ្វើទៅ។ អ្នកអាចសមកន្លែងល្អជាងនឹង។

សម័យនេះហើយកុំប្រើពាក្យទ្រាំយកបទពិសោធន៍ពេក កន្លែងណាក៏ផ្ដល់បទពិសោធន៍អោយអ្នកដែរ មិនមែនមានតែ១កន្លែងទេ។

បើគ្មានយុត្ដិធម៌ទេ បង្កើតវាទៅ😉

Send a message to learn more

27/08/2025
12/08/2025

មិនសាកមិនដឹង😇

01/08/2025

នៅមិនទាន់ចប់ទេ សូមប្រយ័ត្ននៅចុងខែ៨ និងខែ៩នេះ។ ខ្ញុំគ្រាន់សង្ឃឹមថាវានឹងមិនកើតឡើង។

Send a message to learn more

Address

Phnom Penh

Website

https://youtube.com/@Joie-nk9ih2sb5y?si=Jl7BLk-XBXFw9cFn

Alerts

Be the first to know and let us send you an email when ចង់ដឹង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share