ទឹកថ្នាំបន្តក់ភ្នែក-Cam_Eye Health

ទឹកថ្នាំបន្តក់ភ្នែក-Cam_Eye Health Queen Eye ជាទឹកថ្នាំបន្តក់ភ្នែក ដែលនាំមក? www.facebook.com/ទឹកថ្នាំបន្តក់ភ្នែក-Cam_Eye-Health

១- ឡើង​បាយភ្នែក៖ ជា​ជំងឺ​ដែល​កើត​នៅ​លើ​កែវ​ភ្នែក ស្ថិត​នៅ​ក្រោយ​កូន​ក្រមុំ ដោយ​កែវ​ភ្នែក​ដែល​មាន​ភាព​ថ្លា​ច្បាស់ បែរ​ជា​...
27/10/2021

១- ឡើង​បាយភ្នែក៖ ជា​ជំងឺ​ដែល​កើត​នៅ​លើ​កែវ​ភ្នែក ស្ថិត​នៅ​ក្រោយ​កូន​ក្រមុំ ដោយ​កែវ​ភ្នែក​ដែល​មាន​ភាព​ថ្លា​ច្បាស់ បែរ​ជា​ស្រអាប់ ឬ​ឡើង​ពណ៌​ស បណ្តាល​ឲ្យ​ពន្លឺ និង​រូបភាព​មិន​អាច​ឆ្លង​កាត់​ទៅ​ចំ​កន្លែង​ចាប់​រូបភាព​នៅ​បាតភ្នែក​បាន ធ្វើ​ឲ្យ​មើល​មិន​ច្បាស់។

២- ទឹក​ដក់​ក្នុង​ភ្នែក៖ កើត​ឡើង​ពេល​សម្ពាធ​ទឹក​កើន​ឡើង​នៅ​ក្នុង​ភ្នែក ហើយ​ទឹក​នោះ​ហូរ​ចេញ​មក​ក្រៅ​មិន​បាន ធ្វើ​ឲ្យ​សរសៃ​ឈាម និង​សរសៃ​ប្រសាទ​ភ្នែក​ខូច អាច​ឈាន​ទៅ​ពិការ​ភ្នែក។

៣- ដុះ​កន្ទុយ​ថ្លែន៖ ដុះ​កន្ទុយ​ថ្លែន ​ជា​ប្រភេទ​ជំងឺ​ដែល​កើត​មាន​នៅ​លើ​​ភ្នាស​ស​នៃ​ភ្នែក ដោយ​មាន​ការ​ដុះ​ឡើង​នូវ​ភ្នាស​ពណ៌​ស រាង​ដូច​ស្លាប​សត្វ ឬ​ត្រីកោណ និង​មាន​សរសៃ​ឈាម​ដុះ​មក​ជាមួយ។ ភ្នាស​កន្ទុយ​ថ្លែន​អាច​លូត​លាស់​ពី​តូច​ស្តើង ទៅ​ធំ​ក្រាស់ ដុះ​គ្រប​លើ​កញ្ចក់​ភ្នែក ដោយ​ចាប់​ផ្តើម​លូន​បន្តិច​ម្តងៗ ពី​គែម​នៃ​កញ្ចក់​ភ្នែក​ទៅ​ផ្នែក​កណ្តាល​កញ្ចក់​ភ្នែក រហូត​ដល់​បាំង​កូន​ក្រមុំ។

👉👉👉ប្រឹក្សាពីសុខភាពភ្នែកសូមចូលក្នុងប្រអប់សារ                              គ្នា​យើង​ទំនងជា​​ធ្លាប់​កើត​ជំងឺ​ភ្នែក​ក្រហម​​...
25/10/2021

👉👉👉ប្រឹក្សាពីសុខភាពភ្នែកសូមចូលក្នុងប្រអប់សារ

គ្នា​យើង​ទំនងជា​​ធ្លាប់​កើត​ជំងឺ​ភ្នែក​ក្រហម​​មិន​ខាន តើដឹងទេថា​ជំងឺនេះ​បង្កឡើង​ដោយ​សារអ្វី?​​ ជំងឺ​ភ្នែក​ក្រហម​​​​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ពីរ​យ៉ាង​ គឺ​បាក់តេរី​ និង​វីរុស ប៉ុន្តែ​ក៏​អាច​បង្ក​មក​ពី​មូលហេតុ​ផ្សេង​ទៀត ដូចជា​អាលែកហ្ស៊ី របួស​ភ្នែក​ និង​ប្រតិកម្ម​ជាមួយ​ថ្នាំ​ជាដើម។

ដើម្បី​ការ​ពារ​ និង​គ្រប់​គ្រង​ជំងឺ​ភ្នែក​ក្រហមបាន​​យើង​ត្រូវ​ចេះ​ថែរក្សា​ភ្នែក​របស់​យើង​ដោយ​ត្រូវលាង​សម្អាត​​ដៃ​នឹង​សាប...
24/10/2021

ដើម្បី​ការ​ពារ​ និង​គ្រប់​គ្រង​ជំងឺ​ភ្នែក​ក្រហមបាន​​យើង​ត្រូវ​ចេះ​ថែរក្សា​ភ្នែក​របស់​យើង​ដោយ​ត្រូវលាង​សម្អាត​​ដៃ​នឹង​សាប៊ូ​ ឬ​ជែល​សម្លាប់​មេរោគ ​មុន​នឹង​ប៉ះ​ភ្នែក​ដែល​ឈឺ។ ដូច​គ្នា​ដែរ​យើងមិន​ត្រូវ​ញី​ភ្នែក​មិន​ឈឺ​ បន្ទាប់​ពី​ប៉ះ​ភ្នែក​ឈឺ​ហើយ​នោះ​ទេ និង​មិន​ត្រូវ​ប្រើ​កន្សែង​ និង​កើយ​ខ្នើយ​រួម​គ្នា​ផង​ដែរ។

រោគ​សញ្ញា​នៃ​ជំងឺ​កន្ទុយ​ថ្លែនជា​ទូទៅ​ជំងឺ​កន្ទុយ​ថ្លែន​មិន​បង្ក​ការ​ឈឺ​ចាប់​ខ្លាំង​នោះ​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​...
21/10/2021

រោគ​សញ្ញា​នៃ​ជំងឺ​កន្ទុយ​ថ្លែន

ជា​ទូទៅ​ជំងឺ​កន្ទុយ​ថ្លែន​មិន​បង្ក​ការ​ឈឺ​ចាប់​ខ្លាំង​នោះ​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អាការៈ​មិន​ស្រួល​ដូច​ខាង​ក្រោម៖
– ផ្សា​ក្តៅ​ក្នុង​ភ្នែក និង​រកាំ​ភ្នែក
– ក្រហម​ភ្នែក​នៅ​ត្រង់​ភ្នាស​កន្ទុយ​ថ្លែន
– ស្រវាំង​ភ្នែក (ករណី​ភ្នាស​កន្ទុយ​ថ្លែន​ដុះ​ធំ​ក្រាស់​មក​លើ​កញ្ចក់​ភ្នែក ឬ​ដុះ​បាំង​កូន​ក្រមុំ)។

ភ្នែក​ឆ្លង​រោគ​អាច​បង្ក​ឡើង​ដោយ​បាក់តេរី បារ៉ាស៊ីត ឬ​មេរោគ​ផ្សិត​ជា​ដើម​ ហើយ​រោគ​សញ្ញា​អាច​ខុស​ៗ​គ្នា​ដែរ និង​មាន​រោគ​សញ...
19/10/2021

ភ្នែក​ឆ្លង​រោគ​អាច​បង្ក​ឡើង​ដោយ​បាក់តេរី បារ៉ាស៊ីត ឬ​មេរោគ​ផ្សិត​ជា​ដើម​ ហើយ​រោគ​សញ្ញា​អាច​ខុស​ៗ​គ្នា​ដែរ និង​មាន​រោគ​សញ្ញា​ច្រើន​ជាង​អាលែកហ្ស៊ី​។ បើ​ភ្នែក​យើង​មាន​អាចម៍​ភ្នែក​ច្រើន និង​ឈឺ​ផង នោះ​មិន​មាន​ជា​បញ្ហា​អាលែក​ហ្ស៊ី​ទេ​។

ដើម្បី​ដឹង​ថា​ភ្នែក​មាន​បញ្ហា​អ្វី​ឲ្យ​ប្រាកដ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​បាន​ដឹង​ពី​មូល​ហេតុ​បង្ក​។ អាលែកហ្ស៊ី​ភ្នែ...
19/10/2021

ដើម្បី​ដឹង​ថា​ភ្នែក​មាន​បញ្ហា​អ្វី​ឲ្យ​ប្រាកដ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​បាន​ដឹង​ពី​មូល​ហេតុ​បង្ក​។ អាលែកហ្ស៊ី​ភ្នែក​មិន​ឆ្លង​ទៅ​អ្នក​ផ្សេង​ទេ គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ពិបាក​ទ្រាំ។ ចំណែក​ភ្នែក​ឆ្លង​រោគ​វិញ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន​ និង​អាច​ធ្វើ​ឲ្យ​ខូច​ភ្នែក​បើ​មិន​ព្យាបាល​បាន​ត្រឹមត្រូវ​។

សម្រាប់​ភ្នែក​ឆ្លង​រោគ​ដោយ​ពពួក​ផ្សិត ឬ​ប៉ារ៉ាស៊ីត ការ​ប្រើ​ប្រាស់​ថ្នាំ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក​ដែល​គ្រូពេទ្យ​បាន​រក​ឃ...
18/10/2021

សម្រាប់​ភ្នែក​ឆ្លង​រោគ​ដោយ​ពពួក​ផ្សិត ឬ​ប៉ារ៉ាស៊ីត ការ​ប្រើ​ប្រាស់​ថ្នាំ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក​ដែល​គ្រូពេទ្យ​បាន​រក​ឃើញ។
ពេល​មាន​បញ្ហា​ភ្នែក ការ​ជួ​ប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​ជម្រើស​ល្អ​បំផុត​ដើម្បី​បានការ​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ​។

ដើម្បី​ដឹង​ថា​ភ្នែក​មាន​បញ្ហា​អ្វី​ឲ្យ​ប្រាកដ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​បាន​ដឹង​ពី​មូល​ហេតុ​បង្ក​។ អាលែកហ្ស៊ី​ភ្នែ...
18/10/2021

ដើម្បី​ដឹង​ថា​ភ្នែក​មាន​បញ្ហា​អ្វី​ឲ្យ​ប្រាកដ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​បាន​ដឹង​ពី​មូល​ហេតុ​បង្ក​។ អាលែកហ្ស៊ី​ភ្នែក​មិន​ឆ្លង​ទៅ​អ្នក​ផ្សេង​ទេ គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ពិបាក​ទ្រាំ។ ចំណែក​ភ្នែក​ឆ្លង​រោគ​វិញ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន​ និង​អាច​ធ្វើ​ឲ្យ​ខូច​ភ្នែក​បើ​មិន​ព្យាបាល​បាន​ត្រឹមត្រូវ​។
ទំនាក់ទំនង: 088 996 360 / 096 896 8005 / 078 39 41 42

ការ​រលាក​ភ្នែក​ដោយសារ​កម្ដៅ​ថ្ងៃ ​គឺជា​​ការ​ឈឺចាប់​​បណ្ដោះ​អាសន្ន​មួយ​នៅ​នឹង​ភ្នែក បណ្ដាល​មក​ពី​យើង​ប៉ះ​ពាល់​ទៅ​នឹង​កាំរ...
17/10/2021

ការ​រលាក​ភ្នែក​ដោយសារ​កម្ដៅ​ថ្ងៃ ​គឺជា​​ការ​ឈឺចាប់​​បណ្ដោះ​អាសន្ន​មួយ​នៅ​នឹង​ភ្នែក បណ្ដាល​មក​ពី​យើង​ប៉ះ​ពាល់​ទៅ​នឹង​កាំរស្មី​UV ពិសេស​កាំ​រស្មី​UV របស់​ព្រះ​អាទិត្យ។

សុខភាពភ្នែករបស់យើងពឹងផ្អែកទៅលើសមាសធាតុផ្សេងៗគ្នាជាច្រើននៃរបៀបរស់នៅ និងហ្ស៊ែនរបស់យើង។ កត្តាខ្លះស្ថិតនៅខាងក្រៅការគ្រប់គ្រង...
17/10/2021

សុខភាពភ្នែករបស់យើងពឹងផ្អែកទៅលើសមាសធាតុផ្សេងៗគ្នាជាច្រើននៃរបៀបរស់នៅ និងហ្ស៊ែនរបស់យើង។ កត្តាខ្លះស្ថិតនៅខាងក្រៅការគ្រប់គ្រងរបស់យើងផ្សេងទៀត យើងមានឱកាសគ្រប់គ្រង និងកែលម្អដោយខ្លួនឯង។

វេជ្ជបណ្ឌិត Christine Joy មានប្រសាសន៍ថា “អ្វីដែលល្អបំផុតដែលអ្នកអាចធ្វើបានសម្រាប់ចក្ខុវិស័យ និងសុខភាពភ្នែករយៈពេលវែងរបស់អ្នក គឺការបរិភោគអាហារមានបន្លែ ផ្លែឈើដែលមានតុល្យភាពនិងមានខ្លាញ់និងស្ករទាប។ ជាពិសេសវីតាមីន A, C, E និងស័ង្កសី មានអត្ថប្រយោជន៍ ជាពិសេសចំពោះភ្នែករបស់អ្នក។

ជាការពិត វិធីល្អបំផុតក្នុងការថែរក្សាសុខភាពភ្នែករបស់អ្នក គឺតាមរយៈការពិនិត្យភ្នែកប្រចាំឆ្នាំជាមួយវេជ្ជបណ្ឌិតភ្នែក ដើម្បីពិនិត្យមើលបញ្ហាចក្ខុវិស័យ (និងជំងឺធ្ងន់ធ្ងរផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែម ជំងឺអូតូអ៊ុយមីន និងជំងឺមហារីកមួយចំនួន) ប៉ុន្តែវាងាយស្រួលក្នុងការបន្ថែមគ្រឿងផ្សំពីរបីមុខនេះទៅក្នុងរបបអាហាររបស់អ្នក ដើម្បីថែរក្សាភ្នែក និងសុខភាពទូទៅបានយូរអង្វែង។ នេះគឺជាអនុសាសន៍របស់វេជ្ជបណ្ឌិត Joy សម្រាប់អាហារណាដែលយើងគួរទទួលទាន ដើម្បីទទួលបានចក្ខុវិស័យល្អនៅរដូវនេះ។

បន្លែស្លឹកបៃតង
ការ៉ុត
​ម្ទេស
ល្ពៅ៕

ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការទទួលទានការ៉ុត គឺល្អណាស់សម្រាប់ភ្នែក! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវ...
11/10/2021

ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការទទួលទានការ៉ុត គឺល្អណាស់សម្រាប់ភ្នែក! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើអ្នកធ្លាប់ចាប់អារម្មណ៍ទេថាក្រៅពីការ៉ុតហើយនោះក៏នៅមានអាហារជាច្រើនផ្សេងទៀតដែលអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរសម្រាប់រក្សាសុខភាពភ្នែកដែរ? ថ្ងៃនេះវេបសាយសុខភាព
Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សាពង្រឹងសុខភាពភ្នែក ក៏ដូចជាទប់ស្កាត់បញ្ហាភ្នែកនានា ៖

១. ផ្លែក្រូច

ជាប្រភពដ៏ប្រសើរនៃវីតាមីន C កាត់បន្ថយហានិភ័យនៃជំងឺខ្សោយភ្នែកនិងជំងឺភ្នែកឡើងបាយ។

២. ត្រីសម្បូរខ្លាញ់

ដើម្បីការពារប្រឆាំងនឹងជំងឺភ្នែកឡើងបាយ ជំងឺខ្សោយភ្នែក ក៏ដូចជាជំងឺភ្នែកស្ងួត ចូរទទួលទានត្រីសម្បូរខ្លាញ់ដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ រួមមានត្រីសាឌីន ត្រីធូណាត្រីសាលម៉ុននិងត្រី mackerel ឱ្យបានច្រើន។ ប្រសិនបើអ្នកមិនចូលចិត្តទទួលទានត្រីសមុទ្រទាំងនេះ ចូរទទួលទានគ្រាប់ធញ្ញជាតិ និងបន្លែផ្សេងៗដែលជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ឬថ្នាំគ្រាប់ខ្លាញ់ត្រីជំនួសវិញក៏បាន។

៣. សណ្ដែកបារាំង

ជាជម្រើសនៃអាហារដ៏ប្រសើរបំផុតសម្រាប់ភ្នែក នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយសារធាតុ Zeaxanthin និង lutein ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់បញ្ហាភ្នែកនានា។

៤. ផ្នែកពណ៌លឿងនៃស៊ុត

ផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកសារធាតុ zeaxanthin និង lutein ដែលចាំបាច់សម្រាប់រក្សាសុខភាពភ្នែកល្អប្រសើរ និងមើលឃើញបានច្បាស់ ដោយការពារការចុះខ្សោយនៃសសៃបាតភ្នែក។ ប៉ុន្តែត្រូវប្រាកដថា អ្នកជ្រើសរើសទទួលទានស៊ុតធម្មជាតិដែលមានគុណភាពខ្ពស់ទើបទទួលបានអត្ថប្រយោជន៍ពេញលេញមិនប៉ះពាល់សុខភាព។

៥. គ្រាប់ផ្កាឈូករ័ត្ន

មានផ្ទុកសម្បូរទៅដោយជាតិសង្កសីនិងវីតាមីន E ជួយពង្រឹងសុខភាពភ្នែកបង្កើនការមើលឃើញនិងទប់ស្កាត់ជំងឺភ្នែកជាច្រើន។

៦. បន្លែស្លឹកបៃតង

ជាប្រភពដ៏ប្រសើរនៃសារធាតុ zeaxanthin និង lutein ដែលមានប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឹភ្នែកឡើងបាយ និងជំងឺខ្សោយភ្នែកគួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពភ្នែកល្អប្រសើរ ចូរព្យាយាមទទួលទានបន្លែបៃតង​ឱ្យបានច្រើន។

៧. ដំឡូងផ្អែម

មានផ្ទុកសម្បូរទៅដោយសារធាតុ beta carotene និងវីតាមីន E ដែលចាំបាច់សម្រាប់រក្សាសុខភាពភ្នែកល្អប្រសើរ។

៨. សណ្ដែកកួរ

ក៏ជាប្រភពនៃវីតាមីន A ដែលចាំបាច់សម្រាប់សុខភាពភ្នែកល្អប្រសើរ និងមើលឃើញបានច្បាស់៕

🙏🙏🙏ជំរាបសួរពុកម៉ែបងប្អូន!! ទឹកថ្នាំបន្តក់ភ្នែក ឃ្វីនអាយ មកពីអាមេរិកពិតៗ ដែលស្របច្បាប់រដ្ឋពីអាមេរិក នឹងមានលក់ក្រុមហ៊ុនស្រ...
11/10/2021

🙏🙏🙏ជំរាបសួរពុកម៉ែបងប្អូន!! ទឹកថ្នាំបន្តក់ភ្នែក ឃ្វីនអាយ មកពីអាមេរិកពិតៗ ដែលស្របច្បាប់រដ្ឋពីអាមេរិក នឹងមានលក់ក្រុមហ៊ុនស្របច្បាប់នៅស្រុកខ្មែរយើង (ខេមខ្វីនវើល) CAMQUEENWORLD CO.,LTD
ដែលអាចសម្រួលដល់បញ្ហាសុខភាពភ្នែកដូចជា: ភ្នែកឡើងបាយ ភ្នែកកន្ទុយថ្លែន រកាំ រមាស់ ក្រហាយភ្នែក ភ្នែកស្រវាំង ភ្នែកក្រហម រលាកបាតភ្នែក ភ្នែកស្ងួត ជាដើម។
ទំនាក់ទំនង: 088 9963760/096 8968005/078 394142

Address

#03 Sangkat Stung Mean Chey Khan Mean Chey
Phnom Penh
12000

Alerts

Be the first to know and let us send you an email when ទឹកថ្នាំបន្តក់ភ្នែក-Cam_Eye Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ទឹកថ្នាំបន្តក់ភ្នែក-Cam_Eye Health:

Share

Category