ALV Medical Laboratory

ALV Medical Laboratory Health education

ការយល់ដឹងអំពីផលប៉ះពាល់នៃមេរោគក្រពះ( H.pylori )👉1. តើមេរោគ H.pylori អាចបង្កផលប៉ះពាល់អ្វីខ្លះដល់សុខភាពមនុស្សយើង ?=> ចំពោះអ...
03/04/2021

ការយល់ដឹងអំពីផលប៉ះពាល់នៃមេរោគក្រពះ( H.pylori )
👉1. តើមេរោគ H.pylori អាចបង្កផលប៉ះពាល់អ្វីខ្លះដល់សុខភាពមនុស្សយើង ?
=> ចំពោះអ្នកជំងឺដែលមានផ្ទុកមេរោគ H.pylori នៅក្នុងក្រពះរបស់ពួកគាត់ គឺអាចបង្កអោយអ្នកជំងឺមានបញ្ហាសំរាប់សុខភាពរបស់ពួកគេជាក់ជាមិនខាន ហើយជាពិសេសគឺបញ្ហា ក្រពះ ពោះវៀនតែម្ដង ក្នុងនោះមានដូចជា ÷
- ពិបាករំលាយអាហារ (Dyspepsia)
- រលាកក្រពះ រាំរៃ និង មិន ជាដាច់ក្រោយការ ព្យាបាល
- ដំបៅក្រពះ និង ការហូរធ្លាក់ឈាម
- ស្លេកស្លាំង និង ខ្វះគ្រាប់ឈាមក្រហម
- និង ចុងក្រោយវាក៏អាចបង្ករអោយមានការប្រឈមនិងជំងឺមហារីកក្រពះ ប្រមាណជាង 40% លើសមនុស្សធម្មតាដែលមិនមានផ្ទុកមេរោគក្រពះនេះ ។
👉2. តើយើងអាចធ្វើការពិនិត្យរក មេរោគក្រពះ នេះដោយវិធីណាខ្លះ ?
=> ការធ្វើ test ដើម្បីរកមេរោគក្រពះ H.pylori អាចធ្វើឡើងដោយវិធីជាច្រើន មានដូចជា ÷
- ការសុងឆ្លុះក្រពះ និង យកទឹករំអិលទៅវិភាគ (Biopsie and Ana-path) ។
- ការផ្លុំខ្យល់ដង្ហើមធ្វើតេស្ត រកមេរោគក្រពះ (Hp Breath Test) ។
- ការពិនិត្យមើល Ag Hp នៅក្នុង លាមក (Hp antigen stool test) ។
- សំរាប់ការវិភាគដោយការធ្វើតេស្តឈាម (Hp anti-body) គឺយើងមិនអាចយកជាការធ្វើ រោគវិនិច្ឆ័យជាក់ច្បាស់បាននោះទេ ។
👉3. វិធីព្យាបាល ៖
=> ការព្យាបាលបញ្ហារមេរោគក្រពះ H. Pylori នេះគឺទាមទារនូវ រោគវិនិច្ឆ័យច្បាស់លាស់បំផុតមួយមុននឹងឈានទៅដល់ការព្យាបាលដោយការប្រើប្រាស់ថ្នាំផ្សះ (Antibiotics drugs) រួមទាំងក្រុមថ្នាំបន្ថយជាតិអាស៊ីតក្រពះ (PPI) ។ មូលហេតុណាដែលយើងទាមទារ អោយមាននូវ រោគវិនិច្ឆ័យច្បាស់លាស់នេះពីព្រោះដើម្បីសុវត្ថិភាពរបស់អ្នកជម្ងឺ, ជៀសវាងនូវភាពស៊ាំនៃថ្នាំផ្សះ (Antibiotic resistance), ការខាតបង់ប្រាក់កាសដោយឥតប្រយោជន៍ និងក៏ដូចជាការធ្វើទុក្ខដោយការប្រើប្រាស់ថ្នាំផ្សះនេះផងដែរ (drugs sides effects) ទៅលើអ្នកកើតជម្ងឺក្រពះ ។

👉បកស្រាយពីបញ្ហានៃចំនួនNeutrophils កើតឡើង និង ថយចុះ ❤Neutrophils ជាកោសិកាគ្រាប់ឈាមសដែលឆ្លើយតបនឹងការបង្កររោគមុនគេ ជាពិសេសក...
21/03/2021

👉បកស្រាយពីបញ្ហានៃចំនួនNeutrophils កើតឡើង និង ថយចុះ ❤
Neutrophils ជាកោសិកាគ្រាប់ឈាមសដែលឆ្លើយតបនឹងការបង្កររោគមុនគេ ជាពិសេសការបង្កររោគដោយបាក់តេរី។
ការឆ្លើយតបនេះជំរុញឲ្យខួរឆ្អឹងបង្កើនការផលិតយ៉ាងច្រើនគំហុកដើម្បីបំពេញតម្រូវការ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ។
ជាក់ស្តែងនៅក្នុងឆ្លើយតបនេះយើងនឹងឃើញមានការកើនឡើងនៃបរិមាណនៃណឺត្រូហ្វីល ប៉ុន្តែប្រសិនបើការឆ្លើយតប ឬការប្រឆាំងនឹងមេរោគ អូសបន្លាយរយៈពេលយូរ ឬការបង្កររោគស្រួចស្រាវខ្លាំង (ឧ. Sepsis) បរិមាណនៃណឺត្រូហ្វីលនឹងថយចុះ ក៏ព្រោះតែខួរឆ្អឹងផលិតមិនទាន់ និងត្រូវបានសង្កត់ដោយ tumor necrosis factors (TNF) ផង ។
ដូច្នេះ កាលណាយើងឃើញមានការថយចុះនៃណឺត្រូហ្វីល យើងត្រូវមើលសញ្ញាគ្លីនិក ថាតើអ្នកជំងឺមានសញ្ញានៃការបង្កររោគដែរឬអត់ បើក្នុងសភាពមួយដែលអ្នកជំងឺមានគ្រុនក្តៅ ឬសញ្ញាបង្កររោគផ្សេង ត្រូវគិតដល់ការបង្កររោគធ្ងន់ធ្ងរ ត្បិតណឺត្រូហ្វីលដែលជាកោសិកាការពារត្រូវបានថមថយទៅហើយ។
បើករណីយើងរុករកការបង្កររោគមិនឃើញ ត្រូវរុករកមូលហេតុផ្សេងទៀតដែលធ្វើឲ្យណឺត្រូហ្វីលចុះ ដូចជាការប្រើប្រាស់ថ្នាំ ជំងឺខូចខួរឆ្អឹង ជំងឺប្រព័ន្ធការពារ ។ល។

Address

66 Street
Phnom Penh

Telephone

+85566479579

Website

Alerts

Be the first to know and let us send you an email when ALV Medical Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ALV Medical Laboratory:

Share