ក្រុមការងារយុវជន សសយក ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមការងារយុវជន សសយក ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ក្រុមការងារយុវជន សសយក ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្ត្រ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ក្រុមការងារយុវជន សសយក ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្ត្រ, Medical and health, #55, Street 180-184, Sangkat Boeung Raing, Khan Daun Penh, Phnom Penh.

សមាជិក និងសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រចាំសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ចំនួន ១៥ រូប បានចូលរួមក្នុងកម្មវិ...
28/05/2026

សមាជិក និងសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រចាំសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ចំនួន ១៥ រូប បានចូលរួមក្នុងកម្មវិធី «ដាស់ស្មារតីជាតិ»

ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សមាជិក និងសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រចាំសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ចំនួន ១៥ រូប បានចូលរួមក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» ដែលរៀបចំឡើងក្នុងគោលបំណងរំលឹក និងឆ្លុះបញ្ចាំងពីបទពិសោធន៍ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌។

កម្មវិធីនេះ មានគោលបំណងប្រែក្លាយអតីតកាលទាំងនោះទៅជាកម្លាំងនៃសាមគ្គីភាព ឯកភាពជាតិ និងការរួបរួមរបស់ប្រជាជាតិខ្មែរ ដើម្បីបន្តពង្រឹងខ្លួន និងការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិឱ្យបានរឹងមាំ និងយូរអង្វែង។

ជាមួយគ្នានេះដែរ យុទ្ធនាការ «ដាស់ស្មារតីជាតិ» ក៏ជាឱកាសដ៏មានសារៈសំខាន់ក្នុងការបណ្តុះស្មារតីស្នេហាជាតិ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព តាមរយៈបទពិសោធន៍ និងស្ថានភាពជាក់ស្តែងដែលប្រទេសជាតិធ្លាប់បានជួបប្រទះ។ សុខសន្តិភាព និងស្ថិរភាពមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែទាមទារឱ្យមានការរួបរួម ការលះបង់ និងការចូលរួមថែរក្សាពីប្រជាជាតិទាំងមូល។

តាមរយៈកម្មវិធីនេះ ក៏បានបង្ហាញឱ្យឃើញថា ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិ អាចកើតមានឡើងគ្រប់ពេលវេលា ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងការត្រៀមខ្លួន។ ដូច្នេះ បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ គឺជាមេរៀនដ៏មានតម្លៃសម្រាប់ជំរុញឱ្យយើងទាំងអស់គ្នា បន្តរួបរួមគ្នា ពង្រឹងសមត្ថភាព និងចូលរួមថែរក្សាសុខសន្តិភាពជាតិឱ្យបានគង់វង្ស។

#សសយក #ដាស់ស្មារតីជាតិ #សន្តិភាព #យុវជន

សារថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ 🙏🙏ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម...
10/05/2026

សារថ្វាយព្រះពរ
សូមក្រាបបង្គំទូលថ្វាយ 🙏🙏
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
-------
បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ទូលព្រះបង្គំតាងនាមគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សូមព្រះបរមរាជានុញ្ញាតសម្តែងគារវកិច្ចក្នុងមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែងថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងវរោកាសប្រកបដោយអភិសិរីមង្គលនៃព្រះរាជពិធីចម្រើនព្រះជន្មាយុគម្រប់៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

សមាជិក និងសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រចាំសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ចំនួន ១០ រូប បានចូលរួមក្នុងកម្មវិ...
06/05/2026

សមាជិក និងសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រចាំសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ចំនួន ១០ រូប បានចូលរួមក្នុងកម្មវិធីបើកដំណើរការ «កម្មវិធីយល់ដឹងអំពី STEM និងការផ្សព្វផ្សាយព័ត៌មានលម្អិតអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត» ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧៖៣០ នាទីព្រឹកតទៅ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យ STEM ដល់សិស្សានុសិស្ស ក៏ដូចជាផ្តល់ព័ត៌មានអំពីឱកាសសិក្សា និងទិសដៅអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈនៅសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញការអប់រំបែបវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងលោកជំទាវ ចមក្រស្នា អគ្គនាយិកា នៃSOMA Group និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកមហាវិទ្យាល័យ និងសិស្សានុសិស្សមកពីវិទ្យាល័យរដ្ឋ និងឯកជននានាក្នុងរាជធានីភ្នំពេញ។

លិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ព...
18/04/2026

លិខិតថ្វាយព្រះពរ
សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
តាងនាមគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងក្នុងនាមទូលព្រះបង្គំខ្ញុំម្ចាស់ផ្ទាល់ សូមព្រះរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាក្សត្រ ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមព្រោសព្រំព្រះរាជសព្ទសាធុការពរជ័យថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ទទួលបានជោគជ័យក្នុងការវះកាត់ព្រះរោគ ដោយក្រុមវេជ្ជបណ្ឌិត ជំនាញឯកទេសនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

សារលិខិតជូនពរ------សូមគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ក.យ.គ.ព្រមទាំងលោកជំទាវឯកឧត្តមអភ...
10/04/2026

សារលិខិតជូនពរ
------
សូមគោរពជូន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ក.យ.គ.ព្រមទាំងលោកជំទាវ

ឯកឧត្តមអភិសន្តិបណ្ឌិតនិងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់!

នាឱកាសដ៏មង្គលាភិរម្យថ្លៃថ្លាប្រកបដោយសោមនស្សក្រៃលែងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងនាមគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារយុវជន ស.ស.យ.ក.ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សូមគោរពអនុញ្ញាត គោរពជូនពរ សិរីសួស្តី វិបុលសុខ បវរមហាប្រសើរជូនចំពោះ
ឯកឧត្តមអភិសន្តិបណ្ឌិតនិងលោកជំទាវ បុត្រាបុត្រី និងក្រុមគ្រួសារ ជាទីស្រឡាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាញាណវាងវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមដឹកនាំសហភាពសហព័ន្ធ យុវជនកម្ពុជានិងបន្តដឹកនាំក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ឱ្យកាន់តែមានការរីកចម្រើន ថ្កុំថ្កើងរុងរឿងជានិច្ចតរៀងទៅ។

សារលិខិតជូនពរ-------សូមគោរពជូនឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវឯកឧត្តមនិងលោកជំទាវ ជាទីគោរពដ៏...
10/04/2026

សារលិខិតជូនពរ
-------
សូមគោរពជូន
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ

ឯកឧត្តមនិងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់!

នាឱកាសដ៏មង្គលាភិរម្យថ្លៃថ្លាប្រកបដោយសោមនស្សក្រៃលែងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងនាមគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារយុវជន ស.ស.យ.ក.ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សូមគោរពអនុញ្ញាត គោរពជូនពរ សិរីសួស្តី វិបុលសុខ បវរមហាប្រសើរជូនចំពោះ
ឯកឧត្តមនិងលោកជំទាវ បុត្រាបុត្រី និងក្រុមគ្រួសារ ជាទីស្រឡាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាញាណវាងវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជានិងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន ថ្កុំថ្កើងរុងរឿងជានិច្ចតរៀងទៅ។

សារលិខិតជូនពរ-------សូមគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស ស...
10/04/2026

សារលិខិតជូនពរ
-------
សូមគោរពជូន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស ស.ស.យ.ក. និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត

សម្តេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់!

នាឱកាសដ៏មង្គលាភិរម្យថ្លៃថ្លាប្រកបដោយសោមនស្សក្រៃលែងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងនាមគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារយុវជន ស.ស.យ.ក.ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សូមគោរពអនុញ្ញាត គោរពជូនពរ សិរីសួស្តី វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិត បុត្រាបុត្រី ជាទីស្រឡាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាញាណវាងវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនថ្កុំថ្កើងរុងរឿងជានិច្ចតរៀងទៅ។

សារលិខិតជូនពរ-------សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រក...
10/04/2026

សារលិខិតជូនពរ
-------
សូមគោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

សម្តេចអគ្គមហាសេនាបតីតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់!

នាឱកាសដ៏មង្គលាភិរម្យថ្លៃថ្លាប្រកបដោយសោមនស្សក្រៃលែងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងនាមគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារយុវជន ស.ស.យ.ក.ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សូមគោរពអនុញ្ញាត គោរពជូនពរ សិរីសួស្តី វិបុលសុខ បវរមហាប្រសើរជូនចំពោះ
សម្តេចអគ្គមហាសេនាបតីតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមទទួលបាន នូវសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាញាណវាងវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនថ្កុំថ្កើងរុងរឿងជានិច្ចតរៀងទៅ។

03/04/2026

Address

#55, Street 180-184, Sangkat Boeung Raing, Khan Daun Penh
Phnom Penh

Alerts

Be the first to know and let us send you an email when ក្រុមការងារយុវជន សសយក ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្ត្រ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share