
21/01/2025
*English below*
គម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពរបស់ទីភ្នាក់ងារជំនួយអាមេរិក ដំណាក់កាលទី២ (USAID EQHA II)បានសហការជាមួយក្រសួងសុខាភិបាល (MoH) និងក្រសួងកិច្ចការនារី (MOWA) បានបញ្ចប់ការពិភាក្សាដោយជោគជ័យស្តីពីការបង្កើតកន្លែងផ្តល់សេវាចម្រុះដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (OSSU) នៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី (PRH)កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥! 🙌
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម លោក ហុក ខៀវ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានច្បាប់ និងលោកស្រី សរ ស៊ីណេត ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារីព្រមទាំងមានការចូលរួមពីភាគីពាក់ព័ន្ធដូចជា ក្រុមការងារ USAID-EQHA II មន្ទីរសុខាភិបាលខេត្ត មន្ទីរកិច្ចការនារីខេត្ត និងក្រុមការងារមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិភាក្សា និងរៀបចំផែនការសម្រាប់ការបង្កើតសេវាចម្រុះដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កាលបរិច្ឆេទសំខាន់សម្រាប់ការរៀបចំ និងការបង្កើតសេវាចម្រុះដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រត្រូវបានកំណត់រួមមាន៖ផែនការជាក់លាក់ ទីតាំង និងសម្ភារ-បរិក្ខាសម្រាប់រៀបចំកន្លែងផ្តល់សេវាចម្រុះ ដើម្បីជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យទទួលបានសេវាពេញលេញ ប្រកបដោយគុណភាព រក្សាការសម្ងាត់ និងឯកជនភាព។ USAID Cambodia FHI 360
USAID EQHA II in collaboration with Ministry of Health (MoH) and Ministry of Women’s Affairs (MOWA) successfully completed the discussion on setting up the One Stop Service Unit (OSSU) in Mondulkiri Provincial Referral Hospital (PRH)! 🙌
The meeting was led by H.E. Mr. Hok Khiev, Advisor to the MoH and Director of the Legislation Department, along with Ms. Sor Sinet, Director of the Department of Legal Protection of the MOWA. It also included relevant stakeholders such as the USAID-EQHA II team, Provincial Health Department, Provincial Department of Women’s Affairs, and the Provincial Hospital team to discuss and prepare a plan for setting up the OSSU. Key dates for the preparation and establishment of the OSSU have been agreed upon, as well as the specific planning, location, and materials needed to set up the OSSU. This OSSU aims to provide comprehensive, high-quality services to GBV survivors, ensuring confidentiality and privacy.
🌟