CamH&N

CamH&N combined Nature and Medicine to creates wellness and healthy.

 #ថ្នាំចាក់ជំនាន់ថ្មីសំរាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២កាលពីមុនតែកាលណាគេតែកាលណាគេនិយាយអំពីថ្នាំចាក់សំរាប់អ្នកជំងឺទឹកនោមផ...
02/06/2025

#ថ្នាំចាក់ជំនាន់ថ្មីសំរាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២

កាលពីមុនតែកាលណាគេតែកាលណាគេនិយាយអំពីថ្នាំចាក់សំរាប់អ្នកជំងឺទឹកនោមផ្អែម គឺគេនិយាយអំពី អាំងស៊ុយលីន។ លែងពិតទៀតហេីយពេលនេះ!

អ្នកប្រាជ្ញ បានរកឃេីញថ្នាំចាក់ជំនាន់ថ្មីសំរាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទី២។ តែថ្នាំចាក់ប្រភេទថ្មីនេះ មិនអាចប្រេីបានទេសំរាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ និង ជំងឺទឹកនោមផ្អែមអំទ្បុងពេលមានផ្ទៃពោះ។

ក្រុមថ្នាំនេះ (GLP1-RAs) បញ្ចុះជាតិស្ករ តាមរយះ យន្តការមួយចំនួន:
⁃ ជំរុញអោយមានការបញ្ចេញអាំងស៊ុយលីន (តែវាបញ្ចេញតែពេលជាតិស្ករច្រេីនពេកតែប៉ុណ្ណោះ)
⁃ បន្ថយការបញ្ចេញគ្លុយកាហ្គុង (អ័រម៉ូននាំអោយជាតិស្ករក្នុងឈាមខ្ពស់)
⁃ បន្ថយការឃ្លាន និង នាំអោយស្រកទំងន់
⁃ បន្ថយការបញ្ចេញអាហារពីក្រពះទៅ ពោះវៀន (ជាហេតុនាំអោយជាតិស្ករមិនទ្បេីងខ្លាំងក្រោយអាហារ)

ក្រៅពីបញ្ចុះជាតិស្ករ ក្រុមថ្នាំចាក់ប្រភេទថ្មីនេះ មានប្រយោជន៏ផ្សេងទៀត សំរាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដូចជា ការពារជំងឺបេះដូង សរសៃឈាម បានយ៉ាងច្រេីន ហេីយក៏មានការការពារតំរងនោមអ្នកជំងឺផងដែរ។

ក្រុមថ្នាំចាក់ថ្មីនេះ មាន ចាក់១ថ្ងៃ១ម្ជុល មាន១អាទិត្យ១ម្ជុល។

សមាគមជំងឺទឹកនោមផ្អែមធំៗ ណែរនាំអោយប្រេីក្រុមថ្នាំនេះ ជាពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលមានហានិភ័យជំងឺបេះដូងសសៃឈាម ខ្ពស់ រឺ ក៏មានជំងឺបេះដូងសសៃឈាមរួចហេីយ។

សូមប្រឹក្សារជាមួយវេជ្ជបណ្ឌិតលោកអ្នកជាមុនសិន មុនហ្នឹងទទួលប្រេីប្រាស់ក្រុមថ្នាំចាក់ថ្មីនេះ!
&N

15 Lessons from the book titled: How to Become CEO: The Rules for Rising to the Top of Any Organization by Jeffrey J. Fo...
14/02/2025

15 Lessons from the book titled: How to Become CEO: The Rules for Rising to the Top of Any Organization by Jeffrey J. Fox

1. Master the Basics First
Before seeking a leadership position, Fox emphasizes the importance of mastering the fundamental skills of the job. Understanding the core functions of your role and excelling at them creates a strong foundation for future advancement.

2. Take Initiative and Demonstrate Leadership
To rise to the top, you must demonstrate leadership qualities at every stage of your career. Fox advises taking initiative, offering solutions, and stepping up to challenges even before being asked. It’s not enough to just perform well; you must show you’re capable of leading.

3. Know Your Company's Numbers
Fox stresses that understanding the financials and key performance metrics of your organization is crucial. CEOs need to be able to make data-driven decisions, and understanding how to measure success and profitability is essential to advancing to the top.

4. Build a Strong Network
Networking is a vital part of career progression. Fox recommends building relationships at all levels, from peers to mentors, and connecting with individuals outside your immediate team. A broad and supportive network will help you when it’s time to make strategic career moves.

5. Stay Focused on the Big Picture
While attention to detail is important, Fox encourages aspiring leaders to always keep an eye on the bigger picture. Successful CEOs are able to prioritize long-term goals over short-term tasks and make decisions that align with the company’s vision.

6. Be Results-Oriented
A key to rising in an organization is delivering measurable results. Fox advises focusing on outcomes that drive company growth and showing tangible achievements. Being results-oriented earns you respect and creates opportunities for advancement.

7. Have Integrity and Be Trustworthy
Integrity is a cornerstone of leadership. Fox emphasizes that leaders who are trustworthy, ethical, and transparent in their actions build credibility and earn the respect of others. This trust is a key component in being considered for the top leadership position.

8. Learn the Art of Delegation
Effective leaders don’t try to do everything themselves. Fox highlights the importance of delegation—identifying the right people for the right tasks and empowering them to do their jobs. Delegation allows leaders to focus on high-level strategy while others handle ex*****on.

9. Be Adaptable and Open to Change
Fox stresses that a CEO must be able to adapt to changing circumstances, whether that’s shifts in the market, organizational restructuring, or evolving technologies. Flexibility and a willingness to embrace change are critical for both personal growth and organizational success.

10. Think Like a CEO from the Start
One of the key lessons is to think like a CEO early in your career. This means having a strategic mindset, taking ownership of your career trajectory, and focusing on opportunities that align with your long-term goals. By thinking and acting with the mindset of a CEO, you position yourself for leadership roles in the future.

A groundbreaking stem cell procedure has reversed Type 1 diabetes in a woman in China, marking a major medical milestone...
16/12/2024

A groundbreaking stem cell procedure has reversed Type 1 diabetes in a woman in China, marking a major medical milestone:

Researchers used the woman’s own cells, reprogramming them into insulin-producing stem cells.

As a result, she began producing insulin naturally for the first time since developing the condition. This breakthrough offers new hope for millions with Type 1 diabetes, who currently depend on insulin therapy to manage their blood sugar levels.

The study involved three patients with Type 1 diabetes. Scientists extracted cells from each patient, converted them into stem cells capable of transforming into any cell type, and chemically reprogrammed them into insulin-producing cells.

These newly created cells were then placed inside the patients’ stomachs, where they began producing insulin. While it’s early days, the success with the first patient suggests a future where Type 1 diabetics may no longer need insulin injections to survive.

Learn more: https://www.emjreviews.com/diabetes/news/stem-cell-therapy-success-in-china-marks-milestone-in-type-1-diabetes-treatment/ #:~:text=Stem%2DCell%20Therapy%20Success%20in,in%20Type%201%20Diabetes%20Treatment&text=IN%20A%20GROUNDBREAKING%20medical%20achievement,reducing%20her%20reliance%20on%20injections.

វិធីបង្ការជំងឺមហារីកកែសម្រួលពី "ទិដ្ឋភាពទូទៅនៃការបង្ការជំងឺមហារីក"(អ្នកនិពន្ធ៖ Graham A Colditz, MD, DrPH.UpTodate)https...
23/11/2024

វិធីបង្ការជំងឺមហារីក
កែសម្រួលពី "ទិដ្ឋភាពទូទៅនៃការបង្ការជំងឺមហារីក"
(អ្នកនិពន្ធ៖ Graham A Colditz, MD, DrPH.UpTodate)
https://www.uptodate.com/contents/overview-of-cancer-prevention

ការណែនាំ

ការពិនិត្យរកជំងឺមុនឈឺ និងការបង្ការអាចកាត់បន្ថយការស្លាប់មកពីជំងឺមហារីកជាច្រើន។ ការពិនិត្យរកជំងឺមុនឈឺអាចរកឃើញភាពមិនប្រក្រតី មុនពេលដែលវាបង្ហាញឱ្យឃើញរោគសញ្ញាហើយអាចនាំឱ្យមានអន្តរាគមន៍ មុនពេលមហារីកកើតមានឡើង ឬនៅដំណាក់កាលដំបូង នៅពេលដែលការព្យាបាលអាចមានប្រសិទ្ធភាពជាទីបំផុត។ យុទ្ធសាស្ត្រការពារផ្តោតលើការកែប្រែកត្តាហានិភ័យបរិស្ថាន និងរបៀបរស់នៅដែលជំរុញឱ្យងាយកើតជំងឺមហារីក។
អនុសាសន៍ទូទៅនៃរបៀបរស់នៅរួមមាន:
⁃ ជៀសវាងថ្នាំជក់
⁃ ធ្វើសកម្មភាពរាងកាយ
⁃ រក្សាទម្ងន់ដែលធ្វើឲ្យមានសុខភាពល្អ
⁃ ហូបអាហារដែលសម្បូរដោយផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ ហើយមានជាតិខ្លាញ់ឆ្អែត/ខ្លាញ់ trans fat សាច់ក្រហម និងសាច់កែច្នៃកម្រិតតិច
⁃ រឹតត្បិតកម្រិតសុរា (ដល់សូន្យគឺល្អបំផុត)
⁃ ការពារកុំឲ្យឆ្លងជំងឺកាមរោគ ក្នុងនោះមានរួមបញ្ចូលទាំងការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគ papillomavirus របស់មនុស្ស (HPV)
⁃ ការពារពីព្រះអាទិត្យ និងជៀសវាងប្រើគ្រែដែលធ្វើឲ្យស្បែកប្រែពណ៌ដាំដែង(tanning beds)
⁃ ទៅឲ្យពេទ្យពិនិត្យជាទៀងទាត់ ដើម្បីរិះរកជំងឺមហារីកសុដន់ មាត់ស្បូន ពោះវៀនធំ និងសួត (ប្រសិនបើអាចអនុវត្តបាន បើធ្លាប់ជក់បារី)

ជំងឺឆ្លងមេរោគ

គេប៉ាន់ស្មានថាប្រមាណ 13 ភាគរយនៃជំងឺមហារីកថ្មីទាំងអស់នៅទូទាំងពិភពលោកគឺបណ្តាលមកពីជំងឺឆ្លងមេរោគ [4] ។ គេបានរកឃើញទំនាក់ទំនងជាច្រើនរវាងភ្នាក់ងារបង្ករោគ និងជំងឺមហារីក ៖
⁃ វីរុស papillomavirus របស់មនុស្ស (HPV) ជាមួយនឹងមហារីកមាត់ស្បូន និងមហារីក ទ្វារលាមកនិងប្រដាប់បន្តពូជ/(anogenital )ផ្សេងទៀត ក៏ដូចជាមហារីកកោសិកា squamous នៃក្បាល និងក។
⁃ មេរោគរលាកថ្លើមប្រភេទ B (HBV) និងមេរោគរលាកថ្លើមប្រភេទ C (HCV) ដែលអាចធ្វើឲ្យកើតជំងឺមហារីកថ្លើម។
⁃ Human T-cell lymphotropic virus type 1 (HTLV-1) ជាមួយនឹងជំងឺមហារីកឈាម T-cell មនុស្សពេញវ័យ។
⁃ មេរោគអេដស៍ជាមួយ Kaposi sarcoma និងជាមួយជំងឺមហារីកnon-Hodgkin lymphoma ។
⁃ មេរោគ Herpes 8 (HHV-8) របស់មនុស្សជាមួយជំងឺKaposi sarcoma និង ជំងឺមហារីក Primary effusion lymphoma។
⁃ មេរោគ Epstein-Barr (EBV) ជាមួយជំងឺមហារីក Burkitt lymphoma។
⁃ បាក់តេរី Helicobacter pylori ជាមួយមហារីកក្រពះពោះវៀន រួមទាំងមហារីកក្រពះ និង មហារីកmucosa- associated lymphoid tissue (MALT) lymphomas ។
⁃ ជំងឺគ្រុនព្រូនសំប៉ែត flukes ជាមួយមហារីកបំពង់បង្ហូរទឹកប្រមាត់ (cholangicarcinoma ) និងមហារីកថ្លើម។

អន្តរាគមន៍ដើម្បីកាត់បន្ថយហានិភ័យជំងឺឆ្លងមេរោគ

ភាគច្រើននៃជំងឺឆ្លងមេរោគដែលទាក់ទងនឹងជំងឺមហារីកគឺកើតមកពីវីរុសដែលឆ្លងរាលដាលតាមរយៈការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយដែលមានផ្ទុកមេរោគ។ យុទ្ធសាស្រ្តដើម្បីការពារការឆ្លងបែបនេះ រួមមានការអនុវត្តផ្លូវរួមភេទប្រកបដោយសុវត្ថិភាព ការប្រើម្ជុលចំអិនដែលគ្មានមេរោគរួចបោះចោលហើយប្រើសម្រាប់អ្នកជំងឺតែម្នាក់ ក្នុងមន្ទីរថែទាំសុខភាព កម្មវិធីដូរម្ជុល គ្រប់គ្រងកន្លែងចាក់សាក់ បន្តការពិនិត្យឈាម សរីរាង្គ និងអ្នកផ្តល់ទឹកកាម និងការបង្កើតផលិតផលឈាមសិប្បនិម្មិត។ .
ចំពោះវីរុសមួយចំនួន មានអន្តរាគមន៍ជាក់លាក់ដែលគេអាចអនុវត្តដើម្បីការពារការឆ្លងមេរោគ ឬពន្យារការវិវត្តទៅជាជំងឺមហារីកន្ទាប់ពីឆ្លងហើយ ៖
• ការចាក់វ៉ាក់សាំង HPV ត្រូវអនុសាសសម្រាប់កុមារទាំងអស់ ស្ត្រីនិងបុរសវ័យក្មេងដែលមិនបានចាក់វ៉ាក់សាំងក្នុងវ័យកុមារភាព។
វ៉ាក់សាំង HPV ត្រូវបានអនុសាសសម្រាប់ក្មេងប្រុស និងក្មេងស្រីមិនទាន់ពេញវ័យដែលមានអាយុពី 9 ទៅ 12 ឆ្នាំ ដើម្បីឲ្យមានការការពារមុនពេលដែលពួកគេប៉ះពាល់នឹងវីរុស។
មនុស្សដែលមានអាយុពី 13 ដល់ 26 ឆ្នាំដែលមិនបានចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់នៅពេលក្មេងក៏អាចចាក់វ៉ាក់សាំងបានដែរ។
សម្រាប់មនុស្សពេញវ័យដែលមានអាយុពី 27-45 ឆ្នាំគ្រូពេទ្យអាចពិភាក្សាអំពីវ៉ាក់សាំង HPV ជាមួយក្រុមមនុស្សក្នុងវ័យនេះ ថាតើអ្នកណាអាចទទួលបានអត្ថប្រយោជន៍ ដូចជាអ្នកដែលធ្លាប់មានដៃគូពីមុនចំនួនតិចតួច ឬគ្មាន។ វ៉ាក់សាំងនេះមិនសូវមានប្រសិទ្ធភាពក្នុងក្រុមអាយុនេះទេ ព្រោះមនុស្សក្នុងអាយុនេះតែច្រើនតែបានប៉ះពាល់នឹងមេរោគ HPV រួចទៅហើយ។
លើស​ពី​នេះ​ទៅ​ទៀត ការពិនិត្យរកមើលមហារីកមាត់ស្បូនមុនឈឺបាន​កាត់​បន្ថយ​អត្រា​កើត​មហារីក​មាត់ស្បូន​យ៉ាង​ខ្លាំងនៅទីណាដែលមានការ​ពិនិត្យ​មុនឈឺ(screening)យ៉ាង​ទូលំទូលាយ។

• ការចាក់វ៉ាក់សាំង HBV សម្រាប់មនុស្សពេញវ័យដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ HBV ដើម្បីកាត់បន្ថយការឆ្លងមេរោគ និងការកើតមហារីកថ្លើមជាបន្តបន្ទាប់។
ប្រទេសកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃជំងឺរលាកថ្លើមប្រភេទ B (HBV) តាមរយៈកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ (NIP)។
នៅក្នុងប្រទេសកម្ពុជា របាយការណ៍ចុងក្រោយបំផុត (គិតត្រឹមឆ្នាំ 2020) អំពីចំនួនមនុស្សដែលបានចាក់វ៉ាក់សាំង HepB គឺ 78.4%-90.2% សម្រាប់ការចាក់ថ្នាំកូនង៉ាពេលសម្រាលទាន់ពេលវេលា (ក្នុងរយៈពេល 24 ម៉ោង) និង 88.7%-100% សម្រាប់វ៉ាក់សាំង pentavalent បីដូស។

• ការពិនិត្យរក HCV ត្រូវបានអនុសាសចំពោះមនុស្សពេញវ័យទាំងអស់ដែលមានអាយុពី 18 ទៅ 79 ឆ្នាំ។ នេះនេះជាការពិនិត្យតែម្តង​សម្រាប់​មនុស្ស​ពេញវ័យ​ភាគច្រើន និង​ការពិនិត្យ​តាម​កាលកំណត់​(periodic)សម្រាប់​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់ ដូចជា​អ្នកជំងឺ​ដែលមាន​ប្រវត្តិ​ប្រើ​ថ្នាំ​ចាក់​។

• ការប្រើថ្នាំបង្ការមុនការប៉ះពាល់ (PrEP) អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគអេដស៍យ៉ាងសំខាន់នៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ ហើយការព្យាបាលដោយថ្នាំretroviral សម្រាប់ការឆ្លងមេរោគអេដស៍បានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវដំណើរនៃជំងឺ និងជំងឺមហារីកដែលពាក់ព័ន្ធជាមួយ។ ការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ antiretroviral (ART) ត្រូវ​បាន​បង្ហាញ​ថា​អាច​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​មហារីក​កូន​កណ្តុរ​ដែល​ទាក់ទង​នឹង​ជំងឺ​អេដស៍ (AIDS-related lymphoma)។

• ការថយចុះនៃការផ្ទុកមេរោគនៃជំងឺរលាកថ្លើមប្រភេទ B ដោយការព្យាបាលដោយថ្នាំ interferon ឬ nucleoside/tide analogues ( lamivudine, adefovir, telbivudine, entecavir និង tenofovir ឬ Viread) ចំពោះអ្នកជំងឺដែលមានការឆ្លងមេរោគរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺមហារីកថ្លើម។

• ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណអាចដើរតួក្នុងការវិវត្តនៃជំងឺមហារីកចំពោះអ្នកជំងឺដែលមានការឆ្លងមេរោគ HBV និង HCV រ៉ាំរ៉ៃ ហើយគួរតែជៀសវាង។ ទិន្នន័យបឋមបានបង្ហាញថា ការព្យាបាលដោយថ្នាំប្រឆាំងវីរុសអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកចំពោះអ្នកជំងឺដែលមានការឆ្លងមេរោគ HCV រ៉ាំរ៉ៃ ជាមួយនឹងការថយចុះនៃ HCV RNA ប៉ុន្តែគេនៅមិនទាន់ដឹងពីឥទ្ធិពលយូរអង្វែងនៃការព្យាបាលដោយថ្នាំប្រឆាំងវីរុស ( antiviral therapy)លើហានិភ័យនៃជំងឺមហារីកនៅឡើយទេ។

ការប្រើប្រាស់ថ្នាំជក់

ការប្រើប្រាស់ថ្នាំជក់គឺជាមូលហេតុដ៏សំខាន់បំផុតនៃជំងឺមហារីក ដែលគេអាចការពារបានហើយជាមូលហេតុចំនួន 21 ភាគរយនៃការស្លាប់ដោយសារជំងឺមហារីកសរុបនៅទូទាំងពិភពលោក និង 30 ភាគរយនៃការស្លាប់ដែលទាក់ទងនឹងជំងឺមហារីកទាំងអស់នៅក្នុងសហរដ្ឋអាមេរិក [5] ។ ប្រហែលចំនួនពាក់កណ្តាលនៃអ្នកជក់បារីទាំងអស់បានស្លាប់ដោយសារជំងឺដែលទាក់ទងនឹងថ្នាំជក់ ហើយអ្នកជក់បារីក្នុងអាយុពេញវ័យអាចខាតបង់ជីវិតជាមធ្យមចំនួន 13 ឆ្នាំព្រោះការប្រើប្រាស់ថ្នាំជក់។
ការ​ជក់​បារី​គឺ​ជា​កត្តា​ហានិភ័យ​ដ៏​ខ្ពស់បំផុតសម្រាប់​មហារីក​សួត បង្កើន​ហានិភ័យ​ពី ១០ ទៅ ២០ ដង។ ការជក់បារីក៏ជាកត្តាបង្កអោយកើតជំងឺមហារីកឈាមដែរ រួមជាមួយមហារីកមាត់ស្បូន ប្រហោងច្រមុះ ជុំវិញប្រហោងឆ្អឹងច្រមុះ(paranasal sinuses) និងដើមក (nasopharynx) បំពង់សម្លេងក្នុងក(larynx) បំពង់អាហារ លំពែង ថ្លើម ក្រពះ មាត់ស្បូន តម្រងនោម ពោះវៀនធំ និងប្លោកនោម។ ម្យ៉ាងទៀតការសិក្សាក៏បានផ្តល់យោបល់ដែរ ថាការជក់បារីត្រូវបានទាក់ទងជាមួយនឹងការកើនឡើងនៃជំងឺមហារីកសុដន់ ក៏ដូចជាជំងឺមហារីកក្រពេញប្រូស្តាត ជាពិសេសចំពោះបុគ្គលអាហ្រ្វិកអាមេរិកាំង។
ថ្នាំជក់មានសកម្មភាពលើដំណាក់កាលជាច្រើនក្នុងការបង្កមហារីក ដោយវាបញ្ជូនសារធាតុបង្កមហារីក(carcinogens)ដោយផ្ទាល់ទៅជាលិកា បណ្តាលឱ្យរោលរាល និងរលាក និងរំខានដល់របាំងការពារធម្មជាតិរបស់រាងកាយ។ ជាទូទៅគេច្រើនតែផ្ជាប់គ្រោះថ្នាក់នៃថ្នាំជក់ទៅជាមួយនឹងការជក់បារី ប៉ុន្តែវាក៏អាចកើតឡើងជាមួយនឹងបារីសុីហ្កា ខ្សៀ ថ្នាំជក់គ្មានផ្សែង និងការប៉ះពាល់នឹងផ្សែងបារីដែរ(ហិតស្រូបបន្តពីគេ)។

ការឈប់ជក់បារី និងវិធានការបង្ការ — ការឈប់ជក់បារី អាចផ្តល់អត្ថប្រយោជន៍សុខភាពដ៏សំខាន់ណាស់ សូម្បីតែអ្នកធ្លាប់ប្រើប្រាស់ថ្នាំជក់អស់រយៈពេលយូរឆ្នាំមកហើយក៏ដោយ។ គេអាចមើលឃើញអត្ថប្រយោជន៍សុខភាពពីការឈប់ជក់បារីចំពោះមនុស្សគ្រប់វ័យ ហើយអាចវាស់វែងលទ្ធផលបានស្ទើរតែភ្លាមៗបន្ទាប់ពីការបញ្ឈប់ [6] ។ ការឈប់ជក់បារីអាចកាត់បន្ថយហានិភ័យជំងឺដែលទាក់ទងនឹងថ្នាំជក់ផង និងការថយចុះនៃការស្លាប់ដោយសារមូលហេតុគ្រប់យ៉ាងផង។ ការឈប់ជក់បារីអាចធ្វើឲ្យហានិភ័យជំងឺមហារីកថយចុះ ហើយក្នុងចំណោមអ្នកជក់បារីដែលធ្លាប់មានជំងឺមហារីកមកពីជក់បារី ការឈប់ជក់បារីអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកទីពីរដែលទាក់ទងនឹងការជក់បារី និងអាចធ្វើឱ្យលទ្ធផលនៃការព្យាបាលជំងឺមហារីកប្រសើរឡើង។ តួនាទីរបស់អ្នកផ្តល់សេវាថែទាំសុខភាពក្នុងការបញ្ឈប់ការជក់បារីរួមមានការណែនាំ និងការប្រឹក្សា ការបញ្ជូនទៅកាន់មន្ទីរព្យាបាលអាកប្បកិរិយា( behavioral therapy) និងក្រុមគាំទ្រ និងវេជ្ជបញ្ជាសម្រាប់ថ្នាំជំនួសជាតិនីកូទីន និងថ្នាំដទៃទៀត។
កម្មវិធី និងគោលការណ៍អនុវត្តន៍ដែលកាត់បន្ថយការចាប់ផ្តើមជក់បារីរបស់យុវជន និងជួយសម្រួលដល់ការឈប់ជក់បារី គួរតែអនុវត្តទាំងនៅក្នុងគ្លីនិក ទាំងក្នុងសហគមន៍ ដើម្បីទប់ស្កាត់ការចាប់ផ្តើមប្រើប្រាស់ថ្នាំជក់។ គួរតែពង្រីកកិច្ចខិតខំប្រឹងប្រែងដូចគ្នាជាច្រើនទាំងនេះ ដើម្បីទប់ស្កាត់កុំឲ្យយុវជនចាប់ផ្តើមជក់បារី និងប្រើបារីអេឡិចត្រូនិច ព្រោះរួមជាមួយនឹងគ្រោះថ្នាក់ផ្សេងទៀតដែលអាចកើតមាន វាអាចបង្កើនហានិភ័យទាក់ទងនឹងការប្រើប្រាស់ថ្នាំជក់ដុតឆេះ។

សកម្មភាពរាងកាយ

ការថយចុះសកម្មភាពរាងកាយអាចបង្កើនហានិភ័យជំងឺមហារីក [7] ហើយគេបានប៉ាន់ប្រមាណថារបៀបរស់នៅដោយច្រើនតែអង្គុយនិងមិនសូវមានសកម្មភាពរាងកាយ(sedentary) ចំនួន 3 ភាគរយច្រើនស្លាប់ដោយសារជំងឺមហារីក។ ទោះជាយ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថា តើត្រូវប្រើរយៈពេលប៉ុន្មានដែលប្រសើរបំផុត អាំងតង់ស៊ីតេប៉ុណ្ណា និងភាពញឹកកម្រិតណា ក្នុងការធ្វើសកម្មភាពរាងកាយដែលអាចផ្តល់លទ្ធភាពដល់ការការពារជំងឺមហារីក។ សកម្មភាពរាងកាយក្នុងអំឡុងពេលខ្លះនៃជីវិត ដូចជាវ័យជំទង់ អាចផ្តល់ការការពារបន្ថែមប្រឆាំងនឹងជំងឺ ជាពិសេសសម្រាប់ជំងឺមហារីកសុដន់។
សកម្មភាពរាងកាយកាន់តែច្រើនអាចបញ្ចុះហានិភ័យជំងឺមហារីកប្រភេទផ្សេងៗជាច្រើន។ ទិន្នន័យគួរឱ្យទាក់ទាញបំផុតគឺស្ថិតនៅក្នុងការបន្ថយហានិភ័យជំងឺមហារីកពោះវៀនធំ និងសុដន់ [8] ប៉ុន្តែភស្តុតាងដ៏រឹងមាំក៏គាំទ្រថាមានការបញ្ចុះហានិភ័យជំងឺមហារីកប្លោកនោម ស្រទាប់ខាងក្នុងនៃស្បូន បំពង់អាហារ តម្រងនោម និងក្រពះ ផងដែរ[9] ។
វិភាគរួមបញ្ចូលគ្នាមួយដែលមានមនុស្សពេញវ័យចំនួន1,44 លាននាក់ចូលរួម ដែលប្រៀបធៀបសកម្មភាពរាងកាយកម្រិតខ្ពស់បំផុតនិងទាបបំផុត បានរកឃើញថាមានហានិភ័យចុះទាបចំពោះជំងឺមហារីកពោះវៀនធំចំនួន16 ភាគរយ មហារីកសុដន់10 ភាគរយ មហារីកប្លោកនោម13 ភាគរយ មហារីកស្រទាប់ក្នុងស្បូន 21 ភាគរយ មហារីកបំពង់អាហារ 42 ភាគរយ មហារីក​តម្រងនោម 23ភាគរយ​ និង មហារីកក្រពះ22 ភាគរយ​។
ការបង្កើនកម្រិតនៃសកម្មភាពរាងកាយ អាចបង្កើនហានិភ័យនៃជំងឺមហារីកស្បែក ហើយនេះទំនងជាមកពីមានការប៉ះពាល់នឹងកាំរស្មីអ៊ុលត្រាវីយូឡេច្រើនពេក ដែលបញ្ជាក់ពីសារៈសំខាន់នៃវិធានការការពារពីពន្លឺព្រះអាទិត្យអំឡុងពេលធ្វើសកម្មភាពនៅខាងក្រៅ។ យន្តការជាច្រើនត្រូវបានស្នើឡើងដើម្បីពន្យល់ពីប្រសិទ្ធភាពការពារដែលអាចកើតមានដោយសកម្មភាពរាងកាយ។ រួមមាន ការកាត់បន្ថយកម្រិតចរាចរនៃអាំងស៊ុយលីន អរម៉ូន និងកត្តាលូតលាស់ផ្សេងទៀត ឥទ្ធិពលទៅលើកម្រិត prostaglandin និងប្រតិកម្មរលាក ធ្វើឱ្យមុខងារនៃប្រព័ន្ធភាពស៊ាំប្រសើរឡើងនិងធ្វើឲ្យមានការផ្លាស់ប្តូរការដុតរំលាយអាហារ(metabolism)របស់អាស៊ីតទឹកប្រមាត់។

ធាត់

ទម្ងន់លើសអាចបង្កើនហានិភ័យជំងឺមហារីក 13 ប្រភេទ [10] ៖
Adenocarcinoma នៃបំពង់អាហារ, សុដន់ (ចំពោះស្ត្រីដែលអស់រដូវ), ពោះវៀនធំ និងរន្ធគូថ, ស្បូន, ថង់ទឹកប្រមាត់, ក្រពះខាងលើ, តម្រងនោម, ថ្លើម, អូវែរ, លំពែង, ក្រពេញទីរ៉ូអ៊ីត, ស្រោមខួរក្បាល Meningioma (ប្រភេទមហារីកខួរក្បាល) កោសិកាplasma cells ក្នុងខួរឆ្អឹង(multiple myeloma)។

ការសម្រកទម្ងន់ — វិធីសាស្ត្រសម្រកទម្ងន់ រួមទាំងការវះកាត់បារីទ្រីក (bariatric surgery)អាចជួយបន្ថយអត្រាមរណភាពពីជំងឺមហារីក។ នៅក្នុងការសិក្សាមួយ ការវះកាត់ bariatric surgery អាចជួយឲ្យការស្លាប់ព្រោះជំងឺមហារីកថយចុះបាន60 ភាគរយ (5.5 ធៀបនឹង 13.3 ក្នុងមនុស្ស 10,000 នាក់-ឆ្នាំ) ក្នុងការតាមដានអស់រយៈពេល7 ឆ្នាំ។ នៅក្នុងការសិក្សាមួយផ្សេងទៀត ការវះកាត់បារីទ្រីកអាចជួយបញ្ចុះហានិភ័យជំងឺមហារីកជាទូទៅបានចំនួន33 ភាគរយព្រមជាមួយនឹងការថយចុះកាន់តែច្រើនរហូតដល់ទៅ40 ទៅ 55 ភាគរយនៃជំងឺមហារីកដែលទាក់ទងជាពិសេសជាមួយទម្ងន់ ៖ មហារីកពោះវៀនធំ មហារីកសុដន់ក្រោយអស់រដូវ មហារីកស្បូន និងមហារីកលំពែង [11] ។
ការសម្រកទម្ងន់ដោយចេតនា ដោយមិនវះកាត់ក៏អាចបន្ថយចុះហានិភ័យជំងឺមហារីកបានផងដែរ។ នៅក្នុងការសិក្សាសុខភាពរបស់គិលានុបដ្ឋាយិកា ការសម្រកទម្ងន់ជានិរន្តរភាពបាន 22 ផោនឬច្រើនជាងនេះចំពោះស្ត្រីដែលមិនបានប្រើការព្យាបាលដោយអរម៉ូនសម្រាប់ភាពអស់រដូវអាចកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់ [12] ។ នៅក្នុងការសិក្សាស្រាវជ្រាវពីគំនិតផ្តួចផ្តើមសុខភាពស្ត្រីចំនួនពីរ ប្រៀបធៀបនឹងស្ត្រីដែលរក្សាទម្ងន់ថេរក្នុងអំឡុងពេលតាមដានជាមធ្យម 11.4 ឆ្នាំ ស្ត្រីដែលបានស្រកទម្ងន់មានហានិភ័យនៃមហារីកស្រទាប់ក្នុងស្បូន 29 ភាគរយទាបជាង និង ហានិភ័យនៃមហារីកសុដន់ក្រោយអស់រដូវ 12 ភាគរយទាបជាង[13 ]
គេកំពុងសិក្សាថ្នាំក្រុមGlucagon-like peptide 1 (GLP-1) receptor agonists យ៉ាងសកម្មដើម្បីដឹងយល់ពីផលប៉ះពាល់នៃថ្នាំក្រុមនេះទៅលើការសម្រកទម្ងន់ និងហានិភ័យនៃជំងឺ។ ការការសិក្សាដំបូងផ្តល់យោបល់ថាមានលទ្ធផលលាយ​គ្នារវាងសក្តានុពលមានអត្ថប្រយោជន៍​និង​គ្រោះថ្នាក់​ទាក់ទង​នឹង​ហានិភ័យ​មហារីក។
ភាពធាត់អាចបង្កើនហានិភ័យជំងឺមហារីកដោយបង្កឱ្យមានភាពមិនប្រក្រតីនៃដំណើរការមេតាប៉ូលីស និងប្រព័ន្ធក្រពេញបញ្ចេញក្នុង/endocrine ដូចជា ៖ ការកើនឡើងនៃភាពរលាក ការកើនឡើងនៃកម្រិតអាំងស៊ុយលីន កត្តាលូតលាស់ដូចអាំងស៊ុយលីន/insulin like growth factor និងអរម៉ូនភេទ។

អាល់កុល

ការប្រើប្រាស់សុរាបង្កើនហានិភ័យជំងឺមហារីកច្រើនប្រភេទ ៖
- មហារីកបំពង់អាហារកោសិកា Squamous cell ។
- មហារីកក្បាល និងក។ អ្នក​ជំងឺ​ដែល​ជក់​បារីផងផឹកស្រាផងមាន​ហានិភ័យ​ខ្ពស់​ជាង​ការ​ដែលអាចកើតមានបានបើគេមានកត្តាតែមួយមុខ។
- មហារីកថ្លើម។ ភាគច្រើននៃទំនាក់ទំនងនេះអាចមកពីមានជំងឺក្រិនថ្លើមដែលបណ្តាលមកពីសុរាព្រោះជំងឺក្រិនថ្លើមដោយមូលហេតុអ្វីមួយក៏ដោយគឺជាមូលហេតុចម្បងនៃជម្ងឺមហារីកនេះ។
- មហារីកសុដន់។ ការប្រើប្រាស់សុរាសូម្បីតិចតួចក៏អាចបង្កើនហានិភ័យដែរ។

គោលការណ៍ណែនាំឆ្នាំ 2020 ពីសមាគមន៍ជំងឺមហារីកអាមេរិក/American Cancer Society ណែនាំឲ្យជៀសវាងសុរាទាំងស្រុងដើម្បីបង្ការជំងឺមហារីក ដោយសារគេដឹងច្បាស់លាស់ថាហានិភ័យនៃជំងឺមហារីកនឹងកើនឡើងទោះបីការប្រើប្រាស់ភេសជ្ជៈនេះមានចំនួនតិចជាងមួយកែវក្នុងមួយថ្ងៃក៏ដោយ។ ការពិនិត្យឡើងវិញប្រចាំឆ្នាំ2023 ពីទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីកបានរកឃើញភស្តុតាង "គ្រប់គ្រាន់" ដើម្បីណែនាំថា ការកាត់បន្ថយប្រើប្រាស់សុរាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ និងមហារីកបំពង់អាហារ។

ការប៉ះពាល់បរិស្ថាន

ផ្នែកដែលចូលរួមចំណែកបរិស្ថានដែលអាចបង្កើនការកើតជំងឺមហារីក ដែលគេអាចកែប្រែឬជៀសវាងបាន រួមមានការប៉ះពាល់នឹងវិទ្យុសកម្មព្រះអាទិត្យខ្លាំងពេក ឬកាំរស្មីអ៊ុលត្រាវីយូឡេសិប្បនិម្មិត ខ្យល់ក្រខ្វក់ ឧស្ម័ន radonនៅក្នុងបរិយាកាសដែលបាំងជិតជុំវិញ និងអាសេនិចក្នុងទឹកផឹក។

● ការប៉ះពាល់នឹងកាំរស្មីព្រះអាទិត្យ និងកាំរស្មីអ៊ុលត្រាវីយូឡេ – វិទ្យុសកម្មពីព្រះអាទិត្យគឺជាមូលហេតុចម្បងនៃជំងឺមហារីកស្បែកទាំងមេឡាណូម៉ា/melanoma និងមិនមែនមេឡាណូម៉ា [14] ។ វិទ្យុសកម្មអ៊ុលត្រាវីយូឡេ បណ្តាលឱ្យមានការផ្លាស់ប្តូរហ្សែន និងរំខានដល់ប្រព័ន្ធការពារស្បែក ព្រមទាំងកំណត់សមត្ថភាពរបស់រាងកាយក្នុងការច្រានចោលកោសិកាមិនប្រក្រតី។ ហានិភ័យនៃជំងឺមហារីកកោសិកា squamous និងកោសិកា basal ហាក់ដូចជាទាក់ទងជាមួយនឹងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យបូកគ្នាពេញមួយជីវិត។ ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនដងត្រួតលើគ្នាក៏អាចបង្កើនហានិភ័យជំងឺមហារីកស្បែកផងដែរ ប៉ុន្តែការប៉ះពាល់កម្រិតខ្លាំងម្តងហើយម្តងទៀតដែលធ្វើឲ្យរលាកពងបែក ជាពិសេសក្នុងវ័យកុមារភាពនិងវ័យជំទង់ អាចមានគ្រោះថ្នាក់ជាងនេះទៅទៀត។ ការប៉ះពាល់នឹងកាំរស្មីអ៊ុលត្រាវីយូឡេពីគ្រែសម្រាប់ធ្វើឲ្យស្បែកឡើងពណ៍ដាំដែង/tanning beds ត្រូវបានចាត់ថ្នាក់ថាជាសារធាតុបង្កមហារីក/carcinogen របស់មនុស្ស ដោយអាចដំឡើងហានិភ័យជំងឺមហារីកស្បែកមេឡាណូម៉ា/melanoma 75 ភាគរយចំពោះអ្នកជំងឺដែលបានប្រើប្រាស់កន្លែង tanning beds មុនអាយុ 35 ឆ្នាំ [15] ។

● ខ្យល់ក្រខ្វក់ – ខ្យល់ក្រខ្វក់ដែលកើតមកពីផ្សែងម៉ាស៊ូតដែលហុយចេញពីម៉ាសុីន និងរូបធាតុភាគល្អិត(particulate matter)អាចបង្កើនហានិភ័យជំងឺមហារីកសួត។
● រ៉ាដុន /Radon ឧស្ម័នរ៉ាដុនគឺជាមូលហេតុចម្បងមួយនាំឲ្យកើតជំងឺមហារីកសួត។ គេប៉ាន់ប្រមាណថា Radon អាចបណ្តាលឱ្យកើតមហារីកសួតទាំងអស់នៅក្នុងប្រទេសមួយ ពី 3% ទៅ 14% អាស្រ័យលើកម្រិតមធ្យមភាគនៃរ៉ាដុន និងអត្រាប្រេវ៉ាឡង់នៃការជក់បារី។ ហានិភ័យជំងឺមហារីកសួតមានកម្រិតខ្ពស់ជាងសម្រាប់អ្នកជក់បារី មកពីឥទ្ធិពលរួមបញ្ចូលគ្នានៃរ៉ាដុង និងការជក់បារី។
រ៉ាដុនគឺជាឧស្ម័នវិទ្យុសកម្មដែលបំបែកទៅជាភាគល្អិតៗដែលអាចបំផ្លាញកោសិកាសួតនៅពេលស្រូបចូលអស់រយៈពេលយូរអង្វែង។ នេះអាចបណ្តាលឲ្យកើតជំងឺមហារីកសួត។
● អាសេនិច – ការប៉ះពាល់អស់រយៈពេលវែងជាមួយនឹងកម្រិតខ្ពស់នៃអាសេនិចក្នុងទឹកផឹកអាចបង្កើនហានិភ័យជំងឺមហារីកមួយចំនួន ហើយមានភស្តុតាងដ៏រឹងមាំដែលគាំទ្រទំនាក់ទំនងជាមួយជំងឺមហារីកប្លោកនោមតាមកម្រិតនៃសារធាតុនេះ [16] ។ នៅមន្ទីរផ្គត់ផ្គង់ទឹកក្នុងក្រុងភាគច្រើនគេធ្វើតេស្តជាទៀងទាត់សម្រាប់សារធាតុអាសេនិច ដើម្បីធានាបាននូវកម្រិតសុវត្ថិភាព។ អណ្តូងផឹកទឹកឯកជនទំនងជាមានកម្រិតអាសេនិកខ្ពស់ ដូច្នេះគួរតែឲ្យអ្នកជំនាញធ្វើតេស្តជាទៀងទាត់។

អនុសាសន៍សម្រាប់ការការពារពីព្រះអាទិត្យ/កាំរស្មីអ៊ុលត្រាវីយូឡេ — ជាទូទៅបុគ្គលម្នាក់ៗគួរតែកំណត់ពេលវេលាដែលប្រើក្រោមកម្មរស្មីព្រះអាទិត្យ ជាពិសេសនៅចន្លោះម៉ោង 10 ព្រឹកដល់ម៉ោង 4 រសៀល។ ត្រូវពាក់មួក វ៉ែនតា និងសម្លៀកបំពាក់ការពារផ្សេងទៀត និងប្រើឡេការពារកម្តៅថ្ងៃដែលមានកត្តាការពារកំដៅថ្ងៃ (SPF) 30 ឬខ្ពស់ជាងនេះ។ ព្រោះភាគច្រើននៃការប៉ះនឹងពន្លឺព្រះអាទិត្យក្នុងមួយជីវិតជាធម្មតាកើតឡើងក្នុងវ័យកុមារភាព និងវ័យជំទង់ ការប្រកាន់អាកប្បកិរិយាការពារចាប់ពីនៅវ័យក្មេង នឹងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនបំផុត។ ទីភ្នាក់ងារការពារបរិស្ថាន (EPA) ផ្តល់នូវរបៀបងាយៗសម្រាប់ការពារពន្លឺព្រះអាទិត្យ។ លើស​ពី​នេះ​ទៀត អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ផ្តល់​អនុសាសន៍​ថា គួរជៀសវាងទាំងស្រុងនូវការប្រើគ្រែដូរពណ៌ស្បែកឲ្យដាំដែង/tanning beds ។

របបអាហារ

សរុបមក គេមិនទាន់បានបង្ហាញឲ្យបានទៀងទាត់ថាអាហារដែលមានជាតិខ្លាញ់ ផ្លែឈើ និងបន្លែ អាចប៉ះពាល់ដល់ហានិភ័យនៃជំងឺមហារីកនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ លំនាំនៃរបបអាហារមួយចំនួនផ្សេងទៀត និងការទទួលទានសារធាតុចិញ្ចឹមផ្សេងទៀត ជាពិសេសមីក្រូសារជាតិចិញ្ចឹមមួយចំនួន អាចផ្តល់ការការពារបានមួយកម្រិតប្រឆាំងនឹងជំងឺមហារីកខ្លះ។
ការទទួលទានសាច់ក្រហម និងសាច់កែច្នៃអាចជំរុញឱ្យមានជំងឺមហារីកពោះវៀនធំ ហើយការទទួលទានប៉េងប៉ោះច្រើនអាចកាត់បន្ថយហានិភ័យជំងឺមហារីកក្រពេញប្រូស្តាត។

ការណែនាំអំពីទម្រង់របបអាហារ — គោលការណ៍ណែនាំរបស់សមាគមមហារីកអាមេរិកឆ្នាំ 2020 ស្តីពីរបបអាហារ និងសកម្មភាពរាងកាយដើម្បីបង្ការជំងឺមហារីក អនុសាសរបបអាហារដែលផ្តល់សុខភាពល្អ ដែលកំណត់ថាមានបន្លែជាច្រើនប្រភេទ (បៃតងចាស់ ក្រហម និងទឹកក្រូច គ្រាប់សណ្តែកគ្រប់មុខដែលសម្បូរជាតិសរសៃ និងបន្លែផ្សេងទៀត) ផ្លែឈើ និង គ្រាប់ធញ្ញជាតិទាំងមូល ត្រូវមានកំណត់ឬមិនរាប់បញ្ចូលតែម្តងនូវអាហារដូចជា: សាច់ក្រហមនិងសាច់កែច្នៃ ភេសជ្ជៈមានជាតិស្ករ ឬអាហារកែច្នៃខ្ពស់ និងផលិតផលគ្រាប់ធញ្ញជាតិចម្រាញ់ខ្លាំង [17] ។

ការសិក្សាបានរកឃើញទំនាក់ទំនងល្អរវាង​របប​អាហារ​ដែល​ផ្តល់សុខភាព​ល្អ និង​ហានិភ័យ​ទាប​នៃ​ប្រភេទ​មហារីក​មួយ​ចំនួន។ នៅក្នុងការសិក្សាដ៏ធំមួយនៃរបបអាហារមេឌីទែរ៉ាណេ (ពោលគឺការទទួលទានផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ នំបុ័ងស្រូវសាលីទាំងមូល ត្រី និងប្រេងអូលីវ) អ្នកធ្វើតាមរបបអាហារលើសកម្រិត២ពិន្ទុ (លើមាត្រដ្ឋាន 10 ពិន្ទុ) គឺ អាចទទួលការថយចុះហានិភ័យជំងឺមហារីកពី 4 ទៅ 12 ភាគរយ [18] ។ នៅក្នុងការសិក្សាអំពីហានិភ័យនៃជំងឺមហារីក និងការស្លាប់ [19] ការស្លាប់ដោយសារមូលហេតុទាំងអស់គឺមានកម្រិតទាបជាង 17 ភាគរយជាមួយនឹងរបបអាហារដែលមានតែបន្លែប្រៀបធៀបនឹងរបបអាហារដែលមិនមែនសុទ្ធតែបន្លែ។
ភស្តុតាងដែលកំពុងអភិវឍ្ឍន៍ក៏បានរកឃើញផងដែរថា ទំនាក់ទំនងរវាងរបបអាហារដែលមានអាហារកែច្នៃច្រើនជ្រុល ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងលើសពី 10 ភាគរយនៃហានិភ័យជំងឺមហារីកទាំងអស់ និងមហារីកសុដន់ និងអូវែ [20] ។ អាហារដែលកែច្នៃជ្រុលរួមមាន នំបុ័ងកញ្ចប់ដែលមានគេផលិតយ៉ាងច្រើន អាហារសម្រន់វេចខ្ចប់ សូដា ផលិតផលសាច់ដែលបង្កើតឡើងវិញជាមួយនឹងអភិរក្ស nitrite /nitrite preservatives ស៊ុបភ្លាមៗ/ instant soup អាហារកក និងម្ហូបផ្សេងៗទៀត។

សមាសធាតុនៃរបបអាហារ — សមាសធាតុមួយចំនួនដូចខាងក្រោមអាចមានជាតិពុល (សារធាតុ flavonoids អាចបណ្តាលឱ្យខ្សោយថ្លើម) ហើយជាតិបន្ថែមដាក់ចូលជាមួយនឹងសមាសធាតុមួយចំនួន (ឧទាហរណ៍ វីតាមីន E) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃជំងឺមហារីក។

ខ្លាញ់ក្នុងរបបអាហារ — គេបានសិក្សាខ្លាញ់ក្នុងរបបអាហារយ៉ាងទូលំទូលាយថាវាជាកត្តាដែលអាចពន្យល់បានអំពីការប្រែប្រួលនៃអត្រាមហារីកអន្តរជាតិ។ ទោះយ៉ាងណាក៏ដោយ ទិន្នន័យសម្រាប់គាំទ្រទ្រឹស្តីនេះនៅមិនគ្រប់គ្រាន់ទេ។
ការទទួលទានអាស៊ីត alpha-linoleic ច្រើន និងបរិមាណអាស៊ីត linoleic ទាប អាចបង្កើនហានិភ័យជំងឺមហារីកក្រពេញប្រូស្តាត។
សាច់ក្រហម និងសាច់កែច្នៃ — ការទទួលទានសាច់ក្រហម និងសាច់កែច្នៃត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងមហារីកក្រពេញប្រូស្តាតកម្រិតខ្ពស់ [21]។ ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) ចាត់ថ្នាក់សាច់កែច្នៃជាសារធាតុដែលបង្កើតមហារីកមនុស្សក្រុមទី 1 ។

ផ្លែឈើ និងបន្លែ —
ការស្រាវជ្រាវមួយចំនួនសម្រាប់ជំងឺមហារីកពិសេសរួមមាន:
● ការសិក្សាអេពីដេមីសាស្ត្រជាច្រើន ទោះជាមិនមែនទាំងអស់ក៏ដោយ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងខ្សោយរវាងការទទួលទានអាហារដែលមានបន្លែ និងផ្លែឈើច្រើន និងការការពារពីជំងឺមហារីកពោះវៀនធំ។ ការវិភាគលើការសិក្សាចំនួន 14 (n> 750,000) រួមទាំងការសិក្សាពីមុន បានសន្និដ្ឋានថា ការហូបន្លែ និងផ្លែឈើច្រើនជាង 800 ក្រាម/ថ្ងៃ ប្រៀបធៀបនឹងតិចជាង 200 ក្រាម/ថ្ងៃ អាចបញ្ចុះហានិភ័យជំងឺមហារីកពោះវៀនធំខាងចុង ប៉ុន្តែមិនមែនសម្រាប់ជំងឺមហារីកដែលនៅខាងដើមនោះទេ។ [២២] ។
● មានភ័ស្តុតាងខ្លាំងជាងនេះបន្តិច ទោះបីជានៅតែខ្សោយក៏ដោយដែលបង្ហាញថាការទទួលទានផលិតផលប៉េងប៉ោះអាចជួយការពារជំងឺមហារីកក្រពេញប្រូស្តាត។ ការវិភាគសម្រាប់អនាគលើក្រុមបុរសចំនួន51,529 នាក់តាមការសិក្សាតាមដានអ្នកជំនាញផ្នែកសុខភាព បានបង្ហាញថា ការទទួលទានអាហារដែលមានសារធាតុ Lycopene អាចជួយបន្ទាបអត្រាជំងឺមហារីកក្រពេញប្រូស្តាត និងបន្ថយហានិភ័យជំងឺមហារីកក្រពេញប្រូស្តាតដ៍សាហាវ [23] ។
● នៅក្នុងការវិភាគនៃគម្រោងរួមនៃការសិក្សាសម្រាប់អនាគតអំពីរបបអាហារ និងជំងឺមហារីក ការទទួលទានបន្លែ និងផ្លែឈើសរុបមានទំនាក់ទំនងផ្ទុយគ្នាទៅនឹងឧប្បត្តិហេតុនៃជំងឺមហារីកសុដន់ក្រុម estrogen-receptor(ER)-អវិជ្ជមាន ជាមួយនឹងការទទួលទានបន្លែតែម្នាក់ឯងដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យ 18 ភាគរយ ពេលប្រៀបធៀបបរិមាណនៃការទទួលទានខ្ពស់បំផុតជាមួយនឹងកម្រិតទាបបំផុត [24] ។
● ការវិភាគមេតា/meta-analyyបានរកឃើញថាការទទួលទានសណ្តែកសៀងក្នុងបរិមាណខ្ពស់ (20 mg/day of isoflavone) ចំពោះស្ត្រីអាស៊ីអាចបន្ថយហានិភ័យជំងឺមហារីកសុដន់បើធៀបនឹងស្ត្រីអាស៊ីដែលទទួលទានបរិមាណតិច (5 mg/day) [25]។ របបអាហារដែលគេហូបអាហារដែលមានសារជាតិ flavonoidsច្រើន ដូចជាប៉េងប៉ោះ ម្ទេសបៃតង ផ្លែប៊ឺរី និងផ្លែក្រូចឆ្មារ អាចជួយឲ្យមានការថយចុះតិចតួចហានិភ័យជំងឺមហារីកសុដន់ក្នុងចំណោមប្រជាជនលោកខាងលិច [26] ។

ទឹកដោះគោ — ការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាបអាចការពារប្រឆាំងនឹងជំងឺមហារីកសុដន់ ជាចម្បងចំពោះស្ត្រីដែលអស់រដូវ។ នៅក្នុងការសិក្សាសម្រាប់អនាគតដ៏ធំបំផុតលើស្ត្រីជាង 88,000 នាក់នៅក្នុងការសិក្សាសុខភាពរបស់គិលានុបដ្ឋាយិកា មានទំនាក់ទំនងបញ្ច្រាសគ្នារវាងហានិភ័យនៃជំងឺមហារីកសុដន់ និងការទទួលទានផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប កាល់ស្យូម (ជាចម្បងតាមការហូបអាហារធ្វើពីទឹកដោះគោ) និងវីតាមីន D (ជាចម្បងមកពីអាហារដែលមិនមែនមកពីទឹកដោះគោ) ក្នុងស្ត្រីមុនអស់រដូវ ប៉ុន្តែមិនមែនស្ត្រីក្រោយអស់រដូវទេ [27] ។

ជាតិសរសៃ — ការទទួលទានជាតិសរសៃអាចបន្ថយកម្រិតកើតជំងឺមហារីកពោះវៀនធំ [28]។ ការវិភាគមេតានៃគម្រោងធ្វើបច្ចុប្បន្នភាពជាបន្តរបស់មូលនិធិស្រាវជ្រាវជំងឺមហារីកពិភពលោកបានរកឃើញមានការថយចុះហានិភ័យជំងឺមហារីកពោះវៀនធំជាមួយនឹងការកើនឡើងនៃការហូបជាតិសរសៃ។ ការវិភាគនេះរួមទាំងការសិក្សាចំនួន 15 ជាមួយនឹងករណីសរុបចំនួន 14,876នាក់បានបង្ហាញពីហានិភ័យនៃជំងឺតិចជាង 9 ភាគរយសម្រាប់រាល់ការហូបអាហារដែលមានជាតិសរសៃចំនួន 10 ក្រាមក្នុងមួយថ្ងៃ។

ផ្ទុកជាតិស្ករ —
កត្តាលូតលាស់អាំងស៊ុយលីន និងដូច-អាំងស៊ុយលីន(Insulin and insulin-like growth factors) ជំរុញការរីកសាយកោសិកា ហើយវាត្រូវបានគេបានស្មានថាកម្រិតអាំងស៊ុយលីនច្រើនហួស/hyperinsulinemia អាចជំរុញឱ្យមានជំងឺមហារីកមួយចំនួន។ ការកើនឡើងហានិភ័យនៃជំងឺមហារីកមួយចំនួនត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺទឹកនោមផ្អែម (ជាចម្បងប្រភេទទី 2) ។ អ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមមានហានិភ័យទ្វេដងនៃជំងឺមហារីកថ្លើម លំពែង និង ស្រទាប់ក្នុងស្បូន/endometrium និងក្នុងកម្រិតទាបជាងបន្តិច ប៉ុន្តែមានការកើនឡើងហានិភ័យនៃជំងឺមហារីកពោះវៀនធំ សុដន់ និងប្លោកនោម។ ហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតត្រូវបានថយចុះចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែម [29] ។

កាហ្វេ និងជាតិកាហ្វេអ៊ីន — ការទទួលទានកាហ្វេត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យជំងឺមហារីកមួយចំនួន រួមទាំងមហារីកស្បូន និងមហារីកថ្លើមផងដែរ។ ការវិភាគមេតាដោយក្រុម World Cancer Research Fund Continuous Update Project dose បានរកឃើញថា ជំងឺមហារីកស្បូន មានហានិភ័យទាប 7 ភាគរយ ជំងឺមហារីកថ្លើមមានហានិភ័យទាប 14 ភាគរយសម្រាប់រាល់កាហ្វេមួយពែងផឹកក្នុងមួយថ្ងៃ។ ចំពោះជំងឺមហារីកស្រទាប់ក្នុងស្បូន លទ្ធលទ្ធផលគឺស្រដៀងគ្នាសម្រាប់កាហ្វេ​ដែល​គ្មាន​ជាតិ​កាហ្វេអ៊ីន ដែលជាការបន្ទាបហានិភ័យសំខាន់ចុះបាន ៨ ភាគរយ។

វីតាមីន និងមីក្រូសារជាតិ

ការសិក្សាសង្កេត និងសិក្សាសម្រាប់អនាគតជាច្រើន និងការពិនិត្យឡើងវិញជាប្រព័ន្ធនូវការប្រើប្រាស់វីតាមីន និងសារធាតុរ៉ែបន្ថែមដើម្បីការពារជំងឺមហារីក ទទួលបានលទ្ធផលអវិជ្ជមាន ទោះបីជាមានការសិក្សាវិជ្ជមានមួយចំនួនក៏ដោយ [30]។ ទោះជាយ៉ាងណាក៏ដោយ វីតាមីននិងសារធាតុរ៉ែបន្ថែមទាំងនេះអាចមានលក្ខណៈសមរម្យសម្រាប់ក្រុមមួយចំនួនដែលរបបអាហាររបស់ពួកគេមានការខ្វះខាតមកពីហេតុផលផ្សេងៗ។
នៅក្នុងចំណោមអ្នកចូលរួមការសិក្សាមួយ អ្នកលេបវីតាមីនចម្រុះ Centrum Silver រាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យសរុបនៃជំងឺមហារីកបានចំនួន 8 ភាគរយ នេះបើយោងតាមការស្រាវជ្រាវស្តង់ដារមាសដែលមានវេជ្ជបណ្ឌិតបុរសចូលរួមជិត 15,000 នាក់ ក្នុងអាយុលើសពី 50 ឆ្នាំ អស់រយ:13 ឆ្នាំ។ JAMA 2012; 308(18): 1871-1880
មូលនិធិស្រាវជ្រាវជំងឺមហារីកពិភពលោក និងវិទ្យាស្ថានអាមេរិកសម្រាប់ការស្រាវជ្រាវជំងឺមហារីកបានផ្តល់អនុសាសន៍ប្រឆាំងនឹងការប្រើប្រាស់ថ្នាំគ្រាប់បន្ថែម/supplements(វីតាមីន)ដើម្បីការពារជំងឺមហារីក។ គេបានលើកទឹកចិត្តមនុស្សគ្រប់គ្នាឱ្យទទួលទានរបបអាហារដែលផ្តល់សុខភាពល្អដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ។

សមាសធាតុជាក់លាក់

វីតាមីន D — ការសិក្សាអំពីទំនាក់ទំនងរវាងការទទួលទានវីតាមីន D ឬកម្រិតសេរ៉ូម 25(OH)D និងហានិភ័យនៃជំងឺមហារីកបានលទ្ធផលមិនខ្ជាប់ខ្ជួន។ ការសិក្សាមានភាពប្រែប្រួលចំពោះអ្នកចូលរួម (ភេទ កម្រិតសេរ៉ូមមូលដ្ឋាន) ប្រភេទនៃជំងឺមហារីកដែលគេសិក្សារ និងកម្រិតវីតាមីន D។ សរុបមក ពេទ្យមិនគួរចេញវេជ្ជបញ្ជាថ្នាំគ្រាប់វីតាមីន D ដើម្បីកាត់បន្ថយហានិភ័យជំងឺមហារីកទេ។

កាល់ស្យូម — ការកើនឡើង​នៃ​ការ​ទទួលទាន​ជាតិ​កាល់ស្យូម​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការកាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ ប៉ុន្តែ​អាច​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ កម្រិតអប្បបរមានៃការទទួលទានជាតិកាល់ស្យូមដែលផ្តល់ការការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំដោយមិនបង្កើនហានិភ័យមហារីកក្រពេញប្រូស្តាតគឺប្រហែល 700 mg/រាល់ថ្ងៃ ។

● មហារីកពោះវៀនធំ – ការសិក្សាតាមការសង្កេតជាច្រើនបានបង្ហាញថាការទទួលទានជាតិកាល់ស្យូមខ្ពស់ (ទាំងក្នុងអាហារឬដោយប្រើថ្នាំគ្រាប់បន្ថែមវីតាមីននិងរ៉ែ) អាចធ្វើឲ្យមានការថយចុះហានិភ័យជំងឺមហារីកពោះវៀនធំ [31] ។ នៅក្នុងក្រុមរួមបញ្ចូលគ្នាពីការសិក្សាតាមដានអ្នកជំនាញផ្នែកសុខភាព និងការសិក្សាសុ

This umbrella review grades the evidence from published meta-analyses of prospective observational studies that assessed the association of dietary patterns, specific foods, food groups, beverages (including alcohol), macronutrients, and micronutrients with the incidence of colorectal cancer (CRC).

New Topic coming soon🪷🪷 The Ancient Crystal Salt🪷😎
07/07/2024

New Topic coming soon🪷
🪷 The Ancient Crystal Salt🪷😎

11/02/2024

Cancer causing foods
អាហារបង្កជម្ងឺមហារីក

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when CamH&N posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share