Prom Rita - ព្រំ រីតា

Prom Rita - ព្រំ រីតា Series interview and talks show

អរគុណ​គ្រប់យ៉ាង​💜🌸
06/09/2024

អរគុណ​គ្រប់យ៉ាង​💜🌸

ដេីមឈេីក្ដី ស្មៅក្ដី​ មានឫសគល់ទេីបអាចរស់​ អាចលូតលាស់បាន​ ។ មនុស្សចេះដឹងគុណ​ ចេះតបគុណអ្នកដទៃ​ ដូចគ្នាតែងទទួលបានក្ដីសុខក្ដ...
14/07/2024

ដេីមឈេីក្ដី ស្មៅក្ដី​ មានឫសគល់ទេីបអាចរស់​ អាចលូតលាស់បាន​ ។
មនុស្សចេះដឹងគុណ​ ចេះតបគុណអ្នកដទៃ​ ដូចគ្នាតែងទទួលបានក្ដីសុខក្ដីចម្រេីន។
បុរាណ​លោកផ្ដាំថា៖​ ផឹកទឹកសូមកុំភ្លេចប្រភព​ ជ្រកក្រោមម្លប់សូមកុំភ្លេចអ្នកដាំ។

ចូរចាំថា៖​ មិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហើយប្រព្រឹត...
03/07/2024

ចូរចាំថា៖​ មិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហើយប្រព្រឹត្តទៅយ៉ាងណា?
ត្រូវសិក្សាឱ្យឃើញច្បាស់ដោយបញ្ញាចក្ខុ ។ មិនមែនមានតែអ្នកដទៃទេជាគ្រូនោះ ខ្លួនឯងហ្នឹងហើយដែលត្រូវបង្រៀនខ្លួនឯង អប់រំទូន្មានខ្លួន ។
ប្រារព្ធសុខសាមណេរ ព្រះសាស្រ្ដទ្រង់ត្រាស់ថា (ធម្មតាអ្នកស្រែតែងបាចទឹកបញ្ចូលទៅក្នុងស្រែ ជាងព្រួញតែងពត់ព្រួញ ជាងឈើតែងចាំឈើ ឯអ្នកមានវត្តបដិបត្តិល្អ តែងអប់រំទូន្មានខ្លួន) ។
ក្នុងបណ្ដាពួកមនុស្សទាំងឡាយ មនុស្សល្អគឺជាមនុស្សដែលចេះអប់រំទូន្មានខ្លួនឯង ។

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា ៖​ សម្លាប់​សេចក្ដី​ក្រោធ​បាន​ រមែង​ដេក​នៅ​ជា​សុខ នេះ​ជា​ការ​ពិត​ដែល​យើង​គ្រប់​...
24/06/2024

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា ៖​
សម្លាប់​សេចក្ដី​ក្រោធ​បាន​ រមែង​ដេក​នៅ​ជា​សុខ នេះ​ជា​ការ​ពិត​ដែល​យើង​គ្រប់​គ្នាត្រូវ​ចាំ​កុំ​ភ្លេច ហើយ​ត្រូវ​បដិបត្តិ​កម្ចាត់​ការខឹង​ក្រោធ​បន្តិច​ម្ដងៗ យើង​ត្រូវ​តែ​យល់​ដឹង​នោះគឺ​ ៖
ខឹង​នឹង​គេ គឺ​ដុត​ចិត្ត​ខ្លួន​ឯង បើ​យើង​ដុត​ចិត្ត​ខ្លួនឯង​ យើង​ហ្នឹង​ឯង​ល្ងង់​ហើយ​ឆ្គួត​ទៀត។

ខឹង​នឹង​គេ គឺ​អន់​ជាង​គេ គឺ​អន់​ថយ​ជាង​អ្នក​ដែល​យើង​ខឹង​នោះ​ទៅ​ទៀត ដូច​ជា​លុត​ជង្គង់​សូម​សេចក្ដី​សុខ​ពី​គេ​អ៊ីចឹង។

ខឹង​នឹង​គេ គឺ​ចាប់​ផ្ដើម​ពី​ការ​ទាស់​ចិត្ត ការ​ទាស់​ចិត្ត​មក​ពី​គិត​ថា គេ​ហ្នឹង​ឯង​ជា​អ្នក​ធ្វើ​នូវ​អ្វីៗ​ឲ្យ​យើង​ទាស់​ចិត្ត តែ​ការ​ពិត មក​ពី​យើង​មិន​យល់​អំពី​ធម្មជាតិ​ក្នុង​មនុស្ស​ហើយ​យើង​ប្រកាន់​ខុស​ទៅ​ក្នុង​ធម្មជាតិ​នោះ​ឯង។

យើង​ស្អប់​គេ គឺ​ស្អប់​ខ្លួន​ឯង ព្រោះ​សាង​ភាពសៅហ្មងឲ្យ​ប្រឡាក់​ចិត្ត​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​ឲ្យ​ភាព​សៅហ្មង គឺ​ការ​ស្អប់​នោះ​ ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ដទៃ​ឡើយ។
ដូច្នេះ បើ​យើង​ពិត​ជា​ស្រឡាញ់​ខ្លួន​ឯង​មែន ត្រូវ​ព្យាយាម​រក្សា​ចិត្ត​របស់​ខ្លួន​កុំ​ឲ្យ​សៅហ្មង​ឡើយ។

ធ្វេីខ្លួនអោយដូចទឹក​ ស្ងប់ស្ងាត់​ ត្រជាក់​ បេីទោះបីជាជួបបញ្ហាប៉ុណ្ណា​ ក៏នៅតែអាចហូរ​ ទៅមុខបានដែរ​ ។ ម្ល៉ោះហេីយ! កាលណាបេីច...
06/05/2024

ធ្វេីខ្លួនអោយដូចទឹក​ ស្ងប់ស្ងាត់​ ត្រជាក់​ បេីទោះបីជាជួបបញ្ហាប៉ុណ្ណា​ ក៏នៅតែអាចហូរ​ ទៅមុខបានដែរ​ ។
ម្ល៉ោះហេីយ! កាលណាបេីចិត្តយេីងកាន់តែស្ងប់​ យេីងនឹងមេីលឃេីញរឿងគ្រប់យ៉ាងកាន់តែច្បាស់​ ។
រីករាយថ្ងៃចន្ទ​ 🙏​ សូមប្រកបការងារនឹងរកសុី​ ទទួលបានភាពជោគជ័យនឹងគុណភាព​ 😊

 #៣ចំណុចដែលរៀនសូត្របានពីកំហុសឆ្គង!១.រៀនចេះទទួលស្គាល់កំហុស៖ មិនថោកពេកទេ ហើយក៏មកនអន់ពេកដែរ នៅពេលដែលយើងចេះទទួលស្គាល់នូវកំហុ...
25/03/2024

#៣ចំណុចដែលរៀនសូត្របានពីកំហុសឆ្គង!

១.រៀនចេះទទួលស្គាល់កំហុស៖ មិនថោកពេកទេ ហើយក៏មកនអន់ពេកដែរ នៅពេលដែលយើងចេះទទួលស្គាល់នូវកំហុសរបស់ខ្លួន រួចព្យាយាមកែប្រែខ្លួនឯង និងមិនធ្វើឱ្យកំហុសនោះកើតឡើងម្តងទៀត។ ប៉ុន្តែអ្នកខ្លះបែរជាគិតថា គេឋានៈធំប៉ុណ្ណេះដែរ មានលុយប៉ណ្ណឹងដែរ ឱ្យទទួលស្គាល់កំហុសយ៉ាងម៉េចទៅ…? មិនព្រមទទួលស្គាល់នូវកំហុសខ្លួនឯង ហើយថែមទាំងទម្លាក់ទៅឱ្យអ្នកដទៃទៀត នេះហើយទើបជារឿងដ៏គួរឱ្យខ្មាសគេ និងបានបង្ហាញពីសន្តានមិនល្អរបស់ខ្លួនឱ្យអ្នកដទៃបានឃើញយ៉ាងពិតប្រាកដ។

២. រៀនផ្លាស់ប្តូរគំនិត៖ កុំគិតថាគំនិតខ្លួនឯងប្រាកដពិតជាត្រឹមត្រូវទាំងអស់អី ព្រោះថាមនុស្សម្នាក់គំនិតមួយ ចុះបើមនុស្សដប់ប្រាំពីរលាននាក់ តើគំនិតប៉ុន្មានទៅ? រៀនស្តាប់យោបល់អ្នកដទៃ ឱ្យតម្លៃនៃគំនិតរបស់គេឱ្យបានខ្ពស់ នោះទើបយើងអាចរីកចម្រើន ហើយព្រមទាំងអាចផ្លាស់ប្តូរគំនិតដែលគិតតែមួយជ្រុងរបស់យើងចេញបាន។

៣. រៀនក្នុងការធ្វើជាគំរូ៖ ប្រាកដណាស់ថានៅពេលដែលយើងបានសាងកំហុសអ្វីមួយហើយ ហើយថែមទាំងចេះទទួលស្គាល់នូវកំហុសរបស់ខ្លួន រួចអាចផ្លាស់ប្តូរ ក៏ដូចជាកែតម្រូវខ្លួនឯងបានទៀតនោះ វាគឺជារឿងដ៏អស្ចារ្យបំផុត។ ព្រោះថាមនុស្សមួយចំណុចមិនហ៊ានក្នុងការទទួលស្គាល់កំហុសរបស់ខ្លួន និងប្រឈមមុខជាមួយវាទេ ដូច្នេះហើយប្រសិនណាបើយើងជាមនុស្សដែលមិនខ្លាចធ្លាក់ក្រេឌីត ឬបាក់កាលីប យើងអាចក្លាយជាគំរូល្អមួយសម្រាប់អ្នកផ្សេងបានហើយ។

ការចេះទទួលស្គាល់នូវអ្វីដែលខ្លួនបានធ្វើ មិនថាល្អឬអាក្រក់ ឬត្រូវប្រឈមមុខជាមួយវាខ្លាំងយ៉ាងណាក៏ដោយ… ចុងក្រោយហើយវានឹងក្លាយទៅជាមេរៀន និងបទពិសោធន៍ដ៏ល្អសម្រាប់យើង។

អត្ថបទដោយ៖ ខ្លឹមសារ-KlemSa

ពេលណាដែលយេីងមានអារម្មណ៍ស្អប់អ្នកដទៃ​ ហេីយមិនអាច​  #អភ័យ​ ឱ្យបាន​ ពេលនោះចិត្តរបស់យេីងនឹងពេញទៅដោយសេចក្តីទុក្ខ​ ដែលមានទុក្ខ...
20/02/2024

ពេលណាដែលយេីងមានអារម្មណ៍ស្អប់អ្នកដទៃ​ ហេីយមិនអាច​ #អភ័យ​ ឱ្យបាន​ ពេលនោះចិត្តរបស់យេីងនឹងពេញទៅដោយសេចក្តីទុក្ខ​ ដែលមានទុក្ខព្រួយដូចគេលេីកដាក់ៗរឿយៗឥតស្រាក​ 🧘‍♀️
#សៀវភៅច្បាប់របស់កញ្ចក់

14/02/2024

14 កុម្ភៈ​ សម្រាប់ក្មេងៗទេ
យេីងចាំថ្ងៃ 24 កុម្ភ:​ មាឃ​បូជា
ចាំទៅវត្តជុំគ្នា

នៅផ្នែកមួយ​នៃចិត្ត​ យេីងចង់បានសេចក្តីរីករាយ​ ។ នៅផ្នែកមួយទៀតនៃចិត្ត​ យេីងបានដឹងថាអ្វីខ្លះ​ ដែលអាចធ្វេីឱ្យយេីងរីករាយ​ ។ ប...
04/02/2024

នៅផ្នែកមួយ​នៃចិត្ត​ យេីងចង់បានសេចក្តីរីករាយ​ ។
នៅផ្នែកមួយទៀតនៃចិត្ត​ យេីងបានដឹងថាអ្វីខ្លះ​ ដែលអាចធ្វេីឱ្យយេីងរីករាយ​ ។
ប៉ុន្តែទីបំផុត​ យេីងមិនបានធ្វេីកិច្ចការទាំងអស់នោះឡេីយ​ ។
ហេតុអ្វី???​ ចម្លេីយគឺងាយទេ​ គឺព្រោះតែយេីងរវល់ខ្លាំងពេក។
តេីរវល់ធ្វេីអ្វី​ ??? គឺរវល់ព្យាយាមធ្វេីពុតជាមនុស្សរីករាយ​ ។

Address

Mango House
Phnom Penh
12310

Alerts

Be the first to know and let us send you an email when Prom Rita - ព្រំ រីតា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Prom Rita - ព្រំ រីតា:

Share