វេជ្ជបណ្ឌិត អ៊ាវ ម៉េងឈួង-Dr. EAV Meng chhourng

  • Home
  • Cambodia
  • Phnom Penh
  • វេជ្ជបណ្ឌិត អ៊ាវ ម៉េងឈួង-Dr. EAV Meng chhourng

វេជ្ជបណ្ឌិត អ៊ាវ ម៉េងឈួង-Dr. EAV Meng chhourng សូមស្វាគមន៍មកកាន់ទំព័របណ្តាយសង្គម

14/05/2024

សូមកុំជ្រើសរើសយកការប្រើប្រាស់អាហារបំប៉នដើម្បីព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេ ព្រោះអាហារបំប៉នទាំងនោះមិនមានមុខងារសម្រាប់ព្យាបាលឡើយ។

👉សូមទំនាក់ទំនងតាមរយៈតេលេក្រាមខាងក្រោម សម្រាប់ចម្ងល់បន្ថែម៖ https://t.me/heaptsupport

👉ដើម្បីទទួលបានព័ត៌មាននានាអំពីជំងឺរលាកថ្លើម បេ និងសេ សូមចូលទៅកាន់តំណរភ្ជាប់នេះ៖ https://t.me/HepatitisSharingCommunity

#អំពីរលាកថ្លើមប្រភេទបេនិងសេ #ការព្យាបាល #ការធ្វើតេស្ត #ការការពារ

29/04/2024
បន្តរៀនសូត្រ និងបន្តបង្កើនចំណេះដឹងដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺ
29/04/2024

បន្តរៀនសូត្រ និងបន្តបង្កើនចំណេះដឹងដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺ

 #ចប់ចូលឆ្នាំខ្មែរហើយ អញ្ចឹងសូមកុំភ្លេចពិនិត្យមុខងារថ្លើម និងមុខងារតម្រង់នោមផង #ការផឹកគ្រឿងស្រវឹងអាល់កុល ស្រា ឬបៀរ ច្រើន...
19/04/2024

#ចប់ចូលឆ្នាំខ្មែរហើយ អញ្ចឹងសូមកុំភ្លេចពិនិត្យមុខងារថ្លើម និងមុខងារតម្រង់នោមផង

#ការផឹកគ្រឿងស្រវឹងអាល់កុល ស្រា ឬបៀរ ច្រើនលើសកម្រិតអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ គេបែងចែកហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹងជា ២ប្រភេទ គឺហានិភ័យរយះពេលខ្លី និងហានិភ័យរយះពេលវែង៖

១ #ហានិភ័យសុខភាពរយៈពេលខ្លី
ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណបណ្តាលឲ្យមានផលប៉ះពាល់ភ្លាមៗដែលបង្កើនហានិភ័យដល់សុខភាពដែលបង្កគ្រោះថ្នាក់ជាច្រើន។ ទាំងនេះភាគច្រើនជាលទ្ធផលនៃការផឹកស្រាច្រើនមានដូចជា៖

-មានបញ្ហារបួសស្នាម អាចដោយសារ គ្រោះថ្នាក់ចរាចរណ៍, លង់ទឹក, និងមានអគីភ័យ

-អំពើហឹង្សា ព្រមទាំងការធ្វើមនុស្សឃាត ឬឃាតកម្ម, ការធ្វើអត្តឃាតខ្លួនឯង, ការរំលោភបំពានផ្លូវភេទ, និងអំពើហិង្សាពីដៃគូជិតស្និទ្ធ

-ការពុលស្រា តម្រូវឲ្យធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗពីខាងផ្នែកវេជ្ជសាស្រ្តដែលបណ្តាលមកពីកម្រិតជាតិអាល់កុលក្នុងឈាមខ្ពស់

-ហានិភ័យនៃការបំពានផ្លូវភេទ មានដូចជាការបំពានផ្លូវភេទដោយមិនបានការពារមួយទល់មួយ ឬជាមួយដៃគូច្រើន ដែលសកម្មភាពទាំងអស់នោះអាចបណ្តាលឱ្យមានផ្ទៃពោះដោយអចេតនា ឬជំងឺកាមរោគ, រួមទាំងមេរោគអេដស៍ផងដែរ

-ការរលូតកូន និងបញ្ហាកូនស្លាប់ក្នុងផ្ទៃ ឬ​បញ្ហាវិសាលគមគ្រឿងស្រវឹងទៅលើទារកក្នុងផ្ទៃ
(Fetal Alcohol Spectrum Disorders) ចំពោះស្រ្តីមានផ្ទៃពោះ

២ #ហានិភ័យសុខភាពរយៈពេលវែង
យូរៗទៅ ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណបណ្តាលឲ្យមានការវិវត្តទៅជាជំងឺរ៉ាំរ៉ៃ និងមានបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនផ្សេងទៀតរួមមាន៖

-ជំងឺលើសឈាម, ជំងឺបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺថ្លើម, និងបញ្ហាប្រព័ន្ធរំលាយអាហារ

-ជំងឺមហារីកសុដន់, មាត់, បំពង់ក, បំពង់អាហារ, ប្រអប់សំឡេង, ថ្លើម, ពោះវៀនធំ, និងរន្ធគូថ

-ការចុះខ្សោយនៃប្រព័ន្ធភាពស៊ាំ, ងាយនឹងមានបញ្ហាសុខភាព, ងាយនឹងឈឺ

-បញ្ហាក្នុងការរៀនសូត្រ និងការចងចាំ រួមទាំងជំងឺវង្វេង និងពិបាកក្នុងការផ្ជង់អារម្មណ៍នៅសាលា

-បញ្ហាសុខភាពផ្លូវចិត្ត រួមទាំងជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្ភ

-បញ្ហាសង្គម រួមទាំងបញ្ហាគ្រួសារ, បញ្ហាការងារ, និងភាពអត់ការងារធ្វើ

-ក្លាយជាមនុស្សញៀននឹងគ្រឿងស្រវឹង

#ប្រភពពី CDC Centers for Disease Control and Prevention

15/04/2024
12/04/2024
12/04/2024

ជំងឺរលាកថ្មើមប្រភេទ បេ (HBV) ឆ្លងខ្លាំងជាងមេរោគអេដស៍ដល់ទៅ 100ដង ហើយវាអាចរស់នៅក្រៅ ហោចណាស់ 7ថ្ងៃ នៅតែអាចបង្កការឆ្លងបាន

ភាគច្រើនថ្នាំខ្មែរមួយចំនួន គេនិយមចូលចិត្តលាយជាមួយសារធាតុ corticosteroids នេះ មិនគួរទេ បើមានបញ្ហាសុខភាព គូរតែពិគ្រោះជាមួយ...
12/04/2024

ភាគច្រើនថ្នាំខ្មែរមួយចំនួន គេនិយមចូលចិត្តលាយជាមួយសារធាតុ corticosteroids នេះ មិនគួរទេ បើមានបញ្ហាសុខភាព គូរតែពិគ្រោះជាមួយគ្រូពេទ្យអោយបានត្រឹមត្រូវ

11/04/2024

បើយោងតាមCDC,
ការ​ជក់​បារី​ គឺជា​កត្តា​ហានិភ័យ​ទី​មួយ​ ដែលនាំឲ្យកើតជំងឺមហារីក​សួត

11/04/2024

👶អ្នកពិតជាអាចការពារ ទារកតូចពីការឆ្លងជំងឺរលាកថ្លើមប្រភេទបេ តាមរយៈការដឹងទាន់ពេល ចាត់វិធានការទាន់ពេល..............

ប្រភព៖ World Health Organization (WHO)

👉សូមទំនាក់ទំនងតាមរយៈតេលេក្រាមខាងក្រោម សម្រាប់ចម្ងល់បន្ថែម៖ https://t.me/heaptsupport

👉ដើម្បីទទួលបានព័ត៌មាននានាអំពីជំងឺរលាកថ្លើម បេ និងសេ សូមចូលទៅកាន់តំណរភ្ជាប់នេះ៖ https://t.me/HepatitisSharingCommunity

#អំពីរលាកថ្លើមប្រភេទបេនិងសេ #ការព្យាបាល #ការធ្វើតេស្ត #ការការពារ

07/04/2024

Address

Phnom Penh

Telephone

+85598252456

Website

Alerts

Be the first to know and let us send you an email when វេជ្ជបណ្ឌិត អ៊ាវ ម៉េងឈួង-Dr. EAV Meng chhourng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram