Dr. Soriya, MD, OBGYN អ្នកគ្រូ សូរិយា

Dr. Soriya, MD, OBGYN អ្នកគ្រូ សូរិយា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Soriya, MD, OBGYN អ្នកគ្រូ សូរិយា, Doctor, Soriya Hospital, Phnom Penh.

�Share trusted health educations, especially for women…
�Encourage women to do more and understand more about themselves
�Provide comforts and understanding
�Promote healthy lifestyles

ការសម្រាលបុត្រ គួរតែជាការរីករាយសម្រាប់ក្រុមគ្រួសារ💛💛
10/04/2026

ការសម្រាលបុត្រ គួរតែជាការរីករាយសម្រាប់ក្រុមគ្រួសារ
💛💛

07/04/2026

One health for all 💛💛

🎉💛 Happy New 2026 Year 💛🎉
01/01/2026

🎉💛 Happy New 2026 Year 💛🎉

🎉 អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រខែ 🌕
04/11/2025

🎉 អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រខែ 🌕

មន្ទីរពេទ្យសូរិយា សូមចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ

សូមគោរពជូនពរសម្តេចទ្រង់ ឯកឧត្តម លោកជំទាវ លោកលោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋខ្មែរ
សូមគោរពទទួលបាននូវសុខភាពល្អ សំណាងល្អ សុភមង្គល សម្រេចគ្រប់ភារកិច្ច និងសុខសុវត្ថិភាពគ្រប់ដំណើរកំសាន្ត និងគ្រប់ក្រុមគ្រួសារ 🙏🏻🙏🏻

💛មន្ទីរពេទ្យសូរិយា បើកដំណើរការធម្មតា💛

មានពេលខ្លះ អ្នកអាចរវល់ ដល់ភ្លេចពីខ្លួនឯង…សូមឆ្លៀតពេលត្រឹម5នាទីក្នុងមួយថ្ងៃ សម្រាប់ខ្លួនឯងមានភាពស្ងប់ស្ងាត់បន្តិច កន្លែងអ...
01/11/2025

មានពេលខ្លះ អ្នកអាចរវល់ ដល់ភ្លេចពីខ្លួនឯង…
សូមឆ្លៀតពេលត្រឹម5នាទីក្នុងមួយថ្ងៃ សម្រាប់ខ្លួនឯង
មានភាពស្ងប់ស្ងាត់បន្តិច កន្លែងអង្គុយស្រួលបន្តិច បិទភ្នែកឬមើលចុះក្រោម ហើយផ្ចង់អារម្មណ៍ គិតត្រឹមការដកដង្ហើមខ្លួនឯង…
រួចអាចចាប់ផ្ដើម ទទួលដឹងពីអ្វីដែលនៅជុំវិញអ្នកវិញ ម្ដងមួយៗ…
អ្នកនឹងអាចរកឃើញខ្លួនឯងវិញ…
😇
ពេលខ្លះយើងរំពឹងច្រើនពេក ចង់ធ្វើច្រើនពេក
តែផលមិនបានច្រើនឬដូចដែលយើងប៉ងនោះទេ…
សាកល្បង ធ្វើវាម្ដងមួយៗហើយកុំអោយបែកអារម្មណ៍
អ្នកនឹងសម្រេចបានលឿនជាង និងច្រើនជាង…
💛💛

Check out Soriya, M.D’s video.

09/10/2025

Happy World Mental Health Day. Raise awareness of baby blue, enhance maternal mental health for a better neonatal outcome.

31/07/2025

ពិតមែន…
អ្នកណា មិនចង់សុខ អ្នកណា មិនចង់សប្បាយ…
បើគិតតែទ្រព្យសម្បត្តិ វាគ្រប់គ្រាន់នឹងចាយតកូនតចៅ…
ហេតុអ្វីនៅធ្វើការ មិនមានយប់មានថ្ងៃ…
ឈរកាន់តែខ្ពស់ សំឡឹងឃើញកាន់តែឆ្ងាយ
បារម្ភកាន់តែខ្លាំង អម្រែកកាន់តែធ្ងន់
ហេតុអ្វីត្រូវប្រឹងដល់ថ្នាក់នេះ?
ព្រោះតែអនាគតពលរដ្ឋកម្ពុជា ពិសេសកុមារៗដែលនឹងក្លាយជាឫស្សីរបស់កម្ពុជា

ទោះខ្ញុំជាបុគ្គលដ៏តូចម្នាក់
ខ្ញុំប្ដេជ្ញាចិត្ត នឹងចូលរួមកសាងធនធានមនុស្សដ៏មានគុណភាព និងសុខភាពល្អ ចាប់តាំងពីក្នុងផ្ទៃ ដល់ពេលប្រសូត្រ និងចូលរួមថែរក្សា និងបណ្ថុះបណ្ដាលសមត្ថភាពពួកគាត់បន្ថែមលើផ្នែកវេជ្ជសាស្ត្រ ក៏ដូចជាផ្ដល់ការងារដល់ពលរដ្ឋខ្មែរផងដែរ។
មានតែខ្មែររួមគ្នា ទើបខ្មែរខ្លាំង
មិនមានប្រជាជាតិណាមកជួយយើងទេ
យើងត្រូវតែខ្លាំង យើងត្រូវតែជាមនុស្សដែលមានប្រយោជន៍
សម្រាប់ខ្លួនឯង គ្រួសារ និងសង្គម

សូមអរគុណបទពិសោធន៍ដ៏ជូរចត់មួយនេះ ដែលចូលរួមក្នុងការសម្រេចចិត្តដ៏ធំមួយក្នុងឆាកជីវិតរបស់ខ្ញុំ
❤️‍🩹❤️‍🩹🇰🇭🇰🇭🌈🌦️☀️☀️

21/02/2025

💛 Month of L💛ve 💛

08/02/2025

រាល់ថ្ងៃនេះ ខ្ញុំធ្វើអ្វីខ្លះ?

ធ្លាប់ជាក្មេងស្រីម្នាក់ ដែលអង្គុយរង់ចាំម្ដាយទៅញ៉ាំគុយទាវ ចាំតាំងពីបាយព្រឹក ដល់បាយថ្ងៃ
ព្រោះតែជាប់ពិគ្រោះជំងឺ កូនចាំក៏មិនអាចទៅបាន
ធ្លាប់ជាក្មេងស្រីម្នាក់ ដែលមិនសូវបានទៅដើរលេងទោះចុងសប្ដាហ៍ ឬថ្ងៃបុណ្យទាន
ព្រោះអ្នកម្ដាយ ជាប់បំពេញភារកិច្ច មិនថាថ្ងៃសម្រាក
ធ្លាប់ជាក្មេងស្រីម្នាក់ ដែលមិនចង់ទេ ក្លាយជាគ្រូពេទ្យ
ព្រោះដឹងថាពិបាក ពិសេសសម្រាប់ក្រុមគ្រួសារ
ថាទេរហូត តែព្រោះតែនៅជាប់ ឃើញផ្ទាល់ វាសនាក៏ល្អ
គេចមិនរួច ទើបមកដល់ពេលនេះ

ដល់វេនកូនៗខ្ញុំម្ដង គាត់តែងសួរខ្ញុំថាម៉ាក់ធ្វើការអ្វីខ្លះ?
ថ្ងៃនេះទៅពេទ្យ ថ្ងៃនេះវះ ថ្ងៃនេះប្រជុំ ថ្ងៃនេះបង្រៀន
How many jobs do you have?
អ្វីដែលអាចប្រាប់គាត់ “ថ្ងៃនេះ ម៉ាក់បានជួយអោយប៊េប៊ីកើត”
I help delivering babies today!!
Lots of patients need my help…
មានពេលខ្លះ គាត់សួរថា ហេតុអ្វីម៉ាក់មិនធ្វើជាមេផ្ទះ?
តែគាត់មិនទាន់ សុំអោយខ្ញុំឈប់ធ្វើពេទ្យនៅឡើយ 😅

ជីវិតជាគ្រូពេទ្យមិនងាយដូចគេនិយាយទេ
ជួយជីវិតគេ តែប្ដូរនឹងជីវិតខ្លួនឯង
ប្រឈមនឹងការឆ្លង បាយមិនទៀងទាត់ គេងមិនគ្រប់គ្រាន់
មិនថាទីណា ត្រូវផ្ដល់សេវាសុខាភិបាលដែលមានប្រសិទ្ធភាព គុណភាពនិងស័ក្តិសិទ្ធភាព

រៀនច្រើនឆ្នាំ អនុវត្តន៍ច្រើនឆ្នាំ សិក្សាបន្តជាប្រចាំ
ចូលរួមការស្រាវជ្រាវ និងបណ្ដុះអ្នកជំនាន់ក្រោយ
នេះជាការវិនិយោគរយៈពេលដ៏វែងមួយ

ត្រូវមានសមត្ថភាព ចំណេះដឹង ភាពស្ទាត់ជំនាញ និងឥរិយាបថល្អ
កសាងខ្លួនឯងអោយរឹងមាំ ហើយផ្ដល់ភាពវិជ្ជមានដល់អ្នកនៅជុំវិញខ្លួនផង (ព្រោះមិត្តរួមកាងារសុទ្ធតែហត់ដូចគ្នា)

ក្រៅពីសមត្ថភាពជំនាញ ត្រូវចូលរួមក្នុងការដឹកនាំ
មិនថាអ្នកក្មេងប៉ុណ្ណា ថ្មីប៉ុណ្ណា តូចប៉ុណ្ណា នៅក្នុងស្ថាប័ន
សូមចាប់ផ្ដើមដោយការដឹកនាំខ្លួនឯង
កំណត់គោលដៅតូចៗនិងរៀបចំផែនការសកម្មភាពខ្លួនឯង

ខ្ញុំរីករាយ ពេលលឺទារកយំ(ពេលកើត) និងបានជួយស្ត្រីរួចពីភាពលំបាកផ្លូវកាយនិងផ្លូវចិត្ត 💛

រាល់ថ្ងៃនេះ ខ្ញុំធ្វើអ្វីខ្លះ?ធ្លាប់ជាក្មេងស្រីម្នាក់ ដែលអង្គុយរង់ចាំម្ដាយទៅញ៉ាំគុយទាវ ចាំតាំងពីបាយព្រឹក ដល់បាយថ្ងៃព្រោះ...
08/02/2025

រាល់ថ្ងៃនេះ ខ្ញុំធ្វើអ្វីខ្លះ?

ធ្លាប់ជាក្មេងស្រីម្នាក់ ដែលអង្គុយរង់ចាំម្ដាយទៅញ៉ាំគុយទាវ ចាំតាំងពីបាយព្រឹក ដល់បាយថ្ងៃ
ព្រោះតែជាប់ពិគ្រោះជំងឺ កូនចាំក៏មិនអាចទៅបាន
ធ្លាប់ជាក្មេងស្រីម្នាក់ ដែលមិនសូវបានទៅដើរលេងទោះចុងសប្ដាហ៍ ឬថ្ងៃបុណ្យទាន
ព្រោះអ្នកម្ដាយ ជាប់បំពេញភារកិច្ច មិនថាថ្ងៃសម្រាក
ធ្លាប់ជាក្មេងស្រីម្នាក់ ដែលមិនចង់ទេ ក្លាយជាគ្រូពេទ្យ
ព្រោះដឹងថាពិបាក ពិសេសសម្រាប់ក្រុមគ្រួសារ
ថាទេរហូត តែព្រោះតែនៅជាប់ ឃើញផ្ទាល់ វាសនាក៏ល្អ
គេចមិនរួច ទើបមកដល់ពេលនេះ

ដល់វេនកូនៗខ្ញុំម្ដង គាត់តែងសួរខ្ញុំថាម៉ាក់ធ្វើការអ្វីខ្លះ?
ថ្ងៃនេះទៅពេទ្យ ថ្ងៃនេះវះ ថ្ងៃនេះប្រជុំ ថ្ងៃនេះបង្រៀន
How many jobs do you have?
អ្វីដែលអាចប្រាប់គាត់ “ថ្ងៃនេះ ម៉ាក់បានជួយអោយប៊េប៊ីកើត”
I help delivering babies today!! I brought new lives to the world...
Lots of patients need my help…
And my kids smiled.
មានពេលខ្លះ គាត់សួរថា ហេតុអ្វីម៉ាក់មិនធ្វើជាមេផ្ទះ?
តែគាត់មិនទាន់ សុំអោយខ្ញុំឈប់ធ្វើពេទ្យនៅឡើយ 😅

ជីវិតជាគ្រូពេទ្យមិនងាយដូចគេនិយាយទេ
ជួយជីវិតគេ តែប្ដូរនឹងជីវិតខ្លួនឯង
ប្រឈមនឹងការឆ្លង បាយមិនទៀងទាត់ គេងមិនគ្រប់គ្រាន់
មិនថាទីណា ត្រូវផ្ដល់សេវាសុខាភិបាលដែលមានប្រសិទ្ធភាព គុណភាពនិងស័ក្តិសិទ្ធភាព

រៀនច្រើនឆ្នាំ អនុវត្តន៍ច្រើនឆ្នាំ សិក្សាបន្តជាប្រចាំ
ចូលរួមការស្រាវជ្រាវ និងបណ្ដុះអ្នកជំនាន់ក្រោយ
នេះជាការវិនិយោគរយៈពេលដ៏វែងមួយ

ត្រូវមានសមត្ថភាព ចំណេះដឹង ភាពស្ទាត់ជំនាញ និងឥរិយាបថល្អ
កសាងខ្លួនឯងអោយរឹងមាំ ហើយផ្ដល់ភាពវិជ្ជមានដល់អ្នកនៅជុំវិញខ្លួនផង (ព្រោះមិត្តរួមកាងារសុទ្ធតែហត់ដូចគ្នា)

ក្រៅពីសមត្ថភាពជំនាញ ត្រូវចូលរួមក្នុងការដឹកនាំ
មិនថាអ្នកក្មេងប៉ុណ្ណា ថ្មីប៉ុណ្ណា តូចប៉ុណ្ណា នៅក្នុងស្ថាប័ន
សូមចាប់ផ្ដើមដោយការដឹកនាំខ្លួនឯង
កំណត់គោលដៅតូចៗនិងរៀបចំផែនការសកម្មភាពខ្លួនឯង

ខ្ញុំរីករាយ ពេលលឺទារកយំ(ពេលកើត) និងបានជួយស្ត្រីរួចពីភាពលំបាកផ្លូវកាយនិងផ្លូវចិត្ត 💛

Detect Treat RecoverDo not forget your regular breast check with specialist!!
10/01/2025

Detect Treat Recover
Do not forget your regular breast check with specialist!!

Timely diagnosis saves lives. Take a second look 👀 at your breasts.⁣ If you notice changes to your breasts, such as a lump, pitting of the skin or pain, go and see a health practitioner for a check-up. ⁣

Most breast lumps are not cancerous. Those that are, can be more effectively treated if identified early.

✅ Check your breasts ⁣
✅ Get screened regularly ⁣
✅ See your doctor ⁣
✅ Get your annual mammogram done

Address

Soriya Hospital
Phnom Penh

Alerts

Be the first to know and let us send you an email when Dr. Soriya, MD, OBGYN អ្នកគ្រូ សូរិយា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category