16/02/2025
⚠️ការពុលចំណីអាហារ‼️Food Poisoning🆘
🗣ការពុលចំណីអាហារតែងតែកើតឡើងជាប្រចាំថ្ងៃដែលនាំអោយប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់យើងរហូតដល់គ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ ការពុលចំណីអាហារគឺជាការបរិភោគអាហារដែលមានមេរោគសារធាតុពុល ឬសារធាតុគីមី។
1️⃣តើកត្តាអ្វីខ្លះដែលបណ្តាលអោយមានការពុលចំណីអាហារ?
❗️ការពុលចំណីអាហារមានកត្តាចំបងជាច្រើនដែលចូលរួមដូចជា៖
- ការបរិភោគអាហារដែលគ្មានអនាម័យ ចម្អិនមិនបានឆ្អិនល្អ និងមានមេរោគ (បាក់តេរី វីរុស អាមីប បារ៉ាសីត...) ដូចជាៈ salmonella, staphylococcus, clostridium perfingens, bacillus cereus, clostridium botulinum….
- មិនបានលាងសំអាតបន្លែ ផ្លែឈើ សម្ភារៈចំអិនអាហារ អោយបានស្អាត។
- ការបរិភោគចំណីអាហារដែលមានសារធាតុគីមី
និងសារធាតុពុល។
- ការបរិភោគអាហារដែលហួសថែ្ងកំណត់ និង
រក្សាគុណភាពមិនបានត្រឹមត្រូវ។
- មិនបានលាងសំអាតដៃមុនពេលញ៊ាំចំណីអាហារ។
2️⃣រោគសញ្ញានៃការពុលចំណីអាហារ៖ រោគសញ្ញាដែលកើតឡើងជាញឹកញាប់រួមមាន:
- ក្អួតចង្អោរ គ្រុនក្តៅ ឈឺក្បាល រាគរូស ឈឺពេញពោះ
វិលមុខ អស់កំលាំងខ្លាំង។
- រោគសញ្ញានៃការបាត់បង់សារធាតុទឹក (ស្ងួតមាត់ ស្រេកទឹក) ដែលបណា្តលមកពីការក្អួត និងរាគរូសខ្លាំង។
• រោគសញ្ញាធ្ងន់ធ្ងររួមមាន÷
- សម្ពាធឈាមធ្លាក់ចុះ ជីពចរដើរញាប់ ឬខ្សោយ
- រាគរូសនិងក្អួតច្រើនដងរយៈពេលយូរ
- ពិបាកនិយាយ សន្លឹម ឬបាត់បង់ស្មារតី
- ក្តៅខ្លួនខ្លាំងលើសពី ៣៨ អង្សារសេ និងរងារញាក់
3️⃣តើមនុស្សប្រភេទណាខ្លះដែលងាយប្រឈមនិង
មានគ្រោះថ្នាក់បំផុតក្នុងការពុលចំណីអាហារ?
- កុមារដែលមានអាយុតិចជាង ៥ឆ្នាំ
- ស្ត្រីមានផ្ទៃពោះ
- មនុស្សចាស់ដែលមានអាយុលើសពី៧០ឆ្នាំ
- មនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ
4️⃣តើអ្វីទៅជាផលវិបាកនៃការពុលចំណីអាហារ?
¤ ផលវិបាករបស់វារួមមាន៖
- ខ្សោយក្រលៀន និងកោសិកាថ្លើម
- ការស្លេកស្លាំងដោយការបែកគ្រាប់ឈាមខ្សោយក្រលៀន និងកំណកឈាមថចុះ(Hemolytic-uremicsyndrome)
- ចំពោះស្រ្តីមានផ្ទៃពោះអាចអោយមាន ការសម្រាលមុនកំណត់ ការរលូត និងការលូតលាស់ទារកខុសធម្មតា។
5️⃣វិធីការពារ៖
យើងអាចបង្ការការពុលចំណីអាហារនេះបានដោយ៖
- លាងសំអាតបន្លែ ផ្លែឈើ សាច់ និង សម្ភារៈប្រើ
សម្រាប់ចំអិនម្ហូបអោយបានស្អាត។
- ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតនិងឆ្អិនជានិច្ច។
- ត្រូវរក្សាទុក បន្លែ ផ្លែឈើ សាច់ នៅក្នុងសីតុណ្ហភាពតូចជាង ៥ អង្សារសេ ហើយបើនៅក្នុងប្រព័ន្ធកំដៅត្រូវលើសពី ៦០ អង្សារសេ។
- ចំអិនអាហារអោយបានឆ្អិនល្អ ជាពិសេស សាច់
សត្វស្លាប ស៊ុត និង អាហារសមុទ្រ។
- ទុកដាក់ចំណីអាហារឆៅ និងឆ្អិន ឲ្យដាច់ដោយឡែកពីគ្នា។
- ហាមប្រើប្រាស់សារធាតុគីមីក្នុងការចម្អិនអាហារ។
- កុំប្រើប្រាស់ចំណីអាហារដែលហួសកាលកំណត់ប្រើប្រាស់។
- ត្រូវលាងដៃនឹងសាប៊ូមុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារមុនបរិភោគ និងក្រោយពេលបន្ទោរបង់រួច។
6️⃣តើយើងត្រូវធ្វើដូចម្តេចនៅពេលពុលចំណីអាហារ?
- រាល់ការពុលចំណីអាហារត្រូវតែទទួលការព្យាបាលអោយបានត្រឹមត្រូវនិងតាមដានដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា ដើម្បីទប់ស្កាត់ផលវិបាកផ្សេងៗដែលកើតឡើង។
👉 ដូច្នេះ: ប្រសិនបើបងប្អូនមានរោគសញ្ញាដូចខាងលើ សូមមកពិគ្រោះ និងទទួលការព្យាបាល ជាមួយក្រុមគ្រូពេទ្យឯកទេស ដើម្បីជៀសវាងការបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕
ប្រភព: មន្ទីរពេទ្យកាល់ម៉ែត
រូបភាព : travelwithallen