ផ្នែកសម្ភពនៃមន្ទីរពេទ្យកុមារជាតិ Maternity ward of NPH

  • Home
  • Cambodia
  • Phnom Penh
  • ផ្នែកសម្ភពនៃមន្ទីរពេទ្យកុមារជាតិ Maternity ward of NPH

ផ្នែកសម្ភពនៃមន្ទីរពេទ្យកុមារជាតិ Maternity ward of NPH Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ផ្នែកសម្ភពនៃមន្ទីរពេទ្យកុមារជាតិ Maternity ward of NPH, Obstetrician-gynaecologist, st 122, Phnom Penh.

កាចាក់វ៉ាក់សាំងផ្ដាសាយចំពោះស្រ្ដីមានផ្ទៃពោះការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្ដាសាយត្រូវបានណែយ៉ាងខ្លាំងក្នុងអំឡុងពេលមានផ្ទ...
03/05/2026

កាចាក់វ៉ាក់សាំងផ្ដាសាយចំពោះស្រ្ដីមានផ្ទៃពោះ

ការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្ដាសាយត្រូវបានណែយ៉ាងខ្លាំងក្នុងអំឡុងពេលមានផ្ទៃពោះគ្រប់ដំណាក់កាល
ដើម្បីការពារទាំងអ្នកម្តាយ និងទារកពីជំងឺធ្ងន់ធ្ងរ ការសម្រាកនៅមន្ទីរពេទ្យ និងផលវិបាកផ្សេងៗដូចជាការសម្រាលកូនមិនគ្រប់ខែជាដើម។
ព័ត៌មានសំខាន់ៗ ៖
- សុវត្ថិភាព (Safety): វ៉ាក់សាំងគ្រុនផ្ដាសាយប្រភេទចាក់ គឺមានសុវត្ថិភាពខ្ពស់សម្រាប់ស្ត្រីមានផ្ទៃពោះ។
- អត្ថប្រយោជន៍ (Benefits): វាជួយកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ និងការពារទារកទើបនឹងកើតបានរហូតដល់ ៦ ខែក្រោយសម្រាល។
- ពេលវេលា (Timing): អ្នកអាចចាក់វ៉ាក់សាំងនេះបាននៅគ្រប់ដំណាក់កាលនៃការមានផ្ទៃពោះ។
● ប្រភេទវ៉ាក់សាំង (Type): គួរប្រើប្រភេទ វ៉ាក់សាំងចាក់ (Inactivated flu shot) ចៀសវាងការប្រើប្រភេទបាញ់តាមច្រមុះ (Nasal spray)។

● ហេតុអ្វីត្រូវចាក់វ៉ាក់សាំង?
ការមានផ្ទៃពោះធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលធ្វើឱ្យស្ត្រីងាយប្រឈមនឹងគ្រោះថ្នាក់ពីជំងឺគ្រុនផ្ដាសាយ ដូចជាជំងឺរលាកសួត។

● ការចាក់វ៉ាក់សាំងជួយកាត់បន្ថយហានិភ័យនៃ៖

- ការឈឺធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រុនផ្ដាសាយ។
- ការរលូតកូន ឬទារកស្លាប់ក្នុងផ្ទៃ។
- ការសម្រាលកូនមិនគ្រប់ខែ ឬកូនកើតមកមិនគ្រប់គីឡូ។

● ផលរំខាន (Side Effects)ផលរំខានជាទូទៅមានសភាពស្រាលដូចជា ៖
- ការឈឺចាប់នៅកន្លែងចាក់
- គ្រុនក្ដៅតិចតួច ឬ
- រោយខ្លួនប្រាណ
Tel: 012 442893, 096 6685155,
089 669035

1️⃣ តើអ្វីទៅ ជាជំងឺស្វាយ? ✍️ ជំងឺ ស្វាយ (Syphilis) ជា ជំងឺ ងាយ ឆ្លង បំផុត បង្ក ឡើង ដោយ មេរោគ ឈ្មោះ Treponema pallidum ដែ...
27/03/2026

1️⃣ តើអ្វីទៅ ជាជំងឺស្វាយ?
✍️ ជំងឺ ស្វាយ (Syphilis) ជា ជំងឺ ងាយ ឆ្លង បំផុត បង្ក ឡើង ដោយ មេរោគ ឈ្មោះ Treponema pallidum ដែលជាមេរោគឆ្លងតាមរយៈការរួមភេទ តែក្នុងករណីកម្រខ្លះវាអាចឆ្លងតាម ការប៉ះផ្ទាល់លើឈាម ឫដំបៅអ្នកជំងឺស្វាយ ។

2️⃣ បើម្ដាយមានជំងឺស្វាយ តើកូនក្នុងផ្ទៃអាចឆ្លងជំងឺនេះ ដែរឺទេ?
✍️ អំឡុង ពេល កំពុង ពពោះ មេរោគ នេះ អាចឆ្លង ពី ម្ដាយ ទៅ កូន ក្នុងផ្ទៃ តាម រយៈ សុក ហើយអាចប៉ះពាល់ធ្ងន់ធ្ង ដល់ ទារក គ្រប់ ដំណាក់កាល ទាំង អស់ ។
✍️ពេលពិនិត្យផ្ទៃពោះ ស្ត្រីគ្រប់រូបគួរតែត្រូវបានតេស្តឈាម រកមេរោគនេះ អោយបានឆាប់ និង ទទួលការព្យាបាលប្រសិនជា តេស្តឈាមរកឃេីញវិជ្ជមាន
✍️ ជំងឺនេះ អាចព្យាបាលជាសះស្បើយ និងការពារឆ្លងទៅកូនបាន បើយើងដឹងទាន់ពេលវេលា និង ព្យាបាលបានត្រឹមត្រូវ ។

3️⃣ តើទារកដែលឆ្លងមេរោគស្វាយពីម្ដាយ អាចមានផលប៉ះពាល់អ្វីខ្លះ?
✍️ ទារកដែលម្តាយមានមេរោគស្វាយមិនបានព្យាបាល អាចប្រឈមនឹង ៖
- ការរលូតដោយឯកឯង បេីគ៌ភនៅអាយុតិច (Avortement)
- ទារកមិនគ្រប់គីឡូ/ មិនឡេីងគីឡូ (IUGR)
- ទារកស្លាប់ក្នុងពោះ/ស្លាប់ពេលកើត (Stillbirth)
- កើតមិនគ្រប់ខែ (premature)
- ទារកកេីតមកជាមួយបញ្ហាសុខភាពពីកំនេីត (Congenital syphilis) ដូចជា ភ្នែកឡេីងបាយ, ថ្លង់, ប្រកាច់ញឹកញាប់ ឬ អាចស្លាប់ក្នុងពេលបន្ទាប់។

4️⃣ តើរោគសញ្ញា ជំងឺស្វាយ មានអ្វីខ្លះ ?
✍️ រោគសញ្ញា ជំងឺស្វាយ ប្រែប្រួលតាម ដំណាក់កាលនៃជំងឺនេះ ៖
ដំណាក់កាលទី 1 : មានចំណុចដំបៅមួយ តែមិនឈឺចាប់ នៅលើស្បែក ហើយវាក៏អាចវិវត្តទៅជាដំបៅច្រើន។
ដំណាក់កាលទី 2 : កន្ទួល លើ ស្បែក មានដំបៅក្នុងមាត់ ទ្វារមាស ឬរន្ធគូថ ហើមកូនកណ្តុល ស្រកទម្ងន់ ជ្រុះសក់
គ្រុន ឈឺ ក និង រោគ សញ្ញា ដូច ផ្ដាសាយ។
ដំណាក់កាលទី 3 : ជាដំណាក់កាលធ្ងន់ធ្ង ហើយរោគ សញ្ញា ពាក់ព័ន្ធ សរសៃ ប្រសាទ បេះដូង និង សរសៃ ឈាម តែម្តង។

5️⃣ ដើម្បីធ្វើរោគ វិនិច្ឆ័យ ជំងឺ ស្វាយ តើត្រូវធ្វើដូចម្តេច?
✍️ សំរាប់ស្រ្តីមានផ្ទៃពោះ ពេលខ្លះ គ្មានសញ្ញាអ្វីទាំងអស់ តែយើងអាចដឹងតាមរយះ ការធ្វើតេសឈាម ។
✍️ ការធ្វើតេសឈាមរកមេរោគស្វាយនេះ យកល្អត្រូវធ្វើនៅត្រីមាសដំបូង ពេលមកពិនិត្យផ្ទៃពោះ
✍️ ព្រោះបើដឹងថាមាន មេរោគស្វាយ យើងអាចព្យាបាលបានទាន់ពេលវេលា មិនសូវបង្កបញ្ហាដល់កូនក្នុងផ្ទៃ។

6️⃣ តើស្រ្តីមានផ្ទៃពោះដែលតេស្តឈាមរកឃេីញវិជ្ជមានមេរោគស្វាយ ត្រូវធ្វើដូចម្ដេច?
✍️ជាទូទៅសំរាប់ស្រ្តីមានផ្ទៃពោះដែលតេស្តឈាមរកឃេីញវិជ្ជមានមេរោគស្វាយ (Syphilis-TPHA positive ៖
- ត្រូវព្យាបាលអោយបានឆាប់ បន្ទាប់ពីតេសឃើញភ្លាមដើម្បីកាត់បន្ថយការចំលងមេរោគ តាមឈាមពីម្តាយទៅទារកក្នុងផ្ទៃ ។
- ដោយចាក់ Penicillin G (IM) 3 doses
- តេស និង ព្យាបាលទាំង 2នាក់ ប្ដី ឬ ដៃគូ
- ការរួមរស់បន្តត្រូវការពារ ដោយប្រើស្រោមអនាម័យ (Condom use)
✍️បើម្ដាយមិនបានព្យាបាល ត្រូវអោយថ្នាំផ្សះដល់ទារក បន្ទាប់ពីសម្រាល (នៅផ្នែកទារក)
✍️ ជាទូទៅ គេ Control (RPR titers) ក្រោយចាក់ Pénicilline 3-6 ខែក្រោយ
✍️ បើម្ដាយមានមេរោគស្វាយ គួរទៅសម្រាលនៅមន្ទីពេទ្យណាដែលមាន វេជ្ជបណ្ឌិត ទាំងឯកទេសសម្ភព និង ឯកទេសកុមារ(ផ្នែកទារក) ។
✍️ សូមអ្នកម៉ាក់ៗ ទាំងអស់ចាំថា ស្វាយជាមេរោគ ដែលមិនអាចមើលស្រាលបាន ហើយកំពុងតែមានការផ្ទុះឆ្លងច្រើន
កុំភ្លេចតេសរកមេរោគនេះ អោយបានគ្រប់គ្នា តាំងពីត្រីមាសដំបូង ទោះជាធ្លាប់ព្យាបាលពីមុនហើយក៌ដោយ។
Tel: 012 442893, 096 6685155, 089669035

ការរៀបចំផែនការគ្រួសារ ដើម្បីសុភមង្គល និងអនាគតដ៏ភ្លឺស្វាង! 👨‍👩‍👧‍👦ការប្រើប្រាស់មធ្យោបាយពន្យាកំណើត មិនត្រឹមតែជាការការពារកា...
18/03/2026

ការរៀបចំផែនការគ្រួសារ ដើម្បីសុភមង្គល និងអនាគតដ៏ភ្លឺស្វាង! 👨‍👩‍👧‍👦
ការប្រើប្រាស់មធ្យោបាយពន្យាកំណើត មិនត្រឹមតែជាការការពារការមានផ្ទៃពោះដោយចៃដន្យប៉ុណ្ណោះទេ ប៉ុន្តែវាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជា៖
* សុខភាពមាតា៖ ទុកពេលឱ្យរាងកាយម្ដាយរឹងមាំឡើងវិញ។
* ការថែទាំកូន៖ កូនៗទទួលបានការស្រលាញ់ និងការថែទាំបានដិតដល់។
* សេដ្ឋកិច្ចគ្រួសារ៖ ជួយឱ្យយើងអាចគ្រោងទុកនូវចំណាយបានច្បាស់លាស់។
មធ្យោបាយពេញនិយមមានដូចជា៖ ថ្នាំលេប, ថ្នាំចាក់, ការប្រើស្រោមអនាម័យ, ការដាក់កងក្នុងស្បូន ឬកងក្រោមស្បែក។ សូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីជ្រើសរើសវិធីសាស្ត្រដែលស័ក្តិសមបំផុតសម្រាប់អ្នក! ❤️ Tel : 012 442893,
096 6685155, 089 669035

Ge***al prolapse : ជាការស្រុតផ្នែកណាមួយនៃសរីរាង្គ ដែលមានក្នុងអាងត្រកៀកស្រ្តី លានចេញតាមទ្វារមាសស្រ្តី ដែលអាចជា ស្បូន ប្លោ...
06/02/2026

Ge***al prolapse : ជាការស្រុតផ្នែកណាមួយនៃសរីរាង្គ ដែលមានក្នុងអាងត្រកៀកស្រ្តី លានចេញតាមទ្វារមាសស្រ្តី ដែលអាចជា ស្បូន ប្លោកនោម រឺ ពោះវៀនធំ

ភាគច្រើនឃើញជួបលើ :
- ស្រ្តីអស់រដូវ
- ធ្លាប់សំរាលកូនច្រើនដង
- សំរាលកូនគីឡូធំ រឺសំរាលដោយប្រើឧបករណ៏ជំនួយ
- ការខ្សោយនៃសាច់ដុំអាងត្រកៀក .ល.

រោគសញ្ញា
- មានអារម្មណ៍រំខាន ឬអ្វីមួយលានចេញតាមទ្វារមាស
- ឈឺចាប់ទៅខ្នងផ្នែកខាងក្រោម
- ពិបាកនោម នោមមិនអស់ ឬហៀរទឹកនោមពេលប្រឹងធ្វើអ្វីមួយ (ឧទារហ៏: ក្អក រឺប្រឹងក្បាលពោះ…)
- ឈឺពេលរួមភេទ
- ឈឺលើថ្ងាស់ .ល.

ដូច្នេះ Ge***al prolapse ជាបញ្ហាជួបញឹកញាប់នៅស្ត្រីសម្រាលកូនច្រើនដង ហើយច្រើនកើតលើស្រ្តីវ័យចំនាស់ នឹងក្រោយអស់រដូវ។ ការធ្វើរោគវិនិច្ឆ័យឆាប់ និងការព្យាបាលត្រឹមត្រូវ អាចជួយបង្កើនគុណភាពជីវិតអ្នកជំងឺបានយ៉ាងច្រើន។

សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកុមារជាតិ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺស្រុតស្បូន ឱ្យបានច្បាស់លាស់ និងទទួលបាននូវការព្យាបាល ត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព។

🏥ផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យកុមារជាតិមានផ្តល់សេវាពិនិត្យថែទាំផ្ទៃពោះ ពិនិត្យរោគស្រ្តី សេវាពន្យាកំណើត សេវាក្នុងការសំរាលបុត្រ ( ដោយធម្មជាតិ/សម្រាលដោយធម្មជាតិគ្មានការឈឺចាប់/ និង សម្រាលដោយការវះកាត់) រួមទាំងការវះកាត់ផ្នែករោគស្រ្តីដោយវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភព និង រោគស្ត្រី នឹង វេជ្ជបណ្ឌិតជំនាញផ្នែកទារក។

☎️☎️☎️ 096 66 85 155/ 089 66 90 35

ថ្ងៃនេះសូមនាំអ្នកម្តាយគ្រប់រូបមកយល់ដឹងពីសារៈសំខាន់របស់ទឹកដោះដំបូងចំពោះទារក  បន្ទាប់ពីបានដឹងហើយសង្ឃឹមថាអ្នកម្តាយមួយចំនួនត...
17/01/2026

ថ្ងៃនេះសូមនាំអ្នកម្តាយគ្រប់រូបមកយល់ដឹងពីសារៈសំខាន់របស់ទឹកដោះដំបូងចំពោះទារក បន្ទាប់ពីបានដឹងហើយសង្ឃឹមថាអ្នកម្តាយមួយចំនួនតូចនឹងលែងយល់ខុសច្របាច់ទឹកដោះដំបូងចោលទៀតហើយ។ លេខទំនាក់ទំនងផ្នែកសម្ភពនិង រោគស្រ្តី : 012 442893, 096 6685155. 089 669035

02/01/2026
🔷កាថែររក្សាទឹកដោះ ក្រោយច្របាច់រួច មានម៉ាក់ៗមួយចំនួន តែងតែយល់ច្រឡំថា ការច្របាច់ទឹកដោះទុកយូរ ធ្វើអោយជូរផ្អូម បណ្ដាលអោយកូនគ...
02/01/2026

🔷កាថែររក្សាទឹកដោះ ក្រោយច្របាច់រួច
មានម៉ាក់ៗមួយចំនួន តែងតែយល់ច្រឡំថា ការច្របាច់ទឹកដោះទុកយូរ ធ្វើអោយជូរផ្អូម បណ្ដាលអោយកូនគាត់ រាគរូស លូតលាស់មិនល្អ ។ ការយល់ឃើញនេះមិនមានការ សិក្សាច្បាស់លាស់ គ្រាន់តែជាការគិត និង និយាយតគ្នាប៉ុណ្នោះ

👉ដំណោះស្រាយ មាននៅរូបដូចខាងក្រោម ដែលមានការសិក្សាច្បាស់លាស់ សូមឈប់អោយម៉ាក់ៗ កុំមានការយល់ខុសទៀត និងជាសារដាស់តឿន។
សូមម៉ាក់ៗ អញ្ចើញមកសម្រាលបុត្រ នៅមន្ទីរពេទ្យកុមារជាតិ ដើម្បីទទួល នូវការប្រឹក្សា កាន់តែលំអិត🙏🙏🙏

អាប់សែដោះក្រោយសម្រាលបុត្រ :  +អាប់សែដោះ គឺជាការឆ្លងមេរោគធ្ងន់ក្នុងដោះ ដែលជាញឹកញាប់កើតឡើងក្រោយសម្រាល បន្ទាប់ពីមានការរលាកដ...
17/12/2025

អាប់សែដោះក្រោយសម្រាលបុត្រ :
+អាប់សែដោះ គឺជាការឆ្លងមេរោគធ្ងន់ក្នុងដោះ ដែលជាញឹកញាប់កើតឡើងក្រោយសម្រាល បន្ទាប់ពីមានការរលាកដោះ មិនបានព្យាបាលទាន់ពេល។ អ្នកម្តាយអាចមានរោគសញ្ញា ដូចជា ឈឺដោះ ក្តៅ ហើម ក្រហម មានដុំរឹង រួមជាមួយការក្តៅខ្លួន។

✅✅✅ការបំបៅដោះកូនឲ្យបានត្រឹមត្រូវ និងរក្សាអនាម័យល្អ អាចជួយបង្ការបញ្ហានេះបាន។

👉 ដើម្បីបញ្ចៀសការកើតមានអាប់សែដោះ ផ្នែកសម្ភពនៃមន្ទីរពេទ្យកុមារជាតិ តែងតែផ្តល់ការបង្ហាត់បង្ហាញបង្រៀនអ្នកម្តាយគ្រប់ៗរូប ដែលបានអញ្ជើញមកសម្រាលបុត្រនៅទីនេះ យ៉ាងយកចិត្តទុកដាក់បំផុត 🙏 Tell 012 442893

06/02/2025

វេទិកាពិភាក្សាអំពីសុខភាពស្ត្រី ❤️❤️
- ការថែទាំ និងពិនិត្យសុខភាពត្រៀមមានផ្ទៃពោះតាមប្រាថ្នា
- ការពិនិត្យថែទាំសុខភាពក្នុងអំឡុងពេលមានផ្ទៃពោះដើម្បីកាត់បន្ថយហានិភ័យនានា

👉កម្មវិធីជួបពិភាក្សាដោយផ្ទាល់ ឥតគិតថ្លៃ ជាមួយវេជ្ជបណ្ឌិតឯកទេស និងអ្នកគ្រូពេទ្យឆ្មបនៃផ្នែកសម្ភពនិងរោគស្ត្រី នៅមន្ទីរពេទ្យកុមារជាតិ❤️🙏
🕘ព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង៩:៣០នាទីព្រឹក ។
✅ ទីកន្លែង នៅមន្ទីរពេទ្យកុមារជាតិ ក្នុងបន្ទប់ប្រជុំលេខ៣ (ក្រុមការងារនឹងជូនលោកអ្នកមកដល់កន្លែង)
ពត៌មានបន្ថែម សូមចូលក្រុម តេឡេក្រាម តាម QR ខាងក្រោម ឬអាចចុះឈ្មោះជាមុន 🙏
#មន្ទីពេទ្យកុមារជាតិ

06/02/2025

សុខភាពស្ត្រីក្រោយសម្រាល ក៏ត្រូវតែយកចិត្តទុកដាក់ ❤️

👉កម្មវិធីជួបពិភាក្សាដោយផ្ទាល់ ឥតគិតថ្លៃ ជាមួយវេជ្ជបណ្ឌិតឯកទេស និងអ្នកគ្រូពេទ្យឆ្មបនៃផ្នែកសម្ភពនិងរោគស្ត្រី នៅមន្ទីរពេទ្យកុមារជាតិ❤️🙏
🕘ព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង៩:៣០នាទីព្រឹក ។
✅ ទីកន្លែង នៅមន្ទីរពេទ្យកុមារជាតិ ក្នុងបន្ទប់ប្រជុំលេខ៣ (ក្រុមការងារនឹងជូនលោកអ្នកមកដល់កន្លែង)
ពត៌មានបន្ថែម សូមចូលក្រុម តេឡេក្រាម តាម QR ខាងក្រោម ឬអាចចុះឈ្មោះជាមុន 🙏

06/02/2025

ត្រៀមខ្លួនធ្វើជាអ្នកម្តាយ មែនទេ? តោះចូលរួមពិភាក្សាទាំងអស់គ្នាស្តីពីការបំបៅកូនដោយទឹកដោះម្តាយ និងការរក្សាទុកទឹកដោះ❤️

👉កម្មវិធីជួបពិភាក្សាដោយផ្ទាល់ ឥតគិតថ្លៃ ជាមួយវេជ្ជបណ្ឌិតឯកទេស និងអ្នកគ្រូពេទ្យឆ្មបនៃផ្នែកសម្ភពនិងរោគស្ត្រី នៅមន្ទីរពេទ្យកុមារជាតិ❤️🙏
🕘ព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង៩:៣០នាទីព្រឹក ។
✅ ទីកន្លែង នៅមន្ទីរពេទ្យកុមារជាតិ ក្នុងបន្ទប់ប្រជុំលេខ៣ (ក្រុមការងារនឹងជូនលោកអ្នកមកដល់កន្លែង)
ពត៌មានបន្ថែម សូមចូលក្រុម តេឡេក្រាម https://t.me/healthprevent
ឬអាចចុះឈ្មោះជាមុនតាមQR ក្នុង poster🙏

Address

St 122
Phnom Penh

Website

Alerts

Be the first to know and let us send you an email when ផ្នែកសម្ភពនៃមន្ទីរពេទ្យកុមារជាតិ Maternity ward of NPH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share