-Step 1: spreading awareness regarding mental illness.
-Step 2: sharing problems that some people are facing.
-Step 3: helping those in need by motivating, cheering, etc.
*If you have any problem, please feel free to contact us via this page. [ English translation below ]
✨ជំរាបសួរអ្នកទាំងអស់គ្នា! សូមស្វាគមន៍មកកាន់គេហទំព័ររបស់ពួកខ្ញុំ!!✨
ពួកខ្ញុំគឺជាសិស្សវិទ្យាល័យមួយក្រុមដែលមានគោលបំណងចង់បង្កើនចំនួននៃការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងជំងឺនៃសុខភាពផ្លូវចិត្ត។
មូលហេតុនៅពីក្រោយនេះគឺពីព្រោះពួកខ្ញុំបានសង្កេតឃើញថាសុខភាពនិងជំងឺផ្លូវចិត្តគឺជាបញ្ហាដ៏ធំនិងពិបាកដោះស្រាយដែលមនុស្សមួយចំនួនធំកំពុងជួបប្រទះបច្ចុប្បន្ន។ នៅពេលដែលមនុស្សមានជំងឺផ្លូវចិត្ត ពួកគេអាចនឹងផ្លាស់ប្តូររបៀបដែលពួកគេគិត មានឥរិយាបទនិងធ្វើទំនាក់ទំនង។ មួយវិញទៀត ជំងឺនេះនឹងប៉ះពាល់ដល់សុខភាពរាងកាយផងដែរព្រោះថាជំងឺផ្លូវចិត្តទាក់ទងនឹងសុខភាពរាងកាយ។ ផលប៉ះពាល់នៃជំងឺផ្លូវចិត្តមួយទៀតនោះគឺ ជំងឺនេះជាឃាតករលាក់មុខដែលអាចបញ្ចប់ជីវិតរបស់មនុស្សនៅពេលដែលពួកគេវិវត្តជំងឺនេះកាន់តែខ្លាំង។
ដោយមើលឃើញពីផលប៉ះពាល់ទាំងនេះ ពួកខ្ញុំពិតជាចង់ចាប់ផ្តើមគម្រោងរបស់ពួកខ្ញុំឱ្យកាន់តែលឿនតាមដែលអាចធ្វើបាន។ ជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភគឺជាប្រធានបទចំបងដែលពួកខ្ញុំកំពុងធ្វើពីព្រោះជំងឺទាំងពីរនេះជាជំងឺទូទៅនៃជំងឺសុខភាពផ្លូវចិត្ត។ ពួកខ្ញុំចង់លើកទឹកចិត្តដល់មនុស្សគ្រប់គ្នាឱ្យយល់កាន់តែច្បាស់ពីបញ្ហាជំងឺទាំងពីរនេះ ជាពិសេសសិស្សវិទ្យាល័យនិងមហាវិទ្យាល័យ។ ពួកខ្ញុំខិតខំផ្តោតទៅលើជំងឺទាំងពីរនេះពីព្រោះពួកគេអាចក្លាយជាជនរងគ្រោះរបស់ជំងឺនេះយ៉ាងងាយស្រួលនៅពេលដែលពួកគេមានបញ្ហានិងត្រូវការរៀនពេលតែមួយ។ បញហាជំងឺផ្លូវចិត្តនេះត្រូវបានគេចាត់ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍នៃពួកអង្គការសហប្រជាជាតិ (the UN Sustainable Development Goals កាលខែកញ្ញា ឆ្នាំ ២០១៥ ហេតុនេះពួកយើងគិតថាក្នុងការរួបរួមជួយដោះស្រាយបញ្ហាជំងឺផ្លូវចិត្តនេះ យើងអាចចូលរួមមួយចំណែកទៅក្នុងការជួយអភិវឌ្ឍពិភពលោកយ៉ាងមានប្រសិទ្ធភាព។
ដើម្បីធ្វើឱ្យគម្រោងនេះកើតមានឡើង ពួកខ្ញុំមាន ៣ ជំហាន។ ទីមួយ ពួកខ្ញុំចង់លើកកម្ពស់នៃការយល់ដឹងអំពីជំងឺទាំងពីរខាងលើដែលរួមមានមូលហេតុនិងអការៈដោយបង្កើតជាផ្ទាំងរូបភាព និងវីដេអូខ្លី។ ទីពីរ ពួកខ្ញុំគ្រោងនឹងបង្កើតវេទិកាពិភាក្សាដែលពួកខ្ញុំនឹងអានពីបញ្ហាផ្លូវចិត្តដែលមនុស្សកំពុងជួបប្រទះ ហើយបញ្ហាទាំងនេះនឹងប្រមូលពីការស្ទង់មតិ និងពួកខ្ញុំនឹងអានព្រមទាំងនិយាយលួងលោមលើកទឹកចិត្តផងដែរ។ ទីបី ពួកខ្ញុំនឹងជួយនរណាដែលត្រូវការជំនួយ ( នរណាពិបាកចិត្ត ) តាមគេហទំព័រហ្វេសប៊ុកមួយនេះ។ ប៉ុន្តែដូចម្តេច? ដូច្នេះ ប្រសិនជានរណាមានបញ្ហា ពួកគេអាចឆាតមកកាន់គេហទំព័រមួយនេះ។ បន្ទាប់ពីពួកខ្ញុំបានទទួលសាររបស់ពួកគេ ពួកខ្ញុំនិងនិយាយពិភាក្សាជាមួយគ្នា និងលើកទឹកចិត្តផងដែររួមទាំងជួយស្វែងរកដំណោះស្រាយតាមដែលពួកខ្ញុំអាចធ្វើទៅតាម។ ( ពួកខ្ញុំមិនច្បាស់ ១០០ ភាគរយថានឹងអាចដោះស្រាយបានទេតែនឹងខិតខំជួយ )។ តាមរយៈការធ្វើគម្រោងមួយនេះ ពួកខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងយល់ដឹងពីជំងឺផ្លូវចិត្តនិងចង់ជួយនរណាដែលរងទុក្ខពីជំងឺផ្លូវចិត្ត។
✨Greetings, everyone. The reason behind this is because we have observed that mental health is a major and sensitive problem which most of the people are facing right now. When people develop a mental illness, they might change the way they think, behave and interact. Moreover, it will affect our physical health too, since mental illness is linked to physical health. Another side effect of mental illness is that it is a silent killer which could end our lives when it develops even more stronger. By seeing all these side effects, we really want to start our project as quickly as possible. Depression and anxiety are the main topics we are working on because these two problems are the most common form of mental illness. We want to encourage all people to better understand these two big issues, especially high-school and university students. We are trying to focus on these two main targets because they can easily become victims of mental issues while they have problems and need to study at the same time. In September of 2015, mental health problems were recognized and included in the UN Sustainable Development Goals. Thus, solving this problem can open up many opportunities for developing. In order to make this project happen, we have three phases. Firstly, we want to spread awareness about these two issues including the causes and symptoms by creating posters and short videos. Secondly, we plan to create a podcast and through this podcast, we will be reading out the mental problems that people face, which we will collect through a survey, and read them out while comforting them. Thirdly, we are going to help those in need through this page. But how? Eventually, if anyone has any problem, he/she can chat to our page. After we receive it, we are going to discuss it with him/her and we are also going to motivate, cheer him/her up and try to find the solutions to help them as we can. ( We are not 100 percent sure that we are going to solve their problems but we will try our best. ) Throughout this project, we hope everyone will be aware of mental illness and will be willing to help mental illness patients.
👉🏻 If you have any suggestion regarding our project, please feel free to tell us via this link. https://forms.gle/Fg6Cf2buyuDtCU5B9
👉🏻 Moreover, if you are sad, depressed or need someone to express your feelings to, please feel free to tell us by the link below or you could direct a message to our page. We will respect your privacy and keep your story safe. https://forms.gle/W4qDooWLwSnYDU1p8