HSE Safety Gear Supply

HSE Safety Gear Supply * We supply for all kind of Safety Equipment (PPE), Testing Equipment, Construction Tools and Traffic Equipment for your needs with Quality and Price.

"Safe for you, Happy for family" Our service is providing you all kind of Safety Equipment, Traffic Control Equipment with good quality material. Also, we can consult more further details related to safety work that implementing in your project. Thank you for your cooperation.

24/09/2025

ស្អែកធ្វេីសំណង់​ធម្មតា😅 👷👷

28/07/2025

🚨🚨🚨BREAKING : លទ្ធផលកិច្ចប្រជុំពិសេសពីបទឈប់បាញ់នៅព្រំដែនកម្ពុជា🇰🇭-ថៃ🇹🇭 ៖

១. ភាគីទាំងពីរព្រមព្រៀងបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ កក្កដានេះតទៅ

២. ម៉ោង៧ព្រឹកស្អែក នឹងមានកិច្ចប្រជុំទ្វេភាគីរវាងមេបញ្ជាការកងទ័ពទាំងពីរ

៣. កម្ពុជានឹងជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ជាថ្មី នៅថ្ងៃទី៤ ខែសីហាខាងមុខ

27/07/2025

ដំណឹងពីមុំបី
BM 21 រោយកម្ទេចរថក្រោះ និងកាំភ្លើងធំរបស់ចោរសៀមស្ទើរ១០០% ពេលនេះពួកចោរឈ្លានពានវាដកទ័ពថ្មើរជើងរត់ថយចូលដីវាវិញហើយ 🇰🇭

27/07/2025

គិតមកដល់ម៉ោង​ 12:00នាទីនេះ​ ទាហានយេីងបាន​ វៃជោគជ័យការពារប្រាសាទតាមាន់ធំ​ តាក្របី​ នឹងបានគ្រប់គ្រងទីតាំងបានយ៉ាងរឹងមាំ😍🇰🇭
Takéo

27/07/2025

សូមកុំយកដ្រូនផ្ទាល់ខ្លួនទៅបង្ហោះនៅតាមតំបន់ព្រំដែន!⚠️
————
ព្រោះនៅក្នុង Drone (DJI) មាននូវការ Record វីឌេអូ និងទិន្ន័យផ្សេងៗទៀត ដែលគេអាចធ្វើការ Hack យកទៅបានដើម្បីដឹងពីទីតាំង និងរូបភាពផ្សេងៗ! សូមមានការប្រុងប្រយ័ត្នទាំងអស់គ្នា!

ពេលខ្លះខ្ញុំ Voice ក្នុងតេឡេក្រាម t.me/SophatCHY

27/07/2025

🆕 ប្រហែលសៀមចង់វាយយកតំបន់ខ្លះមុនបទឈប់បាញ់ចូលជាធរមាន ថ្ងៃនេះនៅគ្រប់គោលដៅប្រយុទ្ធទាំងអស់កំពុងផ្ទុះអាវុធកាន់តែខ្លាំងឡើង ទាំងនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ពិសេសនៅប្រាសាទតាមាន់, ប្រាសាទតាក្របី និងថ្មដូនជាដើម។

27/07/2025

🚨🚨🚨BREAKING : អ្នកនាំពាក្យក្រសួងការពារជាតិ: ថៃ ចាប់ផ្តើមពង្រាយកងទ័ពនៅតាមព្រំដែន​ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។

27/07/2025

ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី ២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល÷

ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។

ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តពាក់ព័ន្ធ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។

រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ។

ជាមួយគ្នាដែលខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ រាជរដ្ឋាភិបាលក្រសួងការពារជាតិ បណ្ដាអង្គភាពកងទ័ព ថ្នាក់ដឹកនាំជាតិ និងក្រោមជាតិ សហការគ្នារៀបចំពិធីបុណ្យសពយុទ្ធជនពលី និងដោះស្រាយគោលនយោបាយ ឱ្យបានសមរម្យជាវីរៈជនរបស់ជាតិខ្មែរយើង។

ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។

ខ្ញុំក៏សូមអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ។

#ហ៊ុនម៉ាណែត
#កម្ពុជា

🚚ឥវ៉ាន់​រៀបចំដាក់​ផ្ញេីរទៅហេីយ​ ភ្ញៀវខាង​ព្រៃវែង​  ✅សម្ភារៈ​ មាន​គុណភាព​ តម្លៃ​សមរម្យ​  សេវ៉ាកម្មល្អ👍ផ្ញេីរបាន​ទូទាំង​ខេ...
15/06/2025

🚚ឥវ៉ាន់​រៀបចំដាក់​ផ្ញេីរទៅហេីយ​ ភ្ញៀវខាង​ព្រៃវែង​ ✅
សម្ភារៈ​ មាន​គុណភាព​ តម្លៃ​សមរម្យ​ សេវ៉ាកម្មល្អ👍
ផ្ញេីរបាន​ទូទាំង​ខេត្តក្រុង 🚛📦

Address

Phnom Penh

Alerts

Be the first to know and let us send you an email when HSE Safety Gear Supply posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to HSE Safety Gear Supply:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram