I.S. Premium Laboratory

I.S. Premium Laboratory We provide families and industry partners who are tired of slow and inaccurate medical analysis with Call us today: 099 555 357/069 555 357.

We look forward to welcoming you!

29/12/2025

ឈាម និងញើសរបស់វីរៈកងទ័ពកម្ពុជា គឺជាតម្លៃនៃសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ 🇰🇭

យើងខ្ញុំសូមគោរពដឹងគុណ និងអរគុណ🙏🙏🙏

ប្រសិនបើអ្នកចង់ធ្វើតេស្តអរម៉ូន "ក្រពេញទីរ៉ូអ៊ីត" តើអ្នកគួរពិនិត្យអ្វីខ្លះ?ការជ្រើសរើសការធ្វើតេស្តឈាមឲ្យបានត្រឹមត្រូវ មិន...
29/12/2025

ប្រសិនបើអ្នកចង់ធ្វើតេស្តអរម៉ូន "ក្រពេញទីរ៉ូអ៊ីត" តើអ្នកគួរពិនិត្យអ្វីខ្លះ?

ការជ្រើសរើសការធ្វើតេស្តឈាមឲ្យបានត្រឹមត្រូវ មិនត្រឹមតែជួយសន្សំពេលវេលា និងថវិកាប៉ុណ្ណោះទេ តែវាជួយឲ្យយើងដឹងពីបញ្ហាសុខភាពបានច្បាស់លាស់ដើម្បីព្យាបាលចំគោលដៅ។

ជាទូទៅ ដើម្បីដឹងថាក្រពេញទីរ៉ូអ៊ីតរបស់អ្នក លើស ឬខ្វះ អ្នកគួរធ្វើតេស្តឈាមសំខាន់ៗចំនួន ៣ មុខគឺ៖ FT3, FT4, និង TSH។

ដំណោះស្រាយលទ្ធផលត្រួសៗ៖
📈 FT3, FT4 កើនឡើង (ខ្ពស់) + TSH ថយចុះ (ទាប)
អាចបញ្ជាក់ថាមានការកើនឡើងនៃអរម៉ូនក្រពេញទីរ៉ូអ៊ីត ឬ Hyperthyroidism (ជាតិពុលក្នុងទីរ៉ូអ៊ីត)។

📉 FT3, FT4 ថយចុះ (ទាប) + TSH កើនឡើង (ខ្ពស់)
អាចបញ្ជាក់ថាមានការថយចុះនៃអរម៉ូនក្រពេញទីរ៉ូអ៊ីត ឬ Hypothyroidism (ទីរ៉ូអ៊ីតខ្សោយ)។

ចំណាំ៖ ការបកស្រាយលទ្ធផលច្បាស់លាស់ គួរតែធ្វើឡើងដោយគ្រូពេទ្យជំនាញ។
---
📌 ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើងខ្ញុំខាងក្រោម!👇
✅ បច្ចេកវិទ្យាទំនើប | ✅ សុវត្ថិភាពខ្ពស់ | ✅ សេវាកម្មឆាប់រហ័ស
📍 ទីតាំង៖ ទីក្រុងកោះពេជ្រ, អគារលេខ B100
🕒 បើកចាប់ពី 6:00AM – 7:00PM រៀងរាល់ថ្ងៃ
📞 099 555 357 | 069 555 357
🌐 www.ispremiumlab.com
🔗 Join Telegram: https://t.me/ispremiumlaboratory | https://t.me/+820qjbYLKDQwODBl
🤖 https://t.me/ispremiumlaboratory_chatbot

ជំងឺតម្រងនោម "Membranous Nephropathy" - ពេលដែល PLA2R រកមិនឃើញ តើយើងត្រូវធ្វើអ្វីបន្ត?អ្នកជំងឺជាច្រើនដែលមានអាការៈ "Nephro...
27/12/2025

ជំងឺតម្រងនោម "Membranous Nephropathy" - ពេលដែល PLA2R រកមិនឃើញ តើយើងត្រូវធ្វើអ្វីបន្ត?

អ្នកជំងឺជាច្រើនដែលមានអាការៈ "Nephrotic Syndrome" (ហើមខ្លួន, នោមមានពពុះខ្លាំង, និងខ្វះជាតិសាច់ក្នុងឈាម) តែងតែត្រូវបានគ្រូពេទ្យឱ្យធ្វើតេស្តរក Anti-PLA2R។

ប៉ុន្តែចុះបើលទ្ធផល PLA2R Negative (អវិជ្ជមាន) តែអ្នកជំងឺនៅតែឈឺ?
ចម្លើយអាចជា "Anti-THSD7A"!

តើ Anti-THSD7A ជាអ្វី?
វាគឺជាអង់ទីគ័រ (Autoantibody) មួយប្រភេទទៀតដែលកម្រជាង PLA2R (កើតមានប្រហែល ៣-៥% នៃអ្នកជំងឺ) ប៉ុន្តែវាមានគ្រោះថ្នាក់ដូចគ្នា! វាទៅវាយប្រហារកោសិកាតម្រងនោម (Podocytes) ធ្វើឱ្យតម្រងនោមខូច និងលេចជាតិសាច់។

ចំណុចពិសេសដែលត្រូវប្រយ័ត្ន:
ការរកឃើញ Anti-THSD7A Positive មិនត្រឹមតែបញ្ជាក់ពីជំងឺតម្រងនោមប៉ុណ្ណោះទេ តែវាក៏អាចជាសញ្ញាព្រមានពី "ជំងឺមហារីក (Malignancy)" ដែលកំពុងលាក់ខ្លួនផងដែរ (ដូចជាមហារីកក្រពះ, ពោះវៀន, ឬសុដន់)។

ពេលណាគួរធ្វើតេស្តនេះ?
១. អ្នកជំងឺមានរោគសញ្ញាជំងឺតម្រងនោម (MN) ច្បាស់លាស់។
២. លទ្ធផលតេស្ត Anti-PLA2R បង្ហាញថាអវិជ្ជមាន។
៣. គ្រូពេទ្យសង្ស័យថាអាចមានជំងឺមហារីកបង្កប់។

កុំអស់សង្ឃឹមក្នុងការស្វែងរកមូលហេតុ!
នៅ IS Premium យើងមានបច្ចេកវិទ្យាធ្វើតេស្តកម្រិតខ្ពស់ទាំង PLA2R និង THSD7A ដើម្បីជួយគ្រូពេទ្យធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវបំផុត។
----
📌 ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើងខ្ញុំខាងក្រោម!👇
✅ បច្ចេកវិទ្យាទំនើប | ✅ សុវត្ថិភាពខ្ពស់ | ✅ សេវាកម្មឆាប់រហ័ស
📍 ទីតាំង៖ ទីក្រុងកោះពេជ្រ, អគារលេខ B100
🕒 បើកចាប់ពី 6:00AM – 7:00PM រៀងរាល់ថ្ងៃ
📞 099 555 357 | 069 555 357
🌐 www.ispremiumlab.com
🔗 Join Telegram: https://t.me/ispremiumlaboratory | https://t.me/+820qjbYLKDQwODBl
🤖 https://t.me/ispremiumlaboratory_chatbot

ម៉ាក់ៗមានដឹងទេ? ឈាមរបស់យើងអាចជា "គ្រោះថ្នាក់" ដល់កូនក្នុងផ្ទៃ!ស្តាប់ទៅគួរឱ្យខ្លាច តែវាអាចកើតឡើងបានប្រសិនបើម៉ាក់មាន "អង់ទ...
25/12/2025

ម៉ាក់ៗមានដឹងទេ? ឈាមរបស់យើងអាចជា "គ្រោះថ្នាក់" ដល់កូនក្នុងផ្ទៃ!

ស្តាប់ទៅគួរឱ្យខ្លាច តែវាអាចកើតឡើងបានប្រសិនបើម៉ាក់មាន "អង់ទីគ័រ (Antibody)" ក្នុងឈាមដែលមិនត្រូវជាមួយកូន (ជាពិសេសចំពោះម៉ាក់ដែលមានឈាមប្រភេទ Rh-)។

ការធ្វើតេស្ត Antibody Screening អំឡុងពេលមានផ្ទៃពោះ គឺដើម្បី៖
✅ ស្វែងរកអង់ទីគ័រដែលលាក់មុខ។
✅ ការពារមិនឱ្យកូនកើតមកមានជំងឺ "បែកគ្រាប់ឈាម ឬ លឿងធ្ងន់ធ្ងរ"។
✅ ជួយឱ្យគ្រូពេទ្យរៀបចំវិធីការពារបានទាន់ពេលវេលា។

ផ្តល់ក្តីស្រលាញ់ ត្រូវផ្តល់សុវត្ថិភាពផងដែរ!
មកពិនិត្យឈាមតាមដានសុខភាពមាតា និងទារកនៅ IS Premium ថ្ងៃនេះ។
----
📌 ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើងខ្ញុំខាងក្រោម!👇
✅ បច្ចេកវិទ្យាទំនើប | ✅ សុវត្ថិភាពខ្ពស់ | ✅ សេវាកម្មឆាប់រហ័ស
📍 ទីតាំង៖ ទីក្រុងកោះពេជ្រ, អគារលេខ B100
🕒 បើកចាប់ពី 6:00AM – 7:00PM រៀងរាល់ថ្ងៃ
📞 099 555 357 | 069 555 357
🌐 www.ispremiumlab.com
🔗 Join Telegram: https://t.me/ispremiumlaboratory | https://t.me/+820qjbYLKDQwODBl
🤖 https://t.me/ispremiumlaboratory_chatbot

24/12/2025

🤩 ឱកាសល្អ! ចំណេញលុយហើយបងប្អូនអើយ!

មកដល់ IS Premium ថ្ងៃនេះ មិនត្រឹមតែទទួលបានសេវាកម្មល្អទេ ថែមទាំងចំណេញកប់ហ្មង!
ព្រោះឥឡូវនេះ យើងមានប្រូម៉ូសិនពិសេស "ទិញ ១ ថែម ១" លើកញ្ចប់ពិនិត្យសុខភាព Gold Package!

បង់លុយតែម្នាក់ ពិនិត្យបានដល់ទៅ ២ នាក់!
(នាំប្ដីប្រពន្ធ ម៉ាក់ប៉ា ឬមិត្តភក្តិមកក៏បាន Free ម៉ាអេម!)

ប្រញាប់ឡើង! ការផ្តល់ជូននេះមានកំណត់ត្រឹមថ្ងៃទី ៣១ ធ្នូ នេះប៉ុណ្ណោះ!

ស្មានថា "Uric Acid" ធ្វើទុក្ខតែសន្លាក់មែនទេ? អ្នកកំពុងគិតខុសហើយ!បងប្អូនភាគច្រើនតែងគិតថា ការឡើងជាតិអាស៊ីត (Uric Acid) គ្រ...
24/12/2025

ស្មានថា "Uric Acid" ធ្វើទុក្ខតែសន្លាក់មែនទេ? អ្នកកំពុងគិតខុសហើយ!

បងប្អូនភាគច្រើនតែងគិតថា ការឡើងជាតិអាស៊ីត (Uric Acid) គ្រាន់តែធ្វើឱ្យឈឺមេជើង ឬជង្គង់ប៉ុណ្ណោះ។ តាមពិតទៅ វាជា "ឃាតករសម្ងាត់" ដែលបំផ្លាញសរីរាង្គខាងក្នុងរបស់អ្នកដោយមិនដឹងខ្លួន!

យោងតាមវេជ្ជសាស្ត្រ ប្រសិនបើអ្នកទុកឱ្យជាតិអាស៊ីតខ្ពស់យូរឆ្នាំ វាបង្កផលប៉ះពាល់ ៥ យ៉ាង៖

1️⃣ ជម្ងឺសន្លាក់ហ្គោត (Gout): ឈឺចាប់ខ្លាំងដូចគេយកកែវមកចាក់សន្លាក់ ហើម ក្រហម និងក្តៅ (ជាពិសេសនៅមេជើង)។
2️⃣ ខូចសន្លាក់ធ្ងន់ធ្ងរ: បង្កើតជាដុំគ្រីស្ទាល់រឹងៗ (Tophi) នៅតាមដៃជើង ធ្វើឱ្យខូចទ្រង់ទ្រាយ និងពិការភាព។
3️⃣ គ្រួសក្នុងតម្រងនោម (Kidney Stones): ជាតិអាស៊ីតកកដុំក្នុងតម្រងនោម ធ្វើឱ្យឈឺចង្កេះខ្លាំង និងនោមឈាម។
4️⃣ ខ្សោយតម្រងនោម (Kidney Failure): នេះជាចំណុចគ្រោះថ្នាក់បំផុត! វាធ្វើឱ្យតម្រងនោមលែងដំណើរការ ដែលតម្រូវឱ្យលាងឈាម។
5️⃣ បញ្ហាបេះដូង (Heart Risks): បង្កើនហានិភ័យនៃជម្ងឺលើសសម្ពាធឈាម និងជម្ងឺបេះដូង។

ដំណោះស្រាយ៖
កុំរង់ចាំទាល់តែឈឺ! ការពិនិត្យឈាមតាមដានកម្រិត Uric Acid និង មុខងារតម្រងនោម គឺជាវិធីការពារដ៏ល្អបំផុត។
----
📌 ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើងខ្ញុំខាងក្រោម!👇
✅ បច្ចេកវិទ្យាទំនើប | ✅ សុវត្ថិភាពខ្ពស់ | ✅ សេវាកម្មឆាប់រហ័ស
📍 ទីតាំង៖ ទីក្រុងកោះពេជ្រ, អគារលេខ B100
🕒 បើកចាប់ពី 6:00AM – 7:00PM រៀងរាល់ថ្ងៃ
📞 099 555 357 | 069 555 357
🌐 www.ispremiumlab.com
🔗 Join Telegram: https://t.me/ispremiumlaboratory | https://t.me/+820qjbYLKDQwODBl
🤖 https://t.me/ispremiumlaboratory_chatbot

🚦 ភ្លើងលឿងហើយ! តើអ្នកដឹងខ្លួនទេថា "ត្រៀមកើត" ទឹកនោមផ្អែម?មនុស្សជាច្រើនកើតជម្ងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន ព្រោះពួកគេមើលរំល...
23/12/2025

🚦 ភ្លើងលឿងហើយ! តើអ្នកដឹងខ្លួនទេថា "ត្រៀមកើត" ទឹកនោមផ្អែម?

មនុស្សជាច្រើនកើតជម្ងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន ព្រោះពួកគេមើលរំលងដំណាក់កាល "ត្រៀមកើត (Pre-diabetes)"។ នេះជាដំណាក់កាលដែលជាតិស្ករចាប់ផ្តើមឡើងខ្ពស់ តែមិនទាន់ដល់កម្រិតជម្ងឺ។

តោះ! មកមើលលទ្ធផលឈាមរបស់អ្នកទាំងអស់គ្នា៖

1️⃣ កម្រិត HbA1c (មធ្យមភាគជាតិស្ករ ៣ខែ):
- ធម្មតា: ក្រោម 5.7%
- ត្រៀមកើត: ចន្លោះ 5.7% - 6.4% (ត្រូវប្រយ័ត្នមែនទែន!)
-​ ទឹកនោមផ្អែម: ចាប់ពី 6.5% ឡើងទៅ

2️⃣ កម្រិតស្ករពេលព្រឹក (Fasting Glucose):
- បើចន្លោះ 100 - 125 mg/dL គឺស្ថិតក្នុងដំណាក់កាលព្រមានហើយ!

ដំណឹងល្អសម្រាប់អ្នក "ត្រៀមកើត (Pre-diabetes)៖
បើអ្នកស្ថិតក្នុងតំបន់ "ត្រៀមកើត (ភ្លើងលឿង)" អ្នកនៅមានឱកាស ១០០% ក្នុងការបកក្រោយ ដោយគ្រាន់តែអនុវត្តតាមចំណុចខាងក្រោម៖

១. កាត់បន្ថយម្សៅ និងស្ករ (Cut Carbs & Sugar):
-​ បន្ថយបាយស (ញ៉ាំអង្ករសម្រូបវិញបើអាច ព្រោះអាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ និងកាត់បន្ថយហានិភ័យជម្ងឺទឹកនោមផ្អែមប្រភេទ ២)។
- ជៀសវាងភេសជ្ជៈផ្អែម (កាហ្វេទឹកដោះគោ, តែគុជ, ទឹកក្រូច)។
- បន្ថយនំចំណី និងផ្លែឈើដែលមានរសជាតិផ្អែមខ្លាំង (ទុរេន, ខ្នុរ)។

២. សម្រកទម្ងន់ (Lose Weight):
-​ ការស្រកទម្ងន់ត្រឹមតែ ៥-៧% នៃទម្ងន់ខ្លួន (ឧ. បើធាត់ ៦០គីឡូ ស្រកឱ្យបាន ៣-៤គីឡូ) អាចជួយបញ្ចុះជាតិស្ករបានយ៉ាងមានប្រសិទ្ធភាព។

៣. ហាត់ប្រាណជាប្រចាំ (Exercise):
- ព្យាយាមដើរលឿន រត់ ឬហាត់កីឡា យ៉ាងហោចណាស់ ៣០ នាទី ក្នុងមួយថ្ងៃ (៥ ថ្ងៃក្នុងមួយសប្តាហ៍)។ ការធ្វើចលនាជួយឱ្យរាងកាយដុតបំផ្លាញស្ករបានល្អ។

៤. ញ៉ាំបន្លែឱ្យច្រើន (More Fiber):
- ញ៉ាំបន្លែឱ្យបានរាល់ពេលបាយ ដើម្បីជួយបន្ថយល្បឿននៃការស្រូបយកជាតិស្ករចូលក្នុងឈាម។

កុំរង់ចាំដល់ភ្លើងក្រហម! ចាប់ផ្តើមអនុវត្តថ្ងៃនេះ ហើយមកពិនិត្យ HbA1c ម្ដងទៀតនៅ ៣ ខែក្រោយជាមួយ IS Premium។
----
📌 ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើងខ្ញុំខាងក្រោម!👇
✅ បច្ចេកវិទ្យាទំនើប | ✅ សុវត្ថិភាពខ្ពស់ | ✅ សេវាកម្មឆាប់រហ័ស
📍 ទីតាំង៖ ទីក្រុងកោះពេជ្រ, អគារលេខ B100
🕒 បើកចាប់ពី 6:00AM – 7:00PM រៀងរាល់ថ្ងៃ
📞 099 555 357 | 069 555 357
🌐 www.ispremiumlab.com
🔗 Join Telegram: https://t.me/ispremiumlaboratory | https://t.me/+820qjbYLKDQwODBl
🤖 https://t.me/ispremiumlaboratory_chatbot

ឈឺទ្រូងធម្មតា ឬ ជាសញ្ញា "គាំងបេះដូង"?មនុស្សជាច្រើនតែងច្រឡំរវាងការឈឺសាច់ដុំទ្រូងធម្មតា និងការឈឺដោយសារបេះដូង។ ការយល់ច្រឡំន...
22/12/2025

ឈឺទ្រូងធម្មតា ឬ ជាសញ្ញា "គាំងបេះដូង"?

មនុស្សជាច្រើនតែងច្រឡំរវាងការឈឺសាច់ដុំទ្រូងធម្មតា និងការឈឺដោយសារបេះដូង។ ការយល់ច្រឡំនេះអាចគ្រោះថ្នាក់ដល់ជីវិត!

សញ្ញា "ដាស់តឿន" ដែលអ្នកត្រូវប្រញាប់ទៅជួបពេទ្យ៖

1️⃣ លក្ខណៈនៃការឈឺ: មិនមែនឈឺចាក់ៗទេ តែឈឺដូច "មានរបស់ធ្ងន់សង្កត់ពីលើ" ឬណែនខ្លាំងនៅកណ្តាលទ្រូង។
2️⃣ ទិសដៅនៃការឈឺ: ការឈឺចាប់រាលដាលទៅ ដៃឆ្វេង, ស្មា, ក, ឬថ្គាម។
3️⃣ អាការៈរួមផ្សំ: ស្រាប់តែ បែកញើសត្រជាក់ (ទាំងមិនក្តៅ), វិលមុខចង់ដួល ឬដកដង្ហើមមិនដល់គ្នា។

ការធ្វើរោគវិនិច្ឆ័យរហ័ស = អាចព្យាបាលបានទាន់ពេល!
ប្រសិនបើមានអាការៈសង្ស័យ គ្រូពេទ្យនឹងតម្រូវឱ្យធ្វើតេស្តឈាមរក Troponin និងវាស់ចង្វាក់បេះដូង (ECG) ជាបន្ទាន់។
----
📌 ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើងខ្ញុំខាងក្រោម!👇
✅ បច្ចេកវិទ្យាទំនើប | ✅ សុវត្ថិភាពខ្ពស់ | ✅ សេវាកម្មឆាប់រហ័ស
📍 ទីតាំង៖ ទីក្រុងកោះពេជ្រ, អគារលេខ B100
🕒 បើកចាប់ពី 6:00AM – 7:00PM រៀងរាល់ថ្ងៃ
📞 099 555 357 | 069 555 357
🌐 www.ispremiumlab.com
🔗 Join Telegram: https://t.me/ispremiumlaboratory | https://t.me/+820qjbYLKDQwODBl
🤖 https://t.me/ispremiumlaboratory_chatbot

ឃ្លានសាច់អាំង នឹកគ្រឿងសមុទ្រ... តែខ្លាច "ដើរមិនរួច" មែនទេ?យល់អារម្មណ៍ហ្នឹងណាស់! ឃើញគេញ៉ាំទំនងៗ ឯងចេះតែលេបទឹកមាត់ តែមិនហ៊...
21/12/2025

ឃ្លានសាច់អាំង នឹកគ្រឿងសមុទ្រ... តែខ្លាច "ដើរមិនរួច" មែនទេ?

យល់អារម្មណ៍ហ្នឹងណាស់! ឃើញគេញ៉ាំទំនងៗ ឯងចេះតែលេបទឹកមាត់ តែមិនហ៊ានដាក់ព្រោះខ្លាចយប់ហ្នឹង អាស៊ីត "Uric Acid" ធ្វើទុក្ខជើង។😅

កុំបាច់ទាយ! ហើយក៏កុំបាច់តមរហូតដល់ស្គមដែរ!

✅ ដំណោះស្រាយងាយៗ:
មកឆែកមើលកម្រិតជាតិអាស៊ីត (Uric Acid) ក្នុងឈាមនៅ IS Premium មួយភ្លែតសិនមក!
-​ បើលទ្ធផល "ទាប/ធម្មតា" 👉 ដាក់បានតិចតួច (តែកុំច្រើនពេក)!
- បើលទ្ធផល "ខ្ពស់" 👉 ពេទ្យនឹងប្រាប់វិធីការពារ ដើម្បីកុំឱ្យឈឺសន្លាក់ ហើយអាចរីករាយនឹងការជួបជុំបានខ្លះៗ។

សុខភាពល្អ គឺនៅតែអាចញ៉ាំរបស់ឆ្ងាញ់បាន ឱ្យតែយើងចេះតាមដាន! មកជួបពួកយើងថ្ងៃនេះណា៎!
----
📌 ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើងខ្ញុំខាងក្រោម!👇
✅ បច្ចេកវិទ្យាទំនើប | ✅ សុវត្ថិភាពខ្ពស់ | ✅ សេវាកម្មឆាប់រហ័ស
📍 ទីតាំង៖ ទីក្រុងកោះពេជ្រ, អគារលេខ B100
🕒 បើកចាប់ពី 6:00AM – 7:00PM រៀងរាល់ថ្ងៃ
📞 099 555 357 | 069 555 357
🌐 www.ispremiumlab.com
🔗 Join Telegram: https://t.me/ispremiumlaboratory | https://t.me/+820qjbYLKDQwODBl
🤖 https://t.me/ispremiumlaboratory_chatbot

តើ HBsAg ជាអ្វី? ហេតុអ្វីគ្រូពេទ្យត្រូវពិនិត្យវា?នៅក្នុងការធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទ B ការពិនិត្យរក HBsAg (Hep...
20/12/2025

តើ HBsAg ជាអ្វី? ហេតុអ្វីគ្រូពេទ្យត្រូវពិនិត្យវា?

នៅក្នុងការធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទ B ការពិនិត្យរក HBsAg (Hepatitis B surface Antigen) គឺជាជំហានដំបូង និងសំខាន់បំផុត។

ការពិតវេជ្ជសាស្ត្រដែលអ្នកគួរដឹង៖
១. និយមន័យ:
HBsAg គឺជាប្រូតេអ៊ីនដែលស្ថិតនៅលើ "សម្បកខាងក្រៅ" នៃមេរោគរលាកថ្លើម B។

២. តួនាទីក្នុងការធ្វើតេស្ត:
នៅពេលមេរោគចូលក្នុងរាងកាយ វាផលិត HBsAg យ៉ាងច្រើនចូលក្នុងចរន្តឈាម។

- ដូច្នេះ ការធ្វើតេស្តឈាមរកឃើញ HBsAg បញ្ជាក់ថា "អ្នកកំពុងមានការឆ្លងមេរោគ" (មិនថារលាកស្រួចស្រាវ ឬរ៉ាំរ៉ៃទេ)។

៣. ទំនាក់ទំនងជាមួយវ៉ាក់សាំង:
វ៉ាក់សាំងការពារជំងឺរលាកថ្លើម B ត្រូវបានផលិតឡើងដោយការចំរាញ់យក HBsAg នេះឯង ដើម្បីយកទៅភ្ញោចប្រព័ន្ធភាពស៊ាំរបស់អ្នកឱ្យផលិតអង់ទីគ័រការពារ (Anti-HBs)។

ការយល់ដឹងច្បាស់លាស់ នាំទៅរកការព្យាបាលត្រឹមត្រូវ!
ពិនិត្យមុខងារថ្លើម និងស្វែងរកមេរោគថ្លើម B ដោយម៉ាស៊ីនស្វ័យប្រវត្តិនៅ IS Premium។
----
📌 ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើងខ្ញុំខាងក្រោម!👇
✅ បច្ចេកវិទ្យាទំនើប | ✅ សុវត្ថិភាពខ្ពស់ | ✅ សេវាកម្មឆាប់រហ័ស
📍 ទីតាំង៖ ទីក្រុងកោះពេជ្រ, អគារលេខ B100
🕒 បើកចាប់ពី 6:00AM – 7:00PM រៀងរាល់ថ្ងៃ
📞 099 555 357 | 069 555 357
🌐 www.ispremiumlab.com
🔗 Join Telegram: https://t.me/ispremiumlaboratory | https://t.me/+820qjbYLKDQwODBl
🤖 https://t.me/ispremiumlaboratory_chatbot

ឈាម "កកពេក" ក៏មិនល្អ... "រាវពេក" ក៏គ្រោះថ្នាក់!ឈាមរបស់យើងមានយន្តការពិសេសម្យ៉ាង។ វាត្រូវតែ "រាវ" ដើម្បីហូរចិញ្ចឹមរាងកាយ ត...
19/12/2025

ឈាម "កកពេក" ក៏មិនល្អ... "រាវពេក" ក៏គ្រោះថ្នាក់!

ឈាមរបស់យើងមានយន្តការពិសេសម្យ៉ាង។ វាត្រូវតែ "រាវ" ដើម្បីហូរចិញ្ចឹមរាងកាយ តែវាក៏ត្រូវតែចេះ "កក" ភ្លាមៗនៅពេលមានរបួស។

តែបើវាធ្វើការខុសប្រក្រតី វានឹងបង្កជាបញ្ហាធំ ២៖
1️⃣ ឈាមកកខ្លាំងពេក (កំណកឈាម):
នេះជាឃាតករលាក់មុខ! ឈាមអាចកកដុំៗក្នុងសរសៃឈាម (ជាពិសេសនៅជើង)។

-​ រោគសញ្ញា៖ ជើងហើម ឈឺ ចុក ក្រហម ឬក្តៅនៅកន្លែងស្ទះ។ បើដុំឈាមនោះរត់ទៅសួត ឬខួរក្បាល គឺគ្រោះថ្នាក់ដល់ជីវិត!

2️⃣ ឈាមរាវពេក (ហូរឈាម):
-​ រោគសញ្ញា៖ ងាយជាំស្បែកទោះមិនប៉ះទង្គិច, ហូរឈាមច្រមុះញឹកញាប់, ឬហូរឈាមមិនងាយឈប់ពេលមានរបួស។

តើឈាមរបស់អ្នកមានតុល្យភាពដែរឬទេ?
ការពិនិត្យ Coagulation Profile (PT, aPTT, INR) នៅ IS Premium អាចប្រាប់ចម្លើយដល់អ្នកបានយ៉ាងច្បាស់។
----
📌 ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើងខ្ញុំខាងក្រោម!👇
✅ បច្ចេកវិទ្យាទំនើប | ✅ សុវត្ថិភាពខ្ពស់ | ✅ សេវាកម្មឆាប់រហ័ស
📍 ទីតាំង៖ ទីក្រុងកោះពេជ្រ, អគារលេខ B100
🕒 បើកចាប់ពី 6:00AM – 7:00PM រៀងរាល់ថ្ងៃ
📞 099 555 357 | 069 555 357
🌐 www.ispremiumlab.com
🔗 Join Telegram: https://t.me/ispremiumlaboratory | https://t.me/+820qjbYLKDQwODBl
🤖 https://t.me/ispremiumlaboratory_chatbot

ម៉ាក់ប៉ាសុខភាពល្អ... តែហេតុអ្វីកូនកើតមក "ងាយឈឺ"?ឪពុកម្តាយខ្លះឆ្ងល់ថា ខ្លួនឯងរឹងមាំធម្មតា សាច់ញាតិក៏អត់មានអ្នកឈឺ... ចុះហេ...
17/12/2025

ម៉ាក់ប៉ាសុខភាពល្អ... តែហេតុអ្វីកូនកើតមក "ងាយឈឺ"?

ឪពុកម្តាយខ្លះឆ្ងល់ថា ខ្លួនឯងរឹងមាំធម្មតា សាច់ញាតិក៏អត់មានអ្នកឈឺ... ចុះហេតុអ្វីបានជាកូនតូចកើតមក ឈឺញឹកញាប់ម្ល៉េះ? ព្យាបាលមិនងាយជាសះស្បើយសោះ?

ចម្លើយអាចស្ថិតនៅលើ "ហ្សែន (Gene)" ដែលយើងមើលមិនឃើញ!

យោងតាមរូបភាពខាងក្រោម នេះគឺជាករណីនៃជម្ងឺ "កង្វះប្រព័ន្ធការពារ (ADA Deficiency)"៖
ដំណើរការបែបងាយយល់៖
១. ប៉ា និង ម៉ាក់ អាចមានសុខភាពល្អធម្មតា ១០០% ប៉ុន្តែពួកគាត់មាន "ហ្សែនលាក់មុខ" នៅក្នុងខ្លួន។
២. នៅពេលយកកូន មានឱកាស ២៥% ដែលហ្សែនលាក់មុខរបស់ប៉ា និងម៉ាក់ មកជួបគ្នា។
៣. លទ្ធផលគឺធ្វើឱ្យកូនកើតមក "ខ្វះប្រព័ន្ធការពារ"។

តើកូននឹងមានអាការៈបែបណា?
គឺកូននឹង "ងាយឆ្លងរោគ" ជាងក្មេងដទៃ។ គ្រាន់តែត្រូវខ្យល់ ឬមេរោគតិចតួច ក៏អាចធ្វើឱ្យគាត់ឈឺបានដែរ (ដូចជា រលាកសួត ឬ រាករូសញឹកញាប់) ព្រោះរាងកាយគាត់គ្មានប្រព័ន្ធការពារ។

ការពារ ដោយការដឹងមុន!
សម្រាប់គូស្វាមីភរិយាថ្មីថ្មោង ការពិនិត្យ Carrier Screening (ស្វែងរកហ្សែនលាក់មុខ) គឺសំខាន់ណាស់ ដើម្បីឱ្យយើងដឹងថា តើយើងមានហានិភ័យនេះឬអត់ មុនពេលសម្រេចចិត្តយកបុត្រ។

IS Premium អាចជួយលោកអ្នកពិនិត្យសុខភាពហ្សែន ដើម្បីរៀបចំផែនការគ្រួសារប្រកបដោយទំនុកចិត្ត។
----
📌 ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើងខ្ញុំខាងក្រោម!👇
✅ បច្ចេកវិទ្យាទំនើប | ✅ សុវត្ថិភាពខ្ពស់ | ✅ សេវាកម្មឆាប់រហ័ស
📍 ទីតាំង៖ ទីក្រុងកោះពេជ្រ, អគារលេខ B100
🕒 បើកចាប់ពី 6:00AM – 7:00PM រៀងរាល់ថ្ងៃ
📞 099 555 357 | 069 555 357
🌐 www.ispremiumlab.com
🔗 Join Telegram: https://t.me/ispremiumlaboratory | https://t.me/+820qjbYLKDQwODBl
🤖 https://t.me/ispremiumlaboratory_chatbot

Address

Building #100, Sangkat Tonle Basac, Khan Chamkar Mon
Phnom Penh
12000

Opening Hours

Monday 06:30 - 18:30
Tuesday 06:30 - 18:30
Wednesday 06:30 - 18:30
Thursday 06:30 - 18:30
Friday 06:30 - 18:30
Saturday 06:30 - 18:30
Sunday 06:30 - 18:30

Telephone

+85599555357

Alerts

Be the first to know and let us send you an email when I.S. Premium Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to I.S. Premium Laboratory:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category