Dr Kanal - ដុកទ័រ កាណាល់

Dr Kanal - ដុកទ័រ កាណាល់ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr Kanal - ដុកទ័រ កាណាល់, Doctor, Phnom Penh.

អាយុទើប២៤ឆ្នាំខូចសន្លាកអស់ អាណិត!Late stage r-axSpA / Ankylosing spondylitis
21/06/2024

អាយុទើប២៤ឆ្នាំខូចសន្លាកអស់ អាណិត!
Late stage r-axSpA / Ankylosing spondylitis

17/04/2024

ថ្នាំលើសជាតិស្ករនិងថ្នាំទឹកនោមផ្អែមគឺតែមួយ មិនមែនថ្នាំលើសជាតិស្ករផ្សេងថ្នាំទឹកនោមផ្អែមផ្សេងទេ

30/09/2023

ពេលចូលនិវត្តន៍មិនមែនជាពេលដេកសុីទេ គឺជាពេលដែលត្រូវហាត់ប្រាណ ហាត់អោយបានច្រើនជាងពេលនៅក្មេង​ទៀតព្រោះ

១. មេតាបូលីស(Metabolism)​មនុស្សចាស់ខ្សោយជាងក្មេង ពេលហូបល្មមៗងាយនឹងឡើងគីឡូ ហើយហាត់ប្រាណតិចៗមិនងាយស្រកវិញ

២. គីឡូច្រើនពេលចាស់ងាយនឹងឈឺជង្គង់ឈឺជេីង​ ប្រឈមនឹងលើសឈាមទឹកនោមផ្អែម

៣.មិនសូវហាត់ប្រាណសាច់ដុំនឹងរួចតូចស្វិត សាច់ដុំស្វិតនឹងធ្វើអោយខ្សោយសាច់ដុំខ្សោយកំលាំង​ វាជាមូលហេតុមួយដែរដែលធ្វើអោយចាស់ទៅទ្រោមដើរមិនរួច

ដុកទ័រ. កាណាល់

****អត់ហូបបាយមិនស្លាប់ទេមានមតិជាច្រើនតែងតែយល់ច្រលំថា ការរស់នៅប្រចាំថ្ងៃត្រូវតែហូបបាយជាចាំបាច់ជាក់ស្តែងមានអ្នកជំងឺទឹកនោមផ...
17/09/2023

****អត់ហូបបាយមិនស្លាប់ទេ

មានមតិជាច្រើនតែងតែយល់ច្រលំថា ការរស់នៅប្រចាំថ្ងៃត្រូវតែហូបបាយជាចាំបាច់

ជាក់ស្តែងមានអ្នកជំងឺទឹកនោមផ្អែមរបស់ខ្ញុំម្នាក់មានកំហាប់ជាតិស្ករHba1c 14%។ គាត់បានផ្លាស់ប្តូរការហូបចុករបស់គាត់ ហូបតែបន្លែសាច់និងគ្រាប់ធញ្ញជាតិ(ហូបបន្លែច្រើនជាងគេ)​ បូករួមជាមួយនឹងការហាត់ប្រាណ ដោយមិនហូបបាយសោះ

HbA1cរបស់គាត់ចុះមកនៅ៦.២%ដោយមិនប្រើប្រាស់ថ្នាំទឹកនោមផ្អែម ហើយថែមទាំងមានកំលាំងកំហែងធ្វើការបានធម្មតា។ គាត់បានបន្តមិនហូបបាយរយៈពេល២ឆ្នាំហើយ គុណភាពជិវិតនិងសុខភាពរបស់គាត់គឺប្រសើរជាងមុន

ហូបបាយកាន់តែតិចកាន់តែល្អ សារធាតុផ្អែមកាន់តែតិចកាន់តែល្អ​ ជាពិសេសវ័យចាប់ពី៣៥ឆ្នាំឡើងទៅនិងអ្នកជំងឺទឹកនោមផ្អែម

សារធាតុចិញ្ចឹមដែលមានក្នុងបាយគឺស្ករច្រើនជាងគេ​ ដែលជាប្រភពថាមពល ប៉ុន្តែប្រភពថាមពលរបស់យើងមិនមែនមានតែស្ករទេ គឺមានខ្លាញ់ហើយនិងប្រូតេអុីនដែរ

វេជ្ជ.​ ជុំ​ សុីកាណាល់

19/08/2023

ញោមៗគួរឈប់ប្រគេនភេសជ្ជ:ប៉ូវកំលាំងដល់ព្រសង្ឃទៅ ព្រោះឥឡូវព្រះសង្ឃមានជំងឺទឹកនោមផ្អែមច្រើនណាស់

30/06/2023

មិនមែនគ្រប់ការឈឺសន្លាក់ទាំងសុទ្ធតែត្រូវការតមសាច់​ទេ ព្រោះការឈឺសន្លាក់មិនមែនសុទ្ធតែកើតដោយ​សារការឡើងជាតិអាសុីត

សារដាស់តឿនចំពោះអ្នកជំងឺទឹកនោមផ្អែមនារដូវវស្សានារដូវភ្លៀងធ្លាក់នេះជារដូវដែលសំបូរនូវជំងឺមេលីអូអុីដូសុីស(Melioidosis)​ ដែលភ...
26/05/2023

សារដាស់តឿនចំពោះអ្នកជំងឺទឹកនោមផ្អែមនារដូវវស្សា

នារដូវភ្លៀងធ្លាក់នេះជារដូវដែលសំបូរនូវជំងឺមេលីអូអុីដូសុីស(Melioidosis)​ ដែលភាគច្រើនកើតលើអ្នកជំងឺទឹកនោមផ្អែមដែលមានHbA1c >9% និងដែលជាអ្នកស្រែចំការ ព្រោះមេរោគនេះវារស់នៅកន្លែងដីសើម
វិធីការពារ
១.តាមដាននិងគ្រប់គ្រងជាតិស្ករអោយល្អ
២.ពាក់ស្បែកជើងកវែងអោយបានត្រឹមត្រូវ កាត់បន្ថយការជាន់ដីសើម
***ករណីសង្ស័យថាមានកើតជំងឺមេលីអីដូសុីសដូចជា:
អ្នកជំងឺទឹកនោមផ្អែមរឺអ្នកជំងឺដែលមានប្រពន្ធ័ការពារខ្សោយ មានរោគសញ្ញាដូចជា ក្តៅខ្លួនខ្លាំង ឈឺសន្លាក់​ ក្អកហត់ រឺឈឺពោះត្រូវទៅមន្ទីរពេទ្យជាបន្ទាន់​ ព្រោះជំងឺនេះអត្រាស្លាប់ខ្ពស់

វេជ្ជ.​ ជុំ សុីកាណាល់

សំនួរសំខាន់ដែលអ្នកជំងឺជាស្រ្តីវ័យក្មេងតែងតែសួរ ដែលពីមុនភាគច្រើនតែងតែបានចំលើយថា​ "មិនបាន"​តើស្រ្តីក្នុងវ័យបន្តពូជដែលចង់បា...
23/05/2023

សំនួរសំខាន់ដែលអ្នកជំងឺជាស្រ្តីវ័យក្មេងតែងតែសួរ ដែលពីមុនភាគច្រើនតែងតែបានចំលើយថា​ "មិនបាន"​

តើស្រ្តីក្នុងវ័យបន្តពូជដែលចង់បានបុត្រប៉ុន្តែមានជំងឺប្រព័ន្ធភាពសាំ(autoimmune disease) ដូចជា​ ទឹកនោមប្រៃ,​លូផឹស(lupus), រលាកសន្លាក់រាំរ៉ៃ (Rheumatoid arthritis) ជាដើម​ អាចមានបុត្រមានដែររឺទេ?

ចំលើយគឺ "បាន"​ ប៉ុន្តែត្រូវពិភាគ្សាជាមួយវេជ្ជបណ្ឌិតជំនាញ/ឯកទេសសិនមុននឹងមានបុត្រ

MMCC Family Medicine Residency Program.Please click on the picture to see how to apply!Original post: Mercy Medical cent...
07/04/2023

MMCC Family Medicine Residency Program.
Please click on the picture to see how to apply!
Original post: Mercy Medical center Cambodia

19/03/2023

អ្នកដែលចាប់ផ្តើមកើតជំងឺទឹកនោមផ្អែមប្រភេទទី២មុនអាយុ៣០ឆ្នាំ​ ច្រើនជាអ្នកដែលធ្វើការប្រើកំលាំង ដូចជា​ កម្មករ​សំណង់​ អ្នកលីសែង​ និង​ អ្នកធ្វើការយប់ ហេតុអ្វី?

អ្នកជំងឺ៥២ឆ្នាំប្រុស មកពេទ្យដោយសារហត់ពិបាកដកដង្ហើមប្រហែល២០ថ្ងៃ ត្រូវបានយើងរកឃើញថាមានព្រូនឈ្មោះStrongyloides stercoralisជ...
25/02/2023

អ្នកជំងឺ៥២ឆ្នាំប្រុស មកពេទ្យដោយសារហត់ពិបាកដកដង្ហើមប្រហែល២០ថ្ងៃ ត្រូវបានយើងរកឃើញថាមានព្រូនឈ្មោះStrongyloides stercoralisជាច្រើននៅក្នុងកំហាក​ (ហត់ដោយសារព្រូនចូលលុកលុយក្នុងសួត​ Pulmonary Strongyloides)
ប្រវត្តិជំងឺ:
១.​ធ្លាប់ព្យាបាលសួតរបេងកាលពី៥ឆ្នាំមុន
២.​មិនដែលបានបញ្ចុះសត្វល្អិត
៣. ឈឺសន្លាក់រាំរ៉ៃ៥ឆ្នាំ(Rheumatoid​ arthritis) តែមិនដែលបានព្យាបាលដោយវេជ្ជបណ្ឌិត លេបតែថ្នាំបំបាត់ការឈឺចាប់
***ការលេបថ្នាំបំបាត់ឈឺចាប់យូរ ឧ.​ ប្រភេទsteroid នឹងធ្វើអោយប្រព័ន្ធការពាររាងកាយចុះខ្សោយដែលអាចនាំអោយពួកព្រូនទាំងនេះលុកលុយបានស្រួល រួមទាំងផលវិបានជាច្រើនផ្សេងទៀត

***សារដាស់តឿន
១. គួរបញ្ចុះសត្វល្អិតរៀងរាល់៣-៦ខែម្តង
២. គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតពេលដែលលេបថ្នាំបំបាត់ឈឺចាប់យូរហើយមិនបានធូរស្រាល​ ព្រោះជំងឺឈឺសន្លាក់ខ្លះអាចព្យាកាលបានដោយមិនត្រូវការថ្នាំបំបាត់ឈឺចាប់រយ:ពេលយូរឡើយ

វេជ្ជ.​ ជុំ​ សុីកាណាល់

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Dr Kanal - ដុកទ័រ កាណាល់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category