Neurology & Neurosurgery

Neurology & Neurosurgery យើងខ្ញុំនឹងចែករម្លែកចំនេះដឹងសុខភាពខួរក្បាល_ឆ្អឹងខ្នងនិងការឈឺចាប់ព្រមទាំងរបៀបក្នុងការថែទាំសុខភាព �

05/01/2024

ខ្លីស្តីពីការគៀបនៃឌីសឆ្អឹងកង 🩻🩺
Video 01

👉Anatomy of the vertebral column 👍
01/01/2024

👉Anatomy of the vertebral column 👍

Pain generators of the lumbar spineដើមចមនៃរឿងឈឺឆ្អឹងកងចង្កេះមានច្រើន👆
26/12/2023

Pain generators of the lumbar spine
ដើមចមនៃរឿងឈឺឆ្អឹងកងចង្កេះមានច្រើន👆

👉 ករណី​កម្រមួយនៃ intradural spinal lipoma (ដុំខ្លាញ់ដ៏ធំមួយដែលដុះនៅក្នុងស្រោមខួរឆ្អឹងខ្នង)👉 អ្នកជម្ងឺចូលមកដោយមានបញ្ហាទន់...
04/08/2023

👉 ករណី​កម្រមួយនៃ intradural spinal lipoma (ដុំខ្លាញ់ដ៏ធំមួយដែលដុះនៅក្នុងស្រោមខួរឆ្អឹងខ្នង)
👉 អ្នកជម្ងឺចូលមកដោយមានបញ្ហាទន់ជើង&ស្ពឹកទាំងស្រុងក្នុងរយ:ពេល៣ថ្ងៃចុងក្រោយ (muscular force: 0/5, hypoesthesia 0/2 below umbilicus)
👉 ក្រោយពេលពិនិត្យយើងបានរកឃើញមានជាដុំសាច់ដែលសង្កត់ទៅលើខួរឆ្អឹងខ្នងតំបន់ទ្រូងរបស់គាត់ពីកាំទី5-ទី10 (T5-T10)
👉 Indication: យើងមានធ្វើការវះកាត់យកដុំសាច់នោះដោយចំណាយពេល៥ម៉ោង
👉 លទ្ធផល: ក្រោយពេលវះកាត់បាន៣ថ្ងៃអ្នកជម្ងឺចាប់អាចកម្រើកជើងបានមកវិញ &​ដឹងការឈឺចាប់មកវិញខ្លះ (muscle strength 2/5, hypoesthesia 1/2)

👉 Hématome soudurale chronique (Chronic subdural hematoma)  ជម្ងឺឈាមកកក្រោមស្រទាប់ខួរក្បាលរ៉ាំរ៉ៃទៅលើបុរស ៥៥ឆ្នាំ ៊ដែលពិ...
08/03/2023

👉 Hématome soudurale chronique (Chronic subdural hematoma) ជម្ងឺឈាមកកក្រោមស្រទាប់ខួរក្បាលរ៉ាំរ៉ៃទៅលើបុរស ៥៥ឆ្នាំ ៊ដែលពិសារស្រារ៉ាំរ៉ៃ (ផឹកខួប) + គាត់មានការប៉ះទង្គិចដោយដួលម៉ូតូខ្លួនឯង(ស្រវឹង)
✍️ រោគសញ្ញារបស់វាគឺកើតឡើងស្ងាត់ៗ សន្សឺមៗបន្តិចម្តងៗរហូតដល់ទំហំឈាមធំសង្កត់ទៅលើសាច់ខួរក្បាលខ្លាំងទើបចាប់ចេញរោគសញ្ញា (រយ:ពេល>៣សប្តាហ៍ឡើង)
👉 ឈឺក្បាល
👉 វង្វេង
👉 ផ្លាស់ប្តូរអាកប្បកិរិយា
👉 ទន់មួយចំហៀងខ្លួន
👉 ប្រកាច់... ដែលរោគសញ្ញាទាំងនេះធ្វើទុក្ខទើបអ្នកជម្ងឺគាត់ចាប់អាម្នណ៍ហើយមកមន្ទីរពេទ្យ
✍️ កត្តាជម្រុញ :
+ វ័យចាស់🧓
+ ជាតិអាល់កុល 🍻
+ ការប្រើប្រាស់ថ្នាំពង្រាវឈាម... 💊
✍️ ការព្យាបាល :
👉 ការព្យាបាលដោយមិនវះកាត់
👉 ការវះកាត់ដើម្បីយកឈាមដែលកកចេញ
ក្នុងករណីដែលសង្ស័យដូចខាងលើសូមេត្តាជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធប្រសាទអោយបានឆាប់រហ័ស 🙏

👉👉 ករណីមួយទៀតនៃ spondylolisthesis L4-L5 ដែលគាត់ចូលមកមន្ទីរពេទ្យក្នុងមូលហេតុឈឺចង្កេះរ៉ាំរ៉ៃ​ស្របពេលដែលគាត់មានវ័យចំណាស់និង...
07/02/2023

👉👉 ករណីមួយទៀតនៃ spondylolisthesis L4-L5 ដែលគាត់ចូលមកមន្ទីរពេទ្យក្នុងមូលហេតុឈឺចង្កេះរ៉ាំរ៉ៃ​ស្របពេលដែលគាត់មានវ័យចំណាស់និងមានប្រវត្តិដួលប៉ះទង្គិច។
គាត់បាន​ទទួល​ការព្យាបាលដោយប្រើប្រាស់ថ្នាំយូរមកហើយដោយពុំបានទទួលការពិនិត្យនិងវាយតម្លៃពីគ្រូពេទ្យឯកទេសត្រឹមត្រូវឡើយ។
👉👉 បច្ចុប្បន្ននេះគាត់បានធូរស្បើយការឈឺចាប់មួយភាគធំក្រោយពីទទួលការវះកាត់ព្យាបាលបាន៣ថ្ងៃ។
👉👉 គួរបញ្ជាក់ផងដែរថាបញ្ហាឈឺចុកចាប់នៅផ្នែកបណ្តោយឆ្អឹងខ្នង(ក-ចង្កេះ)​ គួរទទួលការវាយតម្លៃនិងពិនិត្យដោយគ្រូពេទ្យឯកទេសត្រឹមត្រូវដើម្បីចៀសវាងផលវិបានពេលក្រោយ​ ។ 🙏🙏🙏
មិនមែនរាល់ការឈឺចុកចាប់ក-ចង្កេះទាំងអស់សុទ្ធតែដូចគ្នានោះទេ វាមានភាពស្មុគស្មាញច្រើនក្នុងការព្យាបាល​ហើយថ្នាំតែមួយមុខពិតជាពុំគ្រប់គ្រាន់នោះទេដែលក្នុងករណីខ្លះទាមទារដល់ការវះកាត់ផងដែរ ។ 🙏
ក្នុងករណីចង់ពិគ្រោះប្រឹក្សាយោបល់ដោយមិនគិតថ្លៃ :
👉 Inbox message
🙏 យើងជួយគ្នាដោយក្តីរីករាយ
#ក្រុមគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទ 💪

អ៊ុំប្រុសម្នាក់អាយុជាង៤០ឆ្នាំមាន: - បញ្ហាឈឺចង្កេះចាក់ទៅជើងខាងឆ្វេងយូរខែហើយ ទើបតែឈឺខ្លាំងនិងស្ពឹកខ្លាំងក្នុងរយ:ពេលជិត១០ថ្...
14/01/2023

អ៊ុំប្រុសម្នាក់អាយុជាង៤០ឆ្នាំមាន:
- បញ្ហាឈឺចង្កេះចាក់ទៅជើងខាងឆ្វេងយូរខែហើយ ទើបតែឈឺខ្លាំងនិងស្ពឹកខ្លាំងក្នុងរយ:ពេលជិត១០ថ្ងៃចុងក្រោយនេះ​ទើបគាត់មកជួបពួកយើងនៅមន្ទីរពេទ្យ។
- ប្រវត្តិជម្ងឺ : មិនធ្លាប់មានការដួលប៉ះទង្គិច,​ មិនធ្លាប់មានប្រវត្តិជម្ងឺបេះដូងឬទឹកនោមផ្អែមឡើយ។គាត់បានព្យាបាលដោយថ្នាំអស់ជាច្រើនសប្តាហ៍មកហើយ​។
- ការពិនិត្យ​រោគសញ្ញា​ :
គាត់មានបញ្ហាឈឺចង្កេះចាក់ទៅដល់់ជើងខាងឆ្វេង (Dermatome L5) និងមានការស្ពឹកខ្លាំង (hypoesthesia), SLR :

បងស្រីម្នាក់អាយុ៣៧ឆ្នាំបានចូលមកដល់មន្ទីរពេទ្យក្នុងអាការ:ឈឺចុកចាប់ចង្កេះខ្លាំងចាក់មកដល់ជើងស្តាំជាង២ខែមកហើយនឹងមានការស្ពឹកធ...
08/01/2023

បងស្រីម្នាក់អាយុ៣៧ឆ្នាំបានចូលមកដល់មន្ទីរពេទ្យក្នុងអាការ:ឈឺចុកចាប់ចង្កេះខ្លាំងចាក់មកដល់ជើងស្តាំជាង២ខែមកហើយនឹងមានការស្ពឹកធ្វើអោយគាត់ពិបាកដើរក្នុងរយ:ពេល១អាទិត្យចុងក្រោយនេះ។
ក្រោយពីពិនិត្យនឹងធ្វើការកំណត់អាការ:ជម្ងឺទាំងការពិនិត្យផ្ទាល់រួមជាមួយនឹងការថតស្គែន,យើងរកឃើញថាគាត់មាន​ #បញ្ហាគៀបទៅលើសរសៃប្រសាទចង្កេះដោយសារលៀនឌីសឆ្អឹងខ្នងផ្នែកខាងស្តាំ។
ដំណោះស្រាយ​:
ដោយសារក្នុងមួយរយ:ពេលធំដែលគាត់មានការឈឺចាប់​នេះគាត់បានពិសារថ្នាំបំបាត់ការឈឺចាប់អស់ជាច្រើនអាទិត្យតែមិនធូរស្បើយ គួបផ្សំជាមួយទំហំឌីសដែលលៀនមកមានទំហំធំ,​ យើងបានផ្តល់ជាដំណោះស្រាយដោយការវះកាត់យកបំណែកឌីសដែលគៀបចេញជូនគាត់។
ការវះកាត់បានដំណើរការទៅដោយរលូន,​ ៣ថ្ងៃក្រោយការវះកាត់នេះគាត់អាចដើរបានល្អជាងមុន, ការឈឺចាប់​និងការស្ពឹកបានថយច្រើនហើយពេលនេះគាត់បានចេញទៅបន្តសម្រាកព្យាបាលនៅផ្ទះហើយ។
យើងពិតជារីករាយជំនួសគាត់ 🙏
បើសិនបងប្អូនមានបញ្ហាដូចខាងលើគឺអាចអញ្ជើញមកពិគ្រោះយោបល់នៅ #មន្ទីរពេទ្យព្រះអង្គដួង #ផ្នែកវះកាត់ប្រព័ន្ធប្រសាទ 🙏 😀

ខ្លីៗស្តីអំពី Lumbar disc herniation  & Back pain (ការគៀបទៅលើឌីសឆ្អឹងខ្នង)😊😊😊🛑 Note : រាល់ការគៀបឌីសឆ្អឹងខ្នងមិនមែនសុទ្ធត...
06/01/2023

ខ្លីៗស្តីអំពី Lumbar disc herniation & Back pain (ការគៀបទៅលើឌីសឆ្អឹងខ្នង)😊😊😊
🛑 Note : រាល់ការគៀបឌីសឆ្អឹងខ្នងមិនមែនសុទ្ធតែវះកាត់ទើបជានោះទេ ‼️
👍👍 ហើយការវះកាត់បញ្ហានេះនៅខ្មែរយើងបានធ្វើការវះកាត់បានជោគជ័យជាច្រើនករណីរួចមកហើយ មិនចាំបាច់ទៅដល់ក្រៅប្រទេសឡើយ😊
✅ Background & Etiology :
-ជាង 90% គឺមានការគៀបនៅ L4-L5 (វ័យចំណាស់ & ភាពខ្សោយនៃ intervertebral disc)
-Chronic/acute stress ទៅលើផ្នែក annulus of intervertebral disc ដែលបណ្តាលអោយមានការគៀបចង្អៀតទៅលើ neural elements
✅លក្ខណ:ខុសៗគ្នានៃ Disc herniation :
+ យោងទៅតាមសាច់ឌីសដែលលៀន
- Protrusion
- Extrusion
- Sequestration
+ បើយោងទៅតាមតំបន់ឬច្រកដែលឌីសលៀនចេញ :
- Central zone
- Sub-articular zone
- Foraminal zone
- Extraforaminal zone
✅Clinical findings :
❌ Axial back pain : ឈឺចង្កេះគឺមានមូលហេតុច្រើន, មិនមែនអោយតែឈឺចង្កេះសុទ្ធតែមកពីគៀបឌីសឆ្អឹងខ្នងឡើយ
❌Radiculopathy : ការឈឺចាក់ពីចង្កេះទៅដល់ជើងដែលវាមានតំបន់ការឈឺចាប់ខុសៗគ្នាអាស្រ័យលើសរសៃប្រសាទដែលត្រូវបានគៀប (ឆែកមើល Dermatome) + អោយខ្សោយទៅលើតែ sensory or motor ឬទាំងពីរ
❎Cauda equina and conus syndrome : ក្នុងករណី Disc herniation សង្កត់គៀបបណ្តាលអោយចេញជា Sphincter dysfunction (ពិបាកនោមឬបត់ជើង) អាចជាសញ្ញាអាសន្នដែលទាមទារការវះកាត់ដើម្បីសង្គ្រោះបន្ទាន់ & ក្នុងករណីបើលើសពី Golden time របស់វា “24-48h” វាអាចអោយមាន permanent sphincter dysfunction

✅Investigations/Paracliniques
➡️MRI : modality of choice ដែលអាចមើល Nerve root or spinal cord compression & Disc
➡️CT-Scan : ក្នុងករណីមិនអាចធ្វើ MRI បាន
✅Treatment :
👉Medical treatment + Physiotherapy+ Support devices : ភាគច្រើនអាចជួយអោយអ្នកជម្ងឺធូរស្រាលបានច្រើន
👉Surgery :
ក្នុងករណីប្រសិនបើ Medical treatment មិនមានប្រសិទ្ធិភាព (ឯកសារខ្លះថាបើសិនព្យាបាលដោយមិនវះកាត់យ៉ាងតិច 12 សប្តាហ៍)
ក្នុងករណីការឈឺចាប់កាន់តែខ្លាំងឬមាន Neurological deficits
គោលដៅនៃការវះកាត់គឺដើម្បីដកយកបំណែកឌីសដែលអោយមានការគៀបសង្កត់មកលើ Spinal nerve ចេញ ។
✅Prognosis : ភាគច្រើនការឈឺចាប់អាចនឹងបាត់ភាគច្រើនក្រោយការវះកាត់ តែអាការ:ស្ពឹកៗនឹងបាត់បន្តិចម្តងៗតាមក្រោយ ។
ដំណោះស្រាយ ​​: ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសវះកាត់ផ្នែកប្រព័ន្ធប្រសាទដើម្បីរុករកមូលហេតុនិងកំណត់រោគវិនិច្ឆ័យដើម្បីភាពច្បាស់លាស់ ។
👉ប្រឹក្សាយោបល់ដោយមិនគិតថ្លៃទាក់ទងនឹងបញ្ហាប្រព័ន្ធប្រសាទ😄 :
Telegram : 077889575
⚠️ Note : ក្នុងករណីប្រសិនបើមានបងប្អូន មិត្តភក្ត្រ័ឬក្រុមគ្រួសាររបស់ប្អូនៗជួបបញ្ហានេះ អាចទាក់ទងមកពិភាក្សាផ្តល់យោបល់បានដោយមិនគិតថ្លៃនោះឡើយនិងកុំក្រែងចិត្តអី ។
ខ្មែរជួយខ្មែរ 😊
បកស្រាយនិងសម្រួលដោយ OddomMony DES de Neurochirugie

Cranial nerves និងរបៀបតេស្តទៅលើ Cranial nerves ទាំង 12​ 😉😉😉
04/01/2023

Cranial nerves និងរបៀបតេស្តទៅលើ Cranial nerves ទាំង 12​ 😉😉😉

- ការដាច់បែកសរសៃឈាមខួរក្បាល (AVC hémorragique) ដែលបុគ្គលម្នាក់នេះគាត់ពិសារស្រាជាប្រចាំ។- ការពិសារស្រារ៉ាំរ៉ៃជាប្រចាំ : >...
01/01/2023

- ការដាច់បែកសរសៃឈាមខួរក្បាល (AVC hémorragique) ដែលបុគ្គលម្នាក់នេះគាត់ពិសារស្រាជាប្រចាំ។
- ការពិសារស្រារ៉ាំរ៉ៃជាប្រចាំ : > 3 drinks/day គឺបង្កើនអត្រាក្នុងការមាន​ដាច់សរសៃឈាមខួរក្បាលលើសបុគ្គលធម្មតាដល់ទៅ​ 7 ដង​ 😢
Group telegram សុខភាព​ : https://t.me/Neuro_HealthCare
Group telegram សម្រាប់​និស្សិត​ពេទ្យ​ : https://t.me/NeurologyforMedstudents

របៀបគិតទំហំ hematoma តាម​ CT scan 😁
30/12/2022

របៀបគិតទំហំ hematoma តាម​ CT scan 😁

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Neurology & Neurosurgery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share