Phalla Meas Kinesiotherapy

Phalla Meas Kinesiotherapy ពិគ្រោះនិងព្យាបាលដោយចលនា(ស្ដារកាយសម្បទា)

ថ្ងៃនេះខ្ញុំយកបញ្ហានៃជំងឺគាបទ្រនាប់ឆ្អឹងក្រោយវះកាត់ យើងតែងបានលឺបញ្ហាទាំងអម្បាលមាណនេះពីអ្នកជុំវិញយើង។អ្នកប្រាកដជាមានចម្ងល...
02/07/2022

ថ្ងៃនេះខ្ញុំយកបញ្ហានៃជំងឺគាបទ្រនាប់ឆ្អឹងក្រោយវះកាត់ យើងតែងបានលឺបញ្ហាទាំងអម្បាលមាណនេះពីអ្នកជុំវិញយើង។
អ្នកប្រាកដជាមានចម្ងល់សួរខ្លួនឯង ម៉េចក្រោយពីវះកាត់រួចអ្នកជំងឺដែលគាបទ្រនាប់ឆ្អឹងនៅមិនទាន់ធូរស្រាលដូចមុនគាបឬថយការរំខានអោយមកត្រឹម2%...? ?

អ្វីៗមិនដូចការរំពឹងទុកនោះទេ ចឹងតើយើងត្រូវរៀនរស់ជាមួយការឈឺរំខានមែនទេ?

ចំលើយថាមែនគឺ គួរតែសម្របឬទទួលយកការរំខានដែលមានក្រោយវះកាត់ តែអ្វីដែលយើងអាចកែខៃចំពោះផលរំខាននៃការឈឺចាប់បាន ត្រូវមានវិធីសាស្រ្តអ្វីទើបអាចបន្ថយផលរំខានអោយទាបបំផុតដែលយើងអាចធ្វើបាន!!
៙ ផ្លាស់ប្ដូរទំលាប់ ឬកែប្រែឥរិយាបថមិនត្រឹមត្រូវ
៙ ជ្រើសរើសលំហាត់ប្រាណដែលសក្តិសមនិងជំងឺ
៙ តាមដានជាទៀងទាត់តាមពេលវេលា ជាមួយគ្រូពេទ្យចលនា
៙ ការរក្សាទម្ងន់ដែលត្រឹមត្រូវក៏ជួយអោយស្ថានភាពមានភាពប្រសើរខ្លះដែរ។

💐អរគុណច្រើន បើមានចម្ងល់ច្រើនលើបញ្ហាខាងដើមអាចឆាតសួរបានតាម Telegrame 012808348
015678560

ថ្ងៃនេះខ្ញុំលើកពីជំងឺដែលទាក់ទងនិងរបួសត្រង់ឆ្អឹងជំនី(ឆ្អឹងជំនីផុត) ភាគច្រើនយើងតែងតែធ្លាប់ជួបប្រទះ។ ជាពិសេសវាច្រើនតែកើតឡើង...
01/07/2022

ថ្ងៃនេះខ្ញុំលើកពីជំងឺដែលទាក់ទងនិងរបួសត្រង់ឆ្អឹងជំនី(ឆ្អឹងជំនីផុត) ភាគច្រើនយើងតែងតែធ្លាប់ជួបប្រទះ។ ជាពិសេសវាច្រើនតែកើតឡើងដោយការប៉ះទង្គិចនិងវត្ថុរឹង(ការដាល់ ទាត់ឬធាក់ ដួល បុកក្នុងស្ថានភាពមួយដោយមិនបានត្រៀមខ្លួនជាមុន)

💥 ខ្ញុំលើកយកតែស្ថានភាពរបួសដែលមិនប៉ះពាល់ដល់ការប្រេះស្រាំឬបាក់បែកមកនិយាយទេ គឺក្នុងស្ថានភាពមធ្យមនៃរបួស(តឹងរមួលសាច់ និងគ្រិចលើឆ្អឹងជំនីផុត)។

៙៙ អ្នកជំងឺខ្ញុំម្នាក់ គាត់ប្រលែងលេងជាមួយកូន ដោយមិនប្រយ័ត្នត្រូវកូនជាន់ត្រង់ឆ្អឹងជំនី(ផុត)ក្នុងស្ថានភាពគេងចំហៀង ក្រោយពីឧប្បត្តិវហេតុ បានមួយថ្ងៃការឈឺចាប់កើតមានខ្លាំង ពិបាកសូម្បីតែដកដង្ហើម កំរើក(ក្រោកពីដេក បរឡានឬរលាក់)។
៙ ក្នុងស្ថានភាពជាក់ស្ដែង ពាល់ធ្ងន់លើទីតាំងរបួសសឹងមិនបាន សាច់ដុំពោះបញ្ឈិតខាងក្រៅនិងសាច់ដុំចន្លោះឆ្អឹងជំនីឡើងតឹងរមួល មិនអាចអោយវាមានលទ្ធភាពយឺតរួមបាន។

🚑 ការព្យាបាលនៅថ្ងៃដំបូង ៖
_ ប្រើម៉ាស៊ីនជំនួយ Ultrasound Therapy បន្ថយការហើមដោយរបួស និងបន្ធូរការឈឺចាប់។
_ ប្រើ Tens ឬ IFT បន្ថយការឈឺចាប់និងហាត់ពន្លាសាច់ដុំ។
_ ការស្អំទឹកត្រជាក់(ស្អំទឹកកក)លើកន្លែងរបួសដោយប្រើរយះពេលពី១០នាទីទៅ១៥នាទីអោយបានញឹកញាប់។
៙ ថ្ងៃទី៣ដោយស្ថានភាពវិលមកប្រសើរខ្លះៗហើយ ការសំរួលនិងការហាត់(ការពន្លាសាច់ដុំដែលតឹងរួញខ្លី និងពង្រឹងកំលាំងសាច់ដុំអោយមកប្រសើរឡើងវិញ)។

🎯 បើជួបស្ថានភាពជំងឺបែបហ្នឹង អ្នកជំងឺត្រូវអត់ធ្មត់ច្រើនបន្តិចទៅលើពេលវេលា(រយះពេល)ព្យាបាល និងការចូលរួម(ហាត់តាមការណែនាំពីគ្រូពេទ្យចលនា)។ ប្រសិនបើអ្នកជ្រើសរើសការព្យាបាលដោយចលនាដោយមិនប្រើថ្នាំ...។
អរគុណច្រើនសំរាប់ការអានពីខាងដើម បើមានចម្ងល់ទាក់ទងនិងការព្យាបាលដោយចលនាអាចឆាតតាម:
Telegrame 012808348
015678560

🎁 ដំណោះស្រាយតាមរយះការពន្យឺតឬពន្លានិងបង្កើនលទ្ធភាពដែលទន់ខ្សោយរបស់ទន់ៗជុំវិញសន្លាក់ស្មា(សាច់ដុំ សរសៃពួរ សរសៃចំណងព្រមទាំងស្...
25/03/2022

🎁 ដំណោះស្រាយតាមរយះការពន្យឺតឬពន្លានិងបង្កើនលទ្ធភាពដែលទន់ខ្សោយរបស់ទន់ៗជុំវិញសន្លាក់ស្មា(សាច់ដុំ សរសៃពួរ សរសៃចំណងព្រមទាំងស្រោមសន្លាក់)។

ថ្ងៃនេះខ្ញុំលើកពីដំណោះស្រាយដែលងាយៗ ចំពោះអ្នកជំងឺដែលមានបញ្ហានៃការឈឺស្មា។💥អ្នកជំងឺខ្លះគាត់ត្អូញត្អែរ ពេលឈោងឬលើកដៃលាទៅចាប់ក...
24/03/2022

ថ្ងៃនេះខ្ញុំលើកពីដំណោះស្រាយដែលងាយៗ ចំពោះអ្នកជំងឺដែលមានបញ្ហានៃការឈឺស្មា។
💥អ្នកជំងឺខ្លះគាត់ត្អូញត្អែរ ពេលឈោងឬលើកដៃលាទៅចាប់កាន់អ្វីមួយ ឆ្ងាយពីដៃ ពេលជិតដល់ទីបញ្ចប់ឬពេលទម្លាក់ដៃចុះវិញសឹងតែគ្មានកំលាំងទប់។
🎁លំហាត់ខាងក្រោមនេះជាដំណោះស្រាយអាចជួយអ្នកបាន ៖

សួស្ដីមិត្តអ្នកអានជាទីនឹករលឹក ថ្ងៃនេះខ្ញុំលើកពីស្ថានភាពអ្នកជំងឺខ្ញុំម្នាក់មកបង្ហាញដើម្បីជាចំណេះដឹងនិងបង្ការពីភាពពិការភាព...
28/01/2022

សួស្ដីមិត្តអ្នកអានជាទីនឹករលឹក ថ្ងៃនេះខ្ញុំលើកពីស្ថានភាពអ្នកជំងឺខ្ញុំម្នាក់មកបង្ហាញដើម្បីជាចំណេះដឹងនិងបង្ការពីភាពពិការភាព(ទុកស្ថានភាពរបួសមួយរយះពេលយូរដែលមិនអាចស្ដារបាន)។

💥 អ្នកជំងឺខ្ញុំម្នាក់ដែលជាក្មេងស្រីវ័យ ១៥ ឆ្នាំ គាត់មកជួបគ្រូពេទ្យព្យាបាលចលនាក្នុងស្ថានភាពមួយដែលពិបាកលើកប្រអប់ជើងពេលដើរ ប្រអប់ជើងផ្នែកខាងខ្នងសភាពហើមនិងឈឺ កជើងមានលទ្ធភាពតិចតួចក្នុងការរក្សាលំនឹងពេលឈរ ភាពស្ពឹកស្រពន់ឬញាណនៃការដឹងដោយប៉ះស្ទាបថយចុះច្រើន ពពួកសាច់ដុំតាមបណ្ដោយស្មងជើងខាងមុខនិងចំហៀងខាងក្រោយតឹងរឹងខុសធម្មតា ត្រង់សន្លាក់ជង្គង់ម្ដុំ Fibulo-Tibia
តឹងចង្អៀតខ្លាំង(របស់ទន់ៗជុំវិញសន្លាក់គាំងរឹង)។

🚑 មូលហេតុដើមឡើយក្នុងរយះពេលជាងពីរឆ្នាំមុន អ្នកជំងឺធ្លាប់របួសដោយគ្រោះថ្នាក់ដួលម៉ូតូ(ប៉ះពាល់ជង្គង់ចំហៀងខាងក្រៅ)កំរិតមធ្យម តែអ្វីដែលជាបញ្ហា គាត់ឧស្សាហ៍របួសនៅត្រង់កន្លែងដដែលៗច្រើនដង ។ គាត់មិនបានចាប់អារម្មណ៍ពីស្ថានភាពរបួសគាត់នោះទេ រហូតដល់ពេលមួយគាត់ឧស្សាហ៍គ្រៀចកជើងញឺកញាប់បង្ករជារបួស ទើបគាត់ចាប់អារម្មណ៍ពីដំណើរនិងការមិនលើកប្រអប់ជើងពេលដើរ។

🚥 ក្រោយពីធ្វើរោគវិនិច្ឆ័យ លើស្ថានភាពជាក់ស្ដែងរបស់អ្នកជំងឺ
យើងអាចកំណត់បានថា ជា Foot Drop ឬ Peroneal Nerve Injury មានន័យថា ការបង្ករបួសនៅត្រង់តំបន់សរសៃប្រសាទ Peroneus ដែលគ្រប់គ្រងការកំរើកឬបញ្ជការលើកប្រអប់ជើងនិងទទួលវេទនារម្មណ៍ការដឹងពីការប៉ះស្ទាបត្រង់កន្លែងដែលវារ៉ាប់រង។

🌺 ក្រោយពីការព្យាបាលដោយចលនាមួយរយះខ្លី យើងសង្កេតឃើញមានការរីកចំរើនលូតលាស់ខ្លាំង បើប្រៀបធៀបពេលដែលគាត់មកជួបយើងតំបូង លំនឹងកជើងមានថាមពលឡើងវិញ ភាពអូសចុងជើងសឹងតែលែងមានពេលដើរ ឈប់ប្រើឧបករណ៍ទប់ជំនួយកជើងដូចមុន នេះក៏ដោយសារការខិតខំប្រឹងប្រែងរបស់អ្នកជំងឺនិងឪពុកម្ដាយផ្ទាល់ផងដែរដែលបានពាំនាំការបង្ហាត់បង្រៀនឬកើនរំលឹកបន្ថែមពីបច្ចេកទេសដែលគ្រូពេទ្យចលនាបានណែនាំអោយធ្វើ។

៙៙៙ អរគុណច្រើន បើមានចំងល់ដែលទាក់ទងនិងបញ្ហាខាងដើមអាចឆាតសួរបាន ខ្ញុំនិងព្យាយាមឆ្លើយតបទៅវិញតាមពេលវេលាណាមួយសមគួរ..!
Telegram : 012808348
015678560

ថ្ងៃនេះខ្ញុំលើកយកស្ថានភាពមួយរបស់អ្នកជំងឺដែលតែងតែត្អួញត្អែរពីការឈឺរំខាននៅស្មានិងកញ្ចឹងក។💥 ស្ថានភាពដែលគាត់មកពិនិត្យដំបូង ទ...
24/10/2021

ថ្ងៃនេះខ្ញុំលើកយកស្ថានភាពមួយរបស់អ្នកជំងឺដែលតែងតែត្អួញត្អែរពីការឈឺរំខាននៅស្មានិងកញ្ចឹងក។

💥 ស្ថានភាពដែលគាត់មកពិនិត្យដំបូង ទំរង់ក្បាលគាត់ហុចទៅមុខខ្លាំង ងាកបង្វិលចលនាក្បាលឆ្វេងឬស្ដាំមិនបានពេញលក្ខណះល្អ។

🎯 នៅពេលដែលជួបស្ថានភាពបែបហ្នឹង មានន័យថាអក្ស័នៃទំរង់ឆ្អឹងកងករបស់អ្នកជំងឺប្រែប្រួលពីទំរង់ដើមធម្មជាតិ ដែលធ្វើអោយបាត់តុល្យភាពនៃការប្រើប្រាស់របស់សាច់ដុំ
(មានន័យថា ក្រុមសាច់ដុំខ្លះត្រូវរ៉ាប់រងការងារច្រើនក្នុងបន្ទុកហើយមានក្រុមសាច់ដុំខ្លះអសកម្ម)។ មិនត្រឹមតែប៉ុណ្ណោះសន្លាក់ឆ្អឹងកងកកង់នីមួយៗក៏នឹងមានការប្រែប្រួលផងដែរតិចឬច្រើនដែលទាក់ទងនឹងពេលវេលានិងបន្ទុកការងារ។

_ ការបាត់តុល្យភាពនៃការប្រើប្រាស់របស់សាច់ដុំ វាធ្វើអោយសាច់ដុំធ្វើការខុសប្រក្រតីដែលនាំអោយ តឹងណែន រឹង និងខ្លី។
_ ការខូចខាតលើសន្លាក់អាចនឹងកើតមានឡើង ដោយការកកិតសឹករិចរិល ការស្រុតព្រមទាំងដំណុះឆ្អឹងខ្ចី។

🚑 ដំណោះស្រាយចំពោះការព្យាបាលដោយចលនា គឺដើម្បីបន្ថយឬទប់ស្កាត់និងបំបាត់ការឈឺចាប់៖
_ ពន្លាឬសំរួលសាច់ដុំណាដែលធ្វើការខុសប្រក្រតីមកធម្មតា
_ ការពន្លាអោយយឺតចំពោះសាច់ដុំណាដែលរួញខ្លីមកធម្មតាវិញ
_ ការកែប្រែទំលាប់ឬឥរិយាបថនៃទំរង់អក្ស័ក្បាល ទាំងការអង្គុយ ដើរនិងដេក។
_ ការប្រើឧបករណ៍ជំនួយបន្ថែមក្នុងការពន្លាអោយយឺត។

☎️ អាចឆាតសួរតាម Telegrame លេខខាងក្រោម៖
012808348
015678560

ថ្ងៃនេះខ្ញុំលើកពីស្ថានភាពអ្នកជំងឺខ្ញុំម្នាក់ ដែលមានបញ្ហាគ្រិចកជើង អាចនិយាយថាធ្ងន់គួរសមដែរ។💥មូលហេតុដំបូងៈ គាត់ធ្វើចលនាងាក...
22/10/2021

ថ្ងៃនេះខ្ញុំលើកពីស្ថានភាពអ្នកជំងឺខ្ញុំម្នាក់ ដែលមានបញ្ហាគ្រិចកជើង អាចនិយាយថាធ្ងន់គួរសមដែរ។

💥មូលហេតុដំបូងៈ គាត់ធ្វើចលនាងាកស្ទុះលឿនពេកទៅចាប់ក្មួយ ដោយមិនទាន់បានត្រៀមលក្ខណះគ្រប់គ្រាន់ទាំងការរក្សាលំនឹងនិងបន្ទុកនៅកជើងអោយត្រឹមត្រូវ។

💥លឺសំលេងកើតឡើងនៅកជើងផ្នែកខាងក្រៅក្រោមភ្នែកគោល ការឈឺចាប់ផ្ដើមកើតឡើងតែអាចធ្វើចលនាបានខ្លះៗ។ ក្រោយពីរបួសបានមួយថ្ងៃ ស្ថានភាពរបួសទៅជាប្រែប្រួលខ្លាំង មិនអាចដាក់បន្ទុកលើជើងដែលរបួសនោះបាន សភាពខាងក្រៅប្រែទៅជាហើមនិងមានស្នាមជាំ។

🚑 ដោយអ្នកជំងឺមិនអាចទ្រាំចំពោះស្ថានភាពបែបហ្នឹងបន្តទៀតបាន( គាត់រក្សាស្ថានភាពឈឺចាប់ខ្លាំបែបហ្នឹងចូលជិតមួយសប្ដាហ៍ រឹតថ្នាំផង លេបថ្នាំបំបាត់ឈឺផង តែមិនប្រសើរ)។ម្យ៉ាង
ទៀតគាត់ក៏បានអនុវត្តន៍តាមដំបូលន្មានគ្រូពេទ្យទូទៅថា មិនគួរធ្វើការប៉ះពាល់ ឬកំរើកនៅកន្លែងរបួសនោះទេ វាអាចធ្វើអោយស្ថានភាពរបួសវិវត្តន៍មិនល្អ(នេះជាអ្វីដែលអ្នកជំងឺរៀបរាប់ប្រាប់យើងដែលជាគ្រូពេទ្យចលនា)។

🎯អ្វីដែលជាដំណោះស្រាយសំរាប់ពួកខ្ញុំដែលជាគ្រូពេទ្យចលនាសំរាប់អ្នកជំងឺដែលរៀបរាប់ខាងដើម៖
_ បំបាត់ការឈឺចាប់និងផលរំខានផ្សេងៗរបស់អ្នកជំងឺ
_ បង្ការការគាំងសន្លាក់
_ បង្កើនលទ្ធភាពនៃការកំរើកមកវិញ

🎁 ក្រោយពីការព្យាបាលរយះពេលខ្លី យើងសង្កេតឃើញថាការរំខានទាំងអម្បាលម៉ាននៃការឈឺចាប់ មានភាពប្រសើរខ្លាំង ថមថយការហើម កជើងអាចដាក់បន្ទុកលើវាបានច្រើន ការកំរើកបានល្អ នេះក៏ព្រោះតែអ្នកជំងឺបានចូលរួមជាមួយពួកយើងបានយ៉ាងល្អ ទាំងការបង្ការ ទាំងការហាត់ និងហ៊ានដោយមិនខ្លាចការឈឺចាប់(ហាត់តាមបច្ចេកទេសព្យាបាលដោយចលនាស្ដារ)។

☎️បើមានចំងល់ទាក់ទងនឹងបញ្ហាអាចធ្វើការឆាតសួរបានតាម Telegrame ទាំងពីរខ្សែនេះបាន៖
012808348
015678560

ថ្ងៃនេះខ្ញុំបន្តលើកយកស្ថានភាពនៃអ្នកជំងីខ្ញុំម្នាក់មកបង្ហាញ ៖💥អាការៈរបស់អ្នកជម្ងឺ គាត់បង្ហាញពីការរំខានដោយការឈឺចាប់នៅត្រង់...
19/10/2021

ថ្ងៃនេះខ្ញុំបន្តលើកយកស្ថានភាពនៃអ្នកជំងីខ្ញុំម្នាក់មកបង្ហាញ ៖

💥អាការៈរបស់អ្នកជម្ងឺ គាត់បង្ហាញពីការរំខានដោយការឈឺចាប់នៅត្រង់បោះដៃផុត(ចន្លោះស្លាបប្រជីវ)និងដើមដៃរួចបន្តមកក្រោមឃ្លៀកផ្នែកខាងស្ដាំ(ការឈឺចាប់ពិបាកពិពណ៌នា ឈឺខ្ទោកៗខ្លាំងដូចកើតបុសចឹង)។

💥ស្ថានភាពផ្នែកដែលប៉ះពាល់ ដៃផ្នែកខាងស្ដាំមានសភាពតូចជាងខាងឆ្វេង សភាពសាច់ដុំទន់ជ្រាយបន្តិច(មិនសូវហាប់ណែន) ស្ពឹកម្រាមដៃ(ពាក់កណ្ដាលនៃម្រាមកណ្ដាលមកកូនដៃ)
ការកាន់របស់អ្វីមួយមិនសូវមានកំលាំង។

💥រំខានខ្លាំងជាងគេងពេលសំរានយប់និងពេលក្រោកពីសំរានព្រឹកឡើង។ ការរំខានធូរស្រាលបន្តិចពេលមានថ្ងៃឬក្រោយពីសកម្មភាពនៃចលនាកំរើក។

🚑 បើផ្អែកតាមលទ្ធផលនៃរូបខាងដើម ទំរង់នៃឆ្អឹងកងក បាត់បង់នូវកំណោងពីធម្មជាតិ ឆ្អឹងកងកមានភាពសឹករិចរិលនិងស្រុតចន្លោះទី5_8និងឆ្អឹងកងខ្នងទី1_2 ។

🎯 ការប្រែប្រួលនៃទំរង់ឆ្អឹងកងករួមផ្សំទាំងការខូចខាតដោយភាពសឹករិចរឹល មិនត្រឹមតែការប៉ះពាល់លើសរសៃប្រសាទដែលនៅក្នុងប្រហោងខួរឆ្អឹងឬផ្លូវចេញនៃសរសៃប្រសាទនោះទេ សន្លាក់ឆ្អឹងរបស់វាក៏ប្រឈមនិងការប្រែប្រួលផងដែរ(អាចអោយរលាក សឹក និងដំណុះឆ្អឹងកើតមាន)។ បើនិយាយពីសាច់ដុំវិញគ្នារឹតតែពិបាកដោយសារអក្ស័ទំរង់ឆ្អឹងប្រែប្រួលធ្វើអោយសាច់ដុំធ្វើការងារច្រើនខុសសព្វមួយដង...។

💐ដំណោះស្រាយ..! មិនមែនជាការវះកាត់ ឬប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់រយះពេលយូរអង្វែងទេ ជំរើសដំបូងគួរមកប្រឹក្សាពិគ្រោះនិងព្យាបាលដោយចលនា។

☎️ បើមានចម្ងល់អាចឆាតសាកសួរបានតាម Telegrame ខាងក្រោម៖
012 808348
015 678560

Eletro-Therapy 2 Channel Tens Unit ជាឧបករណ៍ធ្វើការរំញោចកន្រ្តាក់ពន្លាលើសាច់ដុំ។៙ភាគច្រើនគេប្រើប្រាស់ជាជំនួយដល់ការព្យាបាល...
08/09/2021

Eletro-Therapy 2 Channel Tens Unit ជាឧបករណ៍ធ្វើការរំញោចកន្រ្តាក់ពន្លាលើសាច់ដុំ។
៙ភាគច្រើនគេប្រើប្រាស់ជាជំនួយដល់ការព្យាបាលដោយចលនាលើបញ្ហារបួសដោយមេកានិច មានដូចជា៖
👉 បន្ថយការឈឺចាប់រំខានដោយការកន្រ្តាក់រមួល ឬ ភាពតឹងរឹងខ្លីរបស់សាច់ដុំក្រោយពីរបួសដោយការប៉ះទង្គិច ឬ ការប្រឹងជ្រុលរបស់សាច់ដុំ។
👉 ជួយពង្រឹងថាមពលរបស់សាច់ដុំតាមរយះការរំញោចហាត់លើតំបន់ដែលខ្សោយ។
👉 មានភាពងាយស្រួលដាក់តាមខ្លួនសំរាប់ព្យាបាលនៅខាងក្រៅជាពិសេសគ្រូព្យាបាលដោយចលនា និង អ្នកដែលឧស្សាហ៍ធ្វើទុក្ខឬឈឺចុកចាប់លើរាងកាយពីបញ្ហាសាច់ដុំអាចជួយបាន ដោយមានការណែនាំពីរបៀបប្រើប្រាស់ពីគ្រូពេទ្យព្យាបាលដោយចលនា។
☎️ បើមានចំងល់បន្ថែមអាចឆាតសួរបានតាម Telegrame ខាងក្រោម៖
012808348
015678560

Eletro-Therapy 4 Channel Tens Unit ជាឧបករណ៍ធ្វើការរំញោចកន្រ្តាក់ពន្លាលើសាច់ដុំ។៙ភាគច្រើនគេប្រើប្រាស់ជាជំនួយដល់ការព្យាបាល...
08/09/2021

Eletro-Therapy 4 Channel Tens Unit ជាឧបករណ៍ធ្វើការរំញោចកន្រ្តាក់ពន្លាលើសាច់ដុំ។
៙ភាគច្រើនគេប្រើប្រាស់ជាជំនួយដល់ការព្យាបាលដោយចលនាលើបញ្ហារបួសដោយមេកានិច មានដូចជា៖
👉 បន្ថយការឈឺចាប់រំខានដោយការកន្រ្តាក់រមួល ឬ ភាពតឹងរឹងខ្លីរបស់សាច់ដុំក្រោយពីរបួសដោយការប៉ះទង្គិច ឬ ការប្រឹងជ្រុលរបស់សាច់ដុំ។
👉 ជួយពង្រឹងថាមពលរបស់សាច់ដុំតាមរយះការរំញោចហាត់លើតំបន់ដែលខ្សោយ។
☎️ បើមានចំងល់បន្ថែមអាចឆាតសួរបានតាម Telegrame ខាងក្រោម៖
012808348
015678560

Ultrasound Therapy Unit ជាឧបករណ៍សំរាប់ធ្វើការព្យាបាលដោយរលកសូរបំលែងជាកំដៅដើម្បីធ្វើការព្យាបាលលើរបួសជ្រៅ។៙ គេច្រើនប្រាស់វា...
08/09/2021

Ultrasound Therapy Unit ជាឧបករណ៍សំរាប់ធ្វើការព្យាបាលដោយរលកសូរបំលែងជាកំដៅដើម្បីធ្វើការព្យាបាលលើរបួសជ្រៅ។
៙ គេច្រើនប្រាស់វាក្នុងគោលបំណងដូចជា៖

👉 បន្ថយការហើមដោយរបួសឬដោយរលាក
👉 ជំរុញអោយមានការសំយោគប្រូតេអុីនក្នុងកោសិការ
👉 ជំរុញអោយមានលំហូរទឹករងៃបានស្រួលដោយការកាត់បន្ថយការរលាកជាលិការ
👉 ធ្វើអោយមានកាជួសជុលជាលិការដែលរបួសមកភាពប្រសើរឡើងវិញ។
☎️ បើមានចំងល់អាចទាក់ទងឆាត Telegrame សាកសួរបានតាមលេខខាងក្រោមនេះ៖
015678560
012808348

Address

Street 374
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 07:30 - 17:00
Sunday 07:30 - 17:00

Telephone

+85512808348

Website

Alerts

Be the first to know and let us send you an email when Phalla Meas Kinesiotherapy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Phalla Meas Kinesiotherapy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram