Dr Yong Malisadet-វេជ្ជ. យង់ ម៉ាលីសាដែត

Dr Yong Malisadet-វេជ្ជ. យង់ ម៉ាលីសាដែត OBGY

🤍
15/12/2023

🤍

🥰
08/11/2023

🥰

💁🏻‍♀️លោកអ្នកដែលមានបញ្ហាជំងឺរោគស្ត្រី និងសម្ភព អាចអញ្ចើញមកជួបពិគ្រោះពិនិត្យ និងព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺសម្ភព​ និងរោគស្ត្រី ដែលមានបទពិសោធន៍យូរឆ្នាំខាងផ្នែកជំងឺសម្ភព និងរោគស្ត្រី ជួបជាមួយវេជ្ជបណ្ឌិត ( យង់ ម៉ាលីសាដែត ) 👩🏻‍⚕️🩺 នៅមន្ទីរសម្រាកព្យបាល និងសម្ភពសុខាសា ឡងជីវិធី 🏩👩🏻‍⚕️🩺
------------------------------------------------------------------------------------------
📍🏪អាស័យដ្ឋាន: ខុនដូ ដឹស្តា ប៉ូឡារីស២៣ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ)
🌐🏪Google maps: https://maps.app.goo.gl/uo2eAyNWAmsMATFT9?g_st=ic
☎️☎️Tel:068 666 990 /085 666 990
📲🌐Telegram: https://t.me/Amaralogevityclinic
📲🌐page: https://www.facebook.com/Amaralongevity.clinic?mibextid=LQQJ4d
📲🌐Gmail : sokhasa.longevityclinic21@gmail.com





សុក (Placenta) ញុាំបានទេ?🎁អំឡងផ្ទៃពោះ សុកគឺជាសរីរាង្គដ៏សំខាន់ដែលភ្ជាប់កូនរបស់អ្នកទៅនឹងស្បូនរបស់អ្នក និងមាននាទីផ្ទេរអាហារ...
22/04/2023

សុក (Placenta) ញុាំបានទេ?

🎁អំឡងផ្ទៃពោះ សុកគឺជាសរីរាង្គដ៏សំខាន់ដែលភ្ជាប់កូនរបស់អ្នកទៅនឹងស្បូនរបស់អ្នក និងមាននាទីផ្ទេរអាហារ និងអុកស៊ីសែនពីម្តាយដល់ទារក។

មុខងាររបស់សុកអំឡុងពរពោះរួមមាន៖
✅ផ្តល់ឱ្យទារកនូវអុកស៊ីសែន និងសារធាតុចិញ្ចឹមផ្សេងៗ
✅ច្រោះកាកសំណល់គ្រោះថ្នាក់ និងកាបូនឌីអុកស៊ីតចេញពីទារក
✅ផលិតអរម៉ូនដែលជួយទារកដល់ការលូតលាស់
✅បញ្ជូនអង់ទីគ័រ និងភាពស៊ាំពីម្តាយទៅទារក

🎁ជាទូទៅ សុកមានទំហំ ប្រហែល 20-22cm និងទំង់ប្រហែល 400g-500g,ប្រវែងទងសុកប្រហែល 50-60cm នៅពេលគ្រប់ខែ។ បន្ទាប់ពីសំរាលបុត្រ សុកនឹងរបើកហើយធ្លាក់ចេញក្រៅស្បូនចន្លោះ 15-30mnក្រោយ។

🚩🚩ស្រោម ឈាម ទង និង សាច់សុកជាធម្មតា ក្រោយសំរាល នឹងត្រូវបានយកទៅដុតចោលតាមបែបវេជ្ជសាស្រ្ត ប៉ុន្តែបច្ចុប្បន្ននេះ នៅតាមបណ្តាប្រទេសជឿនលឿន វាត្រូវបានគេយកទៅរក្សាទុក ក្រោមបច្ចេកវិទ្យាបំលែង បង្កក និងបណ្តុះកោសិកាទំនើប ហើយយកមកប្រើប្រាស់វិញដើម្បីព្យាបាលជំងឺ ធ្ងន់ធ្ងរដែលព្យាបាលមិនជាមួយចំនួន និងមិនតែប៉ុន្នោះវាត្រូវបានគេរកឃើញថាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការជួយរក្សាសុខភាពរាងកាយ និងសម្រស់។ អ្នកវិទ្យាសាស្រ្តបានរកឃើញថាវាសម្បូរទៅដោយកោសិកា ល្អ ខ្ចីៗ ដែលជាកោសិកាដើម ហៅថា ស្ទីមសែល (stem cells) ដែលមានគុណប្រយោជន៍ យ៉ាងខ្លាំងចំពោះវិស័យវេជ្ចសាស្រ្ត។

🎁ការព្យាបាលដោយកោសិកានេះ ត្រូវបានប្រើប្រាស់ក្នុងករណីជំងឺមួយចំនួនដូចជា
✅ជំងឺឈាម និង មហារីកឈាមមួយចំនួន (Leukemia...lymphomas.. ects)
✅មហារីកផ្សេងៗ
✅ជំងឺតំណរពូជន៌មួយចំនួន
✅ជំងឺសឹកសន្លាក់ ( ostheoartitis )
✅ស្រ្តូក Stroke
✅រក្សាវ័យនិងសម្រស់

⛔ការពិសារសាច់សុកសត្វមិនត្រូវបានសិក្សាច្បាស់លាស់ទេ ថាវាមានអត្ថប្រយោជន៍សុខភាពរឺអត់។ ហើយសុកមនុស្សរឹតតែមិនត្រូវបានសិក្សា ព្រោះវាជាប់ពាក់ពន្ធនឹងក្រមសីលធម៌នៃមនុស្សជាតិ 🙏🙏

Ref:
https://www.cancer.gov/about-cancer/treatment/types/stem-cell-transplant

https://guardian.ng/features/new-applications-of-stem-cell-therapy/

🚩 ចែករំលែកជូនចំពោះប្អូនៗប្រុសស្រី និងឱពុកម្តាយទាំងអស់គ្នា ទុកជាបទពិសោធន៍🔞 ករណី :ចោទរំលោភសេពសន្ថវៈ (រឿងពិត)ក្មុងអំឡុងពាក់...
18/04/2023

🚩 ចែករំលែកជូនចំពោះប្អូនៗប្រុសស្រី និងឱពុកម្តាយទាំងអស់គ្នា ទុកជាបទពិសោធន៍
🔞 ករណី :ចោទរំលោភសេពសន្ថវៈ (រឿងពិត)

ក្មុងអំឡុងពាក់កណ្តាលឆ្នាំ 2014 ខ្ញុំជាវេជ្ជបណ្ឌិតថ្មីទើបចប់ការសិក្សាពីប្រទេបារាំងបានមួយឆ្នាំ បំរើការនៅមន្ទីរពេទ្យរដ្ឋមួយក្នុងក្រុងភ្នំពេញ។

នាព្រឹកថ្ងៃសៅរ៍ ម៉ោងប្រហែល 9h ដែលត្រូវជាថ្ងៃប្រចាំការ 24h, ខ្ញុំទទួលបានទូរសព្ទ័អោយមកជួយពិនិត្យករណីរោគស្រ្តីមួយ ព្រោះលោកសាស្រ្តាចារ្យប្រធានក្រុមកំពុងជាប់វះ។

មកដល់មុខបន្ទប់ ខ្ញុំឃើញលោកពូម្នាក់មាឌធំ ទឹកមុខរួសរាយ មានឯកសណ្ឋានជាអាជ្ញាធរមានសមត្ថកិច្ច ញញឹមដាក់ខ្ញុំ។
ចូលដល់ក្នុងបន្ទប់ពិនិត្យ ឃើញមានអ្នកមីងម្នាក់ដែលមានសម្បុសររូបរាងសមសួន ស្ឋានភាពជាអ្នកមានជីវភាពបង្គួរ(ត្រូវជាម្តាយជនរងគ្រោះ) និង យុវតីដ៏ស្រស់ស្អាតពីរនាក់: កូនបងស្លៀកពាក់ឆុតគេងយប់សាច់រលោង ម្នាក់ជាប្អូន អាយុ17ឆ្នាំ (ជាជនរងគ្រោះ) ស្លៀកខោខៅប៊យខ្លី អាវយឺតខ្លួនខ្លីលេចសាច់ចង្កេះបន្តិច។ ពួកគាត់ទាំងពីរនាក់បងប្អូន ក្មេងៗអាយុស្របាលគ្នា មានទឹកមុខរីករាយ សុភាពរាបសារ សប្បុរសរក្បុសភ្លឺដូចអំពូល ច្រមុះខ្ពស់ ភ្នែកសមមុខ ដៃជើងស្រឡូន កម្ពស់ខ្ពស់ជាងអ្នកគ្រូពេទ្យ និយាយរួមស្អាតខ្លាំង។

ទាំងបីនាក់ម្តាយកូន លើកដៃជំរាបសួរគ្រូពេទ្យ ហើយរាបរាប់ដូចតទៅ!

(ចាប់ពីនេះទៅ នាងខ្ញុំសូមហៅកាត់ ម្តាយជនរងគ្រោះថា អ្នកមីង , ហៅជនរងគ្រោះថា B និងបងស្រីជនរងគ្រោះ ថាA)

🏥ខ្ញុំ: ជំរាបសួរមីង មានបញ្ហាអ្វីដែរ?
👩‍🦳អ្នកមីង: កូនBខ្ញុំត្រូវបានគេរំលោភកាលពីយប់មិញ សូមអ្នកគ្រូជួយពិនិ្យនិងធ្វើរបាយការណ៌មក ខ្ញុំយកអោយពូរបស់ B ដែលចាំនៅក្រៅបន្ទប់យកទៅប្តឹងគេ!
🏥ខ្ញុំ: ខ្ញុំសូមពិនិត្យមើលប្អូនBសិនមីង ហើយរបាយការណ៍េផ្លូវការណ៌ត្រូវចាំលោកប្រធានខ្ញុំមកជួយមើលនិងទទួលស្គាល់ និងប្រហែលត្រូវឆ្លងរដ្ឋបាលមន្ទីពេទ្យទៀត ទើបមីងអាចយកប្រើបាន។ វាត្រូវចំណាយពេល!
👩‍🦳អ្នកមីង: ចា មិនអីទេអ្នកគ្រូ ពិនិត្យទៅអ្នកគ្រូ ហើយសូមជួយពិនិត្យអោយលំអិត ព្រោះខ្ញុំត្រូវអោយខាងប្រុសគេទទួលខុសត្រូវជាដាច់ខាត!

🏥ខ្ញុំ(ដោយទឹកមុខស្រពោន): B សូមប្អូនរាបរាប់ដំណើរដើមទងប្រាប់បងខ្លះៗបានទេ?
👩‍🦰B: ចាបង ខ្ញុំសិស្សថ្នាក់ទី11 សង្សាខ្ញុំរៀនមហាវិទ្យាល័យឆ្នាំទីបី យើងស្គាល់គ្នាជាងបីខែហើយ ដើរលេងជាមួយគ្នាញឹកញាប់ គាត់ព្យាយាម បបួលខ្ញុំចូលអូតែលច្រើនដងហើយ តែខ្ញុំមិនព្រម យប់មិញ គាត់អត់ប្រាប់ខ្ញុំទេ ចេញពីមើលកុន គាត់ដឹកខ្ញុំចូលអូតែលតែម្តង! ព្រឹកឡើងគេក៏ដឹកខ្ញុំមកផ្ទះវិញទៅ។
👱‍♀️A: នឹងហើយអ្នកគ្រូ Bមកដល់ផ្ទះភ្លាម ម៉ាក់នឹងខ្ញុំស្រូតយកមកជួបអ្នកគ្រូភ្លាម សូម្បីអាវគេងយប់ខ្ញុំមិនប្តូរផង មកទាំងចឹងម៉ង!

ខ្ញុំស្តាប់ហើយមានមន្ទិលតែមិនហ៊ាននិយាយអីទេ ក៏យកប្អូនBទៅពិនិត្យ។ ពិនិត្យបណ្តើរខ្ញុំប្រាប់Bបណ្តើរពីអ្វីដែលបានពិនិត្យឃើញ ហើយBរាបរាប់ប្រាប់មកវិញក៏ច្រើន ហើយស្តាប់ទៅ មិនមានករណីបង្ខំទេ ហើយក៏មិនមែនលើកទីមួយដែរ។

🏥ខ្ញុំ: ពិនិត្យរួចហើយមីង Bគ្មានស្នាមរបួសអ្វីទេ មានស្នាមដាច់ព្រហ្មចារីយ៍តិចតួចហើយមើលទៅមិនមែនរបួសថ្មីទេ...
និយាយមិនទាន់ចប់ អ្នកមីងកាត់...

👩‍🦳អ្នកមីង: អ្នកគ្រូសរសេរតែប៉ុន្នឹងទេក្នុងរបាយការណ៍? សរសេរចឹងខ្ញុំប្តឹងគេម៉េច? ចុះអត់ពិនិត្យទឹកកាមអីទេ?
🏥ខ្ញុំ: ចាមីង ធម្មតារបាយកាណ៌ពេទ្យសរសេរតែអ្វីដែលពេទ្យពិនិត្យឃើញប៉ុន្នោះ មិនមែនសរសេរថាគាត់ត្រូវបានគេរំលោភទេ។ ហើយការពិនិត្យទឹកកាមគឺការមើលបញ្ជាក់ DNA, តេស្តនឹងមានតំលៃថ្លៃហើយមិនទាន់ធ្វើបាននៅស្រុកយើងទេ ណាមួយទៀត ដល់តែមីងមាន DNA ម្នាក់ប្រុសនឹងមកផ្ទៀងទឹកកាមដែលយើងពិសោធន៍ទើបបញ្ជាក់បានថាជារបស់ម្នាក់នឹង!
👩‍🦳អ្នកមីង (លើកដៃសំពះ): សូមទោសអ្នកគ្រូ ជួយប្អូនទៅ អាណិតគ្នាក្មេងណាស់ ខ្ញុំមិនភ្លេចគុណអ្នកគ្រូទេ គេកូនអ្នកមាន ចរិកក៏សមរម្យ មានចំណេះដឹង ខ្ញុំចង់បានគេជាកូនប្រសារដែរ។
🏥ខ្ញុំភ្ញាក់ព្រឺត: ហាក៎.. ចុះមីងម៉េចមិនប្រាប់ម៉ែឱគេ អោយចូលតាមច្បាប់ទៅ ក្មេងៗគេស្រលាញ់គ្នាតើ!
👩‍🦳អ្នកមីង: គេមិនយកយើងទេ គេមានណាស់អ្នកគ្រូអឺយ! ដល់តែគំរាមប្តឹង ក្រែងគេខ្លាចខូចកេត្តិយស គេព្រមយកយើង! អ្នកគ្រូជួយទៅ ខ្ញុំក៏មិនមែនប្តឹងគេដើម្បីលុយដែរ គឺចង់អោយគេទទួលខុសត្រូវប៉ុន្នោះ!
🏥ខ្ញុំ:សុំទោសមីង របាយណ៌វេជ្ចសាស្ត្រ បោកគេមិនបានទេ ពេទ្យណាក៏គេចេះពិនិត្យដែរ ណាមួយខ្ញុំនឹងជំរាបលោកប្រធានខ្ញុំ ហើយគាត់នឹងជួយពិនិត្យបន្ថែម.... ....

រឿងហ្នឹងនៅវែងទៀត តែនាងខ្ញុំសូមសរសេរត្រឹមហ្នឹងទុកជាបទពិសោធន៌ជូនប្អូនៗទាំងប្រុសទាំងស្រី ពិចារណាតាមការគួរ! 🙏

😘😘 ធីប សំរាប់យកកូនតាមធម្មជាតិ 😘😘💟💟A. ត្រៀមខ្លួនទាំងអនាគតប៉ានិងម៉ាក់✅1.ពិនិត្យសុខភាព និងពិនិត្យឈាមរករោគឆ្លង និងជំងឺផ្សេងៗ...
17/04/2023

😘😘 ធីប សំរាប់យកកូនតាមធម្មជាតិ 😘😘

💟💟A. ត្រៀមខ្លួនទាំងអនាគតប៉ានិងម៉ាក់

✅1.ពិនិត្យសុខភាព និងពិនិត្យឈាមរករោគឆ្លង និងជំងឺផ្សេងៗ
✅2.ចាក់វ៉ាក់សាំងណាដែលចាំបាច់ត្រូវចាក់អោយហើយ
✅3.ញាំថ្នាំ Folic Acid (ម៉ាក់)
✅4.ញាំរបបអាហារសុខភាព
✅5.តមស្រាបារី

💟💟B. សំរាប់នារី ត្រូវចេះចំណាំថ្ងៃធ្លាក់មេជីវិតញី(មេជីវិតញីរស់បាន 12-24h ប៉ុន្នោះ) ,សញ្ញាមួយចំនួននឹងបង្ហាញថាអ្នកជិតដល់ថ្ងៃធ្លាក់មេជីវិត ដូចនេះនៅជាមួយគ្នាមុនជារឿងគួរ!

✅1. ជាទូទៅវាធ្លាក់នៅថ្ងៃទី14នៃរដូវ (សំរាប់វដ្ត 28ថ្ងៃ)
✅2. ថ្ងៃដែលមានធ្លាក់រំអិលសរថ្លាពីទ្វាមាស ច្រើនជាងធម្មតា
✅3. ចុកលើថ្ងាស ពីរបីថ្ងៃ (ចំពាក់កណ្តាលវដ្តរដូវ)
✅4. ក្តៅខ្លួនស្ទិញៗ
✅5. មានចំណង់ផ្លូវភេទ
✅6. ប្រើ OPK តេស្តរកថ្ងៃមេជីវិតធ្លាក់ ចាប់ពីថ្ងៃទី9នៃរដូវ ពីរឆ្នូតថ្ងៃណា ប្រតិបត្តិការថ្ងៃនោះ

💟💟C.សំរាប់បុរស (មេជិវិតបុរសរស់បាន 3-5ថ្ងៃ)

✅1. គេជឿថាមេជីវិតបុរសបញ្ចេញបានច្រើនបំផុតនៅពេលព្រឹកព្រលឹម
✅2. មេជីវិតបុរសចូលចិត្តត្រជាក់ នៅពេលត្រូវកំដៅ ការផលិតមេជីវិតបុរសនឹងថយចុះ ដូចនេះសូមកាត់បន្ថយ ស្ទីម សណា និងកុំស្លៀកខោរឹបពេក

💟💟D. Extra Tips

✅1. នៅជាមួយគ្នាហើយ កុំទាន់ដកចេញភ្លាមៗ កុំឆាប់ងើបទៅលាងចោលពេក និង គេងបញ្ឈររជើងមួយសន្ទុះរឺ យកខ្នើយកល់គូថ (ទោះគ្មានការអះអាង អំពីប្រសិទ្ធភាពច្បាស់លាស់ ប៉ុន្តែវាគ្មានគ្រោះថ្នាក់អ្វីទេ អ្នកគួរសាកល្បង)
✅2. នៅជាមួយគ្នាអោយញឹកញាប់ តែកុំញឹកខ្លាំងពេក
✅3. ទទួលស្គាល់បើយើងគីឡូធ្ងន់ រឺមានវ័យរាងចំណាស់ អត្រាមានកូនទាបបន្តិច តែកុំស្រ្តេស ហើយកុំអស់សង្ឃឹម

🎁🎁ជូនពរអនាគត ប៉ាម៉ាក់ទាំងអស់គ្នាបានសំរេចបំណងប្រាថ្នា ☺☺

🥱😴 ដឹងស្អីទេអ្នកគ្រូ
15/04/2023

🥱😴 ដឹងស្អីទេអ្នកគ្រូ

📛📛មូលហេតុមួយចំនួនដែលធ្វេីអោយអ្នកឈឺសុដន់📛✅1.ការប្រែប្រួលអ័រម៉ូន​ (មុនមករដូវ​ រឺ​អ្នកំពុងមានទំងន់)✅2.អ្នកប៉ះទង្គិចរឺបុកអ្វ...
13/04/2023

📛📛មូលហេតុមួយចំនួនដែលធ្វេីអោយអ្នកឈឺសុដន់📛

✅1.ការប្រែប្រួលអ័រម៉ូន​ (មុនមករដូវ​ រឺ​អ្នកំពុងមានទំងន់)
✅2.អ្នកប៉ះទង្គិចរឺបុកអ្វីមួយ
✅3.អាវទ្រនាប់ដែលអ្នកប្រេីប្រាស់​មិនសមស្របនឹងទំរង់សុដន់
✅4.រលាគសាច់ដុំទ្រូង​ (សាច់ដុំក្រោយសុដន់)
✅5.អ្នកកំពុងបំបៅដោះ
✅6.ក្រពេញសុដន់​ មានករោគ
✅7.ការប្រេីប្រាស់ថ្នាំព្យាបាលមួយចំនួន
✅8.ឈឺលេីស្នាមវះ​ រឺ​ ក្រោយព្យាបាលកាំរស្មី
✅9.មានដុំដោះ
✅10.មហារីកសុដន់

📍🏪អាស័យដ្ឋាន: ខុនដូ ដឹស្តា ប៉ូឡារីស២៣ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ)
🌐🏪Google maps: https://maps.app.goo.gl/uo2eAyNWAmsMATFT9?g_st=ic
☎️☎️Tel:068 666 990 /085 666 990
📲🌐Telegram: t.me/Sokhasalongevityclinic
📲🌐page: https://m.facebook.com/Sokhasalongevityclinic/?mibextid=LQQJ4

🔺🔺ខ្ញុំចេះតែឈឺសុដន់ ឈឺបាត់ៗ តើវាជាសញ្ញាជំងឺមហារីករឺទេ?🔺🔺💟💟Mastodynia Cyclical ឈឺសុដន់មុនមករដូវ💟💟✅ស្រ្តីប្រហែល70% មានអាកា...
12/04/2023

🔺🔺ខ្ញុំចេះតែឈឺសុដន់ ឈឺបាត់ៗ តើវាជាសញ្ញាជំងឺមហារីករឺទេ?🔺🔺

💟💟Mastodynia Cyclical ឈឺសុដន់មុនមករដូវ💟💟

✅ស្រ្តីប្រហែល70% មានអាការៈឈឺសុដន់ រឺស្រគៀចុងសុដន់ អំឡុង3-7ថ្ងៃមុនមករដូវ។

✅ជាទូទៅ ការឈឺចាប់នេះគឺទាក់ទងនឹងការប្រែប្រួលអ័រម៉ូន ពេលមុនមករដូវ ហើយវាមានសញ្ញា ឈឺ តឹង ហើម មានអារម្មណ៌អួលនៅលើសុដន់ទាំងពីរ រឺឈឺខ្លាំងតិចមិនស្មើរគ្នា ហើយការឈឺចាប់តិចរឺខ្លាំង អាស្រ័យមនុស្សខុសគ្នា!

✅ការឈឺចាប់នេះអាចកាន់តែខ្លាំងនៅមុនពេលមករដូវ ហើយបន្ទាប់មកបន្ថយបន្តិចម្តងៗក្នុងអំឡុងពេល និងក្រោយពេលមករដូវ។

✅ជាទូទៅ ការឈឺសុដន់ដែលប្រែប្រួលតាមវដ្ដរដូវបែបនេះមិនមែនជារោគសញ្ញានៃជំងឺមហារីកសុដន់ទេ។

⛔ប៉ុន្តែបើអ្នកមានមកជាមួយនៅរោគសញ្ញាទាំងនេះ ⛔

🚫 ស្ទាបប៉ះដុំសាច់នៅក្នុងសុដន់ ឬមានកូនកណ្តុរគ្លៀក
🚫 ការឡើងក្រាស់ ឬហើមក្រហម សាច់សុដន់
🚫 ការហូរឈាម រឺខ្ទុះ រឺទឹករងៃ ចេញក្បាលពីក្បាលសុដន់
🚫 អ្នកមិនប្រាកដចិត្តថាវាប្រែប្រួលតាមវដ្តរដូវ

▶️សូមធ្វើការពិគ្រោះពិនិត្យជាមួយគ្រូពេទ្យឯកទេស សមដើម្បីធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងដើម្បីស្វែងយល់បន្ថែមអំពីការព្យាបាលរឺតាមដានបន្ត។

🎁🎁ក្នុងករណីដែលអ្នកបានតាមដានពិនិត្យហើយ មិនមានរកឃើញបញ្ហាអ្វីទេ ប៉ុន្តែការឈឺចាប់រំខានអ្នកខ្លាំង អ្នកអាចញាំថ្នាំបន្ថយការឈឺចាប់ ដូរជា Ibuprofen រឺ Paracetamol រឺអាចប្រើ គ្រីម Progesteron លាបសុដន់បានដើម្បីបន្ថយការឈឺចាប់!

និស្សិតពេទ្យ...សំរាកចូលឆ្នាំបីថ្ងៃ ទៅលេងស្រុក សុតតែវេចសៀវភៅទៅ! 😁
12/04/2023

និស្សិតពេទ្យ...
សំរាកចូលឆ្នាំបីថ្ងៃ ទៅលេងស្រុក សុតតែវេចសៀវភៅទៅ! 😁

11/04/2023

⛔️ខ្ញុំមានដុំសុដន់!!
⛔️ខ្ញុំមានពកក!!
⛔️ខ្ញុំមានកូនកណ្តុរ!!

🔺🔺ធ្វើម៉េចទៅទើបដឹងថាវាស្លូតរឺកាច?

🔺🔺មានតែ ការបូបយកសាច់មកវិភាគដោយប្រើម្ជុលមុខតូច តែប៉ុន្នោះដែលងាយស្រួលនិងគ្មានហនិភ័យ(FNA : Fine Needle Aspiration)🔺🔺

✅ FNA គឺជាប្រភេទនៃការធ្វើរោគវិនិច្ឆ័យ ដោយប្រើម្ជុលតូចស្តើង ដោយគ្មានការឈឺចាប់ និងលឿន ដើម្បីបឺតយកគំរូជាលិកា ចេញពីដុំសាច់រឺគីសទឹក ដែលមិនប្រក្រតី នៅក្នុងខ្លួនមនុស្ស ។
បន្ទាប់មកសំណាកជាលិកានឹងត្រូវបានយកទៅពិនិត្យនិងវិភាគនៅមន្ទីរពិសោធន៍ដើម្បីបញ្ជាក់ថាវាស្លូតរឺកាច។

✅ FNA ជាទូទៅ ត្រូវបានធ្វើក្នុងករណី មានដុំពកក្នុងក្រពេញទីរ៉ូអ៊ីត(ដុំពកក) ដុំសុដន់ ដុំកូនកណ្តុរ រឺដុំផ្សេងៗទៀត។

✅ FNA មិនចំណាយរយះពេលយូរទេ ជាមធ្យមចន្លោះ 10-20នាទីជាការស្រេច។ គ្រូពេទ្យនឹងប្រើអេកូ ឬ CT scan ដើម្បីមើលនៅពេលបូប។

✅ FNA ត្រូវបាននិយមប្រើប្រាស់ដោយសុវត្តិភាព ទូទាំងពិភពលោកដោយវេជ្ជបណ្ឌិតឯកទេស ដោយសារភាពទំនើប អត្ថប្រយោជន៍ និង គ្មានហនិភយ័ របស់វា។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Dr Yong Malisadet-វេជ្ជ. យង់ ម៉ាលីសាដែត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Yong Malisadet-វេជ្ជ. យង់ ម៉ាលីសាដែត:

Share

Category