13/05/2021
#អ្វីទៅជាសារធាតុវិទ្យុសកម្ម?
នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យាកំពុងតែរីកចម្រើនឥតឈប់ឈរ ដែលវាបានជួយសម្រួលដល់ការលំបាកដ៏ច្រើនលើសលប់របស់មនុស្សយើង ហើយវាក៏បង្កឲ្យមានការព្រួយបារម្ភផងដែរ ទៅលើផលប៉ះពាល់ដែលបណ្តាលមកពីកម្រិតវិទ្យុសកម្ម។
👉 ជាតិវិទ្យុសកម្ម គឺជារលកដែលសាយភាយចេញពីគ្រឿងអេឡិចត្រូនិចដូចជា ទូរស័ព្ទដៃទំនើបៗ កុំព្យូទ័រ ទូរទស្សន៍ អំពូលភ្លើង ប្រព័ន្ធសេវា
អ៊ីនធើរណេត (Wireless, Bluetooth & Wi-Fi....)។
❎❎ ផលប៉ះពាល់នៃជាតិវិទ្យុសកម្មអាចជះឥទ្ធិពលធ្ងន់ធ្ងរដល់សុខភាពដែលជាជំហានដំបូងធ្វើឲ្យបាត់បង់ថាមពលក្នុងខ្លួនពី១០-៣០% ដោយជ្រាបចូលមកលើរាងកាយយើងដោយមិនបានឲ្យមានភាពឈឺចាប់នោះទេ តែវាធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរបស់យើង :
✍ មានអាការៈស្ពឹកស្រពន់ ចុកដៃជើង ឈឺតាមសន្លាក់ ឈឺសាច់ដុំ
✍ បង្កឲ្យឈឺក្បាល ក្តៅត្រចៀក ខ្សោយត្រចៀក មានអារម្មណ៍ឆាប់មួរម៉ៅ (នៅពេលនិយាយដោយផ្អឹបទូរស័ព្ទជាប់ត្រចៀកពេកហើយលើសពី១០នាទីឡើងទៅ)
✍ គេងមិនលក់ មមើរមមាយច្រើន ខ្សោយក្នុងការចងចាំ និងបង្កជាជំងឺមហារីកខួរក្បាល- មហារីកគ្រាប់ឈាមផងដែរ
✍ អាចធ្វើឲ្យខ្សោយមេជីវិតបុរសរហូត៣៥%(ដោយសារកម្តៅចេញពីទូរស័ព្ទបណ្តាលអោយងាប់sperm)
✍ ស្រ្តីមានផ្ទៃពោះបណ្តាលឲ្យមានការបង្កកំណើតខុសប្រក្រតីនិងប្រឈមមុខក្នុងការគ្មានកូន
✍ កាត់បន្ថយជាតិមេឡានីន, មហារីកប្រស្រីភ្នែក និងស្រវាំងភ្នែក
❎❎ ជាពិសេសទៅទៀត កុមារឬក្មេងតូចៗ ជាមនុស្សដែលងាយរងគ្រោះជាងមនុស្សពេញវ័យ ដែលអាចបណ្តាលឲ្យ៖
- ដំណើរការលូតលាស់របស់ខួរក្បាលមានសភាពយឺតយ៉ាវ
- ការអវិវឌ្ឍមានភាពយឺត
- ធ្វើឲ្យឆាប់ធាត់
- គេងមិនគ្រប់ធ្វើឲ្យប៉ះពាល់មុខងាររាងកាយ
- ជម្ងឺផ្លូវចិត្ត
- ជម្ងឺវិកលចរិតប្រព័ន្ធឌីជីថល នឹងការញៀនឧបករណ៍អេឡិចត្រូនិចខ្លាំងជ្រុល
✏ ដូចនេះដើម្បីរក្សាសុខភាពយើងត្រូវដោះស្រាយនូវបញ្ហាទាំងនេះដោយអ្នករាល់គ្នាគួរតែ៖
• ដាក់ទូរស័ព្ទឬឧបករណ៍អេឡិចត្រូនិចផ្សេងៗនោះឲ្យនៅឆ្ងាយពីខ្លួននៅក្នុងពេល សម្រាកឬគេង
• កាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ ចំពោះក្មេងតូចៗនឹងស្រ្តីមានផ្ទៃពោះ
• ប្រើកាសជាជំនួយក្នុងការនិយាយរយៈពេលយូរ ដោយមិនដាក់ផ្អឹបត្រចៀក
• បិទWi-Fi&Internet នៅពេលកំពុងនិយាយឬពេលគេង
• ផ្លាស់ប្តូរទម្លាប់ពីការប្រើទូរស័ព្ទច្រើន មកជាការអានសៀវភៅឲ្យបានច្រើន
ធ្វើលំហាត់ប្រាណឬដំណើរកំសាន្តផ្សេងៗ
ដោយ: Medical Pharma
❌ហាមចម្លងយកទៅចែកចាយដោយគ្មានការអនុញ្ញាតិពីម្ចាស់ផេកជាដាច់ខាត