
14/10/2022
ជំងឺគ្រុនឈាម(Dengue fever)
ជំងឺគ្រុនឈាមបង្កឡើងដោយវីរុសម្យ៉ាងដែលឆ្លងតាមរយៈមូសខ្លា
ជាទូទៅគ្រុនឈាមកើតឡើងក្នុងរដូវភ្លៀង និងរដូវក្តៅ។វាចែកចេញជា២ករណី មធ្យម(classic dengue) ហើយនិង ធ្ងន់ធ្ងរ(Hemorrhagic Dengue)
+រោគសញ្ញា
-ក្តៅខ្លួនខ្លាំង ៤០អង្សារ
-ឈឺចុកចាប់ពេញខ្លួន
-អស់កំលាំង
-ឈឺក្បាល
-ឈឺក
-ក្អួត
-បន្ទាប់ពី ២ ៣ ថ្ងៃអ្នកជំងឺត្រលប់មកធូរស្រាលវិញ ហើយក៏រើមកវិញបន្ទាប់ពី ១ ទៅ២ថ្ងៃ
-វានឹងលេចចេញនូវកន្ទួលអុចៗក្រហមនៅលើស្បែក កើតពីដៃ ជើងរហូតរាលដាលពេញខ្លួន(ករណីកំរ មិនងាយលេចចេញនៅលើផ្ទៃមុខ)
+កំរឹតមធ្យម(Classic dengue)
រោគសញ្ញាជំងឺគ្រុណឈាមធម្មតាមិនស្មុគស្មាញនោះទេ ដោយជាទូទៅ ចាប់ផ្តើមកើតនៅចន្លោះពេលពី ៤-៧ ថ្ងៃបន្ទាប់ពីមូសបានខាំ ចម្លងមេរោគទៅយើងរួច
+កំរឹតធ្ងន់ធ្ងរ(Hemorrhagic Dengue)
-មានការហូរឈាមតាមសរីរាង្គមួយចំនួន
-ខូចខាតសរសៃឈាម និងកូនកណ្តុរ
– មានការហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ ឬនៅពីក្រោមស្បែក ធ្វើឲ្យមានស្នាមជាំពណ៌ស្វាយ។
*ជំងឺគ្រុនឈាមប្រភេទនេះ អាចបណ្តាលឲ្យស្លាប់បាន
+មូលហេតុ
ជំងឺគ្រុនឈាម បណ្តាលមកពីវីរុសដែលរីករាលដាលតាមរយៈមូសខាំ។ វីរុសជំងឺគ្រុនឈាម មាន ៤ ប្រភេទ គឺ DEN-1, DEN-2, DEN-3 និង DEN-4 ។ មូសខ្លា ជាភ្នាក់ចម្បងចម្លងវីរុសគ្រុនឈាម ដោយភាសាបច្ចេកទេស គេស្គាល់ថា Aedes aegypti ឬ Aedes albopictus វាអាចចម្លងវីរុសនេះទៅតាមឈាមរបស់មនុស្សដោយការខាំ និងផ្ទេរឈាមដែលមានមេរោគឆ្លងទៅមនុស្សម្នាក់ទៀត។
+រោគវិនិច្ឆ័យ
-Serologict tests (IgM antibodyកំណត់នៃការចម្លងរោគសញ្ញា)
-IgG antibody test(detect by ElISA) មើលអង់ទីគ័រពេលក្រោយបន្ទាប់ពីមានការចំលង
+ការព្យាបាល
មិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែជាធម្មតាអ្នកជំងឺ នឹងជាសះស្បើយក្នុងរយៈពេល ២ សប្តាហ៍។ សំខាន់បំផុត ត្រូវព្យាបាលទៅតាមរោគសញ្ញា ដើម្បីបញ្ចៀសផលវិបាកផ្សេងៗ
– សម្រាកឲ្យបានច្រើន
– ញុំាទឹកឲ្យបានច្រើន
– ប្រើថ្នាំដើម្បីកាត់បន្ថយអាការៈក្តៅខ្លូន ដូចជាពពួក Acetaminophen (paracetamol, Panadol, doliprane...)
-ចៀសវាងការប្រើថ្នាំបំបាត់ការឈឺចាប់ ព្រោះអាចបង្កើនផលវិបាកហូរឈាម ដូចជាថ្នាំ អាស្ពីរីន Aspirin, ថ្នាំ Ibuprofen, Advil, Naproxen
-Intravenous infusion ដាក់សឺរ៉ូមបង្គ្រប់ជាតិអេឡិចត្រូីតដែលបានបាត់បង់
....................
សម្រួលអត្ថបទដោយ Dr Sam Sophanith