Specialized Doctors Of Cam SDOC - វេជ្ជបណ្ឌិតឯកទេសកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • Specialized Doctors Of Cam SDOC - វេជ្ជបណ្ឌិតឯកទេសកម្ពុជា

Specialized Doctors Of Cam SDOC - វេជ្ជបណ្ឌិតឯកទេសកម្ពុជា ប្រឹក្សាសុខភាពជាមួយវេជ្ជបណ្ឌិតឯកទេសនិងទូទៅជាច្រើននាក់ ។

វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ឬ វេជ្ជសាស្ត្រទូទៅ គ្មានសរីរាង្គ (organ) ផ្ទាល់ខ្លួនដូចឯកទេសជំងឺបេះដូង ឬ ជំងឺក្រពះពោះវៀន នោះទេ ...
02/08/2023

វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ឬ វេជ្ជសាស្ត្រទូទៅ គ្មានសរីរាង្គ (organ) ផ្ទាល់ខ្លួនដូចឯកទេសជំងឺបេះដូង ឬ ជំងឺក្រពះពោះវៀន នោះទេ ។
ឯកទេសវេជ្ជសាស្ត្រទូទៅពិនិត្យអ្នកជំងឺពីចុងជើងដល់ចុងសក់ ។

ហេតុអ្វីគ្រូពេទ្យផ្នែកផ្លូវចិត្តតែងតែណែនាំអោយអ្នកធ្វើលំហាត់ដង្ហើមមុនពេលមានបញ្ហាថប់បារម្ភ និងធ្វើជាប្រចាំ ?
26/04/2023

ហេតុអ្វីគ្រូពេទ្យផ្នែកផ្លូវចិត្តតែងតែណែនាំអោយអ្នកធ្វើលំហាត់ដង្ហើមមុនពេលមានបញ្ហាថប់បារម្ភ និងធ្វើជាប្រចាំ ?

អារហារទាំងនេះអាចជួយបានមួយចំណែកចំពោះអ្នកជំងឺលើសសម្ពាធឈាម តែទោះជាយ៉ាងណាអ្នកជំងឺចាំបាច់ប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមអោយបាន...
01/04/2023

អារហារទាំងនេះអាចជួយបានមួយចំណែកចំពោះអ្នកជំងឺលើសសម្ពាធឈាម តែទោះជាយ៉ាងណាអ្នកជំងឺចាំបាច់ប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមអោយបានទៀងទាត់ទៅតាមការណែនាំរបស់គ្រូពេទ្យ ។

ផលវិបាកសំខាន់ៗមួយចំនួន ដែលអាចកើតមានចំពោះអ្នកអសកម្មក្នុងការធ្វើចលនាលំហាត់ប្រាណ ។
01/04/2023

ផលវិបាកសំខាន់ៗមួយចំនួន ដែលអាចកើតមានចំពោះអ្នកអសកម្មក្នុងការធ្វើចលនាលំហាត់ប្រាណ ។

សំនួរ: តើអ្នកជំងឺផ្លូវចិត្តទាំងអស់ សុទ្ធតែឆ្គួតមែនទេ ? 🙄😳ចម្លើយ: មិនមែនទេ ! (សូមមើលក្នុងតារាងខាងក្រោម)*ទាំងនេះជាផ្នែកខ្ល...
29/03/2023

សំនួរ: តើអ្នកជំងឺផ្លូវចិត្តទាំងអស់ សុទ្ធតែឆ្គួតមែនទេ ? 🙄😳
ចម្លើយ: មិនមែនទេ ! (សូមមើលក្នុងតារាងខាងក្រោម)
*ទាំងនេះជាផ្នែកខ្លះនៃក្រុមជំងឺផ្លូវចិត្ត

តើអ្នកធ្លាប់ស្ថិតនៅក្នុងស្ថានភាពបែបនេះដែរ ឬទេ ? ហើយអ្នកជួយខ្លួនឯងដោយរបៀបណា ? *ស្ថានភាពទាំងនេះ អាចកើតមានលើមនុស្សគ្រប់វ័យ ...
22/03/2023

តើអ្នកធ្លាប់ស្ថិតនៅក្នុងស្ថានភាពបែបនេះដែរ ឬទេ ? ហើយអ្នកជួយខ្លួនឯងដោយរបៀបណា ?
*ស្ថានភាពទាំងនេះ អាចកើតមានលើមនុស្សគ្រប់វ័យ ជារៀងរាល់ថ្ងៃ !

Diabete (ដ្យាប៊ែត) ជាពាក្យដើមពីគ្រិក ត្រូវបានប្រើសំដៅលើករណីជំងឺនោមច្រើន-នោមញឹក ។ ពាក្យនេះត្រូវបានប្រើតាំងពីចន្លោះឆ្នាំ ២...
16/03/2023

Diabete (ដ្យាប៊ែត) ជាពាក្យដើមពីគ្រិក ត្រូវបានប្រើសំដៅលើករណីជំងឺនោមច្រើន-នោមញឹក ។ ពាក្យនេះត្រូវបានប្រើតាំងពីចន្លោះឆ្នាំ ២៥០-៣០០ មុនគ.ស ។
លំពែងជាក្រពេញបញ្ចេញក្នុងផង បញ្ចេញក្រៅផង
_បញ្ចេញក្នុង (Endocrine) គឺអរម៉ូនដូចជា អាំងស៊ុយលីនជាដើមសម្រាប់ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ។
_បញ្ចេញក្រៅ (Exocrine) គឺធាតុរាវមួយចំនួនជួយក្នុងការរំលាយអាហារ ។
#លំពែង #ទឹកនោមផ្អែម

តើសុខភាពផ្លូវចិត្តរបស់លោកអ្នក វិវត្តន៍យ៉ាងណាហើយសម្រាប់ខែមីនានេះ ? សូមចែករំលែកតាមរយះ comment នៅខាងក្រោម 😊
16/03/2023

តើសុខភាពផ្លូវចិត្តរបស់លោកអ្នក វិវត្តន៍យ៉ាងណាហើយសម្រាប់ខែមីនានេះ ?
សូមចែករំលែកតាមរយះ comment នៅខាងក្រោម 😊

មិនមែនជាការហាមប្រាណដាច់ខាតនោះទេ ប៉ុន្តែបន្ទាប់ពីធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកសន្លាក់ដោយសារអាស៊ីតអ៊ុយរិក អ្នកជំងឺគប្បីបន្...
14/03/2023

មិនមែនជាការហាមប្រាណដាច់ខាតនោះទេ ប៉ុន្តែបន្ទាប់ពីធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកសន្លាក់ដោយសារអាស៊ីតអ៊ុយរិក អ្នកជំងឺគប្បីបន្ថយការទទួលទានស្រា (**ចំពោះអ្នកជំងឺពិបាកគ្រប់គ្រងការរលាកសន្លាក់វិញ គឺតម្រូវអោយឈប់តែម្តង!!!) ។
ស្រាជាកត្តាបង្កអោយរើឡើងវិញនៃការរលាកសន្លាក់ (Gout flare) ដោយសារមូលហេតុចម្បងពីរ៖
១. ប្រភេទស្រាមួយចំនួន ជាពិសេសស្រាបៀរ (Beer) សំបូរទៅដោយសារធាតុពិរីន (Purine) ដែលជាប្រភពអាស៊ីតអ៊ុយរិក ។
២. ស្រាធ្វើអោយតម្រងនោមពិបាកក្នុងការបញ្ចេញអាស៊ីតអ៊ុយរិកចូលក្នុងទឹកនោម ។
⚠️ សន្លាក់ដែលឧស្សាហ៍រលាកជាសន្លាក់ដែលរងការខូចខាត ។

ខ្លះៗពីជំងឺរលាកសន្លាក់ដោយសារលើសជាតិអាស៊ីតអ៊ុយរិកក្នុងឈាម (Gout) ។
14/03/2023

ខ្លះៗពីជំងឺរលាកសន្លាក់ដោយសារលើសជាតិអាស៊ីតអ៊ុយរិកក្នុងឈាម (Gout) ។

ការពិនិត្យសុខភាព វាអាស្រ័យលើបុគ្គលម្នាក់ៗ (អាយុ ភេទ ជម្ងឺប្រចាំកាយ -ល-) ។ បុគ្គលម្នាក់ៗត្រូវដឹងពីចំនួនដងក្នុងមួយឆ្នាំ ក្...
13/03/2023

ការពិនិត្យសុខភាព វាអាស្រ័យលើបុគ្គលម្នាក់ៗ (អាយុ ភេទ ជម្ងឺប្រចាំកាយ -ល-) ។
បុគ្គលម្នាក់ៗត្រូវដឹងពីចំនួនដងក្នុងមួយឆ្នាំ ក្នុងការឆែកសុខភាព បន្ទាប់ពីពិគ្រោះជាមួយវេជ្ជបណ្ឌិត ។
តម្រងនោមជាសីរីរាង្គសំខាន់មិនអាចខ្វះបាន (Vital Organ) ចំពោះបុគ្គលមានហានិភ័យលើតម្រងនោម ពួកគាត់ត្រូវបានណែនាំអោយមានកាលវិភាគទៀងទាត់ក្នុងការរុករកការប៉ះពាល់តម្រងនោម ។
ឧបករណ៍មួយ÷ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ក្រោយធ្វើរោគវិនិច្ឆ័យរួច ត្រូវធ្វើតេស្តពីការខូចខាតតម្រងនោមភ្លាម ប្រសិនបើមិនទាន់មានការប៉ះពាល់ទេ តេស្តទាំងនោះត្រូវធ្វើម្តងទៀតនៅមួយឆ្នាំក្រោយ ។

ធ្វើដូចម្តេចទើបដឹងថាតម្រងនោមមានបញ្ហា? ចម្លើយ៖១. ជួបវេជ្ជបណ្ឌិតជំនាញដើម្បីពិគ្រោះ២. វេជ្ជបណ្ឌិតធ្វើការវាយតម្លៃ ៣. វេជ្ជបណ...
13/03/2023

ធ្វើដូចម្តេចទើបដឹងថាតម្រងនោមមានបញ្ហា?
ចម្លើយ៖
១. ជួបវេជ្ជបណ្ឌិតជំនាញដើម្បីពិគ្រោះ
២. វេជ្ជបណ្ឌិតធ្វើការវាយតម្លៃ
៣. វេជ្ជបណ្ឌិតស្នើរធ្វើតេស្តផ្សេងៗ ក្រោយវាយតម្លៃ
*មិនមានរោគសញ្ញា មិនមានន័យថាតម្រងនោមគ្មានបញ្ហានោះទេ ។
**ភាគច្រើននៃការប៉ះពាល់តម្រងនោមនៅដំណាក់កាលដំបូង អ្នកជំងឺមិនមានរោគសញ្ញាគួរអោយកត់សំគាល់នោះទេ ។
***វេជ្ជបណ្ឌិតត្រូវការជំនួយនានាពី រូបភាពវេជ្ជសាស្ត្រ តេស្តឈាម តេស្តទឹកនោម ដើម្បីរុករកការប៉ះពាល់លើតម្រងនោមលើបុគ្គលមានកត្តាប្រឈម ។
****ការរកឃើញទាន់ពេលវេលា មានប្រយោជន៍សម្រាប់តម្រងនោម ព្រោះវេជ្ជបណ្ឌិតនិងមានវិធានការព្យាបាល ការពារ ទប់ស្កាត់ ការវិវត្តន៍ទៅដល់ដំណាក់កាលលាងឈាម ។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Specialized Doctors Of Cam SDOC - វេជ្ជបណ្ឌិតឯកទេសកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share