ទីប្រឹក្សា បញ្ហាសុខភាពបុរស

ទីប្រឹក្សា បញ្ហាសុខភាពបុរស Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ទីប្រឹក្សា បញ្ហាសុខភាពបុរស, Pharmacy / Drugstore, 271, Phnom Penh.

ការរួមភេទ នៅពេលព្រឹក ផ្តល់អត្ថប្រយោជន៌ នឹកស្មានមិនដល់ការជ្រើសរើសពេលវេលាក្នុងការរួមភេទ គឺជាជម្រើសសម្រាប់ប្តីប្រពន្ធ ឬ ដៃគ...
15/11/2022

ការរួមភេទ នៅពេលព្រឹក ផ្តល់អត្ថប្រយោជន៌ នឹកស្មានមិនដល់
ការជ្រើសរើសពេលវេលាក្នុងការរួមភេទ គឺជាជម្រើសសម្រាប់ប្តីប្រពន្ធ ឬ ដៃគូរ ដើម្បីបង្កើតនូវអារម្មណ៌ ឬភាពសុខស្រួលរបស់ពួកគេ។ ដៃគូរជាច្រើន ជ្រើសរើស ការរួមភេទនៅពេលព្រឹក នេះប្រហែលជាពួកគេបានដឹងពីផលចំណេញ របស់វាហើយ។
តោះ មកដឹងពីអត្ថប្រយោជន៌ នៃការរួមភេទ នៅពេលព្រឹក ៖ ការរួមភេទ នៅពេលព្រឹក ធ្វើអោយអរម៉ូនម្យ៉ាង មានការកើនឡើង ដែលធ្វើអោយបុរសអាចបង្កើតនូវអារម្មណ៌មួយដែលជាធម្មតា ជាអារម្មណ៌រវាងក្មេង និងអ្នកមើលថែរបស់ពួកគេ ជារួមបានន័យថា បុរសដែលឧស្សាហ៌រួមភេទ នៅពេលព្រឹក អាចមើលថៃដៃគូរបានល្អ និងរក្សាចំណងស្នេហ៌បានយូរអង្វែង។
អត្ថប្រយោជន៌មួយទៀត គឺការចាប់ផ្តើមតាមសម្រួល ដែលភាគីខាងបុរស អាចបង្ហាញអារម្មណ៌របស់ខ្លួនយ៉ាងពេញលេញ មកលើដៃគូររបស់ខ្លួន ដូចជាការដែលប្រាប់ថា អ្នកពេញចិត្តផ្នែកណាមួយលើរាងកាយរបស់នាង ឬក៏រាងកាយរបស់នាងស្អាតណាស់ ហើយវាពិតជាអស្ចារ្យណាស់ សម្រាប់គាត់ សម្តីនៅពេលព្រឹកព្រលឹមបែបនេះ នឹងធ្វើអោយនាងមានអារម្មណ៌ល្អពេញ១ថ្ងៃ ហើយក៏ជាការចងចាំដ៏ល្អរបស់នាងផងដែរ។ នេះជាការបញ្ជាក់របស់អ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែករោគស្ត្រីជនជាតិអង់គ្លេស។

អត្ថប្រយោជន៌ដ៏ល្អមួយទៀតនោះ គឺអ្នកបានសម្រាកយ៉ាងពេញភ្នែក នៅពេលយប់។ ដឹងអត់ ការសម្រាកមិនបានគ្រប់គ្រាន់នៅពេលយប់ ធ្វើថយចុះនូវអរម៉ូនភេទតេស្តូតេរ៉ូន ដូចនេះ អ្នកគួរតែគេងអោយបានគ្រប់គ្រាន់ ដើម្បីបំពេញនូវតយល្យភាពអរម៉ូន និងដើម្បីទប់ស្កាត់ការកើនឡើងនូវអរម៉ូនដែលធ្វើអោយអ្នកស្ត្រេស ដែលជាកត្តារារាំងនូវដំណើរការនៃការរួមភេទរបស់អ្នក។

ជម្រើសគឺជារបស់អ្នក អ្នកអាចជ្រើសរើសពេលណាក៏បាន សំខាន់អ្នកអាចផ្តល់អារម្មណ៌សុខស្រួល ដល់ដៃគូររបស់អ្នក និងមិនមានអ្វីរំខាន៕

ប្រភព៖ Psychologytoday ប្រែ​សម្រួល​៖​ Lady

តើសមត្ថភាពផ្លូវភេទរបស់បុរសបាត់បង់ដោយសារអ្វី?សមត្ថភាពផ្លូវភេទ គឺពិតជាសំខាន់ណាស់ចំពោះមនុស្សប្រុស ព្រោះវាទាក់ទងទៅនឹងសមត្ថភា...
13/11/2022

តើសមត្ថភាពផ្លូវភេទរបស់បុរសបាត់បង់ដោយសារអ្វី?
សមត្ថភាពផ្លូវភេទ គឺពិតជាសំខាន់ណាស់ចំពោះមនុស្សប្រុស ព្រោះវាទាក់ទងទៅនឹងសមត្ថភាពធម្មជាតិរបស់មនុស្សប្រុសក្នុងការមានបុត្រធីតា ប៉ុន្តែក៏មានមនុស្សប្រុសមួយចំនួនបានបាត់បង់សមត្ថភាពនេះ ឬមានបញ្ហាលើសមត្ថភាពនេះផងដែរ។

តើមូលហេតុណាខ្លះដែលធ្វើឲ្យសមត្ថភាពផ្លូវភេទរបស់បុរសត្រូវបានបាត់បង់?
មានកត្តាពីរដែលបណ្តាលឲ្យសមត្ថភាពផ្លូវភេទបុរសមានបញ្ហា នោះគឺ កត្តារាងកាយ និងកត្តាផ្លូវចិត្ត។

កត្តារាងកាយមានដូចជា ៖
•កម្រិតតេស្តូស្តេរ៉ូនទាប
•ការប្រើប្រាស់ឱសថដែលត្រូវការវេជ្ជបញ្ជាដូចជា ឱសថប្រឆាំងនឹងការធ្លាក់ទឹកចិត្ត ឱសថសម្រាប់ជំងឺលើសសម្ពាធឈាម
•ជំងឺសរសៃឈាម ដូចជាជំងឺត្បៀតសរសៃឈាមអាក់ទែ និងជំងឺលើសសម្ពាធឈាម
•ជំងឺស្ត្រូក ឬជំងឺខូចសរសៃខួរក្បាលដោយសារជំងឺទឹកនោមផ្អែម ឬការវះកាត់
•ការជក់បារី
•ការផឹកស្រានិងការញៀនថ្នាំ។

កត្តាផ្លូវចិត្តរួមមាន៖
•ការបារម្ភពីសមត្ថភាពផ្លូវភេទ
•បញ្ហាគ្រួសារ
•ការធ្លាក់ទឹកចិត្ត
•ឥទ្ធិពលនៃការប៉ះទង្គិចពីការរួមភេទពីមុន
•ការមានបញ្ហាស្ត្រេស និងធ្លាក់ទឹកចិត្តដោយសារការងារ។

ដឹងទេ? ចំណង់ផ្លូវភេទអាចថយចុះដោយសារទម្លាប់ទាំងនេះពិតណាស់អ័រម៉ូនប្រែប្រួលអាចបណ្ដាលឱ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទរបស់អ្នក។ ប៉ុន...
12/11/2022

ដឹងទេ? ចំណង់ផ្លូវភេទអាចថយចុះដោយសារទម្លាប់ទាំងនេះ
ពិតណាស់អ័រម៉ូនប្រែប្រួលអាចបណ្ដាលឱ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទរបស់អ្នក។ ប៉ុន្តែក៏នៅមានទម្លាប់មួយចំនួនទៀតអាចបណ្ដាលឱ្យអ្នកបាត់បង់ចំណង់ផ្លូវភេទទាំងនៅវ័យមិនទាន់ហួស ៤០ ផងដែរ។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលអាចជះផលប៉ះពាល់ដល់ចំណង់ផ្លូវភេទ ៖
១. គេងមិនគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់អាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើចំណង់ផ្លូវ។ នេះក៏ព្រោះតែបរិមាណអ័រម៉ូន testosterone ត្រូវថយចុះ ហើយចំណង់ផ្លូវភេទក៏បាត់បង់តាមនោះដែរចំពោះទាំងបុរសនិងស្ត្រី។ ដូច្នេះចូរប្រាកដថាអ្នកគេងបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។

២. ជំងឺធ្លាក់ទឹកចិត្ត (Depression) មូលហេតុដែលបញ្ហាធ្លាក់ទឹកចិត្តអាចធ្វើឱ្យចំណង់ផ្លូវភេទធ្លាក់ចុះនោះ គឺទីមួយវាជះឥទ្ធិពលដល់ការគេង។ ហើយទីពីរនោះ គឺវាជះផលប៉ះពាល់ដល់អារម្មណ៍របស់អ្នក។

៣. ធាត់លើសទម្ងន់ ភាពធាត់ជ្រុលអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភជាច្រើនចំពោះសុខភាព រួមទាំងចំណង់ផ្លូវភេទ។ ជាតិខ្លាញ់លើសក្នុងរាងកាយក៏បង្កបញ្ហាអតុល្យភាពអ័រម៉ូនដែលជាអ្វីមួយផ្សារភ្ជាប់នឹងបញ្ហាចំណង់ផ្លូវភេទថយចុះផងដែរ។

៤. ទទួលទានគ្រឿងស្រវឹងច្រើនពេក ក្រៅពីបន្ថយចំណង់ផ្លូវភេទហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនពេកក៏ធ្វើឱ្យឱកាសនៃការឈានដល់ចំណុចកំពូលថយចុះផងដែរ។

៥. ការជក់បារី ក្រៅពីជះផលប៉ះពាលគួរឱ្យព្រួយបារម្ភដល់សុខភាពសួតហើយនោះ ការជក់បារីក៏មិនល្អចំពោះចំណង់ផ្លូវភេទផងដែរ។ តើអ្នកធ្លាប់ដឹងទេថាការជក់បារីអាចធ្វើឱ្យអ្នកបាត់បង់ចំណង់ផ្លូវភេទ? វាអាចកើតឡើងដោយសារការជក់បារីអាចបង្អាក់ចរន្តឈាម។ ទាំងបុរសនិងស្ត្រីភាគច្រើនពឹងផ្អែកលើចរន្តឈាមរត់ត្រឹមត្រូវដើម្បីរួមភេទ។ ប្រសិនបើគ្មានឈាមគ្រប់គ្រាន់ត្រឹមត្រូវផ្គត់ផ្គង់ដល់ប្រដាប់ភេទពួកគេទេនោះចំណង់ផ្លូវភេទក៏ធ្លាក់ចុះដែរ៕

ប្រភព៖ Health.com.kh អត្ថបទ៖ Dane

ចង់ឲ្យមេជីវិតឈ្មោលកើតឡើង បុរសៗមិនគួរមើលរំលងអាហារទាំងនេះឡើយមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីពង្រឹងដល់ចំនួនមេជីវិតឈ្ម...
10/11/2022

ចង់ឲ្យមេជីវិតឈ្មោលកើតឡើង បុរសៗមិនគួរមើលរំលងអាហារទាំងនេះឡើយ

មានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីពង្រឹងដល់ចំនួនមេជីវិតឈ្មោល និងរបបអាហារ ឬអាហារដែលអ្នកទទួលទាន។ អាហារមួយចំនួនអាចជួយបង្កើនចំនួនមេជីវិតឈ្មោល និងទឹកកាមបាន។ ខាងក្រោមនេះគឺជាអាហារផ្តល់សុខភាពខ្លះៗ ដែលត្រូវបានគេដឹងថា អាចជួយបង្កើនចំនួនមេជីវិតឈ្មោល៖

ចេក

ផ្លែចេកត្រូវបានគេរកឃើញថា ជួយសម្រួលដល់អ័រម៉ូនភេទ និងបង្កើនចំណង់ផ្លូវភេទរបស់បុរស ដោយសារតែអង់ស៊ីមមួយឈ្មោះ Bromelain។ ជាមួយគ្នាដែរ ផ្លែចេកសម្បូរទោដោយវីតាមីន A, B1 និង C ដែលនឹងជួយបង្កើនមុខងាររបស់មនុស្សប្រុសលើការផលិតមេជីវិតឈ្មោល។

សូកូឡាខ្មៅ

សូកូឡាខ្មៅអាហារផ្តល់សម្រើបផ្លូវភេទដ៏ខ្លាំងមួយដែលផ្ទុកទៅដោយសារធាតុ L-Arginine។ នេះគឺជាអាស៊ីតអាមីណេមួយប្រភេទដែលត្រូវបានគេដឹងថា ជួយបង្កើនចំនួនទឹកកាម ព្រមទាំងភាពខ្លាំងក្លានៃការឈានដល់ចំណុចកំពូល។ តែចូរចាំថា មិនត្រូវញ៉ាំច្រើនពេកទេ ព្រោះងាយនឹងធ្វើឲ្យធាត់ឡើងទម្ងន់បាន ហើយវាមិនគ្រាន់តែបន្ថយចំនួនអ័រម៉ូនភេទប្រុសទេ តែក៏បន្ថយចំនួនមេជីវិតឈ្មោលដែរ។

ស៊ុត

ស៊ុតសម្បូរទៅដោយវីតាមីន E និងប្រូតេអ៊ីន ដែលត្រូវបានគេចាត់ទុកថា ជួយដល់ការផលិតរបស់មេជិវិតឈ្មោលប្រកបដោយសុខភាពល្អក្នុងពងស្វាស។ ជាមួយគ្នានេះដែរ ស៊ុតត្រូវបានគេជឿថា ជួយការពារកោសិកាមេជីវិតឈ្មោលពីឥទ្ធិពលគ្រោះថ្នាក់របស់រ៉ាឌីកាលសេរីបាន។
ខ្ទឹមស

ខ្ទឹមសត្រូវបានគេប្រើប្រាស់ជាច្រើនឆ្នាំក្នុងការព្យាបាលបញ្ហារាងកាយដូចជា បញ្ហានៃការបង្ករោគនៅផ្លូវដង្ហើមជាដើម។ ក្រៅពីនេះ ខ្ទឹមសក៏ជួយបង្កើនចំនួនមេជិវិតឈ្មោល និងសម្រើបផ្លូវភេទដ៏មានប្រសិទ្ធភាពដែរ។ ខ្ទឹមសផ្ទុកទៅដោយសារធាតុមួយឈ្មោះថា Allicin ដែលជួយពង្រឹងដល់លំហូរឈាមទោសរីរាង្គភេទបុរស ដូច្នេះវានឹងបង្កើនចំនួនទឹកកាម និងការផលិតមេជីវិតឈ្មោលដែរ។

អយស្ទើ

អយស្ទើគឺជាប្រភពនៃជាតិស័ង្គសីដ៏ល្អបំផុតសម្រាប់បុរស ក្នុងការជួយផលិតមេជីវិតឈ្មោល។ ការញ៉ាំអយស្ទើកាន់តែច្រើនកាន់តែជម្រុញដល់សមត្ថភាពមានកូន។ ប្រភពផ្សេងៗទៀតនៃជាតិស័ង្គសីដែរនោះគឺគ្រាប់ល្ពៅ សាច់មាន់ លាសសមុទ្រ និងបង្កង។
ស្ពៃស្ពីណាច់

បន្លែពណ៌បៃតងដូចជាស្ពៃស្ពីណាច់ជាប្រភពដ៏ល្អមួយនៃអាស៊ីតហ្វូលិក។ តើអ្នកមានដឹងទេថា កាលណាចំនួនអាស៊ីតហ្វូលិកក្នុងខ្លួនមានតិចអាចធ្វើឲ្យកើនឡើងចំនួនមេជីវិតឈ្មោលដែលខូចរូបរាងកាន់តែច្រើនដែរទេ ដូចជា មានកន្ទុយពីរ ឬក្បាលពីរជាដើម។ រឿងនេះក៏ធ្វើឲ្យមេជីវិតឈ្មោលផ្ទុកទៅដោយក្រូម៉ូសូមមិនធម្មតាកាន់តែច្រើន ដែលផ្តល់ការពិបាកកាន់តែខ្លាំងលើការបង្កកំណើតជាមួយមេជីវិតញី។ មួយវិញទៀត ទោះបីជាមេជីវិតឈ្មោលទាំងនេះអាចបង្កកំណើតជាមួយមេជីវិតញីក៏ដោយ ក៏ឱកាសនៃការកើតកូនមកខូចអវៈយវៈ ក៏មានខ្ពស់ដែរ៕
ប្រភព ៖ health.com.kh

ប្រុសៗ! រឿងចំណង់ផ្លូវភេទថយចុះ ទាំងនេះជាមូលហេតុ១- អ័រម៉ូនថយចុះតេស្តូតេរ៉ូន ជាអ័រម៉ូនភេទរបស់ប្រុសៗ ធ្វើឲ្យឆ្អឹង សាច់ដុំលូត...
03/11/2022

ប្រុសៗ! រឿងចំណង់ផ្លូវភេទថយចុះ ទាំងនេះជាមូលហេតុ

១- អ័រម៉ូនថយចុះ
តេស្តូតេរ៉ូន ជាអ័រម៉ូនភេទរបស់ប្រុសៗ ធ្វើឲ្យឆ្អឹង សាច់ដុំលូតលាស់ និងផលិតទឺកកាម ហើយអ័រម៉ូននេះបង្កើតឲ្យមានចំណង់ផ្លូវភេទ។ បើកម្រិតអ័រម៉ូន ចុះទាបជាង ៣០០-៣៥០ ណាណូក្រាម ក្នុងមួយដេស៊ីលីត្រឈាម មានន័យថា ចំណង់ផ្លូវភេទធ្លាក់ចុះ។ មូលធ្វើឲ្យអ័រម៉ូនធ្លាក់ចុះគឺ “កត្តាអាយុ”។ បើមានបញ្ហានេះកើតឡើង ប្រុសៗគួរទៅជួបពេទ្យដោះស្រាយ។

២- ជំងឺបាក់ទឹកចិត្ត
ជំងឺបាក់ទឹកចិត្តកើតឡើងលើមនុស្សគ្រប់គ្នា ធ្វើឲ្យថាមពលរាងកាយ និងផ្លូវចិត្តបាត់បង់ នាំឲ្យចំណង់ផ្លូវភេទចុះខ្សោយ។ ថ្នាំមួយចំនូនប្រើសម្រាប់ព្យាបាលជំងឺបាក់ទឹកចិត្ត មាន Selective Serotonin Re-uptake Inhibitors (SSRIs) ក៏មានផលប៉ះពាល់ខ្លាំងដូចគ្នាដែរ។

៣- គ្រឿងស្រវឹង ឬថ្នាំញៀន
សារធាតុញៀន ឬគ្រឿងស្រវឹង ធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ ព្រោះវាធ្វើឲ្យអ័រម៉ូនតេស្តូតេរ៉ូនធ្លាក់ចុះ ហើយផឹកគ្រឿងស្រវឹងច្រើនបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងធ្វើឲ្យអស់កម្លាំង លែងមានចំណង់ផ្លូវភេទ។

៤- ស្ត្រេស
ធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូន តាមការបញ្ចេញអ័រម៉ូន អាដ្រេណាលីន (adrenaline) និងករទីសុល (cortisol) ធ្វើឲ្យសរសៃឈាមរួមតូច និងអាអូនតូចមិនរឹង។

៥- គេងអត់គ្រប់
គេងឲ្យបានគ្រប់គ្រាន់ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរាងកាយ និងអារម្មណ៍ផ្លូវភេទ។ គេងមិនគ្រប់ធ្វើឲ្យអ័រម៉ូន ករទីសុល (cortisol) កើនឡើង និងធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ។

៦- អាអូនតូចមិនរឹង
បញ្ហាអសមត្ថភាពផ្លូវភេទ អាចប៉ះពាល់ដល់ទំនុកចិត្តប្រុសៗគ្នាយើង ដែលធ្លាប់មានបញ្ហានេះពីមុន និងភ័យខ្លាចថាវាកើតឡើងទៀត។

៧- អត់ទំនុកចិត្ត
ទំនុកចិត្ត ឬជឿជាក់លើខ្លួនឯង ធ្វើឲ្យយើងមើលឃើញខ្លួនឯងមានភាពទាក់ទាញ និងសិចស៊ី។ ប៉ុន្តែ ពេលបាត់បង់ទំនុកចិត្តហើយ គ្នាយើងអាចមិនមានអារម្មណ៏ផ្លូវភេទទៀតទេ។

៨- ផលប៉ះពាល់ដោយប្រើថ្នាំ
ថ្នាំមួយចំនួនដែលព្យាបាលជំងឺលើសឈាម អាចធ្វើឲ្យប៉ះពាល់ដល់បញ្ហាផ្លួវភេទ ដូចជា ការបញ្ចេញទឹកកាម និងអាអូនមិនរឹង។ វាបណ្តាលមកពីអ័រម៉ូនតេស្តូតេរ៉ូន (testosterone) ធ្លាក់ចុះ។ បើគ្នាយើងធ្លាប់ជួបបញ្ហាទាំងអស់ខាងលើ ឬប៉ះពាល់ចំណង់ផ្លូវភេទ គួរទៅពេទ្យធ្វើការពិនិត្យ និងព្យាបាល។ ការព្យាបាលអាចចាប់ផ្តើមដោយធម្មជាតិ រហូតដល់ព្យាបាលដោយប្រើថ្នាំ។

ប្រភព៖ Hello គ្រូពេទ្យ

សារធាតុ​គីមី​ដែល​​មាន​នៅ​​​​ក្នុង​​ផលិតផល​ប្លាស្ទិក អាហារ​កែច្នៃ និង​គ្រឿង​ប្រដាប់ប្រដា​​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេងៗ​ទ...
01/11/2022

សារធាតុ​គីមី​ដែល​​មាន​នៅ​​​​ក្នុង​​ផលិតផល​ប្លាស្ទិក អាហារ​កែច្នៃ និង​គ្រឿង​ប្រដាប់ប្រដា​​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេងៗ​ទៀត​​ក្នុង​សម័យ​ទំនើប​បច្ចុប្បន្ន ត្រូវ​បាន​​គេ​រក​ឃើញ​ថា​អាច​​ឲ្យ​មនុស្ស​ស្រី​មិន​ចាប់អារម្មណ៍​ក្នុង​រឿង​ផ្លូវ​ភេទ។

ការ​សិក្សា​ស្រាវជ្រាវ​​ដែល​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​នៃ​​​សេចក្ដី​ត្រេកត្រអាល​ផ្លូវ​ភេទ​របស់​ស្រ្ដី ទៅ​នឹង​​សារធាតុ​គីមី​ប្លាស្ទិក​​នេះ ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក។ ពួក​គេ​​​បាន​រក​ឃើញ​ថា ​ស្ត្រី​ដែល​មាន​កម្រិត​​ Phthalates ខ្ពស់​នៅ​ក្នុង​រាងកាយ​ ​មាន​អត្រា​និយាយ​ថា​ទេ​​​ទៅ​កាន់​ដៃ​គូ​របស់​ខ្លួន ដល់​ទៅ​​២ដង ច្រើន​ជាង​អ្នក​មាន​សារធាតុ​នេះ​តិច។
Phthalates ជា​សារធាតុ​គីមី​ដែល​កើត​ចេញ​ពី​មនុស្ស​ជា​អ្នក​ផលិត​ ដែល​វា​មាន​នៅ​ក្នុង​ម្ហូប​កែឆ្នៃ និង​គ្រឿង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ សារធាតុ​​តូចៗ​ទាំង​នោះ អាច​ចូល​ទៅ​ក្នុង​​​ប្រព័ន្ធ​រាងកាយ​របស់​មនុស្ស​​​តាមរយៈ​ការដកដង្ហើម ឬ​ការ​បរិភោគ។

ដើម្បី​ចេញ​ជា​លទ្ធផល​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​ដឹក​នាំ​ដោយ​វេជ្ជ​បណ្ឌិត Emily Barrett មក​​ពី​សាកល​វិទ្យាល័យ​ University of Rochester School of Medicine នោះ បាន​សិក្សា​ទៅ​លើ​ស្រ្ដី​​មាន​ផ្ទៃ​ពោះ​ដែល​មាន​អាយុ​ខ្ពង់​២០ឆ្នាំ និង​៣០ឆ្នាំ​ ចំនួន​៣៦០នាក់។ ពួក​គេ​បាន​វាស់​កម្រិត​សារធាតុ​ Phthalates នៅ​ក្នុង​ទឹក​នោម​​ស្រ្ដី​ទាំង​នោះ ក៏​ដូច​ជា​សួរ​នាំ​ពី​រឿង​ផ្លូវ​ភេទ។​

ក្រៅ​ពី​ធ្វើ​ឲ្យ​ចំណង​ផ្លូវភេទ​ស្រ្ដី​ចុះ​ខ្សោយ ​ការសិក្សា​ស្រាវជ្រាវ​​មុនៗ​ផ្សេង​ទៀត​ ក៏​បាន​​រក​ឃើញ​​ដែរ​ថា​​សារធាតុ​នេះ​ អាច​បណ្ដាល​ឲ្យ​កើត​​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ហឺត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សារធាតុ​គីមី​នេះ​ក៏​អាច​ប៉ះពាល់​ដល់​ខួរក្បាល​កុមារ​ផង​ដែរ ខណៈ​កាល​ពី​ឆ្នាំ​មុន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា​វា​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​ទូទៅ៕

ចុចអាន​អត្ថបទ​សុខភាព និង​សម្រស់​ជា​ច្រើន​ទៀត
ប្រែ​សម្រួល៖ទ្រី រ៉ាវី

ប្រភព៖ dailymail

តើមានហេតុផលអ្វីខ្លះដែលយុវវ័យគួរតែដឹងពីបញ្ហាផ្លូវភេទ? សព្វថ្ងៃនេះ ការអប់រំផ្លូវភេទពិតសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់យុវវ័...
31/10/2022

តើមានហេតុផលអ្វីខ្លះដែលយុវវ័យគួរតែដឹងពីបញ្ហាផ្លូវភេទ?
សព្វថ្ងៃនេះ ការអប់រំផ្លូវភេទពិតសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់យុវវ័យ ដើម្បីឱ្យពួកគេបានជ្រួតជ្រាបពីរឿងគួរធ្វើ មិនគួរធ្វើ ផលវិជ្ជមាន និងផលអវិជ្ជមានដែលបានមកពីការរួមភេទ។

ខាងក្រោមនេះជាហេតុផលដែលយុវវ័យគួរតែដឹងពីបញ្ហាផ្លូវភេទ៖

- យល់ដឹងពីបញ្ហាផ្លូវភេទបានកាន់តែច្រើន និងច្បាស់ជាងមុន។
- យល់ដឹងពីការការពារមិនឱ្យមានផ្ទៃពោះ និងការមានផ្ទៃពោះដោយចៃដន្យ។
- ការរួមភេទពិតជាបានផ្ដល់អត្ថប្រយោជន៍ដល់ផ្លូវចិត្ត រាងកាយ និងសម្រស់។
- ហ៊ានឆ្លើយថា «ទេ» ចំពោះការរួមភេទ ប្រសិនបើយើងគ្មានអារម្មណ៍រួមភេទ។
- យល់ដឹងពីជំងឺអេដស៍ និងផលវិបាកដែលបណ្ដាលមកពីការរួមភេទដោយគ្មានការស្ម័គ្រចិត្ត។
- ពេលឈានដល់វ័យជំទុង យុវវ័យភាគច្រើនចាប់ផ្ដើមមានអារម្មណ៍ផ្លូវភេទ ប្រសិនបើពួកគេមិនបានយល់ដឹងច្រើនពីបញ្ហាទូទៅទាក់ទងនឹងការរួមភេទ ពួកគេអាចនឹងបណ្ដោយខ្លួនរួមភេទទៅតាមអារម្មណ៍ដោយខ្វះការពិតចារណា ដែលអាចបណ្ដាលឱ្យមានវិបត្តិផ្លូវចិត្តនៅថ្ងៃក្រោយ។
- យល់ដឹងពីដៃគូមុនពេលរួមភេទ និងការសម្រេចចិត្តផ្សេងៗ។

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)

វិធី​សាស្រ្ដ ៣ ជួយ​ឲ្យ​ស្រ្តី​នៅ​តែ​មាន​ចំណង់​ផ្លូវ​ភេទមាន​កត្តា​ច្រើនណាស់​ដែល​នាំ​ឲ្យ​ចំណង់​ផ្លូវភេទ​មនុស្ស​ស្រី​ថយចុះ​...
30/10/2022

វិធី​សាស្រ្ដ ៣ ជួយ​ឲ្យ​ស្រ្តី​នៅ​តែ​មាន​ចំណង់​ផ្លូវ​ភេទ

មាន​កត្តា​ច្រើនណាស់​ដែល​នាំ​ឲ្យ​ចំណង់​ផ្លូវភេទ​មនុស្ស​ស្រី​ថយចុះ​។ កត្តា​មួយ​ដែល​ធ្វើឲ្យ​ចំណង់​ផ្លូវភេទ​ស្ត្រី​ថយចុះ​នោះ គឺជា​ការឈាន​ដល់​ការ​រាំងរដូវ​តែម្តង។

ខាង​ក្រោម​នេះ​គឺ​ជា​វិធីសាស្រ្ត​ដ៏​មាន​សុវត្ថិភាព​ដែល​ជួយ​ឲ្យ​មាន​ចំណង់៖

​- ចាប់​ផ្តើម​​របប​អាហារ និង​លំ​ហាត់ប្រាណ​ដែល​ផ្តល់​សុខភាព​

​អ្នក​គួរតែ​ទៅ​ហាត់​ប្រាណ ឬ​បើ​អាច​ទិញ​ម៉ាស៊ីន​រត់​ហាត់ប្រាណ​នៅ​មួយកន្លែង ឬ​ឧបករណ៍​ហាត់​ប្រាណ​ណាមួយ ហើយ​ចូរ​ចំណាយពេល៣០ នាទី​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ហាត់ប្រាណ​នឹង​ឧបករណ៍​ទាំងនេះ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​មនុស្ស​ស្រីយើង​អាច​បង្កើន​ចំណង់​ផ្លូវភេទ​បាន​នោះ គឺ​ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព និង​ដាក់​កម្មវិធី​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​។ រឿង​នេះ​មិនត្រឹមតែ​ផ្តល់​អោយ​រាងកាយ​កាន់តែ​មាន​សុខភាព​ល្អ​ទេ តែ​ក៏​ធ្វើឲ្យ​​ចិត្តគំនិត​កាន់តែ​ស្រស់ថ្លា​ផងដែរ​។ កាលណា​ស្ថានភាព​ផ្លូវចិត្ត​ល្អ វា​ពិតជា​អាច​ពង្រឹង​ដល់​ចំណង់​ផ្លូវភេទ​បាន ដូច្នេះ របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​ត្រូវ​ចាប់ផ្តើម​។

​**- សាកល្បង​អាហារ ដែល​ជម្រុញ​ដល់​ចំណង់​ផ្លូវភេទ​**​
​អាហារ​ដែល​ជម្រុញ​ដល់​ចំណង់​ផ្លូវភេទ​មាន​ដូចជា អយ​ស្ទឺ សូកូឡា និង​ខ្ញី​។ អាហារ​ដែល​ជម្រុញ​ដល់​ចំណង់​ផ្លូវភេទ ត្រូវបាន​គេ​រកឃើញ​អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ​ទៅ​ហើយ​។ អាហារ​ហឹរ​ដូចជា​ម្ទេស ត្រូវបាន​គេ​ជឿថា ក៏​អាច​បង្កើន​ចំណង់​ផ្លូវភេទ​បានដែរ តាមរយៈ​ការបង្កើន​ចង្វាក់​បេះដូង​។ គ្មាន​អំណះអំណាង​វេជ្ជសាស្ត្រ​ណាមួយ​ដែល​បញ្ជាក់ថា យិន​សិន អយ​ស្ទឺ និង​ម្ទេស​ហឺ​រ អាច​បង្កើន​ចំណង់​ផ្លូវភេទ​បានទេ ប៉ុន្តែ វា​អាច​ធ្វើ​បែប​នេះ​បាន​ដោយសារ​តែ​ឥទ្ធិពល​នៃ​សារធាតុ Placebo​។ នៅពេល​មនុស្ស​ម្នាក់​ត្រូវបាន​គេ​ប្រាប់ថា សារធាតុ​ណាមួយ​នឹង​បង្កើន​ចំណង់​ផ្លូវភេទ វា​ប្រហែលជា​មាន​ប្រសិទ្ធភាព​ដែរ​ដោយសារ​តែ​ជំនឿ​ខាង​ផ្នែក​ចិត្តសាស្ត្រ​តែប៉ុណ្ណោះ​។​

​- ពិភាក្សា​អំពី​ការព្យាបាល ដោយ​អ័រម៉ូន​ជាមួយ​គ្រូពេទ្យ​​

​ជា​មធ្យម ស្ត្រី​ដែល​ត្រូវ​ឆ្លង​ចូល​វ័យ​រាំងរដូវ​នោះ គឺ​អាយុ ៥១ ឆ្នាំ​។ មាន​អំណះអំណាង​មួយ​បាន​ឲ្យ​ដឹងថា កម្រិត​អ័រម៉ូន​របស់​ស្ត្រី​ដែល​រាំងរដូវ​រួច គឺ​មិន​មាន​លក្ខណៈ​ដូចគ្នា​នឹង​ពេលដែល​ពួកគេ​មិនទាន់​រាំងរដូវ​ឡើយ​។ ចំណែកឯ​ការព្យាបាល​ដោយ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន ក៏​អាច​បង្កើន​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ស្រី​បានដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​គួរតែ​បញ្ជាក់​ឲ្យ​ដឹង​ថា ឥទ្ធិពល​រយៈពេល​យូរ​នៃ​ការព្យាបាល​បែបនេះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ជាពិសេស​ផលប៉ះពាល់​ទៅលើ​សុដន់​តែម្តង​៕

ប្រភព៖ Health.com.kh

បញ្ហា​សុខភាព​ទាំង៧នេះ​ ​អាច​ធ្វើ​ឲ្យ​ជីវិត​លើ​គ្រែ​​ថមថយ​ការ​ខ្វះ​ចំណង់​រឿង​លើ​គ្រែ ​អាច​​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ជា​ច...
29/10/2022

បញ្ហា​សុខភាព​ទាំង៧នេះ​ ​អាច​ធ្វើ​ឲ្យ​ជីវិត​លើ​គ្រែ​​ថមថយ​
ការ​ខ្វះ​ចំណង់​រឿង​លើ​គ្រែ ​អាច​​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ជា​ច្រើន​ ដូច​ជា​​ការ​បាក់​ទឹក​ចិត្ត ឬ​មក​ពី​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម​។​ តាម​ពិត​​ ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​ដៃ​គូ​ មិន​​ត្រឹម​តែ​ជា​​តម្រូវ​ការ​​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ពាក់ព័ន្ធ​ដល់​អារម្មណ៍​របស់​យើង​ផង​ដែរ។ ​ប្រសិន​បើ​ការ​តម្រេក​​កាម​ទាប​​​ ​វា​ធ្វើ​ឲ្យ​យើង​គ្មាន​អារម្មណ៍​ចំពោះ​រឿង​លើ​គ្រែ​​ឡើយ​។

យោង​ទៅ​តាម​គ្រូ​ពេទ្យ​​ចិត្ត​សាស្ត្រ​ និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា​​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​ចំណង់​ផ្លូវ​ភេទ​ផង​​ដែរ​។ ឧទាហរណ៍​ ដូចជា​ការ​អស់​រដូវ​ជា​ដើម​។​

ហេតុ​ដូច្នេះ​ហើយ​ គ្នា​យើង​​គួរតែ​ដឹង​អំពី​លក្ខខណ្ឌ​សុខភាព​ទាំង​៧​​​យ៉ាង​នេះ​ ដែល​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ជីវិត​លើ​គ្រែ​របស់​​ ​និង​ដើម្បី​ព្យាយាម​រក​វិធី​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា​​។

​​១. ជំងឺ​រលាក​សន្លាក់
​ការ​ឈឺចាប់​ និង​​ជំងឺ​រលាក​សន្លាក់​​ ​មាន​ការ​ពាក់​ព័ន្ធ​គ្នា​យ៉ាង​ជិត​ស្និទ្ធ។ ​ការ​ខូច​ទ្រង់​ទ្រាយ​ណាមួយ​នៃ​​ឆ្អឹង​ បង្ក​ឲ្យ​មាន​ផល​វិបាក​យ៉ាង​​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​មាន​ប្រតិបត្តិការ​លើ​គ្រែ​។​លើស​ពី​នេះ​ ​ក្បាច់​រួមភេទ​មួយ​ចំនួន ​អាច​ដាក់​សម្ពាធ​លើ​សន្លាក់​ ដែល​នាំ​ឲ្យ​កើត​​មាន​ការ​​រមួល​ក្រពើ​​ធ្ងន់ធ្ងរ​។​ ដោយសារ​តែ​បញ្ហា​នេះ​ មនុស្ស​ជាច្រើន​ចាប់ផ្ដើម​ចៀស​វាង​ការ​រួមភេទ។​

​ការ​អស់​កម្លាំង​ ​​គឺ​ជា​មូល​ហេតុ​មួយ​ទៀត​ ដែល​កើត​ឡើង​ព្រម​គ្នា​ជាមួយ​នឹង​ជំងឺ​រលាក​សន្លាក់​​​​ហើយ​ថ្នាំ​​សម្រាប់​អ្នកជំងឺ​ប្រភេទ​នេះ​ ក៏​ជះ​​ឥទ្ធិពល​ដល់​​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ​​​។ លើស​ពី​នេះ​ជំងឺ​រលាក​សន្លាក់​អាច​កាត់​បន្ថយ​​ភាព​ពត់​ពែន​នៅ​ក្នុង​រាងកាយ​​ដែល​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​ការ​រួមភេទ។​

ចំណង់ផ្លូវភេទ

២.ជំងឺ​ទឹកនោម​ផ្អែម
យើង​​​បាន​ដឹង​ហើយ​ថា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​ដល់​សុខភាព​យើ​ង។​ នៅ​ពេល​​រួម​ភេទ​ ឈាម​ហូរ​ទៅ​កាន់​​សរីរាង្គ​បន្ត​ពូជ​ និង​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ។​ ប៉ុន្តែ​សរសៃ​ឈាម​ដែល​ខូច ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​លំហូរ​ឈាម​ដែល​មាន​ឥទ្ធិពល​​ក្នុង​ការ​​កាត់​បន្ថយ​នូវ​​ចំណង់​ផ្លូវ​ភេទ។

៣. ការ​បាក់​ទឹក​ចិត្ត
​​​​​​តាម​ការ​សិក្សា​​នៅ​ក្នុង​ទស្សនាវដ្ដី​នៃ​ទំនាក់ទំនង​សង្គម​ និង​ផ្ទាល់​ខ្លួន​ បាន​បង្ហាញ​ថា ការ​បាក់​ទឹក​ចិត្ត​ និង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ដទៃ​ទៀត​ មាន​​ផល​ប៉ះពាល់​ដ៏​ខ្លាំងក្លា​ដល់​ជីវិត​លើ​គ្រែ​។

​តួយ៉ាង​ ដូចជា​ធ្វើ​ឲ្យ​យើង​បាត់​បង់​ទំនុក​ចិត្ត​​ មាន​អារម្មណ៍​ឃ្លាត​ឆ្ងាយ​ពី​ដៃគូ​ មាន​បញ្ហា​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​អំពី​ការ​រួមភេទ​ ​ស្រពិចស្រពិល​មិន​ដឹង​គួរ​ចាប់​ផ្ដើម​របៀប​ណា​ និង​បាត់​បង់​នូវ​​ចំណង់​ផ្លូវ​ភេទ​ក្នុង​ជីវិត​។

៤. ជំងឺ​មហារីក
នៅ​ពេល​ដែល​រាងកាយ​ទាំងមូល​ស្ថិត​នៅ​ក្នុង​សភាព​គ្រោះ​ថ្នាក់​ យើង​​មិន​អាច​គិត​អំពី​ការ​រួម​ភេទ​ទៀត​ឡើយ​។ លើស​ពី​នេះ​ ថ្នាំ​សម្រាប់​ជំងឺ​នេះ​ ក៏​មាន​ផល​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ​។​

៥. ជំងឺ​ខូច​សរសៃប្រសាទ​ឆ្អឹងខ្នង​ និង​ខួរក្បាល
ជំងឺ​ខូច​សរសៃ​ប្រសាទ​ឆ្អឹង​ខ្នង និង​ខួរ​ក្បាល​(MS) គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​​ជះ​ឥទ្ធិពល​ដល់​ខួរ​ក្បាល​របស់​យើង​។សម្រើប​ផ្លូវ​ភេទ​ចាប់ផ្ដើម​​នៅ​ក្នុង​ក្បាល​​ ជាមួយ​នឹង​ការ​បញ្ចេញ​អ័រម៉ូន​ជាក់លាក់​ ប៉ុន្តែ​ដោយសារ​ជំងឺ​នេះ​ សញ្ញា​​​ក៏​ត្រូវ​ឈប់​ដំណើរការ​ ដែល​ធ្វើ​ឲ្យ​​​​យើង​លែង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ត​ទៅ​​ទៀត​។

៦. ជំងឺ​បាក់ស្បាត (PTSD)
ជំងឺ​បាក់​ស្បាត​​ កើត​ឡើ​ង​ដោយ​សារ​តែ​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ ដែល​យើង​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក។​ វា​មាន​ឱកាស​ខ្ពស់​​លើ​ការ​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​របស់​យើង​ ប្រសិន​បើ​​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​នោះ​ ទាក់​ទង​ទៅ​នឹង​រឿង​ផ្លូវ​ភេទ​។​​​

៧. ជំងឺ​បេះដូង
​ដើម្បី​ដំណើរ​ការ​រឿង​លើ​គ្រែ​ឲ្យ​ដល់​ចំណុច​កំពូល​ យើង​ត្រូវ​ការ​ក្តី​​អំណត់​ខ្ពស់​ តែ​បើ​យើង​​មាន​ជំងឺ​បេះ​ដូង​វិញ​​​ នោះ​អ្នក​នឹង​មាន​អាការៈ​ញ័រ​បេះដូង​ ក៏​ដូច​ជា​ខ្វះ​ថាមពល​​នៅ​ក្នុង​​​ប្រតិបត្តិការ​រឿង​​​លើ​គ្រែ​ជា​មិន​ខាន​​។ លើស​ពី​នេះ​ ភាព​ធាត់​ជ្រុល​ Metabolic Syndrome និង​ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​បេះដូង​ ដែល​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​របស់​យើង​​បាន​ផង​​ដែរ។
ប្រភព៖ hello គ្រូពេទ្យ

រឿង៥យ៉ាងបុរសៗត្រូវដឹង មុនសម្រេចចិត្ដកោររោមនៅប្រដាប់ភេទ​រោមប្រដាប់ភេទ មានបុរសៗខ្លះក៏រក្សាទុកព្រោះយល់ថាវាក៏មានអត្ថប្រយោជន៍...
28/10/2022

រឿង៥យ៉ាងបុរសៗត្រូវដឹង មុនសម្រេចចិត្ដកោររោមនៅប្រដាប់ភេទ​

រោមប្រដាប់ភេទ មានបុរសៗខ្លះក៏រក្សាទុកព្រោះយល់ថាវាក៏មានអត្ថប្រយោជន៍ និងមិនបង្កការរំខានអ្វីនោះដែរ ប៉ុន្ដែក៏មានបុរសៗមួយចំនួនទៀតមិនចូលចិត្ដទុកនោះទេ ពោល​គឺអាស្រ័យលើជំនឿបុគ្គល។ ប៉ុន្ដែយ៉ាងណាក៏ដោយ មុនពេលសម្រេចចិត្ដកោរ ឬជម្រុះរោមប្រដាប់ភេទ​ចេញ ក៏ត្រូវនឹកឃើញអត្ថប្រយោជន៍ទាំង​៥ចំណុចសំខាន់ៗនេះ​សិនដែរ​។​​
១. កាត់បន្ថយការកកិត
ពេលធ្វើសកម្មភាពផ្សេងៗ មិនថាការលេងកីឡា ហាត់ប្រាណ ដើរ រត់ ឬសកម្មភាពផ្លូវភេទនោះទេ រោមនៅតំបន់នេះ​ក៏មានតួនាទីពិសេសរបស់វា គឺអាចទប់ស្កាត់នឹងការកកិតបាន។ តួយ៉ាងការកកិតដែលអាចកើតមានជា​មួយ​​នឹងខោក្នុងតែម្ដង នៅពេលយើង​ធ្វើកសម្មភាពនានា​។ កាលណាយើងកោររោមចេញ ស្បែកនឹងប្រ​ឈម​ប៉ះពាល់ផ្ទាល់ជាមួយនឹងខោ ករណីខ្លះបង្កទៅជារលាក បង្កជាការឡើងកន្ទួលរមាស់បាន។

២.រក្សាសីតុណ្ហភាព
រោមនៅតំបន់ពិសេសនេះប្រសិនជាទុកអាចជួយរក្សាសីតុណ្ហភាព ពេលយើងស្លៀកខោ។ មិនថាអាការធាតុក្ដៅ ឬត្រជាក់នោះទេ វាអាចជួយរក្សាសីតុណ្ហភាពបានល្អ ពិសេសរក្សាសំណើមស្បែកមិនឲ្យស្ងួត។

៣.បង្កើនអារម្មណ៍ដៃគូ
បុរសៗខ្លះយល់ឃើញថា ការទុករោមគឺគ្មានភាពទាក់ទាញចំពោះដៃគូ ប៉ុន្ដែមិនដូច្នោះទេ ការទុករោមគឺមានគុណប្រយោជន៍ដល់ដៃគូទៅវិញ ព្រោះវាអាចជួយឲ្យភាគីខាងស្រីអាចកើតមានអារម្មណ៍ស្រើបស្រាល និងរំញោចខ្លាំង ពេល​រោមនោះទៅប៉ះមាត់ទ្វារមាស។ ដៃគូអាចនឹងទទួលបានអារម្មណ៍កាន់តែរីករាយ ពេលមានការកកិតជាមួយរោមនោះ។ ដូច្នេះគឺមានប្រយោជន៍ណាស់បើទុកវានោះ។

៤.ការពារឡើងកន្ទួល
បុរសៗត្រូវដឹងថា ការកោររោមនឹងធ្វើឲ្យគល់រោមថ្មីចាប់ផ្ដើមដុះមកវិញលឿន ហើយទំហំក៏ធំជាងមុន មិនត្រឹមតែប៉ុណ្ណោះ រោមដែលដុះឡើងមកវិញអាចធ្វើឲ្យយើងប្រឈមនឹងការរមាស់ ពិបាកទ្រាំ ស្ទើតែមិនអាចទ្រាំមិនអេះមិនបាន។ ពិសេសអ្នកដែលប្រើប្រាស់ក្រេមបន្ទន់ ដែលមានជាតិកាត់ខ្លាំង ធ្វើឲ្យអាលែកហ្ស៊ីស្បែក។

៥.ប្រឈមនឹងការដាច់រលាត់
ការកោររោមនៅត្រង់បរិវេណប្រដាប់ភេទបើមិនប្រុងប្រយ័ត្នអាចប្រឈមការមុត ឬដាច់រលាត់ស្បែក ព្រោះកោសិកាស្បែកនៅត្រង់ចំណុចនោះមានសភាពស្ដើង ជាមូលហេតុធ្វើឲ្យអ្នកកោរត្រូវប្រុងប្រយ័ត្នបំផុត។ បន្ថែមពីលើនេះទៀត ការកោររោមអាចប្រឈមនឹងការឆ្លងជំងឺសើរស្បែកដែរ។

តាមការសិក្សាបានបង្ហាញថា រោមនៅត្រង់បរិវេណប្រដាប់ភេទក៏អាចជារនាំងការពារភាពកកិតដោយផ្ទាល់រវាងស្បែកនឹងស្បែកពេលកំពុងរួមភេទ។ ដូច្នេះប្រសិនបើ ដៃគូមានបញ្ហាជំងឺសើរស្បែក ស្របពេលយើងមិនមានរោមការពារទៀតនោះ ក៏ជាឱកាសមួយងាយឆ្លងមេរោគបានលឿន។
ប្រភព៖ Helloគ្រូពេទ្យ

សិច​ធ្វើអោយ​ស្ត្រី​មាន​សុខភាព​ល្អ​វា​គឺជា​ហេតុផល​ដែល​ធ្វើអោយ​សុភាពនារី​ព្រម​តាម​បុរស គ្រប់ពេល​និយាយ​រឿង​នៅ​លើ​គ្រែ​។ វា​...
25/10/2022

សិច​ធ្វើអោយ​ស្ត្រី​មាន​សុខភាព​ល្អ​
វា​គឺជា​ហេតុផល​ដែល​ធ្វើអោយ​សុភាពនារី​ព្រម​តាម​បុរស គ្រប់ពេល​និយាយ​រឿង​នៅ​លើ​គ្រែ​។ វា​ជា​រឿង​ល្អ​សម្រាប់​សុខភាព​របស់​នាង​។
​ការសិក្សា​ថ្មី​ដែល​បាន​ចេញផ្សាយ​ដោយ ព្រឹត្តប័ត្រ​សុខភាព​វេជ្ជសាស្ត្រ​ផ្នែក​ផ្លូវភេទ បាន​បង្ហាញអោយឃើញថា ស្ត្រី​ដែល​ទទួលបាន​ភាពស្រនុកសុខស្រួល​ខាង​ផ្លូវភេទ (or**sm) តិចជាង ២ ដង​ក្នុង​មួយខែ ប្រឈមមុខ​នឹង​ជំងឺ​នានា​ច្រើន​ជាង​ស្ត្រី​ដែល​ប្រព្រឹត្ត​រឿង​លើ​គ្រែ​ជា​ប្រចាំ​។​

អ្នកស្រាវជ្រាវ​មកពី “​កម្មវិធី​សុខភាព​ស្ត្រី​” នៅឯ​សាកលវិទ្យាល័យ Monash ក្នុង​ប្រទេស​អូស្ត្រាលី បាន​រកឃើញថា ស្ត្រី​ដែល​បាន​ឈាន​ដល់​ចំនុច​កំពូល​មាន​កម្រិត​ថាមពល​ខ្ពស់ជាង ទទួល​ជំងឺ​តិចជាង និង​មាន​លក្ខណៈសម្បត្តិ​នានា​ប្រសើរ​ជាង​ស្ត្រី​ដែល​មិនសូវ​បាន​ទទួល​ការ​រួមភេទ​។​

​នៅពេល​យើង​មាន​អារម្មណ៍​រីករាយ ស្រស់ស្រាយ​បន្ទាប់ពី​ឡើង​លើ​គ្រែ ចំនុច​សំខាន់​សម្រាប់​មនុស្ស​ស្រី​នោះ​គឺ ការឈាន​ដល់​ចំនុចកំពូល​។​

​បុរស​គួរ​ចង់ចាំ​ថា អ្នក​ត្រូវ​តែ​ជួយ​នាង​អោយ​ដល់​គោលដៅ​ដែល​នាង​ចង់បាន​។ យ៉ាងណាមិញ បុរស​គ្រប់រូប​តែងតែ​ចង់អោយ​ស្ត្រី​ជា​ដៃគូ​របស់​ខ្លួន​បាន​ទទួល​នូវ​សេចក្តីសុខ សុខភាព​ល្អ និង​មាន​កម្លាំង​ខ្លាំងក្លា​៕
ប្រភព៖www.health.com.kh

បញ្ហា​សុខភាព​ទាំង ៥​ដែល​បុរស​គួរតែ​ដឹង​វា​គឺជា​រឿង​សំខាន់​ដែល​ត្រូវ​យល់​ដឹង​ពី​ការប្រែប្រួល​លើ​សុខភាព​របស់​អ្នក ហើយ​ត្រូ...
24/10/2022

បញ្ហា​សុខភាព​ទាំង ៥​ដែល​បុរស​គួរតែ​ដឹង

​វា​គឺជា​រឿង​សំខាន់​ដែល​ត្រូវ​យល់​ដឹង​ពី​ការប្រែប្រួល​លើ​សុខភាព​របស់​អ្នក ហើយ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ប្រសិនបើ​អ្នក​កត់ សម្គាល់​ឃើញថា​មាន​អ្វី​កើតឡើង​មិន​ត្រឹមត្រូវ​។​

​ខាងក្រោម​នេះ​គឺជា​បញ្ហា​សុខភាព​សំខាន់ៗ​ទាំង ៥​សម្រាប់​បុរស ហើយក៏​ជា​រោគសញ្ញា​ដែល​អ្នក​គួរតែ​អើពើ​ចំពោះ​។​

១, ដុំ​មួយ​នៅលើ​ពងស្វាស​

​មហារីក​ពងស្វាស​គឺជា​ជំងឺមហារីក​មួយ​ប្រភេទ​ដែល​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស ប្រុស​វ័យ ២០ ទៅ​៣៥​ឆ្នាំ​។ ការពិនិត្យ​លើ​រោគសញ្ញា​ដោយ​ខ្លួនឯង​ត្រូវ​បាន​ណែនាំ​អោយ​ធ្វើ​ជា​ទៀងទាត់​។​

​ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​មាន​ដុំ​អ្វីមួយ ឬ​អ្វី​មិន​ធម្មតា​នៅក្នុង​ពងស្វាស​របស់​អ្នក ដំបូង​ចូរ​ទៅ​ជួប​គ្រូពេទ្យ​សិន​ទៅ​។ ដុំ​សាច់​របស់​ពងស្វាស​ភាគ​ច្រើន​មិន​មែន​ជា​ជំងឺមហារីក​ទេ ប៉ុន្តែ​វា​គឺជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ពិនិត្យ​រកមើល​ភាពមិនធម្មតា​។ នេះ​ដោយសារ​តែ​ការព្យាបាល​ជំងឺមហារីក​ពង ស្វាស​ច្រើនតែ​ទទួលបាន​ជោគជ័យ​ច្រើន​ប្រសិនបើ​ជំងឺ​នេះ​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​ទាន់ពេល វេលា​។​

២, ប្រជ្រុយ​

​ចូរ​ពិនិត្យមើល​ប្រជ្រុយ​ទាំងអស់​របស់​អ្នក​អោយ​បាន​ទៀងទាត់ និង​យល់ដឹង​អំពី​ការប្រែប្រួល​ទាំង ឡាយ​ដូចជា ពណ៌ ឬ​រូបរាង​ឬ​ចាប់ផ្តើម​ហូរឈាម​។ ការប្រែប្រួល​ភាគច្រើន​មិន​មាន​បង្ក​ជា​គ្រោះថ្នាក់​អ្វី​ទេ ហើយ​ច្រើន​តែ​បណ្តាលមកពី​កោសិការ​ពណ៌​ក្នុង​ស្បែក​ដែល​មិនមែន​ជា​មហារីក​កើនឡើង​ច្រើន​។​

​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​ប្រជ្រុយ​ណាមួយ​មើលទៅ​មិន​ធម្មតា ឬ​ទៅ​ជារ​មាស់​។ ក្រោយ​មក​វា​អាច​ត្រូវ​បាន​ពិនិត្យ​បន្ថែម និង​កាត់ចោល​ប្រសិនបើ​ករណី​ចាំបាច់​។​

​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ស្បែក ចូរ​ចៀសវាង​នូវ​ការប៉ះពាល់​ពន្លឺព្រះអាទិត្យ​នៅ ម៉ោង ១១​ថ្ងៃត្រង ដល់ ម៉ោង ៣​រសៀល​។ ចូរ​ប្រើ​សម្លាក់បំពាក់​គ្រប​ពីលើ​កន្លែង​ដែល​អាច​ប៉ះពាល់​ពន្លឺព្រះអាទិត្យ​បាន ឬ​ក្រែ​មលាប​ការពារ​ពន្លឺព្រះអាទិត្យ​អោយបាន​យ៉ាងហោច​ណាស់ ១៥​ដង​នៅ​ពេល​អ្នក​ប៉ះ​ពន្លឺព្រះអាទិត្យ​។​

៣, មាន​អារម្មណ៍​ថា​បាក់​ទឹកចិត្ត​

​ប្រសិនបើ​អ្នក​មាន​បញ្ហា​បាក់​ទឹកចិត្ត អ្នក​ប្រហែលជា​លែងមាន​ចំណាប់​អារម្មណ៍​លើ​អ្វីៗ​ដែល​អ្នក ធ្លាប់​ពេញចិត្ត​ពី​មុន​ទៀត​ទេ​។ ប្រសិនបើ​អ្នក​កំពុងតែ​មាន​អារម្មណ៍​ថា​ពិបាក​ចិត្តខ្លាំង ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។​

៤, ពិបាក​នោម​

​នៅពេល​ដែល​ក្រពេញប្រូ​ស្តា​តរីក​ធំ វា​អាច​ទៅ​សង្កត់​លើ​បំពង់​សម្រាប់​បញ្ចេញ​ទឹកនោម​ពី​ផ្លោក នោម​។ ករណី​នេះ​អាច​ធ្វើអោយ​វា​មាន​ពិបាក​ក្នុង​ការ​នោម ដែល​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ក្រពេញប្រូ​ស្តាត​រួមទាំង​ជំងឺមហារីក​ផងដែរ​។​

​មហារីក​ក្រពេញប្រូ​ស្តា​ត​គឺជា​ជំងឺមហារីក​មួយដែ​ល​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស ប្រុស​។ ជា​រៀងរាល់ឆ្នាំ មាន​មនុស្ស​ប្រុស​ច្រើនជាង ៣០០០០​នាក់​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ដឹងថា​មាន​ជំងឺ​នេះ​។ រោគសញ្ញា​ផ្សេងៗ​ទៀត​មាន​ដូចជា ឈឺ ឬ​ក្រហាយ​ពេល​នោម និង​ចេះ​តែ​ភ្ញាក់ពីដេក​នៅពេល​យប់​ដើម្បី​នោម​។ ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ទាំងនេះ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

៥, ងាប់​លិង្គ​

​បុរស​ភាគច្រើន​មាន​បញ្ហា​ក្នុងការ​ធ្វើ​អោយ​លិង្គ​ឡើង​រឹង​លើ​ចំនុច​មួយចំនួន​។ ចូរ​ទៅ​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ប្រសិនបើ​ការឡើង​រឹង​នៃ​លិង្គ​របស់​អ្នក​មាន​បញ្ហា​អស់​ជាច្រើន​សប្តាហ៍​ទៅហើយ​។​

​ជាទូទៅ ការផ្លាស់ប្តូរ​របៀប​រស់នៅ​ដូចជា​ការសម្រកទ​ម្ងន់ និង​ការ​ហាត់ប្រាណ អាច​ដោះស្រាយ​បញ្ហា​បាន​។ បុរស​មួយចមនួន​ប្រហែល​ជា​ត្រូ​ការប្រើ​ថ្នាំ​ដូចជា Sildenafil (​ដែល​គេ​ស្គាល់​ថា Viagra)​។​

​គ្រូពេទ្យ​ទំនងជា​ត្រូវ​វាយតម្លៃ​ទៅលើ​សុខភាព​ទូទៅ​របស់​អ្នក​ព្រោះ​បញ្ហា​ងាប់​លិង្គ​របស់​បុរស អាច ជា​សញ្ញា​មួយ​នៃ​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​ច្រើន​ជាង​ដូចជា ជំងឺ​បេះដូង ទឹកនោម​ផ្អែម ឬ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​
ប្រភព៖ www.health.com.kh

Address

271
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when ទីប្រឹក្សា បញ្ហាសុខភាពបុរស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share