14/10/2025
យុទ្ធនាការ "ផ្ដល់ឈាមជីវិត" ឆ្នាំទី៣ លើកទី៩🩸❤️
មូលនិធិ វី អា វ័ ធីម រួមសហការជាមួយក្រុមហ៊ុន វី វ៉ាយ ផ្លាស ឯ.ក និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំនូវកម្មវិធី "ផ្ដល់ឈាមជីវិត" ក្នុងគោលបំណងស្វែងរក ការផ្គត់ផ្គង់ឈាម ដើម្បីសង្គ្រោះជីវិតប្រជាជនកម្ពុជា ដែលត្រូវការឈាមបន្ទាន់ និង ដើម្បីបង្កើនការយល់ដឹង អំពីសារសំខាន់របស់ឈាមនៅក្នុងសហគមន៍។
សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមតាមរយៈមូលនិធិវី អា វ័ន ធីម ដើម្បីផ្ដល់ក្ដីសង្ឃឹម និងស្នាមញញឹមទៅដល់អ្នកដែលមានតម្រូវការឈាមជាចាំបាច់។
#ខ្មែរជួយខ្មែរ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរតែមួយ