Dr. Eik Sam Ang Medical Cabinet

  • Home
  • Dr. Eik Sam Ang Medical Cabinet

Dr. Eik Sam Ang Medical Cabinet Provide consultation and treatment to patients

22/11/2024
ការយល់ដឹងអំពីជំងឺឆ្កែឆ្កួតUnderstanding on Rabiesជំងឺឆ្កែឆ្កួតបណ្តាលមកពីមេរោគ rhabdovirus ដែលឆ្លងតាមរយៈទឹកមាត់ ឬជាលិកាប្...
19/11/2024

ការយល់ដឹងអំពីជំងឺឆ្កែឆ្កួត
Understanding on Rabies
ជំងឺឆ្កែឆ្កួតបណ្តាលមកពីមេរោគ rhabdovirus ដែលឆ្លងតាមរយៈទឹកមាត់ ឬជាលិកាប្រព័ន្ធសសៃប្រសាទ ជាធម្មតាមកពីការខាំរបស់ថនិកសត្វដែលឆ្លងមេរោគ ឧទាហរណ៍ សត្វប្រជ្រៀវ (នៅចក្រភពអង់គ្លេស) ឆ្កែ (95% នៃការឆ្លងទៅមនុស្ស) ឆ្មា កញ្ជ្រោង។ ជំងឺគឺស្លាប់នៅពេលដែលរោគសញ្ញាលេចឡើង។ វាគឺប្រហែល 50 000 នាក់ស្លាប់/ឆ្នាំ ភាគច្រើននៅទ្វីបអាហ្រ្វិក/អាស៊ី។
Rabies is caused rhabdovirus, which is transmitted through saliva or CNS tissue, usually from the bite of an infected mammal, eg bat (in UK), dog (95% of transmissions to humans), cat, fox. Disease is fatal once symptoms appear. It is around 50 000 deaths/yr, most in Africa/Asia.
Reference:
Ian, B.W., Tim, R., Kate, W., Anna, G., Catriona, H., Narriet, O.N. (2017). Oxford handbook of clinical medicine. 10th edn. Oxford, Oxford university press, pp. 437.
The Center for disease control Cambodia

តឡែនបង្កើនតម្លៃឯកតាអប្បបរមានៃស្រាScotland raises minimum unit price of alcoholតម្លៃអប្បបរមាក្នុងមួយឯកតានៃស្រានៅក្នុងប្រទ...
26/10/2024

តឡែនបង្កើនតម្លៃឯកតាអប្បបរមានៃស្រា
Scotland raises minimum unit price of alcohol
តម្លៃអប្បបរមាក្នុងមួយឯកតានៃស្រានៅក្នុងប្រទេសស្កុតឡែនបានកើនឡើង 15p ពីថ្ងៃទី 30 ខែកញ្ញា។ ស្វាគមន៍ការកើនឡើងនេះ Alice Wiseman អនុប្រធានសមាគមនាយកសុខភាពសាធារណៈបាននិយាយថាចាប់តាំងពីតម្លៃឯកតាអប្បបរមាត្រូវបានណែនាំនៅក្នុងប្រទេសស្កុតឡែនក្នុងឆ្នាំ 2018 ចំនួននៃការស្លាប់ដែលទាក់ទងនឹងស្រានិងការចូលមន្ទីរពេទ្យបានធ្លាក់ចុះយ៉ាងខ្លាំង។ នាងបាននិយាយថា "យើងមិនមានយុទ្ធសាស្រ្តគ្រឿងស្រវឹងថ្មីនៅប្រទេសអង់គ្លេសចាប់តាំងពីឆ្នាំ 2012 ហើយខ្ញុំនឹងជំរុញឱ្យ
រដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះភស្តុតាងពីស្កុតឡែន"។
The minimum price per unit of alcohol in Scotland increased by 15p from 30 September. Welcoming the rise, Alice Wiseman, vice president of the Association of Directors of Public Health, said that since minimum unit pricing was introduced in Scotland in 2018 the number of alcohol related deaths and hospital admissions had fallen significantly. She said, “We haven’t had a new alcohol strategy in England since 2012, and I would urge the government to take heed of the evidence from Scotland.”
Reference:
www.gov.scot/news/minimum-unit-pricing-rise-1/

ទីក្រុង 15 នាទី15 minute citiesការរៀបចំទីក្រុងឡើងវិញដើម្បីឱ្យសេវាកម្មសំខាន់ៗអាចចូលដំណើរការបានយ៉ាងងាយស្រួលដោយថ្មើរជើង ឬដោ...
26/10/2024

ទីក្រុង 15 នាទី
15 minute cities
ការរៀបចំទីក្រុងឡើងវិញដើម្បីឱ្យសេវាកម្មសំខាន់ៗអាចចូលដំណើរការបានយ៉ាងងាយស្រួលដោយថ្មើរជើង ឬដោយកង់គឺជាគំនិតដ៏ទាក់ទាញមួយ។ ក្រៅពីការកាត់បន្ថយការបំភាយឧស្ម័នកាបូន វាអាចរួមចំណែកកាត់បន្ថយវិសមភាព និងការខ្វះខាត។ ក្រាហ្វិកអនឡាញបង្ហាញថាទីក្រុងជាច្រើននៅអឺរ៉ុបគឺជិតទៅនឹងគោលដៅ 15 នាទីរួចទៅហើយ (https://whatif.sonycsl. it/15mincity/). ផ្ទុយទៅវិញ ទីក្រុងភាគច្រើននៅអាមេរិកខាងជើង និងភាគខាងកើតមានផ្លូវដ៏វែងឆ្ងាយ។
Re-organising cities so that essential services are easily accessible on foot or by bicycle is an appealing idea. Apart from lowering carbon emissions, it could contribute to reducing inequalities and deprivation. An online graphic shows that many European cities are already close to a 15 minute target (https://whatif.sonycsl. it/15mincity/). By contrast, most cities in North America and the Far East have a long way to go.

សំរាន្តក្នុងទីងងឹត ចម្រើនដល់សុខភាព?ពន្លឺសិប្បនិម្មិត ទោះបីជាខ្សោយយ៉ាងណាក៏រំខានដល់ដំណេក និងមកពន្យឺតភាពងងុយរបស់យើងដែរ។ ផ្ទ...
21/10/2024

សំរាន្តក្នុងទីងងឹត ចម្រើនដល់សុខភាព?
ពន្លឺសិប្បនិម្មិត ទោះបីជាខ្សោយយ៉ាងណាក៏រំខានដល់ដំណេក និងមកពន្យឺតភាពងងុយរបស់យើងដែរ។ ផ្ទុយទៅវិញ ការសំរាន្តយប់ក្នុងបន្ទប់ងងឹតឈឹង គ្មានពន្លឺសោះ មិនត្រឹមតែជួយឱ្យយើងឆាប់លង់លក់យ៉ាងស្កប់ស្កល់ទេ តែថែមទាំងអាចផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សុខភាពល្អ។ ហេតុអ្វី? តើអ្នកវិទ្យាសាស្ត្រពន្យល់យ៉ាងដូចម្តេច?
លោកអ្នកមានបញ្ហាដំណេកមែនទេ? សូមសាកល្បង ពន្លត់ភ្លើង បិទអំពូល បិទវាំងនន បិទទូរស័ព្ទ ទូរទស្សន៍... កុំទុកឱ្យមានសល់ពន្លឺនៅក្នុងបន្ទប់គេង សាកលមើល៎។ បើតាមលទ្ធផលស្រាវជ្រាវរបស់អ្នកស្រាវជ្រាវវេជ្ជសាស្ត្រការសំរាន្តក្នុងបន្ទប់ងងឹតឈឹង គ្មានពន្លឺសោះ នឹងធ្វើឱ្យអ្នកឆាប់ងងុយ និងលង់លក់យ៉ាងស្កប់ស្កល់ខ្លាំង។
យើងធ្លាប់ឮនិយាយច្រើនអំពីការរំខានរបស់សំឡេង ដូចជាថ្លង់ពេកគេមិនលក់ គេមិនបានជាដើម។ មែន! សំឡេងរំខានខ្លាំងណាស់ អាចដាស់ បង្អាក់ដំណេក។ អ្នកមានដំណេកស្រាល អាចភ្ញាក់ដោយគ្រាន់តែឮសំរិបអ្វីបន្តិច។ ប៉ុន្តែពន្លឺក្នុងពេលយប់ ក៏ជាប្រភពបំពុលបរិយាកាសដំណេកដ៏ចម្បងដែលជះឥទ្ធិពលអវិជ្ជមាន ដោយស្ងប់ស្ងាត់ និងដោយគេពុំសូវលើកមកនិយាយទេ។ តែដោយពិតជាក់ស្តែងទៅនោះ ពន្លឺជាការរំខានដំណេកមនុស្សលោកខ្លាំងណាស់។ នៅប្រទេសបារាំង មួយភាគបួននៃប្រជាពលរដ្ឋ រស់ប្រឈមនឹងពន្លឺអំពូលភ្លើងសាធារណៈ។
តើពន្លឺបង្កបញ្ហាដល់ដំណេកយ៉ាងដូចម្តេច?
ទោះបីជាខ្សោយ និងភ្លឺតិចយ៉ាងណាក៏ដោយ ក៏ពន្លឺអាចប៉ះពាល់ដល់យន្តការដំណេកដែរ។ ដើម្បីងងុយ និងលង់លក់ សរីរាង្គកាយមនុស្សត្រូវការអ័រម័នម្យ៉ាង ដែលផលិតតែនៅពេលយប់ គឺ អ័រមូន មេឡាតូនីន។ នៅក្នុងការសិក្សារបស់អ្នកវិទ្យាសាស្ត្រអូស្ត្រាលី ទើបចេញផ្សាយក្នុងពេលថ្មីៗ បានបង្ហាញឱ្យឃើញថា ពន្លឺក្នុងកំរិតដ៏ខ្សោយបំផុត ប៉ុនកូនពន្លឺគ្រឿងអេឡិចត្រូវនិកបិទហើយសោះ អាចពន្យឺតយន្តការផលិតអ័រម័នមេឡាតូនីនប្រមាណ២០នាទី និងពន្យឺតភាពងងុយនិងការលង់លក់ប្រមាណ២០នាទីដែរ។
មានន័យថា ពន្លឺរំខានដល់ចង្វាក់ធម្មជាតិរបស់មនុស្ស ដោយអាចបង្ខិត ឬរំកិលចង្វាក់ដំណេក។ បើសរីរាង្គមានដំណើរការខុសចង្វាក់យូរៗទៅ ផលវិបាកសុខភាពនឹងលេចឡើង។ ពោលគឺ បើសរីរាង្គដើរខុសចង្វាក់ជីវសាស្ត្រ ប្រព័ន្ធមេតាបូលិក ប្រព័ន្ធការពារខ្លួន ក៏ត្រូវដើរខុសដែរ ដែលជាហេតុធ្វើឱ្យមានហានិភ័យធ្លាក់ខ្លួនឈឺ នូវជំងឺមេតាបូលិកជាច្រើនដូចយ៉ាង ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក។
ពន្លឺអាចមានឥទ្ធិពលអវិជ្ជមានយ៉ាងនេះ ក៏ដោយសារថា គ្រប់ប្រព័ន្ធដំណើរការរបស់សរីរាង្គកាយ (ប្រព័ន្ធអរមូន ប្រព័ន្ធកម្តៅ ...) សុទ្ធតែគ្រប់គ្រងចាត់ចែងទៅតាមចង្វាក់ថ្ងៃយប់ នៃវដ្តដែលមាន២៤ម៉ោង ហើយធ្វើសមកាលកម្មដោយពន្លឺ។
ដោយសារតែខុសចង្វាក់ធម្មជាតិដំណេកនេះហើយ បានជាការសិក្សាជាច្រើនទៀត រកឃើញថាមានកំណើនគ្រោះហានិភ័យកើតជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរ ដោយការប្រឈមនឹងពន្លឺនៅយប់។
កាលពីឆ្នាំ២០២២ ការសិក្សារបស់អ្នកស្រាវជ្រាវអាមេរិកបានអះអាងអំពីចំណងទំនាក់ទំនងរវាងការប្រឈមនឹងពន្លឺច្រើននៅពេលយប់ និងគ្រោះកើតជំងឺទឹកនោមផ្អែមប្រភេទទីពីរ។ ឥឡូវអ្នកជំនាញផ្នែកដំណេកអូស្ត្រាលី លោក អ៊ីនឌ្រូ ហ្វីលីព បានអនុម័តសម្មិតិកម្មនោះ និងបានចេញផ្សាយក្នុងទស្សនាវដ្តីសុខភាពអឺរ៉ុបដ៏ល្បីល្បាញជាទីទុកចិត្តបំផុត ថា គ្រោះកើតជំងឺទឹកនោមផ្អែម ដោយហេតុតែសំរាន្តយប់ដោយទុកភ្លើង មានកំរិតពន្លឺត្រឹមអំពូលទូរទស្សន៍បិទហើយ បានកើនឡើង២៩%-៣៩% និងដល់៥៣%បើអំពូលភ្លឺខ្លាំង។
នៅពេលសំរាន្ត ទោះបីជាយើងបិទភ្នែកជិតឈឹងក៏ដោយ ក៏ពន្លឺនៅតែអាចជ្រៀតចាំងចូលតាមត្របកភ្នែកបានដែរ។ យើងអាចមានអារម្មណ៍ថាសំរាន្តពេលយប់លក់ស្រួលគ្មានអ្វីរំខានមែន តែពន្លឺ ការបើកទូរទស្សន៍ ទុកអំពូលភ្លើងឱ្យនៅឆេះចោលពេលដេកយប់ មិនមែនជាទម្លាប់ល្អទេ។ ការសិក្សាពន្យល់ថា នៅពេលដេកក្នុងទីភ្លឺ សរីរាង្គកាយយើងស្ថិតក្នុងស្ថានភាពប្រុងត្រៀមតែរហូត ហើយទៅបំប៉នប្រព័ន្ធប្រសាទឱ្យនៅស្វាហាប់ជានិច្ច។ ជាហេតុធ្វើឱ្យបេះដូងប្រឹងលោតញាប់ដដែល ដែលជាទូទៅចង្វាក់បេះដូងត្រូវលោតរង្វើលនៅពេលយប់ និងជាហេតុធ្វើឱ្យចំណាត់ការចែកចាយជាតិស្ករក្នុងឈាមមិនបានល្អ ដែលអាចជាចំណុចចាប់ផ្តើមនៃជំងឺទឹកនោមផ្អែម និងជាទម្លាប់អាក្រក់ ធ្វើឱ្យខ្លួនប្រាណនិងសរីរាង្គកាយទាំងមូល លែងមានសណ្តាប់។
នេះជាសាររំលឹកអំពីភាពចាំបាច់ ដែលយើងត្រូវចេះស្តាប់សេចក្តីត្រូវការរបស់សរីរាង្គកាយ និងគោរព រក្សាចង្វាក់ធម្មជាតិដែលមានពីដំណាក់កាលឆ្លាស់គ្នា គឺពេលថ្ងៃសកម្ម និងពេលយប់សំរាក។ សំរាកដោយត្រឹមត្រូវ ដោយគ្មានពន្លឺរំខាន។
សំរាន្តក្នុងទីងងឹតមានគុណប្រយោជន៍យ៉ាងណា?
នៅពេលធ្វើដំណើរកំសាន្តទៅទីជនបទ តាមខេត្តឆ្ងាយៗ តើលោកអ្នកមានអារម្មណ៍ថាសម្រាន្តលក់ស្រួល មានកម្លាំង ស្រលះមុខមាត់ ពេលព្រឹកឡើងទេ? ហេតុអ្វីបានជាយើងមានអារម្មណ៍យ៉ាងដូច្នេះ? ទំនងមកពីលោកអ្នកឆាប់ចូលដំណេក និងពុំរងពន្លឺសិប្បនិម្មិតច្រើនដូចនៅក្រុងហើយ។
ភាពងងឹតមិនសុទ្ធតែអាក្រក់ទេ។ អ្នកវិទ្យាសាស្ត្រកាន់តែច្រើនឡើងៗ ណែនាំឱ្យមនុស្សគ្រប់រូបជ្រើសរើសសំរាន្តក្នុងភាពងងឹត ដើម្បីជាប្រយោជន៍ដល់សុខភាព និងដើម្បីមានសុខមាលភាពល្អ។
ក្រៅអំពីឆាប់ងងុយ លង់លក់ ដំណេកក្នុងទីងងឹតឈឹងនឹងស្កប់ស្កល់ល្អ។ បើលក់ស្កប់ស្កល់ល្អ វានឹងផ្តល់គុណប្រយោជន៍ច្រើនទៀតណាស់សម្រាប់សុខភាព។
គេងក្នុងទីងងឹតឈឹង ជាការចេះស្តាប់និងគោរពចង្វាក់ធម្មជាតិរបស់សរីរាង្គកាយ (យប់ងងឹតដេក ភ្លឺឡើងភ្ញាក់ធ្វើសកម្មភាព) ដែលនឹងធ្វើឱ្យយន្តការមេតាបូលិសដំណើរការល្អ ពោលគឺខ្លួនប្រាណក៏មានដំណើរការល្អ ដោយជួយមិនឱ្យឡើងទម្ងន់ ជួយកោសិកានិងជាលិកានៃប្រព័ន្ធការពារខ្លួនឱ្យមានពេលដុះលូតលាស់បំពេញកម្លាំងដែលចំណាយអស់កាលពីពេលថ្ងៃ។
សំរាន្តក្នុងភាពងងឹត នឹងកាត់បន្ថយគ្រោះធ្លាក់ខ្លួនកើតជំងឺទឹកនោមផ្អែម ជួយរក្សាជាតិស្ករអាំងស៊ូលីនឱ្យនៅនឹងល្អ។
សំរាន្តដោយគ្មានពន្លឺ ល្អខ្លាំងណាស់សម្រាប់ភ្នែក។ ភ្នែកនឹងបានសម្រាកយ៉ាងពិតប្រាកដ និងបាត់ហត់ ព្រោះមិនប្រឹងប្រឈមនឹងពន្លឺដោយឥតប្រយោជន៍។ នៅពេលទទួលពន្លឺ ភ្នែកបញ្ជូនសារទៅខួរក្បាលឱ្យស្ថិតក្នុងភាពប្រុងប្រយ័ត្ន បានន័យថាខួរក្បាលមានស្ត្រេស និងនៅប្រឹងជាប់រហូត។
សម្រាប់អ្នកធ្វើការពេលយប់ ការសម្រាកក្នុងបន្ទប់ងងឹតឈឹង ទាំងថ្ងៃ ក៏អាចជួយឱ្យដំណេកស្កប់ស្កល់ល្អដែរ ព្រោះខួរក្បាលបានទទួលសញ្ញាច្បាស់លាស់ថាដល់ម៉ោងត្រូវសម្រាកហើយ។ នេះបើតាមលទ្ធផលនៃការសិក្សាដដែល។ ដូច្នេះ សូមសម្រាកឱ្យបានគ្រប់ម៉ោង លោកអ្នកនឹងមានកម្លាំងពលំធម្មតានៅពេលត្រលប់ទៅធ្វើការវិញ។
ជាទូទៅ ដំណេកមិនល្អផះឥទ្ធិពលអវិជ្ជមានខ្លាំងណាស់ដល់សុខភាពសរីរាង្គកាយ។ ដំណេកមិនគ្រប់គ្រាន់ បូកផ្សំនឹងបញ្ហាគ្រួសារ សង្គម និងការងារ អាចបង្កផលប៉ះពាល់ខ្លាំងដល់បញ្ញាញាណ អារម្មណ៍ និងរាងកាយទាំងមូល។ ផ្ទុយទៅវិញ ការសំរាន្តលក់ស្កប់ស្កល់ល្អពេញមួយយប់ ជាទន្ទល់ដ៏រឹងមាំទ្រយើងឱ្យមានអាយុយឺនយូរ។ ដំណេកល្អ និងស្កប់ស្កល់ ត្រូវប្រព្រឹត្តទៅក្នុងបរិយាកាស និងក្នុងទីដ៏សមគួរដែរ។
លើកលែងតែអ្នកខ្លាចងងឹត លោកអ្នកគួរតែជ្រើសរើសសំរាន្ត ក្នុងបន្ទប់ដោយគ្មានពន្លឺរំខានសោះនៅពេលយប់ ដោយបិទប្រភពពន្លឺទាំងអស់ ដូចជាបិទភ្លើង បិទទូរទស្សន៍ បិទទូរស័ព្ទ បិទបង្អួច បិទវាំងនន។ ពាក់ម៉ាសបិទភ្នែក ប្រសិនបើអ្នកគ្មានមធ្យោបាយធ្វើឱ្យបន្ទប់គេងងងឹតឈឹងបាន។
បើមានកូនតូច ត្រូវការរក្សាពន្លឺខ្លះពេលឱ្យបៅ សូមប្រើអំពូលភ្លើងដែលមានពន្លឺលឿងយ៉ាងស្រទន់ និងចៀសវៀងឱ្យបានការប្រើពន្លឺស និងខៀវ។ ពន្លឺពណ៌ខៀវ អាចទៅបិទខ្ទប់សកម្មភាពរបស់អ័រមូនមេឡាតូនីន។ ជាចុងក្រោយ សូមកុំខ្លាចថ្ងៃ ! កុំសំងំតែនៅក្នុងផ្ទះ ឬក្នុងបន្ទប់! ចេញឱ្យត្រូវពន្លឺព្រះអាទិត្យ ពន្លឺធម្មជាតិ នៅពេលថ្ងៃ ដើម្បីជួយសរីរាង្គឱ្យបែងចែងកាន់តែច្បាស់រវាងថ្ងៃនិងយប់៕
Reference:
International French Radion 10 September 2024

ហេតុអ្វីបានជាក្មេងជំទង់មិនគួរផាត់ម្សៅលាបឡេ?ផលិតផលសំអាងសម្រាប់ក្មេងកំពុងក្លាយជាបាតុភូតដ៏ពេញនិយម។ ក្រោមឥទ្ធិពលរបស់អ្នកផ្សព...
19/10/2024

ហេតុអ្វីបានជាក្មេងជំទង់មិនគួរផាត់ម្សៅលាបឡេ?
ផលិតផលសំអាងសម្រាប់ក្មេងកំពុងក្លាយជាបាតុភូតដ៏ពេញនិយម។ ក្រោមឥទ្ធិពលរបស់អ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម មានក្មេងស្រីៗច្រើនឡើងៗចង់ផាត់ម្សៅ លាបឡេ តាមដែរ។ ប៉ុន្តែក្មេងក្នុងវ័យជំទង់មិនគួរប្រើផលិតផលសំអាងឡើយ ព្រោះមិនត្រឹមតែអត់ប្រយោជន៍ទេ តែថែមទាំងធ្វើឱ្យខូចសុខភាពទៀត។
ជាបាតុភូតគួរឱ្យព្រួយបារម្ភ ក្មេងស្រីកាន់តែច្រើនឡើងៗចេះប្រើផលិតផលសំអាង ដោយមិនសមរម្យ មិនសមស្របទៅតាមវ័យ។ ក្នុងវ័យជំទង់ អាយុប្រមាណទើបតែ៩ ទៅ ១៣ឆ្នាំ នៅឡើយ យុវតីជំទើ នាំគ្នាធ្វើត្រាប់តាមកាយវិការរបស់អ្នកផ្សព្វផ្សាយគ្រឿងកែសម្ផស្សតាមបណ្តាញសង្គម។ ទើបចាប់លូតលាស់ មិនទាន់ពេញរូបរាងត្រឹមត្រូវ ក្មេងស្រីជំទើនាំគ្នាប្រើប្រាស់ប្រេងម្សៅ ឡេ ដែលស្បែកក្នុងវ័យនេះ នៅប្រហើរ ទន់ រលោង តាមបែបធម្មជាតិ។ ស្បែករបស់ក្មេងស្រី ក្នុងវ័យនេះ ផូរផង់ល្អណាស់ មិនត្រូវការផលិតផលជំនួយសម្ផស្សអ្វីទាល់តែសោះ។
ផលិតផលសំអាងជាប្រភពរំខានដល់ប្រព័ន្ធអរមូន?
កាន់តែអាក្រក់បំផុតទៅទៀត ផលិតផលសំអាង ម្សៅ ឡេ សេរ៉ូម ទាំងអស់នោះ មិនល្អសម្រាប់នាងៗជាក្មេងជំទង់ ឬទើបពេញក្រមុំទេ។ តែបច្ចុប្បន្ននេះ គេឃើញក្មេងស្រី ចាប់ប្រើសេរ៉ូម ជំនួយស្បែកកុំឱ្យឆាប់ចាស់ ឡេបំបាត់ស្នាមនឿយហត់លើមុខ ឡេលាបស្បែកខ្លួនឬផលិតផលប៉ូវស្បែកឱ្យស្អាតរលោងសល្អ ... ជាសរុបមានផលិតផលសំអាងច្រើនយ៉ាងទៀតណាស់ ដែលមិនត្រូវសោះនឹងក្មេងវ័យនេះ។ ធ្ងន់ធ្ងរជាងនេះទៅទៀត ផលិតផលទាំងអស់នេះមិនត្រឹមតែគ្មានប្រយោជន៍សម្រាប់ពួកគេទេ តែថែមទាំងជាប្រភពនៃគ្រោះថ្នាក់សម្រាប់ក្មេងស្រីជាអ្នកប្រើវាទៀត។
សម្រាប់ក្រុមគ្រូពេទ្យជំនាញ ស្បែកយុវតីក្នុងវ័យជំទង់មិនទាន់ត្រូវការជំនួយអ្វីទាំងអស់។ បើចង់ក្មេងអាចប្រើផលិតថែទាំស្បែកបាន ដើម្បីផ្តល់សំណើមដល់ស្បែក ឬដើម្បីព្យាបាលជំងឺមុន។
ក្នុងវ័យនេះ ផលិតផលតែមួយគត់ដែលស្បែកអាចទទួលបាន និងគួរតែប្រើប្រាស់នោះ គឺឡេ ឬក្រែមការពារស្បែកពីពន្លឺនិងកម្តៅព្រះអាទិត្យ (ការពារកម្តៅថ្ងៃ)។ ក្មេងខ្លះមានស្បែកស្ងួតខ្លាំង អាចត្រូវការជំនួយបន្ថែមជាផលិតផល ជាឡេបន្សើមស្បែក តែជាផលិតផលសម្រាប់កុមារ ដែលមានកំរិតអាល់ឡែកហ្ស៊ីទាបបំផុត និងមានធាតុផ្សំតិចបំផុត ហើយគ្មានក្លិន គ្មានជាតិទឹកអប់អ្វីទាំងអស់។
ជាទូទៅ ផលិតផលសំអាងផលិតឡើងមិនមែនសម្រាប់ក្មេងទេ។ ផលិតផលសំអាង ឡេ ក្រេម ម្សៅ មានធាតុផ្សំ និងសារធាតុគីមីច្រើនមុខណាស់។ ជាឧទាហរណ៍ ឡេប្រឆាំងនឹងភាពចាស់របស់ស្បែក Anti âge អាចមានផ្ទុកធាតុសកម្មដូចយ៉ាងវីតាមីនសេ រ៉េទីណុល ដែលអាចវាយប្រហារស្បែក។ ត្រូវចងចាំថា ស្បែករបស់ក្មេងខុសពីស្បែករបស់មនុស្សចាស់។ ស្បែកក្មេង ជាស្បែកស្តើង ទន់ ឆាប់ជ្រាប ងាយរងប្រតិកម្មផ្សេងៗ មិនក្រាសរឹងនិងមិនទាន់អាចបំពេញតួនាទីជាស្រទាប់ការពារសរីរាង្គកាយបានពេញលេញនៅឡើយទេ។
ដូច្នេះការប្រើផលិតផលសំអាង ទាំងនៅវ័យក្មេង អាចនឹងធ្វើឱ្យស្បែកមានប្រតិកម្ម ឡើងកន្ទួល រោល រលាក ឡើងមុន និងមានអាល់ឡែកហ្ស៊ី។ ជាពិសេសទៅទៀត កាយវិការនេះនាំឱ្យក្មេងស្រីទាំងនោះប្រឈមនឹងសារធាតុគីមី រំខានដល់ប្រព័ន្ធអង់ដូគ្រីន (perturbateurs endocriniens)។
សារធាតុរំខានអង់ដូគ្រីន Perturbateur endocrinien (EP) ជាអ្វី?
បើតាមនិយមន័យរបស់អង្គការសុខភាពពិភពលោក សារធាតុគីមី មានប្រភពពីធម្មជាតិ ឬសារធាតុគីមីសំយោគ ឬល្បាយសារធាតុគីមី ណាដែលគ្មាននៅក្នុងសរីរាង្គ និងដែលអាចជ្រៀបបន្ស៊ីទៅជាមួយដំណើរការរបស់សរីរាង្គ និងកោសិកា ហើយធ្វើឱ្យដំណើរការប្រព័ន្ធអង់ដូគ្រីន ផលិតអរមូននិងក្រពេញប្រែប្រួល។ បើប្រព័ន្ធអង់ដូគ្រីនប្រែប្រួលខុសប្រក្រតី ដំណើរការរបស់អរមូននៃសរីរាង្គមានជីវិតក៏ប្រែប្រួល ដែលជាឥទ្ធិពលដ៏អាក្រក់សម្រាប់បរិស្ថាន និងសម្រាប់សុខភាពមនុស្ស តជំនាន់។
ប្រព័ន្ធអង់ដូគ្រីន គឺជាក្រពេញឬកោសិកាដែលផលិតអរមូនបញ្ចេញទៅក្នុងចរន្តឈាមដោយផ្ទាល់។ អរមូនទាំងនេះជាសារធាតុគីមីធម្មជាតិដែលមានសកម្មភាពលើគ្រប់សរីរាង្គនៃខ្លួនប្រាណ។ ពោលគឺអរមូនអង់ដូគ្រីន មានតួនាទីច្រើនក្នុងគ្រប់គ្រងចាត់ចែងដំណើរការជារបស់ជីវិត ដូចជាដំណើរការលូតលាស់ ការបន្តពូជ ដំណើរការផ្លូវភេទ ដំណេក ការឃ្លាន អារម្មណ៍ និងដំណើរការមេតាបូលិក។ និយាយដោយខ្លី របៀបលូតលាស់និងប្រព្រឹត្តទៅនៃកោសិកានីមួយៗអាស្រ័យទាំងស្រុងទៅលើសកម្មភាពគុណភាពរបស់អរមូន។
ដូច្នេះប្រសិនបើមានអ្វីទៅរំខានអរមូន ប្រព័ន្ធអរមូន ឬប្រព័ន្ធអង់ដូគ្រីនហើយ សរីរាង្គកាយនឹងលែងមានដំណើរល្អ សុខភាពក៏ត្រូវប្រែប្រួលទៅតាមនោះដែរ។
ឥទ្ធិពលអាក្រក់របស់សារធាតុគីមីរំខានអង់ដូគ្រីនចំពោះសុខភាពមនុស្ស ស្មុគស្មាញនិងមិនទាន់មានបញ្ជីគ្រោះថ្នាក់ជាក់លាក់ទេ។ ប៉ុន្តែទិន្នន័យវិទ្យាសាស្ត្របានលើកឡើងច្រើនអំពីផលវិបាកប៉ះពាល់ដល់ដំណើរការប្រព័ន្ធអង់ដូគ្រីន និងសង្ស័យថាជាប្រភពបង្កឱ្យមានបញ្ហាមួយចំនួន ដូចជា
• ធ្ងន់ធ្ងរបំផុត គឺជំងឺមហារីក៖ មហារីកសុដន់ មហារីកពងស្វាស ប្រូស្តាត មហារីកឈាម និងមហារីកស្បូន
• បញ្ហាលើប្រព័ន្ធបន្តពូជ ៖ កំណើនខុសប្រក្រតីនៃការលូតលាស់ប្រដាប់ភេទ ឬតួនាទីបន្តពូជ ក្មេងឆាប់ពេញកម្លោះពេញក្រមុំ ស្ពែម៉ាតូហ្សូអ៊ីតចុះខ្សោយ អារគ្មានកូន ដុះដុំសាច់ក្នុងស្បូន មានដុំពោះendometriose ឬពិបាកពរពោះ។
• បញ្ហាមេតាបូលិក៖ មានជំងឺធាត់ជ្រុលចុកខ្លាញ់ មានជំងឺទឹកនោមផ្អែមប្រភេទទីពីរ
• បញ្ហាលើប្រព័ន្ធការពារខ្លួន៖ មានជំងឺក្រពេញទីរ៉ូអ៊ីត អាល់ឡែកហ្ស៊ី ហឺត ឬ បញ្ចុះប្រសិទ្ធភាពថ្នាំបង្ការ
• បញ្ហាលើប្រព័ន្ធប្រសាទ៖ នាំឱ្យមានវិបត្តិអត្តចរិត វិបត្តិអារម្មណ៍ វិបត្តិបញ្ញាញាណ កំរិតភាពឆ្លាតវ័យធ្លាក់ចុះ វិបត្តសោតវិញ្ញាណ វិបត្តិទំនាក់ទំនង វិបត្តិផ្ចង់អារម្មណ៍រវើរវាយជ្រុលឬរពិសជ្រុល
គ្រឿងសំអាងមានផ្ទុកសារធាតុរំខានអង់ដូគ្រីន?
ប៉ុន្តែគួរឱ្យសោកស្តាយ សារធាតុគីមី ពពួករំខានដល់ប្រព័ន្ធអង់ដូគ្រីន (អរមូននិងក្រពេញ) មាននៅស្ទើរគ្រប់ទីកន្លែង និងក្នុងស្ទើរគ្រប់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃនានា មានជាអាទិ៍ វត្ថុប្រើប្រាស់ផ្ទះបាយ ផលិតផលសម្អាតអនាម័យផ្ទះ ផលិតផលធ្វើម្ហូបអាហារ និងគ្រឿងសំអាង។ល។និង។ល។ សារធាតុរំខានអង់ដូគ្រីន មានឆ្លងពេញក្នុងបរិស្ថាន ក្នុងទឹក ក្នុងដី ក្នុងខ្យល់ ដែលយើងស្រូបដង្ហើមរាល់ថ្ងៃទៀត។ ជាទូទៅ សារធាតុរំខានអង់ដូគ្រីន អាចជ្រៀបចូលក្នុងខ្លួនមនុស្ស តាមច្រកបី
-គឺតាមផ្លូវអាហារ (មាត់) តាមរយៈអាហារមានជាតិគីមី មានជាប់សំណល់ថ្នាំសម្លាប់សត្វល្អិត ឬសំណល់ជីរកសិកម្ម តាមរយៈអាហារមានខ្ចប់ប្លាស្ទិកឬច្រកស្បោង និងតាមរយៈទឹកដែលឆ្លងជាតិពុលសំណល់គីមីនានាក្នុងដី។
-តាមផ្លូវដង្ហើម៖ ខ្យល់ដែលយើងស្រូបដង្ហើមជារៀងរាល់ថ្ងៃ ជាខ្យល់បរិយាកាសពុលខ្លាំង ដោយសារធាតុគីមី ផ្សែងពុល ឬថ្នាំគីមីសម្លាប់សត្វល្អិត
-តាមស្បែក គឺការប្រើផលិតផលសំអាង កែសម្ផស្ស ផលិតផលលាងបោកសម្អាតផ្ទះ។
យើងជាប្រជាពលរដ្ឋសាមញ្ញទូទៅ រស់ប្រឈមនឹងសារធាតុគីមីច្របល់គ្នាយ៉ាងច្រើនមុខណាស់ទៅហើយ ដូច្នេះគ្មានប្រយោជន៍អ្វីដែលអ្នកត្រូវបណ្តោយកូនៗ បន្ថែមជាតិពុល ជាតិគីមី ចូលក្នុងខ្លួនតាមការការប្រើគ្រឿងម៉ាគីយេ ម្សៅ ឡេ ដែលមិនចាំបាច់ទាល់សោះសម្រាប់ពួកគេទេ។ ផលិតផលសំអាង គ្រឿងម៉ាគីយេ មានផ្ទុកធាតុសកម្ម សារធាតុគីមី ច្រើនយ៉ាងណាស់ ដែលអាចជ្រាបចូលតាមស្បែកទៅប៉ះពាល់ដល់ប្រព័ន្ធអរមូន និងដែលអាចបង្កផលវិបាកអាក្រក់ដល់សុខភាព ដូចដែលបានរៀបរាប់ខាងលើ៕
Reference:
International French Radio 16 October 2024

ប្រតិកម្មអាហារFood allergyប្រតិកម្មអាហារកំពុងក្លាយជារឿងធម្មតា នេះបើយោងតាមការវិភាគនៃកំណត់ត្រាបុគ្គលចំនួន 8 លាននៅក្នុងមូលដ...
17/10/2024

ប្រតិកម្មអាហារ
Food allergy
ប្រតិកម្មអាហារកំពុងក្លាយជារឿងធម្មតា នេះបើយោងតាមការវិភាគនៃកំណត់ត្រាបុគ្គលចំនួន 8 លាននៅក្នុងមូលដ្ឋានទិន្នន័យថែទាំបឋមអង់គ្លេស។ ចន្លោះឆ្នាំ 2008 និង 2018 ភាពរីករាលដាលបានកើនឡើងពី 0.4% ទៅ 1.1% និងខ្ពស់បំផុតចំពោះកុមារអាយុក្រោម 5 ឆ្នាំ។ សម្រាប់មនុស្សភាគច្រើនដែលមានអាប្រតិកម្មអាហារ ការគ្រប់គ្រងជំងឺគឺទាំងស្រុងនៅក្នុងការថែទាំបឋម ប៉ុន្តែសមាមាត្រនៃមនុស្សដែលត្រូវបានវេជ្ជបញ្ជា autoinjectors (ការចាក់ថ្នាំដោយខ្លួនឯង) សម្រាប់ adrenaline សូម្បីតែចំពោះអ្នកដែលមានជំងឺ anaphylaxis (ជំងឺប្រតិកម្មធ្ងន់ធ្ងរ) ពីមុនក៏មានកម្រិតទាបគួរឱ្យព្រួយបារម្ភ។
Food allergy is becoming commoner, according to an analysis of 8 million individual records in an English primary care database. Between 2008 and 2018, the prevalence increased from 0.4% to 1.1% and was highest in children under 5. For most people with food allergies, management was exclusively within primary care, but the proportion of people who had been prescribed autoinjectors for adrenaline—even in those with previous anaphylaxis—was worryingly low.
Reference:
Lancet Public Health doi:10.1016/S2468- 2667(24)00163-4)

អឺរ៉ុបពង្រីកការណែនាំឲ្យចាក់វ៉ាក់សាំងដល់មនុស្សវ័យEurope extends vaccine indication to adolescentsទីភ្នាក់ងារឱសថអឺរ៉ុបបានណ...
16/10/2024

អឺរ៉ុបពង្រីកការណែនាំឲ្យចាក់វ៉ាក់សាំងដល់មនុស្សវ័យ
Europe extends vaccine indication to adolescents
ទីភ្នាក់ងារឱសថអឺរ៉ុបបានណែនាំឱ្យពង្រីកការណែនាំឲ្យចាក់វ៉ាក់សាំង Imvanex ជំងឺអុតតូច និង mpox ដល់ក្មេងជំទង់ដែលមានអាយុពី 12 ទៅ 17 ឆ្នាំ ។ វ៉ាក់សាំងត្រូវបានអនុញ្ញាតរួចហើយចំពោះមនុស្សពេញវ័យ ។ អនុសាសន៍ថ្មីនេះគឺផ្អែកលើលទ្ធផលបណ្តោះអាសន្ននៃការសិក្សាលើមនុស្សវ័យជំទង់ 315 នាក់ និងមនុស្សពេញវ័យ 211 នាក់ ដែលបានរកឃើញការឆ្លើយតបប្រព័ន្ធភាពស៊ាំស្រដៀងគ្នា និងទម្រង់សុវត្ថិភាពនៅក្នុងក្រុមទាំងពីរ ។ អង្គការសុខភាពពិភពលោកបានប្រកាសថាការផ្ទុះឡើងនៃជំងឺ mpox នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោជាគ្រាអាសន្នសុខភាពសាធារណៈ។
The European Medicines Agency has recommended extending the indication of the Imvanex smallpox and mpox vaccine to adolescents aged 12 to 17. The vaccine is already authorised in adults. The new recommendation is based on interim results of a study in 315 adolescents and 211 adults, which found a similar immune response and safety profile in both groups. The World Health Organization has declared an mpox outbreak in the Democratic Republic of the Congo to be a public health emergency.
Reference
European Medicines Agency 19 September 2024

ការពារសុខភាពភ្នែក ជាផ្នែកមួយនៃការពារប្រឆាំងនឹងជំងឺវង្វេងវង្វាន់មានអត្រាជាតិខ្លាញ់ក្នុងឈាមខ្ពស់ និងមិនព្យាបាលភ្នែកពេលមើលម...
08/10/2024

ការពារសុខភាពភ្នែក ជាផ្នែកមួយនៃការពារប្រឆាំងនឹងជំងឺវង្វេងវង្វាន់
មានអត្រាជាតិខ្លាញ់ក្នុងឈាមខ្ពស់ និងមិនព្យាបាលភ្នែកពេលមើលមិនច្បាស់ ជាកត្តាហានិភ័យពីរថ្មី ដែលនាំឱ្យមានគ្រោះកើតជំងឺរង្វេងវង្វាន់ អាល់ហ្សៃម៉ែរ។ នេះបើតាមការសិក្សាទើបចេញផ្សាយ នៅថ្ងៃទី ៣១កក្កដា ២០២៤។ ប៉ុន្តែជាដំណឹងល្អ នៅពេលអនាគតដ៏ខ្លីខាងមុខ វេជ្ជសាស្ត្រទំនងជាអាចជួយវែករកជំងឺអាល់ហ្សៃម៉ែរ បានឆាប់រហ័សនិងដោយភាពប្រាកដប្រជាខ្លាំង ហើយងាយ ដោយគ្រាន់តែយកឈាមទៅវិភាគជំងឺ។
អាល់ហ្សៃម៉ែរជាជំងឺដ៏គួរឱ្យខ្លាច និងគ្មានថ្នាំព្យាបាលទេ រហូតមកទល់នឹងម៉ោងនេះនាទីនេះ។ បន្ថែមពីលើផលវិបាកដែលអ្នកជំងឺរងទុក្ខដោយផ្ទាល់ រោគវង្វេងវង្វាន់ ជាបន្ទុករបស់សង្គម និងគ្រួសារធ្ងន់ធ្ងរណាស់។ ហើយក្នុងមួយឆ្នាំៗមានមនុស្សរាប់លាននាក់ធ្លាក់ក្នុងស្ថានភាពវង្វេងវង្វាន់ បាត់បង់ការចងចាំ និងលែងចេះនិយាយស្តី។ ប៉ុន្តែ អ្នកស្រាវជ្រាវក៏ចាប់យល់និងកំណត់បានកាន់តែច្រើន អំពីកត្តាហានិភ័យដែលនាំឱ្យមានការអភិវឌ្ឍជំងឺអាល់ហ្សៃម៉ែរដែរ។
នៅចន្លោះពីឆ្នាំ ២០១៧ដល់ឆ្នាំ២០២០ គណៈកម្មការ Lancet ដែលជាអ្នកចងក្រងទុកនូវរាល់គ្រប់ព័ត៌មានទាក់ទងនឹងជំងឺអាល់ហ្សៃម៉ែរ បានចេញបញ្ជីកំណត់ ហានិភ័យនៃជំងឺវង្វេងវង្វាន់ថាមាន១២កត្តា ៖
-មានកំរិតសិក្សាទាប
-ថ្លង់ (ធ្ងន់ត្រចៀក)
-មានជំងឺលើសឈាម
-អសកម្មភាពផ្លូវកាយ
-មានជំងឺទឹកនោមផ្អែម
-រស់ឯកាមិនចូលសង្គម
-ទទួលទានសុរាច្រើន
-ស្រូបខ្យល់ពុល
-ជក់បារី
-ធាត់ជ្រុល
-និងមានដំបៅ ឬគ្រាំខួរក្បាល។
ពេលនេះ ការសិក្សាថ្មីដែលជាការវិភាគលម្អិតទិន្នន័យពិភពលោក ដ៏ធំចម្បងបំផុត ទើបចេញផ្សាយនៅថ្ងៃទី ៣១កក្កដា ២០២៤ ក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រសុខភាពដ៏ល្បីល្បាញ The Lancet ដដែល បានបង្ហាញសម្មតិកម្មស្តីពីកត្តាហានិភ័យពីរថ្មីទៀតនៃជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ។ កត្តាហានិភ័យពីរថ្មីដែលមកជួយជំរុញបន្ថែមឱ្យមានវិបត្តិខួរក្បាលភ្លេចភ្លាំងនោះ គឺអត្រាជាតិខ្លាញ់ក្នុងឈាមកូឡេស្តេរ៉ូលខ្ពស់ និងការបាត់បង់សមត្ថភាពមើលរបស់ភ្នែកហើយមិនស្វែងរកការព្យាបាល។
កត្តាខ្លាញ់ក្នុងឈាមខ្ពស់
នៅក្នុងការធ្វើបច្ចុប្បន្នភាពការងារស្រាវជ្រាវរបស់ខ្លួន អ្នកវិទ្យាសាស្ត្រ Lancet បានបញ្ចូលអត្រាខ្លាញ់ក្នុងឈាមខ្ពស់ LDL ឬហៅថាខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ ជាកត្តាហានិភ័យសម្រួលឱ្យមានជំងឺវង្វេងវង្វាន់។ បើតាមលទ្ធផលនៃការសិក្សាបីលើអ្នកជំងឺអាយុក្រោម៦៥ឆ្នាំ ជាង១លានមួយសែននាក់ នៅអង់គ្លេស ដោយផ្តោតការតាមដានតែលើកំរិតជាតិខ្លាញ់ក្នុងឈាមកូឡេស្តេរ៉ូលអាក្រក់ រយៈពេល១២ឆ្នាំទៅ គេសង្កេតឃើញថា នៅពេលកំរិតកូឡេស្តេរ៉ូលLDL ឡើង១mmol/l ហានិភ័យមានវិបត្តិភ្លេចភ្លាំងកើនឡើង៨%។
កត្តាសុខភាពភ្នែក
ឯកត្តាហានិភ័យថ្មីទីពីរនៃជំងឺវង្វេងវង្វាន់ ពាក់ព័ន្ធនឹងសមត្ថភាពមើលឃើញរបស់ភ្នែកវិញ ជាករណីដែលគណៈកម្មការមិនធ្លាប់នឹកគិតនិងចាត់ទុកជាកត្តាហានិភ័យពីមុនមកសោះ ស្រាប់តែឃើញទិន្នន័យបញ្ជាក់យ៉ាងច្បាស់ក្រលែតទៅវិញ។ នៅក្នុងទិន្នន័យសំយោគការសិក្សាចំនួន១៤ ដោយមានអ្នកចូលរួមជាមនុស្សធំពេញវ័យជាង៦លាននាក់ ដែលសុទ្ធតែមានសមត្ថភាពខួរក្បាលល្អពេញលេញពីដំបូង តែចុងក្រោយជាងមួយសែន៧ម៉ឺននាក់ធ្លាក់ខ្លួនមានវិបត្តិអាល់ហ្សៃម៉ែរភ្លេចភ្លាំង។ អ្នកមានវិបត្តិភ្លេចភ្លាំងទាំងនេះសុទ្ធតែមានសុខភាពភ្នែកធ្លាក់ចុះ មើលមិនច្បាស់ ពាក់ព័ន្ធជាមួយទាំងអស់។ ហេតុដូច្នេះហើយបានជាអ្នកដឹកនាំតាក់តែងសំណេរនេះ ណែនាំឱ្យគ្រប់អ្នកជំងឺទាំងអស់រូតរះទៅព្យាបាលភ្នែក នៅពេលសមត្ថភាពគំឃើញចាប់ធ្លាក់ចុះភ្លាម។ ការព្យាបាលភ្នែកជាចំណែកមួយនៃការការពារមិនឱ្យធ្លាក់ខ្លួនមានជំងឺអាល់ហ្សៃម៉ែរ។
មិនខុសពីពាក្យស្លោកបូរាណខ្មែរ “ការពារប្រសើរជាងការព្យាបាលឡើយ” អ្នកជំនាញផ្នែកជំងឺអាល់ហ្សៃម៉ែរ តែងទទូចអំពីភាពសំខាន់ និងចាំបាច់បំផុតនៃការការពារខ្លួនពីជំងឺវង្វេងវង្វាន់ តាំងពីយូរមកហើយ។ សម្រាប់ក្រុមអ្នកស្រាវជ្រាវ ការវែករកឃើញកត្តាហានិភ័យនៃជំងឺអាល់ហ្សៃម៉ែរ ដែលសំខាន់ខ្លាំង ព្រោះវាជាការផ្តល់មធ្យោបាយឱ្យរកវិធីការពារ។
ជាសរុប បើគណនាតាមក្បួន ជិតពាក់កណ្តាលនៃករណីរង្វេងវង្វាន់អាល់ហ្សៃម៉ែរ អាចបញ្ចៀសបាន តាមរយៈការលុបបំបាត់កត្តាហានិភ័យទាំង១៤មុខ។
មានន័យថា ជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ មិនមែនជាជំងឺដែលគេមិនអាចការពារឬបញ្ចៀសបានទេ។ ថ្វីបើកត្តាពូជមានចំណែកធំនាំឱ្យមនុស្សមានរោគវង្វេងដែលគេអាចលុបបំបាត់បានក៏ដោយមែន ប៉ុន្តែគេអាចបញ្ចៀស ច្រាន កត្តាបរិស្ថាន កត្តារស់នៅ កត្តាហានិភ័យក្រៅខ្លួនបាន ដើម្បីបង្រួមលទ្ធភាពធ្លាក់ខ្លួនមានជំងឺវង្វេងវង្វាន់។ បើតាមអ្នកជំនាញ ទោះក្នុងវ័យណា និងស្ថានភាពសុខភាពកំរិតណាក៏ដោយ ក៏គេនៅអាចការពារ ពន្យារ ពន្យឺត និងទប់ជំងឺអាល់ហ្សៃម៉ែរបានដែរ។ បើមិនបានច្រើនក៏តិច។
ចូរព្យាយាមបញ្ចេញសកម្មភាពផ្លូវកាយ សកម្មភាពខួរក្បាល ព្រោះខួរក្បាលដ៏ដូចជាសរីរាង្គផ្សេងទៀតដែរ កាន់តែប្រើកាន់តែវិវឌ្ឍទៅរកភាពចាស់ទុំល្អ ពោលគឺ ត្រូវទម្លាប់ប្រើខួរក្បាលតាំងពីក្មេង ឱ្យគិត ឱ្យចងចាំ ឱ្យគណនា ឱ្យស្វែងរកក្បួន ឱ្យត្រេះរិះ រហូតដើម្បីពង្រឹងកម្លាំងកោសិកាប្រព័ន្ធប្រសាទ។ ការណែនាំនេះ មិនមែនជាការជំរុញឱ្យអ្នកទៅអង្គុយគិត លេខបូកលុយ លេងស៊ូដូគុ ឬប្រើខួរក្បាលរកល្បិចឈ្នះគេរហូតទេ តែឱ្យអ្នកជ្រើសរើសសកម្មភាពអ្វីមួយដែលនាំឱ្យមានរីករាយ និងពិសេសមានទំនាក់ទំនងនិងភាពប្រទាក់ក្នុងសង្គម ហើយត្រូវសាកល្បងប្តូរផ្លាស់របៀបរបបរស់នៅ ប្រកបដោយអនាម័យខ្ពស់ គេងគ្រប់គ្រាន់ និងគេចពីកត្តាហានិភ័យទាំង១៤ខាងលើ។
ស្ថាប័នស្រាវជ្រាវជំរុញខ្លាំងឱ្យមានការការពារជំងឺអាល់ហ្សៃម៉ែរ ព្រោះថ្វីបើគេចំណាយពេលអស់ជាច្រើនទសវត្សរ៍ស្រាវជ្រាវក៏ដោយ ក៏វេជ្ជសាស្ត្រនៅតែពុំទាន់រកឃើញថ្នាំព្យាបាលប្រកបដោយប្រសិទ្ធភាពពិតទៀត។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកអនុម័តឱ្យប្រើប្រាស់ថ្នាំពីរមុខ (Lecanemamb និង Donanemab) សម្រាប់ព្យាបាលជំងឺអាល់ហ្សៃម៉ែរ ប៉ុន្តែប្រសិទ្ធភាពនៃថ្នាំមានកំរិតណាស់ បើយោលទៅលើផលប៉ះពាល់បន្ទាប់បន្សំនៃថ្នាំ និងបើយោលទៅលើតម្លៃ។ ចំណែកឯអាជ្ញាធរសុខាភិបាលអឺរ៉ុប បានបដិសេធរួចហើយ មិនឱ្យប្រើថ្នាំLecanemambនៅលើទឹកដីសហភាពទេ និងនៅព្យូរលទ្ធផលចំពោះថ្នាំDonanemab។ ការប្រយុទ្ធប្រឆាំងនឹងកត្តាហានិភ័យនៃជំងឺអាល់ហ្សៃម៉ែរ ទំនងជាមធ្យោបាយល្អជាងការចំណាយអភិវឌ្ឍថ្នាំព្យាបាលដែលគ្មានផ្តល់ក្តីសង្ឃឹមសោះរហូតមកទល់ពេលនេះ។ ម្យ៉ាងវិញទៀត ការវែករកជំងឺអាល់ហ្សែម៉ែរទៀតសោត ក៏ត្រូវការចំណាយពេលវេលាច្រើន ខ្លះទាល់តែរាប់ឆ្នាំ និងជួបវេជ្ជបណ្ឌិតឯកទេសរាប់សិបនាក់ ទម្រាំអាចកំណត់បានថាជាជំងឺអាល់ហ្សៃម៉ែរ។ ការកំណត់ដឹងជំងឺអាល់ហ្សៃម៉ែរ តាមរយៈការវិភាគឈាម ជាមធ្យោបាយល្អ និងងាយ តែគេនៅមិនទាន់អាចប្រើវិធីនេះជាលក្ខណៈទូទៅនៅឡើយទេ។ អ្នកស្រាវជ្រាវត្រូវការសិក្សាបន្ថែមទៀតសិន៕
Reference:
International French Radio 2 October 2024

ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ជាទិវាពិភពលោកជំងឺឆ្កែឆ្កួត ។ ប្រធានបទទិវាជំងឺឆ្កែឆ្កួតពិភពលោកឆ្នាំនេះគឺ៖ រួមគ្នាបំបែករបាំងដេី...
07/10/2024

ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ជាទិវាពិភពលោកជំងឺឆ្កែឆ្កួត ។ ប្រធានបទទិវាជំងឺឆ្កែឆ្កួតពិភពលោកឆ្នាំនេះគឺ៖ រួមគ្នាបំបែករបាំងដេីម្បីទប់ស្កាត់ជំងឺឆ្កែឆ្កួត»។
28 September 2024 is the World Rabies Day. It is celebrated annually to raise awareness about rabies prevention and to highlight progress in defeating this horrifying disease.

នៅថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2024 ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពីវិធានការការពារសុខភាពក្នុងពិធី Pchum Ben ឆ្នាំ 2...
23/09/2024

នៅថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2024 ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពីវិធានការការពារសុខភាពក្នុងពិធី Pchum Ben ឆ្នាំ 2024។
ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥
On 20 September 2024, Ministry of Health issued a notification on health prevention measurement during Pchum Ben Ceremony 2024.
For further information, please contact 115.

រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤, នាយកដ្ឋាន មិនទាន់រកឃេីញករណីជំងឺ អឹមផក (mpox) ប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅ...
21/09/2024

រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤, នាយកដ្ឋាន មិនទាន់រកឃេីញករណីជំងឺ អឹមផក (mpox) ប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅឡេីយទេ ។ នាយកដ្ឋានកំពុងតាមដានយ៉ាងសកម្មតាមព្រំដែន ចេញ-ចូល ទាំងអស់ និងទូទាំងផ្ទៃប្រទេស ។ សូមបងប្អូនរាយការណ៍ជាបន្ទាន់មកលេខ ១១៥ បេីជួបករណីសង្ស័យ អឹមផក ។
Up to 3 September 2024, The Department of Infectious Control did not detect the Mpox new variant Clad 1b yet, which can transmit strongly. The Department is investigating actively at every International border of the country and in the whole country.
Please you call 115 if you suspect any case of Mpox.

Address

ផ្ទះលេខ 39 ផ្លូវ 9 ម៉ែត្រ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល (ទល់មុខផ្សារបូរីពិភពកំបូល ៣)

ក្បែរផ្សារស្ទឹងមានជ័យថ្មី

Telephone

+85510355791

Website

Alerts

Be the first to know and let us send you an email when Dr. Eik Sam Ang Medical Cabinet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Eik Sam Ang Medical Cabinet:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram