
28/07/2025
« មកស្គាល់ MARCH PAW ជំហាននៃ assessment ក្នុងការសង្គ្រោះជីវិតក្នុងសមរភូមិ »
M : Massive Hemorrhage (លំហូរឈាមច្រើន)
- សញ្ញារបស់ Life-threatening hemorrhage (ហូរឈាមដែលអាចបង្ករអោយស្លាប់បាន) គឺមាន pulsation or steady bleeding from wound (ហូរឈាមពីរបួសជាចង្វាក់ៗ តាមជីពចរ ឬ ហូរមកមិនឈប់ឈរ) , Clothes soaked with blood (សម្លៀកបំពាក់ជោកទៅដោយឈាម) , bright red blood pooling on the ground (ឈាមស្រស់ស្រោចស្រពពេញដី) , amputation (ការដាច់អវយវៈ) , wound covering is ineffective and become soak with blood (ឃាត់ឈាមមិនមានប្រសិទ្ធភាពហើយនៅតែជោកជាំ)
- ហូរឈាមរហូតដល់ស្លាប់អាចប្រើរយៈពេលត្រឹម 3 នាទី សម្រាប់របួសហូរឈាមធ្ងន់ធ្ងរ
- ត្រូវឃាត់ឈាមអោយបានជាប្រញ៉ាប់ ដោយប្រើ tourniquet រឹតលើចំណុចហូរឈាម 5-7 សម រឺ សង្កត់ទៅលើចំណុចដែលហូរឈាមដោយផ្ទាល់
- Tourniquet គឺសុវត្ថិភាពបើរឹតឃាត់ឈាមត្រឹម < 2 ម៉ោង (ត្រូវកត់ម៉ោងអោយបានច្បាស់លាស់) , បើរឹតលើសពី 6 ម៉ោង នឹងប្រឈមនឹងការបាត់បង់អវយវៈនោះ
A : Airway (ផ្លូវដង្ហើម)
- សញ្ញានៃ airway obstruction មាន ដកដង្ហើមមិនរួច ឬពិបាកដក , ដកដង្ហើមមានសម្លេងខុសធម្មតា (gurgling sound) , ឃើញមានឈាម ឬ វត្ថុរាំងស្ទះផ្លូវដង្ហើម , រងរបួសធ្ងន់លើតំបន់មុខ ( maxillofacial trauma )
- បើឃើញវត្ថុរាំងស្ទះផ្លូវដង្ហើមត្រូវប្រញ៉ាប់យកចេញ តែមិនត្រូវរាវរកនោះទេ ( Do not perform a blind finger sweep)
- សង្គ្រោះដោយប្រើ Head-Tilt (ផ្ងើយក្បាល) , Chin-Lift (លើកចង្កា) , Jaw Thrust , ដាក់អ្នកជម្ងឺក្នុង Recovery position , Suction to clear airways, Nasopharyngeal airways , Mask with bag , Oxygen support , Circothyroidotomy (if indicated)
R : Respiration (ដំណកដង្ហើម)
- សញ្ញានៃ Respiratory Distress មាន nasal flaring , retraction , Tripod position , Tachypnea , Dyspnea , Cyanosis , Confusion/lightheaded and agitation
- សញ្ញានៃ Tension Pneumothorax (ឬសង្ស័យថាមាន Tension Pneumothorax) មាន severe or progressive Respiratory distress , Tachypnea, absent or marked decreased breath sound , O2 sat < 90% , shock , Cardiac arrest without obviously fetal wound . សញ្ញាយឺតយ៉ាវ Late sign របស់ Tension pneumothorax មាន Tracheal Deviation , Jugular vein distention , Subcutaneous emphysema , mediastinal shift
- សង្គ្រោះដោយធ្វើ Needle Decompression of chest , chest drainage
- មើលថាមាន Open chest wound ឬអត់ បើមានត្រូវធ្វើ Vented chest seal គឺយកផ្ទាំងបិត ឬ ថង់ផ្លាស្ទិកបិតគ្របរបួសដោយបិតឆ្ងាយពីរបួសប្រហែល 2 ថ្នាប់ដៃ និង បិតដោយមាន valve អោយខ្យល់ចេញបាន
C : Circulation (របត់ឈាម)
- មើលថាការឃាត់ឈាមដោយប្រើ Touniquet មានប្រសិទ្ធភាពឬអត់ , Wound packing and pressure bandages
- ផ្តល់ Intravenous fluid , Blood product , ផ្តល់ថ្នាំបញ្ឈប់ហូរឈាម ( Tranexamic acid injection)
H : Hypothermia/Head Injuries (ការថយចុះនៃកម្តៅរាងកាយ / ការប៉ះទង្គិចក្បាល)
- សញ្ញានៃ Hypothermia: រងារញ័រញាក់ ( shivering ) , confusion , disorientation, slurred speech , breathing slow , decrease respiratory drive , ស្ថិតនៅកន្លែងត្រជាក់ ខ្យល់ ឬ ភ្លៀងសើម
- ការពារកុំអោយអ្នកជម្ងឺត្រជាក់ពេក , ប្រើ Hypothermia prevention blanket ជាដើម ។
P : Pain (ការឈឺចាប់)
A : Antibiotics (អង់ទីប្យ៉ូទិក)
W : Wound (របួស)
S : Splinting (ការអប)
Source : TCCC guideline 2024 , ATLS 11th ed