16/03/2024
🤦🏻♀️ និយាយពីការប្រេីប្រាស់ឡេការពារកម្ដៅថ្ងៃ មានអ្នកខ្លះអាចនឹងមិនចូលចិត្ដភាពស្អិត ឬម្ស៉ៅសនៅលេីស្បែកបន្ទាប់ពីការលាបក្នុងបរិមាណច្រេីន។
ជាទូទៅ ឡេការពារកម្ដៅថ្ងៃត្រូវបានបែងចែកជាច្រេីនប្រភេទ ដូចជាការបែងចែកតាមប្រភេទស្បែក ការបែងចែកទៅតាមកម្រិត SPF និងប្រភេទនៃសាច់ក្រែម 💁🏻♀️
☀️ ឡេការពារកម្ដៅថ្ងៃដែលមានពណ៌
ឡេការពារកម្ដៅថ្ងៃដែលមានពណ៍គឺជាឡេការពារកម្ដៅថ្ងៃដែលមានពណ៌ផ្សេងខុសៗគ្នា ដេីម្បីតម្រូវទៅនឹងពណ៌ស្បែករបស់មនុស្ស។ វាមាន mineral UV filter ដូចជា Zinc oxide, Titanium oxide ជាមួយនឹងការបន្ថែមសារធាតុពណ៌ដើម្បីធ្វើឱ្យវាមានពណ៌ផ្សេងៗគ្នា។
☀️ ឡេការពារកម្ដៅថ្ងៃដែលមិនមានពណ៌
ឡេការពារកម្តៅថ្ងៃដែលមិនមានជាតិពណ៌ គឺមិនមានបន្ថែមសារធាតុពណ៌ចូលនោះទេ ហេីយមានន័យថាមិនបន្សល់ម្ស៉ៅសនៅពេលលាបនៅលេីស្បែករួចនោះទេ។
💁🏻♀️ ខាងក្រោមនេះគឺជាអត្ថប្រយោជន៏នៃឡេការពារកម្ដៅថ្ងៃមានពណ៌៖
🔶អាចការពារពន្លឺពីអេក្រង់ទូរស័ព្ទ និងកុំព្យូទ័រ ដោយសារធាតុផ្សំ Iron oxide
🔶ដោយសារតែសារពណ៌នៅក្នុងនោះ អាចជួយធ្វើឱ្យស្បែកភ្លឺថ្លាសម្រាប់អ្នកដែលមានបញ្ហាស្បែកស្រអាប់ ដូច្នេះវាស័ក្តសមបំផុតសម្រាប់អ្នកដែលមានបញ្ហាអាចម៍រុយ និងស្នាមអុចខ្មៅ៖
🔸អាចបិទបាំងពណ៌ស្បែកដែលមិនស្មើគ្នា
🔸អាចការពារពន្លឺពីទូរស័ព្ទដៃ និងកុំព្យូទ័រ
🔸យោងតាមការសិក្សា ឡេការពារកម្តៅថ្ងៃដែលមានពណ៌ភាគច្រើនអាចកាត់បន្ថយការកើតឡើងវិញនៃស្នាមអាចម៍រុយជាងឡេការពារកម្ដៅថ្ងៃដែលមានពណ៌
ដូច្នេះហើយ ប្រសិនបើអ្នកមានបញ្ហាស្បែកខាងលេី ឡេការពារកម្តៅថ្ងៃដែលមានពណ៌ គួរតែជាជម្រើសដំបូងរបស់អ្នក។
🟠 Bioderma មាន Photoderm Aquafluide Claire ដែលជាឡេការពារកម្ដៅថ្ងៃជួយធ្វើឱ្យស្បែកមានសំណើម និងមានពណ៌ក្រម៉ៅ។ វាផ្ដល់ឲ្យអ្នកនូវពណ៌ក្រម៉ៅលើមុខ ប៉ុន្តែមិនក្រម៉ៅខ្លាំងទេ គឺមើលទៅប្រហាក់ប្រហែលទៅនឹងស្បែកជនជាតិអាស៊ី។
រីឯឡេការពារកម្ដៅថ្ងៃដែលមិនមានពណ៌ គួរប្រើសម្រាប់អ្នកដែលមិនចូលចិត្តម្ស៉ៅស ឬពណ៌ណាមួយក្រោយពេលដែលបានលាបនៅលើមុខរួច។ ប្រសិនបើអ្នកជ្រើសយកឡេការពារកម្តៅថ្ងៃដែលមិនបន្សល់ម្ស៉ៅសនៅលើស្បែក នោះគួរតែជ្រើសយកប្រភេទណាដែលសក្តិសមសម្រាប់ស្បែករបស់អ្នក។
🟠 Bioderm មាន Photoderm Aquafluide Invisible គឺជាប្រភេទឡេការពារកម្ដៅថ្ងៃដែលមិនមានបន្ថែមពណ៌ និងមិនបន្សល់ម្ស៉ៅសបន្ទាប់ពីលាបនៅលេីស្បែករួច។
💁🏻♀️ ទោះបីយ៉ាងណាក៏ដោយ មិនថាជាប្រភេទឡេការពារកម្ដៅថ្ងៃមានពណ៌ ឬមិនមាននោះទេ ឡេការពារកម្តៅថ្ងៃដែលអ្នកកំពុងស្វែងរកគួរតែមានលក្ខខណ្ឌដូចខាងក្រោម៖
🧡 ត្រូវមានមុខងារការពារពីពន្លឺកាំរស្មី UV
កាំរស្មី UVA ទទួលខុសត្រូវចំពោះភាពចាស់មុនអាយុ និងស្នាមជ្រីវជ្រួញ។ ហើយកាំរស្មី UVB គឺធ្វើឲ្យរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ។ កាំរស្មីទាំងពីរនេះអាចបង្កើនលទ្ធភាពនៃជំងឺមហារីកស្បែកបាន ដូច្នេះគួរជ្រើសរើសនូវឡេការពារកម្តៅថ្ងៃដែលអាចការពារបានទាំង UVA និង UVB ។
🧡 សម្រាប់ SPF ដែលមានក្នុងឡេការពារកម្ដៅថ្ងៃត្រូវតែស្មើ ឬច្រើនជាង 30
American Academy of Dermatology ណែនាំឱ្យប្រើតែឡេការពារកម្តៅថ្ងៃដែលមាន SPF 30 ឬច្រើនជាងនេះ។
🧡 ជ្រើសយកឡេការពារកម្ដៅថ្ងៃដែលសក្តិសមនឹងប្រភេទស្បែករបស់អ្នក
ទាក់ទងនឹងការលាបឡេការពារកម្ដៅថ្ងៃ មនុស្សភាគច្រើនមានការព្រួយបារម្ភអំពី ការស្ទះរន្ធញើស ស្នាមមុន និងស្បែកមានខ្លាញ់។ ដូច្នេះ វាអាចជារឿងល្អក្នុងការជ្រើសរើសឡេការពារកម្ដៅថ្ងៃដែលមិនធ្វើឲ្យស្ទះនូវរន្ធញើស ឡេការពារកម្ដៅថ្ងៃគួរតែមិនមានជាប្រភេទដែលមានប្រេង ត្រូវទៅតាមស្បែករបស់អ្នក។
💫 Bioderma Photoderm Aquafluide គឺជាផលិតផលដែលមាននូវលក្ខណៈសម្បត្តិទាំងអស់ខាងលើ។ ដោយមាន SPF 50 បន្ថែមពីលើសមត្ថភាពការពារទាំង UVA និង UVB ។ ហើយមិនមែនជាប្រភេទឡេដែលធ្វើឲ្យស្ទះរន្ធញើស និងមិនធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ថាស្អិតបន្ទាប់ពីលាបនៅលេីស្បែក។
ជាចុងក្រោយ ការជជែកគ្នាអំពីឡេការពារដែលមានពណ៌ ឬមិនមានពណ៌មួយណាល្អជាង នោះអាចជារឿងដែលខ្ជះខ្ជាយពេលវេលា ប៉ុន្ដែការស្វែងយល់ និងជ្រើសរើសតាមតម្រូវការស្បែករបស់អ្នក គឺជារឿងសំខាន់បំផុត ហេីយបន្ថែមពីនេះទៀតនោះគឺ ការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃឲ្យបានជាប្រចាំថ្ងៃ និងការលាបក្នុងមួយថ្ងៃឲ្យបាន 2-3 ដង🥰🥰
វេជ្ជបណ្ឌិត អ៊ុន សូលីដា👩⚕️
ឯកទេសផ្នែកសើស្បែក
និងជាម្ចាស់នៅមជ្ឈមណ្ឌលកែសម្ជស្ស អេស្ដេឌែម