12/03/2022
[ English Below ]
រូបខាងក្រោមបង្ហាញពី សកម្មភាពមួយចំនួនដែលបានធ្វើឡើងក្នុងគោលបំណង ស្វែងយល់ដឹងអោយកាន់តែច្បាស់អំពីបញ្ហាដែលប្រជាជនកម្ពុជាកំពុងជួបប្រទះក្នុងការបរិច្ចាគឈាម។ ជាពិសេសកង្វះខាតឈាមសម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល កំឡុងពេលវិបត្តិកូវិដ-១៩ និងបានណែនាំអំពី កម្មវិធីទូរសព្ទ័ ក៏ដូចជាគម្រោង BloodAid+ ទាំងមូល ទៅកាន់មន្រ្តីជំនាញនៅក្នុងមជ្ឈមណ្ឌលផ្តល់ឈាម រួមទាំងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាពិសេសសិស្សនិស្សិត។
បន្ទាប់ពីកិច្ចសំណេះសំណាលផ្ទាល់ជាមួយមន្ត្រីជំនាញ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និង សិស្សនិស្សិតរួច ពួកយើងបាន ស្វែងយល់ឃើញពីគន្លឹះនៃបញ្ហាមួយចំនួន ដែលជាឧបសគ្គរារាំងដល់ការបរិច្ចាគឈាមរបស់ប្រជាជនយើង។ បញ្ហាទាំងនោះរួមមាន កង្វះខាតនៃការយល់ដឹងមួយចំនួនចំពោះការបរិច្ចាគឈាម និង ផ្នត់គំនិតអវិជ្ជមានមួយចំនួន។
ជាមួយគ្នានោះដែរ ពួកគាត់ក៏បានបង្ហាញការចាប់អារម្មណ៍ លើ កម្មវិធីទូរសព្ទ័ BloodAid+ របស់យើង ហើយពួកគាត់ក៏បានទាក់ទងពួកយើងក្នុងការសាកល្បងដំណើរការនៃកម្មវិធីទូរសព្ទ័ផ្ទាល់ នៅពេលដែលពួកយើងធ្វើការបញ្ចប់លើការអភវឌ្ឍន៍ឧបករណ៍របស់យើង ហើយពួកគាត់រីករាយក្នុងការរួមដំណើរជាមួយគម្រោងរបស់យើង ដើម្បីធ្វើវិស័យសុខាភិបាលកាន់តែប្រសើរឡើង។
The pictures below show some of the activities carried out in order to better understand the problems that Cambodians are facing in donating blood. In particular, the shortage of blood for use in the health sector during the Covid-19 crisis and introduced the mobile application as well as the entire BloodAid+ project to the professional staff of National Blood Transfusion Center, doctors, and students.
After physical meetings with officials, doctors, nurses and students, we discovered the key to some of the barriers to blood donation in our country. These include some lack of awareness about blood donation and some negative attitudes toward it.
At the same time, they also showed interest in our BloodAid+ mobile app, and they contacted us to test the functionality of the application as we completed the development of our device, and they were delighted to be part of our project to improve the health sector.