បន្ទប់ថែទាំនឹងព្យាបាលជំងឺ ពេទ្យណាប់-𝙿𝚎𝚝 𝙽𝚊𝚋

  • Home
  • Cambodia
  • Phnom Penh
  • បន្ទប់ថែទាំនឹងព្យាបាលជំងឺ ពេទ្យណាប់-𝙿𝚎𝚝 𝙽𝚊𝚋

បន្ទប់ថែទាំនឹងព្យាបាលជំងឺ ពេទ្យណាប់-𝙿𝚎𝚝 𝙽𝚊𝚋 Live with healthy

08/12/2020
04/12/2020
ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៨នាក់​ (ពាក់ព័ន្ធទីនឹងព្រឹត្តិការណ៌សហគមន៌​ ...
30/11/2020

ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៨នាក់​ (ពាក់ព័ន្ធទីនឹងព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា)​ និងមិនមានអ្នកជាសះស្បេីយ៖

ការពារខ្លួនផងបងប្អូនជាទីស្រលាញ់
09/11/2020

ការពារខ្លួនផងបងប្អូនជាទីស្រលាញ់

តេស្តលេីកទីពីរនៃអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌០៣វិច្ឆិកា​ នៅថ្ងៃទី០៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ គិតត្រឹមម៉ោង០៥:០០ល្ងាច​ រកឃេីញអ្នកវិជ្ជមានចំនួន​ ០៣នាក់​ ៖

08/11/2020
++ ជំងឺទឹកនោមផ្អែម ( Diabetes )++_ ជំងឺទឹកនោមផ្អែម ជាជំងឺរុំារ៉ៃមួយប្រភេទ ដែលមានជាតិស្ករនៅក្នុង សរសៃឈាមឡើងលើសខុសធម្មតា។ ...
10/10/2020

++ ជំងឺទឹកនោមផ្អែម ( Diabetes )++

_ ជំងឺទឹកនោមផ្អែម ជាជំងឺរុំារ៉ៃមួយប្រភេទ ដែលមានជាតិស្ករនៅក្នុង សរសៃឈាមឡើងលើសខុសធម្មតា។ ការដែលឡើងនេះហើយដែលធ្វើអោយជាតិស្ករធ្លាក់ទៅក្នុងទឹកនោមនាំអោយទឹកនោមមានជាតិផ្អែម ទើបគេហៅជំងឺទឹកនោមផ្អែម។

_ គេចែកជំងឺនេះជា២ប្រភេទៈ
ប្រភេទទីមួយៈ ច្រើនកើតនៅអាយុ ៤០ ឆ្នាំចុះ ។ ការកើនឡើងនូវជាតិស្ករនេះគឺដោយសារមិនមានអរ័ម៉ូន អាំងស៊ុយលីនទាល់តែសោះដើម្បីដឹកនាំស្ករទៅចិញ្ចឹមកោសិការនានាបានឡើយ នាំអោយស្ករមាននៅក្នុងសរសៃឈាមច្រើន។ មូលហេតុដែលមិនមាន អាំស៊ុយលីនគឺដោយសារការខូចខាត់កោសិកា បេតា បណ្តាលមកពី( Autoimmune system)នៅក្នុងលំពែង ដែល កោសិការបេតាជាអ្នកបង្កើតអាំងស៊ុយលីននេះឯង។
ប្រភេទទីពីរៈ ច្រើនកើតពីវយ័ ៤០ ឆ្នាំឡើងទៅ ។ ការដែលមានជាតិស្ករក្នុងសរសៃឈាមច្រើនគឺដោយសារ អាំងស៊ុយលីនដែលមានហើយមិនបានបំពេញតួនាទី( ដឹកនាំស្ករទៅ កោសិកានានា ) របស់វាបានឡើយ (insulin resistance)។
ក្នុងអំឡុងពេលមានផ្ទៃពោះក៏អាចមានទឹកនោមផ្អែមដែរ គឺអំឡុងខែទី ៦ គឺដោយសារសុកបញ្ចេញ អរ័ម៉ូនមួយចំនួនទប់ការប្រើ អាំងស៊ុយលីន ។ អ្នកជំងឺនឹងមានស្ករធម្មតាវិញក្រោយសម្រាលកូនរួច តែក៏មានករណីមួយចំនួនតូចអាចវិវឌ្ឈទៅទឹកនោមផ្អែមប្រភេទទី ២បានដែរ៕

_ មូលហេតុ និង កត្តាជំរុញៈ
កត្តាហ្សែន ជំងឺក្រពេញអង់ដូគ្រីនៈ glucagonoma, Cushing syndrome , hyperthyroidism, acromegaly,pheocromocytoma. ជំងឺលំពែងៈ pancreatitis, pancreatectomy, pancrea trauma , cystic fibrosis. ថ្នាំមួយចំនួនៈ ថ្នាំសរសៃ , nicotinic acid , phenytoin, beta adrenergic agonist , thiazide, alpha interferon . Congenital rubella virus , CMV...... infection. ភាពធាត់ លើសឈាម អាយុច្រើន លើសខ្លាញ់ ពិសារចំណីអាហារដែលផ្អែមៗពេក មិនហាត់ប្រាណ និង លេងកីឡា

_ រោគសញ្ញាៈ
ជំងឺមួយចំនួនមិនមានរោគសញ្ញាអ្វីឡើយទាល់តែពិនិត្យឈាមទើបដឹង អ្នកខ្លះដឹងតាមរយៈ ស្រមោចរោមទឹកនោម ក្រហាយជើង ស្ពឹកជើង ដំបៅជើង ងងឹតភ្នែក ដោយសារផលវិបាកនៃជំងឺនេះ ផឹកទឹកច្រើន នោមច្រើន ពិសេសពេលយប់ ហូបច្រើន អស់កំលាំង ស្រក់ទំងន់

_ រោគវិនិច្ឆយ័ៈ
FBS ពិនិត្យឈាមពេលព្រឹកមិនទាន់ហូបអី ស្ករចាប់ពី 126mg/dL ក្រោយអាហារ ៨ ម៉ោង RBS ជាតិស្ករចាប់ពី២០០ mg/dL ក្រោយអាហារ២ម៉ោង HemoglobinA1c ឡើងចាប់ពី៦.៥%

_ ការព្យាបាលៈ
ហាត់ប្រាណអោយបានទៀងទាត់ រយៈពេល៣០នាទីទៅមួយម៉ោង អោយបាន៥ថ្ងៃក្នុងមួយអាទិត្យ បើអាចជារៀងរាល់ថ្ងៃ។ ការបរិភោគអាហារត្រូវបន្ថយជាតិផ្អែម ដូចជា បាយ ភេសជ្ជៈផ្អែម ស្ករគ្រប់ប្រភេទ ម្សៅ និង ត្រូវបន្ថែមអាហារដូចជា បន្លែ ផ្លែឈើមិនផ្អែម គ្រាប់ធញ្ញជាតិ សាច់ត្រី ស៊ុត និង សាច់មិនសូវជាប់ខ្លាញ់។ ការប្រើថ្នាំៈ មានថ្នាំគ្រាប់ និង ថ្នាំចាក់ ណែនាំដោយវេជ្ជបណ្ឌិត។

ដោយ chey pisoth MD

09/10/2020

តារាងបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន គិតត្រឹមម៉ោង៧ព្រឹកថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។

25/08/2020

ភ្នំពេញ៖ កម្ពុជាមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ដើម្បីចាក់ការពារសុវត្ថិភាពសុខភាពប្រជាពលរដ្ឋខណៈដែលថ្មីៗន.....

Address

ST 2002
Phnom Penh

Website

Alerts

Be the first to know and let us send you an email when បន្ទប់ថែទាំនឹងព្យាបាលជំងឺ ពេទ្យណាប់-𝙿𝚎𝚝 𝙽𝚊𝚋 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share