05/02/2025
និយាយ រឿង ដើមទ្រូង
🌼 ដោយសារតែ ប៉ុន្មានឆ្នាំ កន្លងមកនេះ ប្រទះឃើញអ្នកមានដុំសាច់សុដន់កើនឡើងច្រើនគួរអោយចាប់អារម្មណ៍ ហើយ កើត នៅ លើ ស្ត្រី ដែលមាន អាយុ កាន់តែ ក្មេងទៅៗ ។
🌼 មហារីកសុដន់ បាន និង នៅតែបន្ត ឈនៅលេខរៀងលំដាប់ទី ១ ក្នុង ចំណោម ជំងឺ មហារីកលើស្ត្រី ដូច្នេះមាន ស្ត្រី ជាច្រើន ចាប់អារម្មណ៍ និង ចង់ដឹង ប្រធានបទទាក់ទងនិង ដុំសុដន់ រឺ ដើមទ្រូង ដែលកំពង់តែប្រឈម ខ្លាំង។
🌼 មហារីកសុដន់ : ជាជំងឺ លាក់មុខ កើតឡើងដំបូងដោយស្ងៀមស្ងាត់ ( គ្មានថ្ងៃស្ត្រី ដឹងខ្លួន ! ) នៅពេលដែលវា ចាប់ផ្តើម បង្ហាញ រោគសញ្ញាផ្សេងៗ ដុំពកចាប់ផ្តើម ធំ ស្ទាប ប៉ះ បានន័យថា ចង់ហួសពេលហើយ ( ការព្យាករណ៍ នៃការ រស់រាន មាន ជិវិត ក្រោយការ ព្យាបាល មានសង្ឃឹមតិច) ។
វេជ្ជបណ្ឌិត តែង មាន ជំនាញ ផ្សេងៗ គ្នា បើអ្នក មានបញ្ហា ចង់ពិនិត្យ សុដន់ គប្បី ទៅជួប ជាមួយគ្រូពេទ្យ ឯកទេស ផ្នែក សុដន់ ។
🌹ដូច្នោះនារីដែលមានអាយុចាប់ពី២៥ឆ្នាំឡើងទៅគួរ ចេះស្ទាបនិងសង្កេតដើមទ្រូងខ្លួនផងជាពិសេស ពេលងូតទឹក រៀងតាល់មួយខែម្តង ថាមានអ្វីមិនប្រក្រតីដែរឬទេ។
🌻 ប្រសិនជានារីអាយុមិនទាន់ដល់ ៣៥ ឆ្នាំ ឝួរទៅពិនិត្យសុខភាព ហើយ ដែលសំខាន់និង ចាំបាច់ជានិច្ចនោះគឺការពិនិត្យដើមទ្រូង(សុដន់) ជាមួយគ្រូពេទ្យ ឯកទេសដោយការ ពិនិត្យ + អេកូសុដន់ (Breast ultrasound ) និង អាច បន្ថែម ការគាប សុដន់ (mammogram) ទៅតាម តំរូវការ របស់គ្រូពេទ្យ។
ការធ្វើអេកូសុដន់ មិនមានការឈឺ ចាប់ មិន បាច់ ត្រៀមមុន និង មិនប៉ះពាល់ដល់សុខ ភាព ទូទៅឡើយ ហើយ អាចធ្វើ បាន ញឹកញាប់ដោយ គ្មាន ផលវិបាក។
🏨 វេជ្ជបណ្ឌិតឯកទេស ខាង រូបភាពសុដន់ ដែលប្រកបដោយ បទពិសោធន៍ អាចធ្វើរោគវិនិច្ឆ័យដុំសុដន់ បានច្បាស់លាស់ ដោយគ្មានការ ភន្ត័ច្រលំ ។
🍀 ការគាបសុដន់ អាចឈឺ តិចតួច មានកាំរស្មីមិនគួរ ធ្វើ ញឹកលើសពីមួយឆ្នាំម្តង ហើយ ប្រសិនជាខ្លួនមានផ្ទៃពោះគប្បីប្រាប់បុគ្គលិកពេទ្យមុនជានិច្ចនិងមិនគប្បីថត ដោយ កាំរស្មីអិច ឡើយ។ ការគាបសុដន់ដើម្បីស្រាវជ្រាវ រក មើលកំណកកំបោរ ឬ កាល់ស្យូមដែលអាច មាន បី ប្រភេទ ( ពួកមហារីក ពួក ស្លូត និង ពួក សង្ស័យ) នៅដំណាក់កាលដំបូង ។
🇨🇭 ក្រោយពីពិនិត្យទាំងអេកូ និង/រឺ គាបសុដន់ហើយ វេជ្ជបណ្ឌិត និង ផ្តល់លទ្ធផល ដែល ចែក ចេញ ជា ច្រើនប្រភេទ ( Category)
🇨🇭🍀 ១) ប្រសិនជាលទ្ធផលចេញមកឃើញថាមាន ដុំគីស Category BIRADS II មាននយ័ ថាសុដន់អ្នកមានថង់ទឹក ដែលអាចកើត ឡើង លើ ស្ត្រី ភាគច្រើន ប្រសិនជាថង់ទឹកនោះធំខ្លាំង ឈឺ ពេទ្យនិងពិចារណាធ្វើការបូមទឹកចេញ ។ ថង់ទឹកតូចៗ ភាគច្រើនមិនបង្កផលប៉ះពាល់ដល់សុខភាពឬអាយុជីវិតឡើយ អាចស្រកឬនៅជាមួយអ្នកបានអស់មួយជីវិត។
🇨🇭🍀 ២ ) ប្រសិន ជាវេជ្ជបណ្ឌិតឯកទេសវិភាគតាមភាពជាក់ស្តែងថា Category 3 នោ
បញ្ជាក់ ថា សុដន់ អ្នក មានដុំ សាច់ប្រភេទស្លូត អ្នកគួរតាមដានការប្រែប្រួលនៃដុំសាច់សុដន់រាល់៦ឬ៤ខែម្តង ។
🇨🇭🍀៣) ប្រសិនជាសរុបលទ្ធមកឃើញជាកំណកកំបោរឬដុំកាច រឺ សង្ស័យ ( category BIRADS IV រឺ V ហានិភ័យ ខ្ពស់) គ្រូពេទ្យឯកទេសផ្នែកសុដន់នឹងណែនាំឲ្យធ្វើការចោះដោយ អន្តរាគមន៍ រូបភាពវេជ្ជសាស្រ្ត ជា បន្ទាន់ ( Core needle biopsy under ultrasound guidance or Stereotactic Breast Biopsy ) ទៅតាមលក្ខណះ របស់ដុំដើម្បី បាន ជាលិការ ដែលឈឺ បញ្ជូន អោយ មន្ទីរពិសោធន៍ សិក្សាបញ្ជាក់ និងប្រើពេល ៧ ថ្ងៃឬលឿនជាងនោះអាស្រ័យមន្ទីរពិសោធន៍ ។
🌺 វេជ្ជបណ្ឌិតឯកទេសនឹងមិនធ្វើការវះកាត់ដុំសាច់ដើមទ្រូងមុនធ្វើរោគវិនិច្ឆ័យដុំសាច់នោះច្បាស់លាស់ថាជាសាច់ប្រភេទអ្វីឡើយ ព្រោះហានិភ័យនិងប្រភេទនៃការ ព្យាបាលមិនដូចគ្នា ។
🌷" ទោះ ជាយ៉ាង ណា សូម ស្ត្រី ទាំងឡាយ កុំ ភ័យខ្លាច និង បារម្ភ អី អ្នកគួរតែ ឧស្សាហ៍ ទៅ ពិនិត្យ សុដន់ ជាប្រចាំ ព្រោះសព្វថ្ងៃ ជាសម័យ Digital យើងមាន ឧបករណ៍ ប្រកបដោយ បច្ចេកវិទ្យា ទំនើប និង វេជ្ជបណ្ឌិតឯកទេសដែល មាន បទពិសោធន៍ខ្ពស់
អាចវែករកឃាតករលាក់មុខនេះ បានទាន់ពេល តាំងពីវា នៅដំណាក់កាល ដំបូង (ដុំតូចជាង < 1cm ) ដែល អាចព្យាបាលបាននិងមានឱកាសជាដាច់។
🌸🌼🌻🌞🌾🌷🍁🌾🌸