ពេទ្យម៉ាប់- KIN KOSAL

ពេទ្យម៉ាប់- KIN KOSAL Health care គិន កុសល

**ដល់រដូវធ្លាក់ខ្យល់ ចាប់ផ្តើមឆ្លង  #ជំងឺពងបែកEV71)ពិសេសក្មេងៗចាប់ផ្តើមចូលរៀនហើយ សូមប្រយ័ត្នអនាម័យកូនៗ និង  #ចាក់វ៉ាក់សា...
23/11/2025

**ដល់រដូវធ្លាក់ខ្យល់ ចាប់ផ្តើមឆ្លង #ជំងឺពងបែកEV71)ពិសេសក្មេងៗចាប់ផ្តើមចូលរៀនហើយ សូមប្រយ័ត្នអនាម័យកូនៗ និង #ចាក់វ៉ាក់សាំងការពារ ទាំងអស់គ្នា….🙏🙏✅

👉👉 #អ្វីទៅជាជំងឺពងបែក ដៃ ជើង និងមាត់ (Hand Foot and Mouth Disease, HFMD)? /EV71?
-គឺជាការឆ្លងមេរោគបង្កដោយពួកវីរុស ដែលបណ្តាលឱ្យមានពងបែកនៅលើដៃ ជើង និងខាងក្នុង ឬជុំវិញមាត់
-ភាគច្រើនកើតអំឡុងពេលអាកាសធាតុក្តៅ ជាធម្មតានៅចុងរដូវក្តៅ
👉 👉 #អ្នកណាខ្លះកើតជម្ងឺនេះ?
-ភាគច្រើនកើតលើកុមារអាយុក្រោម 10 ឆ្នាំ (95% អាយុក្រោម 5 ឆ្នាំ)។
👉 #តើមេរោគអ្វីបណ្តាលឱ្យកើតជំងឺនេះ?
- វីរុស Coxsackie virus A16
- Coxsackie A (5, 6, 7, 9, 10)
- Coxsackie B (2, 5)
- 71 (EV71)
-Echoviruses.
👉👉 #ចំពោះការឆ្លងមេរោគ Enterovirus 71 /EV71 អាចប៉ះពាល់ បេះដូង សួត ហើយក៏អាចបណ្តាលឱ្យរលាកស្រទាប់ខួរក្បាល (រលាកស្រោមខួរ)
👉👉 #តើក្មេងអាចឆ្លងជម្ងឺនេះដោយរបៀបណា?
- តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសារធាតុរាវពងបែក ឬដំណក់ទឹកដែលរាលដាលចេញពីមាត់។ វាអាចរីករាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមសមាជិកគ្រួសារ ឬនៅក្នុងសាលារៀន។ មេរោគអាចត្រូវបានបញ្ចេញក្នុងលាមក និងទឹកមាត់រយៈពេលជាច្រើនសប្តាហ៍។
👉👉 #តើអ្វីខ្លះទៅជារោគសញ្ញា ជំងឺពងបែកដៃ ជើង និងមាត់?
-គ្រុនក្តៅ
-ឈឺបំពង់ក
-បាត់បង់ចំណង់អាហារ និងសន្លឹម
-ពងបែកជាធម្មតាលេចឡើង 1-2 ថ្ងៃបន្ទាប់ពីគ្រុនក្តៅ។
ពងបែកស្បែកជាធម្មតារួមមាន:
-ពងបែកនៅលើដៃ ជើង និង/ឬបាតដៃ និងបាតជើង
-ពងបែកតូចៗ (ពងបែក) និងដំបៅអាចវិវត្តនៅ ជុំវិញបបូរមាត់ និងមាត់ និងផ្នែកខាងក្រោយនៃបំពង់ក
-ពេលខ្លះវាអាចអោយក្មេងឈឺចាប់ខ្លាំង អាចប៉ះពាល់យ៉ាងខ្លាំងដល់ការបៅ និងញាំ ជាពិសេសចំពោះទារក និងកុមារតូចៗ។
-អាចវិវឌ្ឍលើតំបន់ផ្សេងទៀតនៃស្បែក ជាពិសេសគូទ និងជួនកាលនៅលើដៃ ជើង និងស្បែកប្រដាប់បន្តពូជ។
👉👉 #តើជំងឺដៃ ជើង និងមាត់មានផលវិបាកអ្វីខ្លះ?
- បាត់បង់ជាតិទឹក
- ការប្រែប្រួលក្រចកដៃ និងក្រចកជើង (ប្រហែល2 ខែបន្ទាប់ពីការឆ្លងមេរោគ HFMD ដោយសារតែការឆ្លងមេរោគ coxsackie A6)
👉👉 #ការឆ្លងមេរោគ EV71 ធ្ងន់ធ្ងរអាចបណ្តាលឱ្យ:
- ពងបែករីករាលដាលពេញខ្លួន
- ជំងឺរលាកពោះវៀនធំ Enteritis
- ជំងឺរលាកសាច់ដុំបេះដូង Myocarditis
- រលាកខួរក្បាល និង (រលាកស្រោមខួរ) meningoencephalitis)
- ការបាត់បង់មុខងារសរសៃប្រសាទនៅអវយវៈ (acute flaccid paralysis)
- ហើមសួត និងរលាកសួត Pulmonary oedema and pneumonia

👆👆👆 #ក្នុងពេលមានផ្ទៃពោះ មេរោគដែលបង្ករឱ្យមានជម្ងឺ HFMD អាចបណ្តាលឱ្យរលូតកូនដោយឯកឯងក្នុងត្រីមាសទី 1 ឬ ការលូតលាស់ទារកយឺត។

Join us https://t.me/kosalkin22

18/05/2025

ថ្ងៃនេះស្វាយទុំ 🙏
ពេទ្យម៉ាប់ទទួលញ្ញាំគ្រប់ផ្លែឈើ😁
Join us : https://t.me/kosalkin22

18/05/2025

រដូវព្រីងមកដល់ហើយ អរគុណបងផ្ញើរពេទ្យ😁
join us: https://t.me/kosalkin22

💢 ការអោយថ្នាំបញ្ចុះកំដៅ (ប៉ារ៉ាសេតាមុល) តែមួយមុខគត់មិនអាចអោយកូនត្រជាក់ខ្លួនបានទេ!! 💊វិធីសាស្ត្រសមញ្ញខាងក្រោមនេះនឹងអាចជួយ...
27/04/2025

💢 ការអោយថ្នាំបញ្ចុះកំដៅ (ប៉ារ៉ាសេតាមុល) តែមួយមុខគត់មិនអាចអោយកូនត្រជាក់ខ្លួនបានទេ!!
💊វិធីសាស្ត្រសមញ្ញខាងក្រោមនេះនឹងអាចជួយបញ្ជុះកំដៅក្មេងក្តៅខ្លួនមុនជួបពេទ្យ៖

1. កំណត់អោយច្បាស់ថាក្មេងក្តៅខ្លួន គឺត្រូវយកប្រដាប់វាស់កំដៅ វាស់ត្រឹមត្រូវ បេីនៅឃ្លាក គឺត្រូវបូកបន្ថែម 0.5 អង្សារសេ។ នៅពេលកំដៅ >38°C គឺកូនក្តៅខ្លួន ❤️។

2. មិនត្រូវស្លន់ស្លោ បីកូនទាំងក្តៅមកជួបពេទ្យនោះទេ។ ត្រូវប្រេីវិធីងាយៗដោយខ្លួនឯងសិនណា។

3. ដោះខោអាវចេញ យកកូនមុជទឹកក្តៅឧណ្ឌៗអោយជោគក្បាល និងខ្លួន ឬជូតខ្លួនគាត់ជាមួយទឹកក្តៅឧណ្ឌៗ។
⛔ចំណាំ ទឹកមិនចូលសួតដោយសារមុជទឹកទេ។ បន្ថែមពីលេីនេះ អាចបេីកម៉ាសុីនត្រជាក់ កង្ហារ ដេីម្បីអោយបរិយាកាសត្រជាក់ វាអាចជួយបន្ថយកំដៅផងដែរ។

4. យកថ្នាំបញ្ជុះកំដៅ ប៉ារ៉ាសេតាមុល ដាក់តាមទំងន់កូន។ ឧទារហរណ៍ កូន 10kg ត្រូវដាក់ចន្លោះ 100mg ទៅ 150mg ក្នុងម្តង រួចហេីយអោយ 4ដង ទៅ 6ម៉ោងម្តង។ ការអោយថ្នាំបញ្ជុះកំដៅគេអោយ 10-15mg ហេីយគុណនឹងទំងន់ក្មេង។ ចំណាំ មិនត្រូវអោយថ្នាំនេះមុន 4 ម៉ោង ក្រោយពេលប្រើថ្នាំប៉ារ៉ារួចហើយ។

5. ត្រូវដឹងថាកំដៅវានឹងថយចុះ 15-20mn ក្រោយ។ បេីកំដៅនៅតែ >38°C ឬបន្តក្តៅ គួរប្រញាប់យកទៅជួបពេទ្យកុមារដែលនៅក្បែរផ្ទះ
Cr: វេជ្ជបណ្ឌិតកម្ពុជា

សួស្តីឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩! សូមគោរពជូនពរអ្នកទាំងអស់គ្នា និងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ សេចក...
14/04/2025

សួស្តីឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩!
សូមគោរពជូនពរអ្នកទាំងអស់គ្នា និងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន ជ័យមង្គល វិបុលសុខមហាប្រសើរ សុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច ជានិរន្តរ៍។ សូមគោរពអរគុណ ! 🙏🙏🙏😍😍😍@

អធ្យាស្រ័យខាងយើងកំពុងជួសជុលបន្ថែម #សូមអរគុណ💉👌
14/03/2025

អធ្យាស្រ័យខាងយើងកំពុងជួសជុលបន្ថែម
#សូមអរគុណ💉👌

វគ្គបណ្តុះបណ្តាលស្តីអំពីការថែទាំភ្នែករៀនដើម្បីបង្កើនប្រសិទ្ធភាព💪
03/12/2024

វគ្គបណ្តុះបណ្តាលស្តីអំពីការថែទាំភ្នែក

រៀនដើម្បីបង្កើនប្រសិទ្ធភាព💪

មកពេទ្យចាំ 😁
22/11/2024

មកពេទ្យចាំ
😁

ពូកែភ្លេចពេកពេទ្យជួយបានបុិននឹង😁Join Group telegram https://t.me/kosalkin22
17/11/2024

ពូកែភ្លេចពេក
ពេទ្យជួយបានបុិននឹង😁
Join Group telegram https://t.me/kosalkin22

Address

ផ្លួវ៤២
Phnom Penh
12000

Alerts

Be the first to know and let us send you an email when ពេទ្យម៉ាប់- KIN KOSAL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ពេទ្យម៉ាប់- KIN KOSAL:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram