21/03/2022
FDA Pregnancy Risk Categories
ការបែងប្រភេទថ្នាំដែលសុវិត្ថភាព និងហាមប្រើលើស្រ្តីដែលមានផ្ទៃពោះរបស់ Food Drug Administration (FDA-US)
1). Category A: សុវិត្ថភាពសំរាប់ស្រ្តីមានផ្ទៃពោះ (ជម្រើសទី១ សំរាប់ការប្រើប្រាស់លើ Pregnancy women)
2). Category B: អាចប្រើប្រាស់បាន Alternative (ករណីថ្នាំក្នុង Category A ព្យាបាលមិនបាត់ ឬមិនធូរអោយប្រើ Category B នេះបាន)
3). Category C: គួរប្រើក្នុងករណីចាំបាច់ (រាល់ថ្នាំក្នុង category C បើមិនចាំបាច់គួរជៀសវាង) ប្រភេទថ្នាំដែលសុវិត្ថភាពនិងល្អសំរាប់ស្រ្តីមានផ្ទៃពោះស្ថិតក្នុង Category A និង Category B.
4). Category D: ប្រភេទថ្នាំក្នុង Category D គួរជៀសវាងបំផុតមានផលប៉ះពាល់ទៅទារក ឬម្តាយ, ករណីដែលត្រូវប្រើថ្នាំក្នុង Category នេះតម្រូវអោយពន្យល់គ្រួសាររបស់ស្រ្តីមានផ្ទៃពោះមុនប្រើពោះផលប៉ះពាល់អាចប៉ះទៅលើទារក ឬម្តាយក្មេង.
5). Category X: រាល់ថ្នាំក្នុងប្រភេទ Category X ហាមប្រើប្រាស់ដាច់ខាចប៉ះពាល់លើម្តាយ និងទារកក្នុងផ្ទៃ (FDA warning ⚠️)
ជាសរុបប្រភេទថ្នាំដែលសុវិត្ថភាពសំរាប់ស្រ្តីមានផ្ទៃពោះស្ថិតក្នុង
Category A និង Category Bដោយឡែក Category C គួរប្រើក្នុងករណីចាំបាច់បំផុតព្រោះពុំទាន់មាន study គ្រប់ជ្រុងជ្រាយថាសុវិត្ថភាព. ត្រូវជៀសវាងនិងហាមប្រើប្រភេទថ្នាំក្នុង Category D និង Category X ព្រោះគ្រោះថ្នាក់ដល់ទារក និងម្តាយក្មេង.
Dr. BIN KAKADA.