ឱសថស្ថាន ឃែរហ្វាម៉ា - Pharmacy Care Pharma

ឱសថស្ថាន ឃែរហ្វាម៉ា - Pharmacy Care Pharma Pharmacy Online

Shareទុកផង🫢
20/03/2025

Shareទុកផង🫢

🧑‍🏫 យល់ដឹងថ្នាំ បំបាត់ក្អួត ( Antiemetic Drug ) 👩‍⚕️💊 ថ្នាំបំបាត់ក្អួត ( ពុលឡាន )💊 ថ្នាំបំបាត់ក្អួតពេលចាញ់កូន ( ប្រើក្នុ...
31/01/2025

🧑‍🏫 យល់ដឹងថ្នាំ បំបាត់ក្អួត ( Antiemetic Drug ) 👩‍⚕️

💊 ថ្នាំបំបាត់ក្អួត ( ពុលឡាន )

💊 ថ្នាំបំបាត់ក្អួតពេលចាញ់កូន ( ប្រើក្នុងករណីចាំបាច់ បំផុត)

💊 ថ្នាំបំបាត់ក្អួត ដោយចេញរសក្រពះ ( stomach flu )

💊 ថ្នាំបំបាត់ក្អួតក្រោយវះកាត់

💊 ថ្នាំបំបាត់ក្អួត ក្រោយប្រើ ថ្នាំ គីមី

📝 Create by : campusknowledge

07/09/2022
27/08/2022

ពេលកូនក្អែរ ឬក្អួត ត្រូវដាក់កូនរបៀបណា??

ថ្ងៃនេះសូមចែករំលែកបទពិសោធន៍តិចតូច នៅពេលដែលកូនបងៗម៉ាក់ៗទាំងអស់មានបញ្ហាក្អែរ រឺក្អួត ចូរម៉ាក់ៗកុំលើកគាត់បញ្ឈរ សូមដាក់គាត់ផ្អៀងវិញ ទើបមិនមានបញ្ហាធ្វើអោយទឹកចូលសួតគាត់។

បើដាក់គាត់បញ្ឈនឹងធ្វើអោយធ្លាក់ចូលសួតម្តងបន្តិចៗនឹងបណ្តាលអោយខូចសួតបាន 😢។ ម៉ាក់ៗអាចដាក់អោយគាត់ផ្អៀងហើយអង្អែលខ្នងគាត់មួយសន្ទុះសិនចាំលើកគាត់ឡើង🥰🥰❤️🙏🏻

Credit: Susan Sim

29/07/2022
ម៉ាសុីនវាស់សម្ពាធឈាម តម្លៃសមរម្យ បោះដុំនិងរាយ មានសេវាដឹក25ខេត្តក្រុង ☎️ 010 456475
23/05/2022

ម៉ាសុីនវាស់សម្ពាធឈាម
តម្លៃសមរម្យ
បោះដុំនិងរាយ
មានសេវាដឹក25ខេត្តក្រុង
☎️ 010 456475

តើអ្វីទៅជា Monkeypox? Monkeypox គឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយវុីរុសមួយប្រភេទដែលមានឈ្មោះថា Monkeypox Virus ឋិតក្រោមអំបូរ...
22/05/2022

តើអ្វីទៅជា Monkeypox?

Monkeypox គឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយវុីរុសមួយប្រភេទដែលមានឈ្មោះថា Monkeypox Virus ឋិតក្រោមអំបូរ Poxviridae.
Monkeypox ត្រូវបានរកឃើញដំបូងនៅឆ្នាំ 1958 និងករណីឆ្លងទៅមនុស្សដំបូងនៅក្នុងឆ្នាំ 1970 នៅប្រទេសកុងហ្គោ

ការចម្លង:
- ឆ្លងពីសត្វមកមនុស្សតាមរយៈឈាម សារធាតុរាវពីរាងកាយសត្វ ឬតាមសារធាតុរាវនៅនិងមុខរបួសរបស់សត្វដែលផ្ទុកមេរោគ
- ឆ្លងពីមនុស្សទៅមនុស្សតាមរយៈការផ្ទាល់ជាមួយតំណក់ទឹកតូចៗនៃផ្លូវដង្ហើម ឬប៉ះពាល់ជាមួយរបួសរបស់មនុស្សដែលដែលផ្ទុក

រោគសញ្ញា:
- រយៈពេលចម្លងរហូតដល់ចេញរោគសញ្ញាគឺ 6-13ថ្ងៃ ឬ 5-21ថ្ងៃ
ជំងឺនេះចែកចេញជា២ដំណាក់កាល
ដំណាក់កាលទី១:
- ក្តៅខ្លួន
- ឈឺក្បាល
- ឡើងកូនកណ្តុរ
- ឈឺចាប់នៅនិងខ្នង ចង្កេះ
- ឈឺចាប់សាច់ដុំ
- អស់កម្លាំង…
រោគសញ្ញាទាំងនេះហាក់ស្រដៀងទៅនិងអុជស្វាយ កញ្ជ្រឹលផងដែរ
ដំណាក់កាលទី២:
- ចាប់ផ្តើមមានឡើងពងៗនៅលើស្បែកច្រើនក្រោយពេលមានក្តៅខ្លួន1-3ថ្ងៃហើយពងនោះច្រើនឃើញមាននៅលើមុខ អាវៈយាវៈ និងពុំសូវមាននៅលើទ្រូងឡើយ

ផលវិបាកអាចឃើញមានជាពិសេសលើចង្កោមមនុស្សដែលមានប្រព័ន្ធភាពសុំាខ្សោយ ដែលមានដូចជាការឆ្លងនៅមេរោគប្រភេទផ្សេងទៀតបន្ថែម ប៉ះពាល់ទៅលើសួតទៅជារលាកសួត ប៉ះពាល់ទៅលើខួរក្បាល ឬអាចមានពិការភាពទៅលើភ្នែក

ជំងឺ Monkeypox ជាជំងឺបង្កឡើងដោយវីរុសហើយវាជាទៅវិញដោយឯកឯង ហើយរោគសញ្ញាអាចបន្តរយៈពេល 2-4អាទិត្យ

Vaccination:
- Vaccine Smallpox ឃើញថាមានប្រសិទ្ធបន្ថយនូវភាពធ្ងន់ធ្ងរ និងប្រឆាំងវីរុស Monkeypox បានរហូតទៅដល់ 85% យោងតាមការសិក្សា

ការព្យាបាល:
- ព្យាបាលទៅតាមរោគសញ្ញា

ការអប់រំ:
- ចៀសវាងការបរិភោគសាច់ឆៅ ឬចំអិនមិនបានឆ្អិនល្អ
- ចៀសវាងការប៉ះពាល់ផ្ទាល់ទៅលើបុគ្គល ឬសត្វដែលអ្នកសង្ស័យថាផ្ទុក
- លាងដៃជាមួយសាប៊ូ អាល់កុល ឬជែលអោយបានញឹកញ៉ាប់

បកប្រែសម្រួលដោយ Doctor: Cheng

ប្រភព
- CDC
- WHO

😊ទីតាំងឈឺចាប់ អាចជារោគសញ្ញានៃជំងឺ
22/05/2022

😊ទីតាំងឈឺចាប់ អាចជារោគសញ្ញានៃជំងឺ

ឱសថទាល់ដំណេក (ថ្នាំជួយឲ្យងងុយគេង)- ឱសថទាល់ដំណេករយៈពេលខ្លី (ប្រសិទ្ធខ្សោយ)៖ + Phénergan (Prométhazine)+ Donormyl (Doxylam...
22/05/2022

ឱសថទាល់ដំណេក (ថ្នាំជួយឲ្យងងុយគេង)

- ឱសថទាល់ដំណេករយៈពេលខ្លី (ប្រសិទ្ធខ្សោយ)៖
+ Phénergan (Prométhazine)
+ Donormyl (Doxylamine)
+ Théralene (Alimémazine)
+ Atarax (hydroxyzine)
`
- ឱសថទាល់ដំណេករយៈពេលមធ្យម៖
+ ពពួក Benzodiazepine: Lexomil (Bromazépam), Axprazol (Alprazolam), Témesta (lorazépam)
+ ពពួក Analogue Benzodiazepine: Stilnox (zolpiderm), Imovane (zopiclone)
`
- ឱសថទាល់ដំណេករយៈពេលយូរ៖
+ ពពួល Benzodiazepine: Va**um (diazépam), Tranxene (clorazépam)
`
ភាពអត់ងងុយ ដែលជាភាសាអង់គ្លេសហៅថា «insomnia» ចែកចេញជា ៣ ប្រភេទ៖
- អត់ងងុយម្តងៗម្តាល់៖ ដោយសារគិតច្រើនពេក ដែលបណ្តាលឲ្យ ស្តេ្រស (stress) ឬ ដោយសារការផ្លាស់ប្តូរពេលវេលារស់នៅភ្លាមៗ (ឧ. ពេលទៅក្រៅប្រទេស) ។
- អត់ងងុយរំាំរ៉ៃ៖ ដោយសារបញ្ហាផ្លូវចិត្ត ឬ ដោយសារមានជម្ងឺ (ឧ. ខ្សោយបេះដូង ឬ ការឈឺចុកចាប់រាំរ៉ៃ)
- អត់ងងុយដោយសារឱសថ៖ ដោយសារ ការប្រើប្រាស់ឱសថទាល់ដំណេកពពួក benzodiazepine និង analogue benzodiazepine ច្រើនដងពេក ដែលបណ្តាលឲ្យមានភាពញានហ្នឹងឱសថ ។
`
ការប្រើប្រាស់ ឱសថទាល់ដំណេក សម្រាប់ជួយឲ្យសម្រានបាន ភាគច្រើនគឺ ចំពោះតែអ្នក មានភាពអត់ងងុយម្តងម្តាល់ តែប៉ុណ្ណោះ ។ ចំពោះ អ្នកជម្ងឺដែលមាន ភាពងងុយរាំរ៉ៃ (លើសពី ៤ សប្តាហ៍) ត្រូវទៅជួយពិគ្រោះជាមួយហ្នឹងគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលដ៏សមស្រប ។
`
ចំណាំ៖ ឱសថទាល់ដំណេក មិនគួរប្រើប្រាស់លើសពី ៤ សប្តាហ៍នោះទេ ព្រោះការប្រើប្រាសឱសថទាំងនេះ ក្នុងរយៈពេលយូរអាចបណ្តាលឲ្យមានការញាន ទៅហ្នឹងឱសថ ។

ចំនេះដឹងសុខភាព ស៊ែរផង😊😊
17/05/2022

ចំនេះដឹងសុខភាព ស៊ែរផង😊😊

ទីតាំងបិតកៅអៀកដែលត្រឹមត្រូវ ✅
16/05/2022

ទីតាំងបិតកៅអៀកដែលត្រឹមត្រូវ ✅

HbA1c ជាអ្វី?HbA1c គឺជាប្រភេទតេស្តឈាមដែលធ្វើរោគវិនិច្ឆ័យលើជំងឺទឹកនោមផ្អែម ប្រភេទទី១នឹងប្រភេទទី២ដែលវាទាក់ទងទៅនិងកម្រិតជាត...
15/05/2022

HbA1c ជាអ្វី?

HbA1c គឺជាប្រភេទតេស្តឈាមដែលធ្វើរោគវិនិច្ឆ័យលើជំងឺទឹកនោមផ្អែម ប្រភេទទី១នឹងប្រភេទទី២ដែលវាទាក់ទងទៅនិងកម្រិតជាតិស្ករតោងជាប់ទៅនឹងគ្រាប់ឈាម។កាលណា HbA1c ធំជាង6,5% មានន័យថាអ្នកជំងឺមានជំងឺទឹកនោមផ្អែម។

+ HbA1c មានតួនាទីយ៉ាងសំខាន់ ក្នុងការតាមដានប្រសិទ្ធភាពព្យាបាលជំងឺទឹកនោមផ្អែម
+ HbA1c អាចធ្វើតេស្តពេលណាក៏បាន
- មុនញុំាអាហារហើយក៏បាន
- ក្រោយពេលញុំាអាហារហើយក៏បាន
+ រោគសញ្ញាទី១នៃជំងឺទឹកនោមផ្អែម :
- កំរិតជាតិស្ករក្នុងឈាមកើនឡើង
- កំរិតជាតិស្ករក្នុងទឹកនោមកើនឡើង
- នោមញឹក
- ស្រកទំងន់
- មានអាការះខ្សោយ នឹង ឆាប់នឿយហត់
- មានអាការះចង់ក្អួត ឬ ក្អួតចង្អោរតែម្ដង ។
+ រោគសញ្ញាទី២នៃជំងឺទឹកនោមផ្អែម :
- មានជំងឺសើស្បែក
- រលាកប្លោកនោមញឹកញាប់
- ស្រវាំងភ្នែក
- ស្ពឹកស្រពន់ដៃជើង
- ស្បែកស្ងួត និងរមាស់ ។
+ ដើម្បីតាមដានប្រសិទ្ធភាពនៃការព្យាបាលជំងឺទឹកនោមផ្អែម អ្នកជំងឺគួរតែពិនិត្យ A1c :
- រាល់ 3 ខែម្ដង
- ឬ យ៉ាងតិច 1ឬ 2 ដងក្នុងមួយឆ្នាំ
+ កត្តាធ្វើឲ HbA1c ទាបជាងកម្រិតធម្មតា :
- Thalasemie
- ខ្វះគ្រាប់ឈាមក្រហម
- អ្នកបាត់បង់ឈាមច្រើន
- ស្រ្តីមានផ្ទៃពោះ
+ កត្តាធ្វើអោយ HbA1c ខ្ពស់ជាងកម្រិតធម្មតា :
- អ្នកជក់បារី
- ខ្សោះជាតិទឹកខ្លាំង
- អ្នកមានបញ្ហាសួត ហើយគ្រាប់ឈាមក្រហមកើនឡើង នឹង កង្វះអុកស៊ីសែន

* ចំណាំ :សូមកុំប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា និងការតាមដានជំងឺជាក់លាក់ ។
* សូមមកពិនិត្យនិងពិគ្រោះយោបល់ រាល់បញ្ហាជំងឺពីវេជ្ជបណ្ឌិត ដើម្បីទទួលបានការពិនិត្យ ព្យាបាល និងតាមដានជំងឺបានត្រឹមត្រូវ។

Address

#232, Street 151
Phnom Penh
12401

Website

Alerts

Be the first to know and let us send you an email when ឱសថស្ថាន ឃែរហ្វាម៉ា - Pharmacy Care Pharma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share