
04/09/2022
ទូកដែលចំលងទៅត្រើយម្ខាង វាគ្រាន់តែជាទូកសំរាប់ចំលងតែប៉ុណ្ណោះ បើអ្នកនៅប្រកាន់ភ្ជាប់នឹងស្តាយខ្លាចបាត់បង់វា អ្នកក៏មិនអាចឡើងទៅត្រើយម្ខាងបានឡើយ។ ប្រកាន់អីជាប់ហ្នឹង ប្រកាន់ទូកជាប់ទូក ប្រកាន់ចំណេះជាប់ចំណេះ ប្រកាន់គ្រូជាប់គ្រូ ប្រកាន់ទិដ្ឋិជាប់ទិដ្ឋិ ប្រកាន់ខ្លួនជាប់ខ្លួន ប្រកាន់ទ្រព្យជាប់ទ្រព្យ ប្រកាន់សាច់រឿងជាប់សាច់រឿង ដំណើរដែលកើតវាត្រូវតែកើត ដំណើរដែលរលត់ក៏គង់តែរលត់ ការពិតពិតជាគ្មានអ្វីដែលត្រូវប្រកាន់ភ្ជាប់ទៀតឡើយ អ្វីដែលអ្នកប្រកាន់ភ្ជាប់នោះគឺគ្រាន់តែជាដំណើរធម្មជាតិកើតរលត់ប៉ុណ្ណោះ វាប្រៀបបីដូចជាដំណើររបស់ឥន្ធនូដូច្នេះដែល គ្រាន់តែឃើញ គ្រាន់តែដឹងតែប៉ុណ្ណោះ មានហេតុបច្ច័យក៏កើត អស់ហេតុបច្ច័យក៏រលត់។ ❤️🥰🙏ការពិតគ្មានអ្នកដឹង ការពិតដែលដឹងគឺជាការមិនពិត ពិតដូចមិនពិត មិនពិតដូចពិត។
ខ្ញុំល្ងង់ណាស់មិនដឹងអ្វីទេ គយគន្ធបានតែកុំជាប់ បើជាប់ច្បាស់ជាលែងបានគយគន្ធហើយ ស្រលាញ់អ្នកទាំងអស់គ្នា❤️🥰🙏
Credit: Uy Leng