04/05/2023
Update ថ្មី ពីជំងឺ Gout(ប្រគ្រីវ: រលាកសន្លាក់ដោយលើសអាស៊ីតអ៊ុយរិក)
2020 American College of Rheumatology Guideline for the Management of Gout
I: Indications for Pharmacological ULT
លក្ខខណ្ឌ ត្រូវប្រើថ្នាំបញ្ចុះអាស៊ីតអ៊ុយរិកក្នុងឈាម៖
១.១ ណែនាំ strongly recommend ត្រូវ ឱ្យប្រើថ្នាំបញ្ចុះអាស៊ីតអ៊ុយរិចក្នុងឈាម ជាលើកដំបូងចំពោះអ្នកជំងឺដែលមានជំងឺរលាកសន្លាក់ Gout ដែលមានរោគសញ្ញាដូចខាងក្រោម៖
- មាន ដុំTophi នៅក្រោមស្បែក subcutaneous tophi,
- មានរូបភាពវេជ្ជសាស្ត្រនៃប៉ះពាល់ (patients with radiographic damage) ទាក់ទងនឹងរលាកសន្លាក់ Gout gout
- មានការរើឡើងជំងឺរលាកសន្លាក់ gout ស្រួចស្រាវ លើស ពី ២ ដង / ឆ្នាំ។
For patients with frequent gout flares (> 2/year),
១.២ ណែនាំ បើមានលទ្ធភាព Moderate recommend ឱ្យប្រើថ្នាំបញ្ចុះអាស៊ីតអ៊ុយរិចក្នុងឈាម ចំពោះជំងឺរលាកសន្លាក់ Gout មានការរើឡើងស្រួចស្រាវ តិចជាង ២ ដងក្នុងមួយឆ្នាំ៖ For patients who have previously experienced more than one flare but have infrequent flares (< 2/year), we conditionally recommend initiating ULT over no ULT.
ចំពោះអ្នកជំងឺមាន gout ស្រួចស្រាវតិចតួចនិងមិនមាន Tophy ការប្រើប្រាស់ថ្នាំបញ្ចុះអាស៊ីតអ៊ុយរិចក្នុងឈាម គឺមានអត្ថប្រយោជន៍តិចជាង អ្នកជំងឺមាន gout ស្រួចស្រាវ ច្រើនដងក្នុងមួយឆ្នាំ។
១.៣ មិនណែនាំប្រើ conditionally recommended against ថ្នាំបញ្ចុះអាស៊ីតអ៊ុយរិចក្នុងឈាម ចំពោះអ្នកជំងឺកំពុង មាន gout ស្រួចស្រាវ។
ទោះបីជាយ៉ាងណាក៏ដោយ វាអាចត្រូវបានណែនាឱ្យប្រើ Conditionally Recommend ចំពោះអ្នកជំងឺ: ជំងឺខ្សោយតម្រងនោម ដំណាក់កាលទី ៣ CKD > 3 ឬ កម្រិតអាស៊ីតអ៊ុយរិកក្នុងឈាម≥ ៩mg / dl, មានគ្រួសUrat (urolithiasis)
នោះការប្រើ ថ្នាំបញ្ចុះអាស៊ីតអ៊ុយរិចក្នុងឈាម អាចមានគុណប្រយោជន៍ធ្វើឱ្យ ការថយចុះការវិវត្តន៍Gout, ការពារមុខងារតម្រងនោម ,បន្ថយការកើតគ្រួស Urat តម្រងនោម។
១.៤ ចំពោះអ្នកជំងឺគ្រាន់តែមានលើសជាតិ អាស៊ីតអ៊ុយរិចក្នុងឈាម Hyperuricemia តែគ្មាន (មិនមានប្រវត្តិឈឺសន្លាក់ Guot ស្រួចស្រាវពីមុនទេ, គ្មាន subcutaneous tophi ) មិនណែនាំប្រើ conditionally recommended against ថ្នាំបញ្ចុះអាស៊ីតអ៊ុយរិចក្នុងឈាម ។
ជ្រើសរើសថ្នាំបញ្ចុះអាស៊ីតអ៊ុយរិកក្នុងឈាម៖
2.1 Allopurinol គឺជាជម្រើសដំបូងFirst Line ត្រូវបានណែនាំអោយប្រើប្រៀបធៀបនឹងថ្នាំដទៃទៀត រួមទាំងអ្នកជំងឺមានខ្សោយតម្រងនោម (>ដំណាក់កាលទី ៣) ។
2.2 ចំពោះអ្នកជំងឺមានខ្សោយតម្រងនោមរ៊ាំរ៉ៃ(ដំណាក់កាល ៣) ថ្នាំ allopurinol ឬ febuxostat ត្រូវបានណែនាំ ប្រៀបធៀបទៅនឹងថ្នាំ probenecid ។
២.៣ Allopurinol និង febuxostat គួរតែត្រូវបានចាប់ផ្តើមដោយកំរិតទាប (100 mg allopurinol, ៦ mg / dl អ្នកជំងឺមានGuot Flaresស្រួចស្រាវលើស ២ ដងក្នុងមួយឆ្នាំឬ អ្នកជំងឺមិនអាចគ្រប់គ្រងTophi ។
- មិនត្រូវបានណែនាំអោយប្តូរទៅប្រើ pegloticase ទេប្រសិនបើប្រើថ្នាំ Xanthine Oxidase inhibitor, Uricosurics អាស៊ីតអ៊ុយរិកក្នុងឈាមមិនចុះដល់គោលដៅ តែ អ្នកជំងឺមានGuot Flaresស្រួចស្រាវតិចជាង ២ ដងក្នុងមួយឆ្នាំឬ គ្មានTophi
ការព្យាបាលជំងឺGuot ស្រួចស្រាវ៖
-ការប្រើថ្នាំColchicine NSAIDs ឬ glucocorticoids គឺជាការព្យាបាលដែលសមស្របដំបូងបង្អស់ជាជាង IL-1 ឬ ACTH inhibitors
- ប្រសិនបើ cochicine ត្រូវបានជ្រើសរើសសំរាប់ការព្យាបាលដូសកំរិតទាបប្រសើរជាប្រើកំរិតខ្ពស់ដោយសារតែប្រសិទ្ធភាពដូចគ្នា ហើយកាត់បន្ថយផលប៉ះពាល់ Side affect
- ប្រើថ្នាំលាបបំបាត់ឈឺពីក្រៅ ជាការព្យាបាលបន្ថែម ល្អជាជាងមិនប្រើអីសោះ បើមានលទ្ធភាព
- ប្រសិនបើអ្នកជំងឺGuot ស្រួចស្រាវនិងថ្នាំ colchicine, NSAIDs ឬ glucocorticoids មិនមានប្រសិទ្ធភាព ឬមិនត្រូវបានប្រើប្រាស់ នោះការប្រើថ្នាំ IL-1 inhibitors គឺជាការណែនាំដែលមានលក្ខខណ្ឌ។
- ការប្រើប្រាស់ថ្នាំ glucocorticoids ចាក់ ល្អជាងថ្នាំ IL-1 ឬ ACTH inhibitors
ចំពោះអ្នកជំងឺដែលមិនអាចប្រើថ្នាំលេបបាន។
ការគ្រប់គ្រងរបៀបរស់នៅ៖ Management of lifestyle factors
- បន្ថយ កំរិតជាតិស្រវឹង អាហារដែលមានជាតិ purine
high‐fructose corn syrup
- គ្រប់គ្រងទម្ងន់ Using a weight loss program (no specific program endorsed)
- មិនបន្ថែមវីតាមីនសេ ចំពោះអ្នកជំងឺរលាកសន្លាក់Guot លើកលែងតែករណីពិសេសមួយចំនួន។
ការគ្រប់គ្រងថ្នាំកំពុងប្រើជាប្រចាំ៖
- ជំនួស hydrochlorothiazide ដោយប្រើថ្នាំសម្ពាធឈាមប្រសិនបើអាចធ្វើទៅបាន
- ជ្រើសរើសថ្នាំ Losartan ជាថ្នាំព្យាបាលជំងឺលើសឈាមជាជំរើសទី ១ បើគ្មានការហាមឃាត់
- ឈប់ប្រើ Stopping low‐dose aspirin (ចំពោះអ្នកជំងឺដែលកំពុងប្រើថ្នាំនេះសម្រាប់ជំងឺផ្សេងទៀត) មិនត្រូវបានណែនាំអោយប្រើចំពោះអ្នកជំងឺដែលមានជំងឺរលាកសន្លាក់Guot លើកលែងតែករណីពិសេសមួយចំនួន។
- មិនបន្ថែមប្រើថ្នាំបញ្ចុះខ្លាញ់ fenofibrat ចំពោះអ្នកជំងឺដែលមានជំងឺរលាកសន្លាក់Guot
Adding or switching cholesterol‐lowering agents to fenofibrate is conditionally recommended against for patients with gout, regardless of disease activity.
វុត្ថា24-07-20