គ្រូពេទ្យខ្មែរ

គ្រូពេទ្យខ្មែរ Music, video, entertainment

29/04/2024

💔💔

ស្វែងយល់ពីជំងឺហឺត!ជាទូទៅ ជំងឺហឺតអាចចាប់ផ្តើមកើតក្នុងវ័យកុមារភាព ហើយក៏អាចកើតលើមនុស្សគ្រប់វ័យ និងអាចជាបញ្ហាអស់មួយជីវិត។ វា...
28/09/2023

ស្វែងយល់ពីជំងឺហឺត!

ជាទូទៅ ជំងឺហឺតអាចចាប់ផ្តើមកើតក្នុងវ័យកុមារភាព ហើយក៏អាចកើតលើមនុស្សគ្រប់វ័យ និងអាចជាបញ្ហាអស់មួយជីវិត។ វាមិនមែនជាជំងឺឆ្លងទេ ប៉ុន្តែវាច្រើនកើតលើកុមារដែលមានសាច់ញាតិមានជំងឺហឺតនេះ។
មនុស្សដែលមានជំងឺហឺតជាយូរឆ្នាំ អាចកើតមានការស្ទះខ្យល់ក្នុងសួត (Emphysema)។ ជំងឺហឺតអាចស្តែងចេញជារោគសញ្ញាផ្សេងៗច្រើនសណ្ឋានដូចជា ឡេះឡះ ប្រកាច់ និងមានការពិបាកដកដង្ហើម។ គេអាចស្តាប់រកសំឡេងដង្ហើមឆ្មា សំឡេងងឺតៗ ហើយវែង ជាពិសេសនៅពេលដកដង្ហើមចេញ។ នៅពេលដែលអ្នកជំងឺដកដង្ហើមចូល ស្បែកដែលនៅលើឆ្អឹងដងកាំបិត និងចន្លោះឆ្អឹងជំនីរបស់អ្នកជំងឺអាចផតចូល ដោយសារគេប្រឹងស្រូបយកខ្យល់។ បើគេមិនអាចស្រូបយកខ្យល់ឲ្យបានគ្រប់គ្រាន់ទេនោះ ក្រចកនិងបបូរមាត់របស់គេនឹងឡើងខៀវ ហើយសរសៃឈាមវ៉ែននៅករបស់គេអាចប៉ោង។ ធម្មតាគ្មានគ្រុនក្តៅទេ។

ក) មូលហេតុ៖
ការធ្វើទុក្ខនៃជំងឹហឺត អាចបង្កឡើងដោយៈ
- ការបរិភោគអាហារប្រភេទខ្លះ
- ការដកដង្ហើមចូលនូវវត្ថុ ដែលមនុស្សនោះមានអាល់ឡែហ្ស៊ីជាមួយ។
- ចំពោះកុមារតូចៗ ជំងឺហឺតចាប់ផ្តើមធ្វើទុក្ខដោយសារមានជំងឺគ្រុនផ្តាសាយ
- ចំពោះមនុស្សខ្លះ ជំងឺហឺតធ្វើទុកនៅពេលមានអារម្មណ៍ភ័យខ្លាច ឬការព្រួយបារម្ភខ្លាំង។
- ជំងឹហឺតក៏អាចបណ្តាលមកពីខ្យល់អាកាសមិនស្អាត (ផ្សែងពុល) ដូចជាផ្សែងបារី ផ្សែងដុតសំរាម ឬផ្សែងពីចង្ក្រាន និងផ្សេងពីការដុតនៅតាមវាលស្រែ ឬផ្សែងឡាន និងផ្សែងតាមរោងចក្រឧស្សាហកម្មផ្សេងៗ។

ខ) ការព្យាបាល៖
បញ្ជាក់៖ ការព្យាបាលទាមទារការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ស្វែងយល់អំពីជំងឺ ការវិវត្តន៍ និងជំរើសផ្សេងៗនៃការព្យាបាល។
- បើជំងឺហឺតមានសភាពកាន់តែធ្ងន់ធ្ងរនៅពេលស្នាក់នៅក្នុងផ្ទះ គេគួរចេញទៅខាងក្រៅផ្ទះ នៅកន្លែងដែលមានខ្យល់អាកាសល្អបំផុត។ ត្រូវជួយពួកគេដោយ រក្សាការស្ងៀមស្ងាត់ សុភាពជាមួយអ្នកជំងឺហឺត។
- ផ្តល់ទឹកឲ្យបានច្រើន។ ការធ្វើរបៀបនេះជួយពង្រាវស្លេស និងធ្វើឲ្យងាយដកដង្ហើម។ ការហឺតចំហាយទឹកក្តៅក៏អាចជួយឲ្យបានធូរស្រាលខ្លះដែរ។
- ចំពោះពេលធ្វើទុក្ខ ការព្យាបាលដោយប្រើប្រដាប់ហឺតថ្នាំសាល់ប៊ុយតាម៉ុល(Salbutamol) ឲ្យបានញឹកញាប់តាមត្រូវការ។ ថ្នាំនេះគឺជាថ្នាំបាញ់ដែលអ្នកត្រូវហឺតចូលយ៉ាងវែងតាមដែលអាចធ្វើបាន។

បញ្ជាក់៖ បើអ្នកជំងឺនៅតែមិនធូរស្រាលទេ សូមស្វែងរកជំនួយពីគ្រូពេទ្យដែលនៅជិតបំផុត។

គ) ការបង្ការ៖
វិធីបង្ការមួយចំនួនសម្រាប់អ្នកជំងឺហឺតមានដូចជាៈ
- មនុស្សដែលមានជំងឹហឺតគួរតែជៀសវាងការបរិភោគអាហារ ឬការដកដង្ហើមចូលនូវវត្ថុណាដេលបណ្តាលឲ្យជំងឹហឺតធ្វើទុក្ខ។
- ផ្ទះ ឬកន្លែងធ្វើការត្រូវរក្សាឲ្យបានស្អាតជានិច្ច។
- កុំឲ្យមានមាន់ ឬសត្វដទៃទៀតចូលក្នុងផ្ទះ។
- ដាក់កម្រាលពូកហាលថ្ងៃ។
- ជួនកាល ការដេកនៅខាងក្រៅផ្ទះ នៅកណ្តាលវាល ក៏អាចជួយដែរ។
- ផឹកទឹកយ៉ាងតិច ៨កែវ ក្នុងមួយថ្ងៃដើម្បីឲ្យស្លេសវាវ។
- អ្នកជំងឺហឺតអាចធូរស្រាល បើគេស្ថិតនៅកន្លែងដែលមានខ្យល់អាកាសល្អ។
- អ្នកមានជំងឺហឺត កុំជក់បារី ព្រោះការជក់បារីធ្វើឲ្យសួតអ្នកខូចកាន់តែខ្លាំង។

“សូមលោក លោកស្រីដែលមានបញ្ហាជំងឺសួត ពិសេសជំងឺហឺត មេត្តាមកទទួលការពិគ្រោះយោបល់ និងទទួលបានចំណេះដឹងថ្មីៗអំពីការថែរក្សាសុខភាពសួត ជាមួយក្រុមការងារវេជ្ជបណ្ឌិតជំនាញឯកទេសជំងឺសួត នៅមន្ទីរពេទ្យកាល់ម៉ែត។”

#មន្ទីរពេទ្យកាល់ម៉ែត

 #ជម្ងឺ_ហ្ស៊ីកា #សូមបងប្អូនអានស្វែងយល់_និងប្រុងប្រយត័្នទាំងអស់គ្នា
26/09/2023

#ជម្ងឺ_ហ្ស៊ីកា
#សូមបងប្អូនអានស្វែងយល់_និងប្រុងប្រយត័្នទាំងអស់គ្នា

❌គ្មានយ៉ិនស៊ិនណាអាចព្យាបាលគៀបសរសៃ រលាកជង្គង់ ឈឺសន្លាក់បានឡើយ។❌គ្មានសារាយសមុទ្រណាអាចព្យាបាលគៀបសរសៃ រលាកជង្គង់ ឈឺសន្លាក់បា...
25/09/2023

❌គ្មានយ៉ិនស៊ិនណាអាចព្យាបាលគៀបសរសៃ រលាកជង្គង់ ឈឺសន្លាក់បានឡើយ។
❌គ្មានសារាយសមុទ្រណាអាចព្យាបាលគៀបសរសៃ រលាកជង្គង់ ឈឺសន្លាក់បានឡើយ។
❌គ្មានCollagenណាអាចព្យាបាលគៀបសរសៃ រលាកជង្គង់ ឈឺសន្លាក់បានឡើយ។
❌គ្មានVitaminណាអាចព្យាបាលគៀបសរសៃ រលាកជង្គង់ ឈឺសន្លាក់បានឡើយ។
✍🏻បើលេបហើយបាត់ឈឺភ្លាមមែននោះ 👉ក្នុងគ្រាប់ថ្នាំមានលាយថ្នាំបំបាត់ការឈឺចាប់(Paracetamol, Ibuprofen,Acetaminophen…) លេបច្រើនពុលថ្លើមនិងអាចពុលស្លាប់។
✍🏻បើលេបហើយបាត់រលាក-បាត់ឈឺ 👉គឺក្នុងគ្រាប់ថ្នាំមានលាយជាមួយថ្នាំបំបាត់ការរលាក(ភាគច្រើនគឺថ្នាំ Corticoid) លេបហួសដូស លេបយូរថ្លៃគឺខូចតម្រងនោម(ខូចក្រលៀន) ខូចក្រពេញតម្រងនោម ខូចស្បែក(ស្បែកស្តើងជាងជាំកកឈាមដុំៗ) ពុកឆ្អឹង ខូចបាតភ្នែក...។ល។

អរគុណលោកឳពុកអ្នកម្ដាយសម្រាប់ការលះបង់ដ៏ធំធេងមួយនេះ 🙏🙏🙏
24/09/2023

អរគុណលោកឳពុកអ្នកម្ដាយសម្រាប់ការលះបង់ដ៏ធំធេងមួយនេះ 🙏🙏🙏

👨‍⚕👩‍⚕🚫 #សូមបងប្អូនប្រយ័ត្ន❗  🔺សព្វថ្ងៃនេះប្រជាជនយើង រងគ្រោះនិងខូចសុខភាពច្រើនណាស់ ដោយសារ ផលិតផលក្រោមរូបភាព ជាអាហារបំប៉នជ...
23/09/2023

👨‍⚕👩‍⚕🚫 #សូមបងប្អូនប្រយ័ត្ន❗

🔺សព្វថ្ងៃនេះប្រជាជនយើង រងគ្រោះនិងខូចសុខភាពច្រើនណាស់ ដោយសារ ផលិតផលក្រោមរូបភាព ជាអាហារបំប៉នជំនួយសុខភាព ការពិតផលិតផលទាំងនោះឯងបាននិងកំពុងបំផ្លាញសុខភាពប្រជាពលរដ្ធជារាងរាល់ថ្ងៃ តើមនុស្សប៉ុន្មានមុឺននាក់...កំពុងរងគ្រោះដោយសារផលិតផលទាំងអស់នោះ?
ជាគ្រូពេទ្យ យើងអោយថ្នាំពពួក Dexametasone ឬ Prednisone គឺយើងគិតពីកំរឹតដូសដែលត្រូវអោយ និងប្រើប្រាស់វាតែក្នុងរយ:ពេលខ្លីណាមួយប៉ុណ្ណោះ ហើយក៏មិនដែលអោយវាពីមុខបញ្ចូលគ្នាដែរ។

🔺ថ្នាំនេះនៅពេលដែលប្រើប្រាស់វារយះពេលយូរ វាអាចធ្វើអោយមានផលប៉ះពាល់ជាច្រើនដូចជា:
• រលាកដំបៅក្រពះ
• ស្ពោធឆ្អឹង
• ស្បែកស្តើងផុយ ឡើងក្រហម
• ធ្វើអោយក្រពេញតំរងនោម ទប់ឈប់ផលិតអ័រម៉ូន cortisols "adrenal Crisis" អស់កំលាំងល្ហិតល្ហៃ, ចុកពោះ, ខ្វះជាតិស្ករ, ខ្សោះជាតិទឹក, ឈឺក្បាល, ក្តៅខ្លួន, ឧស្សាឆ្លងរោគផ្សេងៗ…។

🔹អរគុណដល់ក្រសួងសុខាភិបាលដែលបានធ្វើការស្រាវជ្រាវ និងមានចំណាត់ការបញ្ឈប់ការលក់ដូរផលិតទាំងអស់នេះ និងស្នើរសុំដល់ក្រសួងសុខាភិបាលជួយពង្រឹងការងារទៅលើផលិតផល Online ជាច្រើនផ្សេងទៀតដែលកំពុងលក់ដូរយ៉ាងសេរីនៅលើបណ្តាញសង្គម…(ឃន ភារម្យ)

🔺ថាអីចេះខុស prédnisolone និង Dexamethasone ប្រើយូរអោយទៅជាជម្ងឺពុកឆ្អឹង ទឹកនោមផ្អែម រលាកក្រពះ អ្នកជម្ងឺខ្លះប្រាប់មិនជឿហើយ ថាហូបថ្នាំបាត់ចុកដៃជើង ហូបបានសម្រាលស្រួល តែផលនេះបានតែដំបូងៗទេ ប្រើយូរៗទៅលុយក៏អស់ ជម្ងឺកាន់តែច្រើន...។

🔺អាហារបំប៉ន ផ្ទុកដោយ Dexamethasone or Prednisolone ក្រុមថ្នាំ Corticoide ផឹកទៅឃ្លានបាយ, ញ៊ាំបាន, គេងស្រួល, បាត់ឈឺខ្លួន, តែផឹកយូរទៅ...មុខហេីមដូចព្រះច័ន្ទពេញវង់, ក្បាលពោះធំ, ដៃជេីងតូច, ស្បែកស្ដេីង, កឡេីងមូលពីក្រោយ ហៅថា Cushing syndrome៕
សូមអរគុណ!

ការចំលងមេរោគចំពោះម្តាយ និងទារកកំឡុងពេលមានគភ៌ (TORCH infections during pregnancy)ក) តើTORCH infections ជាអ្វី ហើយបង្កដោយម...
24/08/2023

ការចំលងមេរោគចំពោះម្តាយ និងទារកកំឡុងពេលមានគភ៌ (TORCH infections during pregnancy)

ក) តើTORCH infections ជាអ្វី ហើយបង្កដោយមេរោគអ្វីខ្លះ?

ស្រ្តីដែលកំពុងមានគភ៌ មានប្រព័ន្ធការពារចុះខ្សោយ ជាហេតុធ្វើអោយពួកគាត់មានភាពប្រឈមនឹងជំងឺឆ្លងជាច្រើនកំឡុងពេលពពោះ។ ក្នុងនោះ មានអតិសុខុមប្រាណ ឬមេរោគ (micro-organisms) មួយចំនួនអាចចំលងពីម្តាយ ទៅកាន់ទារកក្នុងគភ៌ និងអាចបង្កផលប៉ះពាល់ កំឡុងពេលជុំវិញសំរាល (Perinatal infection)។
ការយល់ដឹងពីជំងឺទាំងនេះ អាចជួយជាចំនេះដឹងដល់អនាគតម្តាយ ក្នុងការបង្ការ ក៏ដូចជាកាត់បន្ថយការចម្លង។
ភាគច្រើននៃការបង្គរោគជំពូកនេះ បង្កឡើងដោយមេរោគ (Virus)៖
- T: Toxoplasmosis : ជំងឺ Toxoplasmosis (ឆ្លងតាម ការបរិភោគសាច់មិនឆ្អិន រឺ ឆ្លងពីការប៉ះពាល់លាមកសត្វ ឆ្មា)
- R: Rubella : ជំងឺស្អូច
- C: Cytomegalovirus : ជំងឺបង្កដោយមេរោគ Cytomegalovirus (ស៊ីតូម៉េកាឡូវីរុស)
- H: Herpes (HSV) : ជំងឺពងបែកមាត់ រឺប្រដាប់ភេទ ដែលបង្កមកពីមេរោគ Herpes
Simplex
- O: មេរោគមួយចំនួនទៀតក៏អាចឆ្លងពី ម្តាយទៅទារកក្នុងផ្ទៃផងដែរ ដូចជា៖
១. អេដស៍
២. ស្វាយកាមរោគ (Syphilis)
៣. អុតស្វាយ (chickenpox)
៤. Parvovirus B19
៥. ជំងឺឆ្លងតាមរយះមូសខ្លា សំខាន់គឺ គ្រុនឈាម គ្រុនឈីក និង Zika…

ខ) តើទារកអាចឆ្លងតាមរបៀបណា?
បើសិនជាស្រ្តីជាម្តាយបានឆ្លងរោគណាមួយ ហើយមិនបានទទួលការព្យាបាលត្រឹមត្រូវ ទារកដែលតូច ហើយខ្សោយ អាចឆ្លងតាម២ដំណាក់កាល៖
- កំឡុងពេលមានគភ៌ (តាមរយះទងផ្ចិត)
- កំឡុងពេលជុំវិញសំរាល

គ) ផលប៉ះពាល់ចំពោះស្រ្តីជាម្តាយ និងទារក
- ចំពោះស្រ្តីជាម្តាយ៖ ជាទូទៅ មិនមានការប៉ះពាល់សុខភាព និងសុវត្ថិភាពស្រ្តីជាម្តាយនោះទេ។ ជំងឺមួយចំនួន អាចទទួលការព្យាបាលដោយមិនមានផលប៉ះពាល់។

- ចំពោះទារក៖ មានការប៉ះពាល់ច្រើនទៅលើសុខភាពទារក ទាំងក្នុងផ្ទៃ ជុំវិញពេលសំរាល និងក្រោយពេលសំរាល។
- ការប៉ះពាល់មុនសំរាល៖ ទារកអាចប្រឈមនឹងការសំរាលមុនខែ ឬ គ្រប់ខែ តែមានទំងន់តូច។ ករណីធ្ងន់ អាចប្រឈមនឹងការ រលូត ឬ ស្លាប់ក្នុងពោះ។ ករណីខ្លះ ទារកអាចប្រឈមការមានអវយវៈមិនប្រក្រតី (malformation)។
- ការប៉ះពាល់ក្រោយសំរាល៖
១. ផលប៉ះពាល់ទាក់ទងនឹងការសំរាលមុនខែ (Prematurity Complications)
២. សញ្ញានៃការឆ្លងមេរោគពីម្តាយ៖ ក្តៅខ្លួន មិនបៅ ឡើងចុចក្រហមពេញខ្លួន ថ្លើមរីកធំ ខាន់លឿងខុសធម្មតា…
៣. ករណីធ្ងន់ទារកអាចមាន ការប្រកាច់ (seizure) ភ្នែកឡើងបាយ (cataracts) វិបត្តិនៃការស្តាប់លឺ (hearing impairment) ក្បាលតូច (microcephaly)…
៤. ករណីធ្ងន់ ទារកអាចប្រឈមនឹងការស្លាប់ក្រោយសំរាល

ឃ) តើម្តាយគ្រប់រូបគួរធ្វើដូចម្តេចខ្លះដើម្បីបង្ការបញ្ហាទាំងនេះ?
- តាមដានសុខភាពផ្ទៃពោះអោយបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតជំនាញ
- កុំពិសារ សាច់ដែលមិនបានចំអិនឆ្អិនល្អ
- កាត់បន្ថយ រឺកុំលេងជាមួយ សត្វឆ្មា ពេលមានផ្ទៃពោះ
- ជ្រើសរើសមន្ទីរពេទ្យសំរាលបុត្រដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់
- គោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារក ក្នុងការផ្តល់ទឹកដោះ និងថែទាំទារក

ដូច្នេះ អនាគតឪពុកម្តាយគ្រប់រូបដែលមានបញ្ហាប្រឈម គួរគប្បីមកធ្វើរការតាមដាន និងសំរាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យតែមួយនៅកម្ពុជា ដែលមានការឈានមុខគេខាងផ្នែកឯកទេសកុមារ និងទារក។

#មន្ទីរពេទ្យកាល់ម៉ែត

***ទារកគ្រប់ខែស្លាប់ក្នុងផ្ទៃ !!! ផ្ទៃពោះគ្រប់ខែ ដោយសារអ្នកម្តាយ គិតថាគ្រូពេទ្យណាត់ញឹកញាប់ពេក ចាស់ៗនៅផ្ទះក៏ហាមមិនអោយពិនិ...
17/08/2023

***ទារកគ្រប់ខែស្លាប់ក្នុងផ្ទៃ !!! ផ្ទៃពោះគ្រប់ខែ ដោយសារអ្នកម្តាយ គិតថាគ្រូពេទ្យណាត់ញឹកញាប់ពេក ចាស់ៗនៅផ្ទះក៏ហាមមិនអោយពិនិត្យអេកូច្រើន ដូច្នេះគាត់ក៏មិនអញ្ជើញមកតាមការណាត់😭

សូមអ្នកម្តាយគ្រប់រូបមេត្តា អញ្ជើញមកពិនិត្យនិងពិគ្រោះ រួមទាំងអញ្ជើញត្រលប់មកមន្ទីរពេទ្យវិញទៅតាមការណាត់របស់លោកគ្រូពេទ្យអ្នកគ្រូពេទ្យ ជាពិសេសនៅពេលផ្ទៃពោះគ្រប់ខែ រឺផ្ទៃពោះដែលមានលក្ខណៈប្រឈមខ្ពស់🙏🏻🙏🏻🙏🏻

ខាងក្រោមនេះជាទារកដែលគ្រប់ខែហើយបានស្លាប់ក្នុងផ្ទៃជាច្រើនថ្ងៃដោយសារតែអ្នកម្តាយមិនអញ្ជើញត្រលប់មកតាមការណាត់ជួបរបស់គ្រូពេទ្យ ដោយមានជំនឿតាមចាស់បុរាណថា ***កុំទៅពេទ្យរឺពិនិត្យអេកូញឹកញាប់ពេក ។ ***

ស្រ្តីជាម្តាយ អាចប្រឈមនិងផលវិបាក ជាច្រើន ចំពោះការបន្តរទុកទារកស្លាប់ក្នុងផ្ទៃរយះពេលយូរ ក្នុងនោះរួមមាន ការបង្កររោគក្នុងស្បូន វិបិត្តកំណកឈាមទៅលើម្តាយ ការធ្លាក់ឈាមធ្ងន់ធ្ងរ រឺអាចឈានដល់ការប៉ះពាល់ទៅលើអាយុជីវិត ...។ ទោះជាយ៉ាងណា ផ្នែកសម្ភពនិងរោគស្រ្តីនៃមន្ទីរពេទ្យកុមារជាតិរបស់យើងខ្ញុំ បានជួយបង្កើតអោយមានការឈឺពោះសម្រាលដោយការប្រើថ្នាំ ដើម្បីអោយបងស្រីសម្រាលតាមធម្មជាតិចំពោះទារកខាងក្រោមនេះ បានជោគជ័យ និងសុវត្តិភាពរួចរាល់ ។

—-> សូមអ្នកម្តាយគ្រប់រូប យកចិត្តទុកដាក់ទៅលើការថែទាំ និងពិនិត្យផ្ទៃពោះ ក៏ដូចជាអញ្ជើញមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញអោយបានទៀងទាត់ 🙏🏻🙏🏻🙏🏻
🏥ផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យកុមារជាតិ

📣... បុរសម្នាក់បានស្លាប់ក្រោយពីបរិភោគ អយស្ទ័រ (Oyster)ស្រស់ ដោយសារតែឆ្លងពពួកបាក់តរីមួយប្រភេទឈ្មោះថា Vibrio Parahaemolyti...
15/08/2023

📣... បុរសម្នាក់បានស្លាប់ក្រោយពីបរិភោគ អយស្ទ័រ (Oyster)ស្រស់ ដោយសារតែឆ្លងពពួកបាក់តរីមួយប្រភេទឈ្មោះថា Vibrio Parahaemolyticus

Vibrio Parahaemolyticus ជាធម្មតារស់នៅក្នុងមជ្ឈដ្ឋានបាស និងក្នុងទឹកប្រៃ ជាក់ស្តែងនៅលើគ្រឿងសមុទ្រដូចជា ត្រី, ក្តាម, បង្កង, ងាវ,...ក្រៅពីនេះគេក៏អាចរកឃើញនៅក្នុង ខ្សាច់, ភក់ជ្រាំ និងទឹកសមុទ្រដែលរងការបំពុលផងដែរ។ ពពួកនេះអាចបង្កជារោគសញ្ញាដូចជា:
- រលាកពោះវៀនស្រួចស្រាវ
- ក្អួតនិងរាគបែបពុលចំណីអាហារ
-....
- ក្នុងករណីធ្ងន់ធ្ងរអ្នកជម្ងឺអាចនឹង Shock ស្លាប់ ដោយសារបាត់បង់ជាតិទឹកធ្ងន់ធ្ងរ និង មេរោគចូលក្នុងឈាម ជាក់ស្តែងដូចជាបុរសខាងលើជាដើម។

ថ្វីត្បិតតែករណីនេះកើតមានមិនច្រើនក៏ពិតមែន ប៉ុន្តែបើនិយាយជាទូទៅការទទួលទានអាហារឆៅគឺមានហានិភ័យខ្ពស់ក្នុងការឆ្លងពពួកបាក់តេរី ក៏ដូចជាពពួកមេរោគតូចៗផ្សេងៗទៀតដែលមើលមិនឃើញដោយភ្នែកទទេ។ ដូច្នេះសូមចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អមុននឹងទទួលទាន។

==> អ្នកដែលចូលចិត្តញ៉ាំរបស់ឆៅសូមប្រយ័ត្នប្រយែង និងគួរតែលេបថ្មាំទំលាក់សត្វល្អិតរៀងរាល់ 6 ខែម្ដង
==> ហូបឆ្អិនផឹកស្អាតគឺជាជម្រើសដ៏ល្អបំផុត
------------------------------------------
: Bệnh viện Việt Nam - Thụy Điển Uông Bí
ប្រទេសវៀតណាម
------------------------------------------

ហេតុអ្វីឡានពេទ្យថ្លៃជាងឡានតាក់សុី? ហេតុអ្វីយន្តហោះពេទ្យថ្លៃជាងជិះយន្តហោះធម្មតា? តេីមានអ្វីខ្លះក្នុងឡានពេទ្យ? តេីលក្ខ័ខ័ណ...
15/08/2023

ហេតុអ្វីឡានពេទ្យថ្លៃជាងឡានតាក់សុី?
ហេតុអ្វីយន្តហោះពេទ្យថ្លៃជាងជិះយន្តហោះធម្មតា?
តេីមានអ្វីខ្លះក្នុងឡានពេទ្យ?
តេីលក្ខ័ខ័ណ្ឌណាអ្នកជម្ងឺគួរជិះឡានពេទ្យឬយន្តហោះពេទ្យ?

ឡាន/យន្តហោះ​ ពេទ្យជាឡាន/យន្តហោះសម្រាប់សង្គ្រោះបន្ទាន់​ មានឧបករណ៍សង្គ្រោះ​ មានអុកសុីសែន​ មានថ្នាំសង្គ្រោះ​ មានពេទ្យទៅតាមត្រៀមចាំសង្គ្រោះពេលធ្វេីដំណេីរ

ពេលដឹកអ្នកជំងឺដល់ទីតាំងសុវតិ្ថភាព​ នឹង ត្រូវត្រលប់មកកន្លែងវិញ​(មិនបានដឹកអ្នកដំណេីរផ្សេងមកវិញទេ)ដូចនេះចំងាយផ្លូវទៅហេីយមកវិញ ព្រមទាំងហានិភ័យជុំវិញការធ្វេីដំណេីរ​ ជាពិសេសការធ្វេីដំណេីរពេលយប់ព្រលប់​ ដូចជាគ្រោះថ្នាក់ក្នុងពេលធ្វេីដំណេីរ​ ជាដេីម​សុទ្ធតែជាបន្ទុករបស់ឡានពេទ្យ​

អ្នកដែរតម្រូវត្រូវជិះឡានពេទ្យ​ គឺអ្នកដែរមានស្ថានភាពមិនហ្នឹងហ្ន​ឬ​ ខ្សោយខ្លាំង​ អាចមានគ្រោះថ្នាក់គ្រប់ពេលកំឡុងពេលធ្វេីដំណេីរ នឹងតម្រូវអោយផ្លាស់ប្តូរទីកន្លែងបានលឿនដេីម្បីសង្រ្គោះបន្តរបានទាន់ពេលវេលា

Dr. Manika

28/06/2023

ខ្ញុំមិនដឹងថានៅស្រុកខ្មែរយើងយ៉ាងម៉េចទេ តែបើតាមខ្ញុំដឹងនៅកន្លែងខ្ញុំរៀននេះគឺ "អាវពេទ្យ" អាចពាក់បានតែក្នុងបរិវេណមន្ទីរពេទ្យ និងសាលាពេទ្យតែប៉ុណ្ណោះ ។

ពេលប្រឡងម្ដងៗលក្ខណៈថា ១ ទាល់និង ៤ ចឹងម៉ង😌😁 ( មានអនុបណ្ឌិត, បណ្ឌិត, សាស្រ្តាចារ្យ ) #រៀនពេទ្យនៅវៀតណាម
09/06/2023

ពេលប្រឡងម្ដងៗលក្ខណៈថា ១ ទាល់និង ៤ ចឹងម៉ង
😌😁 ( មានអនុបណ្ឌិត, បណ្ឌិត, សាស្រ្តាចារ្យ )

#រៀនពេទ្យនៅវៀតណាម

Address

Street 271
Phnom Penh

Alerts

Be the first to know and let us send you an email when គ្រូពេទ្យខ្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to គ្រូពេទ្យខ្មែរ:

Share