វេជ្ជ. តោ គ្រីថា ឯកទេសភ្នែក - Dr. Krytha Tor - Ophthalmologist

  • Home
  • Cambodia
  • Phnom Penh
  • វេជ្ជ. តោ គ្រីថា ឯកទេសភ្នែក - Dr. Krytha Tor - Ophthalmologist

វេជ្ជ. តោ គ្រីថា ឯកទេសភ្នែក - Dr. Krytha Tor - Ophthalmologist ចែករំលែកចំណេះដឹងអំពីសុខភាពភ្នែក Routinely examine and diagnose eye-related pathologies and provide treatment (consultation and surgery).

ខ្ញុំបាទ តោ គ្រីថា ជាវេជ្ជបណ្ឌិតឯកទេសភ្នែក និងវះកាត់សរសៃបាតភ្នែក នៃមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានផ្នែកសរសៃបាតភ្នែកនៅមន្ទីរពេទ្យភ្នែកជប៉ុន។​ ខ្ញុំធ្វើការពិនិត្យ ពិគ្រោះ វិនិច្ឆ័យ ព្រមទាំងផ្តល់ការព្យាបាល និងវះកាត់ពាក់ព័ន្ធនឹងបញ្ហាភ្នែក។
--------------
I am Dr. Krytha Tor, an Ophthalmologist and Vitreoretinal Surgeon at Preah Ang Duong Hospital and Chief of the Vitreo-Retina Unit at Japan Eye Hospital.

💢 តើអ្នកមានបញ្ហា ហូរទឹកភ្នែកញឹកញាប់ឬទេ?👉 ខាងក្រោមនេះគឺជាមូលហេតុ៖▪️ អាចមានបញ្ហាភ្នែកស្ងួត▪️អាចមកពីរលាកភ្នាសភ្នែក▪️អាឡែហ្ស...
26/12/2025

💢 តើអ្នកមានបញ្ហា ហូរទឹកភ្នែកញឹកញាប់ឬទេ?
👉 ខាងក្រោមនេះគឺជាមូលហេតុ៖
▪️ អាចមានបញ្ហាភ្នែកស្ងួត
▪️អាចមកពីរលាកភ្នាសភ្នែក
▪️អាឡែហ្ស៊ីភ្នែក (Allergy)
▪️ហត់ភ្នែក (Eye Strain)
▪️ស្ទះបំពង់បង្ហូរទឹកភ្នែក ឬស្ទះ​ក្រពេញខ្លាញ់

✅ វិធីការពារ ឬព្យាបាល
▪️ ជៀសវាងកុំឲ្យខ្យល់បាញ់ត្រង់ចូលភ្នែក
▪️ ធ្វើការស្អំក្តៅលើត្របកភ្នែក​
▪️ រក្សាអនាម័យ និងសំអាតត្របកភ្នែកជាប្រចាំ
▪️ ជៀសវាងកុំអោយ ធូលី ឬផ្សិតចូលភ្នែកដោយផ្ទាល់
▪️ សម្រាកភ្នែកអោយបានគ្រប់គ្រាន់
▪️ទៅពិនិត្យភ្នែកជាមួយវេជ្ជបណ្ឌិតជំនាញ

🧠 តើ ផ្នែកណាមួយនៃភ្នែក ដែលបញ្ជូនសញ្ញានៃការមើលឃើញ ទៅខួរក្បាល?A) ប្រស្រីភ្នែកB) សរសៃប្រសាទអុបទិកC) រ៉េទីណា ឬបាតភ្នែក👇 Comm...
08/12/2025

🧠 តើ ផ្នែកណាមួយនៃភ្នែក ដែលបញ្ជូនសញ្ញានៃការមើលឃើញ ទៅខួរក្បាល?
A) ប្រស្រីភ្នែក
B) សរសៃប្រសាទអុបទិក
C) រ៉េទីណា ឬបាតភ្នែក
👇 Comment ចម្លើយខាងក្រោម

🚨 ជំងឺទឹកដក់ក្នុងភ្នែក បំផ្លាញការមើលឃើញរបស់អ្នកសន្សឹមៗ និងស្ងាត់ៗ🧠 ជំងឺទឹកដក់ក្នុងភ្នែក គឺជាជំងឺភ្នែកមួយដែលសម្ពាធខាងក្នុ...
02/12/2025

🚨 ជំងឺទឹកដក់ក្នុងភ្នែក បំផ្លាញការមើលឃើញរបស់អ្នកសន្សឹមៗ និងស្ងាត់ៗ
🧠 ជំងឺទឹកដក់ក្នុងភ្នែក គឺជាជំងឺភ្នែកមួយដែលសម្ពាធខាងក្នុងភ្នែកកើនឡើង និងបំផ្លាញសរសៃប្រសាទរបស់ភ្នែក ដែលភ្ជាប់ភ្នែកទៅនឹងខួរក្បាល។

👉 នៅពេលដែលសរសៃប្រសាទភ្នែកត្រូវបានខូចខាត ការមើលឃើញដែលបាត់បង់មិនអាចស្តារឡើងវិញបានទេ។
👉 អ្នកនឹងមិនមានអារម្មណ៍ឈឺចាប់ ឬកត់សម្គាល់ឃើញពីរោគសញ្ញានេះ នៅដំណាក់កាលដំបូងៗនោះទេ​ នៅពេលដែលអ្នកដឹងថាមានអ្វីមួយខុសប្រក្រតី អ្នកអាចនឹងបាត់បង់គំហើញជាច្រើនរួចទៅហើយ។
🩺​ នេះជាមូលហេតុដែលការរកឃើញទាន់ពេលវេលាគឺមានសារៈសំខាន់ណាស់​ ហើយការរកឃើញរោគសញ្ញានេះអាចធ្វើទៅបានតាមរយះ ការពិនិត្យសុខភាពភ្នែកចាប់ពីអាយុ៤០ឆ្នាំឡើងទៅ។

👨‍⚕️ ជាគ្រូពេទ្យភ្នែក ពោរពេញដោយទំនួលខុសត្រូវខ្ពស់ 1. ត្រូវការទំនុកចិត្តលើខ្លួនឯងប្រកបដោយចំនេះដឹងដើម្បីប្រសិទ្ធភាពក្នុងកា...
26/11/2025

👨‍⚕️ ជាគ្រូពេទ្យភ្នែក ពោរពេញដោយទំនួលខុសត្រូវខ្ពស់

1. ត្រូវការទំនុកចិត្តលើខ្លួនឯងប្រកបដោយចំនេះដឹងដើម្បីប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ
2. ការយកចិត្តទុកដាក់ និងពន្យល់ពីសភាពជំងឺអោយបានក្បោះក្បាយក៏ជាកត្តាជំរុញលើកទឹកចិត្តអោយអ្នកជំងឺកាន់តែជឿជាក់លើការព្យាបាល
3. ការអត់ធ្មត់: ដោយសារជំងឺមានសភាពធ្ងន់ស្រាលតាមជាក់ស្តែងដែលនាំអោយមានការរអ៊ូរទំច្រើន សួរនាំច្រើន ដែលជួនកាលអាចមានដល់ពាក្យសំដីមិនសមរម្យ។

ការជួយអោយអ្នកជំងឺអាចមើលឃើញបានច្បាស់វិញនិងជួយថែរក្សាអោយភ្នែកអ្នកជំងឺមានសុខភាពល្អ គឺជារង្វាន់ដ៏មានតម្លៃបំផុតសម្រាប់គ្រូពេទ្យភ្នែក។

💢 រូបភាពហូរឈាមបាតភ្នែកដែលថតបានពីម៉ាស៊ីនថតបាតភ្នែក។នេះគឺជាជំងឺហូរឈាមបាតភ្នែកដោយសារជំងឺទឹកនោមផ្អែម។ ជំងឺនេះមិនមានចេញរោគសញ្...
20/11/2025

💢 រូបភាពហូរឈាមបាតភ្នែកដែលថតបានពីម៉ាស៊ីនថតបាតភ្នែក។
នេះគឺជាជំងឺហូរឈាមបាតភ្នែកដោយសារជំងឺទឹកនោមផ្អែម។ ជំងឺនេះមិនមានចេញរោគសញ្ញាទេក្នុងដំណាក់ដំបូងៗ ហើយនៅដំណាក់កាលបន្ទាប់វានឹងចេញរោគសញ្ញាដូចខាងក្រោម៖
▪️មើលមិនសសូវច្បាស់ ឬប្រែប្រួលគំហើញ។
▪️មើលឃើញចំណុចខ្មៅៗ ឬដូចមានពន្លឺអណ្តែត។
▪️ពិបាកមើលនៅពេលយប់។
▪️បាត់បង់គំហើញទាំងស្រុងក្នុងករណីធ្ងន់ធ្ងរ (មើលមិនឃើញ)

💢 អ្នកដែលមានហានិភ័យ
▪️អ្នកដែលជក់បារី
▪️មានកូលេស្តេរ៉ុល&សម្ពាធឈាមខ្ពស់
▪️មានជំងឺទឹកនោមផ្អែមរយៈពេលយូរ
▪️អ្នកគ្រប់គ្រងជាតិស្ករក្នុងឈាមមិនល្អ

✅ ដូច្នេះអ្នកគួរទៅពិនិត្យនិងពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែកដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាលអោយបានទាន់ពេលវេលា

ស្វែងរកជើងខ្លាំងឆ្លើយសំនួរខាងក្រោម៖🧠 តើមានអ្វីកើតឡើងចំពោះកូនក្រមុំភ្នែក ពេលអ្នកខឹង ឬរំភើប?A) កូនក្រមុំភ្នែកនឹង រួមតូចB) ...
14/11/2025

ស្វែងរកជើងខ្លាំងឆ្លើយសំនួរខាងក្រោម៖

🧠 តើមានអ្វីកើតឡើងចំពោះកូនក្រមុំភ្នែក ពេលអ្នកខឹង ឬរំភើប?
A) កូនក្រមុំភ្នែកនឹង រួមតូច
B) កូនក្រមុំភ្នែកនឹង រីកធំ

👇 Comment ចម្លើយខាងក្រោម

08/11/2025

🌟 នេះជាភ្នែកពេលស្ទះក្រពេញខ្លាញ់ វាធ្វើអោយភ្នែកមានអាការៈដូចជា៖
・មានដុំតូចៗលើត្របកភ្នែក (ខាងក្នុង ឬខាងក្រៅ)
・ក្រហម, ហើម, ឈឺ ឬតឹងភ្នែក
・ភ្នែកស្ងួត ឬមានអារម្មណ៍ក្រហាយភ្នែកជាប់ជាប្រចាំ

ក្នុងករណីស្រាល យើងអាចជួយខ្លួនឯងបានតាមរយៈការលុបលាងមុខផ្តល់សំណើមដល់ភ្នែកអោយបានញឹកញាប់ និងការប្រើថ្នាំផ្សើមភ្នែកដែលមានការណែនាំពីវេជ្ជបណ្ឌិត។

ក្នុងករណីរំខានមធ្យម យើងអាចស្អំក្រពេញខ្លាញ់របស់ភ្នែកជាមួយនឹងម៉ាសស្អំភ្នែករឺក៏ពងមាន់ស្ងោរក្តៅឧណ្ឌៗ ក្នុងគោលបំណងអោយក្រពេញខ្លាញ់រាវជាងមុនផ្តល់សំណើមដល់ភ្នែកបានល្អ។

ក្នុងករណីធ្ងន់ធ្ងរប្រើវិធីទាំងនេះមិនបានធូរស្បើយ ត្រូវអញ្ជើញទៅពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យភ្នែក ដែលការព្យាបាលបន្តអាចមានដូចជាការច្របាច់យកខ្លាញ់ដែលកកចេញពីភ្នែក។ ដើម្បីអោយការព្យាបាលកាន់តែមានប្រសិទ្ធភាពវេជ្ជបណ្ឌិតនិងណែនាំអោយធ្វើការឆ្ពង់ភ្នែកជាមួយម៉ាសុីន (Nebulizer) ដែលជាការព្យាបាលពេញនិយមនៅប្រទេសអភិវឌ្ឍន៍។
យើងក៏អាចទទួលការព្យាបាលប្រភេទនេះបាននៅមន្ទីរពេទ្យព្រះអង្គឌួង និងគ្លីនិកភ្នែកអាយវី https://eyes-vy-clinic.com/

👏 សូមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក​ បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃស្អែកខាងមុខ🥳🎊🙏 សូមជូនពរដល់លោកអ្នក និងក្រុ...
03/11/2025

👏 សូមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក​ បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃស្អែកខាងមុខ🥳🎊🙏 សូមជូនពរដល់លោកអ្នក និងក្រុមគ្រួរសារ អោយមានសុខភាពល្អ រកទទួលទានមានបាន ធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព។

🔎 ជំងឺភ្នែកខ្ចិល Amblyopia or Lazy eye គឺជាជំងឺភ្នែកមួយប្រភេទដែលភ្នែកមួយចំហៀង ឬក៏ទាំងសងខាង មិនអភិវឌ្ឍសមត្ថភាពនៃការមើលឃើញ...
25/10/2025

🔎 ជំងឺភ្នែកខ្ចិល Amblyopia or Lazy eye គឺជាជំងឺភ្នែកមួយប្រភេទដែលភ្នែកមួយចំហៀង ឬក៏ទាំងសងខាង មិនអភិវឌ្ឍសមត្ថភាពនៃការមើលឃើញអោយបានពេញលេញ ទោះបីជាធ្វើការពាក់វ៉ែនតាក៏ដោយ ដែលភាគច្រើនកើតនៅ កុមារតូចៗ ពេលដែលប្រព័ន្ធចក្ខុវិស័យ (គំហើញ) កំពុងអភិវឌ្ឍ។
🌟 តើមានអ្វីកើតឡើងបើមិនព្យាបាលជំងឺភ្នែកខ្ចិលអោយបានទាន់ពេល?
=>​ ភ្នែកមួយចំហៀងរឺសងខាងនឹងនៅខ្សោយជារៀងរហូត ដោយមិនអាចព្យាបាលបាន

⭕️ កុមារដែលចាប់ផ្ដើមកើតជំងឺនេះ អាច​កត់​សម្គាល់​លើចំណុចសំខាន់ៗមួយចំនួនដូចជា៖
• ភ្នែកកុមារមានសភាព​ទាញម្ខាង (ភ្នែកស្រលៀង)
• ត្របកភ្នែកកុមារធ្លាក់ម្ខាង (ប្រឹងងើយក្បាលឡើងលើដើម្បីមើលអ្វីមួយ)
• ឧស្សាហ៍ព្រិចភ្នែក ញីភ្នែក
• ប្រើប្រាស់ភ្នែកម្ខាងដើម្បីមើល (ប្រើប្រាស់ភ្នែកដែលមើលច្បាស់)

⭕️ ឪពុកម្ដាយ គួរនាំកូនក្រោមអាយុ១០ឆ្នាំ ទៅពិនិត្យភ្នែកអោយបានយ៉ាងហោចណាស់១ឆ្នាំម្ដង ដើម្បីព្យាបាលអោយទាន់ពេលវាលាប្រសិនបើរកឃើញថាកូនរបស់អ្នកមានជំងឺភ្នែកខ្ចិល

💙 រំលឹកកាលចូលរួមសិក្ខាសាលា​អំពីបញ្ហាទាក់ទងនឹងសរសៃបាតភ្នែក​នៅប្រទេសកូរ៉េ និងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៨ និង២០១៩ 😍
19/10/2025

💙 រំលឹកកាលចូលរួមសិក្ខាសាលា​អំពីបញ្ហាទាក់ទងនឹងសរសៃបាតភ្នែក​នៅប្រទេសកូរ៉េ និងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៨ និង២០១៩ 😍

👁 ភ្នែកស្ទះក្រពេញខ្លាញ់ គឺជាការដែល ក្រពេញខ្លាញ់តូចៗ នៅក្នុងត្របកភ្នែកត្រូវបានស្ទះរឺហើម ហើយមិនអាចបញ្ចេញខ្លាញ់ចេញមកលើផ្ទៃភ...
13/10/2025

👁 ភ្នែកស្ទះក្រពេញខ្លាញ់ គឺជាការដែល ក្រពេញខ្លាញ់តូចៗ នៅក្នុងត្របកភ្នែកត្រូវបានស្ទះរឺហើម ហើយមិនអាចបញ្ចេញខ្លាញ់ចេញមកលើផ្ទៃភ្នែកបាន

🔎 តួនាទីក្រពេញខ្លាញ់
・ផលិតជាតិខ្លាញ់ (Meibum) ដែលជួយរក្សាឲ្យភ្នែកមានសំណើម។
・ការបញ្ចេញខ្លាញ់លើផ្ទៃភ្នែកជួយបង្ការការហួតទឹកភ្នែកលឿនពេក។

🌟 ពេលស្ទះក្រពេញខ្លាញ់
・ខ្លាញ់កកក្នុងក្រពេញ → ក្រពេញហើម និងរលាក។
・អាចបង្កើតជាជំងឺពពែភ្នែក Chalazion ឬ Stye/Hordeolum។

📌 អាការៈ
・មានដុំតូចៗលើត្របកភ្នែក (ខាងក្នុង ឬខាងក្រៅ)
・ក្រហម, ហើម, ឈឺ ឬតឹង ភ្នែក
・ភ្នែកស្ងួត ឬមានអារម្មណ៍ចុកៗ

✅សកម្មភាពបូមបាយភ្នែកដោយប្រើម៉ាស៊ីនបច្ចេកវិទ្យាថ្មីដូចនឺងប្រទេសអភិវឌ្ឈន៍ កាត់បន្ថយហានិភ័យ😍
07/10/2025

✅សកម្មភាពបូមបាយភ្នែកដោយប្រើម៉ាស៊ីនបច្ចេកវិទ្យាថ្មីដូចនឺងប្រទេសអភិវឌ្ឈន៍ កាត់បន្ថយហានិភ័យ😍

Address

Phnom Penh
120203

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+85599799790

Website

Alerts

Be the first to know and let us send you an email when វេជ្ជ. តោ គ្រីថា ឯកទេសភ្នែក - Dr. Krytha Tor - Ophthalmologist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to វេជ្ជ. តោ គ្រីថា ឯកទេសភ្នែក - Dr. Krytha Tor - Ophthalmologist:

Share