មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

  • Home
  • Cambodia
  • Phnom Penh
  • មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត 📌Pages ផ្លូវការមជ្ឈមណ្ឌលឯកទេសជំងឺសួត
📌Official Page of Pulmonary Center
📌☎️ +855 96 998 9956
📌Telegram: https://t.me/pulmonary_Center

ដោយអារម្មណ៍គិតគូរ ខ្វាយខ្វល់អំពីសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» អនុ...
29/03/2026

ដោយអារម្មណ៍គិតគូរ ខ្វាយខ្វល់អំពីសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) អញ្ជើញសួរសុខទុក្ខដោយផ្ទាល់ដល់ ព្រិន្ទបាលឯក "ជិន ថុល" អាយុ ៤៦ឆ្នាំ និងនាយចំណង់ "នៅ សុខហេង" អាយុ ៤៧ឆ្នាំ ដោយវីរកងទ័ពទាំងពីរបានជួបគ្រោះថ្នាក់ក្នុងអំឡុងពេលបំពេញការងារ រួចត្រូវបានបញ្ជូនមកព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

ក្នុងវេលាចុះសួរសុខទុក្ខនេះដែរ «លោកជំទាវបណ្ឌិត» បានពាំនាំប្រសាសន៍សួរសុខទុក្ខដោយក្តីបារម្ភបំផុតពី «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» រួមទាំង «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ជូនដល់វីរកងទ័ពទាំងពីរផងដែរ។ ទន្ទឹមនឹងនេះ «លោកជំទាវបណ្ឌិត» បាននាំយកមកជាមួយនូវអំណោយរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ជូនដល់វីរកងទ័ព រួមទាំងក្រុមគ្រួសារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ៕

#កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌
#សគយត #ហ៊ុនម៉ាណែត #ពេជចន្ទមុន្នី #កម្ពុជា

ថ្ងៃ​ព្រហស្បតិ៍​ ៨កេីត​ខែចេត្រ​ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ខែមីនា​ ឆ្នាំ២០២៦ កិច្ចប្រជុំផ្ទេរព័...
26/03/2026

ថ្ងៃ​ព្រហស្បតិ៍​ ៨កេីត​ខែចេត្រ​ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ខែមីនា​ ឆ្នាំ២០២៦ កិច្ចប្រជុំផ្ទេរព័ត៌មានពេលព្រឹកនៅក្នងមណ្ឌលឯកទេសជំងឺសួត ក្រោមការដឹកនាំដោយ លោកប្រធានមណ្ឌល។

24/03/2026

សេចក្តីជូនដំណឹង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាង កញ្ញាទាំងអស់ឱ្យបាន ជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក ជំងឺប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក ចាប់ពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាង កញ្ញាទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ : 092 986 532

កម្មវិធីសូត្រមន្ត នៅ មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ...
24/03/2026

កម្មវិធីសូត្រមន្ត នៅ មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

អបអរសាទរ ទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញ ដោយប្រជាជន»២៤ ម...
24/03/2026

អបអរសាទរ ទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញ ដោយប្រជាជន»
២៤ មីនា ១៨៨២ ~ ២៤ មីនា ២០២៦

27/02/2026
27/02/2026

🙏🙏🙏

ការពង្រឹងសមត្ថភាពឥតឈប់ឈរ ដើម្បីឧត្តមភាពនៃសេវាសុខាភិបាល ។មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  បានរៀបច...
20/02/2026

ការពង្រឹងសមត្ថភាពឥតឈប់ឈរ ដើម្បីឧត្តមភាពនៃសេវាសុខាភិបាល ។
មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបចំកិច្ចប្រជុំពិភាក្សារវាងក្រុមគ្រូពេទ្យជំនាញ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងលើកកម្ពស់សមត្ថភាពបន្ថែម ក្រោមការដឹកនាំដោយលោកប្រធានមណ្ឌលឯកទេសជម្ងឺសួត។ យើងមិនត្រឹមតែផ្តោតលើ ជំនាញបច្ចេកទេស ឱ្យកាន់តែស្ទាត់ជំនាញប៉ុណ្ណោះទេ ប៉ុន្តែយើងក៏យកចិត្តទុកដាក់ខ្ពស់លើ ជំនាញទំនាក់ទំនង និងសីលធម៌វិជ្ជាជីវះផងដែរ។ នេះគឺជាការប្តេជ្ញាចិត្តរបស់យើង ក្នុងការអភិវឌ្ឍខ្លួនជាបុគ្គលិកសុខាភិបាលដែលមានវិជ្ជាជីវៈខ្ពស់ ដើម្បីផ្តល់នូវការព្យាបាលប្រកបដោយប្រសិទ្ធភាព និងការយកចិត្តទុកដាក់បំផុតចំពោះអ្នកជំងឺ។
__________________

20/02/2026

រៀនដំបូងៗ មិនដឹងមិនយល់មិនចេះ វាគ្មានបញ្ហាតែ បើបញ្ចប់ទៅនៅតែបែបនោះទើបមានបញ្ហា លើកទឹកចិត្តដល់ប្អូនៗនិស្សិត ដែលមកចុះកម្មសិក្សានៅ មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

មុនពេលចាប់ផ្តើមប្រជុំប្រចាំខែនៃ មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រុមការងាររបស់យើងខ្ងុំ បានជួបជុ...
20/02/2026

មុនពេលចាប់ផ្តើមប្រជុំប្រចាំខែនៃ មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រុមការងាររបស់យើងខ្ងុំ បានជួបជុំគ្នាច្រៀងបទភ្លេងជាតិ នគររាជ ដើម្បីបង្កើនកម្លាំងចិត្ត និងសាមគ្គីភាព។
#គ្រូពេទ្យកម្ពុជា

Address

Youtheapol Khemarak Phumin Boulevard (271)
Phnom Penh
12306

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category