22/01/2025
Greetings from PROJECT SOTHEA! 🌼🌟
We are excited to share a recap of our main trip, which took place from December 10th to 15th, 2024. Our team traveled to Battambang Province in Cambodia, where we conducted a door-to-door survey and health screening for the villagers of Srae Ou. We also conducted a D2D at the new village at Krangsvat village, Battambang, Cambodia.🖼️
The purpose of our visit was to share important knowledge with the locals about clean water, personal hygiene, and common illnesses. Also connect the villagers to their own local health system.
During the health screenings, we focused on both acute and chronic diseases, offering medical assistance and providing medicines to ease people’s pain. For more serious cases, we made referrals to ensure patients received further care. In total, we screened 204 individuals over three days and referred 26 patients in total. 🚑
In addition to the health screenings, we also conducted educational sessions. We trained local teachers in first aid and provided health education 📘to students about personal hygiene, common illnesses, and the importance of stretching exercises.
We are sincerely thankful 🙏 for everyone that has been supporting us throughout this period.Last but not least, thank you for the hard work of SOTHEA members for making the health screening run smoothly and successfully.🌼🤍
————————————
ជំរាបសួរពីគម្រោងសុធា!🙏
ពួកយើងរីករាយក្នុងការចែករំលែកអ្នកទាំងអស់គ្នាពីការបេសកម្មទៅកាន់ខេត្ដបាត់ដំបង ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ១០ ដល់ ១៥ខែធ្នូ ឆ្នាំ ២០២៤។ សមាជិកសុធាបានធ្វើដំណើរទៅកាន់🚗ខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរនិងស្ទង់មតិអំពីសុខភាពភូមិក្រាំងស្វាត និង ភូមិស្រែអូ ព្រមទាំងពិនិត្យសុខភាពប្រជាជននៅភូមិស្រែអូ។
គោលបំណងនៃការចុះទៅកាន់សហគមន៍នេះគឺដើម្បីចែករំលែកចំណេះដឹងសំខាន់ៗអំពីសារៈសំខាន់នៃទឹកស្អាត, ការថែទាំសុខភាព, និងជំងឺដែលងាយឆ្លង ដើម្បីបង្ការពួកគេពីការឆ្លង។រួមទាំងការផ្សារភ្ជាប់អ្នកភូមិទៅកាន់ប្រព័ន្ធសុខាភិបាលតាមតំបន់របស់ខ្លួនវិញ។
ពួកយើងធ្វើការពិនិត្យសុខភាពដោយផ្តោតលើ
អ្នកដែលមានបញ្ហាសុខភាពធ្ងន់ស្រាលនិងរាំរៃ។ ចំពោះអ្នកជំងឺមានសភាពស្រាល ពួកយើងបានផ្ដល់ថ្នាំតាមវិជ្ជៈបញ្ជារបស់គ្រូពេទ្យ ព្រមទាំងផ្តល់ការណែនាំអំពីបញ្ហាសុខភាពរបស់ពួកគាត់។ សម្រាប់អ្នកជម្ងឺករណីធ្ងន់ធ្ងរ យើងបានធ្វើការបញ្ជូនទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យដើម្បីព្យាបាលជំងឺរបស់ពួកគាត់។ ចំនួនអ្នកភូមិដែលពួកយើងបានធ្វើការពិនិត្យសុខភាពជូនក្នុងរយៈពេល ៣ ថ្ងៃមានចំនួន ២០៤ នាក់។ 🚑
ក្រៅពីការពិនិត្យសុខភាព យើងក៏បានធ្វើការបណ្ដុះបណ្ដាលទៅដល់លោកគ្រូអ្នកគ្រូអំពីរបៀបក្នុងការជួយសង្រ្គោះបឋម និងបង្រៀនក្មេងៗអំពីការរក្សាអនាម័យមាត់ធ្មេញនិងខ្លួនប្រាណ ព្រមទាំងចែករំលែកចំណេះដឹងទាក់ទងជំងឺដែលងាយឆ្លង និងសារៈសំខាន់នៃការធ្វើលំហាត់ប្រាណជាប្រចាំ។
ពួកយើងសូមថ្លែងអំណរគុណអ្នកទាំងអស់គ្នាដែលបានជួយគាំទ្រពួកយើងកំឡុងពេលកន្លងមក🙏។ ហើយជាចុងក្រោយ សូមអរគុណទៅដល់សមាជិកសុធាគ្រប់រូបដែលបានខ្នះខ្នែងជួយអោយកម្មវិធីរបស់យើងបានដំណើរការដោយរលូននិងជោគជ័យ។🤍