សុខភាពស្រ្តី អាល់ហ្វាឃែរ-Alpha care

សុខភាពស្រ្តី អាល់ហ្វាឃែរ-Alpha care For women health

03/09/2025

HPV បណ្ដាល​អោយស្រ្តីស្លាប់យ៉ាងច្រេីនក្នុង 1ឆ្នាំៗ
ជម្រើស​ល្អ
1 តេស្តស្រាវជ្រាវ HPV
2 ចាក់វ៉ាក់សាំងការពារ

វីតាមីន​ស៊ីជួយការពារកុំអោយផ្តាសាយ​ ជួយពង្រឹងប្រព័ន្ធភាពស៊ាំអោយរឹងមាំ
26/08/2025

វីតាមីន​ស៊ីជួយការពារកុំអោយផ្តាសាយ​ ជួយពង្រឹងប្រព័ន្ធភាពស៊ាំអោយរឹងមាំ

19/08/2025
 #របៀបញាំជាតិដែក(3ខែ=90ថ្ងៃ)ការញាំថ្នាំជាតិដែកសម្រាប់ស្ត្រីដែលកំពុងផ្ទៃពោះ គឺមានសារៈសំខាន់ខ្លាំងក្នុងការពារការខ្វះឈាម (a...
23/06/2025

#របៀបញាំជាតិដែក(3ខែ=90ថ្ងៃ)

ការញាំថ្នាំជាតិដែកសម្រាប់ស្ត្រីដែលកំពុងផ្ទៃពោះ គឺមានសារៈសំខាន់ខ្លាំងក្នុងការពារការខ្វះឈាម (anemia) និងជួយអភិវឌ្ឍសុខភាពទារកក្នុងផ្ទៃ។



🔹 ១. ពេលវេលាញាំថ្នាំ
• ញាំថ្នាំជាតិដែក មុនបាយប្រហែល ១ម៉ោង ឬ ក្រោយបាយ ២ ម៉ោង ដើម្បីឲ្យសរីរាង្គអាចស្រូបជាតិដែកបានល្អ។
• ប៉ុន្តែបើអ្នកមានអាការចង់ក្អួត (nausea) ឬឈឺពោះ អ្នកអាចញាំថ្នាំជាមួយអាហារ (បាយបន្តិច) ដើម្បីបន្ថយអាការៈបាន



🔹 ២. ចៀសវាងអាហារមួយចំនួន

ពេលញាំថ្នាំជាតិដែក ចៀសវាងអាហារដូចជា៖
• កាហ្វេ ☕
• តែ 🍵
• ទឹកដោះគោ 🥛 (calcium) បន្ថែម

សារសំខាន់: អាហារទាំងនេះអាចរាំងស្ទះការស្រូបយកជាតិដែកក្នុងសារពាង្គកាយ។



🔹 ៣. បន្ថែមវីតាមីន C
• សូមញាំថ្នាំជាតិដែកជាមួយទឹកផ្លែប៉េងប៉ោះ ឬទឹកក្រូច 🍊 ដើម្បីជួយស្រូបជាតិដែកបានល្អប្រសើរ។



🔹 ៤. គ្រាន់តែយល់ថា…
• ថ្នាំជាតិដែកអាចបណ្តាលឲ្យមានអាការៈដូចជា៖
• ឆ្អល់ក្រពះ (acidic stomach)
• ស្ពឹក
• លាមកពណ៌ខ្មៅ (ធម្មតា)



🔹 ៥. អនុវត្តតាមការណែនាំ
• ញាំតាមនិងពេលវេលាដែលវេជ្ជបណ្ឌិតកំណត់
• កុំបន្ថែមដោយខ្លួនឯង
#ប្រឹក្សា​ដោយរក្សាការសំងាត់
អរគុណ❤️

ស្ត្រីមានផ្ទៃពោះ និងការយល់ដឹងពីសុខភាពមាត់ធ្មេញ!Pregnancy and Oral health education!សុខភាពមាត់ធ្មេញគឺមានសារៈសំខាន់ ហើយជាផ...
06/10/2024

ស្ត្រីមានផ្ទៃពោះ និងការយល់ដឹងពីសុខភាពមាត់ធ្មេញ!
Pregnancy and Oral health education!

សុខភាពមាត់ធ្មេញគឺមានសារៈសំខាន់ ហើយជាផ្នែកមួយដែលជួយអោយសុខភាពទូទៅមានភាពល្អប្រសើរ។ ដូច្នេះហើយការថែរក្សាសុខភាពមាត់ធ្មេញអោយបានល្អពេលមានផ្ទៃពោះ គឺសំខាន់សំរាប់ម្តាយ និងទារកដែលកំពុងកកើត និងរីកធំលូតលាស់ក្នុងផ្ទៃម្តាយ ដើម្បីជៀសវាងការបង្ករោគផ្សេងៗនៅក្នុងមាត់។

១) តើមានអ្វីប្រែប្រួលខ្លះនៅក្នុងមាត់ ពេលដែលស្ត្រីមានផ្ទៃពោះ?
- ងាយក្នុងការរលាកអញ្ចាញធ្មេញ និងឈាមតាមជើងធ្មេញ
- ងាយហើម និងដុះលូតវែងនៅអញ្ចាញធ្មេញ (Pregnancy Epulis Formation)
- កើតឡើងនូវពងបែកក្នុងមាត់ជាញឹកញាប់ (Recurrent Aphthae)

២) តើស្ត្រីមានផ្ទៃពោះអាចធ្វើធ្មេញបានដែរ ឬទេ?
ជាទូទៅពាក្យថាធ្វើធ្មេញ មានន័យទូលំទូលាយណាស់
- ការងារជាទូទៅដូចជា ការសំអាតធ្មេញ ឬប៉ះធ្មេញ មិនមានការប៉ះពាល់ និងការព្រួយបារម្មណ៍ឡើយ
- ការងារដូចជា ការដកធ្មេញ ការព្យាបាលធ្មេញ ឬការវះកាត់ក្នុងមាត់ ត្រូវមានការប្រឹក្សាជាមួយទន្តបណ្ឌិត និងទាមទារនូវការពិនិត្យតាមដាន និងការយកចិត្តទុកដាក់ខ្ពស់
- ការងារមួយចំនួនដែលធ្វើអោយសោភ័ណភាពប្រសើរ ដូចជា ពត់តំរង់ធ្មេញ គួររង់ចាំក្រោយសម្រាល
- ជាទូទៅ ខែដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នកជំងឺដែលមានផ្ទៃពោះ គឺត្រីមាសទី២ (ខែទី៤ ទី៥ និងទី៦) ចំពោះការព្យាបាលធ្មេញ

៣) ប្រសិនបើស្ត្រីមានផ្ទៃពោះឈឺធ្មេញនៅក្នុងត្រីមាសទី១ ឬត្រីមាសទី៣ គួរធ្វើដូចម្តេច?
- សូមប្រឹក្សាជាមួយទន្តបណ្ឌិតជំនាញ ដើម្បីរកវិធីសាស្ត្រជួយក្នុងការបំបាត់ការឈឺចាប់
- ការប្រើប្រាស់ថ្នាំដោយខ្លួនឯងមិនមានវេជ្ជបញ្ជា អាចបង្កគ្រោះថ្នាក់ដល់ម្តាយ និងកូនក្នុងផ្ទៃ
- ក្នុងករណីមានការរលាកស្រួចស្រាវដែលត្រូវធ្វើការព្យាបាលបន្ទាន់ដូចជា ការករខ្ទុះពីធ្មេញនាំអោយហើមមុខមាត់ ត្រូវមានការប្រឹក្សាពីគ្រូពេទ្យផ្នែកសម្ភព និងសហការជាមួយទន្តបណ្ឌិតយ៉ាងជិតស្និទ្ធក្នុងការជួយរកដំណោះស្រាយ សុវត្ថិភាពជូនអ្នកជំងឺ

៤) តើការថតកាំរស្មី X-ray សំរាប់ព្យាបាលធ្មេញប៉ះពាល់ដល់កូនក្នុងផ្ទៃដែរ ឬទេ?
- នៅក្នុងត្រីមាសទី១ ប្រសិនបើអាច គួរជៀសវាងការថត
- បើសិនជាត្រូវថត ខាងគ្រូពេទ្យនឹងមានអាវសំណការពារ ដែលផ្តល់សុវត្ថិភាពដល់ទារកក្នុងផ្ទៃ

៥) ហេតុអ្វីបានជាកុមារខ្លះ ពេលដុះធ្មេញមានពណ៌ក្រម៉ៅខ្លាំង?
ការប្រើប្រាស់ថ្នាំសះប្រភេទ Tetracycline នៅពេលស្ត្រីមានផ្ទៃពោះ គឺធ្វើអោយកូនកើតមកមានពណ៌ធ្មេញក្រម៉ៅខ្លាំង សូមជៀសវាងការប្រើថ្នាំសះប្រភេទនេះ។

៦) អនុសាសន៍៖
- សូមធ្វើអនាម័យមាត់ធ្មេញជាប្រចាំ
- ណាត់ជួបជាមួយទន្តបណ្ឌិតរៀងរាល់៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញ

នៅមន្ទីរពេទ្យកាល់ម៉ែត មានក្រុមគ្រូពេទ្យឯកទេស និងទន្តបណ្ឌិតឯកទេស ដែលមានការសហការយ៉ាងល្អ រង់ចាំផ្តល់ការប្រឹក្សា និងព្យាបាលជូនលោកអ្នកប្រកបដោយសុវត្ថិភាព គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

#ប្រភពមន្ទីរពេទ្យកាល់ម៉ែត

06/08/2024

បានចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនរួចនៅបងប្អូន

05/08/2024

ទម្លាប់ហាត់ប្រាណពេលព្រឹក ធ្វើឱ្យចិត្តអ្នកកើនក្តីស្រឡាញ់ មានសុខភាពល្អ

📣📣វ៉ាក់សាំងមហារីកមាត់ស្បូន ចាក់តម្លៃពិសេសជូន !មានកូនស្រីចាប់ពី9ឆ្នាំដល់14ឆ្នាំ(ចាក់2ដូស)មានកូនស្រី15ឆ្នាំឡើងទៅ(ចាក់3ដូស)...
11/07/2024

📣📣វ៉ាក់សាំងមហារីកមាត់ស្បូន ចាក់តម្លៃពិសេសជូន !

មានកូនស្រីចាប់ពី9ឆ្នាំដល់14ឆ្នាំ(ចាក់2ដូស)
មានកូនស្រី15ឆ្នាំឡើងទៅ(ចាក់3ដូស)

✅ពិសេសអ្នកត្រៀមរៀបការ (មិនទាន់រួម..ភេ..ទ ចាក់មុនល្អជាង រួម..ភេ..ទហើយចាក់)

#មានប្រភេទការពារ4មុខ
#មានប្រភេទការពារ9មុខ

មូលហេតុសំខាន់ៗនៃជំងឺទល់លាមករ៉ាំរ៉ៃ!ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរ...
26/06/2024

មូលហេតុសំខាន់ៗនៃជំងឺទល់លាមករ៉ាំរ៉ៃ!

ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ ។

ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កអោយមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជា ការឆ្លុះក្រពះ និងពោះវៀនធំ ការធ្វើអេកូ និងថតScannerពោះ ការធ្វើតេស្តឈាម ......។

ក) មូលហេតុដែលអាចបង្កអោយមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា៖
- បរិភោគអាហារដែលខ្វះជាតិសរសៃ Fiber
- ផឹកទឹកមិនបានគ្រប់គ្រាន់
- បាត់បង់តុល្យភាពនៃមេរោគល្អ
- ថ្នាំពេទ្យមួយចំនួន
- ញ៉ាំថ្នាំដែលផ្ទុកជាតិកាល់ស្យូម និងជាតិដែក
- ការទទួលទានទឹកដោះគោច្រើនពេក
- ការទទួលទានស្ករច្រើនពេក
- ការពិបាកចិត្ត ការគិតច្រើន
- ខ្វះលំហាត់ប្រាណ
- ញ៉ាំថ្នាំបញ្ចុះច្រើនពេក

ខ) ផលវិបាកនៃជំងឺទល់លាមក៖
- អាចបង្កទៅជាជំងឺឫសដូងបាទ
- អាចអោយមានការដាច់រហែកភ្នាសរបស់បាត និង បង្កជាការធ្លាក់ឈាម និង មានការឈឺចាប់ពេលបន្ទោរបង់
- បើសិនជាមានការទល់លាមកនេះមានការរ៉ាំរ៉ៃយូរ វាក៏អាចបណ្តាលអោយទៅជាបញ្ហាខ្សោយពោះវៀនធំ និង ជាការប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំផងដែរ ។

ជាការផ្ដាំផ្ញើរ យើងទាំងអស់គ្នាអាចជៀសវាង និងកាត់បន្ថយបញ្ហាមួយនេះបាន ដោយការកែប្រែរបៀបរស់នៅប្រចាំថ្ងៃ (កាត់បន្ថយការ Stress និងការគិតរឿងពិបាកចិត្តច្រើន របបអាហារត្រឹមត្រូវ និងធ្វើលំហាត់ប្រាណ....)។ ក្នុងករណីធ្ងន់ធ្ងរដូចជា ការទល់លាមកលើសពី២ថ្ងៃឡើងទៅ មានការស្រកចុះទង្ងន់លឿន និងខុសពីធម្មតា មានការស្លេកស្លាំង មានការធ្លាក់ឈាមពេលបន្ទោរបង់ និងមានការឈឺចុកចាប់ក្នុងពោះរ៉ាំរ៉ៃ ។ល។

ដូចនេះបើសិនជាមានបញ្ហាទាំងអស់ដូចបានរៀបរាប់ខាងលើ ជាចំបាច់គឺត្រូវតែមកធ្វើការពិគ្រោះ និងពិនិត្យព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញមន្ទីរពេទ្យកាល់ម៉ែត គឺជាការល្អ និងដើម្បីបង្កាសភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិតយើងបាន ។

10/06/2024

លំហាត់ប្រាណសំខាន់ៗដែលការពារស្រ្តីពីបញ្ហាស្រុតស្បូនពត៌មានបន្ថែម​010560563

វីតាមីនជំនួយអរម៉ូនស្ត្រី
06/06/2024

វីតាមីនជំនួយអរម៉ូនស្ត្រី

21/04/2024

អត្ថប្រយោជន៍នៃការដេរកែលម្អរតំបន់ពិសេសស្រ្តី
-តំបន់ពិសេសស្អាតមានភាពទាក់ទាញ
-ជួយអោយទ្វារ…មាសហាប់ណែនល្អ
-ដៃគូរកាន់តែស្និតស្នាល
-អាចការពារនឹងព្យាបាលជំងឺស្រុតស្បូន
-បំបាត់លាន់ស្បូនលឺខ្យល់ចេញពីទ្វា…

Address

Phnom Penh

Telephone

+85599653444

Website

Alerts

Be the first to know and let us send you an email when សុខភាពស្រ្តី អាល់ហ្វាឃែរ-Alpha care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share