Kunthy Beauty Online Shop

  • Home
  • Kunthy Beauty Online Shop

Kunthy Beauty Online Shop ទឹកដោះគោ​ស្ងួត​ឈុត​តូច​ ហ្គែនរឹត​ស

នៅពេលនាងជាកម្មសិទ្ធរបស់អ្នក តែអ្នកបែរជាសំលឹងមើលអ្នកដទៃ ទោះនាងធ្វើមិនដឹង ក៍អ្នកគួរដឹងថានាងនៅមានជម្រើស .... ចាំទុកថាមុននាង...
29/11/2021

នៅពេលនាងជាកម្មសិទ្ធរបស់អ្នក តែអ្នកបែរជាសំលឹងមើលអ្នកដទៃ ទោះនាងធ្វើមិនដឹង ក៍អ្នកគួរដឹងថានាងនៅមានជម្រើស .... ចាំទុកថាមុននាងក្លាយជាកម្មសិទ្ធរបស់អ្នក អ្នកក៍ធ្លាប់ជាជម្រើសរបស់នាង .... ជ្រើសខុសអាចរើសម្តងទៀត សម័យនេះគេមិនរស់ជាក្របីទេ ...

សារដាស់តឿនសតិបុរសគ្រប់រូប 😁........
Copy my post with my name please!
Respect the owner post thanks 👌🏻

ពេល​នេះ​ស្គាល់​ច្បាស់​ណាស់​!  ព្រោះ​តែលុយ​ ពួកគេ​អាច​សម្ដែង​បាន​គ្រប់​រឿង​😁😂ឥឡូវ​អ៊ំ​សួរ​ឯង! ហេតុអ្វី​ធ្វើ​ចរិត​ថោក​ដោយ​...
19/11/2021

ពេល​នេះ​ស្គាល់​ច្បាស់​ណាស់​! ព្រោះ​តែលុយ​ ពួកគេ​អាច​សម្ដែង​បាន​គ្រប់​រឿង​😁😂

ឥឡូវ​អ៊ំ​សួរ​ឯង! ហេតុអ្វី​ធ្វើ​ចរិត​ថោក​ដោយ​សារ​លុយ​អត់​កែខ្លួន​យ៉ាង​នេះ​? ទាន់​😂😁

ឆ្លើយ​មក!
16/11/2021

ឆ្លើយ​មក!

វេយ្យាករណ៍ខ្មែរយើង 📚📚✍️សរសេរដោយ : ប៉ៅឡូ❤️
27/11/2020

វេយ្យាករណ៍ខ្មែរយើង 📚📚✍️
សរសេរដោយ : ប៉ៅឡូ❤️

បែបម្តាយគាត់ថត Selfie ច្រើនពេលពរពោះ...គួរអោយខ្នាញ់យ៉ាងនេះ កូន​មាស​ម្ដាយ​❤️️💝💖
22/11/2020

បែបម្តាយគាត់ថត Selfie ច្រើនពេលពរពោះ...
គួរអោយខ្នាញ់យ៉ាងនេះ កូន​មាស​ម្ដាយ​❤️️💝💖

សង្ឃឹម​ថា​ជាកាពិតផងចុះ🙏🇰🇭❤️️ឃើញគេបង្ហោះសុទ្ធតែទំនប់វារីអគ្គិសនីចិន ឡាវ ជិតបាក់ហើយអ្នកស្ទឹងត្រែងប្រុងប្រយ័ត្ន តាមពិតនៅឯ… ...
13/10/2020

សង្ឃឹម​ថា​ជាកាពិតផងចុះ🙏🇰🇭❤️️

ឃើញគេបង្ហោះសុទ្ធតែទំនប់វារីអគ្គិសនីចិន ឡាវ ជិតបាក់ហើយអ្នកស្ទឹងត្រែងប្រុងប្រយ័ត្ន តាមពិតនៅឯ… (សូមអាន)

https://freshnewsdaily.today/khmer2020/1029

យល់ដឹង​ពីជម្ងឺ​ គ្រុនឈីកទាំងអស់គ្នា ! (ថ្មីមិនធ្លាប់ឮពីមុនមក)
24/07/2020

យល់ដឹង​ពីជម្ងឺ​ គ្រុនឈីកទាំងអស់គ្នា !
(ថ្មីមិនធ្លាប់ឮពីមុនមក)

អ្នកណាថា ចាយលុយប្តីអន់?ខ្ញុំសុខចិត្តអន់ បើមិនយកលុយពីប្តី ទុកអោយស្រី ចាយជំនួសមែន? 😂អ្នកណាថា ចាយលុយរបស់ខ្លួនឯងស្រួល ?ខ្ញុំ...
09/07/2020

អ្នកណាថា ចាយលុយប្តីអន់?
ខ្ញុំសុខចិត្តអន់ បើមិនយកលុយពីប្តី ទុកអោយស្រី ចាយជំនួសមែន? 😂
អ្នកណាថា ចាយលុយរបស់ខ្លួនឯងស្រួល ?
ខ្ញុំវិញអត់ស្រួលទេ ពេលដកលុយម្តងៗ កើតទុក្ខ ដូចគេខ្វេះបេះដូង ចេញពីទ្រូង អុីចឹង មិនស្រួលទេ កុំជឿ។ 😏
សរុបទៅ ពាក្យថាកុំចាយលុយប្តីនាំអន់ ចាយលុយរកខ្លួនឯងស្រួលជាង សុទ្ធតែជាពាក្យដែលប្រុសៗបង្កើតឡើងដើម្បីគេចផុតពីហានិភ័យដាច់លុយខារ៉ាអូខេទេ😂ចាយទៅ លុយបងគឺជាលុយអូន ហើយលុយអូនក៏គឺជាលុយអូនដែរ គ្មានលុយយើងទេ។🤣🤣🤣🤣
ចិត្តតិចត្រីអាំង ចិត្តខ្លាំង អំបិលលូវហើយ។ 😂

យុទ្ធសាស្រ្តរកស៊ី ៤ចំនុចរបស់ឪពុកលោក DONALD TRUMPដែលធ្វើឲ្យលោក TRUMP និងសាច់ញាតិក្លាយជាមហាសេដ្ឋីគ្រប់ៗគ្នាលោក Fred Trump ...
18/06/2020

យុទ្ធសាស្រ្តរកស៊ី ៤ចំនុចរបស់ឪពុកលោក DONALD TRUMPដែលធ្វើឲ្យលោក TRUMP និងសាច់ញាតិក្លាយជាមហាសេដ្ឋីគ្រប់ៗគ្នា

លោក Fred Trump គឺជាឪពុករបស់លោក Donald Trump ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិក​ទី៤៥នាពេលបច្ចុប្បន្ននេះ។ លោក Fred Trump កើតនៅថ្ងៃទី​១១ ខែ តុលា​ ឆ្នាំ១៩០៥ និងស្លាប់​នៅថ្ងៃ​​ទី២៥ មិថុនា ឆ្នាំ១៩៩៩។ លោកគឺ​ជាវិនិយោគិ​នផ្នែកអចលនទ្រព្យ​ដ៏ជោគជ័យម្នាក់​នៅក្នុង​សហរ​ដ្ឋ​​អាមេរិក និងជាអ្នករៀបចំគម្រោងអភិវឌ្ឍទីក្រុងញ៉ូយកឲ្យមានភាពល្បីល្បាញ។​ ឪពុកប្រធា​នាធិបតីសហរដ្ឋអាមេរិករូបនេះ បានបង្កើតនូវគំនិតដ៏អស្ចារ្យមួយដែលអាចធ្វើឲ្យកូនៗ និងសាច់​ញាតិរបស់ខ្លួនក្លាយជាអ្នកមាន៖

១) ការជួល និងទិញត្រលប់មកវិញនៃអចលនទ្រព្យ

នៅឆ្នាំ១៩៤០ Fred Trump បានទិញដីមួយកន្លែងនៅម្ដុំ Coney Island ក្នុងតំបន់ Brooklyn នៃទី​ក្រុ​ងញ៉ូយកសហរដ្ឋអាមេរិក ដើម្បីបង្កើតជា Beach Haven Apartments។ បន្ទាប់មកទៀតគាត់​បានផ្ទេ​​​រគម្រោងនេះទៅឲ្យកូនៗរបស់គាត់ ដែលក្នុងនោះក៏មានលោកDonald Trump ម្នាក់ផង​ដែរ​។​កូនៗទាំង៥របស់គាត់បានក្លាយជាម្ចាស់លើទ្រព្យសម្បត្ដិទាំងនោះ ហើយលោកDonald Trump នៅពេលនោះទើបតែមានអាយុ៣ឆ្នាំប៉ុណ្ណោះ។ តាមកិច្ចសន្យាជួល និងទិញត្រលប់មកវិញនេះ អ្នកជួល​ត្រូវបង់៦០,៦០០ដុល្លារជារៀងរាល់ឆ្នាំទៅឲ្យកូនៗរបស់គាត់ក្នុងរយៈពេល៩៩ឆ្នាំ។ លោក Fred Trump ក៏បានបង្កើតគម្រោងជាច្រើនផ្សេងទៀតដែលស្រដៀងនឺងគម្រោងនេះ សម្រាប់ផ្ដល់ជាចំ​ណូលដល់គ្រួសាររបស់គាត់។ គិតមកត្រឹមឆ្នាំ២០១៨នេះ លោកDonald Trump ទទួលបាន៤១៣​លានដុល្លារអាមេរិកពីគម្រោងអចលនទ្រព្យរបស់ឪពុកលោក។

២) កម្ចីពីគ្រួសារ

នៅឆ្នាំ១៩៤០ Fred Trump បានទិញដីនៅតំបន់Brooklyn ដើម្បីសាងសង់Shore Haven Apartments។ លោកបានខ្ចីប្រាក់ពីធនាគារ ដើម្បីយកមកសាងសង់គម្រោងនេះ ដោយផ្ដល់​ជា​អត្រា​​​​ការប្រាក់។ រហូតដល់ឆ្នាំ១៩៨០ លោកបានផ្ទេរបំណុលនេះទៅឲ្យលោកDonald Trump និង​សមាជិកគ្រួសារផ្សេងទៀតជាអ្នកកាន់កាប់ដោយផ្ដល់នូវអត្រាការប្រាក់ខ្ពស់ជាងធនាគារធម្មតា។​តាម​រយៈ​ការប្រាក់នេះលោកDonald Trump ទទួលបានច្រើនជាង៧.៨លានដុល្លារនាពេល​បច្ចុប្បន្ន​នេះ។

៣) ការប្រើវិធី GRAT

GRAT គឺជាវិធីដែលអ្នកវិនិយោគអចលនទ្រព្យប្រើ ដើម្បីគេចពីការបង់ពន្ធធ្ងន់ធ្ងរ។ នៅឆ្នាំ១៩៩៥ Donald Trump និងសាច់ញាតិផ្សេងទៀតចាប់ផ្ដើមបែងចែកទ្រព្យសម្បត្ដិរបស់Fred Trump ដើម្បី​កាន់កាប់ និងកាត់បន្ថយពន្ធដែលមានតម្លៃជាង១០០លានដុល្លារអាមេរិក។ ជាក់ស្ដែង​នៅឆ្នាំ​១៩៨២ អចលនទ្រព្យរបស់Trump ដែលមាន១៦៤ unit និងមានតម្លៃ១៥.៣លានដុល្លារអាមេរិក ប៉ុន្ដែដោយសារតែGRAT តម្លៃនោះមានត្រឹមតែ២.៩លានដុល្លារអាមេរិកប៉ុណ្ណោះ។

៤) ក្រុមហ៊ុនតូច តែជាក្រុមហ៊ុនដ៏អស្ចារ្យ

ក្រុមហ៊ុនតូច តែជាក្រុមហ៊ុនដ៏អស្ចារ្យ នេះជាការចាប់ផ្ដើមរបស់Fred Trump។ លោកDonald Trump​ ធ្លាប់បានលើកឡើងថាឪពុករបស់លោក គឺជាអ្នកចរចារដ៏អស្ចារ្យម្នាក់ ហើយ​គាត់​​ទទួលបាន​ចំណេះ​ដឹងក្នុងការវិនិយោគយ៉ាងច្រើនពីឪពុកលោក។ លោក Trump ទទួលបាន​កម្ចីតិចតួច​ពី​ឪពុ​ក​លោ​កក្នុងការវិនិយោគ។ លោកធ្លាប់បានខ្ចីប្រាក់១លានដុល្លារអាមេរិក​ពីឪពុក​លោក​ហើយលោក​បានកសាង​ក្រុមហ៊ុនដែលមាន​តម្លៃច្រើន​ជាង១០ពាន់លានដុល្លា​រអាមេរិក​ទៅ​ទៀត​​នាពេលបច្ចុប្បន្ន​នេះ៕

កំហឹង​ និង​ គ្រោះថ្នាក់​ នៅ​ក្បែរ​គ្នា​ជានិច្ច
22/05/2020

កំហឹង​ និង​ គ្រោះថ្នាក់​ នៅ​ក្បែរ​គ្នា​ជានិច្ច

រូបភាពនេះបើអ្នកមើលមួយភ្លែតហាក់ដូចជាមនុស្សកំពុងជិះម៉ូតូចុះពីលើភ្នំ តែបើអ្នកមើលដោយបញ្ញារបស់អ្នកទើបដឹងថាអ្នកជិះគ្រាន់តែជិះន...
28/04/2020

រូបភាពនេះបើអ្នកមើលមួយភ្លែតហាក់ដូចជាមនុស្សកំពុងជិះម៉ូតូចុះពីលើភ្នំ តែបើអ្នកមើលដោយបញ្ញារបស់អ្នកទើបដឹងថាអ្នកជិះគ្រាន់តែជិះនូវលើផ្លូវធម្មតាប៉ុណ្ណោះ។ ដូច្នេះកុំអាលជឿនិងវិនិច្ឆ័យនូវអ្វីដែលអ្នកកំពុងឃើញ ចូលមើលឱ្យបានល្អិតល្អន់ចាំវិនិច្ឆ័យទើបមិនចាញ់បោកនិងស្តាយក្រោយ។

មិនថាវត្ថុនិងមនុស្សទេបើមើលតែចំមុខហើយមិនបានមើលអំពីចំហៀងពិតជាមិនដឹងអំពីតម្លៃនៃមនុស្សនិងវត្ថុនោះឡើយ។

ភ្នែកមនុស្សអ្នកវាមានតួនាទីគ្រាន់តែឃើញ តែអ្នកដឹងថាអ្វីល្អ អ្វីអាក្រក់ អ្វីខុស អ្វីត្រូវ គឺជាបញ្ញារបស់អ្នក ដូច្នេះចូលមើលប្រកបដោយបញ្ញានិងវិចារណញ្ញាណ។

សូមប្រុងប្រយ័ត្ន! នេះសុទ្ធតែរោគសញ្ញាថ្មីរបស់Covid-19ទើបតែត្រូវបានរកឃើញ+++++កន្លងមកមនុស្សជាតិយើងភាគច្រើនបានដឹង បានស្គាល់ព...
27/04/2020

សូមប្រុងប្រយ័ត្ន! នេះសុទ្ធតែរោគសញ្ញាថ្មីរបស់Covid-19ទើបតែត្រូវបានរកឃើញ
+++++
កន្លងមកមនុស្សជាតិយើងភាគច្រើនបានដឹង បានស្គាល់ពីរោគសញ្ញានៃជំងឺរលាកផ្លូវដង្ហើមបង្កដោយវីរុសCovid-19 ត្រឹមតែ​ក្តៅខ្លួន ក្អក ពិបាកដកដង្ហើមជាដើម។ ក្រោយមកតាមការសិក្សាមួយចំនួនបានរកឃើញថា​ រោគសញ្ញាថ្មីៗមួយចំនួនដូចជា រាគ ឈឺក្នុងពោះ ក៏កើតមានលើអ្នកជំងឺCovid-19 ដែរ។ ប៉ុន្តែអ្វីៗហាក់មិនទាន់ចប់ត្រឹមនេះទេ ព្រោះមជ្ឈមណ្ឌលការពារ និងប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកទើបតែប្រកាសជាផ្លូវការនូវរោគសញ្ញាថ្មីៗចំនួនប្រាំមួយនៃវីរុស Covid-19 បន្ថែមទៀត។



រោគសញ្ញាទាំងប្រាំមួយនោះរួមមាន អ្នកជំងឺទ្បើងគ្រុនរងា អ្នកជំងឺទ្បើងញ័រញាក់ ម្តងហើយម្តងទៀតរួមមានគ្រុនរងាផង អ្នកជំងឺឈឺសាច់ដុំ អ្នកជំងឺឈឺក្បាល អ្នកជំងឺឈឺបំពង់ក អ្នកជំងឺបាត់បង់ ឬថយចុះញ្ញាណដឹងក្លិន និងរសជាតិចំណីអាហារផងដែរ។



ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកដែលមានអាការរោគ ដូចជាពិបាកដកដង្ហើម មានការឈឺចាប់មិនព្រមថយចុះ ឬតឹងណែនទ្រូង មានអារម្មណ៌ថាពិបាកក្រោកពីដំណេក បបូរមាត់ប្រែជាពណ៌ស្វាយ លោកអ្នកគប្បីប្រញាប់មកជួបគ្រូពេទ្យជាបន្ទាន់ព្រោះរោគសញ្ញាទាំងនេះអាចជាប់ពាក់ព័ន្ធជំងឺCovid-19ផងដែរ។

ក្រៅពីរោគសញ្ញាទាំងនេះ ក៏នៅមានរោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀត ដូចជា ហ៊ាសំបោរ ភ្នែកទ្បើងក្រហម ស្បែកទ្បើងកន្តួល និងអស់កំលាំងជាដើម ។

ការយល់ដឹងពីរោគសញ្ញាឲ្យបានត្រឹមត្រូវ មិនត្រឹមតែផ្តល់ភាពងាយស្រួលដល់គ្រូពេទ្យជំនាញក្នុងការកំណត់រោគវិនិច្ឆ័យនោះទេ ប៉ុន្តែវាបានផ្តល់ជាការយល់ដឹងដល់សាធារណៈជនទូទៅដើម្បីប្រយុទ្ធប្រឆាំង នៃការឆ្លងរីករាលដាលរបស់វីរុសCovid-19នេះផងដែរ៕

ប្រភព www.miamiherald.com

ប្រែលសម្រួលដោយ ហួ ភារ៉ា

Address

#22, Street Veng Sreng, Steung Meanchey

Telephone

+855964836483

Website

Alerts

Be the first to know and let us send you an email when Kunthy Beauty Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kunthy Beauty Online Shop:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram