CamMed Medical Laboratory មន្ទីរពិសោធន៍ វេជ្ជសាស្រ្ត ខេមមេដ

  • Home
  • Cambodia
  • Phnom Penh
  • CamMed Medical Laboratory មន្ទីរពិសោធន៍ វេជ្ជសាស្រ្ត ខេមមេដ

CamMed Medical Laboratory មន្ទីរពិសោធន៍ វេជ្ជសាស្រ្ត ខេមមេដ CAMMED MEDICAL LABORATORY is a leading provider of pathologic and diagnostic laboratory solutions.

TYPHUSជំងឺ Typhus គឺជាក្រុមនៃជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរីហៅថា Rickettsia។ប្រភេទនៃជំងឺTyphus• ជំងឺ Epidemic typhus - ឆ្ល...
28/01/2026

TYPHUS

ជំងឺ Typhus គឺជាក្រុមនៃជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរីហៅថា Rickettsia។

ប្រភេទនៃជំងឺTyphus
• ជំងឺ Epidemic typhus - ឆ្លងតាមរយៈសត្វចៃ
• ជំងឺ Endemic (murine) typhus - ឆ្លងតាមរយៈសត្វមូស
• ជំងឺ Scrub typhus - ឆ្លងតាមរយៈសត្វកណ្ដុរ។

រោគសញ្ញា៖
• គ្រុនក្តៅខ្លាំង
• ឈឺក្បាលយ៉ាងធ្ងន់ធ្ងរ
• ឡើងកន្ទួល (ជាធម្មតាលេចឡើងពីរបីថ្ងៃបន្ទាប់ពីគ្រុនក្តៅ)
• ឈឺសាច់ដុំ
• គ្រុនញាក់
• វិលមុខធីងធោង (ក្នុងករណីធ្ងន់ធ្ងរ)
• ក្អួតចង្អោរ

ការឆ្លងរបស់ជំងឺ Typhus ឆ្លងនៅពេលដែលចៃ មូស ឬសត្វកណ្ដុលដែលមានមេរោគខាំមនុស្ស មេរោគនោះជ្រៀតចូលទៅក្នុងរាងកាយតាមរយៈស្បែក ឬភ្នាសកោសិកា។
ការព្យាបាល ជំងឺ Typhus អាចព្យាបាលបានដោយឱសថអង់ទីប៊ីយោទិច ដែលមានវេជ្ជបញ្ជាចេញវេជ្ជបណ្ឌិតឱ្យបានត្រឹមត្រូវ។

ការបង្ការ៖
• រក្សាអនាម័យល្អ
• ជៀសវាងតំបន់ដែលមានកណ្តុរច្រើន
• ប្រើថ្នាំបាញ់សត្វល្អិតនៅតំបន់ដែលមានជំងឺ
• ស្លៀកពាក់សម្លៀកបំពាក់ការពារនៅក្នុងបរិស្ថានដែលមានហានិភ័យខ្ពស់។

---------------------------------------------------
CamMed Medical Laboratory មន្ទីរពិសោធន៍ វេជ្ជសាស្រ្ត ខេមមេដ ជាមន្ទីរពិសោធន៍វេជ្ជសាស្រ្តទំនើបឈានមុខគេ ដែលផ្តល់សេវាកម្មលឿនរហ័សទាន់ចិត្ត និងប្រើប្រាស់ឧបករណ៍ទំនើប ។
📞 ទំនាក់ទំនង / Contact Us
- ពិភាក្សានិងពិគ្រោះ / Discuss and consult
📱 Phone & Telegram : 092/081 881 289
- ទីតាំង / Location
🚩 #150, Street 271, Sankat Boeng Salang,Khan Toul Kork, Phnom Penh
ផែនទី / Google Map : https://goo.gl/maps/Adbt36rCozCFvUwc9
#ឆែកសុខភាព

Osteoporosisជំងឺពុកឆ្អឹង គឺជាជំងឺដែលកើតឡើងនៅពេលដែលរាងកាយបាត់បង់នូវកំហាប់ ឬម៉ាស់ឆ្អឹងច្រើនពេក ឬមានការថយចុះនៃការផលិតឆ្អឹងថ...
24/01/2026

Osteoporosis

ជំងឺពុកឆ្អឹង គឺជាជំងឺដែលកើតឡើងនៅពេលដែលរាងកាយបាត់បង់នូវកំហាប់ ឬម៉ាស់ឆ្អឹងច្រើនពេក ឬមានការថយចុះនៃការផលិតឆ្អឹងថ្មីៗតិចពេក ឬក៏អាចកើតឡើងទាំងពីរផងដែរ។ នេះធ្វើឲ្យឆ្អឹងទន់ខ្សោយ និងងាយបាក់ពីការដួល ឬមានការប៉ះទង្គិចតិចតួចក៏ដោយ។

ចំណុចសំខាន់នៃជំងឺនេះ៖
• ជារឿយៗវាកើតឡើងដោយគ្មានរោគសញ្ញាអ្វីមួយច្បាស់លាស់ទេ រហូតដល់មានដួល ឬប៉ះទង្គិចបណ្ដាលឱ្យមានការបាក់ឆ្អឹង ឬថ្លោះឆ្អឹងជាដើម
• ភាគច្រើនប៉ះពាល់ដល់ឆ្អឹងត្រគាក ឆ្អឹងខ្នង និងកដៃជាពិសេស
• ជាញឹកញាប់កើតនៅលើមនុស្សចាស់ និងជាពិសេសស្ត្រីបន្ទាប់ពីអស់រដូវ
• អាចការពារ និងព្យាបាលបានដោយការផ្លាស់ប្តូររបៀបរស់នៅ និងឱសថព្យាបាលមួយចំនួន។

កត្តាហានិភ័យមួយចំនួន៖
• អាយុជាពិសេសលើសពី ៥០ឆ្នាំ
• ការជាស្ត្រីងាយរងគ្រោះជាងបុរស
• ប្រវត្តិគ្រួសារធ្លាប់មានជំងឺនេះជាដើម
• កង្វះនូវកាល់ស្យូម និងវីតាមីន D
• ការធ្វើលំហាត់ប្រាណមិនបានទៀងទាត់ ឬមិនដែលធ្វើសោះ
• ការជក់បារី និងការផឹកស្រាច្រើនពេក
• ឱសថមួយចំនួន (ដូចជា ពពួកSteroid ក្នុងរយៈពេលវែង)

ការការពារ៖
• ទទួលទានអាហារសំបូរទៅដោយកាល់ស្យូម និងវីតាមីន D ឲ្យបានគ្រប់គ្រាន់ ហើយអាចឈានទៅរកការប្រើប្រាស់អាហារបំប៉នមួយចំនួនបន្ថែមទៀត
• ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
• ចៀសវាងការជក់បារី និងកាត់បន្ថយការផឹកគ្រឿងស្រវឹង
• តាមដានសុខភាពឱ្យបានទៀងទាត់ជាពិសេសទៅលើដង់ស៊ីតេឆ្អឹងឱ្យបានត្រឹមត្រូវ

CD4 & CD8កោសិកា CD4 (ហៅថា CD4 T cells ឬ T-helper cells)• ជាកោសិកាឈាមសដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរប្រព័ន្ធភាពស៊ាំក្នុ...
21/01/2026

CD4 & CD8

កោសិកា CD4 (ហៅថា CD4 T cells ឬ T-helper cells)
• ជាកោសិកាឈាមសដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរប្រព័ន្ធភាពស៊ាំក្នុងការជួយសម្របសម្រួលទៅលើការឆ្លើយតបនៃភាពស៊ាំរបស់រាងកាយប្រឆាំងទៅនឹងការឆ្លងរោគ
• ពួកវាហាក់បីដូចជា "មេបញ្ជាការ" ដែលដឹកនាំកោសិកានៃប្រព័ន្ធភាពស៊ាំផ្សេងទៀតឱ្យទៅប្រយុទ្ធប្រឆាំងនឹងមេរោគបង្កជំងឺ
• ជាទូទៅវាមានចំនួនជាធម្មតា គឺប្រហែល 500-1,500 cells/mm³
កោសិកា CD8 (ហៅថា CD8 T cells ឬ Cytotoxic T cells)
• វាជាកោសិកាឈាមសម្យ៉ាងដែលសម្លាប់ពពួកមេរោគដោយផ្ទាល់ (សម្លាប់ដោយផ្ទាល់)
• ពួកវាប្រៀបដូចជា "ទាហានការពារ" ដែលអាចបំផ្លាញកោសិកាដែលឆ្លងមេរោគជាប្រភេទវីរុស ឬកោសិកាមហារីកផងដែរ
• ជាធម្មតាវាមានចំនួនប្រហែល 150-1,000 cells/mm³
ហេតុអ្វីបានជាវេជ្ជបណ្ឌិតតែងតែស្នើសុំការធ្វើតេស្តទាំង២នេះ
វេជ្ជបណ្ឌិតជាទូទៅស្នើសុំការធ្វើតេស្ត CD4 និង CD8 ដើម្បី៖

1. ជាចំបងគឺតាមដានទៅលើអ្នកជំងឺអេដស៍ - វីរុស អេដស៍ វាយប្រហារ និងបំផ្លាញកោសិកា CD4 ជាពិសេស ធ្វើឱ្យប្រព័ន្ធភាពស៊ាំទន់ខ្សោយ និងមានបរិមាណថយចុះជាបន្ដបន្ទាប់។ ចំនួន CD4 ទាបបង្ហាញថាប្រព័ន្ធភាពស៊ាំទន់ខ្សោយ។

2. ចាប់ផ្តើមក្នុងការព្យាបាល ជំងឺអេដស៍ និងតាមដានប្រសិទ្ធភាពនៃការព្យបាល - ការព្យាបាលជាធម្មតាចាប់ផ្តើមនៅពេលចំនួន CD4 ធ្លាក់ចុះក្រោមកម្រិតជាក់លាក់មួយ ហើយប្រសិនបើឱសថព្យាបាលជំងឺ អេដស៍ មានប្រសិទ្ធភាពនោះ ចំនួន CD4 គួរតែអាចគ្រប់គ្រងបាន​ ឬក៏អាចកើនឡើងផងដែរ។

3. វាយតម្លៃទៅលើប្រព័ន្ធភាពស៊ាំសម្រាប់អ្នកជំងឺដែលទទួលបានការប្តូរសរីរាង្គ។

4. គណនាទៅលើ Ratio CD4/CD8 - សមាមាត្រនេះជួយវាយតម្លៃលើមុខងារប្រព័ន្ធភាពស៊ាំជាពិសេសសម្រាប់អ្នកជំងឺមហារីកឈាមស ជំងឺអេដស៍ ជំងឺ អូតូអុីម៉ុយញូន។ល។

SeleniumSelenium (ស៊េលេញ៉ូម) គឺជាសារធាតុរ៉ែតូចមួយដែលចាំបាច់ដែលរាងកាយរបស់យើងត្រូវការក្នុងបរិមាណតិចតួចសម្រាប់មុខងារសំខាន់ៗ...
20/01/2026

Selenium

Selenium (ស៊េលេញ៉ូម) គឺជាសារធាតុរ៉ែតូចមួយដែលចាំបាច់ដែលរាងកាយរបស់យើងត្រូវការក្នុងបរិមាណតិចតួចសម្រាប់មុខងារសំខាន់ៗជាច្រើន។ ការធ្វើតេស្តឈាម Selenium វាស់កម្រិត Selenium នៅក្នុងឈាមដើម្បីកំណត់ថា តើអ្នកមានបរិមាណគ្រប់គ្រាន់ ខ្វះខាត ឬលើសលប់។

ហេតុអ្វីបានជាវាសំខាន់៖
• Selenium ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារកោសិកាពីការខូចខាត
• ជួយបំពេញមុខងារក្រពេញទីរ៉ូអ៊ីត និងបង្កើនការផលិតអរម៉ូនផ្សេងៗ
• ចូលរួមក្នុងមុខងារនៃប្រព័ន្ធភាពស៊ាំដើម្បីឱ្យរាងកាយមានសុខភាព
• ជាធាតុសំខាន់សម្រាប់ជំរុញដល់ការបង្កកំណើត និងការសំយោគ DNA
• អាចជួយការពារជំងឺរ៉ាំរ៉ៃមួយចំនួន
កម្រិតធម្មតា ជាទូទៅ 70-150 mcg/L ក្នុងឈាម ប៉ុន្ដែកម្រិតនេះអាចប្រែប្រួលទៅតាមមន្ទីរពិសោធន៍នីមួយៗ។
ពេលណាដែលតេស្តនេះត្រូវបានបញ្ជា
• សង្ស័យថាខ្វះ Selenium (រោគសញ្ញា ចុះខ្សោយសាច់ដុំ នឿយហត់ជាប្រចាំ ជ្រុះសក់ ប្រព័ន្ធភាពស៊ាំចុះខ្សោយ)
• សង្ស័យថាលើស Selenium (រោគសញ្ញា ចង្អោរ ប្រេះក្រចកដៃ និងជើង ជ្រុះសក់ បញ្ហាប្រព័ន្ធប្រសាទ)
• វាយតម្លៃបញ្ហាក្រពេញទីរ៉ូអ៊ីត។

CystatinsCystatins គឺជាប្រូតេអ៊ីនមួយដែលធ្វើការរារាំងអង់ស៊ីម cysteine proteases ។ មុខងាររបស់ Cystatins គ្រប់គ្រងសកម្មភាពន...
16/01/2026

Cystatins

Cystatins គឺជាប្រូតេអ៊ីនមួយដែលធ្វើការរារាំងអង់ស៊ីម cysteine proteases ។ មុខងាររបស់ Cystatins គ្រប់គ្រងសកម្មភាពនៃអង់ស៊ីម cysteine proteases ដោយការភ្ជាប់ និងរារាំងសកម្មភាពរបស់វា។ នេះមានសារៈសំខាន់ក្នុងការគ្រប់គ្រងការបំបែកប្រូតេអ៊ីនក្នុងកោសិកា និងការពារជាលិកាពីសកម្មភាពអង់ស៊ីមដែលមានសកម្មភាពលើសហួសកម្រិត។

Cystatins ត្រូវបានបែងចែកជា ៣ ក្រុមធំៗ ដោយផ្អែកទៅលើរចនាសម្ព័ន្ធ និងទីតាំងរបស់វា៖
• Cystatins ប្រភេទទី១ (Stefins A and 😎
- រកឃើញនៅខាងក្នុងកោសិកា
- Stefins A រកឃើញភាគច្រើននៅក្នុងកោសិកាស្រទាប់ស្បែក (epithelial cells)
- Stefins B រកឃើញនៅក្នុងកោសិកាជាច្រើនប្រភេទ ហើយការពារពីការបំបែកប្រូតេអ៊ីនដែលលើសកម្រិត
• Cystatins ប្រភេទទី២
- រកឃើញនៅក្នុងសារធាតុរាវក្នុងរាងកាយ
- Cystatin C​ មានច្រើនបំផុតនៅក្នុងទឹកខួរឆ្អឹងកង និងឈាម; វាត្រូវបានកំណត់សម្គាល់ល្អបំផុតទៅលើមុខងារតម្រងនោម (eGFR)
- Cystatin S រកឃើញនៅក្នុងទឹកមាត់ ទឹកភ្នែក និងទឹកកាមបុរស
- Cystatin SN រកឃើញនៅក្នុងទឹកមាត់
- Cystatin D រកឃើញនៅក្នុងទឹកមាត់ និងទឹកភ្នែក
• Cystatins ប្រភេទទី៣ (Kininogens)
- រកឃើញនៅក្នុងប្លាស្មាឈាម
- មានបីប្រភេទ៖ high molecular weight kininogen (HMWK), low molecular weight kininogen (LMWK), និង T-kininogen

សារៈសំខាន់ទៅលើផ្នែកគ្លីនិក៖
១. ជំងឺតម្រងនោម កម្រិត Cystatins C នៅក្នុងឈាមត្រូវបានប្រើដើម្បីវាយតម្លៃមុខងារតម្រងនោមបានល្អ និងត្រឹមត្រូវជាង Creatinine ជាពិសេសសម្រាប់អ្នកជំងឺវ័យចំណាស់ ឬអ្នកដែលមានបញ្ហាទៅលើសាច់ដុំ។

២. ជំងឺបេះដូង និងសរសៃឈាម កម្រិត Cystatins C ខ្ពស់អាចជាប់ទាក់ទងជាមួយនឹងហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

៣. ជំងឺសរសៃប្រសាទ
• ការផ្លាស់ប្តូរនៃហ្សែននៅក្នុង Cystatins B បណ្តាលឱ្យមានជំងឺសេនេទិចក៏កម្រមួយហៅថា EPM1 (ជំងឺ Unverricht-Lundborg) ដែលបណ្តាលឱ្យមានជំងឺប្រកាច់ (myoclonic epilepsy)
• Cystatins C នៅក្នុងសរសៃឈាមខួរក្បាលអាចបណ្តាលឱ្យមានជំងឺ cerebral amyloid angiopathy និងជំងឺដាច់សរសៃឈាមខួរក្បាល។

៤. មហារីក ការកើនឡើង Cystatins កម្រិតមិនធម្មតាអាចបណ្ដាលឱ្យមានជំងឺមហារីក និងឈានទៅរកដំណាក់កាល Metastasis

៥. ជំងឺរលាក Cystatins ជួយក្នុងការធ្វើរោគវិនិច្ឆ័យទៅលើជំងឺរលាកសន្លាក់ ដោយតាមដានស្ថានភាពនៃរលាកសន្លាក់

Thyroid-Stimulating HormoneTSH (Thyroid-Stimulating Hormone) ឬហៅថា thyrotropin គឺជាអរម៉ូនដែលផលិតដោយក្រពេញ pituitary ដែលស...
13/01/2026

Thyroid-Stimulating Hormone

TSH (Thyroid-Stimulating Hormone) ឬហៅថា thyrotropin គឺជាអរម៉ូនដែលផលិតដោយក្រពេញ pituitary ដែលស្ថិតនៅក្នុងខួរក្បាល។ វាធ្វើការជាលក្ខណៈ feedback loop ដើម្បីរក្សានូវតុល្យភាពអរម៉ូនទីរ៉ូអ៊ីតនៅក្នុងខ្លួនរបស់អ្នក។

• នៅពេលកម្រិតអរម៉ូនទីរ៉ូអ៊ីត (T3 និង T4) ចុះទាបនៅក្នុងឈាម ក្រពេញ pituitary នឹងបញ្ចេញ TSH កាន់តែច្រើនដើម្បីបញ្ជារក្រពេញទីរ៉ូអ៊ីតឱ្យផលិតអរម៉ូនបន្ថែមទៀត។
• នៅពេលកម្រិតអរម៉ូនទីរ៉ូអ៊ីតខ្ពស់វិញ ក្រពេញ pituitary នឹងកាត់បន្ថយការបញ្ចេញ TSH។ នេះត្រូវបានគេហៅថា ការគ្រប់គ្រងដោយឆ្លើយតបត្រឡប់បែបលក្ខណៈអវិជ្ជមាន (negative feedback regulation)។

កម្រិត TSH ធម្មតា (ប្រែប្រួលទៅតាមមន្ទីរពិសោធន៍)
• មនុស្សពេញវ័យ 0.4 - 4.0 mIU/L (មន្ទីរពិសោធន៍ខ្លះប្រើ 0.5 - 5.0)
• ស្ត្រីមានផ្ទៃពោះ 0.1 - 2.5 ក្នុងត្រីមាសទីមួយ
• ទារកទើបនឹងកើត ខ្ពស់ជាងច្រើន (1.0 - 20.0)
• មនុស្សចាស់ អាចខ្ពស់បន្តិច
TSH កម្រិតខ្ពស់ (លើសពី 4.0-5.0 mIU/L)
មូលហេតុ
• ជំងឺក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានគ្រប់គ្រាន់ (hypothyroidism) គឺ ក្រពេញទីរ៉ូអ៊ីតខូចខាត ឬមិនដំណើរការមិនបានល្អ
• ជំងឺ Hashimoto's thyroiditis (Autoimmune disease)
• កង្វះអ៊ីយ៉ូត (iodine)
• ការវះកាត់ក្រពេញទីរ៉ូអ៊ីត ឬការព្យាបាលដោយ Radioactive iodine
• ឱសថមួយចំនួន (lithium, amiodarone)
រោគសញ្ញានៃ Hypothyroidism = ហត់នឿយ អស់កម្លាំង ឡើងទម្ងន់ មិនអាចទ្រាំនឹងភាពត្រជាក់ ស្បែកស្ងួត ជ្រុះសក់ ទល់លាមក បាក់ទឹកចិត្ត​ ចង្វាក់បេះដូងលោតយឺត រដូវមិនទៀងទាត់ ឬមកច្រើន ខ្សោយការចងចាំ ឈឺសាច់ដុំ។

TSH កម្រិតទាប (ក្រោម 0.4 mIU/L)
មូលហេតុ
• ជំងឺក្រពេញទីរ៉ូអ៊ីតធ្វើការលើសលប់ (Hyperthyroidism) គឺ ក្រពេញទីរ៉ូអ៊ីតផលិតអរម៉ូនច្រើន
• ជំងឺ Graves' disease (Autoimmune disease)
• ជំងឺ Toxic Nodular Goiter
• ជំងឺរលាកក្រពេញទីរ៉ូអ៊ីត (thyroiditis)
• ប្រើឱសថទីរ៉ូអ៊ីតច្រើនពេក

រោគសញ្ញានៃជំងឺក្រពេញទីរ៉ូអ៊ីតធ្វើការលើសលប់ = ស្រកទម្ងន់ទោះបីជាញ៉ាំច្រើនក៏ដោយ​ ចង្វាក់បេះដូងលោតលឿន ឬមិនទៀងទាត់ វិលមុខ ញ័រដៃជើង បែកញើសច្រើន មិនអាចទ្រាំនឹងកម្ដៅបាន រាគ ហត់នឿយ សាច់ដុំខ្សោយ បញ្ហាក្នុងការគេង បាត់ការមករដូវ ឬរដូវមកតិច ភ្នែកហើម (ក្នុងជំងឺ Graves')។

ពេលណាត្រូវធ្វើតេស្ត TSH:
• ការពិនិត្យសុខភាពទៀងទាត់ (ជាពិសេសសម្រាប់ស្ត្រីលើសអាយុ 60)
• សង្ស័យថាមានបញ្ហាក្រពេញទីរ៉ូអ៊ីត
• តាមដានការប្រើប្រាស់ឱសថទីរ៉ូអ៊ីត
• រៀបចំមានផ្ទៃពោះ ឬកំឡុងពេលមានផ្ទៃពោះ
• មានប្រវត្តិគ្រួសារនៃជំងឺក្រពេញទីរ៉ូអ៊ីត
• ការប្រែប្រួលទម្ងន់ដោយមិនដឹងមូលហេតុ

Fructosamineការធ្វើតេស្ត Fructosamine គឺជាការធ្វើតេស្តឈាមមួយប្រភេទដែលវាស់កម្រិតជាមធ្យមនៃជាតិស្ករក្នុងឈាម ក្នុងរយៈពេល ២-៣...
08/01/2026

Fructosamine

ការធ្វើតេស្ត Fructosamine គឺជាការធ្វើតេស្តឈាមមួយប្រភេទដែលវាស់កម្រិតជាមធ្យមនៃជាតិស្ករក្នុងឈាម ក្នុងរយៈពេល ២-៣ សប្តាហ៍កន្លងមក។ វាធ្វើឡើងដោយការវាស់កម្រិតប្រូតេអ៊ីនដែលមានជាតិស្ករភ្ជាប់នៅជាមួយ ឬប្រូតេអ៊ីនដែលមានជាតិគ្លុយកូសភ្ជាប់ជាមួយ (glycated albumin) ។

ចំណុចសំខាន់ៗសម្រាប់តេស្តនេះ៖
• រយៈពេល៖ បញ្ជាក់ពីការគ្រប់គ្រងកម្រិតជាតិស្ករក្នុងរយៈពេល ២-៣ សប្តាហ៍ (ដែលគិតទៅមានរយៈពេលខ្លីជាង HbA1c ដែលកម្រិតរយៈពេលរបស់វារហូត ២-៣ ខែ)
• ការប្រើប្រាស់៖ ជួយតាមដានយ៉ាងដិតដល់ដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម ជាពិសេសនៅពេលដែល HbA1c មិនអាចវាស់វែងបានរយៈពេលខ្លី
• ពេលដែលវាមានប្រយោជន៍

- ក្នុងអំឡុងពេលមានផ្ទៃពោះ គឺនៅពេលមានការប្រែប្រួលនូវកម្រិតជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស
- សម្រាប់អ្នកដែលមានបញ្ហាទាក់ទងនឹងកោសិកាឈាមក្រហម (ដូចជា ជម្ងឺAnemia ឬជំងឺ Hemoglobinopathies)
- វាយតម្លៃទៅលើប្រសិទ្ធភាពនៃព្យាបាលជំងឺក្នុងរយៈពេល ដើម្បីឱ្យដឹងថាការប្រើប្រាស់ឱសថព្យាបាលមួយនេះមានប្រសិទ្ធភាពដែរឬទេ
- ប្រើប្រាស់នៅក្នុងស្ថានភាពដែលលទ្ធផលរបស់ HbA1c មិនអាចវាយតម្លៃបាន។

តម្លៃធម្មតារបស់តេស្តនេះ (អាចប្រែប្រួលទៅតាមមន្ទីរពិសោធន៍):
• Non-diabetic = 200-285 µmol/L
• Good diabetic control = 210-320 µmol/L

អបអរសាទរខួបលើកទី៤៧ ទិវាជ័យជំនះ៧មករា (១៩៧៩-២០២៦)Commemorating 47 Years of January 7 Victory Day (1979-2026)
07/01/2026

អបអរសាទរខួបលើកទី៤៧ ទិវាជ័យជំនះ៧មករា (១៩៧៩-២០២៦)

Commemorating 47 Years of January 7 Victory Day (1979-2026)

Adrenocorticotropic Hormone (ACTH)មុខងារសំខាន់ៗ៖• ជំរុញ Adrenal glands ឱ្យផលិត និងបញ្ចេញ Cortisol hormone (Stress hormon...
03/01/2026

Adrenocorticotropic Hormone (ACTH)
មុខងារសំខាន់ៗ៖

• ជំរុញ Adrenal glands ឱ្យផលិត និងបញ្ចេញ Cortisol hormone (Stress hormone)
• ជួយសំរួលដល់មេតាបូលីស សម្ពាធឈាម និងឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំ
• ចូលរួមទៅលើការផលិត Adrenal Hormone ផ្សេងទៀត ដូចជា Androgen ដែលជាអរម៉ូនបុរសជាដើម
• ឆ្លើយតបទៅនឹងសកម្មភាពរាងកាយ​ និងអារម្មណ៍ផ្លូវចិត្ត

កម្រិតធម្មតា៖
• កម្រិតពេលព្រឹក (7-10am) ៖ 7.2-63.3 pg/mL
• កម្រិតពេលល្ងាច ៖

សូមស្វាគមន៍ឆ្នាំថ្មី សូមជូនពរឆ្នាំថ្មី ២០២៦ ប្រកបដោយសុខភាពល្អ ជោគជ័យ និងការរីកចម្រើនប្រកបដោយចីរភាព។មន្ទីរពិសោធន៍ ខេមមេដ ...
01/01/2026

សូមស្វាគមន៍ឆ្នាំថ្មី សូមជូនពរឆ្នាំថ្មី ២០២៦ ប្រកបដោយសុខភាពល្អ ជោគជ័យ និងការរីកចម្រើនប្រកបដោយចីរភាព។

មន្ទីរពិសោធន៍ ខេមមេដ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ការគាំទ្រ និងការជឿទុកចិត្តជានិច្ច។

Welcome New Year, We wish you a prosperous New Year 2026 filled with good health, success, and sustainable growth.

Cammed Laboratory extends our sincere appreciation to our valued clients, partners, and stakeholders for your continued trust and support.

Prolactin HormoneProlactin Hormone គឺជាប្រភេទ peptide hormone ដែលផលិតដោយ Pituitary gland ។ ​វាមានតួនាទីសំខាន់ៗជាច្រើននៅក...
31/12/2025

Prolactin Hormone

Prolactin Hormone គឺជាប្រភេទ peptide hormone ដែលផលិតដោយ Pituitary gland ។ ​វាមានតួនាទីសំខាន់ៗជាច្រើននៅក្នុងរាងកាយ ជាពិសេសទាក់ទងនឹងការបន្តពូជ និងការបំបៅដោះកូនសម្រាប់ស្រ្តី។

មុខងារសំខាន់ៗ ៖
• ជំរុញការផលិតទឹកដោះម្តាយ (ការបំបៅកូន) បន្ទាប់ពីសម្រាល
• ជួយក្នុងការលូតលាស់សុដន់ក្នុងអំឡុងពេលមានផ្ទៃពោះ
• មានតួនាទីក្នុងមុខងារបន្តពូជ និងជំរុញដល់ផ្លូវភេទ
• ចូលរួមក្នុងដំណើរការនៃប្រព័ន្ធភាពស៊ាំ

កម្រិតធម្មតា៖
• ស្ត្រីមិនមានផ្ទៃពោះ៖ ≤ 25 ng/mL
• ស្ត្រីមានផ្ទៃពោះ៖ 80 to 400 ng/mL (កើនឡើងក្នុងអំឡុងពេលមានផ្ទៃពោះ)
• បុរស៖ ≤ 20 ng/mL

ការគ្រប់គ្រង៖
• វាត្រូវបានគ្រប់គ្រងជាចម្បងដោយ Dopamine ដែលរារាំងការបញ្ចេញ Prolactin
• ជំរុញដោយការបំបៅកូន
• ទទួលឥទ្ធិពលពីអរម៉ូនក្រពេញទីរ៉ូអ៊ីត និងអេស្ត្រូសែន

ប្រូឡាក់ទីនខ្ពស់ (Hyperprolactinemia) អាចបណ្ដាលមកពីមូលហេតុ៖
• ការមានផ្ទៃពោះ និងការបំបៅកូន (ធម្មតា)
• Prolactinoma ដុំសាច់ស្លូតនៅ Pituitary
• ឱសថមួយចំនួន (antipsychotics, antidepressants)
• ជំងឺក្រពេញទីរ៉ូអ៊ីត (hypothyroidism)
• ស្ត្រេស ឬការចុកទ្រូង

ផលប៉ះពាល់៖
• ស្ត្រី៖ មករដូវមិនទៀងទាត់ ឬបាត់រដូវ អសមត្ថភាពផ្លូវភេទ ថយចុះចំណង់ផ្លូវភេទ​ (Decreased libido)
• បុរស៖ ភាពអសមត្ថភាពក្នុងការរួមភេទ (erectile dysfunction) ថយចុះចំណង់ផ្លូវភេទ (Decreased libido) មានការឡើងដោះចំពោះបុរស (gynecomastia)
• ទាំងពីរ៖ ប៉ះពាល់ឆ្អឹង ឈឺក្បាល បញ្ហាចក្ខុវិញ្ញាណ (ប្រសិនបើបណ្តាលមកពីដុំសាច់កាន់តែរីកធំ)
ប្រូឡាក់ទីនទាប (Hypoprolactinemia)
• អាចបណ្តាលឱ្យមិនអាចផលិតទឹកដោះម្តាយបន្ទាប់ពីសម្រាល
• អាចបណ្តាលមកពីការខូចខាតក្រពេញ Pituitary
សារៈសំខាន់ផ្នែកវេជ្ជសាស្ត្រ
• សំខាន់សម្រាប់ការធ្វើរោគវិនិច្ឆ័យនៃជំងឺបន្តពូជ
• ជួយកំណត់អត្តសញ្ញាណដុំសាច់ក្រពេញ Pituitary
• ការត្រួតពិនិត្យទោលើបញ្ហាការបន្ដពូជ

ក្នុងឱកាសអបអរសាទរទិវាសន្តិភាពជាតិនៅប្រទេស កម្ពុជា មន្ទីរពិសោធន៍ ខេមមេដ សូមចូលរួមគោរព និងគាំទ្រការរក្សាសន្តិភាព ស្ថិរភាព ...
29/12/2025

ក្នុងឱកាសអបអរសាទរទិវាសន្តិភាពជាតិនៅប្រទេស កម្ពុជា
មន្ទីរពិសោធន៍ ខេមមេដ សូមចូលរួមគោរព និងគាំទ្រការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព របស់ព្រះរាជាណាចក្រកម្ពុជា 🇰🇭

Address

Phnom Penh

Opening Hours

Monday 06:00 - 19:00
Tuesday 06:00 - 19:00
Wednesday 06:00 - 19:00
Thursday 06:00 - 19:00
Friday 06:00 - 19:00
Saturday 06:00 - 19:00
Sunday 06:00 - 19:00

Telephone

+85592881289

Website

Alerts

Be the first to know and let us send you an email when CamMed Medical Laboratory មន្ទីរពិសោធន៍ វេជ្ជសាស្រ្ត ខេមមេដ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to CamMed Medical Laboratory មន្ទីរពិសោធន៍ វេជ្ជសាស្រ្ត ខេមមេដ:

Share

Category