Ultrasound Scanner Technology

Ultrasound Scanner Technology មានលក់សម្ភារៈបរិក្ខាពេទ្យទំនើប និងទទួលរៀបចំតបណ្តាញប្រព័ន្ធ អ៊ុកស៊ីសែន នៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីពេទ្យឯកជន..

ព័ត៌មានក្តៅៗ ៖ (ព្រះវិហារ) ៖ អ.នុ.ព័.ន្ធយោធាមកពីប្រទេសម.ហា.អំ.ណា.ច និងប្រទេសមាជិកអាស៊ាន ព្រមទាំងមន្រ្តីទូតនានា សរុប១៣ប្រ...
30/07/2025

ព័ត៌មានក្តៅៗ ៖
(ព្រះវិហារ) ៖ អ.នុ.ព័.ន្ធយោធាមកពីប្រទេសម.ហា.អំ.ណា.ច និងប្រទេសមាជិកអាស៊ាន ព្រមទាំងមន្រ្តីទូតនានា សរុប១៣ប្រទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ។
ម.ហាអំ.ណា.ចដែលបានចូលរួមមាន៖ សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ អូស្រ្តាលី និងប្រទេសសមាជិក ម៉ាឡេស៊ី ឥណ្ឌូេនស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ វៀតណាម មីយ៉ាន់ម៉ា៕

ពិភពលោកបានថ្លែងអបអរសាទរចំពោះបទឈប់បាញ់ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌរវាងកម្ពុជានិងថៃសម្រេចបានក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃ...
30/07/2025

ពិភពលោកបានថ្លែងអបអរសាទរចំពោះបទឈប់បាញ់ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌរវាងកម្ពុជានិងថៃសម្រេចបានក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម ៖

១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025 ។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។

២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង07:00 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង

៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។

ខាងក្រោមគឺជាសារចូលរួមអបអរសាទរពីបណ្តាប្រទេសផ្សេងៗ ៖

បងប្រុសជាកងទ័ព ដែលពាក់មួក ត្រូវបានគេផ្សាយអកុសលពីគាត់តាំងពីថ្ងៃផ្ទុះសង្គ្រាមថ្ងៃទី២៤ ខែកក្កដា ។បងប្រុសជាកងទ័ពឈរជើងប្រយុទ្...
30/07/2025

បងប្រុសជាកងទ័ព ដែលពាក់មួក ត្រូវបានគេផ្សាយអកុសលពីគាត់តាំងពីថ្ងៃផ្ទុះសង្គ្រាមថ្ងៃទី២៤ ខែកក្កដា ។បងប្រុសជាកងទ័ពឈរជើងប្រយុទ្ធនៅប្រាសាទតាមាន់។ អាវុធឈប់ផ្ទុះ បងប្រុសសុខសប្បាយមិនបានជួបរឿងអកុសលដូចគេផ្សាយនោះទេ ។

ប្រធានធិបតីត្រាំចេញសារមុនហេីយ​ ត្រៀម! ទើបតែបាននិយាយជាមួយនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ និងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ព...
28/07/2025

ប្រធានធិបតីត្រាំចេញសារមុនហេីយ​ ត្រៀម!

ទើបតែបាននិយាយជាមួយនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ និងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ខ្ញុំពិតជារីករាយក្នុងការប្រកាសថា បន្ទាប់ពីការអន្តរាគមន៍របស់ប្រធានាធិបតី Donald J. Trump ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ និងសន្តិភាព។ សូមអបអរសាទរទាំងអស់គ្នា! ដោយបញ្ចប់សង្គ្រាមនេះ យើងបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ខ្ញុំបានណែនាំក្រុមពាណិជ្ជកម្មរបស់ខ្ញុំឱ្យចាប់ផ្តើមការចរចាឡើងវិញលើពាណិជ្ជកម្ម។ ខ្ញុំបានបញ្ចប់សង្គ្រាមជាច្រើនក្នុងរយៈពេលត្រឹមតែប្រាំមួយខែប៉ុណ្ណោះ — ខ្ញុំមានមោទកភាពដែលបានក្លាយជាប្រធានាធិបតីនៃសន្តិភាព!

បងប្អូន Copy សារនេះផ្ញេីទៅគ្រប់មធ្យោបាយទាំងអស់ឱ្យបានលឿន​ ព្រោះខ្លាចថៃវាធ្វេីមិនដឹងទេ!

28/07/2025

Leaders of both Cambodia and Thailand hailed their "immediate and unconditional" ceasefire, following mediation talks in Malaysia on Monday (Jul 28).

After Malaysian Prime Minister Anwar Ibrahim announced the breakthrough in Putrajaya, Cambodian PM Hun Manet said he had a "very good meeting" with acting Thai Prime Minister Phumtham Wechayachai in Malaysia. He said he hopes the talks will set the conditions for moving forward in their bilateral discussions to return to normalcy in the relationship.

Meanwhile, acting Thai Prime Minister Phumtham said that the agreement reflected Thailand’s desire to find a peaceful resolution to the conflict, while protecting the sovereignty and lives of its people.

សូមអរគុណ លោកគ្រូពេទ្យ សាមុត្រ សុខលី សមរភូមិជួរមុខ សង្កាត់អូរស្មាច់ លូនចេញពីត្រង់សេ ដើម្បីសង្គ្រោះមនុស្ស ។ សូមប្រុងប្រយ័ត...
28/07/2025

សូមអរគុណ លោកគ្រូពេទ្យ សាមុត្រ សុខលី សមរភូមិជួរមុខ សង្កាត់អូរស្មាច់ លូនចេញពីត្រង់សេ ដើម្បីសង្គ្រោះមនុស្ស ។ សូមប្រុងប្រយ័ត្នផង លោកគ្រូ រួចរាល់ប្រញាប់ចូលលេណដ្ឋានវិញ ។
អូរស្មាច់ ២៨ កក្កដា ២០២៥

នេះជារូបភាពវិនាសកម្មនៃការបាញ់ផ្លោងកាំភ្លើងធំរបស់ទាហានថៃចូលក្នុងភូមិឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិអូរពក និងភូមិគោកប្រាសាទ ...
26/07/2025

នេះជារូបភាពវិនាសកម្មនៃការបាញ់ផ្លោងកាំភ្លើងធំរបស់ទាហានថៃចូលក្នុងភូមិឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិអូរពក និងភូមិគោកប្រាសាទ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ភូមិឋាននេះទាហានថៃ បានបាញ់ផ្លោងកាំភ្លើងធំចូលជាច្រើនគ្រាប់រវាងថ្ងៃទី២៤ និង២៥ ខែកក្កដា ឆ្នាំ២០២៥ ។

រណ្តៅគ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ត្រូវបានបន្សល់ក្នុងភូមិឋាននេះ ។ ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងបានរងការខូចខាត សាលារៀន ផ្ទះសម្បែងត្រូវបានបិទទ្វារ ពលរដ្ឋជម្លៀសចេញពីភូមិ ។ ភូមិឋានធ្លាប់អ៊ូអរប្រែជាស្ងាត់ជ្រងុំ សាលារៀនក៏លែងមានសិស្សរៀនដូចពេលមុននោះដែរ។ នេះជាទង្វើឈ្លានពាន និងបង្កវិនាសសកម្មយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋកម្ពុជា ពីសំណាក់ទាហានឈ្លានពានថៃ ។

ជម្រាបសួរ លោកគ្រូអ្នកគ្រូ ដែលអញ្ជើញចូលរួម ទិវាវេជ្ជសាស្ត្រសល្យសាស្ត្រ លើកទី ៨  និង ទិវាវិទ្យាសាស្ត្រថែទាំ លើកទី ៥ របស់មន...
25/07/2025

ជម្រាបសួរ លោកគ្រូអ្នកគ្រូ ដែលអញ្ជើញចូលរួម ទិវាវេជ្ជសាស្ត្រសល្យសាស្ត្រ លើកទី ៨ និង ទិវាវិទ្យាសាស្ត្រថែទាំ លើកទី ៥ របស់មន្ទីរពេទ្យបង្អែកខេត្ត កំពង់ចាមទាំងអស់គ្នា 🙏😍🙏

24/07/2025

Anesthetist 💉🩺👨‍⚕️

👉នៅលេីគ្រែពេទ្យសុទ្ធសឹងតែមនុស្សប្រុសស្រី មានទាំងក្មេងនិងចាស់គ្រប់ៗវ័យដែលត្រូវលាងឈាម ហើយមានប្រពន្ធកូនប្ដីនៅកំដរ ! 👉ហេតុអ្...
24/07/2025

👉នៅលេីគ្រែពេទ្យសុទ្ធសឹងតែមនុស្សប្រុសស្រី មានទាំងក្មេងនិងចាស់គ្រប់ៗវ័យដែលត្រូវលាងឈាម ហើយមានប្រពន្ធកូនប្ដីនៅកំដរ !

👉ហេតុអ្វីត្រូវលាងឈាម ? លាងឈាមដេីម្បីពន្យាជីវិត

👉ចុះបេីអ្នកគ្មានលុយលាងឈាម ?
✍️បុរសនារីទាំងឡាយជាទីគោរពរាប់អាន បេីអ្នកស្រលាញ់ប្រពន្ធកូនប្ដីគ្រួសារអ្នកត្រូវស្រលាញ់ខ្លួនឯង ថែទាំសុខភាព កុំហូបផ្អែមពេក ប្រៃពេក បេីមានជំងឺប្រចាំកាយត្រូវព្យាបាលអោយត្រឹមត្រូវ ស្រាក៏មិនចម្រេីនដល់សុខភាពយើងដែរ !
បងប្អូននេះ គឺហៅថា " ការលាងឈាម " ដោយប្រើម៉ាស៊ីនជាការព្យាបាលដើម្បីដកជាតិពុលនិងជាតិទឹកលើស ពេលតម្រងនោមខូច (ដំណាក់ការចុងក្រោយ)

ការចំណាយប្រហែលជា 150 $ ក្នុងមួយសប្តាហ៍ ពេលលាងឈាម ។ មួយខែប្រហែល 750$ ទៅ 1000 $ យ៉ាងតិច ដើម្បីកុំអោយធ្វើទុក្ខក្នុងខ្លួន ។

បើមិនលាងឈាមទេ អ្នកជម្ងឺនឹងស្លាប់លឿន និងក្នុងរយៈពេលដ៏ខ្លី ពេលដែលតម្រងនោមបានខូចហើយនោះ ។

កាលបើមានសុខភាពល្អ សូមថែរក្សាសុខភាពផង ។
កុំបណ្តែតបណ្ដោយទៅតាមពេលវាលាពេក
ការពារប្រសើរជាងព្យាបាល

22/07/2025

Some of the biggest artists in Cambodia music are currently in the Bay Area working with a San Francisco-Based music distributor and on Saturday there was a sold out performance for hundreds of fans.

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Ultrasound Scanner Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share