ដុកទ័រ គង់ - Dr Kong Medical Center

ដុកទ័រ គង់ - Dr Kong Medical Center វេជ្ជបណ្ឌិត គង់ ពិគ្រោះជម្ងឺជូនមិនគិតថ្លៃ!

Dr. Kong Medical Center🎯អេកូ​ផ្ទៃពោះ​ អេកូ​ពោះទូទៅ​​ អេកូ​បេះដូង​ អេកូ​ក្រពេញ​.............................................
31/01/2024

Dr. Kong Medical Center

🎯អេកូ​ផ្ទៃពោះ​ អេកូ​ពោះទូទៅ​​ អេកូ​បេះដូង​ អេកូ​ក្រពេញ​
.....................................................
📩: ម៉ោង 6-8 ល្ងាច
🩺 អាស័យដ្ឋាន៖ ផ្ទះលេខ 45A ផ្លូវវត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ .....................................................
#ផ្លូវអង្គតាមិញ

#វេជ្ជបណ្ឌិតគង់ #ដុកទ័រគង់
#ជំងឺទឹកនោមផ្អែម
#ជំងឺលើសឈាម
#បញ្ហាទឹកនោមផ្អែម
#បញ្ហាលើសជាតិស្ក
#ជាតិស្ករក្នុងឈាម
#ជំងឺកុមាមនុស្សជំទង់មនុស្សចាស់
#ជំងឺកុមារ
#ជំងឺទូទៅមនុ្សពេញវ័យ
#ជំងឺទូទៅមនុស្សចាស់
#វ៉ាក់សាំងការពារមហារីកមាត់ស្បូន
#វ៉ាក់សាំងថ្លើម #វ៉ាក់សាំងផ្តាសាយ
#អេកូផ្ទៃពោះ





‼️តើគួរឆ្លុះក្រពះទេ?? សូមអាន🎯ព័ត៌មានចាំបាច់ដែលអ្នកជំងឺគួរដឹង មុនទទួលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលដោយ “ការឆ្លុះក្រពះ”ការ...
30/01/2024

‼️តើគួរឆ្លុះក្រពះទេ?? សូមអាន🎯

ព័ត៌មានចាំបាច់ដែលអ្នកជំងឺគួរដឹង មុនទទួលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលដោយ “ការឆ្លុះក្រពះ”

ការឆ្លុះ រឺសុងក្រពះ គឺជាមធ្យោបាយមួយសម្រាប់ការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាព្យាបាល ទៅលើភាពមិនប្រក្រតីនៃប្រដាប់រំលាយអាហារផ្នែកខាងលើដូចជា បំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។
ដើម្បីអោយអ្នកទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីដំណើរការនៃការឆ្លុះក្រពះនេះ ពួកយើងស្នើសុំអោយអ្នក អានឯកសារនេះដោយយកចិត្តទុកដាក់។ ក្រុមគ្រូពេទ្យនឹងរង់ចាំផ្តល់ព័ត៌មានបន្ថែមទៀតសម្រាប់អ្នក បើសិនជាអ្នកមិនសូវយល់ត្រង់ចំណុចណាមួយ និងមានចម្ងល់ផ្សេងៗក្រៅពីនេះ។

ក) ហេតុអ្វីបានជាអ្នកត្រូវធ្វើការឆ្លុះក្រពះ?
បច្ចុប្បន្ននេះ “ការឆ្លុះក្រពះ” នៅតែជាមធ្យោបាយល្អនិងច្បាស់ជាងគេបំផុត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទៅលើជំងឺផ្សេងៗនៃបំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។

ខ) តើយើងគួរតែត្រៀមខ្លួនដូចម្តេច មុនការឆ្លុះក្រពះ?
អ្នកត្រូវអត់អាហារយ៉ាងតិច ៦ម៉ោងមុនការឆ្លុះក្រពះ។

គ) តើការឆ្លុះក្រពះដំណើរការទៅយ៉ាងដូចម្តេច?
អ្នកនឹងត្រូវបានដាក់អោយសម្រាកនៅលើគ្រែ ហើយយើងនឹងដាក់ឧបករណ៏ទន់មួយ ហៅថា “អង់ដូស្កុប” រាងដូចទុយោ ដែលភ្ជាប់នឹងកាមេរ៉ា ចូលទៅក្នុងមាត់របស់អ្នក ដើម្បីពិនិត្យមើល បំពង់អហារ ក្រពះ និងដើមពោះវៀនតូច។

ឃ) តើការឆ្លុះក្រះពះមានការលំបាកដែរឬទេ ?
ការឆ្លុះក្រពះ ដោយថ្នាំសណ្តំ មិនមានការលំបាកទេ ។ អ្នកជំងឺគេងលក់ក្នុងពេលដំណើការនៃការឆ្លុះ ។ គាត់មិនមានអារម្មណ៍ដឹងថាគាត់បាមឆ្លុះរួចផង។

ង) តើមានផលវិបាកអ្វីខ្លះកើតឡើង កំឡុងពេល រឹក្រោយ ការឆ្លុះក្រពះ?
គ្រប់សកម្មភាព រឺអន្តរាគមន៍វេជ្ជសាស្រ្ត ទៅលើរាងកាយរបស់មនុស្ស បើទោះជាស្ថិតក្រោមលក្ខខណ្ឌ័ល្អបំផុតនៃ
សមត្ថភាពគ្រូពេទ្យ និងបើទោះជាអនុវត្តក្រោមលក្ខខណ្ឌ័សុវត្ថិភាព ដែលស្របនឹងទិន្នន័យវិទ្យាសាស្រ្តបច្ចុប្បន្ន យ៉ាងណាក៏ដោយ ភាគរយនៃការកើតជាផលវិបាកនៅតែមាន ប៉ុន្តែក្នុងអត្រាទាបបំផុត។

សម្រាប់ការឆ្លុះក្រពះ ផលវិបាកដែលអាចកើតឡើងគឺកម្រខ្លាំង ផលវិបាកទាំងនោះរួមមាន៖
- ការរងរបួស រឺការរហែកភ្នាសជញ្ជាំងប្រដាប់រំលាយអាហារ ដែលតម្រូវអោយធ្វើការវះកាត់ (លទ្ធផលអាស្រ័យតាមករណីនីមួយៗ)។
- នៅក្នុងករណីកម្របំផុត ការហូរឈាមមិនបាត់ ក៏អាចតម្រូវអោយមានការវះកាត់ដូចគ្នា។ ក្នុងករណីខ្លះ អ្នកជំងឺអាចនឹងត្រូវការការបញ្ចូលឈាម។
- ផលវិបាកផ្សេងៗទៀតអាចកើតមានដែរ តែកម្រខ្លាំង ដូចជា វិបត្តិបេះដូងនិងសរសៃឈាម វិបត្តិដង្ហើម និងការឆ្លងរោគជាដើម។

- ផលវិបាកទាំងនេះអាចកើតឡើង អាស្រ័យទៅតាមកត្តាផ្សេងៗ ដូចជាជំងឺប្រចាំកាយ ប្រវត្តិជំងឺពីមុន រឺក៏ការផឹកថ្នាំដែលមានផលប៉ះពាល់មួយចំនួន។

#មន្ទីរពេទ្យកាល់ម៉ែត

‼️គួរយល់ដឹង!តើការហូរឈាមតាមបាត(គូថ)សុទ្ធសឹងជាជំងឺឫសដូងបាតទាំងអស់ឬទេ?ការហូរឈាមតាមបាត(គូថ) ទាំងអស់មិនដូចគ្នាទេ។ ហើយក៏មិនមែន...
30/01/2024

‼️គួរយល់ដឹង!

តើការហូរឈាមតាមបាត(គូថ)សុទ្ធសឹងជាជំងឺឫសដូងបាតទាំងអស់ឬទេ?

ការហូរឈាមតាមបាត(គូថ) ទាំងអស់មិនដូចគ្នាទេ។ ហើយក៏មិនមែនបណ្ដាលមកពីជំងឺឫសដូងបាតទាំងអស់ដែរ ផ្ទុយទៅវិញវាអាចបណ្ដាលមកពីជំងឺមហារីកវិញក៏មាន សូមប្រុងប្រយ័ត្ន។

ក) អ្វីទៅជាជំងឺមហារីក ចុងពោះវៀនធំ (Cancer ano-rectal)៖
ជាប្រភេទជំងឺដុះ ដុំសាច់ ឬដំប៉ៅ នៅក្នុងពោះវៀនធំនិងក្នុងប្រហោងគូទ។

ខ) រោគសញ្ញាដែលជួបញឹកញាប់រួមមាន៖
- ចុកពោះខ្សោយអស់កម្លាំង
- ការបត់ជើងធំមានការប្រែប្រួលខុសប្រក្រតី ដូចជា ពិបាកបត់ជើងធំទល់លាមក ឬរាករុសញឹកញាប់ជាដើម។
- ជួនកាលមានលៀន ចេញដុំសាច់ មកក្រៅ
- ជួនកាលមានលក្ខណៈដូចដំបៅគូថ ឬមានដុំសាច់ដុះជុំវិញរន្ធគូថខុសធម្មតា ដែលអាចច្រឡំជាមួយជំងឺផ្សេងៗ ជាពិសេសជំងឺឫសដូងបាតជាដើម។

គ) ការព្យាបាល៖
ការព្យាបាលតម្រូវឲ្យជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញផ្នែកវះកាត់ ពោះវៀននិងមហារីក។
មានតែការព្យាបាលដោយ វិធីវះកាត់តែប៉ុណ្ណោះ ដែលជាជំរើសត្រឹមត្រូវបំផុត ក្នុងករណីដំណាក់កាលដំបូង នៃជំងឺ ហើយដុំសាច់មហារីកមានទំហំតូចៗខ្លះ គេអាចព្យាបាលដោយ endoscopies ដោយមិនចាំបាច់វះកាត់ធំ អ្នកជំងឺ មិនចាំបាច់សម្រាកពេលយូរ និងមិនប៉ះពាល់ដល់ពោះវៀន។

ដូចនេះបើលោកអ្នកមានបងប្អូន និងគ្រួសារមានធ្លាក់ឈាម ឬមានដុំសាច់ខុសពីធម្មតា សូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើការពិគ្រោះ និងស្វែងរកវិធីការពារកុំអោយមានការយឺតយ៉ាវក្នុងការព្យាបាលដែលអាចអោយមានគ្រោះថ្នាក់ដល់ជីវិត។

#មន្ទីរពេទ្យកាល់ម៉ែត

‼️ ចាក់វ៉ាក់សាក់ការពារជំងឺមហារីកមាត់ស្បូន Gardasil 9 ជូនជូនមួយគ្រួសារធំ! អរគុណបងៗដែលតែងតែផ្តល់សេចក្តីទុកចិត្តមកលើ ដុកទ័រ...
30/01/2024

‼️ ចាក់វ៉ាក់សាក់ការពារជំងឺមហារីកមាត់ស្បូន Gardasil 9 ជូនជូនមួយគ្រួសារធំ! អរគុណបងៗដែលតែងតែផ្តល់សេចក្តីទុកចិត្តមកលើ ដុកទ័រ គង់ - Dr Kong Medical Center យើង ❤️❤️

—————
ដុកទ័រ គង់ - Dr Kong Medical Center មានទទួលចាក់ថ្នាំបង្ការមនុស្សចាស់ និងកុមារគ្រប់ប្រភេទតាមស្តង់ដារជាតិ និងអន្តរជាតិ 💯 តម្លៃសមរម្យ មានដូចជា:

១. វ៉ាក់ស៊ាំងការពារជម្ងឺរាគធ្ងន់ធ្ងរ
២. វ៉ាក់ស៊ាំងការពារជម្ងឺផ្ដាសាយធំ
៣. វ៉ាក់ស៊ាំងការពារជម្ងឺអ៊ុតស្វាយ
៤. វ៉ាក់ស៊ាំងការពារជម្ងឺរលាកថ្លើមប្រភេទអេ និងប៊ី
៥. វ៉ាក់ស៊ាំងការពារជម្ងឺរលាកស្រោមខួរបង្ករដោយមេរោគមេណាំងហ្គូកុក
៦. វ៉ាក់ស៊ាំងការពារជម្ងឺគ្រុនពោះវៀន
៧. វ៉ាក់ស៊ាំងការពារជម្ងឺមហារីកមាត់ស្បូន (Gardasil)
៨.វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួត អាចចាក់មុនរឺក្រោយឆ្កែខាំ ។ល។

ដុកទ័រ គង់ ពិគ្រោះជម្ងឺជូនមិនគិតថ្លៃ
ប្រសិទ្ធភាពជាមួយនឹងក្រមសីលធម៌
………………………………………………..
បន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ ដុកទ័រគង់
Dr. Kong Medical Center
- មានទទួលព្យាបាលជំងឺទូទៅ មនុស្សចាស់ កុមារ និងរោគស្ត្រី
- ធ្វើតេស្ត ឈាម លាមក ទឹកនោម សំណាកគ្រប់ប្រភេទ
- ធ្វើតេស្តរាប់អង់ទីគ័រថ្លើម B
- អេកូ​ផ្ទៃពោះ​ អេកូ​ពោះទូទៅ​​ អេកូ​បេះដូង​ អេកូ​ក្រពេញ​
- វាស់ចង្វាក់បេះដូង ECG
- មានចាក់​វ៉ាក់មហារីកមាត់ស្បូន វ៉ាក់សាំង​ឆ្កែ​ខាំ​ តេតាណូស​ រលាក​ថ្លើម​ ផ្តាសាយធំ និងវ៉ាក់សាំងបង្ការគ្រប់ប្រភេទ។.....................................................
📩: សម្រាប់ព័ត៌មានបន្ថែម ឬ ណាត់ជួប ប្រឹក្សាយោល់
🩺 អាស័យដ្ឋាន៖ ផ្ទះលេខ 45A ផ្លូវវត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ .....................................................
#ផ្លូវអង្គតាមិញ

#វេជ្ជបណ្ឌិតគង់ #ដុកទ័រគង់
#ជំងឺទឹកនោមផ្អែម
#ជំងឺលើសឈាម
#បញ្ហាទឹកនោមផ្អែម
#បញ្ហាលើសជាតិស្ក
#ជាតិស្ករក្នុងឈាម
#ជំងឺកុមាមនុស្សជំទង់មនុស្សចាស់
#ជំងឺកុមារ
#ជំងឺទូទៅមនុ្សពេញវ័យ
#ជំងឺទូទៅមនុស្សចាស់
#វ៉ាក់សាំងការពារមហារីកមាត់ស្បូន
#វ៉ាក់សាំងថ្លើម #វ៉ាក់សាំងផ្តាសាយ
#អេកូផ្ទៃពោះ





07/08/2023
តាមដាន ការលូតលាស់របស់គភ៌ 🤰👩🏻‍⚕️
07/08/2023

តាមដាន ការលូតលាស់របស់គភ៌ 🤰👩🏻‍⚕️

‼️ តើស្រ្តីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបានដែរឬទេ?👉🏻👉🏻 សូមអាន!
06/08/2023

‼️ តើស្រ្តីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបានដែរឬទេ?

👉🏻👉🏻 សូមអាន!

មើលថ្ពាល់គេ 😍😍អេកូផ្ទៃពោះ តំលៃសមរម្យ ជាមួយវេជ្ជបណ្ឌិតជំនាញ 🩺 អាស័យដ្ឋាន៖ ផ្ទះលេខ 45A ផ្លូវវត្តអង្គតាមិញ  ភូមិត្រពាំងល្វា...
06/08/2023

មើលថ្ពាល់គេ 😍😍

អេកូផ្ទៃពោះ តំលៃសមរម្យ ជាមួយវេជ្ជបណ្ឌិតជំនាញ 🩺

អាស័យដ្ឋាន៖ ផ្ទះលេខ 45A ផ្លូវវត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ .....................................................
#ផ្លូវអង្គតាមិញ

#វេជ្ជបណ្ឌិតគង់ #ដុកទ័រគង់
#ជំងឺទឹកនោមផ្អែម
#ជំងឺលើសឈាម
#បញ្ហាទឹកនោមផ្អែម
#បញ្ហាលើសជាតិស្ក
#ជាតិស្ករក្នុងឈាម
#ជំងឺកុមាមនុស្សជំទង់មនុស្សចាស់
#ជំងឺកុមារ
#ជំងឺទូទៅមនុ្សពេញវ័យ
#ជំងឺទូទៅមនុស្សចាស់
#វ៉ាក់សាំងការពារមហារីកមាត់ស្បូន
#វ៉ាក់សាំងថ្លើម #វ៉ាក់សាំងផ្តាសាយ
#អេកូផ្ទៃពោះ





អស់អីអស់ទៅ អោយតែឃើញមុខអូន ❤️អេកូច្បាស់ តំលៃសមរម្យ ក្រមសីលធម៌សូមធ្វើការទាក់ទងដើម្បីណាត់ជួបវេជ្ជបណ្ឌិត 🩺
31/07/2023

អស់អីអស់ទៅ អោយតែឃើញមុខអូន ❤️

អេកូច្បាស់ តំលៃសមរម្យ ក្រមសីលធម៌
សូមធ្វើការទាក់ទងដើម្បីណាត់ជួបវេជ្ជបណ្ឌិត 🩺

‼️ ជំងឺលើសសម្ពាធឈាមដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង(មន្ទីរពេទ្យកាល់ម៉ែត) ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន១០នាក់ មានម្នាក់មានជ...
28/07/2023

‼️ ជំងឺលើសសម្ពាធឈាមដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង
(មន្ទីរពេទ្យកាល់ម៉ែត)

ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន១០នាក់ មានម្នាក់មានជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិត។

🎯 ១) តើជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះជាជំងឺដូចម្តេច?
ជាការពិតទៅ ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ មាននិយមន័យដូចទៅនឹងជំងឺលើសសម្ពាធឈាមលើស្ត្រី ដែលអត់មានផ្ទៃពោះ ដោយសម្ពាធឈាមខាងលើ (Systolic) លើសពី១៤០mmHg និងខាងក្រោម (Diastolic) លើសពី៩០mmHg ហើយលើសពីនោះ វាក៏ជាកត្តាដែលប្រឈមទៅនឹងការស្លាប់ទាំងម្ដាយទាំងកូនផងដែរ។

👉🏻 ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះត្រូវបានចែកចេញជា៤ប្រភេទគឺ៖

ក) ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ (Pre-existing or chronic hypertension)៖ មានន័យថាអ្នកជំងឺមានការលើសសម្ពាធឈាមមុន ២០សប្ដាហ៍នៃគភ៌(ពពោះ) ក៏មានន័យថាមុនពេលមានផ្ទៃពោះស្រ្ដីជាម្ដាយមានជំងឺលើសសម្ពាធឈាមរួចទៅហើយ។

ខ) ជំងឺលើសសម្ពាធឈាមពេលមានផ្ទៃពោះ (Gestational hypertension)៖ ជាការលើសសម្ពាធឈាមក្រោយ២០សប្ដាហ៍នៃការពពោះ។

គ) ជំងឺបម្រុងក្រឡាភ្លើង (Preeclampsia)៖ មានន័យថាអ្នកជំងឺមានលើសសម្ពាធឈាមរួមជាមួយនឹងជាតិប្រូតេអ៊ីននៅក្នុងទឹកនោម (proteinuria) លើសពី៣០០មីលីក្រាមក្នុង២៤ម៉ោង។ ប៉ុន្តែក្នុងការណែនាំថ្មីនៃការធ្វើរោគវិនិច្ឆ័យជំងឺបម្រុងក្រឡាភ្លើង គឺយើងអាចរួមបញ្ចូលទៅនឹងរោគសញ្ញាគ្លីនិកដទៃទៀតដូចជា៖
- ស្រវាំងភ្នែក
- ការប៉ះពាល់ទៅលើមុខងារថ្លើមសម្គាល់បានដោយឈឺនៅឆ្អឹងជំនីក្រោមខាងស្ដាំការឡើងខ្ពស់នៃអង់ស៊ីម Transaminase
- ការប៉ះពាល់ទៅលើតម្រងនោមដោយមានការកើនឡើងនៃ Creatinine
- អាចឃើញមានជំងឺហើមសួត (Pulmonary edema) ផងដែរ

ឃ) ជំងឺបម្រុងក្រឡាភ្លើង រួមនឹងជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ៖ មានន័យថា អ្នកជំងឺមានលើសសម្ពាធឈាមមុនពពោះ រួមជាមួយរោគសញ្ញា នៃជំងឺបម្រុងក្រឡាភ្លើង ក្រោយ២០សប្តាហ៍នៃការពពោះ។

🎯 ២) តើមានកត្តាណាខ្លះជំរុញឲ្យកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ?
កត្តាដែលស្ត្រីមានផ្ទែពោះងាយប្រឈមមុខនឹងជំងឺលើសសម្ពាធឈាមមានដូចជា៖
- ស្រ្ដីដែលមានផ្ទៃពោះមានអាយុលើសពី៤០ឆ្នាំ ឬតិចជាង១៨ឆ្នាំ
- ស្រ្ដីធាត់ខ្លាំង
- ស្រ្ដីធ្លាប់មានជំងឺបម្រុងក្រឡាភ្លើងពីមុនមក
- ស្រ្ដីពពោះកូនភ្លោះ
- ស្រ្តីមានជំងឺលើសឈាម
- ស្រ្ដីមានវិបត្តិតម្រងនោម
- ស្រ្ដីមានជំងឺពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រឆាំងរាងកាយ (autoimmune disease)
- ឬស្រ្ដីមានជំងឺទឹកនោមផ្អែម

🎯 ៣) តើជំងឺនេះផ្តល់ផលប៉ះពាល់ណាខ្លះទៅលើម្ដាយ និងកូន?
អ្វីដែលជាក្ដីបារម្ភទៅលើស្ត្រីដែលកើតមានជំងឺលើសឈាមកំឡុងពេលមានផ្ទៃពោះ គឺជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពោះអ្នកដែលស្ថិតក្នុងក្រុមបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើងដែលអាចប៉ះពាល់ទៅលើអាយុជីវិតទាំងម្ដាយ និងកូន។
- ការប៉ះពាល់ផ្នែកខាងម្ដាយ៖ ស្រ្ដីជាម្ដាយអាចប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាល ឬកើតមានជំងឺហើមសួត (Pulmonary Edema) ដោយស្រ្ដីនោះមានរោគសញ្ញាហត់ខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត មិនតែប៉ុណ្ណោះ ក្នុងពេលតែមួយក៏អាចមាននូវការប្រកាច់ បែកគ្រាប់ឈាម ការថយចុះនៃចំនួនប្លាកែត ព្រមទាំងមានវិបត្តិថ្លើម និងតម្រង់នោមធ្ងន់ធ្ងរទៀតផង ហើយប្រសិនបើពុំមានការព្យាបាលត្រឹមត្រូវនោះទេ អ្នកជំងឺនឹងឈានទៅរកសេចក្ដីស្លាប់រហូតទៅដល់ ១០ ទៅ ១៥%។

- ការប៉ះពាល់ផ្នែកខាងកូន៖ ទារកអាចប្រឈមទៅនឹងការកើតមិនគ្រប់ខែ មានការលូតលាស់យឺតយ៉ាវជាងក្មេងធម្មតា ឬមានជំងឺវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ឬមួយមានគ្រោះថា្នក់ដល់ជីវិតតែម្ដង។

🎯 ៤) តើត្រូវព្យាបាលជំងឺនេះដូចម្តេច?
យើងអាចធ្វើការព្យាបាលទៅលើជំងឺនេះបាន ប៉ុន្តែយើងមិនអាចប្រាកដថាមិនមានគ្រោះថ្នាក់ដល់ជីវិត១០០%នោះទេ ដោយក្នុងនោះមាន១០% ទៅ ១៥% ជាករណីដែលយើងមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែជាទូទៅ ប្រសិនបើអ្នកជំងឺស្ថិតក្នុងក្រុមដែលលើសសម្ពាធឈាមពេលមានផ្ទៃពោះ ឬភាសាបច្ចេកទេសហៅថា “Gestational Hypertension” ការលើសសម្ពាធឈាមនឹងត្រឡប់ទៅរកសភាពធម្មតាវិញបន្ទាប់ពីសម្រាលកូនរួច ៣ ទៅ ៤សប្តាហ៍ ឬ៣ខែក្រោយដែលវាអាស្រ័យទៅលើមនុស្សម្នាក់ៗ។ ចំណែកឯអ្នកជំងឺដែលស្ថិតក្នុងក្រុមលើសសម្ពាធឈាមរ៉ាំរ៉ៃវិញ ការលើសសម្ពាធឈាមនឹងមិនបាត់ទៅវិញឡើយ ដែលតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមយូរអង្វែង។

🎯 ៥) តើជំងឺនេះអាចបង្កាបានយ៉ាងដូចម្តេច?
ចំពោះវិធីបង្កាវិញ ប្រសិនបើស្រ្តីដែលធ្លាប់កើតមានជំងឺនេះម្ដងរួចទៅហើយ ដូច្នេះគាត់ត្រូវតែទៅតាមដានជាមួយគ្រូពេទ្យជំនាញឲ្យបានជាប់លាប់ បើសិនជាគាត់ចង់មានគភ៌លើកក្រោយទៀត ដើម្បីចៀសវាងគ្រោះថ្នាក់ក្នុងការកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះម្ដងទៀត។
ប្រសិនបើស្រ្តីមានផ្ទៃពោះ រួចសង្ស័យថាខ្លួនឯងមានរោគសញ្ញាដូចជា ឈឺក្បាល ស្រវាំងភ្នែក ឬចុកចុងដង្ហើម សូមប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីកាត់បន្ថយអត្រាការស្លាប់របស់ម្ដាយ និងទារកអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល។

អរុណសួស្តីម៉ាក់ប៉ា ទាំងអស់គ្នា ❤️❤️
28/07/2023

អរុណសួស្តីម៉ាក់ប៉ា ទាំងអស់គ្នា ❤️❤️

‼️ Thalassemia គឺជាជំងឺគ្រាប់ឈាមត្រូវបានបង្កឡើងដោយការផ្លាស់ប្តូរហ្សែន ដែលរារាំងរាងកាយពីការផលិតអេម៉ូក្លូប៊ីន គ្រប់គ្រាន់។...
24/07/2023

‼️ Thalassemia គឺជាជំងឺគ្រាប់ឈាមត្រូវបានបង្កឡើងដោយការផ្លាស់ប្តូរហ្សែន ដែលរារាំងរាងកាយពីការផលិតអេម៉ូក្លូប៊ីន គ្រប់គ្រាន់។ វាមិនទាន់មានវិធីព្យាបាលណាមួយសម្រាប់អ្នកជំងឺនេះទេ ប៉ុន្តែមានវិធីព្យាបាលដែលអាចជួយអ្នកដែលមានជម្ងឺនេះ មានសុខភាពល្អបាន។

» ការបញ្ចូលឈាម៖ នេះគឺជាការព្យាបាលទូទៅសំខាន់បំផុតសម្រាប់ជំងឺ thalassemia ។ ការចាក់បញ្ចូលឈាមផ្តល់ឱ្យរាងកាយនូវអេម៉ូក្លូប៊ីនដែលវាត្រូវការដើម្បីដំណើរការបានត្រឹមត្រូវ។

» ការព្យាបាលបញ្ចុះជាតិដែក៖ ការព្យាបាលនេះជួយកម្ចាត់ជាតិដែកលើសចេញពីរាងកាយ។ ជាតិដែកអាចបង្កើតឡើងក្នុងរាងកាយតាមពេលវេលា និងបង្កឱ្យខូចសរីរាង្គ និងជាលិកា ។
» ការប្តូរខួរឆ្អឹង៖ នេះគឺជាការព្យាបាលដែលប្រថុយប្រថានជាងគេ ប៉ុន្តែវាអាចព្យាបាលជម្ងឺ thalassemia ក្នុងករណីខ្លះ។ ការប្តូរខួរឆ្អឹងពាក់ព័ន្ធ នឹងការជំនួសខួរឆ្អឹងរបស់អ្នកជំងឺ ជាមួយនឹងខួរឆ្អឹងដែលមានសុខភាពល្អពីអ្នកបរិច្ចាគ។

សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ!

Address

#45A, Angtaminh Street (2004)
Phnom Penh
120912

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Alerts

Be the first to know and let us send you an email when ដុកទ័រ គង់ - Dr Kong Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ដុកទ័រ គង់ - Dr Kong Medical Center:

Share

Category